ព័ត៌មានទាន់ហេតុការណ៍៖

Daily Archives: July 6, 2021

សុខ រ៉ាស៊ី ប្តឹងទារសំណងពីលោក អ៊ិន សុភិន ចំនួន១៥.៧០០ដុល្លារ

ភ្នំពេញ៖ ទីបំផុត លោក សុខ រ៉ាស៊ី បានទម្លាយអំពីបុគ្គលដែលជំពាក់ប្រាក់ និងគេវេសមិនសងប្រាក់តាមកាលកំណត់ ដោយអូសបន្លាយជិតមួយឆ្នាំ ហើយនោះគឺលោក អ៊ិន សុភិន អគ្គនាយកផលិតកម្មមហាហង្សដែលទទួលសិទ្ធិរៀបចំកម្មវិធីប្រកួតកញ្ញាឯកនោះ។ ពេលនេះលោកសុខ រ៉ាស៊ីបានសម្រេចប្តឹងទាមទារសំណងពីលោក អ៊ិន ... Read More »

សិក្ខាសាលាតាមអនឡាញនៃកម្មវិធីផ្លាស់ប្តូរយុវជនJENESYS “ប្រធានបទ៖គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការទប់ស្កាត់គ្រោះមហន្តរាយ”

ភ្នំពេញ៖ ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា, សម្រាប់និស្សិតសាកលវិទ្យាល័យនៃប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម។ កម្មវិធីផ្លាស់ប្តូរយុវជនJENESYS តាមអនឡាញ ត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់ការជឿទុកចិត្តគ្នា និងការយោគយល់គ្នាទៅវិញទៅមកនៃប្រជាជនជប៉ុន និងកម្ពុជា ... Read More »

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្រេចផ្តល់ថវិកាចំនួន ១លានដុល្លារអាមេរិក ជាជំហានទី២ ជូនសមាគមអតីតយុទ្ធជនកម្ពុជា សម្រាប់បន្តសាងសង់ផ្ទះជូនអតីតយុទ្ធជនកម្ពុជាក្រីក្រចំនួន ៦២៨គ្រួសារ

ខេត្តពោធិ៍សាត់៖ នៅថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០២១នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកាចំនួន ១លានដុល្លារអាមេរិក ជាជំហានទី២ ជូនសមាគមអតីតយុទ្ធជនកម្ពុជា សម្រាប់បន្តសាងសង់ផ្ទះជូនអតីតយុទ្ធជនកម្ពុជាក្រីក្រចំនួន ... Read More »

បុរស៣នាក់ស្លាប់ជាបន្តបន្ទាប់គ្នាដោយសារពុលស្រាថ្នាំនៅស្រុកខ្សាច់កណ្ដាល

ខេត្តកណ្ដាល៖  បុរស៣នាក់បានស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់គ្នាយ៉ាងអាណោចអាធ័ម ក្រោយពីនាំគ្នាផឹកស្រាថ្នាំរួច។ករណីនេះបានកើតឡើងនៅថ្ងៃទី៣ ខែកក្កដា​ ឆ្នាំ២០២១ វេលាម៉ោង២៣និង៣០នាទី នៅចំណុចភូមិលេី ឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។     មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឱ្យដឹងថា ជនរងគ្រោះ៣នាក់ ... Read More »

គ្រាន់តែតេទៅលេខ 8888 សោះ ក៏មានសំណាងឈ្នះរង្វាន់ធំពីសែលកាតរហូតដល់ 40,000 ដុល្លារ!

តើអ្នកជឿជាក់លើសំណាងទេ?​ ជាមួយសែលកាត សំណាងប្រាកដជារត់រកអ្នក! ព្រោះសែលកាតផ្តល់រង្វាន់ពិតៗនិងរៀងរាល់ថ្ងៃ សម្រាប់អ្នកផ្សងសំណាងក្នុងកម្មវិធី «ឈ្នះលុយសុទ្ធ ១ម៉ឺនដុល្លាររាល់ថ្ងៃ»។ នៅក្នុងខែឧសភានេះ សែលកាតបានរកឃើញអ្នកឈ្នះរង្វាន់ពីររូបបន្ថែមទៀតដែលឈ្នះរង្វាន់សរុប 40,000 ដុល្លារ។ អតិថិជនទី1 គឺលោក ស៊ាវ លីន ... Read More »

គ្រូបង្វឹកក្រុម Man City មិនឲ្យ Ferran Torres និងRodri ចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកនោះទេ

លោក Pep Guardiola គ្រូបង្វឹករបស់ក្រុមមេឃខៀវ Manchester City បានបង្ហើបឱ្យដឹងថា ក្លិបរបស់លោកបានរារាំងកីឡាករ Rodri និង FerranTorres ពីការតំណាងឲ្យប្រទេសអេស្ប៉ាញក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកហើយបាននិយាយថា ក្លិបផ្សេងទៀតគួរតែធ្វើដូចគ្នានេះដែរដើម្បីការពារកីឡាករកុំឲ្យ លេងខ្លួនហួសហេតុពេកចំពោះការឲ្យកីឡាករទៅចូលរួមដើម្បីការពារការឆ្លងជំងឺកូវីដ-១៩។ យោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ ... Read More »

កីឡាករលេខ១ពិភពលោក Djokovic យកឈ្នះ Cristian Garin ក្នុងកម្មវិធីWimbledon ឡើងវគ្គបន្ត

កីឡាករវាយតឺន្នីសលំដាប់កំពូលពិភពលោក Novak Djokovic បានប្រជែងយកឈ្នះកីឡាករ Cristian Garin របស់ឈីលីជាមួយនឹងជ័យជម្នះ ៦-២, ៦-៤ និង ៦-២ ដើម្បីឈានទៅវគ្គ៨ក្រុមចុងក្រោយនៃកម្មវិធីWimbledon និងរក្សាការពារតំណែងជើងឯករបស់ខ្លួន។ យោងតាមសារព័ត៌មាន AFP ... Read More »

ទីបំផុត​! ចៅក្រម​សាលាដំបូងរាជធានីភ្នំពេញ​ សម្រេច​ផ្តន្ទាទោស​ចិន ៣នាក់​ ពាក់ព័ន្ធករណី​ចាប់ជំរិត​ទារប្រាក់១០ ម៉ឺន​ដុល្លារ​​​ពីចិន​ដូចគ្នា ដាក់ពន្ធនាគារក្នុង​ម្នាក់ៗ ៥ឆ្នាំ

ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃអង្គារ​ទី​៦ ខែកក្កដា ឆ្នាំ​២០២១នេះ ប្រធាន​ក្រុមប្រឹក្សា ជំនុំជម្រះសាលាដំបូងរាជធានី​ភ្នំពេញ​ លោក ធា​ម ច័ន្ទ​ពិសិដ្ឋ បានប្រកាសសាលក្រមលើ​ជនជាប់ចោទ​​ចំនួន ៣នាក់​ ជាជនជាតិ​ចិន​ សម្រេច​ផ្ដន្ទាទោសដាក់ពន្ធនាគារ ក្នុង​ម្នាក់ៗ ៥ឆ្នាំ ... Read More »

នគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការពាក់ព័ន្ធនឹងបទល្មើសលួចមានស្ថានទម្ងន់ទោស

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាកាពាក់ព័ន្ធប្រព្រឹត្តបទល្មើសអំពើលួចមានស្ថានទម្ងន់ទោសដោយសារគាស់ទម្លុះទម្លាយ( គាស់ទ្វារបង្អូចចូលលួចទ្រព្យសម្បត្តិ) ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៦និង០០នាទី ។កម្លាំងការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ម៉ៅ ដា នៅចំណុចខាងលិចគល់ស្ពានជ្រោយចង្វា ផ្លូវលេខ៤៧ កែងផ្លូវជាតិលេខ៥ សង្កាត់ស្រះចក ... Read More »

មន្ត្រីជំនាញ​ ក.ប.ប.​ ចុះស្រាវជ្រាវករណីពុលស្រា ដែលបណ្តាលឱ្យប្រជាពលរដ្ឋស្លាប់នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល

ខេត្តកណ្តាល៖ បន្ទាប់ពីទទួលបានព័ត៌មានស្តីពីមានហេតុការណ៍ពុលស្រា ដែលបណ្តាលឱ្យមានប្រជាពលរដ្ឋស្លាប់បាត់បង់ជីវិត នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១​ មន្ត្រីសាខា ក.ប.ប. ខេត្តកណ្តាល​ សហការជាមួយកម្លាំងអធិការនគរបាលស្រុកខ្សាច់កណ្តាល និងអាជ្ញាធរមូលដ្ឋាន បានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យនិងស្វែងរកសំណាកដែលនៅសេសសល់ មកវិភាគរកមូលហេតុដែលបណ្តាលឱ្យពុល​។ នេះបេី​យោង​តាមផេកហ្វេសប៊ុកផ្លូវការរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ ... Read More »

ស្លាប់១៥០នាក់ដោយការបាញ់ប្រហារនៅទិវាឯករាជ្យអាមេរិក

នៅក្នុងទិវាឯករាជ្យអាមេរិក កាលពីថ្ងៃទី៤ខែកក្កដា មានករណីហិង្សាកើតឡើង ពាក់ព័ន្ធនឹងកាំភ្លើងជាង៤០០ករណីបណ្តាលឲ្យមានអ្នកស្លាប់ដល់ទៅ១៥០នាក់។ តាមតួលេខរបស់“Gun Violence Archive” មានឯកទេសតាមដានសកម្មភាពហិង្សាដោយកាំភ្លើងនៅអាមេរិក បានបញ្ជាក់ថា ក្នុងរយៈពេលពីថ្ងៃទី២ដល់ថ្ងៃទី៧ខែកក្កដា គឺចំពេលទិវាឯករាជ្យអាមេរិក មានការបាញ់ប្រហារដល់ទៅ ៤០០ករណីទូទាំងប្រទេស។ នៅទីក្រុងញូវយ៉ក មានករណីផ្ទុះអាវុធ២១លើក ... Read More »

Tajikistan បញ្ជូនកម្លាំងទាហាន ២ម៉ឺននាក់ការពារតាមបណ្តោយព្រំដែនជាប់អាហ្វហ្គានីស្ថាន

នៅថ្ងៃទី៥ ខែកក្កដា អ្នកនាំពាក្យប្រធានាធិបតី Tajikistan បានឱ្យដឹងថា ប្រទេសនេះបានបន្ថែមកម្លាំងទាហាន២ម៉ឺននាក់ទៅកាន់ព្រំដែនជាប់ប្រទេសអាហ្វហ្គានីស្ថាន ក្រោយពេលមានកម្លាំងទាហានអាហ្វហ្គានីស្ថានរាប់ពាន់នាក់ភៀសខ្លួនចូលក្នុងប្រទេសតាជីគីស្ថាន។ នៅក្នុងសេចក្តីប្រកាសបានបញ្ជាក់ថា «ស្ថានភាពនយោបាយ សន្តិសុខនៅតំបន់ព្រំដែនជាប់អាហ្វហ្គានីស្ថាននិងTajikistan កាន់តែអាក្រក់ទៅ ។ ប្រមុខដឹកនាំប្រទេស Tajikistan បានបញ្ជាដល់គណៈកម្មការសន្តិសុខជាតិ ... Read More »

ពលរដ្ឋឥណ្ឌា២.៥០០នាក់ចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ក្លែងក្លាយ

មន្ត្រីឥណ្ឌាបានប្រកាសឲ្យដឹងថា មានមនុស្សរាប់ពាន់នាក់ត្រូវគេបោកប្រាស់ឲ្យចាក់វ៉ាក់សាំងក្លែងក្លាយនៅតាមទីចាក់វ៉ាក់សាំងខុសច្បាប់ ដែលបង្កើតឡើងដោយជនខិលខូច។ សារព័ត៌មាន CNNបានផ្សាយថា មន្ត្រីនៅទីក្រុង មុមបៃ បានបើកការស្រាវជ្រាវពីការបើកទីតាំងចាក់វ៉ាក់សាំងខុសច្បាប់ បោកប្រាស់ប្រជាជន។ សកម្មភាពស្រាវជ្រាវត្រូវបានធ្វើឡើងក្រោយពេលពលរដ្ឋមានការសង្ស័យសួរនាំពីលិខិតចាក់វ៉ាក់សាំងដែលពួកគេទទួលបានក្រោយការចាក់។ លោក Vishal Thakur មន្ត្រីប៉ូលិសក្នុងទីក្រុងមុមបៃបានឱ្យដឹងថា ទីតាំងចាក់វ៉ាក់សាំងក្លែងក្លាយ ... Read More »

កម្ពុជា! ថ្ងៃនេះ​ បន្តរកឃើញករណីឆ្លងកូវីដ-១៩ថ្មីចំនួន ៩៣៥នាក់ ខណៈ​អ្នកជំងឺកូវីដ​ស្លាប់​ ៣១នាក់​ និង​​អ្នក​ជាសះស្បើយ​ ៦៥៤នាក់​

ភ្នំពេញ៖ បើ​យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃអង្គារទី០៦ ខែកក្កដា​​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៩៣៥នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន ៦៥៤នាក់ និងករណីស្លាប់​ ៣១នាក់​។​ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី០៥ ខែកក្កដា​​​ ... Read More »

ក្រសួងមហាផ្ទៃ ចូលរួមកិច្ចប្រជុំសម្របសម្រួលការងាររវាងស្ថាប័នកម្ពុជា ក្នុងវិស័យក្រោមសសរស្ដម្ភសហគមន៍នយោបាយ-សន្ដិសុខអាស៊ាន ជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ភ្នំពេញ៖ បើយោងតាម នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃបានបញ្ជាក់ឲ្យដឹងថា, នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារក្រសួងមហាផ្ទៃទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែនក្នុងក្របខណ្ឌអាស៊ាន (SOMTC) នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ ... Read More »

លោក ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល “ ជំនាញឌីជីថលចាំបាច់ ” សម្រាប់មន្ត្រី ៥៥០ នាក់

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ ម្សិលមុិញ លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល “ជំនាញឌីជីថលចាំបាច់” (Digital Skill Essential) ជូនមន្ត្រីរាជការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចំនួន ... Read More »

ច្រានចោលទាំងស្រុងចំពោះគណនីក្រុមហ្វេសប៊ុកដែលមានឈ្មោះថា ព័ត៌មានពិតៗចេញពីក្រសួងសុខាភិបាល

ភ្នំពេញ៖ ក្រសួងសុខាភិបាល សូមប្រកាសច្រានចោលទាំងស្រុងចំពោះគណនីក្រុមហ្វេសប៊ុកដែលមានឈ្មោះថា ព័ត៌មានពិតៗចេញពីក្រសួងសុខាភិបាល ដែលគណនីនេះបានយករូបលោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន ដាក់ក្នុងក្រុមនេះដែលមិនមែនជាក្រុមហ្វេសប៊ុករបស់លោកស្រី វេជ្ជបណ្ឌិត និងក្រសួងសុខាភិបាលឡើយ។ សូមជម្រាបជូនថា, ក្រសួងសុខាភិបាលសូមច្រានចោល ទាំងស្រុងចំពោះគណនីក្រុមហ្វេសប៊ុក ដែលមានឈ្មោះថា ... Read More »

តោះ! ស្វែងយល់អំពីបច្ចេកវិទ្យា DNS-over-HTTPS ឬ DoH

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា, នៅពេលដែលលោកអ្នកចង់ចូលទៅក្នុងគេហទំព័រណាមួយនោះ កុំព្យូទ័រត្រូវតែធ្វើការស្វែងរក និងផ្ទៀងផ្ទាត់អាសយដ្ឋាន IP (IP address) ជាមួយនឹងឈ្មោះរបស់គេហទំព័រ (domain name) ដែលលោកអ្នកបានវាយបញ្ចូល។ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៣ នាក់ លួចបង្កប់ដាំដំណាំកញ្ឆាខុសច្បាប់ក្នុងចម្ការស្វាយ

ខេត្តឧត្តរមានជ័យ ៖ កញ្ឆាគឺជារុក្ខជាតិមួយបែបមានសារធាតុញៀនហើយច្បាប់បានហាមឃាត់ដាច់ខាតមិនឲ្យដាំដុះវាជាដាច់ខាត។ទោះជាច្បាប់បានហាមឃាត់មិនឲ្យដាំដុះឬធ្វើអាជីវកម្មយ៉ាងណាក៏ដោយ ក៏នៅតែមានបុគ្គលមួយចំនួនលួចដាំដុះក្នុងបំណងធ្វើអាជីវកម្មនៅឡើយដែលករណីនេះសមត្ថកិច្ចបានយកចិត្តទុកដាក់បង្រ្កាបជាប្រចាំ។ ជាក់ស្តែងនៅរសៀលថ្ងៃទី៥ខែកក្កដា ឆ្នាំ២០២១ សមត្ថកិច្ចនគរបាលខេត្តឧត្តរមានជ័យបានបង្ក្រាបទីតាំងចម្ការស្វាយ ១កន្លែង នៅចំណុចពាង២ ស្ថិតក្នុងភូមិអូរតាមែង ឃុំ-ស្រុកអន្លង់វែង ដែលជនខិលខូចបានធ្វើសកម្មភាពលួចបង្កប់ដាំដំណាំកញ្ឆាខុសច្បាប់ មានទំហំ ៥,៥០០ ម៉ែត្រការ៉េ។  ... Read More »

គិតខ្លីម្លេះ! ខឹងប្រពន្ធរត់ចោលទៅចង.កសម្លាប់ខ្លួននឹងដើមឈើស្លាប់ដូចបំណង

ខេត្តបាត់ដំបង៖ បុរសញៀនថ្នាំម្នាក់ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួននឹងដើមឈើក្រោយផ្ទះព្រោះតែតូចចិត្តខឹងប្រពន្ធរត់ចោល។  ហេតុការណ៍នេះបង្កឲ្យភ្ញាក់ផ្អើលនៅវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចភូមិអូរថ្ម ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។តាមការបញ្ជាក់ពីក្រុមគ្រួសារបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ខាត់ រឿត ភេទប្រុស អាយុ ... Read More »

ខ្លាំងប៉ះខ្លាំង! អុីតាលីប្រជែងជាមួយអេស្ប៉ាញដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រយូរ៉ូ២០២០នៅរាត្រីនេះ

ការប្រកួតវគ្គ៤ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ដណ្តើមជើងឯកយូរ៉ូ២០២០នៅរាត្រីនេះ បានចាប់ផ្តើមហើយ ក្នុងនោះក្រុមជម្រើសជាតិអុីតាលីត្រូវធ្វើការធ្ងន់ដោយប៉ះក្រុមម្ចាស់ជើងឯក៣សម័យកាលអេស្ប៉ាញ នៅវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី៧ កក្កដានេះ។ យោងតាមតារាងផ្គូរផ្គងរបស់ soccerway បានបង្ហាញថា ក្រោយពីរកឃើញ៤ក្រុមឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីសប្តាហ៍មុនការប្រកួតជម្រុះបានចាប់ផ្តើម។ អុីតាលីជាក្រុមខ្លាំងនៅរដូវកាលនេះដោយមិនទាន់ស្គាល់រសជាតិចាញ់ទាល់តែសោះ ក្នុងនោះក្រុមជម្រើសជាតិអុីតាលីក្នុងវគ្គជម្រុះតាមពូលគឺឈ្នះទួរគី៣ទល់០, ឈ្នះស្វ៊ីស៣ទល់០ និងឈ្នះវែល១ទល់០។ ចូលដល់វគ្គ១៦ក្រុមចុងក្រោយ អុីតាលីបន្តឱកាសយកឈ្នះក្រុមខ្លាំងអូទ្រីស២ទល់១​ក្នុងម៉ោងបន្ថែម។ ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបវាយតម្លៃយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី នៅតាមបណ្តាខេត្តទាំង៦

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ ខែកក្កដាឆ្នាំ២០២១នេះ លោក នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបវាយតម្លៃយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី នៅតាមបណ្តាខេត្តទាំង៦ ក្នុងព្រះរាជាណាចក្រកម្ពុជា។  កិច្ចប្រជុំនេះបានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ ក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ... Read More »

ឃាត់ជនសង្ស័យឆក់ខ្សែ.កក្មេងស្រីម្នាក់បន្ទាប់ពីធ្វើសកម្មភាពបានមួយថ្ងៃ

ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋបានឃាត់ខ្លួនជនសង្ស័យម្នាក់មកប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំឈើទាលស្រុកស្វាយជ្រំ បន្ទាប់ពីបានធ្វើសកម្មភាពឆក់យកខ្សែ.កបានសម្រេចរយៈពេលមួយថ្ងៃរួចមក។ ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង១និង២០នាទីរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ស្ថិតនៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សមត្ថកិច្ចនគរបាលបានឱ្យដឹងថាជនសង្ស័យមានឈ្មោះព្រំ សុខសិលា អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដរស់នៅភូមិត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រំ។ ចំណែកក្មេងស្រីរងគ្រោះជាម្ចាស់ខ្សែ.កឈ្មោះ គីម​ ហួយ ... Read More »

Sergio Ramos កាន់តែខិតជិតផ្ទេរទៅក្លិប Paris Saint-Germain

ចាប់តាំងពីថ្ងៃទី១ ខែកក្កដាមក កីឡាករ Sergio Ramos បានក្លាយជាកីឡាករទំនេរ ក្នុងការផ្ទេរឥតគិតថ្លៃជាផ្លូវការ ហើយអតីតប្រធានក្រុម Real Madrid រូបនេះជិតបានចូលរួមជាមួយក្លិបថ្មីហើយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន MARCA កាលពីយប់ថ្ងៃទី៥ កក្កដាម្សិលមិញ។ ... Read More »

សមត្ថកិច្ចខេត្តបាត់ដំបងបញ្ជូនខ្លួនជនសង្ស័យ៥នាក់ទៅតុលាការពីបទរក្សាទុកថ្នាំញៀន

ខេត្តបាត់ដំបង៖ ជនសង្ស័យ៥នាក់ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងកសាងសំណុំរឿងបញ្ជូនទៅតុលាការពាក់ព័ន្ធក្នុងសំណុំរឿងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន២ករណីផ្សេងគ្នា។   លោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្តបានឱ្យដឹងនៅល្ងាចថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ថា ជនសង្ស័យដែលត្រូវបានរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការទាំង៥នាក់នោះរួមមាន៖ ១-ឈ្មោះ ព្រឿង រដ្ឋា ហៅ ជីម ... Read More »

ម្ចាស់សំណង់ខុសច្បាប់ត្រូវរុះរើសំណង់ចេញពីក្នុងព្រែកប្រសូត្រ ស្រុកស្វាយទាបឱ្យអស់ត្រឹមរយៈពេល៧ថ្ងៃ

      ខេត្តស្វាយរៀង៖ ម្ចាស់សំណង់ខុសច្បាប់ត្រូវរុះរើសំណង់ចេញពីក្នុងព្រែកប្រសូត្រ ស្រុកស្វាយទាបឱ្យអស់ក្រោយអាជ្ញាធរខេត្តដាក់កំហិតត្រឹមរយៈពេល៧ថ្ងៃ។    ជាក់ស្ដែងនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ក្រុមការងារទីចាត់ការអន្តរវិស័យ នៃសាលាខេត្តស្វាយរៀង មន្ទីរធនធានទឹកនិងឧតុនិយមខេត្ត លោកអភិបាលរងស្រុកស្វាយទាប លោកប្រធានការិយាល័យភូមិបាលស្រុក លោកមេឃុំសំបួរ លោកមេភូមិ មន្ត្រីនគបាលប៉ុស្តិ៍រដ្ឋបាលឃុំ ... Read More »

លោករដ្ឋមន្ត្រី វេង សាខុន ៖ ឧបករណ៍ដាំគ្រាប់ស្រូវជាជួរ (Eli Rice Seeder) ដែលជាស្នាដៃកូនខ្មែរ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានមានប្រសាសន៍លើកឡើងថា, តាមប្រពៃណីជាយូលង់ ការដាំដុះដំណាំស្រូវរបស់កសិករកម្ពុជាគឺចាប់ផ្តើមពីការត្រាំគ្រាប់ពូជស្រូវ យកទៅសាប បន្ទាប់មកដកសំណាបយកទៅស្ទូង ដោយឡែកនៅតំបន់វាលទំនាបធំល្វឹងល្វើយកសិករភាគច្រើនព្រោះគ្រាប់ពូជស្រូវយកជាការស្រេច ដែលវិធីទាំងពីរនេះចាំបាច់ត្រូវប្រើកំលាំងមនុស្ស ហើយការប្រើពលកម្មមនុស្ស ធ្វើឲ្យខ្សែច្រវាក់ផលិតកម្មដំណាំស្រូវខាតបង់ពេលវេលា ... Read More »

រថយន្តដឹកត្រីបុករថយន្តធុនធំពីក្រោយបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​ និងគាបតៃកុងរបួសធ្ងន់​

​   ភ្នំពេញ​ ៖​ បុរសម្នាក់បានរងរបួសធ្ងន់ហេីយត្រូវរថយន្តរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យភ្លាមៗ​ បន្ទាប់ពីបេីករថយន្តទៅបុករថយន្តគេពីក្រោយពេញទំហឹង​ កាលពីវេលា ម៉ោង៤និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃអង្គារទី៦ ខែកក្កដា ឆ្នាំ២០២១ត្រង់ចំណុចមុខការដ្ឋានក្រឡុកស៊ីម៉ងត៍ តាមបណ្ដោយផ្លូវលេខ២១៧ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ​    ... Read More »

ជិះម៉ូតូចេញពីផ្ទះទៅទិញផ្លែឈើត្រូវបានជនសង្ស័យឆក់យកកាបូបតែមិនបានសម្រេច បណ្ដាលឲ្យដួលរងរបួស

​    ភ្នំពេញ​ ៖​ ជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកនិចមួយគ្រឿងធ្វើសកម្មភាពឆក់យកកាបូបពីនារីម្នាក់ដែលកំពុងជិះម៉ូតូចេញពីផ្ទះទៅទិញផ្លែឈើ តែឆក់យកមិនបានសម្រេច គឺគ្រាន់តែបណ្ដាលឲ្យដួលម៉ូតូរងរបួសរលាត់ដៃជើងប៉ុណ្ណោះ  ចំណែកជនសង្ស័យជិះម៉ូតូគេចខ្លួនបាត់ស្រមោលទៅ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥និង៤០នាទីព្រឹកព្រលឹមថ្ងៃអង្គារទី៦ ខែកក្កដា ឆ្នាំ២០២១​ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៧​ ត្រង់ចំណុចជិតស្ពានអាកាសស្ទឹងមានជ័យ​ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ... Read More »

ក្រសួងធនធានទឹក ៖ សូមប្រុងប្រយ័ត្នចំពោះបាតុភូតភ្លៀងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី ៧ -១៣ ខែកក្កដា ឆ្នាំ២០២១

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ឲ្យដឹងថា, សូមប្រុងប្រយ័ត្នចំពោះបាតុភូតភ្លៀងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី ៧ -១៣ ខែកក្កដា ឆ្នាំ២០២១។ នេះបើយោងតាមសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស (ចាប់ពីថ្ងៃទី ... Read More »