ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

រដ្ឋមន្ត្រីព័ត៌មាន លើកទឹកចិត្ត WMC ពង្រីកការផ្សព្វផ្សាយតាមបណ្តាញសង្គម និងវិទ្យុដល់តំបន់ដាច់ស្រយាល ដើម្បីលើកកម្ពស់កម្មវិធីអប់រំសុខភាព និងសមភាពយេនឌ័រ

ភ្នំពេញ៖ លោក នេត្រ ភត្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជំរុញ និងលើកទឹកចិត្តឱ្យអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា (WMC) ពិនិត្យលទ្ធភាពពង្រីកវិសាលភាពនៃការផ្សព្វផ្សាយព័ត៌មានឱ្យបានកាន់តែទូលំទូលាយ ដើម្បីឱ្យប្រជាពលរដ្ឋនៅតាមតំបន់ជនបទ និងតំបន់ដាច់ស្រយាលអាចទទួលបានព័ត៌មានដែលមានភាពត្រឹមត្រូវ ទាន់ពេលវេលា និងគួរឱ្យទុកចិត្ត ព្រមទាំងលើកកម្ពស់ការយល់ដឹងសាធារណៈអំពីការអភិវឌ្ឍសង្គម និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ... Read More »

ក្រសួងព័ត៌មាន និង Smart ចាប់ដៃគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងលើកកម្ពស់សុវត្ថិភាពឌីជីថល

ភ្នំពេញ៖ ក្រសួងព័ត៌មាន និងក្រុមហ៊ុនប្រតិបត្តិករទូរគមនាគមន៍ Smart Axiata បានបញ្ជាក់ជាថ្មីពីការប្ដេជ្ញាចិត្តក្នុងការសហការ ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានដែលមានគុណភាពខ្ពស់ ប្រកបដោយវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវ ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពនៅក្នុងសង្គម។ ការបញ្ជាក់ជំហរបែបនេះបានធ្វើឡើងនៅក្នុងឱកាសដែលលោក នេត្រ ភក្ត្រា ... Read More »

សកលវិទ្យាល័យចេនឡា ផ្តល់អាហារូបករណ៍ តាមរយៈក្រសួងព័ត៌មាន ដើម្បីរួមចំណែកលើកកម្ពស់វិស័យអប់រំ ពិសេសជំនាញសុខាភិបាល

ភ្នំពេញ៖ ថ្នាក់ដឹកនាំសកលវិទ្យាល័យ ចេនឡា បានសម្រេចផ្តល់ជូនអាហារូបករណ៍ចំនួន ១២កន្លែង តាមរយៈលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន សម្រាប់ជំនាញសុខាភិបាល និងជំនាញផ្សេងទៀតដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងក្នុងការគាំទ្រដល់មន្ត្រីរាជការ បុគ្គលិក ព្រមទាំងកូនចៅរបស់មន្ត្រីរាជការ និងបុគ្គលិកដែលមានជីវភាពខ្វះខាត។ ការប្រកាសនេះត្រូវបានធ្វើឡើងក្នុងឱកាសដែលលោក ... Read More »

គិតត្រឹមដំណាច់ខែកក្កដាឆ្នាំនេះខេត្តតាកែវស្រូបទាញគម្រោងវិនិយោគ ២៨ក្រុមហ៊ុន ជាមួយទុនជិត១៦៩លានដុល្លារ ដោយបង្កើតការងារជាង១ម៉ឺនកន្លែង

ខេត្តតាកែវ៖ ខេត្តតាកែវទទួលបានគម្រោងវិនិយោគមានលក្ខណៈគ្រប់គ្រាន់សរុបចំនួន២៨គម្រោង ជាមួយទុនវិនិយោគសរុបជិត ១៦៩លានដុល្លារអាមេរិក និងបានបង្កើតឱកាសការងារជាច្រើនជូនប្រជាពលរដ្ឋក្នុងស្រុកមានរហូតចំនួន ១២.៣៣៧កន្លែង គិតត្រឹមរហូតមកទល់ដំណាច់ខែកក្កដាឆ្នាំ២០២៦នេះ។ បើផ្អែកតាមរបាយការណ៍បូកសរុបផលការងារវិនិយោគ គម្រោងទាំង ២៨នេះត្រូវបានបែងចែកជាពីរផ្នែកធំៗ ក្នុងនោះរួមមាន៖ គម្រោងចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)មានចំនួន ១១ ក្រុមហ៊ុន ... Read More »

លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ចំនួន ១០ ដូចខាងក្រោម ៖ ១- បារាំងបានប្រាប់ហើយថាសៀមនិងកម្ពុជាត្រូវតែប្រើផែនទីបារាំង-សៀម ... Read More »

ពិធីសែនព្រេនដីសាងសង់បង្គោលកង្ហារខ្យល់ជូនសហគមន៍ជនជាតិដើមភាគតិចស្រែអ៊ី និងសហគមន៍ការពារធនធានធម្មជាតិណំភុំ(ស្រែអ៊ី) ក្នុងក្រុងសែនមនោរម្យ 

ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦ លោក ចាន់ រតនា អភិបាលរងខេត្តមណ្ឌលគិរី បានអញ្ជើញចូលរួមក្នុងពិធីសែនព្រេនដីសាងសង់បង្គោលកង្ហារខ្យល់ជូនសហគមន៍ជនជាតិដើមភាគតិចស្រែអ៊ី និងសហគមន៍ការពារធនធានធម្មជាតិណំភុំ(ស្រែអ៊ី) ដោយមានការចូលរួមពីលោក ហៀក សុផាន អភិបាលក្រុងសែនមនោរម្យ, លោក ... Read More »

បុគ្គលិកផែតិចស្រ៊ុនម្នាក់រងរបួសបាក់ជេីងក្រោយលោតចុះពីលេីអេឡេវ៉ាទ័រស្ទូចអីវ៉ាន់រអិលជេីងចូលក្រោមកង់

ភ្នំពេញ៖ បុរសម្នាក់ជាបុគ្គលិកផែស្ងួតតិចស្រ៊ុនបានរងរបួសបាក់ជេីងម្ខាងត្រូវបានកងសង្គ្រោះ៧១១ កងពលតូចលេខ៧០ដឹកបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីចប់ម៉ោងការងារគាត់បានលោតចុះពីគ្រឿងចក្រស្ទូចលេីកអីវ៉ាន់(អេឡេវ៉ាទ័រ)ហេីយរអិលជេីងដួលចូលក្រោមកង់បណ្តាលឲ្យកិនបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦ នៅផែស្ងួតតិចស្រុ៊ន ផ្លូវវិមានឈ្នះ=ឈ្នះ   ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនរងគ្រោះមានឈ្មោះ នួន ... Read More »

សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី និងសម្ពោធអគារសិក្សា ចំណត និងការិយាល័យកម្ពស់ ៦ជាន់ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច នៅរាជធានីភ្នំពេញ។ ... Read More »

ពលបាលត្រី ឈឹម រត្ថា ត្រូវបានដកតំណែងនិងបណ្តេញចេញពីក្របខណ្ឌមន្ដ្រីនគរបាលជាតិ

ភ្នំពេញ ៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីសម្រេចដកហូតឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិ ចំពោះពលបាលត្រី ឈឹម រត្ថា មន្ដ្រីនាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដោយសារល្មើសបទវិន័យនគរបាលជាតិកម្ពុជា។ ... Read More »

សូមប្រុងប្រយ័ត្នថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩ រកឃើញអ្នកឆ្លងថ្មី ១០នាក់, មានអ្នកជាសះស្បើយ ០៤នាក់ និងគ្មានអ្នកជំងឺស្លាប់

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦នេះ បានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី មានអ្នកឆ្លងថ្មី ១០នាក់, មានអ្នកជាសះស្បើយ ០៤នាក់ ខណៈអ្នកជំងឺស្លាប់គ្មាន។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋនាំគ្នាអនុវត្តវិធានការ បីកុំបីការពារទាំងអស់។ សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ... Read More »

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បណ្ដេញជនជាតិថៃ ១៤នាក់ ពាក់ព័ន្ធករណីOnline Scams និងបទល្មើសផ្សេងៗទៀត ចេញពីប្រទេសកម្ពុជា

ភ្នំពេញ​៖​ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកសន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ, លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី៦ ... Read More »

រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ៖​ ការធ្វើជាប្រធាន និងម្ចាស់ផ្ទះកិច្ចប្រជុំ បានបង្ហាញពីសមត្ថភាពដឹកនាំរបស់កម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍សៀមរាប និងកម្ពុជាលើឆាកអន្តរជាតិ

ខេត្តសៀមរាប​៖​ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងពីសមិទ្ធផល និងការរួមចំណែករបស់កម្ពុជា ក្នុងតួនាទីជាប្រធានប្តូរវេន និងម្ចាស់ផ្ទះកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈលើកទី២៣ (23rd ACCSM)។  លោកបានបញ្ជាក់ថា កម្ពុជាបានដើរតួនាទីជាស្ពានភ្ជាប់ក្នុងដំណាក់កាលផ្លាស់ប្តូរសំខាន់ ដោយបន្តរក្សាសមិទ្ធផលពីផែនការការងារ ... Read More »

លោកបណ្ឌិត ឆេង គឹមឡុង៖ យុវជននៅក្នុងតំបន់មេគង្គ-ឡានឆាង ត្រូវពង្រឹងផ្នែកបច្ចេកវិទ្យាទំនើប ដើម្បីកសាងសន្តិភាព និងការអភិវឌ្ឍ

ភ្នំពេញ៖ លោកបណ្ឌិត ឆេង គឹមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានគាំទ្រដល់យុវជននៅក្នុងតំបន់មេគង្គ-ឡានឆាង ឱ្យចេះទាញយកឱកាស និងផលចំណេញពីការរីកចម្រើននៃសម័យឌីជីថល បច្ចេកវិទ្យា នវានុវត្តន៍ និងបញ្ញាសិប្បនិម្មិត (AI) ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គមជាតិ។ ប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិន ... Read More »

រថយន្ដ ដឹក ទូកុង តឺន័រ បើកកិនម៉ូតូ SCOOPY បណ្តាលឲ្យស្រ្តី ម្នាក់ បានស្លា..ប់ ភ្លាម ៗ នៅនិង កន្លែង កេីត ហេតុ

ភ្នំពេញ៖ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុខណៈជួបគ្រោះថ្នាក់ចរាចរណ៍បង្ករឡើងដោយរថយន្តកុងតឺន័របើកបត់កិនទាំងមនុស្សទាំងម៉ូតូ។ ហេតុការណ៍ នេះ កើត ឡើង នៅ វេលា ម៉ោង ៨និង២០នាទី យប់ ថ្ងៃ ទី ០៥ ខែ ... Read More »

ឃាត់ខ្លួនបានមួយសំបុក(០៥នាក់) ករណីលួចម៉ូតូ កាន់កាប់អាវុធប្រហារ (ដាវ -កាំបិត) និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់

ខេត្តកណ្តាល ÷ ក្រុមជនសង្ស័យ៥នាក់ករណីលួចម៉ូតូ កាន់កាប់អាវុធប្រហារ ដាវ កាំបិត និងប្រើប្រាស់គ្រឿង ញៀនដោយខុសច្បាប់ ត្រូវបានសមត្ថកិច្ចក្រសោបបានទាំងអស់ ក្រោយបើកការស្រាវជ្រាវតាមប្រម៉ាញ់ទាំងថ្ងៃ ទាំងយប់ អស់រយ:ពេល២៣ថ្ងៃ។ ហេតុការណ៍កើត ឡើងពីវេលាម៉ោង ០៩និង០០នាទីថ្ងៃទី១៤ ... Read More »

សម្តេច ហ៊ុន ម៉ាណែត ជំរុញឱ្យសាលាបង្រៀននិស្សិតផ្តោតលើគុណភាព និងសមត្ថភាពចាប់យកឱកាសការងារ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការរៀបចំគោលគំនិតបទបញ្ជាផ្ទៃក្នុងរបស់សាលាគឺសំខាន់ណាស់សម្រាប់អប់រំមនុស្ស ពោលគឺ ការបង្រៀន ការកសាងសាលា មិនសំខាន់សិស្សរៀនអ្វី ហើយបានពិន្ទុប៉ុន្មានទេ ប៉ុន្តែសំខាន់ត្រូវធានាថានិស្សិតមានឥរិយាបថល្អ ... Read More »

តូចចិត្តជំងឺប្រចាំកាយបុរសម្នាក់ធ្វេីអត្តឃាតដោយចងកសម្លាប់ខ្លួន

ភ្នំពេញ ៖ បុរសម្នាក់ដោយសារតូចចិត្តនិងខ្លួនឯងមានជំងឺប្រចាំកាយជាយូមកហេីយ ក៏សម្រេចចិត្តធ្វេីអត្តឃាតដោយចងកសម្លាប់ខ្លួន បង្កការភ្ញាក់ផ្អេីកកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ នៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍ សែនជ័យ។ ជនរងគ្រោះឈ្មោះអ៉ីវ ជុង វេង ... Read More »

ក្រសួងធនធានទឹក​​៖​ សម្ពាធទាបពីព្យុះទី១៥ អាចធ្វើឱ្យកម្ពុជាមានភ្លៀងធ្លាក់ពី៤០% ទៅ៧០% ចាប់ពីថ្ងៃនេះ ដល់ទី១៥ ខែសីហា

ភ្នំពេញ​៖​ ក្រសួងធនធានទឹក​ និង​ឧតុនិយម​ បានចេញសេចក្ដីជូនដំណឹង​ស្ដីពី​សម្ពាធទាបដែលកើតមាននៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចបានវិវត្តទៅជាព្យុះទី១៥ ឈ្មោះ ចាន់ហម (Chan-hom)T2615 រួមជាមួយជាមួយព្យុះទី១៤ ឈ្មោះ គូជីរ៉ា (Kujira) T2614 និងព្យុះសង្ឃរាទី១៣ ឈ្មោះ ដូលហ្វីន ... Read More »

សំណុំរឿងគ្រោះថ្នាក់ចរាចរណ៍នៅក្រុងតាខ្មៅ បញ្ជូនម្ចាស់រថយន្តបង្កទៅអយ្យការហើយ បន្តនីតិវិធីនៅថ្ងៃទី៦ សីហានេះ

ខេត្តកណ្ដាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានចេញសេចក្ដីប្រកាសព័ត៌មានបន្ថែម ស្ដីពីវឌ្ឍនភាពនៃសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រវាងរថយន្ត និងម៉ូតូសណ្ដោងរ៉ឺម៉ក ដែលបានកើតឡើងកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ២៣:២០នាទី នៅចំណុចខាងមុខហាង 168 ... Read More »

បង្ក្រាបជនសង្ស័យពាន់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស (ប្លន់) ចំនួន២ករណី

ខេត្តព្រះសីហនុ ៖ អនុវត្តតាមអនុសាសន៍ដឹកនាំរបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំជាប្រចាំរបស់ ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី៤ ខែសីហា ... Read More »

រថយន្តMazdaមួយគ្រឿងបើកលឿនជ្រុលទៅបុករថយន្តនិងឡំប្រីតាចតលើចិញ្ចើមផ្លូវ រួចបន្តទៅបុកផ្ទប់របងផ្ទះពលរដ្ឋ​ រងការខូចខាត

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តMazdaមួយគ្រឿងក្នុងល្បឿនលឿនក៏ជ្រុលទៅបុករះរថយន្តនិងឡំប្រីតាចតលើចិញ្ចើមផ្លូវ រួចបន្តទៅបុកផ្ទប់របងផ្ទះពលរដ្ឋ​ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១០:២០នាទីយប់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៩៩ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។   ​   ... Read More »

លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ៖ ជនរួមជាតិជាទីគោរព! 

នៅព្រលប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦នេះ យើងទាំងអស់គ្នាបានទទួលព័ត៌មានដ៏ក្រៀមក្រំបំផុត អំពីករណីពលីមន្ត្រីនគរបាលជាតិនិងប្រជាការពារ សរុបចំនួន៥រូប ស្លាប់ជនបង្កម្នាក់ និងរបួសប្រជាការពារ១រូប ក្នុងប្រតិបត្តិការបង្ក្រាបអំពើហិង្សាក្នុងគ្រួសារ នៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ យោងតាមរបាយការណ៍បឋមរបស់ ឯកឧត្តមអភិបាលខេត្ត និងលោកស្នងការនគរបាលខេត្តពោធិ៍សាត់ ... Read More »

ឃាត់ខ្លួនជនសង្ស័យ៧នាក់ពាក់ព័ន្ធលួចសត្វគោ ៣ករណី នៅស្រុកត្រពាំងប្រាសាទ

ខេត្តឧត្តរមានជ័យ៖ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត លោកវរសេនីយ៍ឯក ហម ភិរក្ស ស្នងការរងទទួលផែនព្រហ្មទណ្ឌបានចាត់លោកវរៈសេនីយ៍ទោ ជ័យ វាសនា អធិការនគរបាលស្រុកដឹកនាំកំម្លាំងជំនាញនិងប៉ុស្តិ៍នគររដ្ឋបាលឃុំទំនប់ដាច់និងឃុំព្រះប្រឡាយ ចុះស្រាវជ្រាវក្នុងករណីអំពើរ លួចគោ ចំនួន០៣ករណី ... Read More »

Update៖ ករណីបង្ក្រាបបទល្មើសគ្រឿងញៀន នៅខេត្តពោធិ៍សាត់ បណ្តាលឲ្យស្លាប់ប៉ូលីស០២នាក់ ជានាយប៉ុស្តិ៍ និងមន្រ្តីនគរបាល ប្រជាការពារចំនួន ០៣នាក់ និងឃាតករអោបគ្រាប់បែកម្នាក់

ខេត្តពោធិ៍សាត់៖ ករណីបង្ក្រាបបទល្មើសគ្រឿងញៀន នៅខេត្តពោធិ៍សាត់ បណ្តាលឲ្យស្លាប់ប៉ូលីស០២នាក់ ជានាយប៉ុស្តិ៍ និងមន្រ្តីនគរបាល ប្រជាការពារចំនួន ០៣នាក់ និងឃាតករអោបគ្រាប់បែកម្នាក់នៅឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ តាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានឲ្យដឹងថា ការផ្ទុះគ្រាប់បែកនេះ បានបណ្តាលឱ្យលោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអូសោមម្នាក់ ... Read More »

🔴Breaking News៖ គួរឱ្យរន្ធត់ណាស់! ករណីជនល្មើសមានគ្រាប់បែក ដាក់សមត្ថកិច្ចក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅស្រុកវាលវែង អ្នកស្លាប់កើនដល់ ៥នាក់ហើយ

ខេត្តពោធិ៍សាត់៖ បឋមយោងតាមសេចក្ដីរាយការណ៍របស់ប្រជាពលរដ្ឋរស់នៅឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានអះអាងថា មានករណីជនល្មើសមានគ្រាប់បែកបានបោកបំផ្ទុះគ្រាប់ ដាក់សមត្ថកិច្ចក្នុងប្រតិបត្តិការ ចុះបង្ក្រាបគ្រឿងញៀននៅស្រុកវាលវែង បណ្ដាលឱ្យអ្នកស្លាប់កើនដល់ ៥នាក់ហើយ ខណៈដែលមនុស្សចំនួន ៤នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតស្លាប់ ពេលបញ្ជូនទៅកាន់មន្ទីពេទ្យដេីម្បីសង្រ្គោះ តែអកុសលបានដាច់ខ្យល់ស្លាប់ផងដែរ។ ... Read More »

ជនសង្ស័យកាប់ប្លន់ម៉ូតូ២នាក់ត្រូវអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូង

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី។ សមត្ថកិច្ចបន្តថាៈនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ អៀ គីមឆេ (ស៊ីង) ភេទប្រុស ... Read More »

អ្នកនាំពាក្យក្រសួងការងារ៖ រោងចក្រនៅកម្ពុជាកើនឡើង ៨៤៥រោងចក្រ បង្កើតការងារថ្មីជាង ៩ម៉ឺនកន្លែងជូនប្រជាពលរដ្ឋ ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៦

ភ្នំពេញ៖ រោងចក្រនៅកម្ពុជា គិតត្រឹមរយៈពេល ៦ខែដើមឆ្នាំ២០២៦នេះ បានកើនឡើងចំនួន ៨៤៥រោងចក្រ និងបានបង្កើតឱកាសការងារថ្មីជាង ៩ម៉ឺនកន្លែងជូនដល់ប្រជាពលរដ្ឋ ដែលបង្ហាញពីបរិយាកាសវិនិយោគដ៏រឹងមាំ និងភាពទាក់ទាញរបស់កម្ពុជាក្នុងនាមជាគោលដៅវិនិយោគ។ បើតាមអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា ... Read More »

លទ្ធផលកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ថ្ងៃអង្គារ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៨ និង០០នាទីព្រឹក នៅសាលាខេត្តមណ្ឌលគិរី ... Read More »

ជិះម៉ូតូចាប់ហ្រ្វាំងដួលខ្លួនឯងត្រូវរថយន្តមកពីក្រោយកិនស្លាប់ភ្លាមៗ

ភ្នំពេញ៖ នារីម្នាក់ជិះម៉ូតូស្កូបពីចាប់ហ្រ្វាំងបង្ខំដួលខ្លួនឯងត្រូវបានរថយន្តមកពីក្រោយកិនបណ្តាលឲ្យស្លាប់ភ្លាមៗ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២៦ វិថីឈ្នះ ឈ្នះ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍ សែនជ័យ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញនារីម្នាក់ជិះម៉ូតូម៉ាកស្កូបពី ពណ៌សលាយខ្កាឈូក ពាក់ស្លាកលេខភ្នំពេញ1LC ... Read More »

ជនមានសតិមិនគ្រប់ ៤នាក់ត្រូវគេដឹកមកចោលនៅផ្សារត្រពាំងក្រឡឹង កំពុងបង្កការភ័យខ្លាច ប្រជាពលរដ្ឋ និងអាជីវករស្នើសុំជួយអន្តរាគមន៍

ខេត្តកំពង់ស្ពឺ៖ ស្ត្រីចំនួន២នាក់ និងបុរសចំនួន២នាក់ ផ្សេងទៀតដែលគេស្គាល់ច្បាស់ថាមានសតិមិនប្រក្រតី(វិកលចរិត) ត្រូវបានគេប្រទះឃើញដើរពាសពេញផ្សារត្រពាំងក្រឡឹង ស្ថិតក្នុងភូមិត្រពាំងក្រឡឹង ឃុំ គិរីវ័ន្តស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជាង១០ថ្ងៃកន្លងមកហើយ។ តាមការឱ្យដឹងពីប្រជាពលរដ្ឋ មនុស្សវិកលចរឹតទាំង៤នេះ ត្រូវបានជនអនាមិកដឹកតាមរថយន្តមកទម្លាក់ចោល នៅផ្សារត្រពាំងក្រឡឹង ធ្វើឱ្យអាជីវករលក់ដូរព្រួយបារម្ភពីសន្តិសុខសុវត្ថិភាពការរស់នៅ ... Read More »