ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

លោក ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ អញ្ជើញចុះពិនិត្យជម្រកគ្រឿងចក្រ និងស្ថានភាពគ្រឿងចក្រ ព្រមទាំងប្រព័ន្ធធារាសាស្ត្រ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង

ខេត្ដបាត់ដំបង៖ លោក ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការនៃក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារសម្របសម្រួលខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន បានដឹកនាំមន្រ្តីបច្ចេកទេសក្រសួង សហការជាមួយមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបង អញ្ជើញចុះពិនិត្យជម្រកគ្រឿងចក្រ និងស្ថានភាពគ្រឿងចក្រ ព្រមទាំងប្រព័ន្ធធារាសាស្ត្រ ស្ថិតក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ... Read More »

ក្រសួងបរិស្ថានបន្តជំរុញ«ពន្លកបៃតង»តាមរយៈការបង្កើតថ្នាលបណ្តុះកូនឈើនិងជំរុញការដាំដើមឈើឱ្យបានច្រើននៅឆ្នាំខាងមុខ

ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ម្សិលមុិញបានថ្លែងថា នៅឆ្នាំបន្តបន្ទាប់ក្នុងអាណត្តិរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រសួងបរិស្ថានបន្តគាំទ្រដល់មន្ទីរបរិស្ថានទាំងអស់ ក្នុងការបង្កើតថ្នាលបណ្តុះកូនឈើ ... Read More »

ប្រជុំប្រាក់ឈ្នួលអប្បបរមា៖ តំណាងភាគីកម្មករនិយោជិតសម្រេចដំឡើង ១៤ដុល្លារ ខណៈតំណាងភាគីនិយោជក សម្រេចដំឡើង ១ដុល្លារបន្ថែម

ភ្នំពេញ ៖ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំលើកទី២ របស់ខ្លួន ដើម្បីពិភាក្សាប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥។ ជាលទ្ធផល ... Read More »

លោក ប៉ែន បូណា ឆ្លើយតបទៅក្រុមប្រឆាំងជ្រុលនិយមថា ការចូលរួមបរិច្ចាគថវិការបស់ប្រជាពលរដ្ឋដូចទឹកបាក់ទំនប់ ឆ្លុះបញ្ចាំងពីការគាំទ្រចំពោះរាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ

ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ បានថ្លែងថា ការចូលរួមបរិច្ចាគថវិការបស់ប្រជាពលរដ្ឋដូចទឹកបាក់ទំនប់ ឆ្លុះបញ្ចាំងពីការគាំទ្រចំពោះរាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍន៍ប្រទេសជាតិជាពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមព្រំដែន។ លោក ប៉ែន បូណា ... Read More »

លោក កើត ឆែ ៖ វឌ្ឍនភាពការសាងសង់ស្ពានអាកាស «មរតកតេជោ» ជំហានទី២ គិតត្រឹមចុងខែសីហា ឆ្នាំ២០២៤ នេះ

ភ្នំពេញ ៖ លោក កើត ឆែ អភិបាលនៃគណៈអភិបាលរង រាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ បានលើកឡើងថា ៖ ស្ពានអាកាស «មរតកតេជោ» ប្រសព្វរវាងមហាវិថីព្រះមុនីវង្ស ... Read More »

ទស្សនៈមិត្តអ្នកអាន៖ ការបរិច្ចាគថវិកាកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនរបស់មហាជន គឺជាកម្លាំងសាមគ្គីជាតិពិតប្រាកដ!

មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន ដែលផ្តួចផ្តើមឡើងដោយ សម្តេចធិបតី ហ៊ុន ម៉ាណែតទទួលបានការគាំទ្រ និងចូលរួមយ៉ាងគគ្រឹកគគ្រេងពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងក្នុងនិងក្រៅប្រទេស ហើយបានក្លាយជាកម្លាំងសាមគ្គីជាតិដ៏ខ្លាំងក្លាមួយ ក្នុងដំណាក់កាលដែលកម្ពុជាកំពុងប្រឹងប្រែងឈានទៅមុខ ដើម្បីឈោងចាប់ឱកាសអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែប្រសើរឡើងថែមទៀត។ មូលនិធិនេះ ក៏មានការគាំទ្រនិងយកចិត្តទុកដាក់ខ្ពស់ផងដែរ ពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ... Read More »

គម្រោងចំនួន២៧ បន្ថែមទៀត ទទួលបានការលើកទឹកចិត្តពី «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤»

ខេត្ត​ព្រះសីហនុ​៖​ រដ្ឋបាលខេត្តព្រះសីហនុ​ នាព្រឹកថ្ងៃទី២៩​ ខែសីហា ឆ្នាំ២០២៤​នេះ​ បានឱ្យដឹងថា​ ​លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីនៃរដ្ឋបាលខេត្ត ចូលរួមកិច្ចប្រជុំពិភាក្សា និងវាយតម្លៃ​លើការស្នើសុំការលើកទឹកចិត្ត និងអនុគ្រោះនានា ... Read More »

សេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងខេត្ត​ព្រះសីហនុ ស្ដីពីចំណាត់ការលើសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងកណីក្មេងទំនេីងចំនួន ៣នាក់

ខេត្ត​ព្រះសីហនុ​៖​ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃទី​២៩​ ខែសីហា​ ឆ្នាំ​២០២៤នេះ​ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន មេត្តាជ្រាបថា៖​ អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤​ បានទទួល និងចាត់ការ សំណុំរឿងព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងករណី ... Read More »

សម្តេចតេជោ ហ៊ុន សែន ៖ «គ្រាប់ពេជ្រ៥គ្រាប់ដែលពុកម៉ែកែឆ្នៃដោយផ្ទាល់ដៃ»

ភ្នំពេញ ៖ ទឹកចិត្តឪពុកម្តាយ ! បើកូនឈឺ ម្តាយឪពុកសឹងតែចង់ ឭឈឺជំនួស ។ ស្រមោចវារលើកូន ម្តាយចាប់ ចេញឬ ញេចស្រមោចឲ្យងាប់ ។ កូនឃ្លាន ម្តាយឬ ... Read More »

ក្រសួងធនធានទឹក និងឧតុនិយម សង្កេតឃើញមានក្រុមជនមួយចំនួនបានធ្វើ សកម្មភាពរំលោភបំពានតាមបណ្តោយដងស្ទឹងព្រែកត្នោត

ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មាន៖ ក្នុងអំឡុងពេលថ្មីៗនេះ ក្រសួងធនធានទឹក និងឧតុនិយម សង្កេតឃើញមានក្រុមជនមួយចំនួនបានធ្វើ សកម្មភាពរំលោភបំពានតាមបណ្តោយដងស្ទឹងព្រែកត្នោតដូចជា ការចាក់ដីរំលោភចូលស្ទឹងព្រែកត្នោត ការរំលោភកាន់កាប់មាត់ច្រាំងស្ទឹងព្រែកត្នោត និងការរំលោភចូលដីចំណីស្ទឹងព្រែកត្នោត ដែលមានចម្ងាយ៣០ម៉ែត្រ ពីមាត់ ច្រាំងស្ទឹង។ ក្នុងអំឡុងពេលថ្មីៗនេះ ... Read More »

រដ្ឋមន្ដ្រី ឌិត ទីណា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ដើមមនរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជូនដល់ក្រុមហ៊ុនសិប្បករអង្គរ នៅស្រុកពួក ខេត្តសៀមរាប

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ២០២៤នេះរដ្ឋមន្ដ្រី ឌិត ទីណា បានអញ្ជើញជាអធិបតីនៅក្នុងពិធីប្រគល់ដើមមនចំនួន ១ ០០០ដើម របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជូនដល់ក្រុមហ៊ុនសិប្បករអង្គរ នៅក្នុងភូមិសាស្ត្រ ... Read More »

ថ្ងៃ​នេះ! ករណីឆ្លងកូវីដ-១៩៖​ គ្មាន​អ្នកឆ្លងថ្មី​​ ,​ មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ០១នាក់​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៩ ខែសីហា​ ឆ្នាំ២០២៤នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ គ្មានអ្នកឆ្លងថ្មី​​ ,​ មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ០១នាក់​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់គ្នា ​។  សូមជម្រាបថា​ ... Read More »

តើស្ត្រីអាចមានផ្ទៃពោះ ជាមធ្យមក្នុងរយៈពេលប៉ុន្មានក្រោយរៀបការ?

ភ្នំពេញ ៖ តើស្ត្រីអាចមានផ្ទៃពោះ ជាមធ្យមក្នុងរយៈពេលប៉ុន្មានក្រោយរៀបការ? តើគូរស្វាមីភរិយាជាទូទៅ គួរត្រូវរង់ចាំរយៈពេលប៉ុន្មានក្នុងការប្រាថ្នាមានផ្ទៃពោះ? ស្ត្រីម្នាក់ៗតែងតែមានលក្ខណៈដូចៗគ្នា កត្តាជាច្រើនអាចបណ្តាលអោយមានបម្រែបម្រួលអរមូន និងសរីរាង្គរបស់ស្ត្រី ដូចជាកត្តាផ្លូវកាយ និងផ្លូវចិត្តជាកត្តាបង្កើនរយៈពេលនៃការមានផ្ទៃពោះ។ ជាទូទៅគូរស្វាមីភរិយាត្រូវរង់ចាំ និងចំណាយពេលជាមធ្យម៧ខែក្នុង១ឆ្នាំ ដើម្បីទទួលបានលទ្ធផលវិជ្ជមាន “ពេលវេលាដែលត្រូវការដើម្បីមានគភ៌”។  ... Read More »

លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ចំនួន ១០ ដូចខាងក្រោម ៖  ១-  សម្តេចតេជោពិតជាគ្រាន់បើមែន ... Read More »

ម៉ូតូហុងដាឆ្នាំ២០១៥បេីកបរបញ្ច្រាសបុកជាមួយហុងដាឆ្នាំ២០២៤​ របួសធ្ងន់ម្នាក់

ភ្នំពេញ៖​ យុវជនម្នាក់ជិះម៉ូតូបញ្ច្រាសទិសជ្រុលបុកជាមួយម៉ូតូមួយគ្រឿងទៀតបណ្តាលឱ្យរងរបួសធ្ងន់ម្នាក់ស្រាលម្នាក់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១​ កងពលតូចលេខ៧០បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។  ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង០៦និង១៧នាទីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៣ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ ភឿន​ កុងធាន​ ភេទប្រុស​ ... Read More »

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ស្តីពី ការបង្កើតអាកាសយានដ្ឋានអន្តរជាតិតេជោ ថ្នាក់ស្មើនាយកដ្ឋានចំណុះអគ្គនាយកដ្ឋានប្រតិបត្តិការនិងសេវាកម្ម នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល

ភ្នំពេញ ៖ រាជរដ្ឋាភិបាលសម្រេច ត្រូវបានបង្កើតអាកាសយានដ្ឋានអន្តរជាតិតេជោ ថ្នាក់ស្មើនាយកដ្ឋានចំណុះអគ្គនាយកដ្ឋាន ប្រតិបត្តិការនិងសេវាកម្មនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។ អាកាសយានដ្ឋានអន្តរជាតិតេជោ មានភារកិច្ចដូចតទៅ៖ – ជាតំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្នុងការសម្របសម្រួលកិច្ចប្រតិបត្តិការនិងអភិវឌ្ឍន៍ អាកាសយានដ្ឋានអន្តរជាតិ – សហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្រុមហ៊ុនគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិ ... Read More »

៧ចំណុច ដែលត្រូវដឹងពីគោលការណ៍កំណត់ប្រាក់ ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិត

ភ្នំពេញ៖ យន្តការកំណត់ប្រាក់ឈ្នួលអប្បបរមា ត្រូវបានផ្អែកទៅលើលក្ខណៈវិនិច្ឆ័យសំខាន់ៗចំនួន ៧ចំណុច ដើម្បីធានាដល់ការការពារកម្មករនិយោជិតពីការទទួលបានប្រាក់ឈ្នួលទាបហួសហេតុ និងការកាត់បន្ថយភាពក្រីក្រ ស្របតាមកម្រិតអប្បបរមានៃប្រាក់ឈ្នួលដែលអាចទទួលយកបានទាំងកម្មករនិយោជិត និងនិយោជក។ នៅក្នុងមាត្រា៥ នៃច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ធាតុផ្សំសម្រាប់យកមកពិចារណាក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមា គឺត្រូវផ្តោតទៅលើលក្ខខណ្ឌសេដ្ឋកិច្ច តម្លៃជីវភាពរស់នៅ និងស្ថានភាពជាក់ស្តែងរបស់ប្រទេសឱ្យស្របនឹងគោលបំណងនៃការកំណត់ប្រាក់ឈ្នួលអប្បបរមា។ លក្ខណៈវិនិច្ឆ័យបែបសង្គម ... Read More »

អយ្យការអមសាលាដំបូងខេត្តស្វាយរៀង សម្រេចចោទប្រកាន់ជនជាតិវៀតណាមចំនួន ៧នាក់ និងបក្ខពួក ពាក់ព័ន្ធនឹងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន ទម្ងន់សរុប ១៣០៣,៣១ក្រាម

ខេត្តស្វាយរៀង​៖​ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តស្វាយរៀង នៅព្រឹក​ថ្ងៃ​ទី​២៩​ ខែសីហា​ ឆ្នាំ​២០២៤នេះ​ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនមេត្តា ជ្រាបថា៖ អយ្យការអមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤​ បានទទួលចាត់ការ លើសំណុំរឿងពាក់ព័ន្ធនឹងករណី រក្សាទុក, ជួញដូរ ... Read More »

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យ ស្តីពី ការបង្កើតក្រុងកំពង់សោម នៃខេត្តព្រះសីហនុ

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យ ស្តីពី ការបង្កើតក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ក្នុងនោះសម្រេច ៖ ត្រូវបានបង្កើត ក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ... Read More »

សិក្ខាសាលាផ្សព្វផ្សាយស្តីពី “បរិយាកាសវិនិយោគ និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា” ជាលើកដំបូង នៅស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន

ភ្នំពេញ​៖​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC​)​ នៅព្រឹក​ថ្ងៃទី២៩​ ខែសីហា ឆ្នាំ២០២៤នេះ​ បានឱ្យដឹងថា លោក​ ឡោ ទិត្យច័ន្ទសុភក្តិ ទីប្រឹក្សាអមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ក្នុងសិក្ខាសាលាស្តីពី “បរិយាកាសវិនិយោគ និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ... Read More »

ក្រសួងបរិស្ថានសហការជាមួយប្រទេសអាល្លឺម៉ង់ពង្រឹងការអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកឆ្ពោះទៅភាពស្អាតរបស់កម្ពុជា

ភ្នំពេញ ៖ នៅទីស្តីការក្រសួងបរិស្ថាន រសៀលថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០២៤ ម្សិលមុិញ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាននិងលោក Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា ... Read More »

សមិទ្ធផលថ្មីរបស់ខេត្តកំពត នូវនាឡិកាខ្នាតធំ ដែលកម្ពស់ ៣៥ម៉ែត្រ នឹងដំឡើងរួចរាល់ក្នុងថ្ងៃនេះ

ខេត្តកំពត ៖ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចុះពិនិត្យផ្ទាល់ក្នុងការដំឡើងមុខនាឡិកាដែលមានអង្កត់ផ្ចិតជិត១០ ម៉ែត្រ។ សមិទ្ធផលថ្មីរបស់ខេត្តកំពត នូវនាឡិកាខ្នាតធំ ដែលកម្ពស់ ៣៥ម៉ែត្រ ... Read More »

រដ្ឋមន្រ្តីក្រសួងបរិស្ថានណែនាំឱ្យមន្រ្តីបន្តជំរុញភាពស្អាតលើដីពីយុទ្ធនាការឱ្យទៅជាចលនា និងឱ្យទៅជាទម្លាប់ឆ្ពោះទៅអនាគតកម្ពុជាស្អាត

ភ្នំពេញ ៖ ក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការជាបន្តបន្ទាប់ សំដៅធ្វើយ៉ាងណាឱ្យផ្ទះយើង សង្គមយើង ប្រទេសយើងមានភាពស្អាត។ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងពិធីជួបជុំគ្រួសារបរិស្ថាន ដើម្បីពិនិត្យលើលទ្ធផលឆ្នាំទី១និងទិសដៅឆ្នាំទី២ ក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនបានហើយ ជនដែលកាត់តក្លែងបន្លំ QR Code ចូល «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ជនល្មើស បានសារភាពទោសកំហុស

ភ្នំពេញ ៖ ជនខិលខូចឆក់ឱកាស ទីបំផុត ! សមត្ថកិច្ចឃាត់ខ្លួនបានហើយ ជនដែលកាត់តក្លែងបន្លំ QR Code ចូល «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ជនល្មើស បានសារភាពទោសកំហុស បន្ទាប់ពីមានចុះផ្សាយពីម្សិលមុិញព្រោងព្រាត។  ជនល្មើសរូបនេះ ... Read More »

សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយយ៉ាងខ្លាំងដោយបានទទួលដំណឹងថាមូលនិធិអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើ ផ្លូវថ្នល់ត្រូវបានចូលរួមដោយប្រជាជន នៅតាមមូលដ្ឋាន

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានរដ្ឋស្តីទី បានបង្ហោះលើផេកផ្លូវការថា ៖ ល្ងាចនេះខ្ញុំមានការភ្ញាក់ផ្អើលនិងសប្បាយរីករាយយ៉ាងខ្លាំងដោយបានទទួលដំណឹងថាមូលនិធិអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើ ផ្លូវថ្នល់ត្រូវបានចូលរួមដោយប្រជាជន នៅតាមមូលដ្ឋាន។ សម្តេចតេជោ ហ៊ុន ... Read More »

កម្ពុជា-ចិនចែករំលែកការងារគ្រប់គ្រងវិស័យមុខងារសាធារណៈ

ភ្នំពេញ ៖ ដោយឈរលើស្មារតី នៃកិច្ចសហប្រតិបត្តិការរវាងក្រសួងមុខងារសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងចាត់តាំង នៃសាធារណរដ្ឋប្រជាមានិតចិន លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងគណៈប្រតិភូកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ពិភាក្សាការងារជាមួយលោក ... Read More »

រថយន្ត​ម៉ាក​HILUX​Rallyបេីកបុក​ក្បាល​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​បណ្ដាល​ឱ្យរងការ​ខូចខាត​

ភ្នំពេញ​៖ បុរស​ម្នាក់​បេីក​រថយន្ត​HILUX Rally មួយគ្រឿង​សង្ស័យ​​ស្រវឹង​ក៏ជ្រុល​ចង្កូត​ទៅ​បុុក​និង​ក្បាល​នាគ​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​ បណ្ដាល​ឲ្យ​បាក់​រលំ​រងការ​ខូចខាត​ ។  ​  ហេតុការណ៍​នេះ​ដែរ​បាន​កេីត​ឡើង​នៅ​វេលា​ម៉ោង​ ៨និង​៣០នាទីយប់​ ថ្ងៃ​ទី​២៨​ ខែ​សីហា​ ឆ្នាំ​២០២៤​ជិត​ស្ថាន​ទូត​ជប៉ុន​ផ្លូវ​ព្រះ​នរោត្តម​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ រាជធានីភ្នំពេញ​។  ... Read More »

អាជ្ញាធរជាតិអប្សរា បន្តការងារជួសជុលទបង្ហូរទឹក នៅផ្នែកខាងជើង នៃប្រាសាទនាគព័ន្ធ បន្ទាប់ពីបញ្ចប់ការជួសជុលទបង្ហូរទឹក ផ្នែកខាងកើតរួចមក

ខេត្តសៀមរាប៖ កាលពីពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរាបានធ្វើការជួសជុលទបង្ហូរទឹក ផ្នែកខាងកើត ប្រាសាទនាគព័ន្ធ ក្នុងរយៈពេលជិត២ខែកន្លងមក កិច្ចការងារនេះបានបញ្ចប់ដោយជោគជ័យ និងកំពុងបន្តការងារជួសជុលទបង្ហូរទឹក ផ្នែកខាងជើងវិញម្តង។ លោក អ៊ិច ស្រេង ស្ថាបត្យករនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ... Read More »

រដ្ឋមន្ដ្រី ឌិត ទីណា បង្ហាញ​ទស្សនវិស័យចង់ឃើញសហគមន៍កសិកម្មទំនើបស្រូវនាងអំ បន្តថែរក្សាដីព្រៃ ដែលជាផ្នែកមួយនៃការថែរក្សាបរិស្ថាន ទាក់ទាញទឹកភ្លៀង និងឈានទៅធ្វើកសិរុក្ខកម្ម

ខេត្ត​សៀមរាប​៖​ លោក​ ឌិត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​និងនេសាទ​ បានបន្តដំណើរទៅកាន់ស្រុកស្វាយលើ ខេត្តសៀមរាប កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ម្សិលមិញនេះ​ ដើម្បីពិនិត្យ និងជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិកម្មទំនើបស្រូវនាងអំ។   សហគមន៍កសិកម្មទំនើបស្រូវនាងអំ គឺជាសហគមន៍កសិកម្មទំនើបដំបូងគេដែលបង្កើតឡើង ... Read More »

គិតត្រឹមម៉ោង ៨យប់ថ្ងៃទី២៨ ខែសីហា! យុទ្ធនាការជាតិនិយម ដើម្បីចូលរួមមូលនិធិកសាងហេដ្ឋារចនាសម័្ពន្ធតាមព្រំដែន​ មានសប្បុរសជនប្រមាណជាង១៨ម៉ឺននាក់​ ទទួល​បានថវិកាជិត​ ១១លានដុល្លារ

ភ្នំពេញ​៖​ គិតត្រឹមម៉ោង ៨យប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ យុទ្ធនាការជាតិនិយម ដើម្បីចូលរួមមូលនិធិកសាងហេដ្ឋារចនាសម័្ពន្ធតាមព្រំដែនដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ទទួលបានថវិកាពីសប្បុរសជនចំនួនជិត១១លានដុល្លារ ជាមួយនិងសប្បុរសជនប្រមាណជាង១៨ម៉ឺននាក់។ នេះបើតាមតួលេខទទួលបានពី មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន នៅយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤។  ដោយឡែក​ចំនួនថវិកា ... Read More »