ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញត្រួតពិនិត្យកម្លាំងអន្តរាគមន៍មកពីបណ្តាអធិការខណ្ឌទាំង១៤ ចំនួន៤២០នាក់ កម្លាំងអន្តរាគមន៍នៃការិយាល័យចរាចរណ៍ផ្លូវគោកចំនួន៥០នាក់ និងកម្លាំងអន្តរាគមន៍ចំនួន១៥០នាក់ ដោយមានការចូលរួមពីលោក ... Read More »
ព័ត៌មានជាតិ
ប្រជាពលរដ្ឋប្រទះឃើញនារីវ័យក្មេងម្នាក់ដេកស្លាប់នៅកណ្ដាលថ្នល់ មិនដឹងថាគ្រោះថ្នាក់ចរាចរណ៍ឬជាករណីឃាតកម្ម
ភ្នំពេញ៖ ប្រជាពលរដ្ឋប្រទះឃើញនារីវ័យក្មេងម្នាក់ដេកស្លាប់នៅកណ្ដាលថ្នល់ មិនដឹងថាជារឿងគ្រោះថ្នាក់ចរាចរណ៍ ឬជាករណីឃាតកម្មនោះទេ បង្កឱ្យមានការ ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកពិនិត្យនៅកន្លែងកើតហេតុ។ ហេតុការណ៍នេះកើតឡើងនៅម៉ោង ៥ និ៥០នាទីព្រឹកព្រលឹម ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០នៅចំណុចផ្លូវ៥០ម៉ែត្រថ្មី ... Read More »
បើកចង្ក្រានហ្គាសកម្ដៅទឹកស៊ុប ផ្ទុះកំប៉ុងហ្គាសបង្កជាអណ្តាតភ្លើងឆាបឆេះផ្នែកចង្ក្រានបាយ
ភ្នំពេញ៖ ម្ចាស់ផ្ទះបានបើកចង្ក្រានហ្គាសដើម្បីកម្ដៅទឹកស៊ុបស្រាប់តែផ្ទុះកំប៉ុងហ្គាសចេញជាអណ្តាតភ្លើងឆាបឆេះ នៅផ្នែកចង្ក្រានបាយ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្បែរខាង ហើយសមត្ថកិច្ចបានហៅរថយន្តពន្លត់អគ្គិភ័យចេញមកធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង២០នាទីល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ នៅផ្ទះលក់ស៊ុបយីហោ ស្រឡៃ ស្ថិតនៅផ្ទះលេខ១៩៣ ភូមិក្រាំងអង្គ្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ... Read More »
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ កងទ័ពជើងគោកខ្លាំង ទាល់តែអង្គភាពចំណុះ និងសាលាហ្វឹកហ្វឺនទាំងអស់ខ្លាំង
ខេត្តប៉ៃលិន៖ ថ្លែងក្នុងពិធីប្រកាសតែងតាំងមុខតំណែងជូននាយទាហាន តំបន់ប្រតិបត្តិការសឹករងប៉ៃលិន កាលពីថ្ងៃទី២១ខែកក្កដាឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា កងទ័ពជើងគោកខ្លាំង ទាល់តែអង្គភាពចំណុះ និងសាលាហ្វឹកហ្វឺនទាំងអស់ខ្លាំង ... Read More »
ជិះម៉ូតូលឿនជ្រុលទៅបុករថយន្តជនជាតិចិនកំពុងឆ្លងផ្លូវពេញទំហឹងបណ្ដាលអោយរងរបួសធ្ងន់
ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ខណៈជិះម៉ូតូមួយគ្រឿងជ្រុលទៅបុករថយន្តជនជាតិចិនកំពុងបត់ឆ្លងផ្លូវចូលក្នុង អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី២១ ខែកក្ដដា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីទល់មុខនឹងព្រលានយន្តហោះអន្តរជាតិភ្នំពេញក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមការបញ្ជាក់ពីបងប្អូនប្រជាពលរដ្ឋនៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា៖ មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកធុនត្រាពណ៌សពាក់ស្លាកលេខភ្នំពេញ2BH-5296បើកបរដោយបុរសជនជាតិចិនលក្ខណៈគ្រួសារធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចលុះដល់ចំណុចកើតហេតុក៏បត់ចូលក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ លុះបត់មិនទាន់ផុតផងស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកសង់សេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2AX-9223បើកបរដោយបុរសម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណធ្វើដំណើរក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿនហើយជ្រុលទៅបុករថយន្តចំពីចំហៀងពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ត្រូវបានប្រជាពលរដ្ឋទំនាក់ទំនងទៅរថយន្តសាមុយដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះទៅដល់កន្លែងកើតហេតុទំនាក់ទំនងទៅខាងជំនាញនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ដោយ៖ផេង ភាព Read More »
ក្នុងកំឡុងខែសីហា ឆ្នាំ២០២០ គ្រឹៈស្ថានសិក្សាសាកល្បងបើកដំណើរការឡើងវិញនៅដំណាក់កាលទី១
ភ្នំពេញ៖ រាជរដ្ឋាភិបាល យល់ព្រមជាគោលការណ៍ឲ្យក្រសួងអប់រំ យុវជន និងកីឡា សាកល្បងបើកដំណើរការឡើងវិញនៅដំណាក់កាលទី១ ក្នុងកំឡុងខែសីហា ឆ្នាំ២០២០ ក្នុុងនោះគ្រឹះស្ថានសិក្សាឯកជនមានស្តង់ដាខ្ពស់ចំនួន ២០។ នេះបើយោងតាមលិខិតឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី ជម្រាបជូន លោកបណ្ឌិតសភាចារ្យ ... Read More »
នារីរកសុីផ្លូវភេទម្នាក់ត្រូវសមត្ថកិច្ចប៉ុស្ដិ៍ស្រះចកឃាត់ខ្លួនពីបទលួចកាបូបលុយ
ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនស្ត្រីជាជនសង្ស័យម្នាក់ កាលពីវេលាម៉ោង១១ និង៤០នាទីយប់ ថ្ងៃទី២១ ខែកក្ដដា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវព្រះសុីសុវត្ថិកែងផ្លូវលេខ៩០ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ពីបទលួចយកកាបូបលុយ របស់បុរសម្នាក់ដែលមានទឹកប្រាក់ចំនួន២ពាន់ដុល្លារបានសម្រេចនាពេលកន្លងទៅ ... Read More »
តោះរៀនសិក្សារូបមន្តប្រឡាក់សាច់មាន់ ឆ្ងាញ់ៗ រសជាតិបំផុត
ភ្នំពេញ៖ គ្រឿងផ្សំមានសាច់មាន់ ៣០០ក្រាម ហាន់ជាដុំៗល្មម,ទឹកស៊ីអុីវ ៤ស្លាបព្រាបាយ,ស្ករស ១ស្លាបព្រាបាយ, ប្រេងល្ង ១ស្លាបព្រាបាយ, ស្រាសម្រាប់ធ្វើម្ហូប ១ស្លាបព្រាបាយ, ម្រេចម៉ត់ កន្លះស្លាបព្រាកាហ្វេ, ល្ងស (ដាក់ ឬមិនដាក់ក៏បាន)។ ... Read More »
ក្រសួងសាធារណការ និងដឹកជញ្ជូន និងធនាគារជាតិនៃកម្ពុជា ចុះហត្ថលេខាលើអនុស្សារណៈយោគយល់ស្ដីពីការផ្លាស់ប្ដូរព័ត៌មានពាក់ព័ន្ធនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម
ភ្នំពេញ៖ ថ្ងៃអង្គារ ១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្ដម ស៊ុយ សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ... Read More »
រំលឹកថ្ងៃគម្រប់ខួបព្រះរាជពិធីរាជាភិសេកនៃព្រះករុណាព្រះបាទសម្ដេចស៊ីសុវត្ថិមុនីវង្ស
ភ្នំពេញ៖ ដោយសារថ្ងៃនេះជាថ្ងៃគម្រប់ខួបព្រះរាជពិធីរាជាភិសេកនៃព្រះករុណាព្រះបាទសម្ដេចស៊ីសុវត្ថិមុនីវង្ស ដូចនេះសូមគោរពជូនអំពីកំណត់ត្រានៃព្រះរាជពិធីរាជាភិសេករបស់ព្រះអង្គ ដូចខាងក្រោមនេះ ៖ ព្រះរាជកំណត់បុណ្យរាជាភិសេក “ព្រះបាទសម្ដេចព្រះ ស៊ីសុវត្ថិ មុនីវង្ស ចមចក្រពង្ស ហរិរាជបរមិន្ធរ ភូវណៃក្រៃកែវហ្វាសុឡាឡៃ ព្រះចៅក្រុងកម្ពុជាធិបតី ជាម្ចាស់ជីវិតលើត្បូង ។” ... Read More »
អភិបាលខេត្តពោធិ៍សាត់ ឈានមុខក្នុងលំដាប់ប្រើប្រាស់តួនាទីទៅតាមឋានានុក្រមគ្រួសារ ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ បាន៤១ករណី នៅថ្ងៃនេះ
ខេត្តពោធិ៍សាត់៖ បើតាមលោក គឹម ចន្ថា ប្រធានការិយាល័យប្រជាពលរដ្ឋខេត្តពោធិ៍សាត់ បានឱ្យដឹងថា៖ ក្នុងកិច្ចដំណោះស្រាយ លោក ម៉ៅ ធនិន បានសូមឱ្យភាគីទាំងសងខាងនិយាយតែការពិត មានការទទួលខុសត្រូវចំពោះកំហុសរបស់ខ្លួន ដែលបានធ្វើកន្លងមក កុំប្រកែកយកឈ្នះរៀងៗខ្លួន ដោយគ្មានឯកសារផ្លូវច្បាប់ ... Read More »
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ពាក់ពន្ធ័ករណីរក្សារទុកនិងចែកចាយនូវសារធាតុញៀន
ខេត្តឧត្ដរមានជ័យ៖ បុរស២នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ពាក់ពន្ធ័ករណីចែកចាយនិងប្រើប្រាស់និងរក្សារទុកនូវសារធាតុញៀនដោយខុសច្បាប់កាលពី ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ក្នុងភូមិទំនប់ ឃុំត្រពាំងតាវ ស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យ។ សមត្ថកិច្ចបានអោយដឹងថា៖ វេលាម៉ោង ១៤:០០នាទីរសៀល កម្លាំងបុស្ដិ៍នគរបាលរដ្ឋបាលត្រពាំងតាវ បានសហការជាមួយកម្លាំងសឹករងខេត្ត និងកម្លាំងចម្រុះការពារព្រៃសហគមន៍សង្ឃរុក្ខវ័ន្ត ... Read More »
អនុគម្រោងសាងសង់ទីលានចាក់សំរាមក្នុងខេត្តព្រះសីហនុលើផ្ទៃដី១៧,៣៣ហិកតា គ្រោងចំណាយទឹកប្រាក់ចំនួន ៥.៣១៣.៤៦៣ ដុល្លារសហអាមេរិក
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបើកកិច្ចប្រជុំពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តអនុគម្រោងសាងសង់ទីលានចាក់សំរាមក្នុងខេត្តព្រះសីហនុលើផ្ទៃដី១៧,៣៣ហិកតា គ្រោងចំណាយទឹកប្រាក់ចំនួន ៥.៣១៣.៤៦៣ ដុល្លារសហអាមេរិកក្នុងក្របខណ្ឌថវិកាជាតិ ។ សូមបញ្ជាក់ថា៖ នៅថ្ងៃអង្គារ ១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ... Read More »
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យប្រជាពលរដ្ឋ ត្រូវប្រើម៉ាសនៅពេលចាំបាច់ ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវប្រជាពលរដ្ឋ ត្រូវប្រើម៉ាសនៅពេលចាំបាច់ ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩ ជាពិសេសប្រើម៉ាសក្រមា ដែលផលិត ដោយស្នាដៃខ្មែរ នៅក្នុងប្រទេស។ សម្តេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា៖ គួរប្រើម៉ាសក្រមាដែលផលិតក្នុងស្រុក ព្រោះម៉ាសប្រភេទនេះអាចបោកគក់បាន ... Read More »
នាំយកអំណោយរដ្ឋបាលខណ្ឌច្បារអំពៅចែកជូនប្រជាពលរដ្ឋ៥០គ្រួសារនៅវាលស្បូវ
ភ្នំពេញ៖ ដើម្បីសម្រាលការលំបាករបស់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ លោក រស់ សុភក្តិ អភិបាលរងខណ្ឌច្បារអំពៅ តំណាងលោក ចេង មុនីរ៉ា អភិបាលខណ្ឌ និងលោកញាណ ច័ន្ទសោភា នាយករដ្ឋបាលសាលាខណ្ឌ ... Read More »
ក្មេងទំនើងគប់កញ្ចក់ឡានយ៉ាងអនាធិបតេយ្យ ហាក់ចង់សាកសមត្ថភាព អធិការស្រុកបាទីទើបមកកាន់តំណែងថ្មី ឯអ្នកធ្វើដំណើរស្ថិតក្នុងភាពភ័យខ្លាច
ខេត្តតាកែវ៖ ពិតជាសាហាវមែន ! ខណៈដែលមានក្មេងទំនើងបានធ្វើសកម្មភាពយកដុំថ្មគប់ទៅលើឡានអ្នកធ្វើដំណើរលើផ្លូវទាំងកណ្តាលយប់យ៉ាងអនាធិបតេយ្យ ធ្វើឱ្យអ្នកដំណើរក៏ដូចជាប្រជាពលរដ្ឋរស់នៅក្បែរផ្លូវជាតិលេខ២ មានការព្រួយបារម្ភ និងភិតភ័យជាខ្លាំង ឬមួយក៏ក្មេងទំនើងទាំងនោះចង់សាកសមត្ថភាព លោកអធិការនគរបាលស្រុកបាទីដែលទើបមកកាន់តំណែងថ្មីទេដឹង ? ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋសង្ឃឹមថា លោកវរសេនីយ៍ ឆាយ កែវមុន្នី អធិការស្រុកបាទីដែលទើបមកកាន់តំណែងថ្មី ... Read More »
ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរស័ក្តិ និងប្រគល់បណ្ណសរសើរ-លិខិតសរសើរជូនមន្ត្រីនគរបាលជាតិនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ
ភ្នំពេញ ៖ នៅរសៀលថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២០ នៅសាលប្រជុំរដ្ឋបាលខណ្ឌដង្កោ មានរៀបចំពិធីផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្ដរស័ក្តិ និងប្រគល់បណ្ណសរសើរ-លិខិតសរសើរជូនមន្ត្រីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលរាជរាជធានីភ្នំពេញ ។ ... Read More »
សាខាពន្ធដារខេត្តព្រះសីហនុ ប្រមូលពន្ធបានជាង៩៥ប៊ីលានរៀលក្នុងរយៈពេល៦ខែដើមឆ្នាំ២០២០
ខេត្តព្រះសីហនុ៖ លោក សន ស៊ីផល ប្រធានសាខាពន្ធដារខេត្តព្រះសីហនុ បានឱ្យដឹងនៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះថា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២០នេះសាខាពន្ធដារខេត្តព្រះសីហនុប្រមូលថវិកាបានជាង៩៥ប៊ីលានរៀលស្មើនឹងជាង២៣លានដុល្លារអាមេរិក។បើប្រៀបធៀបរយៈពេល៦ខែ ដូចគ្នានឹងដើមឆ្នាំ២០១៩ មានការកើនឡើង៥២%នៃផែនការឆ្នាំ២០២០។ ក្នុងនោះប្រាក់ពន្ធថវិកាជាតិប្រមូលសម្រេចបានជាង៣២ប៊ីលានរៀលស្មើនឹងជាង៨លានដុល្លាអាមេរិក កើនឡើង៨៧%នៃផែនការឆ្នាំ២០២០។ ... Read More »
រថយន្តដឹកកម្ទេចថ្មបើកបុករថយន្តកុងតឺន័របើកឆ្លងផ្លូវនិងស្លាកប៉ាណូផ្ទះថតរូបគាបជាប់អ្នកបើកបរក្នុងកាប៊ីនរងរបួសធ្ងន់
ភ្នំពេញ៖ រថយន្តបែនដឹកកម្ទេចថ្មដែលបើកលឿនជ្រុលបានទៅបុករថយន្តកុងតឺន័របើកឆ្លងផ្លូវ ហើយជ្រុលទៅបុកជាប់នឹងស្លាកប៉ាណូផ្ទះថតរូបបាក់ខ្ទេចគាបអ្នកបើករថយន្តក្នុងកាប៊ីនបណ្តាលឲ្យរងរបួសធ្ងន់។ ហេតុការណ៍នេះបានកើតទ្បើងកាលពីម៉ោង ១០ព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅតាមមហាវិថីឈ្នះ ឈ្នះ ក្នុងភូមិភ្លូផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ ... Read More »
សម្ដេចក្រឡាហោម ស ខេង ៖ បច្ចុប្បន្ននេះប្រទេសកម្ពុជា អាចគ្រប់គ្រងបញ្ហាជនបរទេស ,ជនអន្តោប្រវេសន៍ បានល្អប្រសើរ បន្ទាប់ពីក្រសួងមហាផ្ទៃ សម្រេចបង្កើតឲ្យមានអគ្គនាយកដ្ឋានអន្តោប្រវេសន៍
ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម សខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីអំពីប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេសស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា(FPCS) នៅទីស្ដីការក្រសួងមហាផ្ទៃ។ ក្រោមអធិបតីភាពសម្ដេចឧបនាយករដ្ឋមន្ត្រី ... Read More »
សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះទៅពិនិត្យការបង្កបង្កើនផលស្រូវ និងសំណេះសំណាលជាមួយប្រជាកសិករក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ
ខេត្តតាកែវ៖ នៅព្រឹកថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ពិនិត្យមើលការធ្វើស្រែបង្កបង្កើនផល និងសំណេះសំណាលជាមួយប្រជាកសិករក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ។ មុននឹងអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករ ... Read More »
តើផ្លាកលេខ AT ក្រោមរបបគយនាំចូលបណ្តោះអាសន្ន និងផ្លាកលេខភ្នំពេញសេរីអក្សរ AT ខុសគ្នាដូចម្តេច?
ភ្នំពេញ៖ តើផ្លាកលេខ AT ក្រោមរបបគយនាំចូលបណ្តោះអាសន្ន និងផ្លាកលេខភ្នំពេញសេរីអក្សរ AT ខុសគ្នាដូចម្តេច? ចុះផ្លាកលេខដែលមានសេរីអក្សរ AT តើតម្រូវឱ្យប្តូរថ្មី ឬអាចប្រើប្រាស់បាន? ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការពន្យល់ថា៖ សម្រាប់រថយន្តដែលមានបំពាក់ផ្លាកលេខរាជធានី-ខេត្ត ... Read More »
បុរសម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ ខណ:មានជនសង្ស័យមួយក្រុមជិះម៉ូតូតាមធាក់ម៉ូតូជនរងគ្រោះឲ្យដួល
ភ្នំពេញ៖ ជនសង្ស័យមួយក្រុមជិះម៉ូតូមកពីក្រោយជនរងគ្រោះហើយបានធ្វើសកម្មភាពធាក់ម៉ូតូជនរងគ្រោះបណ្ដាលឲ្យដួលម៉ូតូបោកផ្ទប់ទៅនិឹងរានទេវតាពេញទំហឹងធ្វើឲ្យរងរបួសធ្ងន់ទាំងពីរនាក់ ចំណែកជនសង្ស័យបានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល។ជនរងគ្រោះត្រូវបានប្រជាពលរដ្ឋខលហៅរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅមន្ទីរពេទ្យ តែជាអកុសលបានស្លាប់ម្នាក់ពេលបញ្ជួនដល់មន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជាង១២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៧ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍បានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញយុវជនពីរនាក់មិនទាន់ស្គាល់អត្តសញ្ញាណជិះម៉ូតូមួយគ្រឿងម៉ាកវ៉េវ ពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ1GP-2308បើកបរដោយយុវជនម្នាក់និងមានអ្នករួមដំណើរម្នាក់ផងដែរក្នុងទិសដៅពីត្បួងទៅជើង លុះមកដល់កន្លែងកើតហេតុស្រាបតែលេចមុខជនសង្ស័យមួយក្រុមមិនស្គាល់អត្តសញ្ញាណជិះម៉ូតូមកពីក្រោយបានធ្វើសកម្មភាពធាក់ទៅលើជនរងគ្រោះបណ្ដាលឲ្យម៉ូតូរេចង្កូតជ្រុលទៅបុករានទេវតាពេញទំហឹងបណ្ដាលឲ្យជនរងគ្រោះទាំងពីរនាក់រងរបួសយ៉ាងធ្ងន់ធ្ងរ ភ្លាមៗនោះជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល ចំណែកជនរងគ្រោះត្រូវបានប្រជាពលរដ្ឋឃើញក៏នាំគ្នាទៅមើលហើយក៏បានទំនាក់ទំនងហៅរថយន្តសាមុយដឹកជនរងគ្រាះយកទៅមន្ទីរពេទ្យភ្លាមៗតែជាអកុសលត្រូវបានស្លាប់ម្នាក់ពេលបញ្ជូនដល់មន្ទីរពេទ្យចំណែកម្នាក់ទៀតរងរបួសធ្ងន់។ ... Read More »
ប្រទះឃើញសពបុរសម្នាក់ ចងកក្រោមដើមស្វាយទាំងយប់
ខេត្តស្វាយរៀង៖ បុរសម្នាក់ត្រូវបានក្រុមគ្រួសារប្រទះឃើញចងកនឹងដើមស្វាយខាងកើតផ្ទះបង្កការភ្ញាក់ផ្អើលទាំងយប់ដល់អ្នកភូមិនិងសមត្ថកិច្ចជំនាញចុះមកពិនិត្យសព។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០នៅចំណុចភូមិព្រៃតាយឹង ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសខាងលើមានឈ្មោះផង់ សេត អាយុ៤៦ឆ្នាំ មុខរបរកសិករ មានទីលំនៅក្នុងភូមិឃុំកើតហេតុ។ ក្រោយកើតហេតុភ្លាមសមត្ថកិច្ចនគរបាលជំនាញដោយមានការចូលរួមពីលោកវេជ្ជបណ្ឌិត ... Read More »
អភិបាលក្រុងស្វាយរៀងជំរុញលើកទឹកចិត្តប្រជាកសិករក្នុងការដាំដុះដំណាំគ្រប់មុខ ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់លើទីផ្សារក្នុងស្រុក
ខេត្តស្វាយរៀងះ លោកណុប ចំរើនអភិបាលក្រុងស្វាយរៀងបានជំរុញលើកទឹកចិត្តបងប្អូនប្រជាកសិករក្នុងការដាំដុះដំណាំគ្រប់មុខ ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់លើទីផ្សារក្នុងស្រុក។ ការថ្លែងបែបនេះគឺនៅក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាកសិករនៅភូមិទទា សង្កាត់ចេក និងភូមិធ្លក សង្កាត់សង្ឃ័រ ក្រុងស្វាយរៀងនាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០។ ក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពីលោកនាយករងរដ្ឋបាលសាលាក្រុង លោកអនុប្រធានការិយាល័យសេដ្ឋកិច្ច ... Read More »
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញក្នុងពិធីប្រកាសតែងតាំងមុខងារនាយទាហានជាន់ខ្ពស់ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង និងកងពលតូចថ្មើរជើងលេខ៥៣
ខេត្តបាត់ដំបង៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក បានថ្លែងនូវចំណុចប្រសាសន៍សំខាន់ក្នុងពិធីប្រកាសតែងតាំងមុខងារនាយទាហានជាន់ខ្ពស់ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង និងកងពលតូចថ្មើរជើងលេខ៥៣ នៅបាត់ដំបង នាថ្ងៃចន្ទ ទី២០ ខែកក្កដា ... Read More »
បើ លោក សាំង ប៊ុនថេន និងលោក នូ សុវណ្ណា ឃុបឃិតជាមួយឈ្មួញដឹកផ្ទុកលើសទម្ងន់ គឺមានចេតនាបំផ្លាញផ្លូវជាតិ ស្មើបំផ្លាញជាតិ..?
ខេត្តក្រចេះ ៖ រថយន្តដឹកទំនិញផ្ទុកធ្ងន់លើសទម្ងន់មួយចំនួន ត្រូវបានមន្ត្រីលួចទម្លាយថា មិនបានចូលថ្លឹងក្នុងស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ខណៈមានទំនាក់ទំនងល្អជាមួយគ្នា រវាងអ្នកគ្រប់គ្រងនៅទីនោះ ជាមួយឈ្មួញ ពិសេសក្រុមហ៊ុនដឹកជញ្ជូនទំនិញពីវៀតណាមតាមច្រកអន្តរជាតិ ត្រពាំងស្រែ-វ៉ាលឺ ភាគតិចណាស់ត្រូវបានចូលថ្លឹងតាមច្បាប់កំណត់ ឬតាមផែនការរបស់ក្រសួងសាធារណការ ... Read More »
ដំរីអាយុប្រមាណ៥០ឆ្នាំ ត្រូវបានស្លាប់ ឯម្ចាស់ដេកអោបយំទាំងអាឡោះអាល័យ
មណ្ឌលគិរី ៖ដំរីចំណាស់មួយក្បាលត្រូវបានស្លាប់ដោយមិនទាន់ដឹងមូលហេតុ ឬអាចដោយសារតែវាឈឺស្លាប់ខណៈដំរីមួយក្បាលនេះត្រូវបានគេអោយដឹងថាមានអាយុប្រមាណ ៥០ឆ្នាំ។ ការស្លាប់របស់ដំរីចំណាស់មួយក្បាលបានធ្វើអោយម្ចាស់របស់វាដែលជាជនជាតិដើមភាគតិច “ព្នង” មានការសោកស្តាយស្រណោះយ៉ាងខ្លាំងហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ស្ថិតនៅ ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។ គួរបញ្ជាក់ផងដែរថា ដំរីខាងលើមានឈ្មោះថា ... Read More »
កងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំងឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន
ខេត្តកំពង់ឆ្នាំង៖ នៅវេលាម៉ោង ១៤៖០០នាទីរសៀល ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចភូមិចន្លោះរ៉េន ឃុំស្វាយជ្រំ ស្រុករលាប្អៀរ កម្លាំងកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំងដឹកនាំដោយលោកវរសេនីយ៍ត្រី អុឹម លីអុីម មេបញ្ជាការក្រុង បានចុះបង្រ្កាបករណីចែកចាយ ... Read More »
អភិបាលខេត្តប៉ៃលិនបានឧបត្ថម្ភគ្រែអ្នកជម្ងឺ ចំនួន ១៥ ដល់មន្ទីរពេទ្យបង្អែកខេត្ត
ខេត្តប៉ៃលិន៖ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយ លោកស្រី ជា លាភ អភិបាលរងខេត្ត និងក្រុមការងារ បានប្រគល់គ្រែអ្នកជម្ងឺ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច