ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានធ្វើបច្ចុប្បន្នភាពជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជានិងថៃ គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០

ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានធ្វើបច្ចុប្បន្នភាពជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជានិងថៃ គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ Updated Covid-19 Situation in Cambodia & Thailand as of 25 ... Read More »

សូមអបអរសាទរ បុរសម្នាក់បើកឡានដឹកទេសចរណ៍បារាំងជាសះស្បើយពីជំងឺកូវីដ១៩ ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

ខេត្តសៀមរាប៖ ពិតជាត្រេកអរ ពីការព្យាបាលជាសៈស្បើយនៃជំងឺកូវីដ១៩ ដល់បុរសជនជាតិខ្មែរម្នាក់ចុងក្រោយ ដែលបើកបររថយន្តដឹកភ្ញៀវទេសចរបារាំង រស់នៅក្នុងខេត្តសៀមរាប បន្ថែមទៀត បានជាសះស្បើយពីជំងឺកូវីដ១៩ ហើយត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងគាំទ្រពីការយកចិត្តទុកដាក់បំផុតពីក្រុមគ្រូទេព្យ។ សូមបញ្ជាក់ថា៖ នៅវេលាម៉ោងប្រមាណ១០ព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០នេះ មានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ ... Read More »

លោក ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន ថ្លែងថា «បើអ្នកមិនយល់ពីសំណួរទាំងនេះទេ អ្នកគ្រាន់តែជាអ្នកលេងហ្វេសប៊ុកធម្មតាម្នាក់ប៉ុណ្ណោះ»

ភ្នំពេញ៖លោក ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន តាមរយៈហ្វេសប៊ុក កាលពីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ថ្លែងថា នៅពេលអ្នកប្រកាសខ្លួនជាអ្នកសារព័ត៌មាន អ្នកត្រូវប្រាប់ពីប្រវត្តិរបស់អ្នកឲ្យគេដឹងផងថា អ្នកបម្រើការនៅអង្គភាពព័ត៌មានណា ? មានអាជ្ញាប័ណ្ណពីក្រសួងត្រឹមត្រូវទេ ? ... Read More »

ផ្ទះមួយខ្នងត្រូវអគ្គីភ័យឆាបឆេះខ្ទេចគ្មានសល់ដោយសារឆ្លងចរន្តអគ្គិសនី

កំពង់ស្ពឺ៖ ផ្ទះឈើមួយខ្នងប្រក់គ្បឿងទំហំ 6 គុណនឹង 7 ម៉ែត្រត្រូវបានអគ្គីភ័យឆាបឆេះខ្ទេចគ្មានសល់ដែលក្នុងនោះបណ្ដាលឱ្យខូចខាតសម្ភារៈប្រើប្រាស់មួយចំនួនធំទៀតផង។ការឆាបឆេះនេះត្រូវបានសមត្ថកិច្ចក៏ដូចជាអាជ្ញាធរមូលដ្ឋានបញ្ជាក់ប្រាប់ថាបណ្ដាលមកពីការឆ្លងចរន្តអគ្គិសនី។ ហេតុការណ៍នេះកើតឡើងកាលពីនៅវេលាម៉ោង១១ និង១០នាទីព្រឹកថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២០ នៅចំណុចភូមិព្រៃរំដូលខាងលិច ឃុំបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ប្រភពបានឱ្យដឹងថាមានករណីភ្លើងឆេះផ្ទះមួយខ្នងដែលមានទហំ៦មx៧ម ជញ្ជាំងក្តា ... Read More »

លោកផ្កាយ១ ស្រេង សុខា មិនត្រឹមតែ សម្តេច ស ខេង សម្រេចផ្អាកការងារ ជាបណ្តោៈអាសន្ននោះទេ អាចឈានដល់បណ្តេញចេញពីក្របខ័ណ្ឌ

ភ្នំពេញ៖ ករណីលោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ស្នងការរង នគរបាលខេត្តកណ្តាល ប្រព្រឹត្តអំពើមិនប្រក្រតី ក្នុងការងារ តំណែង ឃើញហើយថា នៅដំណាក់កាលទី១ ត្រូវបាននាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ... Read More »

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់បាទីក្រុងបាវិតចុះសួរសុខទុក្ខនិងចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រចំនួន២១គ្រួសារ ដែលជួបការខ្វះខាត

ខេត្តស្វាយរៀង៖ លោក សោម សុធា ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់បាទីក្រុងបាវិត បានចុះផ្ទាល់ដល់ខ្នងផ្ទះសួរសុខទុក្ខនិងចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រចំនួន២១គ្រួសារ ដែលជួបការខ្វះខាតនាព្រឹកថ្ងៃទី២៥ខែមេសាឆ្នាំ២០២០។ ក្នុងនោះ ក៏មានការ អមដំណើរពី លោក លឹម សៀងហេង អភិបាលក្រុងបាវិតនិង ... Read More »

គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ចុះផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ និងការប្រេីប្រាស់ចិញ្ចេីមផ្លូវ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ដោយមានការណែនាំពីលោកម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខបានចាត់ឲមន្ត្រីក្រោមឱវាទចុះផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ និងការប្រេីប្រាស់ចិញ្ចើមផ្លូវចំនួន២ទីតាំងមាន៖ ទីតាំងទី១ ៖ ណែនាំដល់បងប្អូនអាជីវករលក់ដូរនៅលេីផ្លូវជុំវិញផ្សារទឹកថ្លាអោយពួកគាត់រេីចេញ និងខិតចូលទៅក្នុងផ្ទះ និងរុះរេីសំយ៉ាបខាងមុខផ្ទះ ... Read More »

អ្នកជំងឺ កូវីដ-១៩​ចំនួន ៥ នាក់ ចេញពី​មន្ទីរពេទ្យខ្មែរ សូវៀត បន្ទាប់ពី​ព្យាបាល​ជាសះស្បើយ

ភ្នំពេញ​៖ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត បាន​ឲ្យ​ដឹងថា នា​ព្រឹក​ថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០២០ មន្ទីរពេទ្យ​បានអនុញ្ញាត​អោយ​អ្នកជំងឺ Covid-19​ទាំងអស់ ចំនួន ៥ នាក់ ក្រោយ​ព្យាបាល​ជាសះស្បើយ​ចេញពី​មន្ទីរពេទ្យ​។​ ... Read More »

សម្តេចតេជោ ហ៊ុន សែន បានអរគុណមិត្តចិនជាអនេក

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអរគុណមិត្តចិនជាអនេក។ សម្តេចថ្លែងថា៖ ជានិច្ចជាកាល មិត្តចិនតែងតែយកចិត្តទុកដាក់ជួយកម្ពុជាគ្រប់កាលៈទេសៈ ជាពិសេសក្នុងពេលដែលកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩។ ក្រៅអំពីជំនួយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដែលមិត្តចិនបានជួយកម្ពុជាកន្លងមក នៅពេលនេះគឺមិត្តចិនបានបញ្ជូនក្រុមវិជ្ជសាស្រ្ត រួមទាំងជំនួយថ្នាំពេទ្យ សម្ភារៈ ... Read More »

បុរសពីរនាក់បានស្លាប់ដោយសារចុះស្ដារអណ្ដូងទឹក

ខេត្តសៀមរាប ៖ វេលាម៉ោង៧ព្រឹក ថៃ្ងទី២៥ ខែមេសា ឆ្នាំ២០២០ មានករណីបុរសពីរនាក់បានស្លាប់ដោយសារចុះស្ដារអណ្ដូងស្ថិតនៅភូមិឪឡោក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ជនរងគ្រោះទី១ -ឈ្មោះ យឿម រ៉ាត់ ភេទប្រុស ... Read More »

ក្រសួងសុខាភិបាលបានចំណាយថវិកា៤លានដុល្លាររួចហើយដើម្បីព្យាបាល និងប្រឆាំងវីរុសកូវីដ១៩

ភ្នំពេញ​៖ មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល​កម្ពុជា បានប្រកាសថា ក្រសួង​បាន​ចំណាយ​ថវិកា​ប្រមាណ ៤​លាន​ដុល្លារ​អាមេរិក ទៅលើ​ការព្យាបាល​ក៏ដូចជា​ប្រយុទ្ធប្រឆាំង​និង​ជំងឺ​កូ​វីដ​១៩​។​ ​លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​ឲ្យ​ដឹងថា ការចំណាយ​របស់​ក្រសួង​ទៅលើ​ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​វីរុស​កូ​វីដ​-19 ក៏ដូចជា​ព្យាបាល​អ្នកជំងឺ គឺមាន​ប្រមាណ ៤​លាន​ដុល្លារ ... Read More »

ក្តៅកាត់ព្រឹក ព្រីយ៉ា ត្រូវបុរសម្នាក់Chat សួរតម្លៃខ្លួន

 ភ្នំពេញ៖ តារាសម្តែងស្រីស្រស់សោភា កញ្ញាព្រីយ៉ា ចេញមុខពន្លះបុរសលេងហ្វេសប៊ុកម្នាក់ទាំងព្រឹកព្រោះតែបុរសនោះប្រើប្រាស់ពាក្យសម្តីអសីលធម៌ ដោយការChat តាមហ្វេសប៊ុកមកសួរតម្លៃខ្លួននាង។ ការបង្ហាញមុខ និងគណនីហ្វេសប៊ុកបុរសនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី២៥ខែមេសានេះ បន្ទាប់ពីនាងបើកភ្នែកភ្លាមឃើញសារដែលហួសចិត្តមួយនេះ។ តារាសម្តែងស្រីព្រីយ៉ា ដែលត្រូវបានគេស្គាល់ថាជាតារាសម្តែងក្នុងខ្សែភាពយន្តភាគរឿង “អំណាចទឹកប្រាក់” រឿង “កុងត្រាស្នេហ៍” និងMVបទ”កំដរខ្ញុំបន្តិចបានទេ” ... Read More »

មិត្តចិនផ្តល់សម្ភារពេទ្យទប់ស្កាត់វីរុស COVID-19 ចំនួន១៦តោន មានតម្លៃ១លានដុល្លារ ដល់ក្រសួងការពារជាតិកម្ពុជា

ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា ទទួលបានសម្ភារពេទ្យ សម្រាប់ទប់ស្កាត់វីរុស COVID-19 ដែលជាជំនួយរបស់ក្រសួងការពារជាតិរបស់ប្រទេសចិន ចំនួន១១មុខ ទម្ងន់ប្រមាណ១៦តោន មានតម្លៃប្រមាណ១លានដុល្លារ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅវេលាម៉ោង៩ និង៤០នាទីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ខេះ។ នាយឧត្តមសេនីយ៍ ... Read More »

កម្មវិធី Messenger Kids បានធ្វើការពង្រីកសេវាកម្មរបស់ខ្លួនទៅ៧០ប្រទេសផ្សេងទៀត និងបន្ថែមមុខងារថ្មីៗ

ភ្នំពេញ៖ Messenger Kids គឺជាកម្មវិធីបង្កើតឡើងសម្រាប់កុមារ ដើម្បីជួយឱ្យកុមារភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិ ក៏ដូចជាក្រុមគ្រួសារតាមរយៈអនឡាញក្នុងការជជែកគ្នានិង ផ្ញើសារជាវីដេអូ ប៉ុន្តែអ្វីដែលល្អនោះគឺ ឪពុកម្តាយអាចគ្រប់គ្រងការប្រើប្រាស់កម្មវិធីនេះបាន។ ខាងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជាក់ថា៖ បច្ចុប្បន្នដោយសារតែមានការរីករាលដាលនៃការឆ្លងនៃជំងឺ COVID-19 បានធ្វើឱ្យសាលារៀនបិទទ្វារ ផ្អាកការបង្រៀន ... Read More »

យានដ្ឋានជួសជុលរថយន្តធុនធំឈ្មោះ ឆាយ ឈាន កំពុងតែផ្គើននិងសេចក្តីសម្រេចរបស់អភិបាលខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ទោះជារដ្ឋបាលខេត្តបន្ទាយមានជ័យបានឯកភាពជាមួយប្រធានមន្ទិរសាធារណៈការនិងដឹកជញ្ជូនខេត្តនិងជាប្រធានលេខាធិការដ្ឋានសុវត្តិភាពចរាចរណ៍ផ្លូវគោកខេត្ត អោយបិទទីតាំងអាជីវកម្មយានដ្ឋានជួសជុលរថយន្តធុនធំឈ្មោះឆាយ ឈាន ស្ថិតនៅភូមិគោរដ្ឋានសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណយ៉ាងណាក៍ដោយ តែយានដ្ឋានជួសជុលនេះកំពុងផ្គើននិងអាជ្ញាធរ បើកអោយរថយន្តមកជួសជុល ដូចមិនអើពើនិងលិខិតណែនាំរបស់ អភិបាលខេត្ត។ យោងលិខិតលេខ២៥១/២០ សជណ ចុះថ្ងៃទី១៦ខែមេសាឆ្នាំ២០២០ ចុះហត្ថលេខាដោយ លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យដែលទទួលបានដែរនោះ ... Read More »

MR. FREE អតីតជាអ្នកសម្តែងសៀក លក់ម៉ាស៊ីនផ្ដាច់បារី(VAP) គ្មានច្បាប់អាជីវកម្ម ត្រូវសមត្ថកិច្ចចុះបង្រ្កាប

ភ្នំពេញ ៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសង្គម នៃក្រសួងមហាផ្ទៃ បានចុះបង្ក្រាបទីតាំងលក់ម៉ាស៊ីនផ្ដាច់បារី(VAP) ឧបករណ៍លេងសៀក គ្រឿងអេឡិចត្រូនិចផ្សេងៗ របស់លោក MR. FREE អតីតជាអ្នកសម្តែងសៀក ហើយគ្មានច្បាប់អាជីវកម្ម ត្រឹមត្រូវផងដែរ។ ... Read More »

Update ៖ គិតត្រឹមម៉ោង​ ៧:០០នាទីព្រឹក ថ្ងៃទី​ ២៥ មេសា​ ២០២០​ យេីងពុំរកឃេីញករណីជំងឺ​ COVID-19​ ថ្មី​ទេ

ភ្នំពេញ៖ រហូតដល់ម៉ោង​ ៧:០០នាទីព្រឹក ថ្ងៃទី​ ២៥ មេសា​ ២០២០​ យេីងពុំរកឃេីញករណីជំងឺ​ COVID-19​ ថ្មី​ទេ ជាសរុបប្រទេសយេីងមានករណីជំងឺកូវីដ១៩​ ចំនួន​១២២ករណី​​ដដែល​ និង មាន៧ករណីជាសះស្បេីយថ្មី ជាសរុបយេីងមាន១១៧នាក់ជាសះស្បេីយ ... Read More »

ឃាត់ខ្លួនក្រុមញៀនល្បែងស៊ីសង ប្រុស-ស្រី១១នាក់

ខេត្តសៀមរាប៖ កម្លាំងការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល ចុះបង្រ្កាបក្រុមអ្នកញៀនល្បែងស៊ីសងដោយឃាត់ខ្លួនមនុស្ស១១នាក់ និងចាប់យកសម្ភារល្បែងមួយចំនួន ខណៈមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោស្នងការ នគរបាលខេត្ត និងលោកឧត្តមសេនីយ៍ត្រី ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ អោយចុះបង្រ្កាបល្បែងស៊ីសងគ្រាប់ឡូតូ និងបៀរខុសច្បាប់ កាលពីវេលាម៉ោង១៥និង៣០នាទីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ... Read More »

Update ៖ ក្រសួងការងារ សម្រេចបញ្ចប់ការត្រួតពិនិត្យសុខភាពកម្មករដែលចូលធ្វើការវិញ ក្រោយឈប់សម្រាកការងារឱកាសចូលឆ្នាំថ្មី

ភ្នំពេញ៖ ក្រសួងការងារ បានសម្រេចបិទបញ្ចប់ ការត្រួតពិនិត្យសុខភាពដល់កម្មករ ដែលត្រឡប់ចូលធ្វើការវិញ បន្ទាប់ពីឈប់សម្រាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរកន្លងទៅនេះ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ។ តាមសេចក្តីប្រកាសនេះ ក្រសួងការងារ បានបញ្ជាក់ថា ... Read More »

ថ្ងៃនេះដំណឹងល្អ ..អ្នកជាសះស្បើយថ្មីចំនួន ៧នាក់ កើនបាន១១៧នាក់ , និងគ្មានអ្នកឆ្លងកូវីដ-១៩ ឡើយ

ភ្នំពេញ៖ ទិន្នន័យផ្លូវការរបស់ក្រសួងសុខាភិបាលចំនួនអ្នកឆ្លង អ្នកជាសះស្បើយកូវីដ-១៩នៅព្រឹកថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២០ នេះ -អ្នកជាសះស្បើយថ្មីចំនួន ៧នាក់ -សរុបអ្នកជាសះស្បើយមានចំនួន ១១៧នាក់ -អ្នកបន្តព្យាបាលកូវីដ-១៩មានចំនួន ៥នាក់ -មិនមានបាត់បង់ជីវីត -សរុបចំនួនអ្នកឆ្លងជម្ងឺកូវីដ-១៩ចាប់ពីខែមករា ... Read More »

សង្វេគខ្លាំងណាស់!! បុរស២នាក់កំពុងតែជិះម៉ូតូឌុបគ្នាត្រូវរថយន្ដបុកបណ្ដាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់នៅផ្លូវ៣០ម៉ែត្រ

​    ភ្នំពេញ៖ ពិតជារន្ធត់ណាស់! ខណៈដែរបុរស២នាក់កំពុងតែជិះម៉ូតូឌុបគ្នាក៏ត្រូវរថយន្ដបើកបុកបណ្ដាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់យ៉ាងអាណោចអាធម័​ ចំណែកឯរថយន្ដនិងម៉ូតូរងការខូចខាតយ៉ាងដំណំ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០ និង៥០នាទីយប់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២០ ដែលស្ថិតតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ... Read More »

ក្រសួងសាធារណៈការ កែសម្រួលសមាសភាពគណៈកម្មការរៀបចំ អភិវឌ្ឍន៍ និងផ្សព្វផ្សាយគោលនយោបាយ និងផែនការយុទ្ធសាស្រ្តជាតិ សម្រាប់វិស័យសាធារណការ និងដឹកជញ្ជូន

ភ្នំពេញ៖ ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានចេញសេចក្តីសម្រេចស្តីពីការកែសម្រួលសមាសភាពគណៈកម្មការរៀបចំ អភិវឌ្ឍន៍ និងផ្សព្វផ្សាយគោលនយោបាយ និងផែនការយុទ្ធសាស្រ្តជាតិ សម្រាប់វិស័យសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០។ ក្នុងនោះ ត្រូវបានកែសម្រួល គណៈកម្មការរៀបចំ ... Read More »

សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ស្នើសុំអោយបញ្ចុះតម្លៃសិក្សា ក្នុងសម័យកូវីដ-១៩

ភ្នំពេញ៖ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ បានចេញសេចក្តីអំពាវនាវ ស្តីពី ការដាក់ពាក្យសុំបញ្ចុះតម្លៃសិក្សា របស់មាតា បិតា ឬ អ្នកអាណាព្យាបាលសិស្សានុសិស្ស ដែលកំពុងរងផលប៉ៈពាល់ដោយជំងឺកូវីដ-១៩ ។ សូមអានខ្លឹមសារ ... Read More »

កម្មកររោងចក្រ ដែលបានឈប់សម្រាកអំឡុងពេលបុណ្យចូលឆ្នាំ ហើយចូលបម្រើការងារវិញ

ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈស្តីពីលទ្ធផលសរុបនៃការត្រួតពិនិត្យសុខភាព និងការបិទបញ្ចប់ការត្រួតពិនិត្យសុខភាពកម្មកររោងចក្រ ដែលបានឈប់សម្រាកអំឡុងពេលបុណ្យចូលឆ្នាំ ហើយចូលបម្រើការងារវិញ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០៕ Read More »

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ពង្រឹងការដោះស្រាយបណ្ដឹងជនបរទេសអន្តោប្រវេសន៍

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក​ នៃ​អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដាប់ករណីដោះស្រាយបណ្ដឹង របស់នាយកដ្ឋាន​ ជនបរទេសអន្តោប្រវេសន្ត នាព្រឹកថ្ងៃសុក្រ​ ៣​កេីត​ ខែពិសាខ​ ឆ្នាំជូត​ ទោស័ក​ ព.ស​ ... Read More »

សូមកុំអាលជ្រួលច្របល់អី បើសិនជា iPhone ឬ iPad របស់លោកអ្នកនៅសុខៗគាំងលែងដើរភ្លាមៗនោះ

ភ្នំពេញ៖ ថ្មីៗនេះមានបញ្ហាទាក់ទងទៅនឹងការផ្ញើសារជាអក្សរ ឬជានិមិត្តសញ្ញាផ្សេងៗ ដែលមានដូចជា រូបសញ្ញាទង់ជាតិអ៊ីតាលី និងការផ្ញើសារជាភាសាអារ៉ាប់ ជាដើម ដែលធ្វើឱ្យទូរសព្ទរបស់លោកអ្នកគាំងភ្លាមៗ។ បញ្ហានេះចាប់ផ្ដើមផ្សព្វផ្សាយដំបូងនៅក្នុងក្រុម កម្មវិធី តេឡេក្រាម (Telegram) ហើយបន្ទាប់មកក៏រាលដាលចូលដល់ កម្មវិធី ទ្វីតទ័រ ... Read More »

ឃុំខ្លួនមនុស្ស៣នាក់ពាក់ព័ន្ធការកាប់បំផ្លាញរុក្ខជាតិក្នុងតំបន់ស្ដារអេកូឡូស៊ីឡើងវិញ

ខេត្តមណ្ឌលគិរី ៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តមណ្ឌលគិរី កាលពីរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ បានសម្រេចឃុំខ្លួនបុរស៣នាក់ដាក់ពន្ធនាគារបណ្ដោះអាសន្នពីបទកាប់បំផ្លាញរុក្ខជាតិក្នុងតំបន់ស្ដារប្រព័ន្ធអេកូឡូស៊ីឡើងវិញ នៃដែនជម្រកសត្វព្រៃភ្នំព្រេច តាមបញ្ញត្តិមាត្រា៦០ និងមាត្រា៥៦ ជាបទល្មើសធនធានធម្មជាតិថ្នាក់ទី២ នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ។ ជនត្រូវចោទមាន១.ឈ្មោះ ស រិត ... Read More »

លោកស្រី ពេជ្រ ចន្ទមន្នី ចុះសួរសុខទុក្ខដោយផ្ទាល់ ករណីបុគ្គលិកក្រុមគ្រូពេទ្យសម្ដេចតេជោ ប្រឆាំង Covid-19 ម្នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ៖ លោកស្រី ពេជ្រ ចន្ទមន្នី ក្នុងនាមថ្នាក់ដឹកនាំសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេជោ (TYDA) ពិតជាមានការទទួលខុសត្រូវខ្ពស់ចំពោះ បុគ្គលិក ខណៈជួបគ្រោះថ្នាក់ចរាចរណ៍ ។ លោកស្រីនិងក្រុមការងារ បានចុះទៅពិនិត្យសួរសុខទុក្ខ លើកទឹកចិត្តដល់មន្ទីរពេទ្យ។ លោកស្រី ... Read More »

លោកស្រី «ឱ វណ្ណឌីន» ត្រូវជនខឹលខូចយកឈ្មោះលោកស្រីជាលេសសុំជំនួយពីសប្បុរសជន

ភ្នំពេញ៖ មានជនខិលខូច និងឱកាសនិយមមួយចំនួន បានយកឈ្មោះរបស់លោកស្រីឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាលទៅប្រើជាលេស ដើម្បីសុំជំនួយបម្រើក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ពីសប្បុរសជន។ លោកស្រី ឱ វណ្ណឌីន បានថ្លែងនិងប្រកាសថា លោកស្រីមិនបានឱ្យជនណាម្នាក់ទៅដើរសុំជំនួយ មកបម្រើដល់ប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នោះឡើយ។ លោកស្រី ... Read More »

គ្រាន់តែស្រែកច្រៀងបទ “ធ្វើម្ដេចយើងក្រ” កំដរការអផ្សុក ត្រូវស្រ្តីម្នាក់ ដើរឆ្លងផ្លូវទៅទះ២កំផ្លៀងផ្អើលឈុល

ភ្នំពេញ ៖ ក្មេងប្រុសម្នាក់ គ្រាន់តែខ្លួនស្រែកច្រៀងលេងបទ “ធ្វើម្ដេចយើងក្រ មិនហ៊ានឈរសូម្បីក្បែរគេ “ ដើម្បីកំដរការអផ្សុកនៅកន្លែងលាងម៉ូតូ ស្រាប់តែស្ត្រីម្នាក់ ជាថៅកែលាងម៉ូតូផ្សេងទៀតដែលនៅក្បែរគ្នា សង្ស័យខឹងរឿងដណ្ដើមភ្ញៀវក៏ដើរមកទះ២កំផ្លៀង បន្សល់ទុកអនុស្សាវរីយ៍ ហើយគេចខ្លួនបាត់៤ថ្ងៃ ក៏ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យទី២ ចុះទៅឃាត់ខ្លួន ... Read More »