ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

រថយន្តដឹកខ្សាច់បុករ៉ឺម៉កពីក្រោយបណ្តាលឱ្យរបួសស្ត្រីម្នាក់

ភ្នំពេញ៖​ ស្ត្រីម្នាក់បេីកបររ៉ឺម៉កមកពីលក់បាយបំណងទៅផ្ទះស្រាប់តែរថយន្តដឹកខ្សាច់បេីកបុកពីក្រោយបណ្តាលឱ្យរងរបួសធ្ងន់ត្រូវបានរថយន្តកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យ។  ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង០២និង១៥នាទីថ្ងៃទី១៥ខែមិថុនា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុង ភូមិស្រែជម្រៅ សង្កាត់ចោមចៅទី២ ខណ្ខពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជនរងគ្រោះមានឈ្មោះ វ៉ា យូអារ៉ាន់ ភេទស្រី អាយុ៤១ឆ្នាំ ស្នាក់ភូមិភូមិស្រែជម្រៅ​ ... Read More »

Update! សមត្ថកិច្ចព័ទ្ធផ្ទះនិងឃ្លាំងស្តុកឈើ កោះ សុភី ហៅតាហយ ៣ទីតាំងនៅឃុំឈើតុំ ដកហូតវត្ថុតាងបានច្រើនណាស់

ខេត្តពោធិ៍សាត់ ៖ វត្ថុតាង(ឈើ)ចម្រុះសន្លឹកៗស្ដើង ក្រាស់ មុខកាត់តូចធំ ឡាំងជ្រុង វែងខ្លី និងឈើកែច្នៃជាច្រើនទៀតត្រូវបានសមត្ថកិច្ចដឹកជញ្ជូនយកទៅបន្តនីតិវិធីនៅខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តពោធិ៍សាត់ ខណៈដែលសមត្ថកិច្ចឡោមព័ទ្ធប៉ុន្មានយប់មុន បើគិតត្រឹមរសៀលថ្ងៃសៅរ៍ ៩កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ... Read More »

បុរសម្នាក់ជិះម៉ូតូយ៉ាងលឿនទៅបុករថយន្តចតមុខផ្ទះរងរបួសធ្ងន់

ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ ខណៈជិះម៉ូតូមួយគ្រឿងយ៉ាងលឿនហេីយជ្រុលទៅបុករថយន្តម៉ាក KIA ដែលម្ចាស់ចតមុខផ្ទះសមរម្យឲ្យរងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង៣ រសៀល ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២៤ នៅចំណុចភូមិខ្វា សង្កាត់ដង្កោ ... Read More »

រូបដែលមានអត្ថន័យបរិយាយមិនចេះចប់ !

ភ្នំពេញ ៖ ក្នុងព្រះពុទ្ធសាសនា មានការលើកឡើងថា ៖ ដើម្បីអាចក្លាយជាប្តីប្រពន្ធនឹងគ្នាបាន ត្រូវធ្វើបុណ្យជាមួយគ្នាច្រើនជាតិណាស់ ដូច្នេះហើយទើបប្តីប្រពន្ធភាគច្រើនតែងតែមានការយល់ឃើញនិងចរិយាសម្បត្តិប្រហាក់ប្រហែលគ្នា។ យោគយល់គ្នា គោរពគ្នា នឹកគ្នា គិតពីគ្នា គ្រប់ដង្ហើមចេញចូល ។  គូស្នេហ៍មួយគូនេះ ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចដកតំណែងឧត្តមសេនីយ៍ត្រី កែវ សារ៉ាវុធ ឱ្យមកជាមន្ដ្រី

ភ្នំពេញ ៖ សម័យ វះ កាត់ នៅទីបំផុត ! សម្ដេចធិបតីនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បានចេញអនុក្រឹត្យ សម្រេចដក ឧត្តមសេនីយ៍ត្រី កែវ សារ៉ាវុធ អគ្គនាយករងសវនកម្មផ្ទៃក្នុងម្នាក់ ... Read More »

Update! ម៉ូតូគ្មានឯកសារ៤០គ្រឿង លើកដាក់លើរថយន្តចេញពីខេត្តពោធិ៍សាត់ទៅបន្តនីតិវិធីនៅស្នាក់ការគយចល័តតំបន់៤

ខេត្តពោធិ៍សាត់ ៖ តាមសេចក្ដីរាយការណ៍ពីកម្លាំងចុះប្រតិបត្តិការបង្ហើបឱ្យដឹងនាព្រឹកថ្ងៃសៅរ៍ ៩កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ នេះ ម៉ូតូគ្មានឯកសារចំនួន៤០គ្រឿងត្រូវបានលើកឡើងលើរថយន្តនៅកណ្ដាលក្រុងពោធិ៍សាត់ ដឹកជញ្ជូនទៅបន្តនីតិវិធីនៅទីស្នាក់ការគយចល័តនៅតំបន់៤។ ប្រភពរាយការណ៍ដដែលឱ្យដឹងទៀតថា ... Read More »

🔥រន្ធត់ចិត្ត!ស្លាប់ក្មេងស្រីតូចៗ២នាក់ ខណៈឆេះរោង​ចំបើងក្នុងស្រុកកំពង់រោទិ៍

ខេត្តស្វាយរៀង ​៖ យ៉ាងហោចណាស់មានក្មេងស្រីតូចៗ២នាក់ បានស្លាប់ ខណៈឆេះរោង​ចំបើង បន្ទាប់ពីជីដូន ធ្វេសប្រហែស ដោយបាន យកសំរាម​និង​លាមក​សត្វ​ស្ថួ​ត​ៗ ដុត​ពពក់​ភ្លើង​គោក្របីនៅស្រុកកំពង់រោទិ៍។ យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងនៅព្រឹកថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២៤នេះថា ក្មេងរងគ្រោះមានឈ្មោះ​វី​ន បរ​មី ​អាយុ​២​ឆ្នាំ​ភេទ​ស្រី និងឈ្មោះ ... Read More »

🔥ជនជាតិចិនម្នាក់រងរបួសធ្ងន់ធ្ងរក្នុងករណីគ្រោះអគ្គិភ័យឆេះសណ្ឋាគារយីហោ”អន្តរជាតិ​” ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ

ខេត្ត​ព្រះសីហនុ៖​ បុរស​ជនជាតិ​ចិន​ម្នាក់​ បានរងរបួស​ធ្ងន់ធ្ងរ​ ហេីយត្រូវបានដឹកបញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​ ក្នុងករណីគ្រោះអគ្គីភ័យឆេះសណ្ឋាគារយីហោ”អន្តរជាតិ​”​ ជាន់ផ្ទាល់ដី ស្ថិតក្នុងក្រុមទី១៨ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ​ កាលពីវេលាម៉ោង១៨​ និង១០នាទី​ព្រលប់​ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤។ នេះបេី​យោង​តាមប្រភពព័ត៍មានពី​បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ​។  ... Read More »

អ្នកនាំពាក្យក្រសួងយុត្តិធម៌ ៖​ អយ្យការរាជធានីខេត្ត បានទទួលចាត់ការលើសំណុំរឿងក្មេងទំនើងចំនួន ១១ករណី ដែលមានជនសង្ស័យ ៥២នាក់ និងឃាត់ខ្លួនជនសង្ស័យ ៤១នាក់និងរត់គេចខ្លួន ១១នាក់

ភ្នំពេញ​៖​ លោកបណ្ឌិត​ ជិន​ ម៉ាលីន​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌​ នៅថ្ងៃទី​១៥​ ខែមិថុនា​ ឆ្នាំ​២០២៤នេះ​ សូមជម្រាបជូនសាធារណជនទាំងអស់ជ្រាបថា សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ម្សិលមិញនេះ ... Read More »

រាជរដ្ឋាភិបាលបាននិងកំពុងជំរុញលើកទឹកចិត្តដល់សិស្សានុសិស្ស យុវជន និងអាណាព្យាបាល អនុញ្ញាតឱ្យ កូនចៅរបស់ខ្លួនមកចុះឈ្មោះ និងទទួលការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ រាជរដ្ឋាភិបាលបាននិងកំពុងជំរុញលើកទឹកចិត្តដល់សិស្សានុសិស្ស យុវជន និងអាណាព្យាបាល អនុញ្ញាតឱ្យ កូនចៅរបស់ខ្លួនមកចុះឈ្មោះ និងទទួលការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ ... Read More »

សម្តេចធិបតី ផ្តល់អនុសាសន៍៦ ចំណុច ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤

ភ្នំពេញ ៖ ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ទាំងនៅរាជធានី ភ្នំពេញ និងតាមបណ្តាខេត្ត ហើយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ... Read More »

សូមប្រុងប្រយ័ត្ន​ថ្ងៃ​នេះ! ករណីឆ្លងកូវីដ-១៩៖​ មានអ្នកឆ្លងថ្មី​​ ០៥នាក់, មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ០៣នាក់​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៥ ខែមិថុនា​​ ឆ្នាំ២០២៤នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​  មានអ្នកឆ្លងថ្មី​​ ០៥នាក់, មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ០៣នាក់ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់គ្នា ​។  សូមជម្រាបថា​ ... Read More »

សម្តេចធិបតី ៖ ក្នុងដំណើរការអភិវឌ្ឍប្រទេសជាតិ ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ គឺជាអាទិភាពមួយនៃ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល

ភ្នំពេញ ៖ តាមរយៈសារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ បានថ្លែងថា ... Read More »

រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងធ្វើឱ្យវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា កាន់តែប្រសើរឡើង

ទីក្រុងហ្សឺណែវ ៖ នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នៅក្នុងសម័យប្រជុំលើកទី១១២ នៃសន្និសីទអន្តរជាតិខាងការងារ នាទីក្រុងហ្សឺណែវ ប្រទេសស្វីស រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧ ដែលបានដាក់ចេញនូវផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំ (២០២៤-២០២៨) ដើម្បីពង្រឹងជំនាញបច្ចេកទេសវិជ្ជាជីវៈ ... Read More »

អាជ្ញាធរជាតិអប្សរា ជួសជុល អភិរក្សប្រាសាទបាតជុំ ដំណាក់កាលទី៥

ខេត្តសៀមរាប៖ ក្រុមការងាររបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បន្តការងារជួសជុលប្រាង្គកណ្តាលនៃប្រាសាទបាតជុំ ក្នុងដំណាក់កាលទី៥។ ការងារជួសជុលនេះ បានចាប់ផ្ដើមតាំងតែពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២៤។ កញ្ញា  ដយ ពេជ្រជីរ៉ា វិស្វករនៃអាជ្ញាធរជាតិអប្សរា និងជាអ្នកគ្រប់គ្រងការដ្ឋានជួសជុលនៅប្រាសាទបាតជុំ ឱ្យដឹងថាបច្ចុប្បន្នក្រុមការងារកំពុងជួសជុលតួប៉មកណ្តាលផ្នែកខាងលើនៃប្រាសាទបាតជុំដោយជួសជុលនៅជ្រុងខាងជើង និងទិសអាគ្នេយ៍កន្លែងដែលមានហានិភ័យខ្លាំងជាមុនសិន ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីក្រោមប្រធានបទ “TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ”

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាងនាមរាជរដ្ឋាភិបាលកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំមានសេចក្តីសោមនស្សរីករាយ យ៉ាងក្រៃលែង ដែលបានចូលរួមអបអរសាទរជាមួយសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ ... Read More »

ខឹងជនរងគ្រោះ​ តែងតែផឹកស្រាស្រវឹងហើយដើរយប់ធ្វើឱ្យឆ្កែព្រុសដេកមិនលក់​ ប្រើពូថៅកាប់ទៅលើជនរងគ្រោះរហូតដល់ស្លាប់ ក្នុងថ្លុកឈាម

ខេត្ត​ពោធិ៍សាត់​៖​ លោកឧត្តមសេនីយ៍ទោ ស ថេង នៅព្រឹកថ្ងៃ​ទី​១៥​ ខែមិថុនា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ កម្លាំងសមត្ថកិច្ចជំនាញ​ខេត្ត បានចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួនជន​ដៃដល់​ម្នាក់ ពាក់ព័ន្ធករណីឃាតកម្ម(ដោយប្រើពូថៅ កាប់ទៅលើជនរងគ្រោះរហូតដល់ស្លាប់ ក្នុងថ្លុកឈាម)​ ព្រោះតែខឹងជនរងគ្រោះ​ តែងតែផឹកស្រាស្រវឹងហើយដើរយប់ធ្វើឱ្យឆ្កែព្រុសខ្លួនដេកមិនលក់​។  ... Read More »

រដ្ឋបាលស្រុកសំបូរ ៖ ពាក់ព័ន្ធនឹងគណនីហ្វេសប៊ុករបស់វិទ្យុអាស៊ីសេរី (RFA) និងVILEN TEP ផ្សព្វផ្សាយព័ត៌មានបំភ្លៃ បំភាន់ និងប្រឌិតរឿងឡើងក្នុងគោលបំណងញុះញង់ និងអុចអាល

ខេត្តក្រចេះ ៖ សេចក្តីបំភ្លឺព័ត៌មាន របស់រដ្ឋបាលស្រុកសំបូរ ពាក់ព័ន្ធនឹងគណនីហ្វេសប៊ុករបស់វិទ្យុអាស៊ីសេរី (RFA) និងVILEN TEP ផ្សព្វផ្សាយព័ត៌មានបំភ្លៃ បំភាន់ និងប្រឌិតរឿងឡើងក្នុងគោលបំណងញុះញង់ និងអុចអាល ដើម្បីឱ្យសាធារណជន និងបងប្អូនប្រជាពលរដ្ឋ មានការយល់ច្រឡំ។  ... Read More »

រូបភាពបង្ហាញជាគ្រឿងចក្រ កប៉ាល់សម្រាប់ដំណើរការជីកព្រែកជីក «ហ្វូណន-តេជោ» តាមបណ្តាញសង្គមប៉ុន្មានថ្ងៃនេះ គ្មានប្រភពត្រឹមត្រូវ និងផ្លូវការនោះទេ

ភ្នំពេញ ៖ រូបភាពគ្រឿងចក្រកប៉ាល់នេះត្រូវបានផ្សព្វផ្សាយតៗគ្នានៅប៉ុន្មានថ្ងៃមកនេះ ដោយគ្មានប្រភពត្រឹមត្រូវ និងផ្លូវការនោះទេ។ គ្រឿងចក្រសម្រាប់ដំណើរការជីកព្រែកជីក «ហ្វូណន-តេជោ» នឹងត្រូវតាំងបង្ហាញ និងប្រកាស នៅថ្ងៃសម្ពោធបើកការដ្ឋានផ្លូវការ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ... Read More »

ឃាត់ខ្លួនមុខសញ្ញាចោរលួចម្នាក់ក្រោយពីលួចទូរស័ព្ទ​ដៃ០១គ្រឿង​នៅទួលគោក​

 ភ្នំពេញ​៖​ កម្លាំងប៉ុស្តិ៍នគរបាលបឹងកក់ទី១ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក​ នៅវេលាម៉ោង៤និង២០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៥ ខែ​មិថុនា​ ឆ្នាំ២០២៤ បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ជាក់ស្ដែងពី​បទលួចទូរស័ព្ទដៃ០១គ្រឿងម៉ាកiphone 8Plus ពណ៌​ខ្មៅ​ ដែលប្រព្រឹត្តបទល្មើសនៅចំណុចមុខធនាគារប្រៃសណីយ៍ផ្ទះលេខ២៤​ ​ ផ្លូវលេខ២៧៣​ ​ក្រុម​៥៤​ ភូមិ១៣​ សង្កាត់បឹងកក់ទី១ ... Read More »

អបអរសាទរ ខួប៦២ឆ្នាំ តុលាការយុត្តិធម៌អន្តរជាតិ សម្រេចឱ្យកម្ពុជាជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ​ ១៥ មិថុនា ១៩៦២-១៥ មិថុនា ២០២៤

ភ្នំពេញ​៖​ នៅថ្ងៃ​ទី​១៥​ ខែមិថុនា​ ឆ្នាំ​២០២៤នេះ​ គឺជាខួប៦២ឆ្នាំ តុលាការយុត្តិធម៌អន្តរជាតិ សម្រេចឱ្យកម្ពុជាជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ​ ១៥ មិថុនា ១៩៦២-១៥ មិថុនា ២០២៤។  គួររម្លឹកថា​ សម្តេចព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ... Read More »

ព័ត៌មានបឋម៖ ទីបំផុតសមត្ថកិច្ចព័ទ្ធផ្ទះនិងឃ្លាំងឈើ កោះ សុភី ហៅតាហយ ដកហូតវត្ថុតាងជាច្រើន

  ខេត្តពោធិ៍សាត់ ៖ រយៈពេល២ថ្ងៃ គី ថ្ងៃទី១៤និង១៥ ខែមិថុនា ឆ្នាំ២០១៤ លោក ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តពោធិ៍សាត់ បានដឹកនាំកម្លាំងសមត្ថកិច្ចចំរុះឡោមព័ទ្ធថៅកែឈើ លោក កោះ សុភី ហៅតាហយ ... Read More »

ដើម្បីការពារសុវត្ថិភាពក្នុងការធ្វើដំណើរនៅលើផ្លូវល្បឿនលឿន បងប្អូនត្រូវយល់ដឹងបន្ថែមអំពីបម្រាម

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីការពារសុវត្ថិភាពក្នុងការធ្វើដំណើរនៅលើផ្លូវល្បឿនលឿន បងប្អូនត្រូវយល់ដឹងបន្ថែមអំពីបម្រាមមួយចំនួនដូចខាងក្រោម៖ 1. ហាមបោះសំរាមចោលតាមផ្លូវ 2. ហាមបើកបរត្រឡប់ក្រោយ 3. ហាមបើកបរបញ្រ្ចាសទិស ... Read More »

នគរបាលសហការជាមួយអាជ្ញាធរមូលដ្ឋានចុះឡោមទីតាំងក្លិបយីហោ ប៉ាវ លី ជី និងប្រមូលមនុស្សបានជិត ២០០នាក់

​ភ្នំពេញ៖ នៅវេលាម៉ោង១២យប់រំលងអធ្រាត្រឆ្លងចូលថ្ងៃទី១៥ ខែមិថុនាឆ្នាំ២០២៥ កម្លាំងនគរបាលនៃ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃក្រសួងមហាផ្ទៃ និងកម្លាំងតម្រួតបទបញ្ជា សហការជាមួយកម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះឡោមព័ន្ធទីតាំងក្លិបមួយកន្លែងយីហោ ប៉ាវ លីជីង ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ ៥៩៨ សង្កាយ់បឹងកក់ទី២ ខណ្ឌទួលគោក ... Read More »

កងរាជអាវុធហត្ថរាជធានីភ្នំពេញបញ្ជូនជនសង្ស័យប្រុសស្រី៦នាក់ទៅតុលាការ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ចំនួន ២ករណីផ្សេងគ្នា

ភ្នំពេញ ៖ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃកងរាជ អាវុធហត្ថរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ បានបញ្ជូនជនសង្ស័យប្រុសស្រីចំនួន ៦នាក់ទៅតុលាការ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ក្រោយពីបង្ក្រាបបានចំនួន ២ករណីផ្សេងគ្នាមក។ ករណីទី១៖ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ... Read More »

តោះស្វែងយល់ អំពី អត្ថប្រយោជន៍នៃកាំរស្មីសំរាប់ជំងឺមហារីកមាត់ស្បូន!

ភ្នំពេញ ៖ អត្ថប្រយោជន៍នៃកាំរស្មីសំរាប់ជំងឺមហារីកមាត់ស្បូន!  ១) តើអ្វីទៅជាជំងឺមហារីកមាត់ស្បូន?  ជំងឺមហារីកមាត់ស្បូន គឺជាការវិវត្តមិនប្រក្រតី និងលឿនខុសធម្មតា នៃកោសិការរបស់មាត់ស្បូនស្រ្តី បង្កើតបានជាដុំសាច់ ដែលយើងតែងតែហៅថាជាជំងឺដុំសាច់មហារីក។ វាមាននិន្នាការរាលដាលសរីរាង្គជុំវិញ (Invasion) និងសរីរាង្គនៅឆ្ងាយ (Metastasis)។ ... Read More »

បណ្តារោងចក្រសហគ្រាសបានចូលរួមភាពស្អាតរបស់កម្ពុជា

ខេត្តស្វាយរៀង ៖ រោងចក្រសហគ្រាសចំនួន៣យ៉ាងតិច នៅខេត្តស្វាយរៀង និងនៅខេត្តបាត់ដំបង បាននិងកំពុងបំពាក់ប្រព័ន្ធស្វ័យត្រួតពិនិត្យ លើការបញ្ចេញសំណល់រាវ នៅក្នុងសប្តាហ៍នេះ ដើម្បីឆ្លើយតបជាពិសេសនឹងភាពស្អាតរបស់កម្ពុជា។ ក្រុមការងារនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន បានសហការជាមួយក្រុមហ៊ុន Global Fabrication and Engineering ... Read More »

ទិដ្ឋភាពទូទៅនៃការរៀបចំតុបតែងនៅខាងមុខព្រះបរមរាជវាំង ត្រៀមឆ្ពោះទៅព្រះរាជពិធីចម្រើនព្រះជន្ម សម្តេចម៉ែ

ភ្នំពេញ ៖ ទិដ្ឋភាពទូទៅនៃការរៀបចំតុបតែងនៅខាងមុខព្រះបរមរាជវាំង ត្រៀមឆ្ពោះទៅព្រះរាជពិធីចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ នេះតទៅនៅបរិវេណខាងមុខព្រះទីនាំងចន្ទឆាយា ព្រះបរមរាជវាំង។ក្នុងឱកាសនៃព្រះរាជពិធីចម្រើនព្រះជន្មសម្ដេចម៉ែ ... Read More »

ក្រុមអង្គការសមាគមសង្គមស៊ីវិល ចំនួន១០០នាក់ នាំគ្នាលើកបដាតវ៉ានៅមុខអង្គការសង់ត្រាល់

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២៤ ម្សិលមុិញ ក្រុមសមាជិកអង្គការសង្គមស៊ីវិល និងសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា ប្រមាណជា ១០០នាក់ បានប្រមូលផ្តុំគ្នាធ្វើការតវ៉ានៅមុខទីស្នាក់ការមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) ស្ថិតនៅផ្ទះលេខ ... Read More »

មួយថ្ងៃ​! មនុស្ស​ចំនួន​ ១០នាក់បានស្លាប់​ និងរបួសធ្ងន់ស្រាល ១២នាក់​ ក្នុង​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅទូទាំងប្រទេសកម្ពុជា​

ភ្នំពេញ​៖​ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ សូម​អំពាវនាវឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ បើកបរយានយន្តរបស់លោកអ្នកដោយប្រុង ប្រយ័ត្ន!​ ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍!​ ពាក់​មួក​សុវត្ថិភាព​​ម្នាក់​ ការពារ​ជីវិត​មនុស្ស​ម្នាក់! ពេលបើកបរត្រូវប្រកាន់ខ្ជាប់នូវ សុជីវធម៌ សីលធម៌ ... Read More »