ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញចូលរួមពិធីជប់លៀងស្វាគមន៍ នៃសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត រៀបចំដោយប្រធានាធិបតីចិន

ទីក្រុងសៀងហៃ, ចិន៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមពិធីជប់លៀងស្វាគមន៍នៃសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត រៀបចំឡើងដោយលោក ស៊ី ជីនពីង ប្រធានាធិបតីចិន ... Read More »

រដ្ឋបាលខេត្តស្ទឹងត្រែង នឹងរៀបចំផ្សាយបន្តផ្ទាល់ ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ FIFA World Cup 2026 វគ្គដណ្តើមលេខ៣ និងវគ្គផ្តាច់ព្រ័ត្រ

ខេត្តស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែង នឹងរៀបចំការផ្សាយបន្តផ្ទាល់ ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ពិភពលោកឆ្នាំ២០២៦ (FIFA World Cup 2026) វគ្គប្រកួតដណ្តើមយកលេខ៣ និងវគ្គផ្តាច់ព្រ័ត្រ នៅទីលានតេជោ-ធិបតី ខេត្តស្ទឹងត្រែង។ នេះបេីយោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តស្ទឹងត្រែង។ គោលបំណងសំខាន់នៃការរៀបចំនេះ គឺដើម្បីលើកកម្ពស់វិស័យកីឡា ... Read More »

កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ 

នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចការងារ ... Read More »

សេចក្តីណែនាំស្តីពីការពង្រឹងវិធានការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ (មីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម) ក្នុងពេល និងក្រោយពេលគ្រោះទឹកជំនន់

ភ្នំពេញ៖ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) សូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា យោងតាមសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម ព្រះរាជាណាចក្រកម្ពុជាកំពុងទទួលរងនូវឥទ្ធិពលព្យុះទី៩ ឈ្មោះបាវី (Bavi) T2609 និងព្យុះទី១១ ឈ្មោះហៃសិន (Haishen)T2611 ... Read More »

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តល់កិត្តិយសប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ចំនួន ១,៨០៩អង្គ/នាក់

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិបានរៀបចំ ពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យ លាភីថ្នាក់បរិញ្ញាបត្ររងបរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចំនួន ១,៨០៩អង្គ/នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានអញ្ជើញទៅដល់ក្រុងសៀងហៃ ដើម្បីចូលរួមកិច្ចប្រជុំបញ្ញាសិប្បនិមិ្មតពិភពលោកឆ្នាំ២០២៦និងកិច្ចប្រជុំកម្រិតខ្ពស់ស្តីពីអភិបាលកិច្ចបញ្ញាសិប្បនិមិ្មតសកល

ប្រទេសចិន ៖ រសៀលថ្ងៃទី១៦ខែកក្កដា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានធ្វើដំណើរតាមយន្តហោះអញ្ជើញទៅដល់ព្រលានយន្តហោះ Hongqiao ក្រុងសៀងហៃ ។ សម្តេចនឹងអញ្ជើញចូលរួមកិច្ចប្រជុំបញ្ញាសិប្បនិមិ្មតពិភពលោកឆ្នាំ២០២៦និងកិច្ចប្រជុំកម្រិតខ្ពស់ស្តីពីអភិបាលកិច្ចបញ្ញាសិប្បនិមិ្មតសកលដែលបើកធ្វើនៅក្រុងសៀងហៃពីថ្ងៃទី១៧ដល់ថ្ងៃទី២០ខែកក្កដា ។ នៅឆ្នាំ២០២៥ ចិននិងកម្ពុជាបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការខាងបញ្ញាសិប្បនិមិ្មត បង្កើនកិច្ចសហប្រតិបត្តិការខាងការអភិវឌ្ឍនិងអភិបាលកិច្ចបញ្ញាសិប្បនិមិ្មត ... Read More »

លោករដ្ឋមន្រ្តី ហេង សួរ ចែករំលែក «យុទ្ធសាស្រ្តជំរុញទីផ្សារការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍ការងារខ្មែរនៅក្រៅប្រទេស» ជូនដល់មន្រ្តីការទូតជាន់ខ្ពស់

ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញធ្វើជាវាគ្មិនបង្ហាញពី «យុទ្ធសាស្រ្តជំរុញទីផ្សារការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍ការងារខ្មែរនៅក្រៅប្រទេស» នៅក្នុងវគ្គពង្រឹងសមត្ថភាពមន្រ្តីការទូតជាន់ខ្ពស់នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ ... Read More »

កម្លាំងគយចល័តដឹកនាំដោយលោក ព្រាប គារ៉ាត បង្ក្រាបបារីគេចពន្ធខុសច្បាប់ ៣៦,០០០សុង នៅខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ កម្លាំងគយចល័តដឹកនាំដោយលោក ព្រាប គារ៉ាត បង្ក្រាបបារីគេចពន្ធខុសច្បាប់ ៣៦,០០០សុង នៅខេត្តស្វាយរៀង។ ក្រោមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីលោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រួមជាមួយ ... Read More »

រយៈពេល៦ខែ ដើមឆ្នាំ២០២៦ស៊ីម៉ាក់រកឃើញផ្ទៃដីរងផលប៉ះពាល់ដោយសារមីន ក្នុងសង្គ្រាមនៅព្រំដែនកម្ពុជា-ថៃសរុបជិត៤ពាន់លានម៉ែត្រការ៉េ 

ខេត្តសៀមរាប៖ ដើមឆ្នាំ២០២៦នេះ អង្គភាពCMAC សម្រេចបានការបោសសម្អាតរំដោះផ្ទៃដីចម្ការមីន និងចម្ការគ្រាប់បានចំនួន៧៥.១៣១.៦០៥ ម៉ែត្រការ៉េ ស្មើនឹង៨២ភាគរយ នៃផែនការសកម្មភាពប្រចាំឆ្នាំ។ ក្នុងនោះដែរ កម្លាំងជំនាញរុករកឃើញ និងបំផ្លាញចោលគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទបានចំនួន២០.៨៦១ គ្រាប់។ ព្រមទាំងបានចុះអន្តរាគមន៍ឆ្លើយតបភ្លាមៗទៅនឹងសំណើបន្ទាន់ៗរបស់ប្រជាពលរដ្ឋបានចំនួន៤.០២៣លើក ដែលតួលេខនេះគឺខ្ពស់ហួសពីសូចនាករផែនការ ដែលបានគ្រោងទុករហូតដល់ទៅ១៧៨,៨ ... Read More »

ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា អះអាងជាថ្មីថា ក្នុងឋានៈហ្វីលីពីនជាប្រធានអាស៊ាន នឹងខិតខំប្រឹងប្រែងក្នុងការជួយជំរុញការដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជា និងថៃ 

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា លោកស្រី ហ្លេរីដា អាន ខេមៀល ភី ម៉ាយូ (Flerida Ann Camille P. Mayo) បានថ្លែងជម្រាបជូនសម្តេចតេជោ ហ៊ុន ... Read More »

កម្លាំងអធិការដ្ឋាននគរបាលស្រុកកោះអណ្ដែត បង្រ្កាបបទល្មើស ០២ ករណីឃាត់ខ្លួនជនសង្ស័យ៣នាក់

ខេត្តតាកែវ៖ មន្ត្រីនគរបាលកោះអណ្ដែតបានឲ្យដឹងថានៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងអធិការដ្ឋាននគរបាលស្រុកកោះអណ្ដែត បង្រ្កាបបទល្មើស ០២ ករណី។ នៅថ្ងៃចន្ទ ១រោចខែជេស្ឋ ឆ្នាំមមីឣដ្ឋស័ក ព.ស២៥៧០ ត្រូវនិងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ... Read More »

កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តពាក់ព័ន្ធករណីរំលោភលើទំនុកចិត្តនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានទទួលបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ផែន អុក ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានប្តឹងចោទប្រកាន់ទៅលើឈ្មោះ ... Read More »

បង្ក្រាបទីតាំងអាហារដ្ឋាន <ម្លប់លាភត្រជាក់ចិត្ត នឹងផ្ទះសំណាក់ ហេង ហេង> នៅស្រុកថ្ពងសង្ស័យប្រព្រឹត្តអំពើសញ្ចារកម្ម នឹងធ្វើពេស្យាចារ

ខេត្តកំពង់ស្ពឺ៖ មន្ត្រីនគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែកក្កដានេះថា ដោយបានការបញ្ជាដឹកនាំពីលោកឧត្តមសេ​នីយ៍ទោ ឃឹម​ សុកខៃ​ ស្នងការ នគរបាលខេត្ដកំ​ព​ង់ស្ពឺ​ និងការដឹកនាំពីលោកស្រី​ ឧត្ដមសេនីយ៍ត្រី​ ងិន​ សុ​គន្ធា​ ស្នងការរង​ ទទួលផែនការងារប្រឆាំងការជួញ​ដូរមនុស្ស​ និងការពារអនីតិជន​ ... Read More »

ក្រោយពលរដ្ឋរាយការណ៍តាម App NoDrug នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ១នាក់ ស្ថិតនៅខណ្ឌច្បារអំពៅ ពាក់ព័ន្ធករណីគ្រឿងញៀន

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ក្រោយពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា២៤ ម៉ោង បានទទួលព័ត៌មានតាមរយៈកម្មវិធីទូរសព្ទដៃ NoDrug ថាមានករណី “ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន” នៅចំណុចភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ  រាជធានីភ្នំពេញ ទំនាក់ទំនងជាមួយកម្លាំងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរសព្ទ ... Read More »

នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ នៅ​ស្រុកពញាឮ ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពលរដ្ឋរាយការណ៍តាម App NoDrug

ខេត្តកណ្តាល៖ នៅថ្ងៃទី១៥​ ខែកក្កដា​ ឆ្នាំ២០២៦ ក្រោយពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ថាមានករណី រក្សាទុក​ និងប្រេីប្រាស់ខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិស្ពាន់ទំលាប់ ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្ដាល ទំនាក់ទំនងជាមួយកម្លាំងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទ ... Read More »

រថយន្តសន្តោងរ៉ឺម៉ករេចង្កូតបុករថយន្តដឹកទំនិញបញ្ច្រាសទិសគ្នានៅស្រុកកៀនស្វាយ បណ្តាលឱ្យអ្នកបើកបរស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់

ខេត្តកណ្តាល៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកដ៏រន្ធត់មួយ រវាងរថយន្តសន្តោងរ៉ឺម៉ក និងរថយន្តដឹកទំនិញ បានបណ្តាលឱ្យអ្នកបើកបរម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ខណៈរថយន្តបង្កបានឆេះកាប៊ីនយ៉ាងសន្ធោសន្ធៅ ក្រោយពេលបុកគ្នា។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១០:១៥ នាទីយប់ ថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២៦ ... Read More »

ពលរដ្ឋប្រទះឃេីញសាកសពបុរសម្នាក់អណ្ដែតទឹកក្បែរច្រាំងទន្លេ បង្កការភាក់ផ្អេីលជាខ្លាំង

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងខណៈប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរសម្នាក់អណ្ដែតក្បែជ្រាំងទន្លេរួចរាយការណ៍ទៅកម្លាំង សមត្ថកិច្ច ឲ្យចុះមកត្រួតពិនិត្យ​ កាលពីវេលាម៉ោង៨:៣០នាទីយប់ ត្រូវ និង ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ស្ថិត នៅតាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ... Read More »

នារីវ័យក្មេងម្នាក់បានអះអាងថាត្រូវបានមិត្តភក្តិច្រានទម្លាក់ពីលើម៉ូតូកង់បី ខណៈជិះចេញពីក្លឹបបណ្តាលឲ្យរងរបួស

ភ្នំពេញ៖នារីវ័យក្មេងម្នាក់បានអះអាងថាត្រូវបានមិត្តភក្តិច្រានទម្លាក់ពីលើម៉ូតូកង់បី ខណៈជិះចេញពីក្លឹបបណ្តាលឲ្យរងរបួសបែកក្បាលហើយត្រូវបានរថយន្តសាម៊ុយមកដឹកយកទៅព្យាបាលនៅមន្ទីពេទ្យ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ១១ និង ២០ នាទីយប់ថ្ងៃទី ១៥ ខែកក្កដាឆ្នាំ ២០២៦ តាមបណ្ដោយផ្លូវឌួង ងៀប ដែលស្ថិតនៅក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ... Read More »

កម្ពុជា-ឡាវ ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងខួប ៧០ឆ្នាំនៃចំណងការទូតរបស់ប្រទេសទាំងពីរ

ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក សនសៃ វ៉ាន់ណាសៃ (Sonexay Vannaxay) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំកម្ពុជា នារសៀលថ្ងៃទី១៥ ខែកក្កដា ... Read More »

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បន្តបង្ក្រាបបទល្មើសជាបន្តបន្ទាប់ចំនួន៥ករណីបន្ថែមទៀត

ខេត្តព្រះសីហនុ ៖ អនុវត្តតាមអនុសាសន៍ដឹកនាំរបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំជាប្រចាំរបស់ ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ... Read More »

នគរបាលខេត្តមណ្ឌលគិរី បង្រ្កាបជនសង្ស័យចំនួន ៩នាក់ ករណីជួញដូររក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់

ខេត្តមណ្ឌលគិរី ៖ ដោយអនុវត្តអនុសាសន៍ដឹកនាំនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងបទបញ្ជាពី លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគោរី ក្នុងការបង្កានិងបង្រ្កាបបទ ល្មើសគ្រឿងញៀនក្នុងទូទាំងខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៤ ខែកក្កដា ... Read More »

នគរបាលស្រុកកោះអណ្ដែតបានឃាត់បុរសម្នាក់ដែលគំរាមយុវតីរងគ្រោះយកទូរស័ព្ទ និងគ្រឿងអលង្ការ

ខេត្តតាកែវ៖ មន្ត្រីនគរបាលស្រុកកោះអណ្ដែតបានឲ្យ ដឹងនៅថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២៦នេះថា សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ដល់គំរាមយកទូរសព្ទនឹងប្លន់ទ្រព្យសម្បត្តិ។ ប្រភពមន្ត្រីនគរបាលឱ្យដឹងថា នៅថ្ងៃអង្គារ ១៥រោច ខែបឋមាសាឍ ឆ្នាំមមី ឣដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃ ទី១៤ ខែកក្កដា ឆ្នាំ២០២៦ ... Read More »

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាព និងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ!

ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការ ប្រកាសអន្តរក្រសួងស្តីពីការផ្តល់សេវារដ្ឋបាល របស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងប្រកាសអន្តរក្រសួងស្តីពីការបែងចែកចំណូលពីការផ្តល់សេវារដ្ឋបាលរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ... Read More »

នគរបាលស្រុកបរសេដ្ឋបង្ក្រាបករណី លួចឧបករណ៍ការពាររន្ទះបាញ់ ហើយយកលក់ឱ្យអ្នកទិញអេតចាយ

ខេត្តកំពង់ស្ពឺ៖ អនុវត្តបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ នឹងដឹកនាំបញ្ជាកំលាំងផ្ទាល់ដោយលោកវរៈសេនីយ៍ឯក ចន សុភីត អធិការស្រុកបសេដ្ឋ បានធ្វើការបង្ក្រាបករណីលួច មានស្ថានទំងន់ទោសឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់។ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ... Read More »

គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៃយោធភូមិភាគទី៤កម្ពុជា និងកងទ័ពភូមិភាគទី២ថៃ បានជួបប្រជុំក្រៅផ្លូវការ នៅច្រកអន្តរជាតិជាំ-សាង៊ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ៖ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃពុធ ១កើត ខែទុតិយាសាធ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦នេះ សូមជម្រាបជូនសាធារណជន ... Read More »

ស្ថានភាពទឹកស្ទឹងសង្កែ ហក់ឡើងជិតកម្រិតប្រកាសអាសន្ន សូមប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់

ខេត្តបាត់ដំបង៖ ស្ថានភាពទឹកស្ទឹងសង្កែក្នុងខេត្តបាត់ដំបង បានបន្តហក់ឡើងលើសពី ១៣ម៉ែត្រហើយ ខណៈកម្រិតប្រកាសអាសន្នបណ្តោះអាសន្នគឺ ១៣,៧០ម៉ែត្រ។ លោក ខៃ សុដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានប្រកាសថា កម្ពស់ទឹកអាចនឹងបន្តកើនឡើងរហូតដល់ ១៣,៥០ ម៉ែត្រ ... Read More »

អាជ្ញាធររាជធានីភ្នំពេញ បន្ដចុះស្ដារប្រពន្ធ័ប្រឡាយ លូ មេសំខាន់១ខ្សែក្នុងខណ្ឌទួលគោក ដើម្បីរំដោះជំនន់ទឹកភ្លៀងនៅរដូវវស្សា

ភ្នំពេញ៖ ក្នុងផែនការរបស់រដ្ឋបាលរាជធានីភ្នំពេញ ដូចដែលបានគ្រោងទុកត្រៀមរំដោះជំនន់ទឹកភ្លៀង បញ្ចៀសការជន់លិចផ្ទះសម្បែង និងហេដ្ឋារចនា សម្ព័ន្ធនានា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានកសាងស្ថានីយបូមទឹក បឹងសាឡាងថ្មីមួយទៀត ដែលមានសមត្ថភាពបូមរំដោះទឹកបាន១២ម៉ែត្រគុប ក្នុង១វិនាទី ... Read More »

សម្ដេច ម៉ែន សំអន ៖ ស្នើឱ្យមន្ត្រីរាជការស៊ីវិលជាស្ត្រីនៅតាមក្រសួង ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិ ត្រូវពង្រឹងសមត្ថភាព គុណភាព និងគុណធម៏ 

ភ្នំពេញ៖ ស្នើឱ្យមន្ត្រីរាជការស៊ីវិលជាស្ត្រីនៅតាមក្រសួង ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិ ត្រូវពង្រឹងសមត្ថភាព គុណភាព និងគុណធម៏ នេះក៏ព្រោះមន្ត្រីរាជការស៊ីវិលជាស្ត្រីនៅតាមក្រសួង ស្ថាប័ន មានចំនួន១០១,៤៩៥នាក់ ក្នុងចំណោមមន្ត្រីរាជការសរុប២៣៥,២៩៥នាក់ គឺស្មើនឹងចំនួន៤៣% ក្នុងនោះមន្ត្រីរាជការស៊ីវិលជាស្ត្រីដែល ស្ថិតក្នុងមុខតំណែងចាប់ពីថ្នាក់ការិយាល័យតាមក្រុង/ស្រុក/ខណ្ឌ រហូតដល់ថ្នាក់អគ្គនាយក ... Read More »

កងរាជអាវុធហត្ថខេត្តក្រចេះបញ្ជូនខ្លួនជនសង្ស័យ៣នាក់ រួមទាំងវត្ថុពាក់ព័ន្ធបទល្មើសគ្រឿងញៀន ទៅសាលាដំបូងខេត្តក្រចេះ 

ខេត្តក្រចេះ៖ កងរាជអាវុធហត្ថខេត្តក្រចេះ បញ្ជូនខ្លួនជនសង្ស័យចំនួន ៣នាក់ ទៅសាលាដំបូងខេត្តក្រចេះ ពាក់ព័ន្ធនឹងបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀន នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦។ ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី សាក់ ... Read More »

អធិការដ្ឋាននគរបាលក្រុងកំពង់សោម បន្តបង្ក្រាបបទល្មើសជាបន្តបន្ទាប់ រក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម

ខេត្តព្រះសីហនុ ៖ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំនិងការចង្អុលណែនាំជាប្រចាំរបស់ ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងតាមការណែនាំពីលោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៣ ខែកក្កដា ... Read More »