ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

បុរសម្នាក់បើកម៉ូតូសណ្ដោងរ៉ឺម៉កបុករថយន្តពីក្រោយបណ្ដាលឲ្យបែកក្បាលស្លាប់នៅនឹងកន្លែង

ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូសណ្ដោងរុឺម៉កក្នុងល្បឿនលឿនបានជ្រុលទៅបុករថយន្តពីក្រោយពេញទំហឹងបណ្ដាលឲ្យបែកក្បាលស្លាប់នៅនឹងកន្លែង។ ហេតុការណ៍ដ៏រន្ធត់នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង ៦ព្រឹក ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផ្លូវបេតុង OCIO ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សាមុន ... Read More »

ស្ថានភាពភ្ញៀវទេសចរដែលចូលមកលេងកម្សាន្ដ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ មានចំនួនប្រមាណ ៥២,៣១៤នាក់ នៅខេត្តសៀមរាប

ខេត្តសៀមរាប៖ មន្ទីរព័ត៌មានខេត្តសៀមរាបបានរាយការណ៍ជូនរដ្ឋមន្ត្រីក្រសួងព័ត៌មានថា៖ តាមរបាយការណ៍ របស់មន្ទីរទេសចរណ៍ ខេត្តសៀមរាបបានឱ្យដឹង នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកានេះ អំពីស្ថានភាពភ្ញៀវទេសចរដែលចូលមកលេងកំសាន្ត កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ មានចំនួនប្រមាណ ៥២,៣១៤នាក់ ក្នុងនោះ ៖ ... Read More »

ថ្ងៃឈប់សម្រាកព្រះរាជពិធីគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រ និងថ្ងៃអុំទូកទី១ ភ្ញៀវទេសចរជាង២០ម៉ឺននាក់ ដើរលេងកម្សាន្ដនៅទូទាំងប្រទេស, សៀមរាបទទួលបានភ្ញៀវច្រើនជាងគេ

ភ្នំពេញ៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី ក្រសួងទេសចរណ៍ បានឲ្យដឹងថា ក្នុងឱកាសថ្ងៃឈប់សម្រាក ព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះមហាក្សត្រ និងថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទុក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក មានភ្ញៀវទេសចរជាង២០ម៉ឺននាក់ ... Read More »

យុវជនម្នាក់តខ្សែភ្លើងម៉ូទ័របូមទឹកខ្វះការប្រុងប្រយ័ត្នបណ្ដាលឱ្យឆក់ស្លាប់ផ្អើលអ្នកភូមិ

ខេត្តស្វាយរៀង៖ យុវជនម្នាក់ត្រូវបានក្រុមគ្រួសារនិងអ្នកភូមិនាំគ្នាប្រញាប់ប្រញាល់ជួយសង្គ្រោះលើកមកដាក់កប់ដីខ្សាច់និងចាក់ទឹកអោយជោកផងដែរ ប៉ុន្តែអកុសលហួសពេលទៅហើយ ខណៈដែលយុវជនរូបនេះបានតខ្សែភ្លើងម៉ូទ័របូមទឹកខ្វះការប្រុងប្រយ័ត្នបណ្ដាលឱ្យឆក់បង្កការភ្ញាក់ផ្អើលតែម្ដង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣៥នាទីរសៀលថ្ងៃទី៣១ខែតុលាឆ្នាំ២០២០ ស្ថិតនៅចំណុចភូមិថ្មី ឃ៉ំថ្មី ស្រុកកំពង់រោទ៍។ បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា យុវជនរងគ្រោះមានឈ្មោះ កើត ហាយ អាយុ១៦ឆ្នាំ មុខរបរសិស្សមានទីលំនៅភូមិឃ៉ំកើតហេតុខាងលើ។ បើតាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុគេឃើញយុវជនឈ្មោះកើត ... Read More »

បើករថយន្តលឿនរេចង្កូតធ្លាក់ជ្រោះរបួស៣នាក់ នៅស្រុកវាលវែង

ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចមានមនុស្សចំនួន៣នាក់បានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ត នៅគ្រាកំពុងធ្វើចរាចរណ៍តាមផ្លូវចុះចំណោត។ ហេតុការណ៍ក្រឡាប់រថយន្តបណ្ដាលឲ្យមានមនុស្សរងរបួសខាងលើ បានកើតឡើងនាព្រឹកថ្ងៃសុក្រ ១៤កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ... Read More »

លោកដួង តារា នាំយកអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតចែកជូនប្រជាពលរដ្ឋ១ពាន់គ្រួសារក្នុងស្រុកសំឡូត

ខេត្តបាត់ដំបង៖ លោកដួង តារា អនុរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី ជាជំនួយការផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ... Read More »

ចែ ក្រឹម ខឹងសមត្ថកិច្ចនិងជំនាញរដ្ឋបាលព្រៃឈើនៅស្រុកប្រាសាទបល្ល័ង្កចាប់ឈើ មកស្រែកជេរដាក់ទំនាយទាំងកំរោល

ខេត្តកំពង់ធំ ៖ ស្ត្រីម្ចាស់រថយន្តដឹកឈើមួយគ្រឿងដែលបានដឹកឈើថ្មីបង្កប់ជាមួយនឹងឈើចាស់បន្លំភ្នែកសមត្ថកិច្ច ឈ្មោះចែក្រឹម បានបញ្ចេញកំហឹងទល់កំហល់ ដោយបានជេរប្រមាថសមត្ថកិច្ច បន្ទាប់ពីក្រុមជំនាញរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចឃាត់រថយន្តដឹកឈើមួយគ្រឿងប្រភេទយីឌុបមានទ្រុងពណ៌ត្រួយចេក ក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3D-4541 កាលពីវេលាទៀបភ្លឺថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០កន្លងទៅ។  ស្ត្រីជាម្ចាស់ឈើបានមកជេរដាក់បណ្ដាសាទៅលើសមត្ថកិច្ចថា«ចាប់ឈើរបស់គាត់ជាឈើចាស់សម្រាប់យកទៅធ្វើផ្ទះ ហើយសកម្មភាពជេរនេះគឺគាត់បានមកស្រែកឡូឡានៅកន្លែងរដ្ឋបាលព្រៃឈើស្រុកប្រាសាទបាល្ល័ង្កតែម្តង»។  ... Read More »

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំត្រពាំងស្តៅចែកអំណោយជូនដល់គ្រួសាររងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង៨៥គ្រួសារនៅស្រុករមាសហែក

ខេត្តស្វាយរៀង៖ លោកខេន សុវណ្ណ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំត្រពាំងស្តៅ នាព្រឹកថ្ងៃទី៣១ខែតុលាឆ្នាំ២០២០បានអញ្ជើញជួបសំណេះសំណាលនិងចែកអំណោយជូនដល់គ្រួសាររងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង៨៥គ្រួសារស្មើនឹង៩ភូមិនៅឃុំត្រពាំងស្ដៅ ស្រុករមាសហែក។ ក្នុងឱកាសនោះក៏មានការចូលរួមពីសំណាក់លោកទី ហួត លោក ស៊ូ  ម៉ុល អភិបាលស្រុករមាសហែក លោកប្រធានក្រុមប្រឹក្សាស្រុក លោកមេឃុំ និងក្រុមការងារជាច្រើនរូបផងដែរ។ ... Read More »

រៀបនឹងធ្វេីសកម្មភាពគាស់ផ្ទះគេ នគរបាលមកដល់ល្មម

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់ជិះម៉ូតូដេីរធ្វេីសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋដើម្បីចូលលួចទ្រព្យសម្បត្តិ តែមិនទាន់បានធ្វេីសកម្មភាពផងស្រាប់តែសមត្ថកិច្ចមកដល់សួរនាំហើយរកឃេីញសម្ភារមួយចំនួនក៏ឃាត់ខ្លួនតែម្តង។ ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែតុលា​ ឆ្នាំ២០២០​ នៅចំណុចផ្សារទួលពង្រ​ ភូមិទួលពង្រ​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​។ តាមសមត្ថកិច្ចបានឱ្យដឹងថា​ មុនពេល កេីតហេតុកម្លាំងបានចុះល្បាតនៅក្នុងមូលដ្ឋាន ខណៈទៅដល់ចំណុចកេីតហេតុក៏ប្រទះឃេីញម៉ូតូម៉ាកzoomer-x ពណ៍ក្រហម​លាយស​ ... Read More »

ថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក៖ ភ្ញៀវទេសចរចូលមកខេត្តសៀមរាប ប្រមាណជា ៣៨,៦៤៣នាក់, បើគិតត្រឹមថ្ងៃទី ៣០ ខែតុលា

ខេត្តសៀមរាប៖ បើយោងតាមការអះអាងពីមន្ទីរព័ត៌មានខេត្តសៀមរាប បានបញ្ជាក់ថា បើគិតត្រឹមថ្ងៃទី៣០ ខែតុលាម្សិលមិញនេះ ស្ថានភាពភ្ញៀវទេសចរចូលមកខេត្តសៀមរាប នៃព្រះរាជពិធីបុណ្យអុំទូកថ្ងៃទី១ មានចំនួនប្រមាណជា ៣៨,៦៤៣នាក់ ។ ប្រភពដដែល បន្ត ថាក្នុងនោះ ៖ ទី១/ ... Read More »

ប្រទះឃើញសពបុរសម្នាក់ស្លាប់ហើមស្អុយមានចងសណ្តូនថ្មជាប់ចង្កេះអណ្តែតក្នុងទឹកទន្លេសាបសង្ស័យករណីឃាតកម្ម

ភ្នំពេញ៖ ប្រជាពលរដ្ឋប្រទះឃើញសពបុរសម្នាក់ស្លាប់មានសភាពហើមស្អុយមានចងសណ្តូនថ្មជាប់ចង្កេះអណ្តែតក្នុងទឹកទន្លេសាបតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ។ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង ១០និង ២០ នាទីព្រឹកថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២០ ស្ថិតនៅត្រង់ចំណុចច្រាំងទន្លេសាប តាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ... Read More »

ក្រសួងទេសចរណ៍ ក្រើនរំលឹកពីការដល់អាជីវកម្មទេសចរណ៍ទាំងអស់ប្រេីប្រាស់ប្រព័ន្ធគ្រប់គ្រងភ្ញៀវតាមប្រព័ន្ធ​Telegram Bot

ភ្នំពេញ៖ នាឱកាសឈប់សម្រាកបុណ្យអ៊ុំទូក អកអំបុក និងសំពះព្រះខែ នេះ! ក្រសួងទេសចរណ៍ ក្រើនរំលឹកពីការដល់អាជីវកម្មទេសចរណ៍ទាំងអស់ប្រេីប្រាស់ប្រព័ន្ធគ្រប់គ្រងភ្ញៀវតាមប្រព័ន្ធ​Telegram Bot ។  សូមជម្រាបជូនថា៖ នាឱកាសឈប់សម្រាកបុណ្យអ៊ុំទូក អកអំបុក និងសំពះព្រះខែនេះ ក្រសួងទេសចរណ៍បានក្រើនរំលឹកសាជាថ្មីដល់ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មទេសចរណ៍ទាំងអស់ទាំងអស់នៅក្នុងរាជធានីភ្នំពេញ ... Read More »

ចំណេះដឹងទូទៅ៖ តើអ្នកដឹងអត់នៅពេលណា ដែលមនុស្សយើង និយាយត្រង់?

សុខភាព៖ បើតាមការសង្កេតទៅមនុស្សយើងភាគច្រើន នៅពេលដែលមានការ​ជួប​ជុំមិត្ត​ភក្តិហើយ តែងតែយកគ្រឿង​ស្រវឹង​មកផឹកដើម្បីស្វាគមន៍គ្នាហើយនៅពេល​ដែលជាតិ​ស្រា ចាប់ផ្តើម​ជ្រៀប​ចូល​ក្នុង​ខ្លួន នោះ​រឿង​សម្ងាត់​អ្វីក៏ដោយដែលលាក់ទុកនៅក្នុង​ចិត្ត​ទាំងអស់ក៏អាច​នឹង​លើកយកមកនិយាយ​បែក​ធ្លាយ ​អស់​គ្មាន​សល់​​​​។ ជាក់ស្តែងអ្នក​អាចសង្កេត​មើលមនុស្ស​ភាគ​ច្រើន​ នៅ​ពេលស្រវឹង ​ពួកគេនឹង​ស្រែក ច្រៀង ដោយ​មិន​ដឹង​ខ្លួន​។ ទាំងនេះ​ហើយក៏ព្រោះ​តែជាតិស្រា បាន​ចូល​ទៅរារាំងប្រព័ន្ធបញ្ជូនសរសៃ​​​ប្រាសាទកណ្តាល​ និង​សញ្ញា​នៅ​ខាងក្នុង​ខួរក្បាល ... Read More »

កម្ពុជា! ក្នុងរយៈពេល១០ខែឆ្នាំនេះ ការនាំចេញអង្ករទៅក្រៅប្រទេស បានជាង៥៣ម៉ឺនតោន ខណៈបរិមាណនាំទៅអឺរ៉ុបកើនជាង៣២% និងចិនកើនជាង៣៦%

ភ្នំពេញ៖ បើតាមការអះអាងពីរដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានបញ្ជាក់នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០នេះថា បើគិតត្រឹមរយៈពេល១០ខែ ក្នុងឆ្នាំ២០២០ កម្ពុជានាំអង្ករចេញទៅក្រៅប្រទេស បានជាង៥៣ម៉ឺនតោន។ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩ ... Read More »

លោក សុខ ពេញវុធ បើកិច្ចប្រជុំបន្ទាន់ស្តីពីការរៀបចំការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង អនាម័យក្នុងឱកាសថ្ងៃឈប់សម្រាក ព្រះរាជពិធីបុណ្យអុំទូក

ភ្នំពេញ៖ ក្នុងឱកាសថ្ងៃឈប់សម្រាក នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ឆ្នាំ​២០២០​នេះ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញជាគណៈអធិបតី ក្នុងកិច្ចប្រជុំបន្ទាន់ស្តីពីការរៀបចំការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ... Read More »

បួនចំណុចដែលអ្នកគួរបញ្ឈប់ការខាំក្រចក

ចំណេះដឹង៖ ជាទូទៅ​ការ​ខាំ​ក្រចក​ជា​ទម្លាប់​មិន​ល្អ​មួយ។ ការ​ខាំ​ក្រចក​នេះមិន​ត្រឹម​តែ​ធ្វើ​ឲ្យ​រហែក​ក្រចក​ខូច​ទេ នៅ​បង្ក​ជាបញ្ហា​ដល់​សុខភាព​ផង​ដែរ។ មានបួនចំណុចជាមូលហេតុ​ដែល​យើង​គួរ​បញ្ឈប់​នូវទម្លាប់​មួយនេះ ១. ដៃ​មាន​បាក់តេរី​ច្រើន អ្នក​ខាំ​ក្រចក​តែង​ងាយ​នឹង​ឆ្លង​ជំងឺ​ផ្ដាសាយ និង​ឆ្លង​មេរោគ​ក្នុង​ក្រពះ​ពោះវៀន​ នេះបើ​យោង​តាម​វេជ្ជបណ្ឌិត​ Nikhil Bhayani អ្នក​ឯកទេស​ផ្នែក​ជំងឺ​ឆ្លង។ ដៃ​របស់​យើង​ជា​កន្លែង​ដែល​សម្បូរ​ដោយ​បាក់តេរី​ព្រោះ​ដៃ​របស់​យើង​ឧស្សាហ៍​ប៉ះ​នឹង​ផ្ទៃ​ផ្សេងៗ ជាពិសេស​នៅ​តំបន់​ជុំវិញ​ក្រចក​ និង​នៅ​ក្រោម​ក្រចក​ដែល​សម្បូរ​ដោយ​បាក់តេរី​មិន​ល្អ។ ... Read More »

ក្រុមការងារមន្ទីរធនធានទឹក ខេត្តប៉ៃលិន ចាប់ផ្តើមចុះជួសជុលបន្ទាន់ នូវហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្ត្រ ដែលទទួលរងនូវការខូចខាតដោយសារជំនន់ទឹកភ្លៀង

ខេត្តប៉ៃលិន៖ អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ និងហ្មត់ចត់ របស់លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ មន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន បានចាប់ផ្តើមចុះជួសជុលបន្ទាន់ នូវហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្ត្រ ... Read More »

ព្រឹកនេះ កម្ពស់ទឹកស្ទឹងព្រែកត្នោត ខាងក្រោយទ្វារទឹក(ផ្នែកខាងក្រោម) បានស្រកចុះ ០,១៥ ម៉ែត្រ ធៀបនឹងពេលល្ងាចថ្ងៃម្សិលមិញ

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយ បានបញ្ជាក់ថា៖ ស្ថានភាពកម្ពស់ទឹកស្ទឹងព្រែកត្នោត នៅសំណង់ទ្វារទឹកទំនប់អាង៧មករា នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៧:៣០ នាទីព្រឹក ៖ – កម្ពស់ទឹកខាងមុខទ្វារ ... Read More »

បើករថយន្តទាំងស្រវឹងខ្វះការប្រុងប្រយ័ត្នរេចង្កូតក្រឡាប់ផ្អើលអ្នកភូមិទាំងយប់

ខេត្តស្វាយរៀង៖ រថយន្តហុីយ៉ាន់ដាយមួយគ្រឿងបានរេចង្កូតក្រឡាប់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិដែលកំពុងដេកលង់លក់ភ័យស្លន់ស្លោចេញមកមើលបន្ទាប់ពីអ្នកបើកបរមានជាតិស្រវឹងប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្នតែសំណាងដែរដែលមិនបុកផ្ទះប្រជាពលរដ្ឋ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០២០ស្ថិតនៅលើផ្លូវជាតិលេខ១ ត្រង់គីឡូម៉ែត្រលេខ ១៣០-១៣១ក្នុងភូមិស្វាយតឿ សង្កាត់ ស្វាយតឿ ក្រុងស្វាយរៀង ។ សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា បុរសអ្នកបើករថយន្តរងរបួសស្រាលមានឈ្មោះសាក់ ... Read More »

លោក ស សុខា ជូនដំណឹងស្តីពីសន្និសីទសារព័ត៌មាន ការរៀបចំប្រកួតកីឡាប៉េតង់ពានរង្វាន់ “គរុគុណ” ឆ្នាំ២០២០

ភ្នំពេញ៖ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់នៅលបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០នេះថា សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ចេញសេចក្តីជូនដំណឹងដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ... Read More »

សមាគមស្បែកជើងកម្ពុជារួមចំណែកឧបត្ថម្ភគាំទ្រជួយដល់កងទ័ពជើងគោកក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់

ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែ តុលា ឆ្នាំ២០២០ ម្សិលមុិញ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអនុញ្ញាតអោយ លោកឧកញ៉ា ... Read More »

សហភាពអឺរ៉ុប៖ ផ្តល់ជំនួយ ៤៧០.០០០ដុល្លារ ជួយដល់ប្រជាជនកម្ពុជា ដែលរងគ្រោះដោយទឹកជំនន់

ភ្នំពេញ៖ ដើម្បីជួយដល់ប្រជាជនកម្ពុជា ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ចាប់តាំងពីដើមខែតុលានេះ សហភាពអឺរ៉ុប បានប្រកាសពីការផ្តល់ជំនួយ ៤០០.០០០ អឺរ៉ូ ស្មើនឹង ៤៧០.០០០ ដុល្លារអាមេរិក និងត្រូវជា ១.៩០០លានរៀល ។ ជំនួយនេះ ... Read More »

ឪពុកម្តាយរវល់លក់ដូរបាត់កូនមួយយប់ព្រឹកឡើងប្រទះឃើញសពក្នុងប្រឡាយ

ភ្នំពេញ៖កុមារាម្នាក់ខណៈដែលឪពុកម្តាយកំពុងជាប់រវល់លក់ដូរ ស្រាប់តែទៅលេងទឹកប្រឡាយបាត់មួយយប់ឪពុកម្តាយខំដើររកដែរតែរកមិនឃើញ លុះមកដល់វេលាម៉ោង៦និង០០នាទីព្រឹក ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០នេះស្រាប់តែប្រទះឃើញសពលង់ទឹកស្លាប់នៅក្នុងប្រឡាយ ក្នុងភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សពកុមារាខាងលើមានឈ្មោះ សុវណ្ណ ពេជ្របរិបូណ៌ មានអាយុ៤ឆ្នាំ បច្ចុប្បន្នស្នាក់នៅជាមួយឪពុកម្តាយនៅក្នុងភូមិម័ល ... Read More »

បែកធ្លាយកម្លាំងល្បាតយោធាម្នាក់ ក្នុងចំណោម៤នាក់រើសបានថ្នាំញៀន២ការុងស្មើ៤២កញ្ចប់កន្លងមក ត្រូវសមត្ថកិច្ចស្រាវជ្រាវរកឃើញ២កញ្ចប់បន្ថែម និងឃាត់ខ្លួនបានជនសង្ស័យម្នាក់

ខេត្តស្ទឹងត្រែង៖ ជនសង្ស័យម្នាក់ក្នុងចំណោមក្រុមល្បាតចំនួន៤នាក់ដែលប្រទះឃើញគ្រឿងញៀនចំនួន២ការុង ស្មើនឹង៤២កញ្ចប់រួចហើយបានប្រគល់ឱ្យទៅកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធីច្បាប់កាលពីថ្ងៃទី២៣ ខែតុលា កន្លងទៅថ្មីៗនេះ ពេលនេះសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគបាលខេត្តបានធ្វើការស្រាវជ្រាវរហូតឈានដល់ការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យបានម្នាក់រួមជាមួយវត្ថុតាងថ្នាំញៀនចំនួន២កញ្ចប់ធំជាប្រភេទមេតំហ្វេតាមីន ហើយជនសង្ស័យខាងលើនេះសោតគឺជាអតីតមេបញ្ជាការរងស្រុកបុរីអូរស្វាយសែនជ័យ ក្នុងចំណោមក្រុមល្បាតចំនួន៤នាក់ខាងលើ។ ប្រតិបត្តិការនេះ ធ្វើឡើងនៅវេលាម៉ោង៩៖០០នាទីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ នៅចំណុចអាហារដ្ឋានម្លប់ត្នោត ស្ថិតក្នុងភូមិស្ពានថ្ម ... Read More »

រ៉េត សារីតា ក្លាយជាបេក្ខនារីលេចធ្លោមុនពេលចូលរួមប្រកួតផ្តាច់ព្រ័ត្រកម្មវិធីកញ្ញាឯកចក្រវាឡកម្ពុជា២០២០

     ភ្នំពេញ៖ ការឈានជើងចូលដល់វគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធីកញ្ញាឯកចក្រវាឡកម្ពុជា២០២០របស់ពិធីការិនី និងតារាសម្តែង  រ៉េត សារីតា​បានបង្កើតឲ្យមានការភ្ញាក់ផ្អើលខ្លាំង។ នាងទទួលបានការចាប់អារម្មណ៍ជាពិសេសលើសមត្ថភាព និងទេពកោសល្យដែលជាចំណុចកម្រស្របដែលបេក្ខនារីដទៃមិនទាន់មាន។ រ៉េត សារីតា វ័យ២៤ឆ្នាំ មានកម្ពស់កម្ពស់១.៦៨cm មានមុខរបរជាពិធីការិនី និង ... Read More »

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តសាំយ៉ុងនិងឡិចសុីសបណ្តាល ឲ្យរងរបួសមនុស្សចំនួន៧នាក់

     ខេត្តព្រះសីហនុ៖ នៅវេលាម៉ោងជាង១២ថ្ងៃត្រង់ថ្ងៃទី៣០ ខែតុលាឆ្នាំ២០២០ តាមផ្លូវជាតិលេខ៤នៅចន្លោះគីឡូម៉ែត១៣១-១៣២ ក្នុងឃុំ ចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តសាំយ៉ុងពណ៌សំបកឪឡឹក ពាក់ស្លាកលេខ2AC.2541 មានទិសដៅភ្នំពេញ-ព្រះសីហនុ បើកបរដោយឈ្មោះ ... Read More »

រន្ធត់ណាស់ម៉ូតូមួយគ្រឿងជិះគ្នា៤នាក់បុកស្លាកសញ្ញាចរាចរណ៍បាក់អស់១ដើមស្លាប់ម្នាក់របួស៣នាក់

ខេត្តឧត្តរមានជ័យ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយខ្លួនឯង ដោយជនរងគ្រោះជិះម៉ូតូលឿន ទៅបុកបង្គោលស្លាកសញ្ញាចរាចរណ៍តាមផ្លូវ បាក់ចំនួន១ដើម ព្រមទាំងបណ្តាលឲ្យមនុស្សស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល ៣នាក់។ ហេតុការណ៍នេះ កើតទ្បើងកាលពីព្រលប់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ នៅត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ ... Read More »

បុរសម្នាក់ធ្វើអត្តឃាតចង.កសម្លាប់ខ្លួនដោយមិនដឹងមូលហេតុ

ខេត្តសៀមរាប៖ បុរសម្នាក់ សម្រេចចិត្តធ្វើអត្តឃាត ចង.ក សម្លាប់ខ្លួន ដោយមិនដឹងមូលហេតុ បង្កការភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃទី៣០ខែតុលា ឆ្នាំ២០២០ ស្ថិតត្រង់ចំណុចដើមរំដួលផ្លូវ ទៅអង្គរវត្តខាងត្បូងចំបក់កំណប់ ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាម ។  ប្រភពព័ត៌មានពីមន្រ្តីនគរបាលប៉ុស្តិ៍ស្លក្រាមបានឲ្យដឹងថា សពជនរងគ្រោះឈ្មោះ ... Read More »

តៃកុងរថយន្តម្នាក់ឈប់រថយន្តចុះបត់ជើងតូចត្រូវឡំប្រឺតាបុកពីក្រោយបណ្តាលឲ្យរងរបួសបាក់ជើង

ភ្នំពេញ ៖ តៃកុងរថយន្តម្នាក់ឈប់រថយន្តចុះបត់ជើងតូច ត្រូវឡំប្រឺតាបុកពីក្រោយបណ្តាលឲ្យរងរបួសបាក់ជើង កាលពីវេលាម៉ោង១៦ និង៤៥នាទី ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ ត្រង់ចំណុចឡុងឈិន ភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ នគរបាលមូលដ្ឋានបានឲ្យដឹងថា ... Read More »

ប៉ុនប៉ងលួចទូរស័ព្ទដៃមិនបានសម្រេចត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ទឹកថ្លាឃាត់ខ្លួនករណីប៉ុនប៉ងលួចទូរស័ព្ទដៃតែមិនបានសម្រេច។ ការឃាត់ខ្លួនជនសង្ស័យខាងលើនេះកាលពីវេលាម៉ោង០៣ និង០០នាទីទៀបភ្លឺ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ នៅចំណុចការ៉ាស់ជួសជុលរថយន្ត ផ្លូវសហព័ន្ធរុស្ស៊ី ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ សមត្ថកិច្ចប៉ុស្តិ៍នគរបាលទឹកថ្លាបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ... Read More »