ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

អធិការដ្ឋាននគរបាលខណ្ឌសែនសុខចុះពង្រឹងសមត្ថភាពនិងត្រួតពិនិត្យលើការងារអនុវត្តជំនាញដល់មន្ត្រីប៉ុស្តិ៍

ភ្នំពេញ៖ ដោយទទួលបានបទបញ្ជាពី លោកឧត្តមសេនីយ៍ឯកអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០នេះអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានចុះពង្រឹងសមត្ថភាព និងត្រួតពិនិត្យ លើការងារអនុវត្តជំនាញ និងលទ្ធផលនៃការអនុវត្តប្រចាំថ្ងៃរបស់ប៉ុស្តិ៍រដ្ឋបាលទឹកថ្លា និងប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម  លើសភាពការណ៍ និងកិច្ចប្រតិបត្តិការ បង្ការបង្រ្កាបបទល្មើស ... Read More »

ខេត្តចំនួនពីរបានទទួលរងឥទ្ធិពលព្យុះភ្លៀងធ្វើឱ្យផ្ទះប្រជាពលរដ្ឋក្នុងភូមិសាស្រ្ត មួយចំនួន រងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ត្រូវបានកងកម្លាំង និងអាជ្ញាធរមូលដ្ឋាន កំពុងអន្តរាគមន៍ជួយសង្គ្រោះ

ខេត្តបាត់ដំបង+ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី០៩  ខែតុលា ឆ្នាំ២០២០ កម្លាំងអន្តរាគមន៍របស់ផ្នែកសឹករងភ្នំព្រឹក និងផ្នែកសឹករងសំពៅលូន បានសហការជាមួយមន្ត្រីអាជ្ញាធរមូលដ្ឋានកំពុងរួមគ្នាជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ ដឹកជញ្ជូនរបស់របរ សម្ភារ និងមនុស្សទៅកាន់ទីទួលសុវត្ថិភាព ដែលបណ្ដាលមកពីឥទ្ធិពលព្យុះភ្លៀង ធ្វើឱ្យមានជំនន់ទឹកភ្លៀងលិចផ្ទះសំបែង និងហេចដ្ឋារចនាសម្ព័ន្ធមួយចំនួន។ ដូចគ្នានេះដែរ នៅក្នុងភូមិសាស្ត្រ ... Read More »

ខាន់ ចេសា ទទួលខ្សែក្រវាត់ខ្មៅ នារីក្មេងជាងគេលើពិភពលោក មុនចូលវ័យ ១៩ឆ្នាំ

ភ្នំពេញ៖ កីឡាការិនី ជឺជិតស៊ូ ឆ្នើមរបស់កម្ពុជា ដែលជាម្ចាស់ មេដាយមាស កីឡាអាស៊ី និងស៊ីហ្គេម កញ្ញា ខាន់ ចេសា បានក្លាយជា កីឡាការិនី វ័យក្មេងជាងគេ ដែលទទួល ... Read More »

នគរបាលចុះបង្ក្រាបជនសង្ស័យម្នាក់ដកហូតថ្នាំញៀនបានមួយចំនួន

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលធ្វេីការស្រាវជ្រាវហើយឃាត់ខ្លួនបានរួមជាមួយថ្នាំញៀនចំនួន២កញ្ចប់និងវត្ថុតាងមួយចំនួនទៀតកាលពីវេលាម៉ោង ១៦និង០០ នាទីរសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ស្ថិតក្នុងភូមិសាមគ្គី១ សង្តាត់ត្រពាំងក្រសាំង ខណ្ឌពេាធិ៍សែនជ័យ ។ ជនសង្ស័យមានឈ្មោះ ហ៊ុន សៅមេសា ភេទប្រុស អាយុ២៤ ឆ្នាំ ... Read More »

មុខសញ្ញាចោរលួចគាស់ផ្ទះពលរដ្ឋយកទ្រព្យសម្បត្តិយ៉ាងសកម្មចំនួន៥នាក់​ ត្រូវនគរបាលខណ្ឌដង្កោក្របួចជាប់​

ភ្នំពេញ៖ ជនសង្ស័យ៥នាក់ដែលតែងតែដេីរធ្វេីសកម្មភាពលួចគាស់សោផ្ទះ​ ឬចង្រឹងដែកបង្អួច​របស់បងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ​ដេីម្បីយកទ្រព្យសម្បត្តិ ឥឡូវអស់ល័ក្ខត្រូវកម្លាំងនគរបាលខណ្ឌដង្កោឃាត់ខ្លួន​ កាលពីវេលាម៉ោង០១និង៣០នាទី​យប់រំលងអធ្រាត្រឈានចូល ថ្ងៃទី០៩ ខែតុលា ឆ្នាំ ២០២០ នៅចំណុចឃ្លាំងទុកចោល ផ្លូវលេខ២១៧ ភូមិខ្វា សង្កាត់ដង្កោខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ... Read More »

សូមប្រយ័ត្ន! ជំនន់ទឹកភ្លៀងហូរកួចផ្ទះ សម្ភារ ផ្លូវថ្នល់ ច្រោះស្ពាន គួរឲ្យខ្លាច

ខេត្តពោធិ៍សាត់ ៖ (ព័ត៌មានបឋម) យោងតាមសេចក្តីរាយការណ៍របស់អាជ្ញាធរស្រុកវាលវែង នាព្រឹកថ្ងៃសុក្រ ៧រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០នេះ គ្រោះធម្មជាតិបានវាយប្រហារនៅតំបន់មួយចំនួននៃស្រុកវាលវែង ... Read More »

លោក ឃួង ស្រេង ស្នើឲ្យម្ចាស់បុរីផ្តល់ទិន្នន័យកាមេរ៉ាសុវត្ថិភាពជូនសមត្ថកិច្ច ដើម្បីពង្រឹងសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ

       ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានស្នើឲ្យម្ចាស់បុរី និងខុនដូទាំងអស់នៅក្នុងរាជធានីផ្តល់ទិន្នន័យពីកាមេរ៉ាសុវត្ថិភាពជូនសមត្ថកិច្ច ដើម្បីពង្រឹងកិច្ចសហការជាមួយគ្នា ឲ្យបានល្អក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរ ហើយសមត្ថកិច្ចនឹងរក្សាជាការសម្ងាត់ ដោយមិនអនុញ្ញាតឱ្យយកទិន្នន័យចេញពីកាមេរ៉ាសុវត្ថិភាពទាំងនោះទៅផ្សព្វផ្សាយដោយគ្មានការ អនុញ្ញាតឡើយ។ ការស្នើឡើងបែបនេះបានធ្វើឡើងកាលរសៀលថ្ងៃទី៨ ... Read More »

នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការពង្រឹងការងារសន្តិសុខ សុវត្ថិភាព នៅតាមខុនដូរ និងបុរីក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

ភ្នំពេញ ៖ បើតាមការបញ្ជាក់ពីអង្គភាព អគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០នេះ សាលារាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ឃួង ... Read More »

ក្រសួងមហាផ្ទៃ ចូលរួមក្នុងពិធីបិទកិច្ចប្រជុំតុមូលពេញអង្គថ្នាក់រដ្ឋមន្រ្តីអាស៊ានលើកទី៥ ស្តីពីសន្តិសុខតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន

ភ្នំពេញ៖ នៅទីស្តីការក្រសួងមហាផ្ទៃ នាយប់ថ្ងៃព្រហស្បតិ៍ ទី០៨ ខែតុលា ឆ្នាំ២០២០ លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ... Read More »

រដ្ឋបាលខេត្តក្រចេះ ប្រារព្ធទិវាជាតិទីក្រុងស្អាត លើកទី៨ ឆ្នាំ២០២០ ក្រោមប្រធានបទ «ទីក្រុងស្អាត ទីក្រុងដែលមានវិថីម្ហូបអាហារស្អាត»

ខេត្តក្រចេះ៖ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរក្រុងសង្កាត់ យុវជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត ជាច្រើន បានចូលរួមបោសម្អាតតាមដងផ្លូវទីសាធារណៈ ក្នុងថ្ងៃទិវាជាតិ ទីក្រុងស្អាតលើកទី៨ ឆ្នាំ២០២០ ក្រោមប្រធានបទ ... Read More »

ជនសង្ស័យម្នាក់ពាក់ព័ន្ធបទល្មើសឃាតកម្មត្រូវបាននគរបាលខេត្តកណ្តាល ដឹកនាំកម្លាំងតាមចាប់ខ្លួនដល់ខេត្តតាកែវ ដោយជោគជ័យ

ខេត្តកណ្តាល៖ ជនសង្ស័យម្នាក់ជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកនាំសម្របសម្រួលនីតិវិធីដោយលោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល សហការជាមួយនគរបាលខេត្តតាកែវ ដោយមានការសម្របសម្រួលនីតិវិធីពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ តាមចាប់ខ្លួន បានដោយជោគជ័យ។ ប្រតិបត្តិការបង្ក្រាបជនសង្ស័យបានដោយជោគជ័យនេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី៨ ... Read More »

ថតវីដេអូឃ្លីបគំរាមកំហែងសម្លាប់ជនជាតិឥណ្ឌូនេស៊ីព្រោះខឹងមានទំនាក់ទំនងស្នេហាជាមួយសង្សាររបស់ខ្លួន

ខេត្តកណ្ដាល៖ជនសង្ស័យជាជនជាតិវៀតណាមម្នាក់ ព្រោះតែខឹងនឹងជនជាតិឥណ្ឌូនេស៊ីម្នាក់​ដែលកំពុងមានទំនាក់ទំនងស្នេហាជាមួយនឹងសង្សាររបស់ខ្លួន ក៏ថតជាវីដេអូឃ្លីបបញ្ចេញសកម្មភាពគំរាមកំហែងថានឹងសម្លាប់ រួចផ្ញើទៅឲ្យជនរងគ្រោះជាជនជាតិឥណ្ឌូនេស៊ីនោះ ជាហេតុធ្វើឲ្យសង្សារភ័យក៏ប្តឹងទៅសមត្ថកិច្ចឲ្យចាប់ខ្លួន។ ករណីចាប់ខ្លួនជនសង្ស័យនេះធ្វើឡើងនៅវេលាម៉ោង១១និង១០នាទី ដែលករណីនេះបានកើតឡើង​កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ២២និង២៨នាទី ស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។ ... Read More »

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី កំពុងបន្តពិភាក្សាលើ “ផែនការសកម្មភាពជាតិស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ២០១៩-២០២៣”

ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កំពុងបន្តពិភាក្សាលើ “ផែនការសកម្មភាពជាតិស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ២០១៩-២០២៣”។ នេះបើតាម លោក ផៃ សុីផាន ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល អោយដឹងនៅព្រឹកថ្ងៃទី៩ ... Read More »

តារាចម្រៀងថ្មីប្រុសស្រី៦រូបទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន

    ភ្នំពេញ៖ តារាចម្រៀងទាំង៦រូបដែលរួមគ្នាជាក្រុម ប្រុស៣នាក់ស្រី៣នាក់នោះមានដូចជា៖ លោក នូ សុវណ្ណដាណេ, លោកអ៊ុងសុវណ្ណារិទ្ធិ និងលោក រិន ឆាន្នី ខណៈដែលក្រុមនារីគឺមានកញ្ញា ហ្វារីដា, កញ្ញា ... Read More »

លោក ផៃ សុីផាន៖ កម្ពុជាស្ថិតនៅស្ថានភាពល្អប្រសើរ ប្រៀបធៀបទៅនិងប្រទេសមួយចំនួនលើវិស័យហិរញ្ញវត្ថុ នៅសម័យ Covid-19

ភ្នំពេញ៖ លោក ផៃ សុីផាន ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានអោយដឹងនៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០នេះថា៖ ជាការសម្គាល់របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី បានអះអាងថា កម្ពុជាស្ថិតនៅស្ថានភាពល្អប្រសើរ បើសិនប្រៀបធៀបទៅនិងប្រទេសដទៃមួយចំនួនលើវិស័យហិរញ្ញវត្ថុ នៅសម័យ Covid-19។ ... Read More »

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យបង្កើតសាជីវកម្មធានាឥណទានកម្ពុជា ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារឥណទាន

ភ្នំពេញ៖ បើយោងតាមអនុក្រឹត្យដែលអង្គភាព«នគរដ្រេហ្គន»ទទួលបាននៅថ្ងៃទី០៩ ខែតុលានេះ គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យថ្មីមួយ ស្តីពីការបង្កើតសាជីវកម្មធានាឥណទានកម្ពុជា។ សូមបញ្ជាក់ថា៖ តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលបានបញ្ជាក់ថា «សាជីវកម្មធានាឥណទានកម្ពុជា» ដែលសរសេរជាអក្សរកាត់ថា «ស.ធ.ក» និង ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ៧រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ... Read More »

ជិះម៉ូតូបុកឡានគេពីក្រោយហើយបែរជាប្តឹងទារសំណងរហូតដល់១ម៉ឺនដុល្លារ , ព្រះរាជអាជ្ញាចុះដល់កន្លែងកើតហេតុផ្ទាល់ដើម្បីស្វែងរកការណ៍ពិត

ខេត្តកណ្តាល៖ បុរសម្នាក់ឈ្មោះ សៀង វុទ្ធី ជិះម៉ូតូមិនមានការប្រុងប្រយ័ត្នជ្រុលទៅបុកឡានគេពីក្រោយដែលកំពុងបើកបរតាមផ្លូវបណ្តាលឱ្យរងរបួសធ្ងន់ខ្លួនឯង ។ ប៉ុន្តែអ្វីដែលជាការហួសចិត្ត នោះ បែរជាក្រុមគ្រួសារខាងម៉ូតូប្តឹងទាមទារសំណងពីភាគីខាងឡានដែលមិនខុសអ្វីសោះរហូតដល់១ម៉ឺនដុល្លារទៅវិញ ។ ដើម្បីបង្ហាញការណ៍ពិតនៃរឿងគ្រោះថ្នាក់ចរាចរណ៍នេះ លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល ... Read More »

ចុងខែកញ្ញានិងដើមខែតុលា ឆ្នាំ២០២០ នេះ ជំនន់ទឹកភ្លៀងបន្តជន់លិចជាលើកទី៣នៅខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ នៅព្រឹកថ្ងៃសុក្រ ៧រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០នេះ ស្ថានភាពទឹកស្ទឹងពោធិ៍សាត់បន្តជន់លិចខ្លាំងនៅស្រុកភ្នំក្រវាញ ក្រុងពោធិ៍សាត់ និងស្រុកកណ្ដៀងនៃខេត្តពោធិ៍សាត់ ... Read More »

បង្ក្រាបបានទៀតហើយករណីជួញដូរគ្រឿងញៀននៅខណ្ឌដូនពេញឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៥នាក់

ភ្នំពេញ៖ ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ឯកទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ កម្លាំងជំនាញបានស្រាវជ្រាវរហូតឈានដល់បង្ក្រាបករណីជួញដូរ រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនដោយឃាត់ខ្លួនជនសង្ស័យបាន៥នាក់និងវត្ថុតាងមួយចំនួន។ លោកអធិការខណ្ឌបានឲ្យដឹងថា៖ករណីបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង១៦និង១៥នាទីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅចំណុចបារចតុមុខ តាមផ្លូវជាតិលេខ៥ ក្រុម២០៤ ភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ លោកអធិការនគរបាលខណ្ឌបានបន្តទៀតថា ... Read More »

ទុស្សេខ្សែភ្លេីងឆេះយ៉ាងខ្លាំងនៅមុខអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ​

ភ្នំពេញ​ ៖​ ប្រជាពលរដ្ឋជាច្រេីនដែលរស់នៅទល់មុខអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ​ ស្ថិតក្នុងសង្កាត់ច្បារអំពៅ១​ ខណ្ឌច្បារអំពៅ​ កាលពីវេលាម៉ោង៣​ និង៤០នាទីទៀបភ្លឺ​ ឈានចូលថ្ងៃទី៩​ ខែតុលា​ ឆ្នាំ២០២០នេះ​ មានការភ្ញាក់ផ្អេីលជាខ្លាំង​ដោយសារករណីទុស្សេខ្សែភ្លេីងបានបង្កជាអគ្គិភ័យឆាបឆេះខ្សែភ្លេីងយ៉ាងសន្ធោសន្ធៅ​ធ្វើឱ្យដាច់រាយប៉ាយពាសពេញផ្លូវ​ ។ ​ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរកេីតហេតុបានឲ្យដឹងថា​ ដំបូងឡើយគាត់ឮសំឡេងផ្ទុះ​ផូងៗ​ ... Read More »

បុរសម្នាក់បើករថយន្តម៉ាកមែរសឺដេសបោះពួយទៅបុកបង្គោលភ្លើងបាក់អស់១ដើម ឯរថយន្តខ្ទេចខាងមុខយ៉ាងដំណំ

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តម៉ាកមែរសឺដេសស៊េរីចាស់មួយគ្រឿងបោះពួយក្នុងល្បឿនលឿនដូចហោះជ្រុលចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់១ដើម ឯរថយន្តខ្ទេចមួយកំណាត់មុខទៅលែងរួច តែសំណាងល្អដែលមិនបង្កឲ្យមានអ្នករងរបួស។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងប្រមាណជាង១២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី ០៩ ខែតុលាឆ្នាំ ២០២០ នៅចំណុចមុខសាលាបឋមសិក្សាពោធិ៍ចិនតុង តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកមែរសឺដេសស៊េរីចាស់មួយគ្រឿងពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ2O-8735 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ... Read More »

បុគ្គលិកក្រុមហ៊ុន EZECOM​ ម្នាក់ជិះម៉ូតូប៉ះសន្តិសុខម្នាក់ដេីរឆ្លងផ្លូវ៦០ម៉ែត្រ​បណ្ដាលឲ្យដួល​និងត្រូវរថយន្តមកពីក្រោយកិនឲ្យរបួសធ្ងន់

ភ្នំពេញ​ ៖​ បុគ្គលិក EZECOM ម្នាក់ជិះម៉ូតូគេចពីសន្តិសុខដេីរឆ្លងផ្លូវ60ម៉ែត្រ ទល់មុខបុរីប៉េងហួត​ ក្នុងសង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ តែគេចមិនផុតធ្វើឱ្យប៉ះសន្តិសុខនោះបន្តិចបណ្ដាលឲ្យដួលទាំងអស់គ្នា​ ហេីយត្រូវរថយន្តកូរ៉េមួយគ្រឿងទៀតបេីកមកពីក្រោយកិនបន្ថែមធ្វើឱ្យរងរបួសធ្ងន់​ម្នាក់​ស្រាលម្នាក់ កាលពីវេលាម៉ោង៤​ និង៣០នាទីរសៀល​ ថ្ងៃទី៨​ ខែតុលា​ ឆ្នាំ២០២០​ ... Read More »

Update៖ បុរសម្នាក់ត្រូវរថយន្តស៊េរីទំនេីប​ AUDI Q7 បុកស្លាប់នៅក្នុងបុរី​ រ៉ូយ៉ាល់មេគង្គ​ ខណ្ឌជ្រោយចង្វា

ភ្នំពេញ​ ៖​ នារីម្នាក់បេីករថយន្តស៊េរីទំនេីប​ម៉ាក​ AUDI Q7 មួយគ្រឿង​ បានជ្រុលទៅបុកម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០១៩​មួយគ្រឿងក្នុងទិសដៅបញ្ច្រាសគ្នា បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង​ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ​កាលពីវេលាម៉ោងប្រមាណ៨យប់ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ នៅចំណុចក្នុងបុរី​ រ៉ូយ៉ាល់មេគង្គ ក្បែរផ្លូវជាតិលេខ៦អា ... Read More »

សាខា ក.ប.ប. ខេត្តប៉ៃលិន បង្កើនការពិនិត្យគុណភាពផលិតផល និងផ្សព្វផ្សាយអនុក្រឹត្យលេខ ១៣៣ ស្តីអំពីផលិតផលចិញ្ចឹមទារក និងកុមារ នៅតាមដេប៉ូចែកចាយ និងលក់ម្សៅទឹកដោះគោ ក្នុងទីរួមខេត្តប៉ៃលិន

ប៉ៃលិន៖ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០  លោកឈឹមវាសនាប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំខេត្តប៉ៃលិន ដឹកនាំមន្ត្រីជំនាញសហការជាមួយ មន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្តចុះត្រួតពិនិត្យផលិតផលម្សៅទឹកដោះគោ តាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម លេខ ២៧៣៣ ពណ. អ.កបប ចុះថ្ងៃ០៣ ខែកញ្ញា ... Read More »

បញ្ហាប្រឈមកាន់តែថយចុះ, អភិបាលខេត្តពោធិ៍សាត់ បានផ្លាស់ប្តូរ ពីការដោះស្រាយ២ដង ក្នុងមួយសប្តាហ៍ មកដោះស្រាយ២សប្តាហ៍ មួយ១ដង ដោយថ្ងៃនេះដោះស្រាយបាន៣៣ករណី

ខេត្តពោធិ៍សាត់៖ ថ្លែងក្នុងវេទិកាសម្របសម្រួល ដោះស្រាយបញ្ហាប្រឈម ជូនប្រជាពលរដ្ឋ ដូចសព្វមួយដង, លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា ពីមុនយើងដោះស្រាយ២ដង ក្នុងមួយសប្តាហ៍ ក៏ប៉ុន្តែឥឡូវនេះយើងដោះស្រាយ២សប្តាហ៍ មួយ១ដង នេះដោយសារតែជម្លោះ ... Read More »

មន្ត្រីសង្ឃសាលាអនុគណស្រុកស្រែអំបិល សហការជាមួយអធិការដ្ឋាននគរបាលស្រុកចុះចាប់សង្ឃក្លែងក្លាយពីរនាក់

ខេត្តកោះកុង៖ នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ០៦ រោច ខែ អស្សុជ ឆ្នាំ ជូត ទោស័ក ព ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែ ... Read More »

ព័ត៌មានបឋម៖ជួយស៊ែបន្ទាន់ផង​!!​ បុរសម្នាក់ត្រូវរថយន្តស៊េរីទំនេីប​ អូឌីQ7 បុកស្លាប់នៅខណ្ឌជ្រោយចង្វារ​ មិនទាន់ស្គាល់អត្តសញ្ញាណ​ ឬសាច់ញាតិនោះទេ​

ភ្នំពេញ​ ៖ មានរថយន្តស៊េរីទំនេីប​ម៉ាក​ អូឌី​ Q7 មួយគ្រឿង​ ពាក់ស្លាកលេខភ្នំពេញ​ 2AQ-0805 បានបុកម៉ូតូហុងដាឌ្រីម០១៩​ ពាក់ស្លាកលេខ​ ព្រៃវែង​ 1P -1443 បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង​ ស្ថិតនៅក្នុងបុរីអូគីដេ​ ... Read More »

បំពុលសត្វឆ្កែងាប់៥ក្បាលរួចកាត់បន្លាលួសព័ទ្ធក្រោលក្របីលួចអស់៣ក្បាលដោយសុវត្ថិភាព

 ខេត្តពោធិ៍សាត់ ៖ សូមបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់បង្កើនការប្រុងប្រយ័ត្នចំពោះទ្រព្យសម្បត្តិ ជាពិសេសសត្វពាហនៈ(គោ.ក្របី) ព្រោះក្រុមចោរបានចេញធ្វើសកម្មភាពទៀតហើយ បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈកន្លងមកនោះ។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះក្រុមចោរបានធ្វើសកម្មភាពបំពុលសត្វឆ្កែ រួចលួចសត្វពាហនៈ(ក្របី)ចំនួន៣ក្បាលគេចខ្លួនដោយសុវត្ថិភាព ។  ករណីចោរកម្មបំពុលសម្លាប់សត្វឆ្កែលួចសត្វក្របីប្រជាពលរដ្ឋនេះ ត្រូវបានគេសង្ស័យថាបានកើតឡើងក្នុងចន្លោះម៉ោងជាង៨ទៅជាង៩យប់ ថ្ងៃអង្គារ ៤រោច ខែអស្សុជ ឆ្នាំជូត ... Read More »

ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ មានមនុស្ស៣នាក់ស្លាប់ដោយសារលង់ទឹក

ខេត្តពោធិ៍សាត់ ៖ កាលពីថ្ងៃពុធ ៥រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ កន្លងទៅនេះមានមនុស្សចំនួន៣នាក់ បានស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់ ក្នុងករណីលង់ទឹកខណៈប៉ុន្មានថ្ងៃនេះធាតុអាកាសមានសម្ពាធទាប ... Read More »