ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

បទពិសោធន៍របស់កសិករ ប៉ាន់ គឹមហ៊ាន ទទួលបានប្រាក់ចំណូលល្អប្រសើរ ក្នុងការចិញ្ចឹមមាន់ និងភ្ញាស់មាន់ ផ្សារភ្ជាប់ទីផ្សារ

ភ្នំពេញ៖ លើ facebook ផ្លូវការ របស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ បានលើកយកពី បទពិសោធន៍របស់កសិករ ប៉ាន់ គឹមហ៊ាន ... Read More »

សង្ស័យតៃកុងងងុយដេកបើករថយន្តរេចង្កូតបុកឡើងសួនច្បារចែកទ្រូងផ្លូវបណ្ដាលឱ្យក្រឡាប់ផ្ងារជើង

ភ្នំពេញ៖ សង្ស័យតៃកុងងងុយដេកហើយទើបបើករថយន្តធុនធំសណ្តោងទ្រុងដឹកដំឡូងក្នុងល្បឿនលឿនរេចង្កូតបុកឡើងសួនច្បារពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើង។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៦ព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយមហាវិថីឈ្នះ=ឈ្នះ ក្នុងសង្កាត់គោករកាខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តធុនធំសណ្តោងទ្រុងមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខត្បូងឃ្មុំ 3A-0448 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន លុះមកដល់ត្រង់ចំណុចកើតហេតុសង្ស័យតៃកុង ងងុយដេកទើបរេចង្កូតមកឆ្វេងដៃ ... Read More »

សេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តស្វាយរៀងស្តីពីបុរសម្នាក់កើតជំងឺកូវីដ-១៩នៅក្រុងបាវិតប៉ះពាល់មនុស្សជាង១០០នាក់

ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹងស្ដីពីការរកឃើញជំងឺកូវីដ-១៩ លើបុរសជនជាតិខ្មែរម្នាក់អាយុ៥២ឆ្នាំ បម្រើការងារនៅក្រុងបាវិត។   បើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តបានឱ្យដឹងថា បុរសដែលកើតជំងឺកូវីដ-១៩នេះ មានឈ្មោះ ហួត សុខា ស្នាក់នៅបន្ទប់ជួលមួយកន្លែង ... Read More »

លោក ហ៊ុយ វណ្ណៈ ៖ លើកឡើងវិញនូវសំណេរកាលពីឆ្នាំមុន អំពី «អ្នកសារព័ត៌មាន» និង «អ្នកលេង Facebook» គឺទទួលការគាំពារតាមផ្លូវច្បាប់ មិនដូចគ្នាទេ

ភ្នំពេញ ៖ លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានរំឮកពី«អ្នកសារព័ត៌មាន» និង «អ្នកលេង Facebook» លោកបញ្ជាក់ថា, គឺមិនដូចគ្នាទេ ។ អតីតអ្នកសារព័ត៌មានអាជីព មានទេពកោសល្យ ... Read More »

កិច្ចប្រជុំផ្សព្វផ្សាយ ការអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន និងបូកសរុបលទ្ធផលការងារប្រចាំខែមីនា របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

ភ្នំពេញ៖ នាររសៀលថ្ងៃព្រហស្បតិ៍ ៤រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធអនឡាញ ... Read More »

អាជ្ញាធរសង្កាត់ភ្នំពេញថ្មីចុះផ្សព្វផ្សាយជូនដំណឹងនិងធ្វើការណែនាំដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន

ភ្នំពេញ​៖​ ក្រោយពីរដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីប្រកាសសម្រេចផ្អាកចរាចរណ៍និងសកម្មភាពអាជីវកម្មតាមដងផ្លូវ ចាប់ពីវេលាម៉ោង៨យប់​ រហូតដល់ម៉ោង៥ទៀបភ្លឺ​មក នៅយប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ អាជ្ញាធរសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានដឹកនាំកម្លាំងចុះធ្វេីការផ្សព្វផ្សាយជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋនិងម្ចាស់អាជីវកម្មផ្សេងៗដេីម្បីចូលរួមអនុវត្តតាមកាណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។    យេីងសង្កេតឃេីញថា​ បន្ទាប់ពីលោកឃួង​ ស្រេង​ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ​ ... Read More »

អាជ្ញាធរសង្កាត់ចោមចៅទី៣ចុះផ្សព្វផ្សាយជូនដំណឹងដល់ប្រជាពលរដ្ឋចូលរួមអនុវត្តការណែនាំរដ្ឋបាលរាជធានីភ្នំពេញ

ភ្នំពេញ​៖​ ក្រោយពីរដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីប្រកាសសម្រេចផ្អាកចរាចរណ៍និងសកម្មភាពអាជីវកម្មតាមដងផ្លូូវ​ ចាប់ពីវេលាម៉ោង៨យប់​ រហូតដល់ម៉ោង៥ភ្លឺ​ អាជ្ញាធរសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ បានដឹកនាំកម្លាំងចុះធ្វេីការផ្សព្វផ្សាយជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដេីម្បីចូលរួមអនុវត្តតាមកាណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។  យេីងសង្កេតឃេីញថា​ បន្ទាប់ពី លោក​ ឃួង​ ស្រេង​ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ​ បានសម្រេចដាក់ច្បាប់ផ្អាកចរាចរណ៍និងសកម្មភាពអាជីវកម្មតាមដងផ្លូ​វសាធារណៈចាប់ពីម៉ោង៨យប់រហូតទៅដល់វេលាម៉ោង៥ភ្លឺ​ និងការអនុវត្តនេះគឺចាប់ពីថ្ងៃទី១​ ... Read More »

បុរសម្នាក់សម្រេចចិត្តគិតខ្លី ចងកសម្លាប់ខ្លួន ដោយខឹងប្រពន្ធស្តីបន្ទោស

ខេត្តស្ទឹងត្រែង៖ បុរសម្នាក់បានសម្រេចចិត្តធ្វើអត្តឃាតដោយចងកនឹងខ្សែនីឡុងក្នុងផ្ទះរបស់ខ្លួន ទើបមានការភ្ញាក់ផ្អើលក្រោយពីប្រពន្ធមកពីយកម៉ូតូទៅធ្វើ ក៏ប្រទះឃើញប្តីស្លាប់ដោយសារចងកបាត់ទៅហើយ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង៤ល្ងាច ថ្ងៃទី១ ខែមេសាឆ្នាំ២០២១ នៅចំណុចក្បែរទំនប់សេនាធិការខេត្ត ស្ថិតក្នុងភូមិបាចុង សង្កាត់ព្រះបាទ ក្រុង- ខេត្តស្ទឹងត្រែង។ បើតាមការឲ្យដឹងពីអ្នកជិតខាងបាននិយាយថា: មុនពេលកើតហេតុឈ្មោះស៊ាន ម៉ាប់ ... Read More »

ទស្សនៈវិភាគ៖ «ឥរិយាបថថ្មីរបស់ប្រជាពលរដ្ឋ បង្ហាញពីគុណសម្បត្តិដ៏អស្ចារ្យរបស់មេដឹកនាំកម្ពុជា»

ស្ថិតក្នុងបរិការដែលកម្ពុជាកំពុងតែរងនូវការវាយប្រហារដ៏គួរឱ្យព្រួយបារម្ភមួយនៅពេលថ្មីៗនេះ ពីមេរោគកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ឆ្លងសហគមន៍ ២០កុម្ភៈដែលធ្វើឱ្យប្រជាពល រដ្ឋកម្ពុជានៅទូទាំងប្រទេសកំពុងមានការភ័យខ្លាចនិងព្រួយបារម្ភជាខ្លាំងនោះ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺប្រជាពលរដ្ឋកម្ពុជា មិនបានភ័យស្លន់ស្លោររហូតបង្កឱ្យមានចលាចលនៅក្នុងផ្ទៃប្រទេសនោះឡើយ។ប្រជាពលរដ្ឋភាគ ច្រើនមានជំហររឹងមាំ មិនតក់ ស្លុតហួសហេតុ បង្កការជ្រួលច្របល់នោះទេ។ គេនៅចាំបានថា កន្លងមក គឺនៅពេលដែលមានព្រឹត្តិការណ៍អាសន្នណាមួយកើតឡើង ... Read More »

វិធានការសំខាន់ៗចំនួន ៧ ក្នុងសេចក្តីសម្រេចស្តីពី ការអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

ភ្នំពេញ៖ សេចក្តីសម្រេច ស្តីពី ការអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ – : វិធានការបណ្តោះអាសន្នរយៈពេល ០២សប្តាហ៍ (០១ ដល់ ១៤ ខែមេសា ឆ្នាំ២០២១) ... Read More »

លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យមើលសកម្មភាពការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលកំពុងបំពេញការងារជួរមុខ និងប្រជាពលរដ្ឋដែលមាន អាយុចាប់ពី ៦០ឆ្នាំឡើងទៅ នៅសាលាបឋមសិក្សា- អនុវិទ្យាល័យតេជោសែនកម្មករ

ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ... Read More »

ថ្ងៃទី០១​ ខែមេសា ឆ្នាំ២០២១​ មានករណីស្លាប់ចំនួន​ ០២នាក់ទៀតហើយ, ស្ត្រីអាយុ​ ៧០ឆ្នាំ​ និងស្ត្រីអាយុ​ ៦៧ឆ្នាំ​ ដោយសារជំងឺកូវីដ-១៩

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ជាផ្លូវការ ករណីស្លាប់ស្ត្រីជនជាតិខ្មែរអាយុ ៧០ឆ្នាំ និងស្ត្រីជនជាតិខ្មែរអាយុ ៦៧ឆ្នាំ ដោយសារ ជំងឺកូវីដ-១៩ ។ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា យោងតាម របាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ... Read More »

នៅរសៀលនេះ ! មានវិជ្ជមានកូវីដ-១៩ចំនួន៣នាក់ នៅចំណុចបន្ទប់ជួល ក្រុមទី៣ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១

ភ្នំពេញ៖ កូវីដ-១៩ បានវាយលុកសាហាវណាស់ ! គិតមើល ពិនិត្យសំណាកព្រឹកម្សិលមិញ ! ដល់ល្ងាចនេះ មានវិជ្ជមានកូវីដ-១៩ ចំនួន៣នាក់ នៅវេលាម៉ោង ១៦ និង៤៥នាទី នាថ្ងៃទី១ ខែមេសា ... Read More »

កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ បិទកាណូតចម្លង ចាប់ពីវេលាម៉ោង ៨ យប់ ដល់ម៉ោង ៥ ទៀបភ្លឺ រយៈពេល១៤ថ្ងៃ (ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី ១៤ ខែ មេសា ឆ្នាំ២០២១)

ភ្នំពេញ៖ នៅរសៀលថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២១ កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ ចេញសេចក្តីជូនដំណឹង ស្តីពី ការបិទកាណូតចម្លងពីម៉ោង ៨ យប់ ដល់ម៉ោង ៥ ទៀបភ្លឺ រយៈពេល១៤ថ្ងៃ ... Read More »

អភិបាលខេត្តកំពង់ចាមប្រជុំពន្លឿនការសាងសង់ច្រាំងទន្លេនៅស្រុកស្រីសន្ធរ និងស្រុកកងមាស ខណៈរដូវវស្សាខិតជិតចូលមកដល់

ខេត្តកំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា និងពន្លឿនក្នុងការសាងសង់ច្រាំងទន្លេប្រវែង២,០០០ម៉ែត្រ នៅក្នុងស្រុកស្រីសន្ធរ និងស្រុកកងមាស ជាមួយក្រុមហ៊ុន រីវើសាយ ... Read More »

លោក ជាវ តាយ អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែមីនា ឆ្នាំ២០២១

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែមេសា ធ្នាំ២០២១ នៅសាលប្រជុំទុរេនសាលាខេត្តកំពត លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំ ខែ មីនា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពី ... Read More »

សេចក្ដីជូនដំណឹងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន នៃលក្ខខ័ណ្ឌនៃការស្នើសុំលិខិតធ្វើដំណើរបណ្ដោះអាសន្ន

ប្រទេសជប៉ុន៖ នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានចេញសេចក្តីជូនដំណឹង ស្តីពី លក្ខខ័ណ្ឌនៃការស្នើសុំលិខិតធ្វើដំណើរបណ្ដោះអាសន្ន។ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា ពលរដ្ឋខ្មែរដែលបានបាត់ ឬខូចលិខិតឆ្លងដែនកម្ពុជា ឬលិខិតឆ្លងដែនផុតសុពលភាព ... Read More »

អគ្គនាយកសុីម៉ាក់ ចុះពិនិត្យវឌ្ឍ​នភាពការរៀបចំទីតាំងសុនខ​ និងអ្នកជំនាញសុនខហិតរកអ្នកផ្ទុកកូវីដ-១៩

ភ្នំពេញ៖ នៅថ្ងៃទី០១​ ខែមេសា​ ឆ្នាំ២០២១​ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន​ សុីម៉ាក់កំពង់ឆ្នាំង​ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានចុះពិនិត្យវឌ្ឍ​នភាពការរៀបចំទីតាំងសុនខ​ និងអ្នកជំនាញសុនខហិតរកអ្នកផ្ទុកកូវីដ១៩។ លោក ហេង ... Read More »

លោកសុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសានដឹកនាំក្រុមការងារចុះសម្អាតអនាម័យតាមមាត់ទន្លេស្ថិតក្នុងភូមិញើន

ខេត្តស្ទឹងត្រែង៖ លោក សុវណ្ណ ពិសេដ្ឋ អភិបាលនៃគណៈអភិបាលស្រុកសេសាន បានដឹកនាំក្រុមការងារស្រុក លោកមេឃុំ លោកមេភូមិ និងប្រជាពលរដ្ឋ បំផុសឲ្យនាំគ្នាចូលរួមកាប់ព្រៃ ប្រមូលសំរាមសម្អាតធ្វើអនាម័យតាមមាត់ទន្លេឲ្យមានសោភណភាព ខ្យល់បរិសុទ្ធដើម្បីសុខភាពបងប្អូនប្រជាពលរដ្ឋ។ ការចូលរួមធ្វើអនាម័យនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១ ខែមេសា ... Read More »

អំណោយស័ង្កសីរបស់មេបញ្ជាការ កងទ័ពជើងគោក ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់នៅស្រុកចំនួន ២ ក្នុងខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ មានភ្លៀងលាយឡំ និងខ្យល់កន្ត្រាក់ នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង៥និង៤៥នាទី បានបណ្តាល ឲ្យខូចខាតផ្ទះប្រជាពលរដ្ឋ ចំនួន ៨ខ្នង ស្ថិតនៅក្នុងស្រុកចំនួន ... Read More »

ឧត្តមសេនីយ៍ទោ សេង ធារិន អញ្ជើញជាអធិបតីបូកសរុបលទ្ធផលការងារយោធាសន្តិសុខឆ្នាំ២០២០ របស់តំបន់ប្រតិបត្តិការសឹករងបាត់ដំបង

ខេត្តបាត់ដំបង៖ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខឆ្នាំ២០២០ និងផ្សព្វផ្សាយផែនការសកម្មភាពការងារយោធាសន្តិសុខឆ្នាំ២០២១ របស់តំបន់ប្រតិបត្តិការសឹករងបាត់ដំបង ។ អញ្ជើញចូលរួមអមដំណើរមាន ... Read More »

លោក គឹម សន្តិភាព, ការមិនគោរព និងការរារាំងវិធានការរដ្ឋបាល នឹងប្រឈមការទទួលទណ្ឌកម្មព្រហ្មទណ្ឌតាមមាត្រា១០ និងមាត្រា១១

ភ្នំពេញ៖ ការមិនគោរព និងការរារាំងវិធានការរដ្ឋបាល នឹងប្រឈមការទទួលទណ្ឌកម្មព្រហ្មទណ្ឌតាមមាត្រា១០ និងមាត្រា១១ ព្រមទាំងទណ្ឌកម្មរដ្ឋបាលបន្ថែមទៀតរួមមានការព្យួរឬដកហូតអាជ្ញាប័ណ្ណ វិញ្ញាបនបត្រ ឬលិខិតអនុញ្ញាតប្រកបអាជីវកម្ម ឬការបិទអាជីវកម្ម ដែកមានកំណត់ក្នុងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត! ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក គឹមសន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌នៅរសៀលថ្ងៃទី ... Read More »

ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ទស្សនាប្រាសាទសំបូរព្រៃគុក

ខេត្តកំពង់ធំ៖ នៅថ្ងៃពុធ ៣ រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ លោកស្រី Dr.Devyani Khobragada ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជារួមជាមួយសហការីបានទស្សនកិច្ចនៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ... Read More »

ទូរស័ព្ទដែលប្រើប្រព័ន្ធប្រតិបត្តិការ Android បានទាញយកទិន្នន័យច្រើនជាងទូរស័ព្ទដែលប្រើប្រព័ន្ធប្រតិបត្តិការ iOS ដល់ទៅ ២០ដងឯណោះ

ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នេះអគ្គស្នងការនគរបាលជាតិនៅរសៀលថ្ងៃទី១ ខែមេសាឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, មិនថាលោកអ្នកកំពុងតែប្រើទូរស័ព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Android ឬ iOS នោះទេ គឺទូរស័ព្ទទាំងនោះតែងតែបានប្រមូលនិងបញ្ជូនទិន្នន័យរបស់លោកអ្នក ដែលមានដូចជា ទីតាំង លេខទូរស័ព្ទ និងព័ត៌មានលម្អិតទាក់ទងទៅនឹងប្រព័ន្ធបណ្តាញ ... Read More »

មន្ត្រីរាជការក្របខ័ណ្ឌទូទាំងខេត្តនិងមន្ត្រីជាប់កិច្ចសន្យាសាលាខេត្តស្វាយរៀង បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ប្រភេទSinovac ក្នុងគោលការណ៍ស្ម័គ្រចិត្ត

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ លោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រីជាភរិយា, ... Read More »

មើលមុខ ! អ្នកបង្កេីតគណនីហ្វេសបុកក្លែងក្លាយ​ឈ្មោះ​ ទទក-TVK2 បានចូលខ្លួនទទួលកំហុស​ ធ្វេីកិច្ចសន្យា និងសុំទោសជាសាធារណ:ហើយ!

ភ្នំពេញ៖ ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានបញ្ជាក់ថា បុរសម្នាក់ឈ្មោះ ឌិត សុវណ្ណារិទ្ធ ដែលបានបង្កេីតគណនីហ្វេសប៊ុកក្លែងក្លាយ​ឈ្មោះ​ ទទក-TVK2 ដោយបានប្រេីប្រាស់ឡូហ្កូ​ និងឈ្មោះទូរទស្សន៍ជាតិនៃកម្ពុជា ហើយបានយកទៅផ្សព្វផ្សាយព័ត៌មានមិនពិត​នោះ បានចូលខ្លួនមកទទួលកំហុស​ ធ្វេីកិច្ចសន្យា និងសុំទោសជាសាធារណ: ... Read More »

យុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ សម្រាប់មន្រ្តីរាជការក្រសួងព័ត៌មាន និងអ្នកសារ ព័ត៌មានទូទាំងប្រទេស ចំនួនប្រមាណ ៥ ពាន់នាក់

ភ្នំពេញ៖ យុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ សម្រាប់មន្រ្តីរាជការក្រសួងព័ត៌មាន និងអ្នកសារព័ត៌មានទូទាំងប្រទេស ចំនួនប្រមាណ ៥ ពាន់នាក់ បានចាប់ផ្តើមដំណើរការហើយ នៅព្រឹក ថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ដែលរៀបចំឡើងដោយ អនុគណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំង កូវីដ-១៩ ... Read More »

វិធានការក្តៅ ! អភិបាលរាជធានីភ្នំពេញ បញ្ជាឲ្យដកហូតមធ្យោបាយធ្វើដំណើរ ចំពោះអ្នកដែលបំពានការណែនាំ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ និងតម្រូវអោយមនុស្សធ្វើចត្តាឡីស័ក១៤ថ្ងៃ !

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ នៅមុននេះបន្តិចបានថ្លែងយ៉ាងដូច្នេះថា «សូមជម្រាបជូនលោក លោកស្រី ប្រធានគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញថា ក្នុងករណីអ្នកមិនស្ដាប់តាមការណែនាំ ត្រូវដកហូតរក្សាទុកមធ្យោបាយរបស់គាត់ បើជិះម៉ូតូយកម៉ូតូទៅទុក បើជិះឡានយកឡានទៅទុក ... Read More »

សម្តេចក្រឡាហោម ស ខេង ផ្ញើសារលិខិតគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសខួបកំណើតគម្រប់៧០ ឈានចូល៧១ឆ្នាំ

ភ្នំពេញ៖ បើយោងតាម អង្គភាព នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានបញ្ជាក់អោយដឹងថា, សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ញើសារលិខិតគោរពជូនពរចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ... Read More »

ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែមេសា! នៅតំបន់មួយចំនួនក្នុងក្រុងភ្នំពេញ​ នឹងមានការរអាក់រអួលផ្គត់ផ្គង់ចរន្តអគ្គិសនី​

ភ្នំពេញ​៖ បើយោងតាម​សេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា (EDC) នៅថ្ងៃពុធទី៣១​ ខែមីនា​ ឆ្នាំ​២០២១​ ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែ បណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ រយៈពេល៤ថ្ងៃ ... Read More »