ភ្នំពេញ៖ អំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនត្រូវបានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញប្រគល់ជូនដល់មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យាដែលកំពុងបម្រើការងារនៅមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ... Read More »
ព័ត៌មានជាតិ
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាតាមប្រព័ន្ធវីដេអូ
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភា តាមប្រព័ន្ធវីដេអូនាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីអនុម័តរបៀបវារៈមួយចំនួន។ នៅក្នុងនោះកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តលើគម្រោងចំណាយថវិការដ្ឋសភាឆ្នាំ២០២២ ដើម្បីបញ្ជូនទៅរាជរដ្ឋាភិបាលដាក់បញ្ចូលនៅក្នុងសេចក្តីព្រាងច្បាប់ស្តីពី ... Read More »
កម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យជួយជម្លៀសប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង
ក្រុងប៉ោយប៉ែត៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ លោកវរសេនីយ៍ទោ ទ្បេង ហុងលាង មេបញ្ជាការផ្នែកសឹករងប៉ោយប៉ែត ដឹកនាំកម្លាំងចំនួន ២០នាក់ ចុះជួយប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន ២០គ្រួសារ ដែលរស់នៅតាមមាត់អូរព្រំដែនកម្ពុជា-ថៃ ស្ថិតនៅភូមិប៉ោយប៉ែត ... Read More »
វិចារណកថា÷ សមរង្ស៊ីមានចេតនាចង់ឲ្យកុមារា-កុមារីខ្មែរស្លាប់ដោយសារជំងឺកូវីដ-១៩
វាជាចេតនាទុច្ចរិតយ៉ាងច្បាស់ក្រឡែតដែលសមរង្ស៊ីអតីតមេដឹកនាំគណបក្សប្រឆាំងហៅយុទ្ធនាការរបស់រាជរដ្ឋាភិបាលចាក់វ៉ាក់សាំងជូនកុមារា-កុមារីកម្ពុជាជាចេតនាសម្លាប់ពលរដ្ឋខ្មែរតាមរយៈការសាកវ៉ាក់សាំងរបស់ប្រទេសចិន។ រហូតមកដល់ពេលនេះនៅកម្ពុជាក៏ដូចជានៅលើពិភពលោកមិនមានសញ្ញាថមថយនៅឡើយទេអំពីបញ្ហាជំងឺកូវីដ-១៩។ វិធានការសំខាន់មួយក្នុងការកាត់បន្ថយការរីករាលដាលជំងឺកូវីដ-១៩ គឺការចាក់វ៉ាក់សាំងបានច្រើនលើសលប់តាមដែលអាចធ្វើទៅបានចំពោះប្រជាជនទាំងអស់។ ជាមួយនោះវិធានការសុខាភិបាលជាច្រើនក៏ត្រូវប្រកាន់យកដើម្បីរួមចំណែកកាត់បន្ថយការរីករាលដាលជំងឺកូវីដ-១៩។ នៅលើពិភពលោកគេសាទរចំពោះប្រទេសណាដែលបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរបស់ខ្លួនបានច្រើនជាងគេ។ នៅលើពិភពលោកមានតែសមរង្ស៊ីម្នាក់ប៉ុណ្ណោះដែលទំនាស់ឬប្រឆាំងចំពោះការចាក់វ៉ាក់សាំងដើម្បីរួមចំណែកការពារអាយុជីវិតប្រជាពលរដ្ឋ។ នៅកម្ពុជាគិតមកដល់ពេលនេះមានប្រជាជនសរុបជាង១២លាននាក់ហើយដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។ បណ្ដាប្រទេសជាមិត្តក៏ដូចជាអង្គការសុខភាពពិភពលោកបានកោតសរសើរចំពោះកម្ពុជាដែលបាននាំមុខគេក្នុងការចាក់វ៉ាក់សាំងជូនប្រជាជនទាំងមនុស្សចាស់និងកុមារបានច្រើនជាងគេ។ ការគិតគូរគ្រប់ជ្រុងជ្រោយរបស់ប្រមុខរាជរដ្ឋាភិបាលសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានដើរលឿនមួយជំហានចំពោះវិធានការនេះក្នុងការទប់ស្កាត់ទាន់ពេលវេលាក្នុងការរីករាលដាលជំងឺកូវីដ-១៩។មនុស្សពេញវ័យនៅកម្ពុជាប្រមាណ៩៨,២៧ភាគរយហើយដែលបានចាក់វ៉ាក់សាំងរួចរាល់នៅដូសទី២និងកុមារអាយុពី១២ឆ្នាំដល់១៨ឆ្នាំបានចាក់វ៉ាក់សាំងរួច៨០ភាគរយហើយដែរ។ ឥឡូវនេះទៀតគឺការគិតគូររបស់ប្រមុខរាជរដ្ឋាភិបាលបានចាប់ផ្ដើមចាក់វ៉ាក់សាំងជូនកុមារា_កុមារីដែលមានអាយុពី៦ឆ្នាំដល់១២ឆ្នាំនោះទៀត។ វិធានការនេះទទួលបានការសាទរពីអាណា ព្យាបាលក៏ដូចជាសិស្សានុសិស្សទាំងអស់ពីព្រោះពួកគេរំពឹងថា បន្ទាប់ពីចាក់វ៉ាក់សាំងរួចពួកគេបានចូលរៀនជាធម្មតាឡើងវិញ។ ប្រជាជនកម្ពុជាទូទាំងប្រទេសពិតជាមានអំណរសាទររីករាយជាខ្លាំងចំពោះផែនការយុទ្ធសាស្ត្ររបស់ប្រមុខរាជរដ្ឋាភិបាលក្នុងការគិតគូរអំពីសុខមាលភាពរបស់ប្រជាពលរដ្ឋ ... Read More »
យុវជនម្នាក់បើកបរម៉ូតូខ្វះការប្រុងប្រយ័ត្នទៅបុកគោយន្តកន្ត្រៃពីក្រោយបណ្ដាលឲ្យស្លាប់នៅលើផ្លូវជាតិលេខ៥៧
ខេត្តប៉ៃលិន៖ យោងតាមរបាយការណ៍របស់មន្ត្រីនគរបាលចរាចរណ៍នៃស្នងការដ្ឋានខេត្តប៉ៃលិនបានឱ្យដឹងថា មានយុវជនម្នាក់អាយុ១៨ឆ្នាំបានស្លាប់នៅនឹងកន្លែងកើតហេតុ ខណ:ដែលយុវជនរូបនេះបានបើកបរម៉ូតូលឿនក្នុងទិសដៅពីត្បូងទៅជើងក៏ជ្រុលទៅបុកគោយន្តកន្ត្រៃដែលបើកស្របទិសគ្នាយ៉ាងពេញទំហឹងបណ្ដាលឲ្យអ្នកបើកម៉ូតូបោកទៅនឹងគ្រឿងសង្ហារិមនិងដែកគោយន្កកន្ត្រៃពីក្រោយរួចដួលផ្កាប់មុខនៅលើផ្លូវជាតិលេខ៥៧បណ្ដាលឲ្យស្លាប់ភ្លាមៗ រីឯម៉ូតូជនរងគ្រោះគាបនៅក្រោមគោយន្តកន្ត្រៃ ខូចខាតធ្ងន់យ៉ាងធ្ងន់។ ក្រោយពីកើតហេតុ សមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ក្រុងប៉ៃលិនបានចុះមកពិនិត្យនិងធ្វើការវាស់វែង រួចក៏ប្រគល់សាកសពជូនដល់ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ សមត្ថកិច្ចជំនាញបានបន្តឱ្យដឹងទៀតថាករណីនេះកើតឡើងនៅវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ... Read More »
សមត្ថកិច្ចឃាត់បុរសម្នាក់ ជំនាញបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ បោកប្រាស់នារីៗ
ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ចបានតាមចាប់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ពិត មាស ចាន់ប៊ុណ្ណា ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិទំនប់ក ៥ សង្កាត់ ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត ... Read More »
ថ្ងៃនេះកម្ពុជា! រកឃើញករណីឆ្លងកូវីដ-១៩ថ្មីចំនួន ៦២២នាក់ និងអ្នកជាសះស្បើយ ៤៧៣នាក់ ខណៈអ្នកជំងឺកូវីដស្លាប់ ១៤នាក់
ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃចន្ទទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ បានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន ៦២២នាក់ ខណៈឣ្នកជាសះស្បើយចំនួន ៤៧៣នាក់ និងករណីស្លាប់ ១៤នាក់។ សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែកញ្ញា ... Read More »
ការប្រើឈ្មោះរបស់កម្មវិធី ‘Tesla’s Full Self Driving’ ចាត់ទុកថាជាការបោកបញ្ឆោត
ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, បើតាមការផ្សព្វផ្សាយកាលពីពេលថ្មីៗនេះរបស់សារពត៌មាន The Wall Street Journal ដែលបានជួបសម្ភាសលោកស្រី Jennifer Homendy ... Read More »
សម្តេចតេជោ ហ៊ុន សែន សូមអំពាវនាវឱ្យ ស្ថាប័នតុលាការពិនិត្យ ពិចារណាក្នុងការបញ្ឈប់ដីកាចាប់ខ្លួនលោក បណ្ឌិត សេង សារី
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ បានធ្វើការសូមអំពាវនាវឱ្យ ស្ថាប័នតុលាការពិនិត្យ ពិចារណាក្នុងការបញ្ឈប់ដីកាចាប់ខ្លួនលោក បណ្ឌិត សេង សារី ។ ... Read More »
យន្តហោះយោធាធ្លាក់លើផ្ទះពលរដ្ឋ មនុស្ស៥នាក់រងរបួស
មានមនុស្ស៥នាក់រងរបួស ក្រោយពេលយន្តហោះហ្វឹកហាត់យោធាមួយគ្រឿងបានធ្លាក់នៅតំបន់ទីប្រជុំជនក្នុងទីក្រុង Lake Worth រដ្ឋតិចសាស់ ភាគកណ្តាលនៃទឹកដីសហរដ្ឋអាមេរិកនាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១។ សារព័ត៌មាន Fort Worth Sta បានផ្សាយថា អាកាសយានិក ២នាក់បានលោតឆត្រយោងចេញពីយន្តហោះទាន់ពេល ... Read More »
អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន៤ខ្នងនៅមុខក្រសួងការពារជាតិបង្កការភ្ញាក់ផ្អេីលជាខ្លាំង
ភ្នំពេញ ៖ មានគ្រោះអគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន៤ខ្នងយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់អ្នករស់នៅជិតខាង ព្រមទាំងសមត្ថកិច្ចមូលដ្ឋានចុះមកជួយធ្វើអន្តរាគមន៍កាលពីវេលាម៉ោង៩និង៥០នាទីយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវរថភ្លើង ផ្ទះគ្មានលេខ ក្រុមទី៣១ ភូមិ៣ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ... Read More »
សូមជៀសឲ្យឆ្ងាយពីគ្រឿងញៀន!! ចៅប្រុសញៀនថ្នាំម្នាក់ដុតផ្ទះលោកយាយបណ្ដាលឲ្យឆេះស្លាប់នៅក្នុងផ្ទះយ៉ាងអាណោចអាធ័ម
ភ្នំពេញ ៖ ចៅប្រុសដែលញៀនថ្នាំហួសកម្រិតបានក្លាយទៅជាជនវិកលចរិតនិងបានដុតផ្ទះយាយខ្លួនឯងបណ្ដាលឲ្យគាត់ស្លាប់ក្នុងភ្នក់ភ្លេីង បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងនិងសមត្ថកិច្ចចុះទៅធ្វើអន្តរាគមន៍កាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី១៩ ខែកញ្ញា ត្រង់ចំណុចផ្លូវលំ ក្នុងភូមិដំណាក់ធំ២ ក្រុម៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនបង្កហេតុមានឈ្មោះ សេន សាម៉ាន់ថៃ ... Read More »
នារីម្នាក់បើករថយន្តក្នុងល្បឿនលឿនជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងរបួសធ្ងន់ម្នាក់
ភ្នំពេញ ៖ នារីម្នាក់ជាមួយអ្នករួមដំណើរ២នាក់ទៀត បើករថយន្តស៊េរីទំនើបមួយគ្រឿង ក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរថយន្តដាច់កង់មុខ ចំហៀងខាងឆ្វេង ព្រមទាំងអ្នករួមដំណើរក្នុងរថយន្តរងរបួសធ្ងន់ម្នាក់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧ និង ០០ ... Read More »
លោក ឃួង ស្រេង ចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងជូនកុមារ អាយុ៦ ដល់១២ ឆ្នាំ ការពារជំងឺកូវីដ-១៩ នៅតាមមណ្ឌលដែលបានកំណត់ នៅរាជធានីភ្នំពេញ
ភ្នំពេញ៖ ដើម្បីជំរុញឲ្យការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារអាយុ ចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ ទទួលបាននូវភាពរលូននិងជោគជ័យ ទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃអាទិត្យទី១៩ ខែកញ្ញា ... Read More »
បង្កើតក្រុមការងារទំនាក់ទំនង Hot Line សម្រាប់ឆ្លើយតបទៅនឹងចម្ងល់ ឬបញ្ហាសុខភាពផ្សេងៗ ដែលកើតមានឡើងទាក់ទងនឹងបញ្ហាជំងឺកូវីដ-១៩ ដែលកំពុងឆ្លងរាលដាលក្នុងខេត្តសៀមរាប
ខេត្តសៀមរាប៖ លិខិតបង្គាប់ការ ស្តីពីការបង្កើតក្រុមការងារទំនាក់ទំនង Hot Line សម្រាប់ឆ្លើយតបទៅនឹងចម្ងល់ ឬបញ្ហាសុខភាពផ្សេងៗ ដែលកើតមានឡើងទាក់ទងនឹងបញ្ហាជំងឺកូវីដ-១៩ ដែលកំពុងឆ្លងរាលដាលក្នុងខេត្តសៀមរាប។ ត្រូវបានបង្កើតក្រុមការងារទំនាក់ទំនង Hot Line សម្រាប់ឆ្លើយតបទៅនឹងចម្ងល់ ឬបញ្ហា សុខភាពផ្សេងៗ ... Read More »
រដ្ឋបាលខេត្តកំពង់ឆ្នាំង បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ចំនួន ២៨នាក់ ស្រី ១៦នាក់ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១
ខេត្តកំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង សូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋ និងសាធារណជនក្នុងខេត្តកំពង់ឆ្នាំង ឱ្យបាន ជ្រាបថា៖ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខេត្តបានបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ចំនួន ២៨នាក់ ... Read More »
ស្ថានទូតចិនប្រចាំកម្ពុជា សភាពាណិជ្ជកម្មចិននៅកម្ពុជា និងក្រុមហ៊ុនរួចពន្ធកម្ពុជាបានផ្តល់អំណោយជាផ្លែមៀនចំនួន១១៥០គីឡូដល់អង្គការវិចិត្រករខ្មែរដើម្បីកុមារ
ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា នៅព្រលប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់ថា, នាថ្ងៃទី១៨ ខែកញ្ញា ស្ថានទូតចិនប្រចាំកម្ពុជា សភាពាណិជ្ជកម្មចិននៅកម្ពុជា និងក្រុមហ៊ុនរួចពន្ធកម្ពុជាបានផ្តល់អំណោយជាផ្លែមៀនចំនួន១១៥០គីឡូដល់អង្គការវិចិត្រករខ្មែរដើម្បីកុមារ។ លោក Zhao Jinhui ប្រធានស្តីទីនិងជាអគ្គលេខាធិការនៃសភាពាណិជ្ជកម្មចិន ... Read More »
គ្រូពេទ្យគន្ធបុប្ផាខេត្តសៀមរាប ជួយសម្រាលកូនជូនស្ត្រីមានជំងឺកូវីដ-១៩ ចំនួន ៧នាក់ក្នុងសប្តាហ៍នេះ
ខេត្តសៀមរាប៖ នៅក្នុងសប្តាហ៍នៃពាក់កណ្តាលខែកញ្ញានេះ ក្រុមគ្រូពេទ្យផ្នែកសម្ភព នៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬហៅថាមន្ទីរពេទ្យគន្ធបុប្ផាទី៣ ក្នុងខេត្តសៀមរាប បានរួមគ្នាជួយសម្រាលកូនជូនស្ត្រីមានផ្ទុកមេរោគកូវីដ-១៩ ចំនួន ៧នាក់ បានដោយជោគជ័យដោយក្នុងនោះស្ត្រីខ្លះមានកូនភ្លោះ ហើយស្ត្រីខ្លះមានភាពមិនប្រក្រតីក្នុងការសម្រាលទៀតផង។ ប្រភពពីមន្រ្តីមន្ទីរសុខាភិបាលខេត្តសៀមរាបបានឲ្យដឹងថា ក្រោមស្មារតីយកចិត្តទុកដាក់ខ្ពស់របស់ក្រុមគ្រូពេទ្យខាងលើ បានជួយសម្រាលស្ត្រីទាំង៧នាក់ ខ្លះសម្រាលដោយធម្មជាតិ និងខ្លះទៀតដោយការវះកាត់ ... Read More »
សម្តេចតេជោ ហ៊ុនសែន វាយប្រហារក្រុមប្រឆាំង ចំៗកៅឪ ឱ្យបាក់មុខបំផុត !
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន គឺជាថ្នាក់ដឹកនាំមួយរូបពោរពេញទៅដោយភាពឈ្លាសវៃ ទំរាំកម្ពុជាទទួលបាននូវសុខសន្តិភាពមកដល់បច្ចុប្បន្ននេះ គឺសម្ដេចបានលះបង់គ្រប់បែបយ៉ាងដើម្បីប្រទេសជាតិនិងប្រជាពលរដ្ឋ។ សូម្បីតែការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ សម្ដេចបានខិតខំប្រឹងប្រែង ឈានដល់កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ មាន ... Read More »
លោក ឃឹម ហ្វីណង់ ៖ ដីដែលជាគោលដៅកាត់ឆ្វៀលដាច់ខាតត្រូវតែជាដីដែលបានកាន់កាប់អាស្រ័យផលយូរមកហើយ មានឯកសារបញ្ជាក់ច្បាស់លាស់ មិនមានព្រៃឈើ និងមិនត្រូវជាដីដែលមានកំពុងមានវិវាទនោះទេ !
ខេត្តសៀមរាប៖ នាវេលាម៉ោង៥និង១៨នាទីល្ងាចថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុក បន្ទាយស្រី ខេត្តសៀមរាប បានលើកឡើងថា, ប៉ុន្មានថ្ងៃនេះមានការលើកយកប្រធានបទស្តីពីការធ្វើអនុបយោគដីសាធារណៈរបស់រដ្ឋនៅក្នុងស្រុកបន្ទាយស្រី ពីសំណាក់បណ្តារសារព័ត៌មានក្នុងស្រុកមួយចំនួន ភាគច្រើនក្រោមចំណងជើងថា”រាជរដ្ឋាភិបាលកាត់ដីគម្របព្រៃឈើជិត២០០ហិកតា នៅស្រុកបន្ទាយស្រីឱ្យទៅអ្នកឧកញ៉ា ... Read More »
នគរបាលរាជធានីភ្នំពេញបញ្ជាក់ ទាក់ទងទៅនឹងករណីបុរសម្នាក់បេីកបរក្នុងស្ថានភាពស្រវាំងភ្នែក ងងឹតមុខ បុកសមត្ថកិច្ចជាប់នៅលេីដំបូលរថយន្ត !
ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ មាន សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងករណីបុរសម្នាក់បេីកបរក្នុងស្ថានភាពស្រវាំងភ្នែក ងងឹតមុខ បុកសមត្ថកិច្ចជាប់នៅលេីដំបូលរថយន្ត ។ ក្នុងនោះក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស មានកិត្តិយសជម្រាបជូនបងប្អូនប្រជាពលរដ្ឋ និងអ្នកនិយមប្រេីប្រាស់បណ្តាញសង្គមហ្វេសប៊ុកទាំងអស់ឱ្យបានជ្រាបច្បាស់ថា ... Read More »
ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ-១៩ បានចុះយកសំណាកកម្មករការដ្ឋានសំណង់ខុនដូ ដែលពាក់ព័ន្ធករណី កូវីដ-១៩ បំប្លែងថ្មី Delta
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៩ កញ្ញា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ-១៩ បានចុះយកសំណាកកម្មករការដ្ឋានសំណង់ខុនដូ ដែលពាក់ព័ន្ធករណី កូវីដ-១៩ បំប្លែងថ្មី Delta នៅ សង្កាត់ទួលស្វាយព្រៃ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ... Read More »
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ស្តីពីការបន្ថែមទូរស័ព្ទទាន់ហេតុការណ៍ ១១៥ សំរាប់ខេត្តសៀមរាប
ខេត្តសៀមរាប៖ នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ សហការជាមួយ គណៈកម្មការប្រយុទ្ធនឹងជំងឺ កូវីដ-១៩ ខេត្តសៀមរាប មានកិត្តិយសសូមគោរពជម្រាបជូនសាធារណៈជនទាំងអស់ឱ្យបានជ្រាបថា ដើម្បីជំរុញ ការទប់ស្កាត់ ឆ្លើយតបការរាតត្បាតនៃជំងឺកូវីដ-១៩ នៅក្នុងខេត្តសៀមរាប គណៈកម្មការអន្តរក្រសួងបានបន្ថែម ... Read More »
ក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ បន្តចុះផ្សព្វផ្សាយស្តីពី «ការលុបបំបាត់ការចម្លងមេរោគអេដស៍និងស្វាយ ពីម្តាយទៅកូន» ដេីម្បីចូលរួមជាចរន្តជាតិមួយ ឈានឆ្ពោះទៅបញ្ចប់បញ្ហាអេដស៍ នៅឆ្នាំ២០២៥ …!!
ខេត្តព្រះសីហនុ៖ បើយោងរដ្ឋបាលខេត្តព្រះសីហនុ បានអោយដឹងថា, នៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃកាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើម នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានផ្សព្វផ្សាយស្តីពី «ការលុបបំបាត់ការចម្លងមេរោគអេដស៍ និងស្វាយពីម្តាយទៅកូន» ... Read More »
Update ៖ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន និងលោក ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញចូលរួមពិធីបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជុំទី១ ទូទាំងខេត្ត !
ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃអាទិត្យ ១៣កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ នេះ លោកស្រី វេជ្ជបណ្ឌិត ឱ ... Read More »
បើករថយន្តបត់ខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកម៉ូតូបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ
ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តបត់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកម៉ូតូមួយគ្រឿងបណ្ដាលឲ្យគាបជាប់ក្រោមរថយន្តរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ និង២០នាទីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញហាណូយកែងនិងផ្លូវ៥៨គ្រួសារ ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញយុវជនម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកសង់សេ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខព្រៃវែង1K. 7524ធ្វើដំណើរតាមបណ្តោយផ្លូវភ្នំពេញហាណូយក្នុងទិសដៅពីជើងទៅត្បូង ... Read More »
រដ្ឋបាលខេត្តសម្រេចកំណត់ជា “តំបន់ក្រហម” ក្នុងភូមិសាស្ត្រភូមិកំពង់ និងភូមិស្រម៉រ ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ មួយសប្តាហ៍ !
ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសម្រេចកំណត់ជា “តំបន់ក្រហម” ក្នុងភូមិសាស្ត្រភូមិកំពង់ និងភូមិស្រម៉រ ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាបណ្ដោះអាសន្ន រយៈពេល ១(មួយ)សប្តាហ៍ គិតចាប់ពីវេលាម៉ោង ១៣:០០ នាទីរសៀល ... Read More »
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអាជីសហការជាមួយអាជ្ញាធរស្រុកឃុំចុះបង្ក្រាបបទល្មើសនេសាទ
ខេត្តត្បូងឃ្មុំ ៖ កម្លាំងចម្រុះដឹកនាំដោយលោក សយ ទូចអភិបាលនៃគណ:អភិបាលស្រុកក្រូចឆ្មារបានចុះបង្ក្រាបបទល្មើសនេសាទ នៅចំណុចបឹងចំណាក្រោយភូមិទី៦ ឃុំព្រែកអា ក្រុមចំរុះមានសមាសភាពរួមមាន៖ កម្លាំងប៉ុស្តិ៍រដ្ឋបាល ក្រុមអភីរក្ស ក្រុមប្រឹក្សាឃុំ ប្រជាការពារ និងប្រជាពលរដ្ឋ ។ ការបង្ក្រាបធ្វើឡើងនៅថ្ងៃទី១៨ ... Read More »
សមត្ថកិច្ចចុះពិនិត្យសពស្រ្តីធ្វើអត្តឃាតដោយកន្សែងពោះគោក្នុងបន្ទប់ទឹក
ខេត្តពោធិ៍សាត់ ៖ នាព្រឹកថ្ងៃអាទិត្យ ១៣កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ សមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធ ចុះសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ដើម្បីធ្វើការត្រួតពិនិត្យ ... Read More »
នាយឧត្តមសេនីយ៍ វង្ស ពិសេន ប្រគេនទេយ្យវត្ថុ និងបច្ច័យ សម្រាប់ពិធីបុណ្យកាន់បិណ្ឌដែលឈានមកដល់នាពេលខាងមុខ ចំពោះព្រះសង្ឃគង់នៅវត្តចំនួន ៨ ក្នុងឃុំព្រៃស្រឡិត ស្រុកពារាំង
ខេត្តព្រៃវែង ៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកពារាំង និងសហការី នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១នេះ បានប្រគេនទេយ្យទានជាគ្រឿងឧបភោគ បរិភោគ និងបច្ច័យមួយចំនួន ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច