ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

ការផ្សាយរបស់សារព័ត៌មានខ្មៅ The Cambodia Daily Khmer ដែលថា មានបុគ្គលិកលួចលុយក្រុមហ៊ុន ត្រូវបានខាងក្រុមហ៊ុន CBS ច្រានចោល និងចាត់ទុកថា គឺជាការប្រឌិតបែបជនបាតផ្សារ

ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩នេះ ក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយកម្ពុជា CBS បានចេញសេចក្តីបំភ្លឺ និងប្រកាសបដិសេធ ចំពោះការផ្សាយរបស់ The Cambodia Daily Khmer និងការផ្សាយបន្តរបស់បណ្តាញ Facebook ... Read More »

ឃាតករស្រីដៃឆៅយកអង្រឹងរឹតកប្លន់ស្ត្រីអ្នករាប់លុយយកទ្រព្យ​សម្បត្តិ​រួចសម្លាប់ចោល នៅស្រុកកណ្តាលស្ទឹង អាចប្រឈមជាប់ពន្ធនាគារមួយជីវិត

ខេត្តកណ្តាល៖​ នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ លោក សេង  រិទ្ធី ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តកណ្តាល បន្ទាប់ពីធ្វើការសាកសួរអស់រយៈពេលជាច្រើនម៉ោង បានសម្រេចធ្វើការចោទប្រកាន់ ឃាតករស្រីដៃឆៅយកអង្រឹងរឹតករប្លន់ស្ត្រីអ្នករាប់លុយយកទ្រព្យ​សម្បត្តិ​រួចសម្លាប់ចោល នៅស្រុកកណ្តាលស្ទឹង ក្រោមបទចោទ”ឃាតកម្មគិតទុកជាមុន” តាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ ដែលបទល្មើសនេះកំណត់ផ្តន្ទាទោសអស់មួយជីវិត។ ... Read More »

កងយោធពលខេមរភូមិន្ទ ត្រូវស្មោះត្រង់ចំពោះជាតិ រក្សាសុខសន្តិភាពព្រោះសន្តិភាពមានតម្លៃណាស់សម្រាប់ប្រជាពលរដ្ឋ

ខេត្តកំពង់ស្ពឺ៖ លោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គ្គមេបព្ជាាការរងនិងជានាយសេនាធិការចម្រុះកងយោធពលខេមរភូមិន្ទ (ខ.ភ.ម) បានផ្តល់ឱវាទដល់នាយទាហាន នាយទាហានរង និងពលទាហាន ត្រូវចូលរួមថែរក្សាសុខ សន្តិភាព ទោះក្នុងតម្លៃណាក៏ណាក៏ដោយ មិនអនុញ្ញាតិ ឱយក្រុមណា ជនណា ... Read More »

អតីតសកម្មជនក្រុមប្រឆាំងម្នាក់​ ត្រូវ​តុលាការសាកសួរករណីប្រមាថរាជរដ្ឋាភិបាល និងញុះញង់បង្កចលាចល

ភ្នំពេញ៖អតីតសកម្មជនក្រុមប្រឆាំងម្នាក់បានត្រូវ សមត្ថកិច្ចនាយកដ្ឋានសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃបញ្ជូនមកតុលាការនៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ នេះ​ ដើម្បីសាកសួរករណី ធ្វើសកម្មភាពប្រមាថប្រមុខរាជរដ្ឋាភិបាល និងញុះញង់បង្កឲ្យមានចលាចលក្នុងសង្គម។ រហូតមកដល់ព្រលប់ថ្ងៃដដែលនេះលោកអ៊ុំ សុភក្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញកំពុងធ្វើការសាកសួរ អតីត សកម្មជនក្រុមប្រឆាំងឈ្មោះ គង់ ម៉ាស់ភេទប្រុសអាយុ៣៧ឆ្នាំមានទីលំនៅភូមិខ្លាលោតឃុំកំពង់ត្រាចស្រុករមាសហែក ... Read More »

របរដឹកឈេីតាមម៉ូតូពេលយប់​ ឆក់យក​ជីវិត​មនុស្សពីរនាក់យ៉ាងផុយស្រួយ

ខេត្ត​ត្បូង​ឃ្មុំ​ ៖​ អ្នករកស៊ីដឹកឈេីតាមម៉ូតូកែច្នៃពេលយប់គ្មានភ្លេីងបំភ្លឺជាសញ្ញា​ដែលងាយបង្កគ្រោះថ្នាក់បាត់បង់ជីវិតមនុស្សពីរនាក់យ៉ាងផុយ​ ស្រួយមួយរំពេច​ កាលពីវេលាម៉ោងប្រមាណ៧​ យប់​ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩​ នៅលើផ្លូវលំក្រាលគ្រួសក្រហម ស្ថិតនៅភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ មន្ត្រី​នគរបាល​ចរាចរណ៍អោយដឹងថា​ ... Read More »

នគរបាលពីរស្រុកសហការគ្នាចុះឃាត់និងចាប់ខ្លួនជនសង្ស័យពីរនាក់ ពាក់ព័ន្ធនឹងករណីជួញដូរថ្នាំញៀន

ខេត្តកំពង់ចាម ៖ ដើម្បីអនុវត្តភូមិឃុំមានសុវត្ថិភាព ស្របទៅតាមទិសស្លោករាជរដ្ឋាភិបាល នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ជំនាញខេត្តកំពង់ចាម សហការជាមួយជំនាញស្រុកជើងព្រៃ និងស្រុកចំការលើ បានបើកប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ និងចុះអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួន ក្នុងនោះ កម្លាំងឃាត់ និងចាប់ខ្លួនបាន២នាក់ ... Read More »

ស្រ្ដី២នាក់ជិះម៉ូតូឌុបគ្នាឆ្លងផ្លូវ ត្រូវអ្នកបើកបររថយន្ដសាំងយ៉ុងបុកពីចហៀងពេញទំហឹងអូសម៉ូតូជាង៥០ម៉ែត្រ 

ភ្នំពេញ ៖   ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែង និងម្នាក់ទៀតរងរបួសស្រាល ក្រោយពីពួកគាត់ទាំង២នាក់បានជិះម៉ូតូមួយគ្រឿងឌុបគ្នាឆ្លងផ្លូវ  ត្រូវរថយន្ដសាំងយ៉ុងមិនស្គាល់ស្លាកលេខ បើកបុកពីចហៀងពេញទំហឹង ហើយបើកគេចខ្លួនបាត់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចនៅវេលាម៉ោង០៩:៣០នាទីយប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ... Read More »

នី រតនា ចូល​រោង​ជ័យ​ជាមួយ​ភរិយាជាកូនក្រមុំអ្នកជំនួញហើយ

ភ្នំពេញ៖ តារាចម្រៀង និងជា ម្ចាស់ពានទី ១ Cambodian Idol លោក នី រតនា បានសម្រេចចូលរោងការជាមួយកូនស្រីអ្នកជំនួញទ្រព្យស្តុកស្រស់សោភា នៅថ្ងៃទី១៨ខែមករាឆ្នាំ២០១៩ នេះហើយបន្ទាប់ពីភ្ជាប់ពាក្យបានជិតមួយឆ្នាំ។ ពិធីមង្គលការនេះត្រូវបានរៀបចំយ៉ាងធំដុំមួយដែលមានភ្ញៀវចូលរួមមិនក្រោម១ពាន់នាក់នោះទេ។ នី ... Read More »

ឈាមស្រែក ស្បែកហៅ…ឃាតករស្ត្រីឈាមត្រជាក់ សម្លាប់ស្ត្រីនៅស្រុកកណ្ដាលស្ទឹងត្រូវនគរបាលចាប់ខ្លួនបានហើយ

ខេត្តកណ្ដាល៖នគរបាលខេត្តកណ្ដាល សហការជាមួយនគរបាលខេត្តកំពង់ធំ ធ្វើការស៊ើបអង្កេតស្រាវជ្រាវចាប់ខ្លួនមុខសញ្ញាជនសង្ស័យសម្លាប់ស្ត្រីប្លន់យកទ្រព្យសម្បត្តិនៅស្រុកកណ្ដាលស្ទឹង ឥឡូវត្រូវចាប់ខ្លួនបានហើយ នៅវេលាម៉ោង១១និង១០នាទីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្ទះបងថ្លៃជនសង្ស័យ ស្ថិតក្នុងភូមិកំពង់សំរោង ឃុំស្រយ៉ូវ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ ។ មន្ត្រីនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបានឲ្យដឹងថា៖ ... Read More »

ភ្នំភ្លើងនៅកោះ Kuchinoerabu ប្រទេសជប៉ុន ចាប់ផ្តើមផ្ទុះ

ភ្នំភ្លើងមួយស្ថិតនៅកោះដាច់ស្រយាល់ភាគខាងត្បូងជប៉ុននោះ បានផ្ទុះហើយ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ប៉ុន្តែភ្នាក់ងារឧតុនិយមបញ្ជាក់ថា ហានិភ័យអំពីវា ទំនងជាមិនធ្ងន់ធ្ងររហូតដល់ជម្លៀសអ្នកស្រុកនោះទេ ។ មិនទាន់មានករណីអ្នកស្លាប់ របួស ឬការខូចខាតអ្វីនោះទេ បណ្តាលមកបីការផ្ទុះភ្នំភ្លើងនៅដែនកោះ Kuchinoerabu ដាច់សង្វែងភាគខាងត្បូងជប៉ុនមួយនេះ ... Read More »

មេនគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិត្រពាំងស្រែ-វ៉ាលឺ តម្រូវអោយក្រុមហ៊ុន និងឈ្មួយញដឹកទំនិញឆ្លងកាត់បង់លុយក្បាលឡាន១ថ្ងៃរាប់ពាន់ដុល្លារ ចុះបើ១ខែវិញ…!!!

ខេត្តក្រចេះ៖ លោក កើត ដារ៉ាសុី ប្រធានការិយាល័យនគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិត្រពាំងស្រែ-វ៉ាលឺ ត្រូវបានគេទទួលស្គាល់ថាគាត់មានចំណុចខ្លាំងច្រើន ក្នុងដំណាក់កាលដឹកនាំ ឈរជើងនៅកន្លែងខ្លាញ់ ពុករលួយដ៏ឈានមុខ បានយូរអង្វែង ស្ទើរក្លាយជាសេដ្ឋីដោយតំណែង តាមរយះការប្រើវប្បធម៍កៀបសង្កត់ផង ឃុបឃិតជាមួយឈ្មួញ រកសុីទុច្ចរិត បង់ពន្ធមិនគ្រប់ផង ... Read More »

នារីម្នាក់មកពិនិត្យជំងឺនៅមន្ទីពេទ្យវុិចតូរៀគ្រូពេទ្យបង្ខំឲ្យវះកាត់រួចទាលុយចំនួន២០០០ដុល្លារឲ្យលុយមិនគ្រប់ចាក់សោរមិនឲ្យចេញមកក្រៅ

ភ្នំពេញ​៖​ នារី​ម្នាក់​មក​ពិនិត្យ​ជំងឺនៅមន្ទីពេទ្យវុិចតូរៀគ្រូពេទ្យប្រាប់ថាមានជំងឺគីសក្នុងដៃស្បូនទាបទាឲ្យអ្នកជំងឺវះកាត់ដោយមិនពិភាក្សាជាមួយសាច់ញាត្តិនិងជនរងគ្រោះបែរ​ជា​បង្ខំ​ឲ្យ​វះកាត់​បេី​មិន​វះកាត់​នោះទេអាចនិងស្លាប់ បាត់បង់ជីវិត។​ ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​នាវេលា​​ម៉ោង​​៩យប់​ថ្ងៃ​ទី​១៣ខែ​មករា​ឆ្នាំ​២០១៩​ដែល​មាន​ទីតាំង​តាមបណ្តោយផ្លូវ៣១៥កែងផ្លូវ៥៩២ ​ក្នុង​សង្កាត់​បឹងកក់​២ខណ្ឌទួលគោក​​។ បេី​តាម​​​សម្ដី​របស់​​នារី​រងគ្រោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​នារី​រងគ្រោះ​បាន​​មក​ពិនិត្យ​ជំងឺ​រោគ​ស្ត្រី​នៅនិងមន្ទីពេទ្យកើតហេតុខាងលើដោយគ្រូពេទ្យប្រាប់ថាពិនិត្យនិងពិគ្រោះជំងឺដោយមិនបង់ប្រាក់ បន្ទាប់​ពី​បាន​ពិនិត្យ​រួច​ស្រាប់​តែ​ខាង​មន្ទីរ​ពេទ្យ​បាន​ប្រាប់​ថា​នារី​រងគ្រោះមានជំងឺគីសក្នុងដៃស្បូន ​​ត្រូវ​តែ​វះកាត់​ បេី​មិន​វះកាត់​ទេ​អាច​នឹង​ស្លាប់​ដោយមិនបានពិភាក្សាជាមួយសាច់ញាត្តិនិងជនរងគ្រោះហើយ​​ នារី​រងគ្រោះ​បាន​និយាយ​ថា​ខ្លួន​គ្មាន​ប្រាក់​ទេបាន​សុំ​ចេញ​ទៅ​ក្រៅ​វិញ តែ​បែរ​ជា​ខាង​មន្ទីរ​ពេទ្យ​បង្ខិតបង្ខំ​ឲ្យ​នារី​រងគ្រោះ​ខាង​លេី​ត្រូវ​តែ​ធ្វើ​ការ​វះកាត់​​ហើយ​ថែមទាំង​មិន​ប្រាប់​ពី​តម្លៃ​នៃ​ការ​វះកាត់​ទៀត​ផង។ ក្រោយពីការវះកាត់រួច ​ខាង​មន្ទីរ​ពេទ្យ​បាន​យក​ក្រដាស​១សន្លឹក​​មិន​ដឹង​ថា​ជា​សរសេរ​អ្វី​ខ្លះ​នោះ​ទេបាន​ឲ្យ​ម្ដាយ​របស់​នារី​រងគ្រោះ​បាន​ធ្វើ​ការ​ផ្ដិត​មេដៃ​រហេីយចំ​ណែកឯ​ម្ដាយ​របស់​នារី​រងគ្រោះ​ក៏​មិន​បាន​មេីល​ក្រដាស​១សន្លឹក​នោះ​ទៀត​។ លុះ​ក្រោយ​ធ្វើ​ការ​វះកាត់​រួច​ខាង​មន្ទីរ​ពេទ្យ​បាន​យក​វិក្កយបត្រ​បង់​​ថ្លៃ​វះកាត់​មក​ឲ្យ​គាត់​ដោយ​អស់​ប្រាក់​ចំនួន​២០០០ដុល្លារ​ ភ្លាមៗ​នោះ​ម្ដាយ​របស់​នារី​រងគ្រោះ​គាត់​មាន​ប្រាក់​តែ​៦០០ដុល្លារ​ទេ​សល់​ប៉ុន្មាន​គាត់​សុំ​រំលួស​តែ​ខាង​មន្ទីរ​ពេទ្យ​មិន​យល់​ព្រម​ឡើយ​បេី​គ្មាន​ប្រាក់​ឲ្យ​ថ្ងៃ​នេះ​ទេ​យប់​នេះ​នឹង​យក​ថ្លៃ​ចំនួន​៥០០ដុល្លារ​បន្តែមទៀត។ក្រោយមកខាង ... Read More »

Update ៖ ស្គាល់អត្តសញ្ញណហើយ លោកផ្កាយ២អំនួត កាងផ្លូវទីសាធារណៈមិនឲ្យអ្នកដទៃ ចតរថយន្ត មានតួនាទីជាអនុប្រធាន នាយកដ្ឋានរដ្ឋបាល នៃអាជ្ញាធរ គីមីសាស្ត្រ

ភ្នំពេញ៖ លោកផ្កាយ២ចរិកអន់ជាងប្រជាជនសាមញ្ញ មកវាទទីអំណាចដល់យល់អ្វីជាច្បាប់ សង្គម រហូតបង្កជាជម្លោះអ្នកជិតខាង ហើយប្រជាជនចាត់ទុកថា ជាជនដ៏អសីលធម៌នោះ គឺត្រូវបានគេស្គាល់អត្តសញ្ញណហើយ លោកផ្កាយ២អំនួត កាងផ្លូវទីសាធារណៈមិនឲ្យអ្នកដទៃចតរថយន្ត គាត់មានតួនាទីជាអនុប្រធាននាយកដ្ឋានរដ្ឋបាល នៃអាជ្ញាធរគីមីសាស្ត្រ ក្រសួងការពារជាតិ ។ អ្នកជិតខាងនិយាយដោយហួសចិត្តរបៀបខោកឲ្យលោកផ្កាយ២នេះថា៖ ... Read More »

លោកផ្កាយបី មិក សុផាន់ណារ៉េត ហៅ ឧកញ៉ា ជ័យ មានតួនាទីជំនាញខាងដឹកឈើល្បីឈ្មោះរាល់ៗឆ្នាំ ជាប់ៗគ្នា មកដល់បច្ចុប្បន្ន

ខេត្តស្ទឹងត្រែង៖ ប្រភពពីសកម្មជនព្រៃឈើ ក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែងអាចទុកចិត្តបានឲ្យដឹងថា៖ លោកផ្កាយបី មិក សុផាន់ណារ៉េត ហៅ ឧកញ៉ា ជ័យ មានតួនាទីជំនាញខាងដឹកឈើល្បីឈ្មោះរាល់ៗឆ្នាំ ជាប់ៗគ្នា មកដល់បច្ចុប្បន្ន ។ ខណះមានឈ្មោះបំផ្លាញព្រៃឈើនៅខេត្តសៀមរាប ... Read More »

សមត្ថកិច្ចវាយខ្នោះអធិការរង ខៃ វណ្ណះ ពាក់ព័ន្ធបទល្មើសជំនួញឈើ តែរបូតវិញ ត្រឹម៣៥០០០ដុល្លារប៉ុណ្ណោះ

ខេត្តមណ្ឌលគិរី៖ ជនសង្ស័យម្នាក់ មានតួនាទីជាអធិការរង នគរបាលស្រុកអូររាំង និងជាមេឈ្មួញឈើដ៏សកម្មជាយូរឆ្នាំមកនោះ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តមណ្ឌលគិរី ចាប់វាយខ្នោះក្នុងបទល្មើសដឹកជញ្ជូនឈើជាក់ស្តែង កាលពីព្រលប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ នៅចំណុច វាលអាមេរិកកាំង ស្រុកអូររាំង តាមបញ្ជាថ្នាក់លើ បញ្ជូនខ្លួនមកអធិការដ្ឋាន ... Read More »

ផ្អើលពេញហ្វេសប៊ុក កូនលោកផ្កាយ៤ អាយុ២០ឆ្នាំ រៀនមិនចប់ថ្នាក់ទី១២ផង ជានាយនគរបាលជាតិ ពាក់ស័ក្តិ៤ ទៅហើយ

ភ្នំពេញ៖ រឿងប្លែកៗ ត្រូវបានទម្លាយចេញ សុទ្ធតែកើតឡើងដោយភាពមិនប្រក្រតី បន្ទាប់ពីហាងឆេង ក្របខណ្ឌចូលនគរបាលជាតិឡើងថ្លៃ ហើយបញ្ហាបក្ខពួក សែស្រឡាយ អ្នកធំលើកបន្តុបកូនអោយឡើងធំទាំងមិនគ្រប់អាយុ រៀនបានតិច តែស័ក្តិពេញស្មា រហូតដល់ផ្អើលពេញហ្វេសប៊ុក ស្របពេលកម្ពុជាបច្ចុប្បន្នជាសម័យជឿនលឿន ប្រជាជនមានការយល់ដឹងច្រើនក៏បង្ហោះរឿងមិនប្រក្រតីទាំងនេះពេញហ្វេសប៊ុក ល្បីដល់យុវជនវ័យក្មេងពាក់ស័ក្តិដឹងថាលោកផ្កាយ៤ថែមទៀត។ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ស្នងការរង កែវ ចិន្តា មិនត្រឹមព្រហេីនរកសុី , ប្រមូលសេដ្ឋកិច្ចពីបទល្មេីសឈេីទេ គឺមានបណ្តឹងករណីអោយវៀតណាមយកត្រាក់ទ័រ៧៨គ្រឿងចូលកាប់ឈេីក្នុងទឹកដីខ្មែរ

ខេត្តមណ្ឌលគិរី៖ មន្ត្រីរាជការតាមមន្ទីរជុំវិញខេត្ត និងសមត្ថកិច្ចដ៏ច្រេីនបានខ្សឹបខ្សៀវគ្នា ដោយភាសារិៈគន់ថា៖ ហេតុអីក៏ថ្នាក់លេីអោយបុគ្គលដែលពាក់ព័ន្ធនិងបទល្មេីសព្រៃឈេី បានឡេីងតួនាទី ពីនាយការិយាល័យអត្តសញ្ញាណប័ណ្ណ ទៅជាស្នងការរង នគរបាលខេត្តមណ្ឌលគិរី ទទួលបន្ទុកព្រំដែន…? ពួកគាត់និយាយលេងស្រដៀងមែនថា៖ អ្នកណាមិនស្គាល់ ,អ្នកណាមិនកោត ,អ្នកណាមិនហួសចិត្ត…ត្រង់គាត់(កែវ ចិន្តា)ហៅធូ ... Read More »

ឈ្មោះ «ណាង»ជាជនសង្ស័យដេញឡានឈើបង្កអោយមនុស្ស៤នាក់របួស និងជាម្ចាស់ឡានឆ្លាមបង្កហេតុ….សមត្ថកិច្ចមានតម្រុយហើយ

ខេត្តមណ្ឌលគិរី៖ ជនសង្ស័យម្នាក់មិនមែនជាសមត្ថកិច្ច គាត់ជាជនសុីវិលតែងធ្វើសកម្មភាពដេញឡានដឹកឈើ រត់ការបទល្មើសដឹកជញ្ជូនព្រៃឈើ ដើរតួជាច្រើនស្ថាប័ន ត្រូវបានគេរាយការណ៍មកថា៖ ឈ្មោះ«ណាង»គាត់ជាមេក្លោងក្នុងសកម្មភាពដេញឡានដឹកឈើអោយបង់លុយ កាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ដោយប្រើរថយន្តឆ្លាមពណ៍ខ្មៅធ្វើជាមធ្យោបាយ រហូតបង្កហេតុគ្រោះថ្នាក់ចរាចរណ៍ធ្វើអោយមនុស្សរបួសធ្ងន់ស្រាលចំនួន០៤នាក់ ខូចខាតរថយន្ត ០៣គ្រឿងព្រមទាំងផ្ទះ១ខ្នងបាក់រាបដល់ដីក្នុងករណីគ្រោះថ្នាក់ចរាចរណ៌នៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី ... Read More »

លោកស្នងការ ស ថេត មានចំណាត់ការ លើអធិការនគរបាលខណ្ឌដូនពេញ ករណីប្រើប្រាស់កម្លាំងស៊ីវិលជំនួសជំនាញសមត្ថកិច្ចប៉ះពាល់ដល់សង្គមជាតិ

ភ្នំពេញ ៖ បើទោះជាលោក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញព្យាយាមបិទបាំងនូវរឿងអាស្រូវរបស់ ខ្លួន ជាមួយនឹងការបកស្រាយទាំងខ្វះការទទួលខុសត្រូវ ថាខ្លួនមិនបានពាក់ព័ន្ធក្នុងករណីយកកម្លាំងស៊ីវិល ប្រើ ប្រាស់ជំនួសសមត្ថកិច្ច ដើម្បីផលប្រយោជន៍ និងចាត់ទុកថាការផ្សព្វផ្សាយលើគេហទំព័រក្នុងស្រុកចំនួន៣ ផ្សាយ មិនពិត ... Read More »

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអគ្គនាយកពន្ធដារ មិនទាន់បង្ហាញពីចំណាត់ការ ហេង ណារិទ្ធ ក្រាញននៀល មិនព្រមចូលនិវត្តន៍ និងពុករលួយ

ភ្នំពេញ៖ ករណី លោក ហេង ណារិទ្ធ ក្រាញ់ននៀល មិនព្រមចូលនិវត្តន៍ មិនត្រឹមមន្ត្រីមិនពេញចិត្តប៉ុណ្ណោះទេ គាត់ក៏បន្តបែកធ្លាយនូវរឿងអាស្រូវ ការពារក្រុមហ៊ុនកូន ហើយកៀបក្រុមហ៊ុនអ្នកដទៃ ឈានដល់ត្រូវបាន លាតត្រដាងជាសាធារណៈពីក្រុមហ៊ុនឯកជនមួយៗទំហឹង បើកកកាយដោយគ្មានលាក់លៀមពីទង្វើ លោក ... Read More »

យប់មិញក្រុមហ៊ុន ម៉ាស្ទ័រ ខេសាន់ ខូអិលធីឌី ឧកញ៉ា សុឹង សំអុល ចេញឈើពីកោះញែក១៣គ្រឿង កាច់ចង្កេះ៣គ្រឿងទៅវៀតណាមតាមច្រកដូង៧ដើម

ខេត្តមណ្ឌលគិរី៖ ក្រុមហ៊ុន ម៉ាស្ទ័រ ខេសាន់ ខូអិលធីឌី ដែលមានឧកញ៉ា សុឹង សំអុល ជានាយក មានច្បាប់អនុញ្ញាតចេញឈើពីស្រុកកោះញ៉ែក ចំនួន១៣ឡានយីឌុប ដោយកាត់PCនីមួយៗ មួយឡានដឹកបានត្រឹមដប់ប្រាំម៉ែត្រត្រីគុណ ពីររយប៉ែតសិបបួន,ឡានខ្លះដប់ប្រាំម៉ែត្រត្រីគុណ មួយរយកៅសិប,ខ្លះមានPCដប់ប្រាំបីម៉ែត្រត្រីគុណ ... Read More »

មន្ត្រីអនុរក្សពន្ធនាគារ នាំខ្លួនអតីតឧកញ៉ា ហូរ ចំរើន មកបន្តការសួរនាំរឿងបោកលុយគេ

ភ្នំពេញ៖ បន្ទាប់ពីតុលាការបានផ្តន្ទាទោសដាក់ពន្ធនាគារ១៨ខែ ព្រោះរឿងគំរាមបាញ់សម្លាប់ប្រពន្ធ, អតីតឧកញ៉ា ហូរ ចំរើន នៅមានរឿងជាច្រើនទៀត ដែលត្រូវរងបណ្តឹង ក្នុងដៃតុលាការរាជធានីភ្នំពេញ។ ជាក់ស្តែង នៅម៉ោងប្រមាណ១១៖៣០នាទីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨នេះ ជនជាប់ចោទឈ្មោះ ហូរ ... Read More »

ពេលនេះ រថយន្តដឹកកាកសំណល់កំពុងសាងពីឡានវៀតណាម ដាក់ឡានយីឌុបខ្មែរចំនួន៣ឡានយីឌុប នៅច្រកដូនរ័ត្ន

ខេត្តត្បូងឃ្មុំ៖ បើទោះជាលោក បណ្ឌិត គុណ ញឹម អគ្គនាយក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ហាមឃាត់ និងបានចេញសេចក្តីណែនាំ អោយលោក-លោកស្រី ប្រធានការិយាល័យ នាយកដ្ឋាន គយនិងរដ្ឋាករ ទូទាំងប្រទេស ... Read More »

លោក ស្រី ម៉ែន សំអន៖ សមាគមមិត្តភាពកម្ពុជា-វៀតណាម អបអរសាទរកម្ពុជាសម្រេច បានជ័យជំនះលើការ បោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី៦ ធ្វើឲ្យកម្ពុជា លេចធ្លោរ នៅលើឆាកអន្តរជាតិ

ភ្នំពេញ៖ លោកស្រីម៉ែន សំអន បានបញ្ជាក់ថា៖ សមាគមមិត្ដភាព កម្ពុជា -វៀតណាម អបអរ សាទរ កម្ពុជាសម្រេចបានជោគជ័យលើការបោះឆ្នោត ជ្រើសតាំងសមាជិកសភានីតិកាលទី៦ ធ្វើឱ្យកម្ពុជាលេចធ្លោរនៅលើឆាកអន្ដរជាតិ លោកស្រី បានបញ្ជាក់បែបនេះ ខណៈលោក ... Read More »

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត នាយរង​សេនាធិការ​ចំរុះ នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការរង​កងទ័ព​ជើងគោក បានអញ្ជើញវិលត្រឡប់មកពីបំពេញទស្សនកិច្ចនៅប្រទេសជប៉ុនវិញហើយ

ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបំពេញទស្សនកិច្ចនៅជប៉ុន រយៈពេល៥ថ្ងៃនៅក្នុងប្រទេសជប៉ុន ចាប់ថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ ។ លោកបណ្ឌិត បានអញ្ជើញចូលជួបសម្តែងការគួរសម ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋាភិបាលជប៉ុន ក្រសួងការបរទេស ... Read More »

ជប៉ុនកាន់តែជិតស្និទ្ធជាមួយរុស្ស៊ីបើទោះបីរងសម្ពាធពីអាមេរិក

ដោយព្រួយបារម្ភចំពោះទំនាក់ទំនងជិតស្និទ្ធ រវាងរុស្ស៊ី នឹងចិន ជប៉ុនបានសម្រេចបង្កើនទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយរុស្ស៊ី បើទោះបីរងគំនៀបពីសម្ព័ន្ធមិត្តអាមេរិកក្តី។ នៅពេលដែលអាមេរិក និងប្រទេសសម្ព័ន្ធមិត្តនៅអឺរ៉ុប បានបណ្តេញមន្ត្រីការទូតរុស្ស៊ីចេញពីប្រទេស ដោយ ចោទប្រកាន់ជាប់ពាក់ព័ន្ធការបំពុលសម្លាប់អតីតចារបុរសជនជាតិរុស្ស៊ីនៅក្នុងប្រទេសអង់គ្លេស សម្ព័ន្ធមិត្តអាមេរិកទាំងអស់ បានប្រឆាំងនឹងរុស្ស៊ី ចំណែកជប៉ុនវិញ មិនត្រឹមតែមិនបណ្តេញមន្ត្រីទូតរុស្ស៊ី ថែមទាំងបង្កើនទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយរុស្ស៊ីទៀតផង។ ... Read More »

តម្លៃប្រាក់ដុល្លារអាមេរិកធ្លាក់ថ្លៃក្រោយការដកតំណែងរដ្ឋមន្ត្រីការបរទេស

ការសម្រេចបញ្ជូនប្រធានចារកិច្ចអាមេរិក លោក Mike Pompeo ចូលកាន់តំណែងរដ្ឋមន្ត្រីការបរទេសអាមេរិក ជំនួសលោក Rex Tillerson បានធ្វើឲ្យទីផ្សារភាគហ៊ុនមូលបត្រអាមេរិក រងផលប៉ះពាល់យ៉ាងខ្លាំង។ សារព័ត៌មាន CNBC បានផ្សាយថា តួលេខនៃតម្លៃប្រាក់ដុល្លារអាមេរិក និងប្រាក់ផ្សេងទៀត ... Read More »

រដ្ឋាភិបាលប្រទេសមីយ៉ាន់ម៉ាសាងសង់ទីតាំងយោធានៅតំបន់ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា

សហគមន៍អន្តរជាតិបានបង្ហាញពីការខ្វល់ខ្វាយយ៉ាងខ្លាំង ចំពោះជោគវាសនា ជនជាតិរ៉ូហ៊ីងយ៉ា ក្រោយពេលរដ្ឋាភិបាល មីយ៉ាន់ម៉ា បានព្រមព្រៀង ជាមួយបង់ ក្លាដែស ក្នុងការបញ្ជូនជនជាតិរ៉ូហ៊ីងយ៉ា ត្រឡប់មកមាតុភូមិវិញ។ អ្វីដែលព្រួយ បារម្ភខ្លាំងនោះ គឺ រដ្ឋាភិបាលមីយ៉ាន់ម៉ាសាងសង់មូលដ្ឋានយោធា នៅលើតំបន់ភូមិឋានដែលជនជាតិរ៉ូហ៊ីងយ៉ារស់នៅ ... Read More »

ធ្លាប់តែលើកពានឆ្នាំ២០១៦ Leicester City ស្ថិតក្នុងតំបន់ត្រូវកាត់ចោល

ក្រុម Leicester City បានឈានជើងចូលក្នុងតំបន់ត្រូវកាត់ចោលហើយក្រោយដណ្ដើមបានត្រឹម៦ពិន្ទុពី៧ប្រកួតកន្លងមក។ ការប្រកួតកាលពីរាត្រីថ្ងៃទី១៦ ខែតុលា ក្រុមមួយនេះបាន ត្រឹមប្រកួតស្មើ ១-១ ជាមួយក្រុមភ្ញៀវ West Brom ប៉ុណ្ណោះ។ ការប្រកួតសប្ដាហ៍ទី៨ ក្រុមរហស្សនាមថា ... Read More »

បីប្រទេសនៅអាមេរិកខាងត្បូងដេញថ្លៃធ្វើម្ចាស់ផ្ទះ World Cup​ ឆ្នាំ២០៣០

ប្រទេសជើងខ្លាំងធំ៣នៅទ្វីបអាមេរិកខាងត្បូងមាន អាហ្សង់ទីន, អ៊ុយរ៉ាហ្គាយ និង ប៉ារ៉ាហ្គាយ នឹងដេញ​ថ្លៃ​ធ្វើ​ជា​ម្ចាស់ផ្ទះរួមគ្នា​ FIFA World Cup 2030។ ប្រធានាធិបតីនៃប្រទេសទាំង៣ខាងលើបានប្រកាសពីគម្រោង ដេញថ្លៃនេះនៅក្នុងទីក្រុង Buenos Aires កាលពីថ្ងៃពុធ ... Read More »