ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរាកំពុងបង្កើនសកម្មភាពថែទាំតំបន់រមណីយដ្ឋានអង្គរដើម្បីត្រៀមទទួលភ្ញៀវសាជាថ្មី

ខេត្តសៀមរាប៖ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរបានអោយដឹងថា, ការរីករាលដាលជាសាកលនៃជំងឺកូវីដ-១៩ ធ្វើឲ្យភ្ញៀវទេសចរនៅតំបន់អង្គរ មានភាពស្ងប់ស្ងាត់ខ្លាំង។ ភ្ញៀវស្ងាត់ តែការងារនៅអង្គរមិនស្ងាត់នោះទេ។ ការរៀបចំសណ្តាប់ធ្នាប់តូបលក់ដូរ ការស្តារហេដ្ឋារចនាសម្ពន្ធ ដាំសួន ដាំកូនឈើ ថែទាំ ទល់ទ្រ និងជួសជុលប្រាសាទជាដើម គឺជាសកម្មភាពដែលមានជាប្រចាំនៅអង្គរ។ ... Read More »

ក្រសួងសុខាភិបាល ៖ ការផ្អាកជាបណ្តោះអាសន្ននូវការចាក់វ៉ាក់សាំងស៊ីណូហ្វាមសម្រាប់អ្នកដែលមកចាក់លេីកទី១​ (ដូសទី១)​

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល សូមគោរពជម្រាបជូនដំណឹងដល់សាធារណៈជនទាំងអស់មេត្តាជ្រាបថា ដោយសារបច្ចុប្បន្ននេះ វ៉ាក់សាំងកូវីដ-១៩ ឈ្មោះស៊ីណូហ្វាម (Sopharm, Borg Institute d Biological Products ... Read More »

អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យមើលទីតាំងមានការពាក់ព័ន្ធកូវីដ-១៩ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ដើម្បីពិនិត្យ ពិភាក្សា ដាក់ចេញវិធានការបន្ទាន់ ត្រៀមទប់ស្កាត់តាមវិធានការសុខាភិបាល

ខេត្តបន្ទាយមានជ័យ៖ ក្នុងនាមគណៈកម្មាការប្រយុទ្ធនឹងជំងឺកូវីដ១៩ខេត្ត នៅថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២១ លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក ង៉ោ ម៉េងជ្រួន ... Read More »

រថយន្តបេីកលឿនដល់ភ្លើងស្តុបរេចង្កូតឡេីងចិញ្ចេីមផ្លូវបុកម៉ូតូសណ្តោងរ៉ឺម៉កអូសជាង៣០ម៉ែត្រ អ្នកបើកបររបួសធ្ងន់

ភ្នំពេញ៖ រថយន្តមួយគ្រឿងបេីកលឿនដល់ភ្លើងស្តុបវាក់នឹងរថយន្តម៉ូតូដែលឈប់ចាំភ្លើងខៀវក៏បួងចង្កូតឡេីងចិញ្ចេីមផ្លូវទៅបុករះម៉ូតូសណ្តោងរ៉ឺម៉កក្រឡាប់ដាច់កង់បណ្តាលឲ្យអ្នកបើកម៉ូតូសណ្តោងរ៉ឺម៉ករងរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង១០និង១០នាទី​ព្រឹក​ថ្ងៃ​ទី​១១ខែមីនាឆ្នាំ២០២១ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ កែងផ្លូវបេតុងចូលរវង្វង់មូលនាងមច្ឆាក្នុងភូមិកៀនឃ្លាំង​ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ​រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឱ្យដឹងថា រថយន្តបង្ក​ម៉ាក​VOLVOពណ៌ខ្មៅពាក់ស្លាកលេខ​ ភ្នំពេញ2BL-0702 បេីកដោយបុរសម្នាក់មិនត្រូវបានស្គាល់ឈ្មោះនោះទេត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីកេីតហេតុ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុម៉ូតូសណ្តោងរ៉ឺម៉កបានមកឈប់លេីចិញ្ចេីមផ្លូវខាងលិចផ្លូវជាតិលេខ៦ ខណៈនោះអ្នកបើកម៉ូតូសណ្តោងរ៉ឺម៉កបានចុះមកអង្គុយក្បែររ៉ឺម៉កស្រាប់តែមានរថយន្តម៉ាកVOLVOខាងលេីបេីកបរតាមបណ្តោយផ្លូវជាតិលេខ៦ក្នុងទិសដៅពីជេីងទៅត្បូងក្នុងល្បឿនយ៉ាងលឿនមកដល់ចំណុចភ្លើងស្តុបផ្លូវជាតិលេខ៦កែងផ្លូវបេតុងបត់ចូលរង្វង់មូលបានវាក់និឹងរថយន្តម៉ូតូដែលកំពុងឈប់ចាំភ្លើងពណ៌ខៀវផ្លូវបត់ចូលរង្វង់មូលនាងមច្ឆាក៏បួងចង្កូតមកខាងស្តាំដៃឡើងលើចិញ្ចើមផ្លូវជ្រុលទៅបុករះអ្នកបើកបរនិងរ៉ឺម៉កម៉ូតូព្រមទាំងឈើ១ដើម ... Read More »

រដ្ឋបាលខេត្តស្ទឹងត្រែង សូមលេីកទឹកចិត្ត​ កោតសរសើរ​ និងផ្ដល់តម្លៃខ្ពស់ចំពោះឆន្ទៈ​ មនសិការ​ ការទទួលខុសត្រូវ​ការងារ​ និងការបំពេញកាតព្វកិច្ចជាម្ដាយប្រកបដោយភាពកក់ក្ដៅ

ខេត្តស្ទឹងត្រែង៖ រដ្ឋបាលខេត្តសូមអរគុណ​យ៉ាងជ្រាលជ្រៅ​ លោកស្រី​អនុសេនីយ៍ទោ​ ស៊ីថុង​ សុខា​ អធិការ​រង​នគរបាល​ស្រុកសៀមប៉ាង។ នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្ដស្ទឹងត្រែង បានលើកឡើងថា, ក្នុងនាមរដ្ឋបាលខេត្ត គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្សខេត្តស្ទឹងត្រែង ... Read More »

ប្រទេសចិន​ ផ្តល់អាហារូបករណ៍ចំនួន១០កន្លែង​ ដល់​និស្សិតកម្ពុជាទៅសិក្សា​;នេះបើ​តាមការបញ្ជាក់ពី​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង

ភ្នំពេញ​៖ បើ​តាមការបញ្ជាក់ពី​លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា​ សម្រាប់ថ្នាក់កម្រិតឧត្តមសិក្សា ដើម្បីទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ចំនួន១០កន្លែង។ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបញ្ជាក់ថា​ ... Read More »

បុរសស្លាប់លេីកទី១​ ដោយសារជំងឺកូវីដ-១៩​ នៅកម្ពុជា​ , មានកូនចំនួន៤នាក់ បន្ទុប្បន្នប្រពន្ធនិងកូនរបស់គាត់ ធ្វើចត្តាឡីស័កនៅផ្ទះ

ភ្នំពេញ៖ បើយោងតាមរបាយការណ៍សមត្ថកិច្ចបានបញ្ជាក់អោយដឹងថា, បុរសដែលស្លាប់ដោយសារជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី១១ មីនា ឆ្នាំ២០២១ រស់នៅក្នុងមូលដ្ឋានខណ្ឌមានជ័យ រាជធានី ភ្នំពេញ គឺ លោកវរៈសេនីយ៍ត្រី ឡៅ វណ្ណា ភេទប្រុស អាយុ៥០ឆ្នាំ(ស្លាប់នៅពេទ្យរុស្សុី) ... Read More »

ប្រតិបត្តិការបង្ក្រាបទីតាំងលួចបើកខារ៉ាអូ ខេ៣ទីតាំងកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបុរស ស្ត្រីបានចំនួន៥៧នាក់ មេការប្រឈមនឹងមានទោសទណ្ឌ

ភ្នំពេញ៖ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដឹកនាំដោយលោកឃួង ស្រេង ជាអភិបាលរាជធានីភ្នំពេញជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ក្នុងប្រតិបត្តិការនៃការបង្ក្រាបទីតាំងលួចបើកខារ៉ាអូខេ ដែលផ្គើននឹងការណែនាំរបស់រាជរដ្ឋាភិបាល ហើយត្រូវបានកងកម្លាំងមានសមត្ថកិច្ច ចំណុះឲ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញចុះបង្ក្រាបចំនួន៣ទីតាំងកាលពីយប់ថ្ងៃទី១០មីនា កម្លាំងមានសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបុរស ស្ត្រីបានចំនួន៥៧នាក់ បញ្ជូនទៅកាន់ស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៅតាមនីតិវិធី ។ លោក ... Read More »

ឃាត់បុរសជនសង្ស័យ៣នាក់ជាប់ពាក់ព័ន្ធគាស់ផ្ទះគេលួចយកលុយនិងគ្រឿងអលង្ការសរុបចំនួនទឹកប្រាក់ជាង៤មុឺនដុល្លារ

ភ្នំពេញ ៖ បុរសជាជនសង្ស័យចំនួន៣នាក់ត្រូវកម្លាំងសមត្ថកិច្ចបង្រ្កាបបានក្នុងករណីគាស់ផ្ទះគេលួចយកលុយគ្រឿងអលង្ការសរុបជាទឹកប្រាក់ជាង៤មុឺនដុល្លារ និងជួញដូរនូវសារធាតុញៀនខុសច្បាប់មានម្សៅក្រាមសថ្លាចំនួន៤កញ្ចប់ធំល្មមដែលសង្ស័យថាជាសារធាតុញៀនខុសច្បាប់។ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤រសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នៅនៅចំណុចផ្ទះលេខ50B ផ្លូវលេខ៤៤០ ភូមិ២ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ជនសង្ស័យទាំង៣នាក់នោះរួមមាន៖ ១-ឈ្មោះ ដួង ... Read More »

លោក ហ៊ុន ម៉ានី ៖ ខ្ញុំសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ ដែលបានបាត់បង់សមាជិកគ្រួសារដោយសារជំងឺកូវីដ-១៩

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងថា, • ខ្ញុំមានក្តីរន្ធត់ និងសោកស្តាយដោយបានទទួលព័ត៌មានអំពីការស្លាប់របស់អ្នកជំងឺកូវីដ-១៩ម្នាក់ កាលពីព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ។ ... Read More »

ករណីជនជាតិវៀតណាមលួចឆ្លងដែនដោយមិនបានធ្វើចត្តាឡីស័ក ត្រូវបានបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អនុវត្តន៍តាមនីតិវិធីច្បាប់

ភ្នំពេញ៖ សូមរំឮកថា, កម្លាំងនគរបាលខណ្ឌកំបូល សហការជាមួយគណបញ្ជាការឯកភាពខណ្ឌកំបូល នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ នៅចំណុចបន្ទប់ជួលឈ្មោះ អ៊ុំ ឃុត ភេទស្រី អាយុ៥៥ឆ្នាំ នៅភូមិបឹងធំទី២ សង្កាត់បឹងធំ ... Read More »

លោក ម៉ម ប៊ុននាង ផ្តល់កិច្ចសម្ភាសស្តីពីលទ្ធផលនៃកិច្ច ប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ និងជាអ្នកនាំពាក្យនៃព្រឹទ្ធសភា បានផ្តល់កិច្ចសម្ភាសជាមួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ស្តីពីលទ្ធផលនៃកិច្ចប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ... Read More »

ក្រសួងសុខាភិបាល៖ ករណីស្លាប់លេីកទី១​ ដោយសារជំងឺកូវីដ-១៩​ នៅកម្ពុជា​

ភ្នំពេញ៖ មុននេះបន្តិច! នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីជនជាតិខ្មែរ ស្លាប់លើកទី១ ដោយសារជំងឺកវីដ-១៩។ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសព័ត៌មានជូនដល់សាធារណជន ទាំងអស់ ឱ្យបានជ្រាបថា នាថ្ងៃទី១១ ... Read More »

លោក ម៉ម ប៊ុននាង និងលោកស្រីអញ្ជើញចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យកាល់ម៉ែត

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា និងលោកស្រី បានអញ្ជើញចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យកាល់ម៉ែត។ វ៉ាក់សាំងដែល លោកប្រធាន និងលោកស្រី ... Read More »

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គនៃព្រឺទ្ធសភា នាសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤

ភ្នំពេញ៖ លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញដឹកនាំគណៈប្រតិភូតំណាងរាជរដ្ឋាភិបាល ចូលរួមកិច្ចប្រជុំពេញអង្គនៃព្រឺទ្ធសភា នាសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤ ដើម្បីការពារសេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត នៅព្រឹកថ្ងៃទី១១ ខែមីនា ... Read More »

កម្មវីធី Android ចំនួន៨ត្រូវបានរកឃើញថា មានបង្កប់ជាមួយកម្មវិធីមេរោគ AlienBot Banker និង MRAT

      ភ្នំពេញ៖ កាលពីពេលថ្មីៗនេះក្រុមអ្នកស្រាវជ្រាវផ្នែកសុវត្ថិភាពកុំព្យូទ័របានរកឃើញកម្មវិធីAndroid ចំនួន៨ដែលមានបង្កប់ជាមួយកម្មវិធីមេរោគ ដែលអាចឱ្យពួកជនខិលខូចទាញយកទិន្នន័យទាក់ទងនឹងធនាគារហើយថែមទាំងអាចគ្រប់គ្រងទូរស័ព្ទរបស់អ្នកប្រើប្រាស់បានទៀតផង។ នេះបើតាមការបញ្ជាក់អោយដឹងពីអង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។ ក្រុមជនខិលខូចបានប្រើវិធីផ្សេងៗដើម្បីចៀសវាងពីការឆែកមើលនិងតាមដានរបស់ Google Play Protect ... Read More »

រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍៖​ ការប្រើប្រាស់អ៉ីនធេីណេតរបស់កុមារ​ មិនថានៅក្នុង​ពេលសិក្សា​ ឬកម្សាន្តនោះទេ អាចប្រឈមនិងការបៀតបៀន

ភ្នំពេញ​៖​ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍លោក ជា វ៉ាន់ដេត បានលើកឡើងថា ក្នុងចំណោមអ្នកប្រើប្រាស់សេវាអ៉ីនធេីណេត នៅកម្ពុជា មាន២៦% ធ្លាប់ទទួលបាន​ការបៀតបៀនតាមប្រព័ន្ធអនឡាញ ដោយក្នុងនោះកុមារ គឺជាជនរង​គ្រោះខ្លាំង​ជាងគេ។ ជាក់ស្ដែង​ការផ្ទុះកូវីដ-១៩​ បានធ្វើឲ្យកម្ពុជាក្លាយជាសង្គមប្រេីប្រាស់ប្រព័ន្ធឌីជីថលលឿនជាងផែនការ។ ខណៈដែល​ទំនាក់ទំនង​សង្គម ... Read More »

ស្ត្រីជនជាតិចិនម្នាក់មានវិជ្ជមានកូវីដ-១៩ ទៅដេកសណ្ឋាគារអន្តរជាតិ V9 ក្រុងប៉ោយប៉ែត , ! មនុស្ស៥០នាក់ ភាគច្រើនបំផុតជាចិន នៅសណ្ឋាគារមួយនេះ ត្រូវធ្វើចត្តាឡីស័ក និងយកសំណាក!

ក្រុងប៉ោយប៉ែត៖ ដំណឹងបឋម! ឮថា Covid19 ទៅលេងដល់ប៉ោយប៉ែត ក្រោយស្រ្តីជនជាតិចិនម្នាក់វិជ្ជមានទៅសម្រាកនៅសណ្ឋាគារមួយនេះ! មនុស្ស៥០នាក់ ភាគច្រើនបំផុតជាចិន នៅសណ្ឋាគារមួយនេះ ត្រូវធ្វើចត្តាឡីស័ក និងយកសំណាក! ។ សូមសសើរដល់សមត្ថកិច្ច អាជ្ញាធរ ជំនាញសុខាភិបាល ... Read More »

អ្នកឧកញ៉ា វ័យក្មេង ឡេង ណាវ៉ាត្រា ប្រកាសបរិច្ចាគថវិកា៣លានដុល្លារជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីចូលរួមសកម្មភាពទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ

ភ្នំពេញ ៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមគ្រួសារ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ  បានប្រកាសសូមបរិច្ចាគថវិកា៣លានដុល្លារជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីចូលរួមសកម្មភាពទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ។ អ្វីដែលក្តុកក្តួលបំផុត! ... Read More »

លោកស្រីអគ្គនាយិកា មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” ដឹកនាំបុគ្គលិកគ្រប់ផ្នែក ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ លោកស្រីកែកុល សោភា អគ្គនាយិកា មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” បានអញ្ជើញដឹកនាំ បុគ្គលិកគ្រប់ជាន់ថ្នាក់ក្រោមឱវាទ គ្រប់ផ្នែករួមមាន: ខាងការិយាល័យនិពន្ធ, ការិយាល័យបច្ចេកទេស , ការិយាល័យរដ្ឋបាល ... Read More »

រថយន្តម៉ាកហុីយ៉ាន់ដាយបុករ៉ឺម៉កម៉ូតូបើកច្រាសទិសគ្នាបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ភ្នំពេញ ៖ រថយន្តម៉ាក HYUNDAI បានបើកបុករ៉ឺម៉កម៉ូតូដែលបើកច្រាសទិសគ្នាបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១៩ និង១០នាទី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ត្រង់ចំណុចមុខមន្ទីរព្យាបាលមង្គលព្រែកព្នៅ ផ្លូវលេខ១៥១ ភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ... Read More »

សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿងដឹកជនជាតិចិន សង្ស័យផ្ទុកកូវីដ-១៩

ភ្នំពេញ៖ រថយន្តតាក់ស៊ីដឹកជនជាតិចិនមួយគ្រឿង ត្រូវសមត្ថកិច្ចចុះទៅឃាត់ភ្លាមៗក្រោយទទួលបានដំណឹង សង្ស័យពាក់ព័ន្ធនឹងជម្ងឺកូវីដ១៩ នៅវេលាម៉ោង៧យប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ ។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តមួយគ្រឿងម៉ាកឡិចស៊ីស RX350 ដែលមានស្លាកលេខ ភ្នំពេញ2AX .8066 ដោយមានជនជាតិចិនចំនួន៣ ... Read More »

លោកអភិបាលក្រុងស្វាយរៀងអំពាវនាវដល់មន្ត្រីសាលាក្រុងទាំងអស់ត្រូវបន្តផ្សព្វផ្សាយ និងចូលរួមវិធាការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩តាមអនុសាសន៍របស់សម្តេច(៣ការពារ ៣កុំ)

ខេត្តស្វាយរៀង៖ លោកណុប ចំរេីន អភិបាល នៃគណៈអភិបាលក្រុងស្វាយរៀង អំពាវនាវដល់មន្ត្រីសាលាក្រុងទាំងអស់ត្រូវបន្តផ្សព្វផ្សាយ និងចូលរួមវិធាការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩តាមអនុសាសន៍របស់សម្តេច(៣ការពារ ៣កុំ))បន្តគ្រប់គ្រង និងក្តាប់ឱ្យបាននូវគ្រប់មុខសញ្ញាដែលចូលមកដល់មូលដ្ឋាន ជាពិសេសប្រជាពលរដ្ឋ ពលករមកពីក្រៅប្រទេស ដេីម្បីចាត់ចែង រៀបចំឱ្យពួកគាត់ធ្វេីចត្តាឡីស័កឱ្យបានត្រឹមត្រូវ។ ការអំពាវនាវបែបនេះធ្វើឡើងនាថ្ងៃពុធ ១២រោច ... Read More »

កិច្ចប្រជុំពិនិត្យ ពិភាក្សា និងផ្តល់យោបល់លើសំណើសុំបង្កើតនិមិត្តសញ្ញារដ្ឋបាលស្រុកថាឡាបរិវ៉ាត់ និងរដ្ឋបាលឃុំទាំង៨ នៃស្រុកថាឡាបរិវ៉ាត់

ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ លោក ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្ត ... Read More »

លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ចុះសួរសុខ​ទុក្ខ សំណេះសំណាល និងត្រួតពិនិត្យកងកម្លាំងនគរបាលដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនក្នុងការការពារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

ខេត្តត្បូងឃ្មុំ​ ៖​ លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានអញ្ជើញដឹកនាំប្រតិភូចុះសួរសុខទុក្ខ សំណេះសំណាល និងត្រួតពិនិត្យកម្លាំងនគរបាលដែលកំពុងឈរជើងការពារការ​លួចឆ្លងដែនខុសច្បាប់ និងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅតាមបណ្តាប៉ុស្តិ៍នគរបាលការពារព្រំដែនគោក​ចំណុះវរសេនា​តូចនគរបាលការពារព្រំដែនគោក​លេខ៦១៧ ។ ការចុះពិនិត្យនិងសំណេះសំណាលសួរសុខ​ទុក្ខកម្លាំងសមត្ថកិច្ចនៅ​រសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ម្សិលមិញ​នេះ​ ... Read More »

អគ្គនាយកអាជ្ញាធរជាតិអប្សរា ចុះពិនិត្យការដ្ឋានជួសជុលស្ពានតាអោង និងប្រាសាទវាលផ្ទី

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ លោកហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំក្រុមការងារចុះពិនិត្យការដ្ឋានជួសជុលស្ពានតាអោង ដែលជាស្ពានបុរាណស្ថិតនៅភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង។ ស្ថានភាពមុនការជួសជុល ស្ពាននេះមានសភាពទ្រុឌទ្រោមខ្លាំង និងផ្នែកខ្លះបានប្រេះ និងរលុះធ្លាក់ ... Read More »

សម្តេចតេជោ ហ៊ុន សែន សម្រេចបន្ថែមថវិកាជូនដល់បណ្តាខេត្តជាប់ ព្រំដែនប្រទេសកម្ពុជា ថៃ និងវៀតណាម

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្រេចបន្ថែមថវិកាជូនដល់បណ្តាខេត្តជាប់ ព្រំដែនប្រទេសកម្ពុជា ថៃ និងវៀតណាម (សម្រាប់ត្រៀមចាប់ពីថ្ងៃទី១០ ខែមីនា ដល់ថ្ងៃទី ២០ ខែមីនា ឆ្នាំ ... Read More »

លោក ហ៊ុន ម៉ានី ៖ ពេលនេះមិនមែនជាពេលរើសអើង ហើយពេលនេះ ក៏មិនមែនជាពេលទម្លាក់កំហុស

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ បានថ្លែងយ៉ាងដូច្នេះថា, ពេលនេះមិនមែនជាពេលរើសអើង ហើយពេលនេះ ក៏មិនមែនជាពេលទម្លាក់កំហុស។ ផ្ទុយទៅវិញ ពេលនេះ គឺជាពេលដែលយើងត្រូវរួបរួម ... Read More »

លោក អ៊ុន ចាន់ដា ៖ ទំនាស់ដីធ្លីរ៉ាំរ៉ៃរវាងប្អូនបង្កើត០៤ គ្រួសារ រយៈពេល១៥ ឆ្នាំ អភិបាលខេត្តកំពង់ចាម ដោះស្រាយដោយជោគជ័យត្រឹមតែរយៈពេលតែ១៥ ម៉ោង

ខេត្តកំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ បានថ្លែងថា, ទំនាស់ដីធ្លីរ៉ាំរ៉ៃរវាងប្អូនបង្កើត០៤ គ្រួសារ អស់រយៈពេល១៥ ឆ្នាំមកហើយ ខណៈបងប្អូនបង្កើត០៤ គ្រួសារស្នើសុំបើកផ្លូវសាធារណៈ ... Read More »

ក្រសួងបរិស្ថាន៖ អ្នកជំនាញកំពុងសិក្សាផូស៊ីលឆ្អឹងសត្វនៅកោះប៉ោ

ភ្នំពេញ៖ ក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា, ក្រុមការងារបុរាណវិទ្យានៃក្រសួងបរិស្ថាន កំពុងសិក្សាផូស៊ីលឆ្អឹង រកឃើញនៅកោះប៉ោ ជាប់ដែនជម្រកសត្វព្រៃតាតៃ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ លោក លឹម ... Read More »