ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ត្រូវម្ចាស់ផ្ទះចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចខណៈកំពុងធ្វើសកម្មភាពលួចគាស់ផ្ទះ

កណ្ដាល៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់​ខណៈកំពុងធ្វើសកម្មភាពលួចគាស់ផ្ទះប្រជាពលរដ្ឋ ត្រូវបានម្ចាស់ផ្ទះមកទាន់ចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចចាត់ការ រីឯជនសង្ស័យម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល។ ករណីនេះ​ បានកើតឡើងកាលពីថ្ងៃទី២ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១១និង៣០នាទី.នៅចំណុចផ្ទះឈ្មោះ ជីម សុខរិទ្ធ ស្ថិតក្នុងភូមិទួលក្រសាំងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យមានគ្នា២នាក់ ... Read More »

សមត្ថកិច្ចខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ក្នុងករណីចាប់ជំរិត និងប្លន់ចំនួន ៧នាក់

ខេត្តព្រះសីហនុ៖ យោងតាមរបាយការណ៍ពីសមត្ថកិច្ច ស្តីពីការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យ ០៧នាក់ (ស្រី១) ជាជនជាតិចិន ពាក់ព័ន្ធនឹងករណី ចាប់បង្ខាំងធ្វើទារុណកម្ម ជំរិតទារប្រាក់ និងអំពើលួចមានស្ថានទម្ងន់ទោស ។ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២២ ... Read More »

អភិបាលស្រុក​បន្ទាយស្រី ចង់​ឲ្យ​អ្នក​បន្ទាយស្រី​ក្លាយជា​អ្នកស្រុក​គំរូ​ផ្នែក​បដិសណ្ឋារកិច្ច​

ខេត្តសៀមរាប៖ លោក ឃឹម ហ្វី​ណង់ អភិបាលស្រុក​បន្ទាយស្រី បានបញ្ជាក់កាលពីថ្មីៗនេះថា​៖ «​យើង​បាន​ស្នើសុំ​ប្រជាពលរដ្ឋ​ឲ្យ​មានគំនិត​បែប​បដិសណ្ឋារកិច្ច បានន័យថា រួសរាយ​រាក់ទាក់ និង​មាន​ភាពស្មោះត្រង់​នៃ​ការផ្ដល់​សេវាកម្ម​របស់​គាត់ ក៏ដូចជា​ការធានាបាន​នូវ​អនាម័យដែល​បង្ហាញ​ពី​អត្តចរិត​របស់​អ្នកភូមិ​ទេសចរណ៍​»​។ ​លោក ឃឹម ហ្វី​ណង់ បានបញ្ជាក់​បន្ថែមថា ... Read More »

ក្រសួងយុត្តិធម៌ ប្រជុំផ្ទៃក្នុង នៃក្រុមការងារបច្ចេកទេសរៀបចំគោលនយោបាយដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

ភ្នំពេញ៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង នៃក្រុមការងារបច្ចេកទេសរៀបចំគោលនយោបាយដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ធ្វើឡើង នៅទីស្តីការក្រសួងយុត្តិធម៌ ថ្ងៃចន្ទ ១៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ... Read More »

ក្រសួងយុត្តិធម៌ ព្រមានថា អ្នកទៅទាមទារឲ្យដោះលែងលោក រ៉ុង ឈុន «ក៏អាចប្រឈមនឹងការចោទប្រកាន់ដែរ»ព្រហ្មទណ្ឌ តាមមាត្រា៥២២នៃក្រមព្រហ្មទណ្ឌ

ភ្នំពេញ៖ បន្ទាប់ពីមានការប្រមូលផ្តុំពីប្រជាពលរដ្ឋលើកបដា ទាមទារឱ្យតុលាការដោះលែង លោក រ៉ុង ឈុន ក្រសួងយុត្តិធម៌ តាមរយៈអ្នកនាំពាក្យរបស់ខ្លួន បានហៅការប្រមូលផ្តុំគ្នានៅមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទាមទាមឲ្យដោះលែងលោក រ៉ុង ឈុន ថាមិនមែនជាទង្វើត្រឹមត្រូមតាមច្បាប់ឡើយ ប៉ុន្តែ ជាការដាក់សម្ពាធលើស្ថាប័នតុលាការ ... Read More »

ជនជាតិSwedenម្នាក់ដេកស្លាប់ក្នុង ផ្ទះសំណាក់ដឺហ្រេ្គយដោយមិនដឹងមូលហេតុ

ភ្នំពេញ ៖បុរសជនជាតិSwedenម្នាក់បានដេកស្លាប់នៅក្នុងផ្ទះសំណាក់ ដឺហ្រេ្គយ  ត្រូវបានគេសង្ស័យថាខ្យល់គរ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យនៅវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី ៣ ខែសីហា ឆ្នាំ២០២០ នៅផ្លូវលេខ១១១ ផ្ទះ២០ ក្នុងសង្កាត់ បឹងព្រលិត  ខណ្ឌ៧មករា  រាជធានីភ្នំពេញ ... Read More »

សមត្ថកិច្ចចោមចៅទី៣ប្រកាសរកម្ចាស់រថយន្តមួយគ្រឿងដែលប្រទះឃេីញប្លុងចោល

.   ភ្នំពេញ​៖​ រថយន្តតូយ៉ូតាកាមរីហាយប្រ៊ីតមួយគ្រឿងត្រូវបានប្រជាពលរដ្ឋប្រទះឃេីញគេយកមកប្លុងចោលនៅខាងមុខផ្ទះចំនួន៤ថ្ងៃមកហេីយមិនឃេីញម្ចាស់មកយកទេីបរាយការណ៍ទៅសមត្ថកិច្ចយកទៅរក្សាទុក​កាលពីព្រឹកថ្ងៃទី៣​ ខែសីហា​ ឆ្នាំ២០២០​ នៅផ្លូវបេតុង​ ភូមិព្រៃជីសាក់​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។  រថយន្តខាងលេីម៉ាកតូយ៉ូតាកាមរីហាយប្រ៊ីតពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2Y-5881 ។  តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋបានឲ្យដឹងថា​ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញចេញសេក្ដីណែនាំ ដល់ក្រុមអ្នកតវ៉ាថារាល់សកម្មភាពជួបជុំប្រមូលផ្ដុំគ្នាដែលគ្មានការជូនដំណឹងជាលាយលក្ខណ៍អក្សរមករដ្ឋបាលរាជធានីភ្នំពេញត្រូវចាត់ទុកថាជាទង្វើខុសច្បាប់

ភ្នំពេញ៖  ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ រដ្ឋបាលរាជធានីភ្នំពេញ បានសង្កេតឃើញមានសកម្មភាពជួបជុំ ប្រមូលផ្ដុំតវ៉ាទាមទារឱ្យមានការដោះលែងជនត្រូវចោទ-ឃុំខ្លួនក្នុងសំណុំរឿងព្រហ្មទណ្ឌមួយចំនួន នៅខាងមុខ សាលាដំបូងរាជធានីភ្នំពេញ ដោយមិន បានជូនដំណឹងមកអាជ្ញាធរមានសមត្ថកិច្ចឡើយ។      សកម្មភាពជួបជុំប្រមូលផ្ដុំគ្នាតវ៉ាខាងលើនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រក្រតីភាពសង្គម សណ្តាប់ធ្នាប់ សាធារណៈ ... Read More »

រថយន្តក្រឡុកសុីម៉ងត៍របស់ក្រុមហ៊ុនប្រ៊ីលលាន រីច(ខេមបូឌា)អិលធីឌីបើកបត់ខ្វះការប្រុងប្រយ័ត្នបុកជាមួយនឹងម៉ូតូបណ្តាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់

ភ្នំពេញ ៖ស្ត្រីម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗខណៈ អ្នកបើកបររថយន្តក្រឡុកស៊ីម៉ងត៍របស់ក្រុមហ៊ុន ប្រ៊ីលលាន រីច(ខេមបូឌា)អិលធីឌី បត់ខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកម៉ូតូ។ គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ ដែលស្ថិតតាមបណ្តោយផ្លូវបេតុង ភូមិព្រៃមូល សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ... Read More »

បង្ក្រាបទីតាំងផលិតគ្រឿងញៀន ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដកហូតគ្រឿងញៀនជិត២០០គីឡូក្រាម និងសារធាតុគីមីសរុបជាង៣០០០គីឡូក្រាម

ភ្នំពេញ៖ កម្លាំងនគរបាលនៃនាយកដ្ឋានកណ្តាលសន្តិសុខ បានបើកការស៊ើបអង្កេត និងស្រាវជ្រាវករណីជួញដូរគ្រឿងញៀន ឆ្លងដែនខុសច្បាប់បម្រុងនាំចេញទៅបរទេស ចំនួន ១៨៥.០២គីឡូក្រាម ដោយសហការជាមួយអង្គភាពគយ នៃប្រទេសចិន តាមរយៈអង្គការUNODC ប្រចាំប្រទេសថៃ និងអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនផងដែរ ។ ជាក់ស្តែងកាលពីខែកក្កដា ឆ្នាំ២០២០ថ្មីៗកន្លងទៅនេះ នាយកដ្ឋានកណ្តាលសន្តិសុខ ... Read More »

សង្ស័យស្រវឹងស្រាជិះម៉ូតូបុកគូទរថយន្តមិនស្គាល់ម៉ាកពីក្រោយស្លាប់ម្នាក់របួសស្រាលម្នាក់

ខេត្តស្វាយរៀង៖ បុរសម្នាក់ស្លាប់នៅនឹងកន្លែងនិងម្នាក់ទៀតរងរបួស ខណៈស្រវឹងស្រាបើកម៉ូតូលឿនជ្រុលទៅបុកគូទរថយន្តមិនស្គាល់ម៉ាកពីក្រោយយ៉ាងពេញទំហឹងលាន់ដូចរន្ទះ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៥នាទីយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២០នៅលើផ្លូវជាតិលេខ១ត្រង់ចន្លោះគឺឡូម៉ែត្រលេខ ១៤៤និងលេខ១៤៥ស្ថិតក្នុងភូមិសាមគ្គី សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។ បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថា បុរសដែលស្លាប់មានឈ្មោះ រាជ ពិសិដ្ឋ  អាយុ ... Read More »

ករណីនារីម្នាក់ ដែលត្រូវអ្នករត់តាក់ស៊ីរំលោភរួចសម្លាប់យ៉ាងសាហាវនៅខេត្តស្វាយរៀងកាលពី៣ឆ្នាំមុន មកដល់ពេលនេះនៅពុំទាន់ទទួលបានយុត្តិធម៌នោះទេ

ភ្នំពេញ៖ ករណីនារីម្នាក់ ជាបុគ្គលិកកាស៊ីណូ Good Luck ក្នុងក្រុងបាវិតដែលត្រូវអ្នករត់តាក់ស៊ីរំលោភ រួចសម្លាប់យ៉ាងសាហាវនៅខេត្តស្វាយរៀងកាលពី៣ឆ្នាំមុននោះ រហូតមកដល់ពេលនេះនៅពុំទាន់ទទួលបានយុត្តិធម៌នូវឡើយទេ ខណៈដែលក្រុមគ្រួសារនៃសពនារីរងគ្រោះ បានចំណាយទាំងថវិកានិងពេលវេលាយ៉ាងច្រើន ដើម្បីចូលរួមតាមនីតិវិធីរបស់តុលាការ ស្របពេលជនជាប់ចោទបន្តប្តឹងទៅសាលាឧទ្ធរណ៍ និងតុលាការកំពូល ប្រឆាំងនិងការសម្រេចតុលាការខេត្ត ដែលផ្តន្ទាទោសឲ្យជាប់គុកអស់មួយជីវិត ... Read More »

អភិបាលខេត្ត​ព្រះសីហនុ ​អំពាវនាវឲ្យម្ចាស់ជលយានដឹកភ្ញៀវទេសចរ និងប្រជានេសាទមានការប្រុងប្រយ័ត្នខ្ពស់ និងផ្អាកការធ្វើដំណើរតាមផ្លូវទឹកបើមិនចាំបាច់

ខេត្ត​ព្រះសីហនុ​៖​ រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ បានចេញសេចក្តីអំពាវនាវសុំឲ្យម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ដោយជលយាន ភ្ញៀវទេសចរប្រជាពលរដ្ឋ និងប្រជានេសាទទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ ហើយសូមផ្អាកការធ្វើដំណើរតាមផ្លូវទឹកក្នុងអំឡុងពេលនេះបើមិនមានការចាំបាច់ណាមួយ។​ ក្នុង​សេចក្តីជូនដំណឹងរបស់​រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថាសូមជម្រាបជូនដំណឹងដល់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោកលោកស្រី ប្រជាពលរដ្ឋ ជាពិសេសភ្ញៀវទេសចរ និងបងប្អូនប្រជានេសាទទាំងអស់មេត្តាជ្រាបថា៖ ... Read More »

លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញណែនាំឲ្យអាជ្ញាធរខណ្ឌនិងមន្ទីរជំនាញសម្អាតនៅលើដងមហាវិថីឈ្នះ=ឈ្នះឱ្យបានស្អាតជាប្រចាំ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំដល់អាជ្ញាធរនិងមន្ទីរជំនាញពាក់ព័ន្ធធ្វើការសម្អាតនៅលើដងមហាវិថីឈ្នះ=ឈ្នះ និងចិញ្ចើមផ្លូវឱ្យបានស្អាតជាប្រចាំឱ្យមានបរិស្ថានល្អប្រសើរជាមួយនឹងការយកចិត្តទុកដាក់វេចខ្ចប់សំរាមឱ្យបានស្អាត ហើយដើមឈើនៅតាមមហាវិថីនេះក៏ត្រូវតែកាត់លះមែកឱ្យបានស្អាតផងដែរ ។    លោកឃួង ស្រេង បានណែនាំបែបនេះ ក្នុងឱកាសដែលលោកចុះពិនិត្យផ្លូវវិមានឈ្នះ=ឈ្នះ កាលពីព្រឹកថ្ងៃទី៣ ... Read More »

ឈិន ចិន ឆក់ទូរស័ព្ទដៃពីនារីម្នាក់ត្រូវនគរបាលខណ្ឌ៧មករាឃាត់ខ្លួន

ភ្នំពេញ៖ ជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាព (ឆក់ទូរស័ព្ទដៃ)   ពីនារី ម្នាក់បានសម្រេចតែត្រូវ  នគរបាលខណ្ឌ៧មករាឃាត់ ខ្លួនបានភ្លាមៗ កាលពី វេលា ម៉ោង ១៩:៣០នាទីយប់ ថ្ងៃ ទី២ខែ សីហា ... Read More »

ព្រេងខ្មែរ÷រឿង ស្រះយក្ខឡោម(ខេត្តរតនគិរី)

នៅ​ក្នុង​តំបន់​ឡាបានសៀក ឃុំ​ឡាំងបាង ស្រុក​លំផាត់ ខេត្ត​រតនគិរី មាន​ស្រះ​មួយ​ធំ ទំនង​ជា​អាង​ទឹក​បុរាណ ដែល​សេស​សល់​មក​ពី​លក្ខណៈ​ភូមិ​សាស្ត្រ, ព្រោះ​ស្រះ​នេះ នៅ​ចំ​ចន្លោះ​ជ្រលង​ភ្នំ ហើយ​មាន​សណ្ឋាន​មូល​ដូច​បាត​ខ្ទះ ។ អ្នក​ដំណើរ​ណា ដែល​បាន​ទៅ​ដល់​រតន​គិរី គេ​ពុំ​អាច​ភ្លេច​ទៅ​លំហែ ឬ ... Read More »

ស្នេហាផ្អែមល្ហែមឡើងវិញ គង់ សុជាតិ ចង់បានកូនភ្លោះ

     ភ្នំពេញ៖ ក្រោយជួបរឿងព្យុះភ្លៀងកក្រើកអស់មហាជន រឿងស្វាមីស្និទ្ធនឹងស្រីផ្សេង គង់ សុជាតិ បានបង្ហាញភាពផ្អែមល្ហែមជាថ្មី។ ដំណឹងចុងក្រោយលើកឡើងថា គូស្នេហ៍ជាពិធីករទាំងពីររូបនេះគ្រោងបន្តគម្រោងយកកំណើតកូនដែលជាកូនភ្លោះថែមទៀតផង។ ​ចំណងស្នេហ៍ជិត៧ឆ្នាំ របស់អ្នកនាង សុជាតិ និងលោក ជា ... Read More »

តុលាការខេត្តកណ្តាលសម្រេចឃុំខ្លួនមេអាប៉ោងប្រចាំឃុំវិហារសួគ៌ម្នាក់ដាក់ពន្ធនាគារបណ្តោះអាសន្នពាក់ព័ន្ធករណីទទួលផលចោរកម្ម

ខេត្តកណ្តាល៖ លោក ថោង ផល្លារង្សី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ បានចេញដីកាឃុំខ្លួនមេអាប៉ោងប្រចាំឃុំវិហារសួគ៌ម្នាក់ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ «ទទួលផលចោរកម្ម» តាមមាត្រា៣៩៩និងមាត្រា៤០០នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងការទិញម៉ូតូចោរជាច្រើនគ្រឿង ។ ជនត្រូវចោទរូបនេះ ឈ្មោះ គឹមឡេង សល់ ... Read More »

នគរបាលខណ្ឌសែនសុខឃាត់ខ្លួនក្រុមអ្នកលេងល្បែងស៊ីសងបញ្ជល់មាន់១៣នាក់

ភ្នំពេញ៖ ក្រុមអ្នកលេងល្បែងស៊ីសងបញ្ជល់មាន់១៣នាក់ត្រូវកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីបង្ក្រាបនិងឃាត់ខ្លួនខណៈដែលកំពុងតែលេងសប្បាយស្រែកហ៊ោអឺងកងនោះ។ ករណីបង្ក្រាបល្បែងបញ្ជល់មាន់នេះសមត្ថកិច្ចខណ្ឌសែនសុខបានធ្វើឡើងកាលពីវេលាម៉ោង១៣ និង០០នាទី                       ... Read More »

ក្រុមចោរលួចក្របីដឹកតាមរថយន្តកូរ៉េអស់លក្ខណ៍ជាប់អន្ទាក់សមត្ថកិច្ច

ខេត្តក្រចេះ៖ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២០វេលាម៉ោង៦និង៣០នាទីព្រឹក ឈ្មោះ សន ឈាត ភេទប្រុស អាយុ ៤៧ឆ្នាំ ប្រពន្ធឈ្មោះ គុជ សុភី មានទីលំនៅភូមិកំពង់ដ ឃុំជ្រោយបន្ទាយស្រុកព្រែកប្រសព្វ ... Read More »

ផែនទីព្រំដែន កម្ពុជា-វៀតណាម សម័យទំនើប បានមកដល់កម្ពុជាហើយ

ភ្នំពេញ៖ គណៈប្រតិភូកម្ពុជាដឹកនាំដោយលោកវ៉ា គឹមហុង ទេស រដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានគណៈ កម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា និងគណៈប្រតិភូវៀតណាមដឹកនាំដោយ លោកឡេ ហួយទ្រុង អនុរដ្ឋមន្រ្តីក្រសួងការបរទេស និងជា ប្រធានគណៈកម្មការចម្រុះខណ្ឌសីមា និងបោះ ... Read More »

មន្ត្រីគ្រាក់ៗប្រមាណ១០នាក់ប្រឈមនឹងការអស់តំណែង ខណៈការស៊ើបអង្កេតបទល្មើសកាប់ទន្ទ្រានដីព្រៃនៅខេត្តមណ្ឌលគិរី កំពុងដំណើរការយ៉ាងក្តៅគគុក

ភ្នំពេញ៖ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០កន្លងទៅ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីសម្រេចមួយស្តីពី«ការបង្កើតក្រុមការងារអន្តរក្រសួងដើម្បីចុះសិក្សាស្រាវជ្រាវលើករណីការកាប់រានទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិស្ថិតក្នុងខេត្តមណ្ឌលគិរី» ។ តាមប្រភពព័ត៌មានច្បាស់ការណ៍មួយ បានឱ្យដឹងនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០នេះថា ... Read More »

កម្មកររោងចក្រម្នាក់ស្លាប់២នាក់ទៀតរបួសធ្ងន់ស្រាលរវាងម៉ូតូ២គ្រឿងបុកគ្នាទាំងព្រលប់

ខេត្តស្វាយរៀង៖បុរសកម្មកររោងចក្រម្នាក់ស្លាប់នឹងកន្លែង២នាក់ទៀតរងរបួសធ្ងន់ស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ២គ្រឿងបុកគ្នាទិសដៅបញ្ច្រាសគ្នាវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងមានជាតិអាល់កុលបង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរទាំងព្រលប់។ ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង៦និង១០នាទីព្រលប់ ថ្ងៃទី២ខែសីហាឆ្នាំ២០២០ លើផ្លូវជាតិលេខ ១ ចន្លោះគីឡូម៉ែត្រ​ ១២៤និង១២៥ ស្ថិតក្នុងភូមិ ស្រះវង់ សង្កាត់ ស្វាយរៀង​ ក្រុង ស្វាយរៀង ... Read More »

សាហាវណាស់បុរសម្នាក់បែកថ្នាំអារប្រដាប់ភេទខ្លួនឯងស្លាប់

ខេត្តសៀមរាប៖ពិតជាសាហាវណាស់ដែលបុរសបែកថ្នាំម្នាក់បានយកកាំបិតយ៉ាងមុតអារប្រដាប់ភេទខ្លួនឯង ហូរឈាមខ្សោះខ្លួនបណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាមដោយគ្មានអ្នកណាជួយឡើយ។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១១និង៣០នាទី ព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ នៅចំណុចក្រុមទី៧ ភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ បុរសរងគ្រោះមានឈ្មោះ ញ៉ាញ់ ... Read More »

ស្ត្រីម្នាក់បើកម៉ូតូក្រោយរថយន្តកំពុងឡើងចំណោតមិនរួចត្រូវរថយន្តរអិលថយក្រោយកិនស្លាប់

ខេត្តប៉ៃលិន៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងកាលពីថ្ងៃអាទិត្យ១៣កើត ខែស្រាពណ៍ ឆ្នាំជូតទោស័កព.ស២៥៦៤ត្រូវនិឹងថ្ងៃទី២ ខែសីហា ឆ្នាំ ២០២០ វេលាម៉ោង ១០និង១០នាទីដោយសារតែរថយន្តធុនធំមួយគ្រឿងដឹកកន្ទក់ពេញបើកបរឡើងចំណោតមិនរួចដាក់លេខមិនចូលក៏រអិលថយក្រោយកិនទៅស្ត្រីម្នាក់ដែលកំពុងបើកម៉ូតូមួយគ្រឿងនៅពីក្រោយរថយន្តបណ្ដាលឱ្យដាច់ក្បាលចេញពីខ្លួនខ្ទេចស្លាប់ភ្លាម់ៗនៅនឹងកន្លែងកើតហេតុ រីឯម៉ូតូត្រូវបានរថយន្តនោះកិនហើយអូសពីកន្លែងកើតហេតុចម្ងាយ១០០ម៉ែត្រពីកន្លែងកើតហេតុបណ្ដាលឱ្យរថយន្តធ្លាក់ចូលប្រឡាយក្រឡាប់ផ្ងារជើង ខ្ទេចម៉ូតូតែម្ដង។ រីឯអ្នកបើកបររថយន្តបង្កបានរត់គេចខ្លួនទាំងកូនប្រពន្ធបាត់ស្រមោល។ ហេតុការណ៍នេះស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥៧ខាងលិចភ្នំជ្រូក  ក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ  ... Read More »

ជនជាតិចិនបេីករថយន្តម៉េកសឺដេសបំពានស្តុបជ្រុលបុករថយន្តឡិចស៊ីសក្រឡាប់ប៉ះម៉ូតូមួយគ្រឿងទៀតរបួសធ្ងន់២នាក់

ភ្នំពេញ​៖​ បុរសជនជាតិចិនម្នាក់បេីករថយន្តស៊េរីទំនេីបម៉ាកម៉េកសឺដេសរួមដំណេីរជាមួយបុរសជនជាតិចិន៣នាក់ទៀតក្នុងល្បឿនលឿននិងបំពានភ្លេីងស្តុបក៏ជ្រុលទៅបុករថយន្តឡិចស៊ីសRX300មួយគ្រឿងបណ្តាលឲ្យក្រឡាប់ផ្ងាជេីងបន្តទៅបុកម៉ូតូស្មាស់រេវ៉ូមួយគ្រឿងទៀតរងរបួសធ្ងន់២នាក់។  ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៩និង៥០នាទីយប់ថ្ងៃទី២​ ខែសីហា​ ឆ្នាំ២០២០​ នៅតាមបណ្តោយផ្លូវព្រះនរោត្តម​ កែងផ្លូវលេខ២១៤​ ស្ថិតក្នុងសង្កាត់ជ័យជំនះ​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​។  តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តមួយគ្រឿងម៉ាកឡិចស៊ីសRX300 ពណ៌ស​ពាក់ស្លាកលេខភ្នំពេញ2AZ 9881 ធ្វេីដំណេីរតាមបណ្តោយផ្លូវព្រះនរោត្តម​ ... Read More »

ខារ៉ាអូខេ ៣ទីតាំង ដែលមិនអនុវត្តតាមគោលការរបស់រដ្ឋាភិបាលឥឡូវត្រូវបានកម្លាំងអាជ្ញាធរខណ្ឌទួលគោក សម្រេចចុះបិទ

ភ្នំពេញ៖ ទីតាំងខារ៉ាអូខេ ចំនួន៣ទីតាំង ដែល យីហោ W យីហោ សំរឹទ្ធិពេជ្រ និងយីហោ X (អតីត ឌឹកព្រីវេ) ត្រូវបានកម្លាំងអាជ្ញាធរខណ្ឌទួលគោក ចុះសម្រេចបិទអាជីវកម្មជាបណ្ដោះអាសន្នសិនដោយមូលហេតុ ម្ចាស់ទីតាំងនីមួយៗមិនស្តាប់តាមការណែនាំរបស់រដ្ឋាភិបាល។ ... Read More »

កម្ពុជាកំពុងខ្នះខ្នែងយកស្ត្រីពិរុទ្ធជនគ្រឿងញៀន មកផ្តន្ទាទោសលើទឹកដីខ្លួនឯង បញ្ចៀសកាត់ទោសប្រហារជីវិត

ភ្នំពេញ៖ បើតាមដំណឹងក្រៅផ្លូវការ បានឱ្យដឹងថា៖ រាជរដ្ឋាភិបាល​កម្ពុជា​ កំពុង​ខ្នះខ្នែង​ជួយស្ត្រីខ្មែរដែលវៀតណាមកាត់ទោស​ប្រហារ​ជីវិត​ពីបទជួញដូរគ្រឿងញៀន​ នៅប្រទេស​វៀតណាម​ ។ ប្រភពខ្លះបានលើកឡើងថា៖ លោក ជិន ម៉ាលីន អ្នកនាំ​ពាក្យ​ក្រសួង​យុត្តិធម៌​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​សំណុំ​រឿង​ស្ត្រី​ខ្មែរ​ដែល​ត្រូវតុលាការ​វៀតណាម​កាត់​ទោស​ប្រហារ​ជីវិត​លើ​រូប​នាង​ពី​បទ​ជួញ​ដូរ​គ្រឿងញៀន​ឆ្លង​ដែន មិន​ទាន់​បញ្ចប់ត្រឹម​នេះ​នៅ​ឡើយ​ទេ ពោល​គឺ​នៅ​សល់​ដំណាក់កាល​ជម្រះ​ក្ដី​នៅ​ថ្នាក់​ឧទ្ទរណ៍​បន្ត​ទៀត។ ... Read More »

មនុស្ស៣នាក់រងរបួសធ្ងន់និងស្រាល ក្នុងករណីគ្រោះធម្មជាតិរលំដេីមឈេីសង្កត់ផ្ទះប្រជាពលរដ្ខ

ខេត្តព្រះសីហនុ៖ ភ្លៀងធ្លាក់លាយឡំជាមួយនឹងខ្យល់កន្ត្រាក់ខ្លាំង នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៥និង០០នាទី នៅចំណុចពយកំពេញស្ថិតនៅក្រុម ១ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ បណ្តាលឱ្យដើមឈើដួលរលំសង្កត់លើផ្ទះពលរដ្ឋ បណ្តាលឱ្យមនុស្ស៣នាក់រងរបួសធ្ងន់និងស្រាល។ យោងតាមរបាយការណ៍ របស់សមត្ថកិច្ចបានអោយដឹងថា ... Read More »

អានប្រវត្តិហើយមានអារម្មណ៍ស្តាយខ្លាំងណាស់ ព្រះវិហារវត្តចតុទិសដ៏ប្រណីតនៃសំណង់វិហារខ្មែរពីអតីតកាល

ខេត្តកណ្តាល៖ ទីអារាមវត្តចតុទិសនេះបាន​កកើត​​ឡើង​តាំងពី​សម័យ​លង្វែក​មក​ម៉្លេះ។ ប៉ុន្តែ​អារាមនេះ​ ត្រូវ​បាន​រៀប​ចំ​កសាង​ឡើង​វិញ​ ក្នុង​រាជ្យព្រះបាទអង្គឌួង ក្រោម​រាជកិច្ច​ចាត់ចែង​ដោយ​​​សម្តេចព្រះវររាជិនី ប៉ែន នៅក្នុងរវាង ព.ស​២៣៩២ ត្រូវ​នឹង​គ.ស​១៨៤៨។ អារាមនេះ គឺជា​អារាម​ធំ​របស់សម្តេច​​សង្ឃ​រាជាគណៈមហា​និកាយ ជា​គូ​នឹង​អារាម​វត្ត​វាំង​ចាស់​ ដែលជា​អារាម​ធំ​របស់សម្តេច​​សង្ឃ​រាជគណៈធម្មយុត្តិ ក្នុង​រជ្ជកាល​ព្រះបាទ​អង្គ​ឌួង។ ... Read More »