ព័ត៌មានទាន់ហេតុការណ៍៖

Monthly Archives: June 2021

ហាងលក់ខោអាវ Zando ដែលមានទីតាំងស្ថិតនៅផ្លូវ៣៥២ កែង ៥៧ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង មានអ្នកជំងឺកូវីដ-១៩​​ បានចូលទៅកាន់ទីតាំងខាងលើនេះដើម្បីទិញសម្លៀកបំពាក់មួយចំនួន

ភ្នំពេញ៖ ហាងលក់ខោអាវ Zando ដែលមានទីតាំងស្ថិតនៅផ្លូវ៣៥២ កែង ៥៧ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង មានអ្នកជំងឺកូវីដ-១៩​​ បានចូលទៅកាន់ទីតាំងខាងលើនេះដើម្បីទិញសម្លៀកបំពាក់មួយចំនួន នេះបើយោងតាមអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងនៅរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១។ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ... Read More »

ហាងមាសពេជ្រ សុវណ្ណធីតា ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ១៥E0 ផ្លូវប៉ាស្ទ័រ៥១ កែងផ្លូវ១៣៦ (ផ្សារតាប៉ាង) មានអ្នកជំងឺកូវីដ-១៩​​ គឺជាបុគ្គលិកផ្នែកសន្តិសុខធ្វើការនៅទីតាំងខាងលើនេះ

ភ្នំពេញ៖ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, ហាងមាសពេជ្រ សុវណ្ណធីតា ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ15E0 ផ្លូវប៉ាស្ទ័រ51 កែងផ្លូវ136 (ផ្សារតាប៉ាង) មានអ្នកជំងឺកូវីដ-១៩​​ គឺជាបុគ្គលិកផ្នែកសន្តិសុខធ្វើការនៅទីតាំងខាងលើនេះ។ ... Read More »

លោកត្រាំទាមទារឲ្យចិនសងសំណង១០ពាន់លានដុល្លារ ដោយសារតែកូវីដ-១៩

អតីតប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ បានអំពាវនាវឲ្យចិន សងសំណងជាទឹកប្រាក់ ដល់អាមេរិក ១០ ពាន់លានដុល្លារ ដោយសាតែការឆ្លងកូវីដ-១៩ រាលដាលចេញពីទឹកដីចិន។ សារព័ត៌ The Hill បានផ្សាយថា ការអំពាវនាវខាងលើរបស់អាមេរិក កើតឡើងក្នុងពេលដែល ... Read More »

អាមេរិកផ្តល់ជំនួយវ៉ាក់សាំង ៧៥០ពាន់ដូសឲ្យកោះតៃវ៉ាន់

រដ្ឋាភិបាលអាមេរិកបានសម្រេចផ្គត់ផ្គង់វ៉ាក់សាំងចំនួន៧៥០ពាន់ ដូសឲ្យកោះតៃវ៉ាន់ ក្នុងពេលដែលកោះនេះកំពុងតែខិតខំប្រយុទ្ធប្រឆាំងការឆ្លងរាលដាលកូវីដ-១៩ជាថ្មី ក៏ដូចជាកង្វះវ៉ាក់សាំងចាក់ជូនពលរដ្ឋ។ សមាជិកព្រឹទ្ធសភាអាមេរិក៣រូប បានបំពេញទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់នាថ្ងៃទី៦ខែមិថុនានេះ ដោយនាំវ៉ាក់សាំងផ្តល់ជំនួយដល់កោះតៃវ៉ាន់ផងដែរ ក្នុងពេលដែល ទំនាក់ទំនងជាមួយចិនដីគោកកាន់តែតានតឹងនោះ។ សមាជិកព្រឹទ្ធសភាអាមេរិក លោក Tammy Duckworth បានឱ្យដឹងថា អាមេរិកបានផ្តល់វ៉ាក់សាំង ... Read More »

ដំណឹងល្អសម្រាប់អ្នកខេត្តកំពង់ចាម! នៅថ្ងៃនេះអាជ្ញាធរខេត្តកំពង់ចាម បានប្រកាសអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ រហូតចំនួន១៩៥ នាក់ និងរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន១៩នាក់ នៅថ្ងៃទី០៥​ ខែមិថុនាឆ្នាំ២០២១

ខេត្តកំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម មានកិត្តិយស សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅខេត្តកំពង់ចាម បងប្អូនកម្មករ-កម្មការិនីក្នុងស្រុកជើងព្រៃ ស្រុកបាធាយ ព្រៃឈរ និងរោងចក្រ(៧អេនជី) ស្រុកខ្សាច់កណ្តាល និងសាធារណៈជនទាំងអស់ អំពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន១៩នាក់ ដែលមានឈ្មោះដូចខាងក្រោម៖ នៅថ្ងៃទី០៥ ខែមិថុនា ... Read More »

អាជ្ញាធរខេត្តតាកែវ សម្រេចផ្អាកជាបណ្តោះអាសន្ននូវការលក់ដូរក្នុងផ្សារតាកែវ និងការលក់ដូរជុំវិញផ្សារតាកែវទាំងអស់ ស្ថិតក្នុងភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ

ខេត្តតាកែវ ៖ រដ្ឋបាលខេត្តតាកែវសម្រេច.. ប្រការ១..ត្រូវបានផ្អាកជាបណ្ដោះអាសន្ននូវអាជីវកម្ម ការលក់ដូរទាំងអស់នៅក្នុង ផ្សារតាកែវ បរិវេណជុំវិញផ្សារ និងការ លក់ដូរតាមគេហដ្ឋានជុំវិញផ្សារតាកែវទាំងអស់ ដែលស្ថិតនៅក្នុងភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ដែលជាតំបន់មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ បានប៉ះពាល់ដោយផ្ទាល់ ... Read More »

អភិបាលស្រុកចន្ទ្រា និងលោក អនុប្រធានក្រុមការងារគណៈបក្សប្រជាជនកម្ពុជាចុះជួយឃុំព្រៃគគីរ ចុះជួបសំណេះសំណាលនិង ប្រគល់សម្ភារជូនប្រជាពលរដ្ឋចំនួន៣៦ គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័កក្នុងឃុំព្រៃគគីរស្រុកចន្រ្ទា

ខេត្តស្វាយរៀង៖ លោក ថន ថាវុទ្ធា អភិបាល ស្រុកចន្ទ្រា និងលោក ពេញ ទិត្ថារ៉ា អនុប្រធានក្រុមការងារគណ:បក្សប្រជាជនកម្ពុជាចុះជួយឃុំព្រៃគគីរ និងសប្បុជនបានចុះជួបសំណេះសំណាលនិង ប្រគល់ជូនប្រជាពលរដ្ឋចំនួន៣៦ គ្រួសារ  ដែលកំពុងធ្វើចត្តាឡីស័ករស់នៅទាំង៥ភូមិស្ថិតក្នុងឃុំព្រៃគគីរស្រុកចន្រ្ទា ខេត្តស្វាយរៀង។ ការចុះជួបសំណេះសំណាលនេះធ្វើឡើងនៅព្រឹកថ្ងៃអាទិត្យ១១រោចខែជេស្ឋ ... Read More »

បុរសម្នាក់ចង.កសម្លាប់ខ្លួននៅដំបូលរោងមុខផ្ទះធ្វើឱ្យផ្អើលដល់គ្រួសារទាំងយប់

ខេត្តស្វាយរៀង៖ បុរសម្នាក់ត្រូវបានក្រុមគ្រួសារប្រទះឃើញចងកនឹងដំបូលរោងមុខផ្ទះខ្លួនឯង បង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសាររាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យសព។   ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រហែល២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែមិថុនាឆ្នាំ២០២១ ស្ថិតក្នុងភូមិស្វាយអាណាត ឃុំញ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។   សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាបុរសខាងលើមានឈ្មោះអ៊ុន ភារម្យ អាយុ៤៧ឆ្នាំ មុខរបរកសិករ រស់ក្នុងភូមិឃុំកើតហេតុខាងលើ។ ... Read More »

ក្រសួងប្រៃសណីយ៍ បញ្ជាក់លេខទូរស័ព្ទសំខាន់ៗដែលអ្នកគួរមានក្នុងសម័យឌីជីថលនេះ ជាពិសេសក្នុងកំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់រំលឹកបន្ថែមថា, លេខទូរស័ព្ទសំខាន់ៗដែលអ្នកគួរមានក្នុងសម័យឌីជីថលនេះ ជាពិសេសក្នុងកំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩។ សូមកត់ត្រាចូលក្នុងទូរស័ព្ទដៃរបស់អ្នកណា៎!ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានលើកឡើងថា, សម្រាប់គន្លឹះថ្មីៗដើម្បីការពារកូនរបស់លោកអ្នក សូមតាមដានទំព័រ Facebook គិតគូរកូន និង ក្រសួងប្រៃសណីយ៍ ... Read More »

អាជ្ញាធរខេត្ត​ព្រះវិហារ បានចុះបិទទីតាំងមួយចំនួនស្ថិតនៅទីរួមស្រុករវៀងជាបណ្តោះអាសន្នសិនក្រោយពេលរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៣ នាក់ ដែលមកពីខេត្តកំពង់ធំ !

ខេត្ដព្រះវិហារ៖ នៅព្រឹកថ្ងៃអាទិត្យ ទី​០៦ ខែមិថុនា​ ឆ្នាំ២០២១នេះ ពោលគឺក្រោយពេលរកឃើញវិជ្ជមានកូវីដ-១៩ចំនួន៣ នាក់ ដែលមកពីខេត្តកំពង់ធំ រដ្ឋបាល​ស្រុករវៀង ខេត្ត​ព្រះវិហារ បានចុះបិទទីតាំងមួយចំនួនស្ថិតនៅទីរួមស្រុកជាបណ្តោះអាសន្នសិនមានដូចជា៖ ផ្សារស្រុករវៀង ផ្ទះសំណាក់តោពី​រ​ អាហារដ្ឋានទល់មុខតោពីរ​ និងកន្លែង ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៤នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ខេត្តស្វាយរៀង៖ បុរសសង្ស័យជាមុខសញ្ញា៤នាក់ត្រូវបានបានសមត្ថកិច្ចកម្លាំងជំនាញគ្រឿងញៀន នគរបាលខេត្ត សហការជាមួយកម្លាំង អធិកាដ្ឋាននគរបាលក្រុង បានធ្វើការឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ១រសៀលថ្ងៃទី០៥ ខែមិថុនាឆ្នាំ ២០២១ ស្ថិតក្នុងភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។ សមត្ថកិច្ចនគរបាលបានឱ្យដឹងថា សង្ស័យ ... Read More »

ដំណឹងរីករាយ ! ខណ:កម្ពុជា នឹងទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ស៊ីណូវ៉ាក់ ចំនួន ៥០ មុឺនដូស បន្ថែមទៀត ដែលនឹងដឹកមកដល់ នៅថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២១ ខាងមុខនេះ !

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចតេជោ ហ៊ុនសែន នឹងត្រូវទទួលវ៉ាក់សាំងបន្ថែមទៀតដើម្បីចាក់ជូនប្រជាពលរដ្ឋនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស ការពារជំងឺកូវីដ-១៩ ហើយចាត់ទុកថាជាដំណឹងរីករាយ, ! ខណ:កម្ពុជា នឹងទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ស៊ីណូវ៉ាក់ ចំនួន ៥០ មុឺនដូស បន្ថែមទៀត ... Read More »

កម្ពុជា! បន្ត​​រកឃេីញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៦៣១នាក់​ ខណៈ​​អ្នក​ជាសះស្បើយ​ ១០៦៩នាក់​ និងអ្នក​ស្លាប់​ ១១នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល​ នៅព្រឹកថ្ងៃអាទិត្យទី៦ ខែមិថុនា​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៦៣១នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន ១០៦៩នាក់ និងករណីស្លាប់​ ១១នាក់​។​ នេះបើ​យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា។ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី៥ ... Read More »

ខាត់ សុឃីម បង្ហើបរឿងគម្រោងឲ្យកូនស្រីចូលរួមប្រកួតកញ្ញាឯកនៅពេលពេញវ័យ

     ភ្នំពេញ៖ ជាច្រើនឆ្នាំចុងក្រោយនេះ មហាជនមានការចាប់អារម្មណ៍ខ្លាំងទៅលើតារាពហុជំនាញអ្នកនាង ខាត់ សុឃីម ដែលនាងបានក្លាយជាតារាល្បីនាំមុខគេម្នាក់ក្នុងចំណោមតារាល្បីៗនៅកម្ពុជាមួយចំនួន ដែលបានខិតខំដុតដៃដុតជើងជួយចែករំលែក គាំទ្របំផុសគំនិតទៅកាន់មហាជនបន្ថែមឲ្យងាកមកចាប់អារម្មណ៍លើវិស័យកញ្ញាឯកនៅកម្ពុជា។ គេក៏កក់សម្គាល់ដែរថា នាងតែងតែធ្វើការចែករំលែក លើកទឹកចិត្តទៅកាន់បេក្ខភាពកញ្ញាឯកកម្ពុជាជានិច្ច ដែលសូម្បីតែ Profile ... Read More »

ប្រជាពលរដ្ឋក្នុងខណ្ឌព្រែកព្នៅគាំទ្រពេញទំហឹងនូវចំណាត់ការរបស់សាលារាជធានីភ្នំពេញដែលតម្រូវឲ្យរុះរើសំណង់មិនរៀបរយលើផ្ទៃទឹក

  ភ្នំពេញ ៖ ប្រជាពលរដ្ឋយ៉ាងច្រើនលើសលប់ក្នុងខណ្ឌព្រែកព្នៅបានគាំទ្រពេញទំហឹងនូវចំណាត់ការរបស់សាលារាជធានីភ្នំពេញ ដែលឱ្យសាលាខណ្ឌព្រែកព្នៅចុះត្រួតពិនិត្យនិងផ្សព្វផ្សាយនៅតាមទន្លេដែលមានផ្ទះបណ្តែតទឹក បែចិញ្ចឹមត្រី ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយនៅលើផ្ទៃទន្លេសាប នៅក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ ដោយអនុវត្តតាមលិខិតលេខ ០៣៨/២១ សជណ.ច ចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ... Read More »

រដ្ឋបាលខេត្តព្រះសីហនុ បន្តដាក់ជាតំបន់លឿងនូវ ក្រុងព្រះសីហនុ និងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយបន្ថែមវិធានការយ៉ាងម៉ឺងម៉ាត់លើការផាកពិន័យ !

ខេត្តព្រះសីហនុ៖ បន្តដាក់ជាតំបន់លឿងនូវ ក្រុងព្រះសីហនុ និងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយបន្ថែមវិធានការយ៉ាងម៉ឺងម៉ាត់លើការផាកពិន័យ និងវិធានការច្បាប់ចំពោះបុគ្គលដែលមិនអនុវត្តតាមការណែនាំ។នេះជាការបញ្ជាក់ឲ្យដឹងពីរដ្ឋបាលខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១។ រដ្ឋបាលខេត្តព្រះសីហនុបានបញ្ជាក់ថា, សេចក្តីលម្អិតមាននៅក្នុងសេចក្តីសម្រេចថ្មីរបស់រដ្ឋបាលខេត្ត នឹងផ្សព្វផ្សាយជាផ្លូវការនាពេលបន្តិចទៀត។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ លឿងនូវ ក្រុងព្រះសីហនុ ... Read More »

Rafa Nadal យកឈ្នះ Norrie ឈានទៅប្រកួតជុំទី៤កម្មវិធី French Open

កីឡាករវាយតឺន្នីសជើងខ្លាំង Rafa Nadal បានឈានដល់វគ្គ១៦នាក់ចុងក្រោយនៃព្រឹត្តិការណ៍ French Open ជាលើកទី១៦កាលពីថ្ងៃសៅរ៍ ដោយការបំបាក់កីឡាករអង់គ្លេស Cameron Norrie ក្នុងលទ្ធផល ៦-៣ ៦-៣ ៦-៣។ Rafa ... Read More »

ម្ចាស់ជើងឯកអូឡាំពិក៤សម័យ Mo Farah បរាជ័យក្នុងការរត់ចម្ងាយ១០គីឡូម៉ែត្រ

ក្ដីសង្ឃឹមរបស់ម្ចាស់ជើងឯកអូឡាំពិក៤សម័យកាលកីឡាករអត្តពលកម្មMo Farah ក្នុងការបញ្ចប់អាជីពរបស់ខ្លួននៅឯការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូបានរងនូវការខកចិត្តយ៉ាងខ្លាំងនៅពេលដែលរូបគាត់ខកខានមិនបានប្រកួតជម្រុះចម្ងាយ១០.០០០ម៉ែត្រក្នុងទីក្រុង Birmingham ប្រទេសអង់គ្លេសកាលពីថ្ងៃសៅរ៍ថ្ងៃទី៥ ខែមិថុនា ។ សារព័ត៌មាន AFP បានផ្សាយថា កីឡាកររត់ចម្ងាយវ័យ៣៨ឆ្នាំរូបនេះបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៨នៅពីក្រោយកីឡាករ Briton Marc Scott ... Read More »

ក្លិប Aston Villa យល់ព្រមលើកិច្ចព្រមព្រៀងតម្លៃខ្លួន៣៣លានផោនសម្រាប់ខ្សែបម្រើ Emiliano Buendia មកពី Norwich City

ក្លិប Aston Villa បានយល់ព្រមលើកិច្ចព្រមព្រៀងតម្លៃខ្លួនរបស់ក្លិបដែលមានតម្លៃ៣៣លានផោនដំបូងសម្រាប់ខ្សែបម្រើ Emiliano Buendiaរបស់ក្រុម Norwich City ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport និងសារព័ត៌មានរ៉យទ័រនៅព្រឹកថ្ងៃទី៦ មិថុនានេះ។ Aston ... Read More »

ខ្សែបម្រើ Kevin de Bruyne នឹងចូលរួមជាមួយក្រុមជម្រើសជាតិបែលហ្ស៊ិកក្នុងព្រឹត្តិការណ៍យូរ៉ូបន្ទាប់ពីវះកាត់ជាសះស្បើយ

ខ្សែបម្រើ Kevin de Bruyne ដែលកំពុងលេងឲ្យក្រុមមេឃខៀវ Manchester City បានទទួលការវះកាត់តិចតួចលើរបួសផ្ទៃមុខរបស់គាត់ដោយជាសះស្បើយ ហើយនឹងចូលរួមជាមួយក្រុមជម្រើសជាតិបែលហ្ស៊ិកនៅថ្ងៃចន្ទនេះ។ កីឡាករវ័យ២៩ឆ្នាំរបស់ក្រុម Manchester City រូបនេះបានបាក់ខ្ទង់ច្រមុះនិងរបួសភ្នែកខាងឆ្វេងនៅក្នុងការប៉ះទង្គិចគ្នាជាមួយកីឡាករ Antonio Rudiger ... Read More »

តំណាង ហ៊ុន ម៉ានី ដឹកនាំប្រជុំតាមដានវឌ្ឍនភាពការងារ របស់ ស.ស.យ.ក. ខេត្តព្រៃវែង

ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១នេះ លោក ស សុខា តំណាងដ៏ខ្ពង់ខ្ពស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ( ស.ស.យ.ក.) ដឹកនាំប្រជុំតាមដានវឌ្ឍនភាពការងារប្រចាំខែឧសភា ... Read More »

ពលករខ្មែរ៤នាក់នឹងមេខ្យល់ជនជាតិខ្មែរម្នាក់ ត្រឡប់ចូលប្រទេសកម្ពុជាវិញត្រូវទាហានឈុតខ្មៅថៃឃាត់ខ្លួន

     ក្រុងប៉ោយប៉ែត៖ កម្លាំងទាហានឈុតខ្មៅអង្គភាពទី១២ ចាប់ឃុំខ្លួនពលករខ្មែរចំនួន៤នាក់ ព្រមទាំងមេខ្យល់ជនជាតិខ្មែរម្នាក់កាលពីវេលាម៉ោង១០នឹង២៤នាទី ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ អ្នកសារព័ត៌មានថៃរាយការណ៍ថា កម្លាំងទាហានកងរយទី១២០៥ ចំណុះអង្គភាពទាហានឈុតខ្មៅទី១២ ស្រុកអារញ្ញ កងកម្លាំងបូរផា បានចាត់កម្លាំងដាក់ប៉ុស្តិ៍ត្រួតពិនិត្យភូណាំក្លៀង ... Read More »

កម្លាំងចំរុះបង្រ្កាបរថយន្តដឹកឈើ១គ្រឿង ប្រគល់ជូនមន្រ្តីបរិស្ថាន បន្តនីតិវិធី

ខេត្តពោធិ៍សាត់ ៖ កម្លាំងចំរុះស្រុកវាលវែងសហការបង្រ្កាប រថយន្តធុនធំ១គ្រឿងមានផ្ទុកឈើក្រាក់ពេញព្រៀប ដើម្បីប្រគល់ជូនមន្រ្តីជំរកសត្វព្រៃភ្នំសំកុសចាត់ការបន្ត ។ ករណីឃាត់ចាប់រថយន្តធុនធំ១គ្រឿងកំពុងដឹកជញ្ជូនឈើជាក់ស្ដែងនេះ នាព្រឹកថ្ងៃសៅរ៍ ១០រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ... Read More »

អុំស្រី រ៉ីម វណ្ណារី ម្តាយលោកស្រី ណើ ចាន់ត្រា: កូនឃ្លាតពីម្តាយជាង៤ខែ! ខណ:(ណើ ចាន់ត្រា​) ដែលត្រូវបានតុលាការឃុំខ្លួននៅគុកព្រៃសដោយអយុត្តិធម៌ តាមបណ្តឹងលោកស្រី ទ្រី ដាណា !

ភ្នំពេញ៖ គេមិនអាចធ្វើការចោទប្រកាន់ទៅលើដើមបណ្តឹង ឬតុលាការថាបាន ធ្វើបាបលោកស្រី ណើ ចាន់ត្រា តំណាងចែកចាយផលិតផលអោយលោកស្រីពាណិជ្ជករដ៏ល្បីម្នាក់ឈ្មោះ ទ្រី ដាណា នោះឡើយ ។ ប៉ុន្តែលោក ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី ... Read More »

អាជ្ញាធរខេត្តសៀមរាប បន្តករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន២៣នាក់

ខេត្តសៀមរាប៖ អាជ្ញាធរខេត្តសៀមរាប បន្តករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន២៣នាក់ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១។សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២១ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ... Read More »

ប្រទេសនីហ្សេរីយ៉ាបានបិទកម្មវិធី Twitter កាលពីព្រឹកថ្ងៃសៅរ៍ម្សិលមុិញ !

ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិ នៅយប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, រដ្ឋាភិបាលរបស់ប្រទេសនីហ្សេរីយ៉ាបាន បញ្ជាឱ្យក្រុមហ៊ុនផ្ដល់សេវាកម្មទូរសព្ទបិទកម្មវិធី Twitter ដោយមិនមានពេលកំណត់ បន្ទាប់ពីក្រុមហ៊ុននេះបានលុបចោលផុស (post) របស់លោកប្រធានាធិបតី Buhari កាលពីថ្ងៃពុធសប្តាហ៍នេះ។ ... Read More »

រដ្ឋបាលខេត្តព្រះវិហារ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន០៣នាក់ ដែលបានធ្វើដំណើរមកពីខេត្តកំពង់ធំ​ ជាមួយអ្នករួមដំណើរចំនួន០៣នាក់ទៀត !

ខេត្តព្រះវិហារ៖ បើយោងតាមប្រភព ពីរដ្ឋបាលខេត្តព្រះវិហារ បានបញ្ជាក់អោយដឹងថា, រដ្ឋបាលខេត្តព្រះវិហារ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន០៣នាក់ ដែលបានធ្វើដំណើរមកពីខេត្តកំពង់ធំ​ ជាមួយអ្នករួមដំណើរចំនួន០៣នាក់ទៀត នៅយប់ថ្ងៃទី០៥ ខែមិថុនា​ឆ្នាំ២០២១ វេលាម៉ោង ៩.១៥នាទី នៅមណ្ឌលចត្តាឡីស័កកម្រិត១ ស្រុករវៀង ... Read More »

រថយន្ដស៊េរីទំនើប Range rover បុកម៉ូតូហុងដាឌ្រីមបណ្ដាលឲ្យយុវជនម្នាក់ស្លាប់យ៉ាងអាណោចអាធ័មនិងម្នាក់ទៀតរបួសធ្ងន់

ភ្នំពេញ​ ៖​ យុវជនម្នាក់បានដួលបោកក្បាលស្លាប់យ៉ាងអាណោចអាធ័ម និងម្នាក់ទៀតរងរបួសធ្ងន់​ ក្រោយពីជិះម៉ូតូឌុបគ្នាត្រូវរថយន្ដស៊េរីទំនើប​ Range rover មួយគ្រឿងបើកបុកយុវជន២នាក់កំពុងជិះម៉ូតូចំពីក្រោយពេញទំហឹង​ កាលពីវេលាម៉ោង១០ និង៣០នាទីយប់​ ថ្ងៃទី០៥ ខែមីថុនា ឆ្នាំ២០២១ ស្ថិតត្រង់ចំណុចស្ពាននាគកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ... Read More »

រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣៦នាក់ បន្ថែមទៀត នៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២១

ខេត្តព្រៃវែង៖ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣៦នាក់ បន្ថែមទៀត នៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២១ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន៩ ... Read More »

លោកឧកញ៉ា ទៀ វិចិត្រ មានចិត្តសប្បុរសធម៌ ជួយសង្គមដោយមិនរើសអើង ពិសេសជនរងគ្រោះជួបវិបត្តិតាមសមុទ្រ !

ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនក្រុមការងារសង្គ្រោះGTVCនិងអូប័រពេទ្យល្បឿនលឿនទាំងយប់ ទៅទទួលយកជនរងគ្រោះមានអាការៈសន្លប់ បញ្ជូនយកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ សូមបញ្ជាក់ថា, នៅក្រុងកោះរ៉ុង នាវេលាម៉ោងជាង៨យប់ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ លោកឧកញ៉ា ទៀ ... Read More »