ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

កងរាជអាវុធហត្ថរាជធានីភ្នំពេញតែងតែត្រៀមលក្ខណៈជាស្រេចនូវមធ្យោបាយសម្ភារបំពេញបេសកកម្មជាប់ជាប្រចាំ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ ក្រុមការងាររបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រាង បានធ្វើការត្រួតពិនិត្យបច្ចេកទេសយានយន្ត និងបានត្រៀមលក្ខណៈរួចជាស្រេចទាំងកម្លាំងប្រតិបត្តិការ មធ្យោបាយ សម្ភារ ដើម្បីទុកប្រើប្រាស់ពេលមានហេតុការណ៍ចាំបាច់ជាយថាហេតុផ្សេងៗ ក៏ដូចជាចេញបំពេញបេសកកម្មតាមបទបញ្ជាថ្នាក់លើប្រកបដោយវិន័យ សណ្តាប់ធ្នាប់និងការទទួលខុសត្រូវខ្ពស់។ ... Read More »

រកគុកឃើញ! សូម្បីតែសត្វឆ្កែព្រះសង្ឃក្នុងវត្តក៏បាញ់សម្លាប់យកទៅសុីដែរ

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកក្រគរ អនុវត្តតាមបណ្ដឹងព្រះសង្ឃមួយអង្គព្រះនាម ឡុង ឡាញ់ ព្រះជន្ម ៥៤ព្រះវស្សា បច្ចុប្បន្ន គង់នៅវត្តសូភីរម្យ ស្ថិតនៅភូមិ.ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយចោទប្រកាន់បុរសម្នាក់ថាបានបាញ់សម្លាប់ឆ្កែក្នុងវត្តយកទៅធ្វើម្ហូប។  ប្រភពព័ត៌មានពីនគរបាលនៃអធិការដ្ឋានស្រុកក្រគរបានឲ្យដឹងថា ... Read More »

ត្រីអណ្តែងងាយចិញ្ចឹម លក់បានថ្លៃគួរសមក្នុងរដូវបិទនេសាទ បើធៀបនិងរដូវបើកនេសាទ

   ខេត្តសឹ្ទងត្រែង៖ប្រជាពលរដ្ឋមួយគ្រួសារ ដែលប្រកបមុខរបរចិញ្ចឹមត្រីអណ្តែងជាលក្ខណៈគ្រួសារ ដែលមានអាងចិញ្ចឹមនៅតាមមាត់ទន្លេមេគង្គ ងាយស្រួលដល់ការផ្លាស់ប្ដូរទឹក និងលាងសម្អាតអាងផងនោះ ដែលស្ថិតនៅក្នុងភូមិកាំងមេម៉ាយ សង្កាត់ព្រះបាទ ក្រុង ខេត្តសឹ្ទងត្រែង។  ក្នុងរដូវបិទនេសាទនេះ គេឃើញត្រីអណ្តែងចិញ្ចឹមកំពុងមានហាងឆេងល្អគួរសម ខុសពីរដូវបើកនេសាទ លក់ក្នុងតំលៃមួយគីឡូក្រាម លក់ចេញបានពី៨ពាន់រៀល ... Read More »

សមត្ថកិច្ចឆែកឆេរហាងម៉ាស្សាឃាត់ខ្លួនមនុស្សប្រុសស្រី១២នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន

ខេត្តពោធិ៍សាត់ ៖ លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ដឹកនាំ និងបញ្ជាផ្ទាល់កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ប៉ុស្តិ៍រដ្ឋបាលបន្ទាយដី ចុះឆែកឆេរហាងម៉ាស្សា១កន្លែង ហើយបានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ១២នាក់ ព្រមទាំងដកហូតនូវឧបករណ៍ប្រើប្រាស់សារធាតុញៀន និងសម្ភារៈផ្សេងៗដែលគេសង្ស័យជាប់ពាក់ព័ន្ធក្នុងបុព្វហេតុបទល្មើសផងដែរ ។ ... Read More »

ភ្ញៀវទេសចរជាតិ និងអន្តរជាតិ កំពុងចាប់អារម្មណ៍ ផ្ទះបុរាណមានអាយុ១០០ឆ្នាំ របស់លោកយាយ ប៊ុន រឿង នៅខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ យោងតាមការអះអាងពីលោក អ៊ុច អ៊ុភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង មានប្រសាសន៍ថា៖ ផ្ទះបុរាណមានអាយុ១០០ឆ្នាំរបស់យាយ ប៊ុន រឿងនៅខេត្តបាត់ដំបង កំពុងទាក់ទាញភ្ញៀវទេសចរឱ្យទស្សនាជាហូរហែ នឹងបានជួយបង្កើនប្រាក់ចំណូលដល់លោកយាយនិងប្រជាពលរដ្ឋនៅតំបន់នោះបានមួយកំរិតថែមទៀត។ លោកប្រធានមន្ទីរទេសចរណ៍ខេត្តរូបនេះ បន្តថា ផ្ទះបុរាណរបស់លោកយាយ ប៊ុន ... Read More »

ឃាត់ខ្លួនអ្នកលេងកាំភ្លើងខ្យល់៤នាក់ រួមទាំងវត្ថុតាង និងមធ្យោបាយធ្វើដំណើរ

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចនគរបាលនៃអធិការដ្ឋានស្រុកក្រគរ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលកំពង់ពោធិ៍ បានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ និងដកហូតអាវុធកែច្នៃ និងមធ្យោបាយធ្វើដំណើរម៉ូតូ ២គ្រឿង ។ មន្រ្តីនគរបាលស្រុកក្រគរ បានឲ្យដឹងថា ករណីឃាត់ខ្លួនជនសង្ស័យរួមទាំងអាវុធកែច្នៃខាងលើ ធ្វើឡើងពាក់កណ្ដាលអធ្រាត្រថ្ងៃសុក្រ១១កើត ខែស្រាពណ៍ ឆ្នាំជូត ... Read More »

ជិះទូកទៅជប់លៀងខួបកំណើត ជួបរលកសមុទ្រធំៗបានលិចចូលសមុទ្របាត់

ខេត្តព្រះសីហនុ ៖ មានទូកមួយគ្រឿង បានប៉ះរលកសមុទ្រធំៗបោកប៉ះទូកលិចចូលក្នុងសមុទ្រនៅត្រង់ចំណុចឃ្លងឡទឹកត្រី ក្រុងកោះរ៉ុងវេលាម៉ោង ៤និង០០នាទីល្ងាច ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ ក្រោមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៌ទោជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុ ក្រោយទូកនោះលិច មនុស្សនៅលើទូកត្រូវបានជួយសង្គ្រោះបានទាំងអស់ហើយ មិនមានអ្នករងគ្រោះដល់ជីវិតឡើយ។ សេចក្តីរាយការណ៏ពីសមត្ថកិច្ចថាមានមនុស្សនៅលើទូកនេះប្រមាណជាង១០នាក់ ... Read More »

តុលាការ​ សម្រេចឃុំខ្លួន​ លោក​ រ៉ុង​ ឈុន​ ដាក់ពន្ធនាគារបណ្តោះអាសន្ន​

ភ្នំពេញ៖ចៅក្រមស៊េីបសួរសាលាដំបូងរាជធានីភ្នំពេញ​ លោក​ វ៉ាន់​ សែនវិសុទ្ធ​ នៅព្រលប់ថ្ងៃទី១​ ខែសីហា​ ឆ្នាំ២០២០​ នេះ​ សម្រេចចេញដីកាឃុំខ្លួនលោក​ រ៉ុង​ ឈុន​ តំណាងក្រុមប្រឹក្សាឃ្លាំមេីលកម្ពុជា​ និង​ ជាប្រធានសហភាពសហជីពកម្ពុជា​ ដាក់ពន្ធនាគារបណ្តោះអាសន្ន​ ... Read More »

ប.ស.ស បញ្ជាក់ដល់កម្មការិនីសម្រាលកូននៅមន្ទីរពេទ្យមិនមែនជាដៃគូ ក៏អាចទទួលប្រាក់បំណាច់៧០ភាគរយ​ដូចគ្នា

ភ្នំពេញ៖ បេឡាជាតិរបបសន្តិសុខសង្គម ហៅាត់​ (ប.ស.ស) បានរម្លឹកដល់កម្មការិនីដែលសម្រាលកូននៅមន្ទីរពេទ្យ មិនមែនជាដៃគូ​ ប.ស.ស​ ក៏អាចទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃចំនួន៧០ភាគរយ​ នៃប្រាក់ឈ្នួលមធ្យមជាប់ភាគទានបានដែរ ដោយតម្រូវឱ្យមានឯកសារបញ្ជាក់ភ្ជាប់មកជាមួយ។ ​លោក​ ហេង​ សុផាន់ណារិទ្ធ ប្រធានគោលនយោបាយជាតិ នៃ​ ... Read More »

បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តរេចង្កូតទៅបុករថយន្តស្ទូចបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖បុរសម្នាក់សង្ស័យស្រវឹងស្រាបានបើករថយន្តរ៉េង រ៉ូវើរមួយគ្រឿងក្នុងល្បឿនលឿនរេចង្កូតជ្រុលទៅបុករថយន្តស្ទូចពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ស្ថិតនៅតាមបណ្ដោយផ្លូវសម្ដេចជាស៊ីម ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្តស្ទូចពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ3E-9000 បើកបរដោយបុរសម្នាក់និងមានអ្នករួមដំណើរម្នាក់ទៀតជាព្រូ ដែលបើកក្នុងទិសដៅពីកើតទៅលិច លុះមកដល់ត្រង់ចំណុចកើតហេតុស្រាប់តែមានរថយន្តស៊េរីទំនើបម៉ាករ៉េង រ៉ូវើរ ... Read More »

តុលាការចោទប្រកាន់លោក​ រ៉ុង​ ឈុន​ ជាផ្លូវការ​ ពីបទ​ ញុះញង់បង្កអោយមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

ភ្នំពេញ៖ ព្រះរាជអាជ្ញារងនិងជាអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក គុជ គឹមឡុង បាន ថ្លែងប្រាប់​តាមបណ្តាញសង្គម​ Telegram នៅល្ងាចថ្ងៃទី១​ ខែសីហា​ ឆ្នាំ២០២០​នេះថា ក្រោយទទួលបានសំណុំរឿងពីសមត្ថកិច្ចនគរបាលយុត្តិធម៌នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមក,​ លោកព្រះរាជអាជ្ញារង សេង ហៀង ... Read More »

ជិះម៉ូតូទាក់ដៃចង្កូតជាមួយរថយន្តទេសចរណ៍ ដួលចូលក្រោមរថយន្តកូរ៉េកិនស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ​៖​ យុវជនម្នាក់បាន​បែកក្បាលស្លាប់យ៉ាងអាណោចអាធ័មខណៈជិះម៉ូតូទាក់ដៃចង្កូតជាមួយរថយន្តទេសចរណ៍មួយគ្រឿងដួលចូលក្រោមរថយន្តកាលពីវេលាម៉ោង២និង២០នាទីរសៀលថ្ងៃទី១​ ខែសីហា​ ឆ្នាំ២០២០​ នៅចំណុចមុខផ្សារជម្ពូវ័ន​ តាមបណ្តោយផ្លូវជាតិលេខ៤​ ស្ថិតក្នុងភូមិជម្ពូ​វ័ន​១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​  រាជធានីភ្នំពេញ​ បន្ទាប់មករថយន្តបានព្យាយាមបើកគេចខ្លួនតែត្រូវប្រជាការពារឃាត់បាននៅចំណុចរង្វង់មូលចោមចៅ។  ជនរងគ្រោះឈ្មោះឡូន សៀង​លី​ ភេទប្រុស អាយុ១៦​ឆ្នាំ​ ... Read More »

សមត្ថកិច្ចឃាត់ខ្លួន មេក្លោងជួញដូរគ្រឿងញៀនឆ្លងដែន២នាក់ និងរឹបអូសគ្រឿងញៀន២០០គីឡូក្រាម

ខេត្តព្រះវិហារ៖ មេក្លោងជួញដូរគ្រឿងញៀនឆ្លងដែន២នាក់ ត្រូវបានកម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បង្ហាញមុខនៅថ្ងៃទី០១ខែសីហា ឆ្នាំ២០២០នេះ ក្រោយបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនតាមផ្លូវទឹកមកពីប្រទេសឡាវ ចូលទឹកដីកម្ពុជាមួយករណីនៅចំណុចកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ កម្លាំងនគរបាលរឹបអូសបានគ្រឿងញៀន២០០គីឡូក្រាម ។ មន្រ្តីជំនាញ បានបញ្ជាក់ថា ក្នុងប្រតិបត្តិការខាងលើនេះ ធ្វើឡើងនៅថ្ងៃទី២៦ខែកក្កដា ... Read More »

សមត្ថកិច្ចចុះបង្រ្កាបរបាំងដាក់កាត់បិទស្ទឹងចាប់ត្រីរបស់ឈ្មួញ ជាលើកទី២ តែជនប្រព្រឹត្តិគេចបាត់ដដែល

ខេត្តពោធិ៍សាត់៖ មន្រ្តីនាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសា ដឹកនាំដោយលោកភុន សុវណ្ណា នាយផ្នែករដ្ឋបាលជលផលក្រគរ រួមសហការដោយនាយសង្កាត់រដ្ឋបាលជលផលកំពង់លួង និងកងកម្លាំងប្រដាប់អាវុធតំបន់ប្រតិបត្តិការសឹករងខេត្តពោធិ៍សាត់ ចុះបង្រ្កាបបទល្មើសនេសាទប្រភេទរបាំងសាច់អ៊ួន ដែលដាក់កាត់ស្ទឹងបិទជិតឈឹងនារដូវបិទនេសាទដែលនេះជាការបង្រ្កាបលើកទី២ ខណៈលើកទី១គេឃើញធ្វើកិច្ចសន្យាអប់រំ ។ ករណីកម្លាំងសហការបង្រ្កាបឧបករណ៍ចាប់ត្រី(របាំងសាច់)ដាក់កាត់បិទស្ទឹងខាងលើនេះ ធ្វើឡើងនាព្រឹកថ្ងៃសៅរ៍ ... Read More »

ព្រេងខ្មែរ÷ រឿងកំពង់ខ្សាច់ស (នៅ​ខេត្ត​ព្រៃវែង)

នៅ​ក្នុង​ឃុំ​រាក់​ជ័យ ស្រុក​បាភ្នំ ខេត្តព្រៃវែង មាន​ភូមិ​មួយ​ដែល​នៅ​ខាង​លិច​គោក​សណ្ដែក ចម្ងាយ​ប្រមាណ ៣ គ.ម. គេ​ហៅ​ភូមិ​នេះ​ថា “កំពង់​ខ្សាច់​ស” ។ កាល​ពី​ដើម កំពង់​ខ្សាច់​ស ជា​ទី​ប្រជុំ​ជន​នៃ​សាលា​ស្រុក​បាភ្នំ ។ ដោយ​ទឹក​ជន​លិច​ជា​ញឹក​ញយ​ពេក ... Read More »

នគរបាលប៉ុស្តិ៍ភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរគ្រឿងញៀន

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មី ឃាត់ខ្លួន ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។ កាលពីវេលាម៉ោង២៣ និង០០នាទី យប់ទី៣១ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ សមត្ថកិច្ចប៉ុស្តិ៍បានឲ្យដឹងថា៖ ... Read More »

ផឹកស្រាអត់ហូបបាយ៤ថ្ងៃខ្យល់គរដេកស្លាប់ក្រោមផ្ទះទាំងយប់

ខេត្តស្វាយរៀង៖ បុរសម្នាក់ត្រូវបានក្រុមគ្រួសារប្រទះឃើញដេកស្លាប់នៅលើគ្រែក្រោមផ្ទះបង្កការភ្ញាក់ផ្អើលទាំងយប់ដល់អ្នកភូមិនិងសមត្ថកិច្ចជំនាញចុះមកពិនិត្យសព។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី៣១ខែកក្កដាឆ្នាំ២០២០ស្ថិតនៅភូមិចិន្សា ឃុំពោធិ៍រាជ ស្រុកស្វាយជ្រំ ។ បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសខាងលើមានឈ្មោះវង ឌួ អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ ។ ក្រោយកើតហេតុសមត្ថកិច្ចនគរបាលជំនាញដោយមានការចូលរួមពីគ្រូពេទ្យបង្អែកស្រុកស្វាយទាបបានធ្វើការពិនិត្យ ... Read More »

កិច្ចប្រជុំ​ក្រុមការងារអន្តរក្រសួងរៀបចំ​តាក់តែងលិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធនឹង​ការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ

ភ្នំពេញ៖ នៅទីស្តីការ​ក្រសួងយុត្តិធម៌ ថ្ងៃសុក្រ ១១កើត ខែស្រាពណ៍ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ លោក ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារអន្តរក្រសួងទទួលបន្ទុករៀបចំតាក់តែង ... Read More »

សមត្ថកិច្ចបញ្ជូនខ្លួន លោក រ៉ុង ឈុន ទៅកាន់តុលាការពាក់ព័ន្ធបទល្មើសជាក់ស្តែងញុះញង់បង្កភាពវឹកវរដល់សន្តិសុខសង្គមលើបញ្ហាព្រំដែនកម្ពុជា

ភ្នំពេញ៖ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅវេលាម៉ោង១១៖០០នាទីព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០នេះ ត្រូវបានបញ្ជូនខ្លួនជនសង្ស័យ រ៉ុង ឈុន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។ លោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសហភាពសហជីពកម្ពុជា ... Read More »

រថយន្តពីរគ្រឿងបុកគ្នានៅលើស្ពានអាកាសផ្សារដីហុយរងការខូចខាតទាំងសងខាង

ភ្នំពេញ៖ រថយន្តឡិចស៊ីសបើកបរក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តកាមរីបាឡែនដែលឈប់ពីមុខរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនមានអ្នករងរបួស។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង១២នាទីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅលើស្ពានអាកាសផ្សារដីហុយ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្តមួយគ្រឿងបានខូចនៅលើស្ពានត្រង់ចំណុចខាងលើ។ បន្ទាប់មកក៏មានរថយន្តមួយគ្រឿងម៉ាកកាមរីបាឡែនពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2E-3355បើកបរដោយស្ត្រីម្នាក់ក៏បានមកឈប់រថយន្តនៅពីក្រោយរថយន្តនោះដែរ។លុះបន្តិចក្រោយមករថយន្តដែលខូចនៅខាងមុខនោះក៏បើកចេញទៅ ភ្លាមៗនោះស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាកឡិចស៊ីសRX330 ពណ៌ស ... Read More »

រដ្ឋមន្ត្រីក្រសួងកសិកម្ម អះអាងថា៖ កម្ពុជានាំចេញអង្ករបានជិត៤៣ម៉ឺនតោន កើន៣៨% ក្នុងឆ្នាំ២០២០នេះ

ភ្នំពេញ៖ បើតាមការបញ្ជាក់របស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៣១ ខែកក្កដាម្សិលមិញនេះថាកម្ពុជានាំចេញអង្ករសម្រេចបាន ៤២៦,០៧៣តោន កើនឡើងប្រមាណ ១១៨០៦០ តោន ស្មើនឹង ៣៨.៣៣% ក្នុងរយៈពេល៧ខែឆ្នាំ២០២០នេះ ... Read More »

ករណីធ្វើទារុណកម្ម ចាប់ជំរិតទារប្រាក់ពីជនជាតិចិន៣នាក់ , នៅថ្ងៃនេះ នគរបាលខណ្ឌសែនសុខបញ្ជូនជនសង្ស័យ២នាក់ទៅតុលាការ

ភ្នំពេញ៖ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ នេះ នគរបាលខណ្ឌសែនសុខនឹងបញ្ជូនជនជាតិចិនជាជនសង្ស័យ២នាក់ករណីធ្វើទារុណកម្ម ចាប់ជំរិតទារប្រាក់ពីជនជាតិចិន៣នាក់ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ។ នេះបើតាមការបង្ហើបឱ្យដឹងរបស់សមត្ថកិច្ច ។  ជនសង្ស័យទាំង២នាក់នោះម្នាក់មានឈ្មោះ JIANG LIANG អាយុ២៨ឆ្នាំ ... Read More »

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២០នេះ! កម្ពុជានាំចេញផលិតផលកសិកម្មជាច្រើនមុខ ទៅកាន់ទីផ្សារអន្តរជាតិបានជាង២,៦៨៩,៦៨៥តោន

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០នេះ បានបញ្ជាក់ថាកម្ពុជាបាននាំចេញផលិតផលកសិកម្មជាច្រើនមុខ ទៅកាន់ទីផ្សារអន្តរជាតិបានបរិមាណ ២,៦៨៩,៦៨៥តោន ក្នុងរយៈពេល៧ខែឆ្នាំ២០២០នេះ ។ លោករដ្ឋមន្ត្រី វេង សាខុន បញ្ជាក់បន្ថែមទៀតថា ... Read More »

ដោយសារមានវិបត្តិក្នុងគ្រួសារ​នារីមានផ្ទៃពោះ៣ខែម្នាក់បានធ្វើអត្តឃាតដោយចងក

ភ្នំពេញ៖ នារី​មាន​ផ្ទៃពោះ​៣​ខែម្នា​ក់បានសម្រេចចិត្តធ្វើអត្តឃាតដោយចងក ​គ្រាន់តែ​ឈ្លោះប្រកែកគ្នាជាមួយ​ប្ដី​បន្តិច​ប​ន្តួចប៉ុណ្ណោះ។ ​ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩​និង​៣០​នាទី​យប់ ថ្ងៃ​​ទី​៣១ ខែកក្កដា ឆ្នាំ​២០២០​ នៅក្នុង​បន្ទប់​ជួល​ជាន់​ទី​២ ក្នុងភូមិ​ត្រពាំង​ថ្លឹង​ទី​២ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​ សមត្ថកិច្ចបានឲ្យដឹងថា នារីដែលធ្វើអត្តឃាត​​មានឈ្មោះ ស្រី ... Read More »

គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញចុះ​ត្រួតពិនិត្យភោជនីយដ្ឋាន ក្លិបកម្សាន្តនិង ខារ៉ាអូខេ អប់រំ​ណែនាំ​ដល់​ម្ចាស់​ទីតាំង ដែល​បើក​សំឡេង​រំខាន​ឮខ្លាំង​ៗនៅពេល​រាត្រី

ភ្នំពេញ៖  លោក សុខ ពេញ​វុធ អភិបាលខណ្ឌ​ដូនពេញ និងលោកស្រី ឧត្តមសេនីយ៍​ទោ ស៊ឹម ផា​ណុំ ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ  នា​យប់​ថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០ បាន​ដឹកនាំ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ ... Read More »

វៀតណាមរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន១២នាក់នៅដាណាង ឆ្លងក្នុងសហគមន៍ និងស្លាប់ចំនួន២នាក់

ភ្នំពេញ៖ នៅប្រទេសវៀតណាម គិតត្រឹមម៉ោង៧ព្រឹកថ្ងៃសៅរ៍ទី​១ ខែសីហា ឆ្នាំ២០២០​នេះ រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន១២នាក់ នៅក្រុងដាណាង ឆ្លងក្នុងសហគមន៍ ធ្វើឱ្យអ្នកឆ្លងវីរុសកូវីដ-១៩សរុប ៥៥៨នាក់ ជាសះស្បើយ ៣៧៣នាក់ សម្រាកក្នុងមន្ទីរពេទ្យ ១៨៣នាក់ ... Read More »

ចូលរួមរំលែកទុក្ខម្តាយបង្កើតតារាសម្តែង ទឹម រដ្ឋា ទទួលមរណភាព

ភ្នំពេញ៖ សាររំលែកទុក្ខដ៏ក្រៀមក្រំជាច្រើនត្រូវបានសិល្បករ បានបង្ហោះដើម្បីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសារតារាសម្តែង និងបង្ហាញម៉ូត ទឹម រដ្ឋា បន្ទាប់ពីម្តាយបង្កើតរបស់នាងបានទទួលមរណភាពដោយសារជំងឺគាំងបេះដូង។ ​ម្តាយរបស់តារាសម្តែង ទឹម រដ្ឋាបានទទួលមរណភាពកាលពីយប់រំលងអាទ្រាតឈានចូលថ្ងៃទី១ ខែសីហាឆ្នាំ២០២០នេះ ទាំងសុខភាពមាំមួន ដែលធ្វើឲ្យក្រុមគ្រួសារសោកសៅមិនអស់ចិត្ត។ អ្នកក្នុងចង្កោមសិល្បៈសុទ្ធតែបានថ្លែងសារមិននឹកស្មានដល់ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសារតារាសម្តែងរូបនេះ៕ដោយ៖វឌ្ឍនា Read More »

សម្តេចតេជោ ហ៊ុន សែន៖ ដំណាក់កាលកូវីដ-១៩លេងដឹងថាថ្ងៃណា ជាថ្ងៃធ្វើការ ឬថ្ងៃណាជាថ្ងៃឈប់សម្រាកទៀតហើយ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ បានមានប្រសាសន៍ថា៖ដំណាក់កាលកូវីដ-១៩លេងដឹង ថាថ្ងៃណាជាថ្ងៃធ្វើការឬថ្ងៃណាជាថ្ងៃឈប់សម្រាកទៀតហើយ។ សម្តេចថ្លែងថា៖ មុនកូវីដ-១៩កម្មវិធីទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេសរាប់មិនអស់។ ពេលកូវីដ-១៩ ... Read More »

ព័ត៌មានផ្លូវការ អំពី Covid-19 នៅកម្ពុជា ថ្ងៃនេះមានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៥នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានជូនព័ត៌មានថា៖ ព័ត៌មានផ្លូវការ អំពី Covid-19 នៅកម្ពុជា ថ្ងៃនេះមានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៥នាក់។ សូមបញ្ជាក់ថា៖ គិតត្រឹមព្រឹក ថ្ងៃទី០១ សីហា ២០២០ ... Read More »

កម្ពុជា អាចកើតមានជំនន់ទឹកភ្លៀង ដោយសារឥទ្ធិពលវិសម្ពាធ (TD) , នេះបើតាមក្រសួងធនធានទឹក

ភ្នំពេញ៖កម្ពុជាអាចកើតមានជំនន់ទឹកភ្លៀង (Flash Flood) ដោយសារឥទ្ធិពលវិសម្ពាធ (TD) ។ នេះបើយោងតាមសេចក្តីជូនដំណឹង បន្ថែម របស់ក្រសួងធនធានទឹក ស្តីពី ស្ថានភាពអាកាសធាតុ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ នេះ ... Read More »