ព័ត៌មានទាន់ហេតុការណ៍៖

Daily Archives: July 4, 2021

កម្លាំងសន្តិសុខអាមេរិកចាប់ក្រុមប្រដាប់អាវុធ១១នាក់

មនុស្ស១១នាក់ដែលតាំងខ្លួនថាជាក្រុមទាហានប្រជាជនប្រដាប់ដោយអាវុធ ត្រូវបានចាប់ខ្លួននៅថ្ងៃទី ៣ខែកក្កដា ក្រោយការប៉ះទង្គិចគ្នាជាមួយកម្លាំងប៉ូលិសនៅពាក់កណ្តាលយប់ ធ្វើឲ្យផ្លូវល្បឿនលឿនត្រូវបិទជាបណ្តោះអាសន្នចំពេលអាមេរិកឈប់សម្រាកក្នុងទិវាឯករាជ្យជាតិ ។ ក្រុមប្រដាប់អាវុធដែលបានចាប់ខ្លួនគឺជាសមាជិករបស់ក្រុម Rise of the Moors ដែលជាក្រុមមិនត្រូវបានរដ្ឋអំណាចអាមេរិកទទួលស្គាល់ឡើយ។ ការប៉ះទង្គិចគ្នាកើតឡើង នៅវេលាម៉ោង១រំលងអធ្រាត្រ ក្រោយកម្លាំងប៉ូលិសបានមើលឃើញរថយន្តពីរគ្រឿងឈប់ ... Read More »

លោក​ ស​ សុខា​ ប្រជុំ​បើកកម្មវិធី “វោហារឆ្នើម” បាត់ដំបង​ តាមប្រព័ន្ធវីដេអូ Zoom

ខេត្ត​បាត់ដំបង​៖​ លោក​ ស​ សុខា​ រដ្ឋលេខាធិការ​ក្រសួង​អប់រំយុវជន​ និងកីឡា​ រួមជាមួយនិងភរិយា នៅថ្ងៃអាទិត្យទី​០៤​ ខែកក្កដា​ ឆ្នាំ​២០២១នេះ​ ចូលរួមពិធីបើកកម្មវិធី “វោហារឆ្នើម” បាត់ដំបង តាមប្រព័ន្ធវីដេអូ Zoom ... Read More »

កម្ពុជា! ថ្ងៃ​នេះ​ បន្តរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន​ ៩៩៣នាក់​ ខណៈ​​អ្នក​ជាសះស្បើយ​ ៦១៧នាក់​ និងអ្នក​ស្លាប់​ ២៤នាក់

ភ្នំពេញ៖ បើ​យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃអាទិត្យទី​០៤ ខែកក្កដា​​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៩៩៣នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន ៦១៧នាក់ និងករណីស្លាប់​ ២៤នាក់​។​ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី០៣ ខែកក្កដា​​​ ... Read More »

Coutinho ពិចារណាចេញពី Barcelona ទៅ AC Milan បន្ទាប់ពីមិនសូវបានបង្ហាញខ្លួនលើទីលាន

កីឡាករ Philippe Coutinho ត្រូវបានគេផ្សារភ្ជាប់ជាមួយក្លិប AC Milan ហើយពេលនេះក្រុមខ្លាំងនៅ Serie A មួយនេះកំពុងពិចារណាក្នុងការផ្លាស់ប្តូរកីឡាករឆ្នើមរបស់ក្រុម Barcelona រូបនេះនៅរដូវក្តៅ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ MARCA ។ ... Read More »

Man Utd ត្រៀមឲ្យ Real Madrid ខ្ចីជើង Donny van de Beek លើកិច្ចព្រមព្រៀង២លានផោន

ក្លិប Real Madrid ចង់ចុះកុងត្រាជាមួយខ្សែបម្រើ Donny van de Beek ពីក្រុមបិសាចក្រហម Manchester United នៅរដូវក្តៅនេះ ប៉ុន្តែក្រុមយក្សនៅ La Liga មួយនេះចង់ធ្វើឱ្យការផ្លាស់ប្ដូរនេះជាអចិន្ត្រៃយ៍រហូតដល់ឆ្នាំ២០២២ ... Read More »

ប្អូនប្រុសកីឡាករ Kylian Mbappe បន្តកុងត្រាលេងឲ្យក្លិបបាល់ទាល់ទាត់Paris Saint-Germain រហូតដល់ឆ្នាំ២០២៤

​កីឡាករEthan Mbappe ដែលត្រូវជាប្អូនប្រុសរបស់ខ្សែប្រយុទ្ធKylian Mbappe បានបន្តកុងត្រាលេងឲ្យក្លិបយក្សបារាំងParis Saint-Germain រហូតដល់ឆ្នាំ២០២៤។ ​យោងតាមគេហទំព័រផ្លូវការរបស់ក្លិប Paris Saint-Germain កីឡាករវ័យ១៥ឆ្នាំ Ethan Mbappe​ទើបតែបានចុះហត្ថលេខាលើកិច្ចសន្យាថ្មី ហើយរូបគេមានសមត្ថភាពលេងនៅក្នុងតំបន់ប្រយុទ្ធបានយ៉ាងល្អ។ គាត់ក៏បានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៏ខ្លាំងពេលគាត់លេងនៅក្នុងពានរង្វាន់ ... Read More »

រកឃើញហើយក្រុមដែលឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រព្រឹត្តិការណ៍យូរ៉ូ២០២០

ការប្រកួតវគ្គ៨ក្រុមចុងក្រោយត្រូវបានបញ្ចប់កាលពីរាត្រីម្សិលមិញ ដោយបានរកឃើញ២ក្រុមទៀតឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឬវគ្គ៤ក្រុមចុងក្រោយនៃព្រឹត្តិការណ៍យូរ៉ូ២០២០។ ក្នុងនោះគេរកឃើញ២ក្រុមដំបូងដែលបានប្រកួតកាលពីថ្ងៃទី២កន្លងទៅ ហើយនៅយប់ម្សិលមិញរកឃើញ២ក្រុមទៀតដែលត្រូវឡើងទៅវគ្គ៤ក្រុមដែរ។ យោងតាមលទ្ធផលរបស់សារព័ត៌មាន soccerway និង BBC Sport នៅព្រឹកថ្ងៃទី៤ កក្កដានេះបានបង្ហាញថា ក្រុមខ្លាំងដាណឺម៉ាកបានយកឈ្នះក្រុមសាធារណរដ្ឋឆេក ក្នុងលទ្ធផល២ទល់១ ក្នុងការប្រកួតវគ្គ៨ក្រុម ... Read More »

Western Digital នឹងមិនធ្វើការកែតម្រូវភាពចន្លោះប្រហោងដែលមាននៅក្នុងប្រព័ន្ធប្រតិបត្តិការ My Cloud OS3

ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា ,កាលពីសប្តាហ៍មុននាយកដ្ឋានបានផ្សព្វផ្សាយរួចមកហើយទាក់ទងទៅនឹងបញ្ហា ដែលអាចឱ្យជនខិលខូចលុបចោលទិន្នន័យរបស់អ្នកប្រើប្រាស់ដែលពួកគេបានសន្សំទុកជាច្រើនឆ្នាំមកហើយនោះពីក្នុងឧបករណ៍ Western Digital My Book Live។ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានលើកឡើងថា, ក្នុងពេលនេះក្រុមអ្នកស្រាវជ្រាវបានបង្ហាញពីភាពចន្លោះប្រហោងមួយទៀតជាមួយនឹងកម្មវិធីប្រព័ន្ធប្រតិបត្តិការ My Cloud OS3 ... Read More »

នៅក្នុងខែមិថុនាឆ្នាំ២០២១! ប្រទេសប្រេស៉ីល​ ភ្លើងឆេះនៅក្នុងតំបន់ព្រៃអាម៉ាហ្សូន​ សរុបចំនួន២,៣០៨កន្លែង ត្រូវបានប្រទះឃើញ

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី០៣ ខែកក្កដា ឆ្នាំ២០២១​ បានដកស្រង់ចេញផ្សាយពី​របាយការណ៍​របស់​អាជ្ញាធរ​ប្រទេសប្រេស៉ីល បានកំណត់ត្រាចំនួនភ្លើងឆេះព្រៃច្រើនបំផុត នៅតំបន់ព្រៃទាក់ទាញទឹកភ្លៀង «អាម៉ាហ្សូន» សម្រាប់ខែមិថុនា គិតក្នុងអំលុងពេល១៤ឆ្នាំចុងក្រោយនេះ ចំពោះមុខក្តីបារម្ភថា អាកាសធាតុក្តៅហួតហែងខ្លាំង ... Read More »

ស្លាប់ច្រើន រដ្ឋបាលខេត្តស្វាយរៀងបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ស្លាប់៥នាក់, រកឃើញថ្មី ចំនួន១៤៧នាក់និងជាសះស្បើយ៤៨នាក់តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី៣ខែកក្កដាឆ្នាំ២០២១

     ខេត្តស្វាយរៀង៖ នៅយប់ថ្ងៃទី៣ខែកក្កដាឆ្នាំ២០២១រដ្ឋបាលខេត្តស្វាយរៀង បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ចំនួន១៤៧នាក់,ជាសះស្បើយ៤៨នាក់និងស្លាប់៥នាក់តាមសេចក្ដីប្រកាសក្រសួងសុខាភិបាលថ្ងៃទី៣ខែកក្កដាឆ្នាំ២០២១ ។    រដ្ឋបាលខេត្តស្វាយរៀងក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ឬដោយប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាពរបស់ខ្លួន ក្នុងករណីមានអាការខុសប្រក្រតី ត្រូវផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក។    សូមជម្រាបថា ... Read More »

សមិទ្ធផលថ្មី ! ស្ពានឆ្លងកាត់ទន្លេបាសាក់ឋិតក្នុងគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ សម្រេចបាន៩៧,២៥%ហើយ

ភ្នំពេញ៖ ស្ពានឆ្លងកាត់ទន្លេបាសាក់ឋិតក្នុងគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ សម្រេចបាន៩៧,២៥%ហើយ គិតរហូតមកទល់ពេលនេះ ក្នុងនោះ៖ ស្ពានឆ្លងកាត់ទន្លេបាសាក់ខាងកើតប្រវែង៦៣០ម៉ែត្រ សម្រេចបាន៩៥,១០% គ្រោងនឹងបញ្ចប់ នៅខែតុលា ឆ្នាំ២០២១ និងស្ពានឆ្លងកាត់ទន្លេបាសាក់ខាងលិចប្រវែង៣៦៦ម៉ែត្រ សម្រេចបាន៩៩,៤០% គ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២១។  ក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ថា, ... Read More »

មនុស្ស៤នាក់ត្រូវឃាត់ខ្លួនជាមួយថ្នាំញៀន ពាក់ព័ន្ធករណីរក្សាទុកជួញដូរ ប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន

ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យចំនួន៤នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្រោយពីបានធ្វើសកម្មភាពជួញដូរប្រើប្រាស់ នូវសារធាតុញៀនខុសច្បាប់។   ការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់នេះគឺធ្វើឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចផ្សារថ្មីចុងកោះ ស្ថិតភូមិទី៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង  ។ ... Read More »

ម៉ូតូ២គ្រឿងបុកគ្នា ស្លាប់ម្នាក់របួសធ្ងន់ស្រាលបីនាក់ នៅស្រុកកំពង់លែង

ខេត្តកំពង់ឆ្នាំង ៖ មនុស្សម្នាក់បានស្លាប់នៅនឹងកន្លែង និង៣នាក់ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយម៉ូតូ២គ្រឿងបុកគ្នាពេញមួយទំហឹង ។ ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៤និង៥៥នាទីរសៀលថ្ងៃទី៣ ខែកក្តដា ឆ្នាំ ២០២១ នៅលើផ្លូវក្រាលកៅស៊ូលេខ50C1ស្ថិតនៅភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។ ... Read More »

បុរសម្នាក់បើកម៉ូតូមិនប្រកាន់ស្ដាំបុកជាមួយរថយន្តដឹកដីស្លាប់នៅនឹងកន្លែង

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធត់បំផុតមួយបណ្ដាលឱ្យបុរសម្នាក់ស្លាប់ភ្លាមៗដែលកើតឡើងដោយសារម៉ូតូបុកជាមួយរថយន្តដឹកដីបើកបញ្រ្ចាសទិសគ្នាពេញទំហឹងបង្កឱ្យមានសោកនាដកម្មកើតឡើង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចលើផ្លូវជាតិលេខ១៣ ស្ថិតក្នុងភូមិពោន ឃុំសង្កែ ស្រុករំដួល។ មន្ត្រីនគរបាលស្រុកបានឲ្យដឹងថា បុរសដែលស្លាប់មានឈ្មោះពៅ រ៉ាន់  អាយុ ៣៥ឆ្នាំ រស់នៅភូមិតាជោ ... Read More »

នគរបាលព្រហ្មទណ្ឌកម្រិតស្រាលឃាត់ខ្លួន អ្នកលេង ល្បែងស៊ីសង ៦ នាក់ឬករណី រារាំង ដល់ ការអនុវត្ត វិធានការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩ក្នុងក្រុងកំពង់ចាម

ខេត្តកំពង់ចាម ៖ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋា នគរបាល ខេត្តកំពង់ចាម បានធ្វើការ បង្ក្រាបល្បែងស៊ីសង ១ ករណី ឃាត់ខ្លួន អ្នកលេង ល្បែង ចំនួន ៦ នាក់ ... Read More »

ខេត្តសៀមរាប៖ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន៩៥នាក់ ជាសះស្បើយ ចំនួន៥០នាក់ និងស្លាប់ម្នាក់

ខេត្ត​សៀម​រាប​៖​ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន៩៥នាក់ ជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥០នាក់ និងស្លាប់ ចំនួន១នាក់ នៅថ្ងៃទី០៣ ... Read More »

អាជ្ញាធរខណ្ឌដូនពេញ​ ៖​ ចុះបង្ក្រាបទីតាំងបង្កប់ល្បែងស៊ីសង តាមប្រព័ន្ធអ៉ីនធើណេតចំនួន០៧ទីតាំង ដែលលបលួចបើកល្មើសវិធានការរដ្ឋបាល

ភ្នំពេញ​៖​ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ នៅល្ងាចថ្ងៃសៅរ៍ ៩រោច ខែប.សាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ... Read More »

បុរសម្នាក់ជិះម៉ូតូយ៉ាងលឿនទៅបុកជាមួយនឹងរថយន្តធុនធំកំពុងថយក្រោយ​បណ្ដាលឲ្យរងរបួសធ្ងន់

​     ភ្នំពេញ ៖​ បុរសម្នាក់បានរងរបួសធ្ងន់ហេីយត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យភ្លាមៗ​ បន្ទាប់ពីជិះម៉ូតូយ៉ាងលឿនជ្រុលទៅបុករថយន្តធុនធំថយចេញពីឃ្លាំង កាលពីវេលាម៉ោង ៩និង១៥នាទីយប់ថ្ងៃទី៣​ ខែកក្កដា​ ឆ្នាំ២០២១​ នៅតាមបណ្ដោយផ្លូវ៥០​ម៉ែត្រ​ ស្ថិតនៅក្នុងភូមិបាគូ​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ ... Read More »

ថ្ងៃនេះ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣៦នាក់ បន្ថែមទៀត !

ខេត្តព្រៃវែង៖ ថ្ងៃនេះរដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣៦នាក់ បន្ថែមទៀតតាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង/ស្រុក ចំនួន១១ ដូចខាងក្រោម ៖ ១- ក្រុងព្រៃវែង   ... Read More »

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានចេញ សេចក្តីជូនដំណឹង ស្តីពីមេរោគចាប់ជំរិត (Ransomware) ព្រមទាំងវិធានការការពារ

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា នាពេលថ្មីៗនេះ មានការ កើនឡើងនូវការវាយប្រហារតាមអុីនធឺណិតក្នុងទម្រង់ជាមេរោគចាប់ជំរិត ដែលមានគ្រោះថ្នាក់ខ្លាំងចំពោះស្ថាប័នរដ្ឋនិងឯកជន និងបុគ្គលម្នាក់ៗផងដែរ។ មេរោគប្រភេទនេះ គឺមានផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដល់ប្រតិបត្តិការប្រចាំថ្ងៃ ដែលបណ្តាលមកពី ទិន្នន័យប្រើប្រាស់ក្នុងដំណើរការប្រតិបត្តិការត្រូវបានធ្វើកូដនីយកម្ម (Encrypted) ដែលមិនអាចប្រើប្រាស់បាន។ មេរោគ ... Read More »

លោក ឃួង ស្រេង ៖ ការព្យាបាលតាមផ្ទះជាជម្រើសដ៏ល្អសំរាប់អ្នកបានចាក់វ៉ាក់សាំង២ដូស រួចហើយតែនៅមានវិជ្ជមានកូវីដ-១៩

      ​ភ្នំពេញ៖ តាមរយៈកិច្ចប្រជុំស្តីពីផែនការត្រួតពិនិត្យការផ្តល់ការព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះតាមរយៈVideo Conference នារសៀលថ្ងៃទី៣កក្កដា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ លោក  ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញ បានថ្លែងថា៖ ... Read More »

រដ្ឋបាលខេត្តកំពង់ធំ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ចំនួន ២៦នាក់ ដោយការធ្វើតេស្តរហ័ស (Rapid Test) ជាសះស្បើយចំនួន ០១នាក់ និងស្លាប់ចំនួន ០២នាក់ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១

ខេត្តកំពង់ធំ៖ រដ្ឋបាលខេត្តកំពង់ធំ សូមជម្រាបជូនដំណឹងដល់សាធារណជនជ្រាបថា យោងតាមលទ្ធផលនៃការធ្វើតេស្ត រហ័ស(Rapid Antigen Test) នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ ខេត្តកំពង់ធំ បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ២៦នាក់ ដូចមានរាយនាមខាងក្រោម៖ ... Read More »

នៅខេត្តស្ទឹងត្រែង រកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១៥នាក់ទៀត នៅថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០២១

ភ្នំពេញ៖ រដ្ឋបាលខេត្តស្ទឹងត្រែង ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១៥នាក់ទៀត នៅថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០២១។ សូមចូលរួមអនុវត្តវិធានការ «៣ការពារ និង៣កុំ» ឲ្យបានខ្ជាប់ខ្ជួនគ្រប់ៗគ្នា ជាពិសេសគឺការពាក់ម៉ាស ... Read More »