ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

រដ្ឋបាលខេត្តស្វាយរៀងបន្តអំពាវនាវដល់ប្រជាពលរដ្ឋ អាជីវករ ដែលធ្លាប់បានទាក់ទងជាមួយអ្នកវិជ្ជមាននិងទីតាំងលក់គ្រឿងក្រអូបម៉ុងភួយនៅផ្សារដូនសូមប្រញាប់ទៅធ្វេីតេស្តរកមេរោគកូវីដ-១៩​​

ខេត្តស្វាយរៀង៖ នៅថ្ងៃទី២៣ខែឧសភាឆ្នាំ២០២១នេះ រដ្ឋបាលខេត្តស្វាយរៀងបានបន្តអំពាវនាវដល់ប្រជាពលរដ្ឋ អាជីវករ ដែលធ្លាប់បានទាក់ទងជាមួយអ្នកវិជ្ជមាន និងទីតាំងលក់គ្រឿងក្រអូប ម៉ុងភួយនៅផ្សារដូន ស្ថិតនៅក្នុងឃុំដូនស ស្រុកស្វាយជ្រំ សូមប្រញាប់ទៅធ្វេីតេស្តរកមេរោគកូវីដ-១៩​​ ។   រដ្ឋបាលខេត្តបានបញ្ជាក់ទៀតថាបុរសឈ្មោះ ឆាន់ សំ ... Read More »

លោករដ្ឋមន្ត្រី វេង សាខុន អញ្ជើញបន្តនាំយកសម្ភារបរិក្ខាពេទ្យមួយចំនួនមកប្រគល់ជូនបងប្អូនដែលកំពុងធ្វើចត្តាឡីស័កនៅក្នុងបរិវេណវិទ្យាល័យសម្តេចជួនណាត

ខេត្តត្បូងឃ្មុំ៖ នៅបរិវេណវិទ្យាល័យសម្តេចជួនណាត ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃអាទិត្យ ១២កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ លោក ... Read More »

ខេត្ត​កោះកុង​នឹង​ក្លាយជា​បណ្ដុំ​សហគមន៍​វិនិយោគិន​កាន់តែ​ខ្លាំង​របស់​ជនជាតិ​ចិន

ខេត្ត​កោះកុង​៖ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ខេត្ត​កោះកុង​បាន​ក្លាយជា​តំបន់​មួយ​ដែល​មានការ​ទាក់ទាញ​វិនិយោគិន​ជនជាតិ​ចិន​កាន់តែ​ខ្លាំង​ ដោយ​ឃើញ​មាន​គម្រោង​ធំ​ៗ​ជា​ច្រើន​ក្រោម​ការ​បណ្ដាក់ទុន​វិនិយោគ​របស់​ជនជាតិ​ចិន​ ​បាន​លេច​រូបរាង​ជា​បណ្ដើរ​ៗ​បេីទោះបី​ជាបច្ចុប្បន្ននេះកម្ពុជា​ ​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​នៃ​វិបត្តិ​កូវីដ​១៩​ ក៏ដោយ​ ហើយកោះកុង​នឹង​កែប្រែ​ក្លាយទៅជា​បណ្ដុំ​សហគមន៍​វិនិយោគិន​ចិន​មួយ​ នា​ពេល​ខាង​មុខនេះ​។ ជាក់ស្ដែង​បេីយោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្តកោះកុង​ នាពេលថ្មីៗនេះ​ បានឲ្យដឹងថា កោះកុង​ បាន​ទទួល​គម្រោង​វិនិយោគ​រមណីយដ្ឋាន​លំហែកាយ​ខ្នាត​ធំ​មួយ​ក្នុង​ខេត្ត​នេះ ដែល​អាច​ផ្ដល់​ការងារ​ដល់​និយោជិត​រាប់​ម៉ឺន​នាក់​នៅ​ក្នុង​រយៈពេល​២​ឆ្នាំ​ខាង​មុខ​ទៀត​នេះ ... Read More »

រដ្ឋបាលខេត្តកំពង់ចាម បានបន្តរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៥០នាក់

ខេត្តកំពង់ចាម៖ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម បានបន្តរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៥០នាក់ ជាកម្មការិនីរោងចក្រ នៅស្រុកជើងព្រៃ ចំនួន៤៩នាក់ និងស្រុកបាធាយ១នាក់ ដឹងករណីជាសះស្បើយចំនួន ៩ នាក់។ ... Read More »

ទីបំផុត​! តុលាការ​ខេត្តកណ្តាល សម្រេច​ឃុំខ្លួន​អ្នក​ផលិត​ស្រាចំនួន​ ១៣​នាក់ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​១២​នាក់ពុល​ស្លាប់​ ​នៅ​ស្រុក​ល្វាឯម​

ខេត្ត​កណ្តាល​៖ នៅ​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០២១ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល លោក ប្លុង វិសាល​ បានសម្រេច​ចេញ​ដីកាឃុំខ្លួនអ្នក​ផលិត​ស្រា​ចំនួន​១៣​នាក់ នៅ​ស្រុក​ល្វាឯម ដាក់ពន្ធនាគារ​បណ្តោះអាសន្ន ដែល​បណ្តាល​ធ្វើឲ្យពលរដ្ឋ​ចំនួន​១២​នាក់ពុល​ស្លាប់​ និងមនុស្ស​មួយចំនួនទៀត​កំពុង​សង្គ្រោះបន្ទាន់​។​ ​គួរជម្រាបថា​ ជន​ត្រូវ​ចោទ​ទាំង​១៣​នាក់ខាងលេីនេះ ... Read More »

សម្តេចតេជោ ហ៊ុនសែន ៖ វ៉ាក់សាំងកូវីដ១៩ ស៊ីណូវ៉ាក់(Sinovac)ចំនួន១លានដូស បានមកដល់កម្ពុជាយើងទៀតហើយ !

ភ្នំពេញ, សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា , នៅព្រឹកថ្ងៃអាទិត្យ ទី២៣ ខែឧសភា ឆ្នាំ២០២១នេះ វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac) របស់ក្រុមហ៊ុនចិនចំនួន ១លានដូស បានដឹកមកដល់ប្រទេសកម្ពុជាយើងហើយ។ ... Read More »

ក្រសួងសុខាភិបាល​៖​ ប្រកាសរកឃេីញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៥៦០នាក់​ ខណៈ​​អ្នក​ជាសះស្បើយ​ ៥៣៧នាក់​ និងអ្នក​ស្លាប់​ ៩នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល​ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១នេះ​ បានបញ្ជាក់ឲ្យដឹងថា​ រកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ ចំនួន​ ៥៦០នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន ៥៣៧នាក់ និងករណីស្លាប់​ ០៩នាក់​។​ នេះបើ​យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល។  សូមជម្រាបថា​ ... Read More »

សំណង់ខុសច្បាប់សង់ប៉ះកៀកខ្សែបណ្តាញអគ្គិសនីមេ អាជ្ញាធរក្រុងនិងជំនាញចុះផ្អាកមិនស្តាប់ ឥឡូវឆក់ជាងម្នាក់ធ្លាក់ដល់ដីកំពុងសង្គ្រោះបន្ទាន់

ខេត្តមណ្ឌលគិរី៖ សំណង់ដែលកំពុងសាងសង់ខុសច្បាប់មួយកន្លែងកៀកនឹងខ្សែភ្លើងមេបានបណ្តាលឱ្យជាងម្នាក់ត្រូវចរន្តស្រូបឆក់ធ្លាក់ទើរលើរន្ទារងរបួសយ៉ាងធ្ងន់ធ្ងរត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់។   ករណីចរន្តអគ្គិសនីឆក់ជាងធ្វើផ្ទះនោះបានកើតឡើងនៅវេលាម៉ោង៨៖៣០នាទីព្រឹកថ្ងៃទី២៣ខែឧសភាឆ្នាំ២០២១នៅចំណុចសំណង់ខុសច្បាប់ស្ថិតក្នុងភូមិចំបក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ តាមប្រភពនៅនឹងកន្លែងកើតហេតុឱ្យដឹងថា សំណង់មួយនេះត្រូវបានអាជ្ញាធរនិងជំនាញអគ្គិសនីបានចុះណែនាំនិងឱ្យធ្វើកិច្ចសន្យារុះរើរន្ទាផ្អាកការសាងសង់នោះមិនបានប៉ុន្មានថ្ងៃផងក៏ស្រាប់តែជួបបញ្ហាគ្រោះថ្នាក់ជាងសំណង់ត្រូវចរន្តអគ្គិសនីឆក់បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរតែម្តង។   ប្រភពបន្តថា ម្ចាស់សំណង់នោះឈ្មោះសុខ គឹមសា រស់នៅភូមិកើតហេតុខាងលើដែលបានសាងសង់សំណង់ខុសច្បាប់ហើយត្រូវបានក្រុមការងារអគ្គិសនីសហការជាមួយអាជ្ញាធរមូលដ្ឋានក្រុងសែនមនោរម្យចុះពិនិត្យទីតាំងនិងធ្វើកិច្ចសន្យានៅទីតាំងនោះកាលពីវេលាម៉ោង១៥៖០០នាទីថ្ងៃទី១២ខែឧសភាឆ្នាំ២០២១។   ... Read More »

អ្នកនាំពាក្យក្រសួងបរិស្ថាន៖ កម្ពុជាត្រូវបានទទួលស្គាល់ជាអន្តរជាតិ ពាក់ព័ន្ធនឹងភាពសម្បូរបែបនៃជីវៈចម្រុះ

ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ថា ប្រទេសកម្ពុជាត្រូវបានទទួលស្គាល់ជាអន្តរជាតិ ថាជាប្រទេសដែលមានជីវៈចម្រុះដ៏សម្បូរបែប មានដូចជា រុក្ខជាតិ សត្វព្រៃ សត្វជិតផុតពូជ ... Read More »

គ្រោះថ្នាក់ចរាចរណ៍២ករណីផ្សេងគ្នាស្លាប់ម្នាក់និងរបួស២នាក់ក្នុងថ្ងៃតែមួយ

       ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់បានស្លាប់និង២នាក់ទៀតរងរបួសដោយសារករណីគ្រោះថ្នាក់ចរាចរណ៍២ករណីផ្សេងគ្នាក្នុងថ្ងៃតែមួយរវាងម៉ូតូនឹងម៉ូតូនិងរថយន្តជាមួយនឹងម៉ូតូដែលប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។   យោងតាមសមត្ថកិច្ចបានឱ្យដឹងថាករណីទី១កើតឡើងកាលពីវេលា​ម៉ោង៧និង៣០នាទីយប់ថ្ងៃទី២២ខែឧសភាឆ្នាំ២០២១ស្ថិតនៅលើផ្លូវលំក្រាលក្រួសក្រហម ត្រង់ចំណុចភូមិក្បាលថ្នល់ ឃុំត្នោត ស្រុកកំពង់រោទ៍ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូម៉ាក ហុងដាសេ១២៥​ ពណ៌ខ្មៅ​ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ ... Read More »

កម្លាំងយោធាចាប់មេខ្យល់នាំពលករលួចឆ្លងដែនទៅប្រទេសថៃ២នាក់ទៀតហើយ

  ខេត្តបន្ទាយមានជ័យ៖ នៅយប់ថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២១ អនុវត្តតាមបទបញ្ជារបស់មេបញ្ជាការយោធភូមិភាគទី៥ និងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ ដើម្បីទប់ស្កាត់ការលួចនាំពលករឆ្លងដែនក្នុងភូមិសាស្រ្តខេត្ត ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សិង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ រួមជាមួយលោកវរសេនីយ៍ទោ ... Read More »

អបអរសាទរ ទិវាអណ្តើកពិភពលោក!

ភ្នំពេញ៖ ស្អែកនាថ្ងៃទី២៤ ខែឧសភា គឺជាទិវាអណ្តើកពិភពលោក ដែលត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំ ដើម្បីទាញចំណាប់អារម្មណ៍ ក៏ដូចជាជំរុញប្រជាជនទូទាំងពិភពលោក ឱ្យចូលរួមទាំងអស់គ្នាក្នុងការងារអភិរក្ស ដើម្បីសង្គ្រោះសត្វអណ្តើកឱ្យបានរស់នៅ និងលូតលាស់នៅក្នុងធម្មជាតិ។ បើតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) សូមបង្ហាញជូននូវអណ្តើកចំនួន១០ប្រភេទនៅកម្ពុជា ដែលកំពុងរងការគំរាមកំហែង ប្រឈមនឹងការផុតពូជ។ ... Read More »

ឆន សុវណ្ណរាជជួបទុក្ខធំ! ម្តាយរបស់លោកទទួលមរណភាពដោយជំងឺលើសឈាម និងគាំងបេះដូង

    ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មហង្សមាស បានបង្ហោះសារដ៏រំជួលចិត្តជាពន់ពេកអំពីដំណឹងនៃការទទួលមរណភាពរបស់ម្តាយរបស់លោក។ ដំណឹងនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើល និងមានការចូលរូមរំលែកទុក្ខដ៏ក្រៀមក្រំ នេះពីអ្នកគាំទ្ររូបលោកផងដែរ។    សារដ៏ក្តុកក្តួលកាលពីរាត្រីរំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែឧសភាឆ្នាំ២០២១នេះ ដោយលោក ឆន សុវណ្ណរាជបានបញ្ជាក់ថា “ម៉ាក់ហត់ហើយ ម៉ាក់សម្រាកឲ្យបានសុខស្រួលណាម៉ាក់ ... Read More »

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ៖ ជីវិតរស់នៅធម្មតាតាមបែបគន្លងថ្មី ឬក៏ធម្មតាដូចមុនពេលមិនទាន់មានការរាតត្បាតជំងឺកូវីដ-១៩?

ភ្នំពេញ៖ បន្ទាប់ពីជួបប្រទះការបិទខ្ទប់រួចមក​ យើងចង់ត្រឡប់ទៅជីវិតធម្មតាវិញ។ ប៉ុន្តែវីរុសកូវីដ-១៩ កំពុងតែចរាចរយ៉ាងទូលំទូលាយនៅក្នុងប្រទេស។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១។ លោកស្រីរដ្ឋលេខាធិការបានបន្តថា,ដូច្នេះយើងត្រូវតែអនុវត្តជីវិតធម្មតារបស់យើងឱ្យទៅជាធម្មតាបែបគន្លងថ្មីមួយ​ ក្នុងការការពារការចម្លងវីរុសកូវីដ-១៩ សម្រាប់បុគ្គល​ ... Read More »

លោក គី តិច ចាត់ចែងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ជួយការពារសិទ្ធិជូនក្មេងស្រីរងគ្រោះករណី « រំលោភសេពសន្ថវៈ អារ.កប៉ុនប៉ងសម្លាប់បំបិទភស្តុតាង »

ខេត្តរតនគិរី៖ ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ប្រចាំខេត្តរតនគិរី ត្រូវបានលោកប្រធាន គី តិច ចាត់ជាបន្ទាន់ឲ្យចុះជួបផ្ទាល់ និងទទួលជួយការពារសិទ្ធិជូនក្មេងស្រីរងគ្រោះករណី « រំលោភសេពសន្ថវៈ អារ.កប៉ុនប៉ងសម្លាប់បំបិទភស្តុតាង » ។ បន្ទាប់ពីទទួលបានការចាត់តាំងពី ប្រធាន ... Read More »

ដឹកពងទា​ឡេីងពេញរថយន្ត ទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យក្រឡាប់ផ្ងារជេីង​ ខូចខាតយ៉ាងដំណំ

      ភ្នំពេញ​ ៖​ បុរសម្នាក់បេីករថយន្តនីសាន់ដឹកពងទាឡេីងពេញរថយន្ត​ ហេីយមិនប្រយ័ត្នក៏បុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យក្រឡាប់ផ្ងារជេីងម្ខាង​រងការខូចខាតយ៉ាងដំណំ​ តែមិនបង្កឲ្យមនុស្សណាម្នាក់រងរបួសឡេីយ​ ។  ​   ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានកេីតឡេីងកាលពីវេលាម៉ោង៩​ និង៣០នាទីយប់​ថ្ងៃសៅរ៍​ ទី២២​ ខែឧសភា​ ឆ្នាំ​២០២១​ ... Read More »

លោករដ្ឋមន្ត្រី វេង សាខុន អញ្ជើញពិនិត្យចម្ការកាកាវ របស់ក្រុមហ៊ុន កាំកាវ ស្ថិតនៅភូមិពូក្រូច ឃុំស្រែអំពូន ស្រុកពេជ្រាដា

ខេត្តមណ្ឌលគិរី ៖ បន្ទាប់ពីចុះពិនិត្យមើលចម្ការបន្លែរួច លោករដ្ឋមន្ត្រីបានបន្តដំណើរមកពិនិត្យចម្ការកាកាវ របស់ក្រុមហ៊ុន កាំកាវ ស្ថិតនៅភូមិពូក្រូច ឃុំស្រែអំពូន ស្រុកពេជ្រាដា។ លោក ប៊ុន ថេន តាំ អ្នកគ្រប់គ្រងចម្ការបានជម្រាបជូនលោករដ្ឋមន្រ្តីថា ក្រុមហ៊ុនបានដាំកាកាវសាកល្បងលើផ្ទៃដីជាង ... Read More »

លួចដែកអេតចាយតម្លៃ៥០.០០០ដុល្លារ​ទៅលក់​ ត្រូវម្ចាស់រាយការណ៍ទៅសមត្ថកិច្ចចាប់វាយខ្នោះ

​     ភ្នំពេញ​ ៖​ កម្លាំងសមត្ថកិច្ចជំនាញ​ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ បានសហការជាមួយកម្លាំងសមត្ថកិច្ច​នគរបាលស្រុកជើងព្រៃ ខេត្តកំពង់ចាម ធ្វេីការឃាត់ខ្លួនជនសង្ស័យម្នាក់​ ពាក់ព័ន្ធ​ករណី លួច (ដែកអេតចាយតម្លៃ ៥០.០០០ ដុល្លារអាមេរិក) ... Read More »

ម៉ូតូសណ្ដោងរុឺម៉កបុករះរថយន្តទំនេីប និងម៉ូតូ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​

ភ្នំពេញ ៖ បុរសម្នាក់បានបើកម៉ូតូសណ្ដោងរុឺម៉កមួយគ្រឿងដឹកទឹកសុទ្ធទៅបុករះរថយន្ត និងម៉ូតូមួយគ្រឿងទៀត បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែមិនបណ្ដាលឲ្យមាននរណាម្នាក់រងរបួសនោះទេ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២ និង២៥នាទីរសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៦៩BT នៅជិតខ្លោងទ្វារវត្តដំបូកខ្ពស់ ក្នុងភូមិទំនប់ទឹក ... Read More »

ខេត្តបន្ទាយមានជ័យ ! រកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន១២៥នាក់ និងជាសះស្បើយចំនួន១៥២នាក់ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១

ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដំណឹងដល់បងបប្អូនប្រជាពលរដ្ឋ និង សាធារណៈជនឲ្យបានជ្រាបថា នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ មានករណីជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន១៥២នាក់ និងយោងតាមលទ្ធផលតេស្តរហ័ស(Papid Test) និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (IPC) នៅថ្ងៃទី ... Read More »

ផ្លូវ​ថ្មីមួយខ្សែទៀត​របស់​សម្តេច​តេ​ជោសែន​ ជូន​ប្រជាពលរដ្ឋ​ខេត្តកោះកុង​ គឺ​ឈ្មោះ​«​ផ្លូវលំ​ភ្ជាប់​និស្ស័យ​សម័យ​កូ​វីដ មរតក​តេ​ជោ ហ៊ុន សែន »​

ភ្នំពេញ​៖​ ​ផ្លូវ​ថ្មីមួយ​ខ្សែទៀត​ហើយ​ ដែល​មានប្រវែង​ជិត​៣៩​គីឡូម៉ែត្រ​ ជា​អំណោយ​ដ៏​ថៃ្ល​ថ្លា​របស់​ស្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជាជូន​ប្រជាពលរដ្ឋ​ខេត្តកោះកុង​ គឺមានឈ្មោះថា៖​ «​ផ្លូវលំ​ភ្ជាប់​និស្ស័យ​សម័យ​កូ​វីដ មរតក​តេ​ជោ ហ៊ុន សែន​»​។ ចំពោះ​ផ្លូវលំ​មួយ​ខ្សែ​នេះ​ គឺជា​ផ្លូវ​ថ្មី​ដែល​ត​ភ្ជាប់​ស្រុក​មណ្ឌល​សី​ម៉ា​ទៅកាន់​ស្រុក​គិរីសាគរ​ និង​ក្រុង​ខេមរភូមិន្ទ​ ... Read More »

កសិករ​ដាំកៅស៊ូនៅខេត្តប៉ៃលិន​ ត្រេកអរ​ខ្លាំង​ក្នុងការប្រមូល​ផល​ជ័រកៅស៊ូ លក់​ឲ្យ​ឈ្មួញ​បាន​តម្លៃ​ខ្ពស់​​

ខេត្ត​ប៉ៃលិន៖ ប្រជាកសិករ​ដាំដំណាំ​នៅខេត្តប៉ៃលិន​ បេីទោះបីជា​ដំណាំ​កសិផល​មួយ​ចំនួន​​មានការ​ធ្លាក់​តម្លៃ​ចុះ​ទាប ដូច​ជា​ដំណាំ​ស្វាយកែវ​រមៀត​ជាដើម។ ប៉ុន្តែ​ចំពោះ​ដំណាំ​ក​សិ​ឧស្សាហ​កម្ម កៅស៊ូ​វិញ មានការ​ហាក់ឡើងថ្លៃ​ខ្ពស់​បន្តិច ខណៈ​ដែល​កសិករ​ទាំងនោះកំពុង​តែ​នាំ​គ្នា​ប្រមូល​ផល​ជ័រកៅស៊ូយ៉ាងប្រញាប់​ និងសប្បាយរីករាយ ថ្លឹង​លក់​ឲ្យ​​ឈ្មួញ​ ដោយ​អ្នកខ្លះ​ដាំដំណាំ​នេះបាន​ជាង​១០​ឆ្នាំមកហើយ​។ សូុមជម្រាបថា​ ​តម្លៃ​ទីផ្សារ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ មានការ​ឡើង​ចុះ​ៗ​ក៏ដោយ ពួក​គាត់នៅ​តែបន្ត​ខិតខំ​ប្រឹងប្រែង​ថែទាំ​ដើម​កៅស៊ូ ... Read More »

នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ២១៥នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍

ភ្នំពេញ៖ សេចក្ដីជូនដំណឹង នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ២១៥នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ខាងក្រោម ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់។ ... Read More »

មេបញ្ជាការរងនាយសេនាធិការ យោធភូមិភាគទី៥ អញ្ជើញចុះពិនិត្យទីតាំងបិទខ្ទប់ផ្សារត្រី ក្រុងប៉ោយប៉ែតជាលើកទី២

ខេត្តបន្ទាយមានជ័យ៖ ថ្ងៃសៅរ៍ ១១កើត ខែជេស្ឋ ឆ្នាំឆ្លូវត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនាយសេនាធិការ យោធភូមិភាគទី៥ លោក ... Read More »

លោក ក្លូត សុវណ្ណ នាយអាវុធហត្ថរាជធានីភ្នំពេញ អតីតឈ្មួញរកស៊ីដឹកជញ្ជូនឈើប្រណីត កំពុងអំនួត ចង់បានតំណែងធ្វើជាមេបញ្ជាការរងខេត្តកំពង់ស្ពឺ !

ភ្នំពេញ៖ បើយោងតាមប្រភពច្បាស់ការណ៍មួយបានលួចបង្ហើបថា បុគ្គលម្នាក់ឈ្មោះ ក្លូត សុវណ្ណ ដែលគេស្គាល់ថាជានាយកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាអតីតឈ្មួញរកស៊ីដឹកជញ្ជូនឈើប្រណីត នៅតំបន់ដែនជម្រកសត្វភ្នំសំកុស ជាប់ភ្នំឱរ៉ាល់ នៃខេត្តកំពង់ស្ពឺ និង ខេត្តពោធិ៍សាត់ យ៉ាងពេញបន្ទុកដោយគ្មានមន្ត្រីជំនាញពាក់ព័ន្ធណាហ៊ាន ចាត់វិធានការបង្រ្កាបនោះឡើយ។ បច្ចុប្បន្នបុគ្គលរូបនេះ ... Read More »

លោក ឃួង ស្រេង ៖ ការបិទខ្ទប់ភូមិ សង្កាត់កន្លងមកធ្វើឲ្យយើងលំបាកខ្លះមែនតែធ្វើឱ្យយើងរស់ បើយើងមិនមានវិធានការបែបនេះ យើងនឹងស្លាប់តើយកមួយណា

​ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានកោះប្រជុំជាន្ទាន់ ជាមួយមន្ដ្រី ពាក់ព័ន្ធ លើសេចក្តីសំរេចស្តីពីការបិទបញ្ចប់បម្រាមគោចរ និងការអនុញ្ញាត ជាគោលការណ៏ពិសេសចំពោះអាជីវកម្មដ្ឋានក្នុងតំបន់លឿងនៃភូមិសាស្ត្ររាជធានីភ្នំពេញ ។     ​ក្នុងកិច្ចប្រជុំបន្ទាន់មួយបានធ្វើឡើង នាព្រឹកថ្ងៃទី២២ ... Read More »

លោកទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញសំណេះសំណាលនិងប្រគល់ដីលំនៅដ្ឋានជូនអតីតយុទ្ធជននៅខេត្តកំពង់ធំ ១៤០គ្រួសារ

ខេត្តកំពង់ធំ៖ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអតីតយុទ្ធជន និងជនពិការ ជាអនុប្រធានទី១ គណៈកម្មាធិកាជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ បានអញ្ជើញជួបសំណេះសំណាល និងចាប់ឆ្នោតប្រគល់ដីសម្បទានសង្គមកិច្ច (ដីលំនៅដ្ឋាន និងដីកសិកម្ម) ... Read More »

យុវជនម្នាក់សម្រេចចិត្តចងកធ្វើអត្តឃាតដោយពុំដឹងមូលហេតុ

ខេត្តកណ្ដាល៖ យុវជនម្នាក់ពុំដឹងជាមានមូលហេតុអ្វីទេបានជាសម្រេចចិត្តចងកធ្វើអត្តឃាតខ្លួនឯងស្លាប់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២៤និង១០នាទីឈានចូលថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២១ នៅចំណុចមុខផ្ទះ(ជនរងគ្រោះ) ស្ថិតក្នុងភូមិខ្ពបក្រោម  ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ។    មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងថាជនរងគ្រោះឈ្មោះ សារិន ... Read More »

បងប្រុសបបួលប្អូនស្រីទៅដាក់មងក្នុងបឹងសេកសកទំនប់ពហុបំណង ដូចទៅឲ្យលង់ទឹកស្លាប់

ខេត្តបាត់ដំបង៖ ក្មេងស្រីម្នាក់អាយុ៤ឆ្នាំ ត្រូវបងប្រុសបង្កើតបបួលទៅដាក់មងនៅទំនប់ពហុបំណងសេកសក ហើយក៏បានលង់ទឹកស្លាប់គួរឱ្យសង្វេគជាទីបំផុត។     ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៨ និង០០នាទី នៅចំណុចទំនប់ពហុបំណងសេកសក ស្ថិតនៅក្នុងភូមិ សេកសក ឃុំផ្លូវមាស ស្រុករតនមណ្ឌល ... Read More »

ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៥៣នាក់ថែមទៀតនៅរោងចក្រយូលី១ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសសានតុង ក្រុងបាវិត

ខេត្តស្វាយរៀង៖ យោងតាមលោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានបញ្ជាក់ប្រាប់ភ្នាក់ងារកាសែតនគរវត្តប្រចាំខេត្តស្វាយរៀងនារសៀលថ្ងៃទី២២ខែឧសភាឆ្នាំ២០២១នេះថា ស្ថានភាពជំងឺកូវីដ-១៩ នៅខេត្តស្វាយរៀងបានកម្រើកឡើងវិញដោយសារមានបុរសម្នាក់ជាអ្នករកស៊ីដឹកបន្លែពីខេត្តស្វាយរៀងទៅផ្សារដើមគរាជធានីភ្នំពេញ ហើយបានឆ្លងជំងឺកូវីដ-១៩ ដែលមានប្រពន្ធធ្វើការនៅរោងចក្រយូលី១ តំបន់សេដ្ចកិច្ចពិសេសសានតុង ក្រុងបាវិត ធ្វើឱ្យចំនួនអ្នកឆ្លងបឋមរកឃើញចំនួន៥៣នាក់ គិតត្រឹមរសៀលថ្ងៃនេះ។ លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ... Read More »