ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្ត២គ្រឿងនិងម៉ូតូ១គ្រឿង បណ្តាលឱ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ១០ និង ៣០នាទី ព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ6A ត្រង់ចំណុចស្ពានទី១១ ក្នុងសង្កាត់បាក់ខែង ... Read More »
ព័ត៌មានជាតិ
លោកចៅសង្កាត់ស្វាយរៀងទទួលអំណោយទឹកសុទ្ធនិងថវិកាពីសប្បុរសជនដើម្បីជួយកសាងដំបូលស័ង្កសីទីស្នាក់ការគណបក្សសង្កាត់ស្វាយរៀង
ខេត្តស្វាយរៀង៖ លោក ទូច ធី ចៅសង្កាត់ស្វាយរៀងនិងក្រុមការងារបានទទួលអំណោយទឹកសុទ្ធនិងថវិកាពីលោកផែ អេងគាក ដែលជាសប្បុរសជនរស់នៅក្នុងក្រុងស្វាយរៀងដើម្បីជួយកសាងដំបូលស័ង្កសីទីស្នាក់ការគណបក្សសង្កាត់ស្វាយរៀង នាព្រឹកថ្ងៃទី១១ខែឧសភាឆ្នាំ២០២១។ ក្នុងឱកាសនោះលោកទូច ធី ចៅសង្កាត់ស្វាយរៀងតាងនាមឱ្យគណបក្សសង្កាត់បានថ្លែងអំណរគុណដល់លោកផែ អេងគាកដែលបានឧបត្ថម្ភទឹកសុទ្ធវីតាល់១០កេសនិងថវិកាចំនួន៨០០ដុល្លារសម្រាប់កសាងដំបូលស័ង្កសីទីស្នាក់ការគណបក្សសង្កាត់ស្វាយរៀងឱ្យមានភាពល្អស្អាតស្រស់បំព្រងបន្ថែមទៀត។ លោកទូច ធី ចៅសង្កាត់ស្វាយរៀងបានបន្តថា ... Read More »
ប្រជាពលរដ្ឋដែលធ្លាប់ទៅហាង The Pizza Company សាខា ស្ទឹងមានជ័យ ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាពជាបន្ទាន់
ភ្នំពេញ ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ ជាបុគ្គលិកធ្វើការនៅហាង The Pizza Company សាខាស្ទឹងមានជ័យ ដែលស្ថិតនៅលើផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យ១ខណ្ឌមានជ័យ ... Read More »
រថយន្តនឹងម៉ូតូសណ្តោងរ៉ឺម៉កបុកគ្នាបណ្តាលឲ្យស្រ្តីម្នាក់ស្លាប់និងបុរស០២នាក់ទៀតរងរបួស
ខេត្តពោធិ៍សាត់ ៖ រថយន្តនឹងម៉ូតូសណ្តោងរ៉ឺម៉កដឹកផ្លែស្វាយបុកគ្នាបណ្តាលឲ្យស្រ្តីម្នាក់ស្លាប់និងបុរស០២នាក់ទៀតរងរបួស។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅម៉ោង០៥ និង៥០នាទីព្រឹក នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ១៩៧-១៩៨ ស្ថិតក្នុងភូមិអណ្ដូងក្រសាំង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ... Read More »
រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនអំពីអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាក នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១
ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុសូមជម្រាបជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ឱ្យបាន ជ្រាបថា យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ បានរកឃើញអ្នក ជំងឺកូវីដ-១៩ថ្មី ដែលជាករណីឆ្លងនៅក្នុងសហគមន៍ចំនួន ២៧នាក់។ អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ... Read More »
ភ្លៀងផ្គរខ្យល់រន្ទះបំផ្លាញផ្ទះចំនួន១៨ខ្នងនៅស្រុកមង្គលបូរី រងការខូចខាត
ខេត្តបន្ទាយមានជ័យ៖ លំនៅឋានរបស់ប្រជាពលរដ្ឋចំនួន១៨ខ្នង នៅភូមិផាត់សណ្តោងនិងភូមិចារថ្មី ឃុំគោកបល្ល័ង្គ ស្រុកមង្គលបូរី រងនូវការវាយប្រហារដោយខ្យល់កន្ទាក់ខូចខាតធ្ងន់ស្រាលចំនួន១៨ខ្នង នៅវេលាម៉ោង០៤និង១០នាទីល្ងាចថ្ងៃទី១០ខែឧសភា ឆ្នាំ២០២១ ។ នគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា៖នៅវេលាម៉ោង០៤និង១០នាទី ល្ងាចថ្ងៃទី១០ខែឧសភា ឆ្នាំ២០២១ មានផ្គររន្ទះ ភ្លៀងធ្លាក់យ៉ាងខ្លាំង ... Read More »
ក្រុមជាងធ្វើផ្ទះនាំគ្នាស្ទូចរំកិលផ្ទះចាស់របស់អ្នកភូមិម្នាក់បណ្តាលឱ្យរលំបាក់សង្កត់មនុស្សស្លាប់និងរងរបួសធ្ងន់ស្រាល៤នាក់
ខេត្ដកំពង់ធំ ៖ ក្រុមជាងមួយក្រុមបាននាំគ្នាស្ទូចរំកិលផ្ទះចាស់របស់អ្នកភូមិម្នាក់បណ្តាលឱ្យរលំបាក់សង្កត់មនុស្សស្លាប់និងរបួសធ្ងន់ស្រាល៤នាក់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨ព្រឹកថ្ងៃទី១១ខែឧសភាឆ្នាំ២០២១ នៅចំណុចផ្ទះរបស់ឈ្មោះ លាត អ៊ាវ ភេទប្រុស អាយុ ៣៦ឆ្នាំ ដែលស្ថិតក្នុង ភូមិជីយោគ ... Read More »
ក្រុមគ្រូពេទ្យយោធភូមិភាគទី៥ ពាក់អាវសត្រៀមចូលសមរភូមិមុខ តាមបទបញ្ជាថ្នាក់លើ
ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ អញ្ជើញចុះត្រួតពិនិត្យកម្លាំងក្រុមគ្រូពេទ្យ ចំណុះឲ្យទិសទី១ យោធភូមិភាគទី៥ រួមមានអង្គភាពកងពលតូចថ្មើរជើងលេខ៥១ និងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ... Read More »
អាជ្ញាធរខណ្ឌច្បារអំពៅនាំយកអំណោយរបស់សម្តេចតេជោចែកជូនប្រជាពលរដ្ឋតាមបន្ទប់ជួល
ភ្នំពេញ៖ ប្រជាពលរដ្ឋចំនួន២២គ្រួសារដែលរស់នៅក្នុងតំបន់កំពុងធ្វើចក្តាឡី ស័កបានទទួលអំណោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈក្រុមការងាររបស់រដ្ឋបាលខណ្ឌដឹកនាំដោយលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ។ សកម្មភាពមនុស្សធម៌នាំយកអំណោយសម្តេចតេជោចែកជូនប្រជាពលរដ្ឋនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ... Read More »
សារលិខិតថ្វាយព្រះពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា គម្រប់៦៨ព្រះវស្សា យាងចូល៦៩ព្រះវស្សា
ភ្នំពេញ៖ សារលិខិតថ្វាយព្រះពរព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ បពិត្រព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ! នៅក្នុងឱកាសដ៏មហានក្ខត្តឬក្សឧត្ដុង្គឧត្តម ប្រកបដោយក្តីសោមនស្សរីករាយនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម វស្សារបស់ ព្រះករុណា ព្រះមហាក្សត្រ ... Read More »
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្មាយុ គម្រប់៦៨ យាងចូល៦៩ ព្រះវស្សា
ភ្នំពេញ៖ សូមក្រាបបង្គំទូលថ្វាយព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ! ក្នុងឱកាសប្រកបដោយមហានក្ខត្តឬក្សដ៏ឧត្តមថ្លៃថ្លា នៃព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ ៦៨ យាងចូល ៦៩ ព្រះវស្សា ទូលព្រះបង្គំ ... Read More »
ស្បៀង ជាអំណោយដ៏ថ្លៃថ្លា សម្ដេចតេជោ ហ៊ុន សែន និងស្បៀងបឋម បានបន្ដចែកជូនដល់បងប្អូន ដើម្បីសម្រាលការលំបាក
ភ្នំពេញ៖ ក្នុងដំណាក់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្រោមការយកចិត្តទុកដាក់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់ស្បៀងចែកជូនដល់ប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់។ បន្ថែមពីនេះ ដោយមានការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្ត មាន លោកស្រី អ៊ូ ធីតាពៅ គួច ... Read More »
វ៉ាក់សាំងកូវីដ១៩ស៊ីណូវ៉ាក់(Sinovac)ចំនួន៥០ម៉ឺនដូសទៀត បានមកដល់កម្ពុជាហើយ
ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី១១ ខែឧសភា ឆ្នាំ២០២១នេះវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន ស៊ីណូវ៉ាក់(Sinovac) ចំនួន៥០ម៉ឺនដូស បន្ថែមទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញពីរដ្ឋាភិបាលចិននោះ បានដឹកមកដល់ប្រទេសកម្ពុជាយើងហើយ។ វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac) ៥០ម៉ឺនដូស ដែលដឹកមកដល់កម្ពុជានៅព្រឹកថ្ងៃនេះ ... Read More »
ក្រសួងសុខាភិបាល៖ ប្រកាសរកឃេីញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៤៨០នាក់ ខណៈអ្នកជាសះស្បើយ ៣៥០នាក់ និងអ្នកស្លាប់ ៥នាក់
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ បានបញ្ជាក់ឲ្យដឹងថា រកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៤៨០នាក់ ខណៈឣ្នកជាសះស្បើយចំនួន ៣៥០នាក់ និងករណីស្លាប់ ៥នាក់។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល។ សូមជម្រាបថា ... Read More »
កម្លាំងចម្រុះល្បាតតាមព្រំដែនឃាត់ខ្លួនពលករខ្មែរ២៦នាក់លួចឆ្លងដែនចូលទៅថៃខុសច្បាប់
ខេត្តបន្ទាយមានជ័យ៖ ពលករខ្មែរប្រុសស្រីចំនួន២៦នាក់បានចាញ់បោកមេខ្យល់រួចនាំគ្នាលួចឆ្លងដែនខុសច្បាប់ចូលទឹកដីថៃកាលពីយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះត្រូវ កម្លាំងអន្តរាគមន៍ វរ:សេនាតូចថ្មើរជើងលេខ៥១៤ រួមនឹងកងពលតូចថ្មេីរជេីងលេខ៥១ ដឹកនាំដោយលោកវរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការ វរ:សេនាតូចថ្មើរជើងលេខ៥១៤ សហការជាមួយកម្លាំង កងការពារព្រំដែនលេខ៥០៣ និង ... Read More »
ឪពុកម្ដាយបាត់កូនពីផ្ទះ នាំគ្នាដេីររកស្រាប់តែប្រទះឃេីញកូនប្រុសទាំងពីរនាក់ លង់ទឹកស្លាប់ក្នុងរណ្តៅ
ខេត្តបាត់ដំបង ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកេីតឡេីង បន្ទាប់ពីឪពុកម្ដាយបាត់កូនពីផ្ទះ នាំគ្នាដេីររកស្រាប់តែប្រទះឃេីញកូនប្រុសទាំងពីរនាក់ លង់ទឹកស្លាប់ក្នុងរណ្តៅបាត់ទៅហេីយ។ ហេតុការណ៍ភ្ញាក់ផ្អើលខាងលេីនេះ បានកេីតឡេីងកាលពីម៉ោងជាង៩យប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នៅភូមិអូរមុនី២ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។ បេីតាមប្រភពព័ត៌មានពីលោកវរសេនីយ៍ឯកស៊ុន ... Read More »
រន្ទះបាញ់ស្លាប់បុរសម្នាក់នៅក្នុងខ្យូសស្បូវចាំដីឡូតិ៍មួយកន្លែង
ខេត្តកំពង់ស្ពឺ៖ បាតុភូតធម្មជាតិផ្លៀងផ្គរបានបណ្តាលឲ្យបុរសម្នាក់ត្រូវរន្ទះបាញ់ស្លាប់នៅក្នុងខ្យូសស្បូវចាំដីឡូតិ៍មួយកន្លែងកាលពីម៉ោង៦ល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ វេលា នៅចំណុចដីឡូតិ៍ចាក់ដីថ្មីតាមផ្លូវ៤៤ ចន្លោះគីឡូម៉ែត្រ៥២-៥៣ ភូមិជំនាប់ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌស្រុកឱរ៉ាល់បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ បាន សំពុត្តសី ... Read More »
អតិថិជនមហាសំណាងម្នាក់ឈ្នះលុយសុទ្ធ $40,000ពីក្រុមហ៊ុន សែលកាត
សូមចូលរួមអបអរសាទរដល់អតិថិជនមហាសំណាងម្នាក់ទៀតហើយដែលបានឈ្នះរង្វាន់លុយសុទ្ធ $40,000 កាលពីខែមីនា ក្នុងកម្មវិធី “ឈ្នះលុយសុទ្ធ ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ” ពីសែលកាត។ ដូច្នេះ សែលកាត សូមចូលរួមអបអរសាទរ លោក ង៉ាន ឈឿន មានមុខរបរជាជាងសំណង់ រស់នៅក្នុងឃុំក្បាលកោះ ស្រុកកៀនស្វាយ ... Read More »
ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នេះ ខេត្តព្រៃវែងមានករណីវិជ្ជមានកូវីដ-១៩ ចំនួន ៤នាក់បន្ថែមទៀតហើយ!
ខេត្តព្រៃវែង៖ រដ្ឋបាលខេត្តព្រៃវែង សូមបង្ហាញអត្តសញ្ញាណមនុស្សចំនួន ៤នាក់ មកពីរាជធានីភ្នំពេញ (សង្កាត់ស្ទឹងមានជ័យ តំបន់ក្រហម🔴) ដោយម៉ូតូផ្ទាល់ខ្លួនដែលមានស្រុកកំណើតនៅស្រុកកញ្រ្ជៀច ត្រូវបានរកឃើញថាវិជ្ជមានជំងឺកូវីដ-១៩ បន្ទាប់ពីបានធ្វើតេស្តរហ័ស ( Rapid Test )។ នេះបើតាមការបញ្ជាក់ឱ្យដឹង ... Read More »
អាជ្ញាធរខេត្តកំពង់ចាម រកឃើញករណីវិជ្ជមានថ្មី ២១នាក់ទៀត នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២១
ខេត្តកំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាមបានចេញ សេចក្ដីប្រកាសព័ត៌មាន ស្តីពី ករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន២១នាក់ (ជាកម្មករ កម្មការិនីរោងចក្រ លីឈាងខប ស្រុកបាធាយ ១២នាក់, ស្រុកកងមាស ០៧នាក់ និង ស្រុកចំការលើ ... Read More »
យុទ្ធនាការ១ដុល្លារដើម្បីកញ្ញាឯកចក្រវាឡកម្ពុជា ត្រូវបានបង្កើតឡើងដើម្បីគាំទ្រ រ៉េត សារីតា
ភ្នំពេញ៖ ចាប់តាំងពីរសៀលថ្ងៃទី១០ ខែឧសភានេះមានបណ្តាគណនីហ្វេសប៊ុកផ្លូវការស្តីពីកញ្ញាឯកល្បីៗមួយចំនួននៅកម្ពុជាចាប់ផ្តើមបើកយុទ្ធនាការបរិច្ចាគ ១ដុល្លារដើម្បីរួមគ្នាចូលរួមការបោះឆ្នោតសម្រាប់កញ្ញាឯកពីកម្ពុជា កញ្ញារ៉េត សារីតា ។ យុទ្ធនាការនេះក្រោយពីលក្ខខណ្ឌនៃកម្មវិធីតម្រូវឲ្យធ្វើការបោះឆ្នោតជ្រើសរើសបេក្ខនារីឆ្នើមម្នាក់ទៅកាន់វគ្គ២១នាក់ចុងក្រោយ ហើយការបោះឆ្នោតនេះតម្រូវឲ្យធ្វើឡើងតាមApp មួយរបស់កញ្ញឯកក្រវាឡពិភពលោកបង្កើតឡើង ហើយការបោះឆ្នោតសុទ្ធតែត្រូវចំណាយប្រាក់នោះ។ ក្នុងនេះផងដែរគេក៏បានសង្កេតឃើញគណនីយដែលបានធ្វើការបង្កើតយុទ្ធនាការនេះមានដូចជា គណនីយឈ្មោះ Universe ... Read More »
ខេត្តតាកែវ រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៣៥នាក់ មានទីលំនៅនៅស្រុកព្រៃកប្បាស បាទី សំរោង គីរីវង់ និងស្រុកត្រាំកក់ ខេត្តតាកែវ
ខេត្តតាកែវ៖ រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៣៥នាក់ មានទីលំនៅនៅស្រុកព្រៃកប្បាស បាទី សំរោង គីរីវង់ និងស្រុកត្រាំកក់ ខេត្តតាកែវ។ នេះបើយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ជម្រាបជូននាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ... Read More »
រដ្ឋបាលខេត្តកំពង់ស្ពឺ សម្រេចបន្តអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ រហូតដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១
ខេត្តកំពង់ស្ពឺ ៖ រដ្ឋបាលខេត្តកំពង់ស្ពឺបានសម្រេច, ប្រការ១..ត្រូវបានបន្តដាក់ចេញនូវវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដែលមានថិរវេលាអនុវត្តរយៈពេលមួយសប្ដាហ៍គិតចាប់ពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២១។ ប្រការ២..ត្រូវបានផ្អាកជាបណ្ដោះអាសន្ននូវសកម្មភាពដូចខាងក្រោម៖ ... Read More »
អាជ្ញាធរខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ២នាក់ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១
ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី១១ខែឧសភា ឆ្នាំ ២០២១ រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺ កូវីដ-១៩ ថ្មី ... Read More »
អាជ្ញាធរបាត់ដំបង រកឃើញករណីវិជ្ជមានថ្មី ០៩នាក់ទៀត នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២១ !
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តបាត់ដំបងសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ទាំងអស់ឱ្យបានជ្រាបថា ៖ យោងតាមលទ្ធផលវិភាគវត្ថុសំណាករកវីរុសកូវីដ-១៩ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន ៩នាក់ ... Read More »
ក្រសួងធនធានទឹក ៖ បន្តប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមាន នៅផ្នែកខ្លះនៃបណ្តាខេត្តនៅ តំបន់វាលទំនាបកណ្តាលភាគខាងត្បូង ភាភពាយ័ព្យ និងបណ្តាខេត្តភាគខាងកើតជាប់វៀតណាម ពីថ្ងៃទី១៣-១៦ ខែឧសភា
ភ្នំពេញ ៖ សូមបងប្អូនបន្តប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមាន នៅផ្នែកខ្លះនៃបណ្តាខេត្តនៅ តំបន់វាលទំនាបកណ្តាលភាគខាងត្បូង ភាភពាយ័ព្យ និងបណ្តាខេត្តភាគខាងកើតជាប់វៀតណាម ពីថ្ងៃទី១៣-១៦ ខែឧសភា ។ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១១ ... Read More »
កាប់សម្លាប់បុរសម្នាក់យ៉ាងឃោរឃៅ សង្ស័យដោះស្រាយគំនុំចាស់
ខេត្តពោធិ៍សាត់ ៖ ព័ត៌មានបឋមបានឲ្យដឹងថា បុរសម្នាក់បានស្លាប់បាត់បង់ជីវិតក្នុងថ្លុកឈាមយ៉ាងសង្វេគ ដោយសារកណ្ដាប់ដៃគូទំនាស់ជាជនដៃដល់ យកពូថៅកាប់ខ្លួនពីក្រោយស្លាប់ផ្កាប់មុខនឹងដីដែលបញ្ហានេះគេសង្ស័យកើតឡើងដោយសាររឿងគំនុំ។ ហេតុការណ៍គួរឲ្យរន្ធត់ខាងលើ នេះបានកើតឡើងនៅវេលាម៉ោង៨ និង២០នាទី យប់ថ្ងៃចន្ទ ១៤រោច ខែពិសាខ ឆ្នាំឆ្លូវ ... Read More »
ដើមភ្លៅនាងទាក់ទាញមន្ត្រីឧទ្យានុរក្សលំផាត់ឲ្យរំសាយការនឿយហត់
ខេត្តមណ្ឌលគិរី៖ អ្នកធ្លាប់ជួបប្រទះឬឮឈ្មោះទេប្រភេទដើមឈើរុក្ខជាតិម្យ៉ាងដែលមានឈ្មោះថាដើម”ភ្លៅនាង”ដែលមានដុះនៅក្នុងព្រៃតំបន់អភិរក្សលំផាត់សិ្ថតក្នុងស្រុកកោះញែកខេត្តមណ្ឌលគិរី។ ដើមភ្លៅនាង ទាក់ទាញចំណាប់អារម្មណ៍មន្ត្រីឧទ្យាននុរក្សដែលចេញ-ចូលជួបប្រទះនៅក្នុងព្រៃនៃតំបន់ដែលពួកគេធ្វើការ។ ដើម « ភ្លៅនាង » រលោងស្រិលដែលមានកម្ពស់ខ្លះរហូតដល់២០ម៉ែត្រនឹងដុះរាយប៉ាយនៅក្នុងតំបន់លំផាត់ដែលកន្លែងខ្លះមានដុះផ្ដុំគ្នាប្រហែល១០ទៅ២០ដើម និងកន្លែងខ្លះមានរហូតដល់៥០ដើម ។ វាជាប្រភេទដើមឈើដែលដុះនៅក្នុងព្រៃហើយទាក់ទាញការចាប់អារម្មណ៍ពីភ្នែកមនុស្សត្រង់ថា វាជាប្រភេទដើមឈើខ្ពស់ស្រឡូនរលោងល្អប្រៀបដូចជាសាច់ឬភ្លៅមនុស្សយ៉ាងដូច្នោះដែរ ។ «ភ្លៅនាង» ... Read More »
សារលិខិតថ្វាយព្រះពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា គម្រប់៦៨ព្រះវស្សា យាងចូល៦៩ព្រះវស្សា
ភ្នំពេញ៖ សារលិខិតថ្វាយព្រះពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា គម្រប់៦៨ព្រះវស្សា យាងចូល៦៩ព្រះវស្សា។ ... Read More »
លោកឧត្តមសេនីយ៍ទោ សេង ធារិន សុំអង្វរពុកម៉ែ បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម មេត្តាយោគយល់ដល់អាជ្ញាធរ និងកងកម្លាំងចម្រុះ
ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ អមដំណើរដោយលោក ង៉ោ ម៉េងជ្រួញ អភិបាលរងខេត្តបន្ទាយមានជ័យ មេបញ្ជាការ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច