ព័ត៌មានទាន់ហេតុការណ៍៖
'

ផ្ទុះគម្របទ្វារមេនត្រូវលោកតាអាចារ្យភ្លុកស្លាប់ម្នាក់

    ខេត្តកំពង់ចាម៖ អាចារ្យភ្លុកឈ្មោះ ហុឹម សឿន ភេទប្រុស អាយុ៧២ឆ្នាំ ជនជាតិខ្មែរ នៅភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានស្លាប់នៅនឹងកន្លែងកើតហេតុ ដោយសារផ្ទុះមេនបូជាសពហើយបានខ្ទាតដែកទ្វារមេនមកត្រូវចំក្បាលរបស់គាត់ ... Read More »

ចូលរួមជាមួយ ស.ស.យ.ក. គឺត្រូវការចិត្ត ដែលប្រកបដោយឆន្ទៈ ស្មារតី ហ៊ានលះបង់ពេលវេលា ដើម្បីចូលរួមចំណែកក្នុងសកម្មភាពជួយសង្គមជាតិ

ខេត្តបន្ទាយមានជ័យ ៖ «ចូលរួមជាមួយ ស.ស.យ.ក. គឺត្រូវការចិត្ត ដែលប្រកបដោយឆន្ទៈ ស្មារតី ហ៊ានលះបង់ពេលវេលា ដើម្បីចូលរួមចំណែកក្នុងសកម្មភាពជួយសង្គមជាតិ»។ នេះជាប្រសាសន៍ លោក ហ៊ុន ម៉ានីថ្លែងទៅកាន់ប្អូនៗនិស្សិតជា សមាជិក សមាជិកា ... Read More »

កម្លាំងពលកម្មនៅខេត្តកំពត​ មានតម្រូវការកើនឡើង ក្នុងរយៈពេល​៧ខែដើមឆ្នាំ២០២២នេះ!

ខេត្តកំពត ៖ បេី​យោង​តាម​ការបញ្ជាក់​ពី​លោកអ៊ឹង ប៉ោហេង​ ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពត​ បានថ្លែង​ឱ្យ​ដឹង​នៅថ្ងៃទី២៧​ ខែសីហា​ ឆ្នាំ​២០២២នេះថា​៖​ កម្លាំងពលកម្មនៅខេត្តកំពត​ មានតម្រូវការកើនឡើង ខណៈដែលក្រុមហ៊ុន រោងចក្រ សហគ្រាស ជាង៣០០កន្លែង ... Read More »

កុកអាចភ្លេចជុង ប៉ុន្តែជុងមិនដែលភ្លេចកុកទេ ! កងរាជអាវុធហត្ថខេត្តកំពង់ចាមបង្រ្កាបឃាត់ខ្លួនអ្នកលេងល្បែងបញ្ជល់មាន់៥នាក់

ខេត្តកំពង់ចាម ៖ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១៣៖០០នាទី បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានករណីលេងល្បែងស៊ីសងខុសច្បាប់ ( បញ្ជល់មាន់និងអាប៉ោង ) នៅចំណុចភូមិបុសថ្លាន់ ឃុំស្វាយទាប ស្រុកចំការលើ  ... Read More »

យុទ្ធនាការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែននឹងមិនបញ្ចប់ឡើយ បើទោះបីអ៊ុយក្រែនឈប់ចូលជាសមាជិកណាតូក្តី

អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev ជាអនុប្រធានគណៈកម្មការសន្តិសុខជាតិ នៅថ្ងៃទី២៦ខែសីហា បានប្រកាសថា ទីក្រុងមូស្គូនឹងមិនផ្អាកសកម្មភាពយោធានៅក្នុងប្រទេសអ៊ុយក្រែននោះឡើយ បើទោះបីរដ្ឋាភិបាលទីក្រុងកៀវ បោះបង់គោលបំណងចូលជាសមាជិកណាតូក៏ដោយ ។ នៅក្នុងបទសម្ភាសន៍មួយជាមួយ ស្ថានីយទូរទស្សន៍បារាំង LCI លោក ... Read More »

គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកពារាំងប្រជុំបូកសរុបសកម្មភាពការងារប្រចាំខែសីហា និងដាក់ចេញទិសដៅអនុវត្តខែកញ្ញា ឆ្នាំ២០២២

ខេត្តព្រៃវែង ៖ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២នេះ  លោកវង្ស ពិសេន សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង បានដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាពការងារខែសីហា និងដាក់ចេញទិសដៅភារកិច្ចខែកញ្ញា ឆ្នាំ២០២២ ។ កិច្ចប្រជុំបានធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនស្រុកពារាំង ... Read More »

ថ្នាក់​ដឹកនាំ​ខេត្ត​ព្រះសីហនុ​ ចូលរួមអបអរសាទរក្នុងឱកាសខួបទី៧៧ ថ្ងៃបុណ្យឯករាជ្យជាតិ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម

ខេត្ត​ព្រះសីហនុ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​រដ្ឋបាលខេត្ត​ព្រះសីហនុ​ បានឱ្យដឹងនៅរសៀលថ្ងៃ​សៅរ៍​ទី​២៧​ ខែសីហា​ ឆ្នាំ​២០២២នេះថា​៖​ លោក វង្សផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមពិសារអាហារសាមគ្គីអបអរសាទរក្នុងឱកាសខួបទី៧៧ ថ្ងៃបុណ្យឯករាជ្យជាតិ ... Read More »

ឆេះស្រឡាងដឹកមនុស្ស៨២នាក់ នៅក្នុងប្រទេសហ្វីលីពីន

ស្រឡាងដឹកអ្នកដំណើរ៨២នាក់ បានឆាបឆេះក្នុងពេលត្រៀមចូលចតនៅកំពង់ផែភាគខាងត្បូងទីក្រុងម៉ានីល កាលពីថ្ងៃទី២៦ខែសីហា។ ក្រុមជួយសង្គ្រោះកំពុងតែស្វែងរកអ្នកបាត់ខ្លួនដោយសារតែការឆេះ។ កម្លាំងការពារដែនសមុទ្រហ្វីលីពីនបានឱ្យដឹងថា មានមនុស្ស៧៣នាក់ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា ។ ក្នុងពេលនេះដែរ ក្រុមជួយសង្គ្រោះកំពុងតែខិតខំស្វែងរកអ្នកបាត់ខ្លួន។ ស្រឡាងខាងលើបានចាកចេញពីទីក្រុង Calapan ខេត្ត Oriental Mindoro ឆ្ពោះទៅទីក្រុងម៉ានីល។ ... Read More »

សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ចុះព្យាបាលបាលជំងឺមាត់ធ្មេញដល់សិស្សានុសិស្សនៅវិទ្យាល័យព្រែកថ្មី

ភ្នំពេញ ៖ នៅវិទ្យាល័យព្រែកថ្មី ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ  ព្រឹកថ្ងៃទី២៧  ខែសីហា ឆ្នាំ២០២២ លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីអប់រំសុខភាពទូទៅ សុខភាពមាត់ធ្មេញ និងពិនិត្យជំងឺមាត់ធ្មេញ របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្ត ... Read More »

គណបក្សប្រជាជនកម្ពុជា ៖​ តែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់ឥស្សរជនស្នេហាជាតិទាំងអស់​ ដែលមានគុណបំណាច់ចំពោះគណបក្ស និងប្រទេសជាតិមាតុភូមិ

ភ្នំពេញ​៖​ ប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដឹកនាំដោយលោក ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា-ប្រធានផ្នែកឃោសនាអប់រំ នៃយុវជន គណបក្សថ្នាក់កណ្តាល​តំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា-ប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកស្រី​បណ្ឌិត ពេជ ចន្ទមុន្នី ... Read More »

អាមេរិកតែងតាំងឯកអគ្គរដ្ឋទូតទទួលបន្ទុកតំបន់ប៉ូលខាងជើងផែនដី

ក្រសួងការបរទេសអាមេរិក នៅថ្ងៃទី២៦ខែសីហា បានប្រកាសតែងតាំងឯកអគ្គរដ្ឋទូតទទួលបន្ទុក ប៉ូលខាងជើងផែនដីដែលជាតំបន់ភូមិសាស្ត្រនយោបាយដ៏សំខាន់សម្រាប់ប្រទេសមហាអំណាចនៅលើពិភពលោក មានអាមេរិក ចិន រុស្ស៊ីជាដើម។ តាមការប្រកាសរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកបញ្ជាក់ថា តំបន់ប៉ូលខាងជើងផែនដីគឺជាតំបន់សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការដែលមានសារៈសំខាន់ចំពោះទីក្រុងវ៉ាស៊ីនតោន ។ ទីនោះគឺជាផលប្រយោជន៍របស់អាមរិកជាមួយសម្ព័ន្ធមិត្តនៅតំបន់ប៉ូលខាងជើង ផែនដី។ ប្រធានាធិបតីបៃឌិន ... Read More »

មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដឹកនាំកម្លាំងសហការល្បាតត្រួតពិនិត្យបង្គោលសីមា តាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រស្រុកថ្មពួក

ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ ក្រោមការដឹកនាំបញ្ជា និងយកចិត្តទុកដាក់ខ្ពស់ពី លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ លោក វរសេនីយ៍ឯក កែវ ស៊ីថា  ... Read More »

ព្រោះតែការ​ធ្វេសប្រហែស​បង្កឱ្យកេីតគ្រោះអគ្គិភ័យ​ឆេះឡសម្ងួតពោត​នៅខេត្ត​បាត់ដំបង​ ខូចខាតគិតជាទឹកប្រាក់អស់ប្រមាណ​៣មុឺនដុល្លារអាមេរិក

ខេត្ត​បាត់​ដំ​បង​៖​ កម្លាំងសមត្ថកិច្ចនគរបាលស្រុកភ្នំព្រឹក​ ស​ហការជា​មួយនគរបាលស្រុកកំរៀង​ និងអាជ្ញាធរពាក់ព័ន្ធ​បានចេញរថយន្តពន្លត់​អគ្គិភ័យ​ជួយធ្វើអន្តរាគ​មន៍បាញ់ពន្លត់​ឃ្លាំង​សម្ងួត​ពោតមួយកន្លែង​ដោយសារ​តែម្ចាស់មានការ​ធ្វេសប្រហែស​បង្កឱ្យកេីតគ្រោះអគ្គិភ័យ​ឆេះឡសម្ងួតពោត​បណ្ដាលឱ្យ​ខូចខាតគិតជាទឹកប្រាក់អស់ប្រមាណ​ ៣មុឺនដុល្លារអាមេរិក។ នេះបេី​យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅរសៀល​ថ្ងៃ​សៅរ៍​ទី​២៧​ ខែសីហា​ ឆ្នាំ​២០២២។      របាយការណ៍​ដដែល​បន្តថា​ ហេតុការណ៍​ខាងលេីនេះ​បានកេីតឡេីង​នៅព្រឹកវេ​លា​ម៉ោង៦និង៤៥នាទីថ្ងៃ​ទី២៧​ ខែ​សីហា​នេះ​ នៅចំ​ណុចឡសម្ងួតក្នុងសា​យឡូធានប៉រ​ ... Read More »

ប្រធានាធិបតិពូទីនសម្រេចបង្កើនបន្ថែមកម្លាំងទាហាន១៣៧ពាន់នាក់ទៀត

ប្រធានាធិបតីរុស្ស៊ី លោកពូទីន បានចេញបញ្ជាឱ្យកម្លាំងទាហានប្រទេសនេះបង្កើនបន្ថែម ១៣៧ពាន់នាក់ទៀតនៅឆ្នាំក្រោយ បន្ទាប់ពីសង្គ្រាមរបស់ទីក្រុងមូស្គូ ទៅលើប្រទេសអ៊ុយក្រែនអូសបន្លាយលើសពី៦ខែ។ បទបញ្ជារបស់ប្រធានាធិបតីពូទីន បានចុះហត្ថលេខានៅថ្ងៃទី ២៥ខែសីហា ប៉ុន្តែមិនបានបញ្ជាក់ថា ការបង្កើនចំនួនទាហានគឺជាការជ្រើសរើសថ្មីបន្ថែម(ទាហានកាតព្វកិច្ច) ឬប្រើប្រាស់កម្លាំងទាហានស្ម័គចិត្ត ឬប្រើប្រាស់កម្លាំងទាំងពីររួមគ្នានោះទេ។ វិមានក្រឹមឡាំង បានលើកឡើងថា ... Read More »

ទីណាមានការលំបាកទីនោះមានបេសកកម្មរបស់កាកបាទក្រហមកម្ពុជា

ខេត្តត្បូងឃ្មុំ ៖ បេីយោង​តាមប្រភពព័ត៌មានពី​កាកបាទក្រហមកម្ពុជា​ បានឱ្យដឹងថា​ លោក ហ៊ឹម ហ៊ុន នាយករងសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ នៅថ្ងៃសៅរ៍ទី២៧ ខែសីហា ឆ្នាំ២០២២​ បានដឹកនាំក្រុមប្រតិបត្តិសាខា និងអនុសាខាស្រុកតំបែរ ជាមួយក្រុមកាកបាទក្រហមកម្ពុជាឃុំបង្ហើរខ្លែង ... Read More »

លទ្ធផលស្រាវជ្រាវ ៖ ក្តៅខ្លាំងគំរាមកំហែងដល់សុខភាពមនុស្សរាប់សិបលាននាក់នៅក្នុងឆ្នាំ២១០០

តាមលទ្ធផលស្រាវជ្រាវមួយបង្ហាញឱ្យឃើញថា មានពលរដ្ឋរាប់សិបលាននាក់រស់នៅក្នុងតំបន់ក្តៅនឹងត្រូវប្រឈមមុខកម្តៅក្តៅខ្លាំងបំផុតគំរាមកំហែងដល់អាយុជីវិតនៅក្នុងឆ្នាំ២១០០ ។ សារព័ត៌មាន Channel News Asia បានផ្សាយថា តាមលទ្ធផលស្រាវជ្រាវរបស់Communications Earth and Environment បង្ហាញឱ្យឃើញថា មានពលរដ្ឋរាប់សិបលាននាក់រស់នៅក្នុងតំបន់ក្តៅនឹងត្រូវប្រឈមគ្រោះថ្នាក់ដោយសារតែកម្តៅកើនឡើងខ្ពស់នៅក្នុងឆ្នាំ២១០០ ។ ... Read More »

លិខិតរបស់មន្ទីរធម្មការនិងសាសនាខេត្តសៀមរាប ករណី លោក ខឹម វាសនា តាំងខ្លួនជាតួអង្គព្រហ្ម ( ពួកអមនុស្ស អំបូរទេវតា ) បំផុសបំផុលប្រជាពលរដ្ឋទាំងក្នុងប្រទេសនិងក្រៅប្រទេស ថានឹងមានអភូតហេតុ រញ្ជួយផែនដីនឹងកើតមានទឹកជំនន់ក្នុងពេលឆាប់ៗនេះ

ខេត្តសៀមរាប ៖ អង្គភាពមន្ទីរធម្មការនិងសាសនាខេត្តសៀមរាប បានបញ្ជាក់ថា, ក្នុងអំឡុងពេលពីរបីថ្ងៃកន្លងមកនេះ លោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានមកស្នាក់នៅក្នុងដីចំការម្រេចផ្ទាល់ខ្លួន ស្ថិត នៅភូមិសរសី ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានតាំងខ្លួនជាតួអង្គព្រហ្ម ( ... Read More »

លោកបណ្ឌិត សុខ ទូច ៖​ បង្ហាញឈ្មោះមនុស្សជាង ៥០នាក់ ពាក់ព័ន្ធករណីនេសាទខុសច្បាប់ ក្នុងរដូវបិទនេសាទ និងអំពាវនាវឱ្យអ្នកទាំងអស់នោះ បញ្ឈប់ជាបន្ទាន់

ភ្នំពេញ៖​ លោកបណ្ឌិត សុខ ទូច ប្រធានរាជ្យបណ្ឌិតសភាកម្ពុជាបានថ្លែង​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២នេះ​ ដោយបានបង្ហាញពីឈ្មោះមនុស្សជាង ៥០នាក់ នៅខេត្តពោធិ៍សាត់ និងខេត្តកំពង់ធំ ដែលមានការពាក់ព័ន្ធករណីនេសាទខុសច្បាប់ ក្នុងរដូវបិទនេសាទ។ មិនតែប៉ុណ្ណោះ​ ... Read More »

លោក ហ៊ុនម៉ានី ៖ កុំខ្លាចរឿងបរាជ័យ តែកុំដាក់រឿងបរាជ័យជាគោលដៅ

ខេត្តបន្ទាយមានជ័យ ៖ កុំខ្លាចរឿងបរាជ័យ តែកុំដាក់រឿងបរាជ័យជាគោលដៅ។ មាគ៌ាជីវិតត្រូវឆ្លងកាត់ការសាកល្បងសព្វបែបយ៉ាង ទោះអ្នកណាថាអ្វីក៏ថាចុះ យើងត្រូវតែខិតខំប្រឹងប្រែង តស៊ូដើម្បីសម្រេចក្តីស្រមៃ  និងបំណងប្រាថ្នារបស់យើង ។ នេះជាការថ្លែង របស់ លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ... Read More »

រថយន្តហុីយ៉ាន់ដាយ បើកគេចពីរថយន្តដឹកកម្មករនិងម៉ូតូរេចង្កូតឡើងសួនច្បារចែកទ្រូងផ្លូវបុកបង្គោលភ្លើងបាក់១ដើម

ភ្នំពេញ ៖ រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ធុនធំមួយគ្រឿង បានធ្វើដំណើរក្នុងល្បឿនលឿនគេចពីរថយន្តដឹកកម្មកររោងចក្រ និងម៉ូតូគេផ្សេងទៀត រេចង្កូតឡើងសួនច្បារពុះចែកទ្រូងផ្លូវបន្តបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់មួយដើមរាបដល់ដី បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង៧ និង៥០ព្រឹក ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ នៅចំណុចខាងមុខរោងចក្រព្រែកជ្រៃ ក្នុងភូមិព្រែកជ្រៃ ... Read More »

៤ចំណុចសំខាន់ៗរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលគេរំពឹងខ្ពស់ថាជាម្ចាស់មកុដ Miss Grand Cambodia 2022យប់នេះ

ភ្នំពេញ៖ ទស្សនិកជនដែលជាអ្នកនិយមគាំទ្រវិស័យកញ្ញាឯកពិតជាបានកក់សម្គាល់អំពីភាពលេចធ្លោររបស់បេក្ខភាព Miss Grand Cambodia 2022 តំណាងខេត្តព្រះសីហនុ ថាបានបង្ហាញភាពលេចធ្លោររបស់ខ្លួនលើឆាកប្រកួត។ គេរំពឹងថានាងនឹងអាចក្លាយជាម្ចាស់មកុដកញ្ញាឯកមួយនេះជាក់ជាមិនខានខណៈដែលគ្រប់យ៉ាងក៏ត្រូវបានគេកក់សម្គាល់ដែរថានាងបានត្រៀមខ្លួនរួចជាស្រេចដើម្បីបង្ហាញលើឆាកជាតិ និងអន្តរជាតិមួយនេះ។  ពេជ្រ វត្តីសារ៉ាវឌ្ឍីមានអាយុ២៣ ឆ្នាំ នាងមានកម្ពស់ ១,៧៧ម៉ែត្រ ... Read More »

ថ្ងៃ​នេះ! ស្ថានភាពទឹកទន្លេមេគង្គក្នុងខេត្តកំពង់ចាម ហក់ឡើងបន្តិច

ភ្នំពេញ៖ ស្ថានភាព​កម្ពស់ទឹកទន្លេមេគង្គកំពង់ចាម ក្នុងខេត្តកំពង់ចាម នៅថ្ងៃទី​២៧​ ខែសីហា​ ឆ្នាំ២០២២នេះ​ មានការហក់ឡើងបន្តិច ហើយទឹកបានហូរចូលទំនាប ព្រែកចំនួន២២ក្នុងស្រុកចំនួន៥ នៃខេត្តកំពង់ចាម ។ បើយោងតាមការបញ្ជាក់ពីប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាម​ លោក ... Read More »

ស្របការរិះគន់រឿងឈុតបៀ និងអាប៉ោងមកមើលឈុតប្រណីត”សុវណ្ណមច្ឆា”របស់ ពេជ្រ វត្តីសាវ៉ាវឌ្ឍី វិញស្អាតខ្លាំងរំពឹងថាឈ្នះពានទៀត

ភ្នំពេញ៖ ថ្មីៗនេះលេចចេញការរិះគន់ខ្លាំងៗទៅលើឈុតតំណាងក្រុងប៉ោយប៉ែត និងក្រុងបាវិត ដែលបានយកសន្លឹកបៀ និងអាប៉ោងមកប្រើជានិមិត្តសញ្ញា។ ទោះជាយ៉ាងណាកម្មវិធីប្រកួតសម្រស់ Miss Grand Cambodia 2022 ក៏មានឈុតប្រណីតមួយចំនួនត្រូវបានបង្ហាញផងដែរ ហើយអ្វីដែលធ្វើឲ្យគេចាប់ភ្លឹកនោះគឺឈុត”សុវណ្ណមច្ឆា”របស់  ពេជ្រ វត្តីសាវ៉ាវឌ្ឍី តំណាងឲ្យខេត្តព្រះសីហនុដែលមិនត្រឹមតែស្រស់ស្អាតទាក់ទាញទេ ... Read More »

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំដកបទពិសោធន៍កិច្ចការជំនាញស្រាវជ្រាវបង្រ្កាបបទល្មើស ព័ត៌មានសន្តិសុខ និងប្រតិបត្តិការ!

ភ្នំពេញ ៖ នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំកិច្ចការជំនាញស្រាវជ្រាវបង្រ្កាបបទល្មើស ព័ត៌មានសន្តិសុខ និងប្រតិបត្តិការ។ ... Read More »

Manchester United ត្រូវធ្វើការធ្ងន់នៅក្រៅទឹកដីក្នុងសប្តាហ៍ទី៤ដើម្បីប្រជែងយក៣ពិន្ទុពី Southampton

ក្រុមម្ចាស់ផ្ទះ Southampton សង្ឃឹមថា ការប្រកួតក្នុងទឹកដីរបស់ពួកគេទល់នឹងក្រុមបិសាចក្រហម Manchester United នៅថ្ងៃសៅរ៍នេះនឹងបង្ហាញថា ជាការចាប់ផ្តើមនៃទម្រង់លេងកាន់តែស៊ីសង្វាក់គ្នាបន្ទាប់ពីការចាប់ផ្តើមឡើងចុះនៃយុទ្ធនាការ Premier League ៣លើកកន្លងមក។ ក្រុមម្ចាស់ផ្ទះ Southampton កាន់កាប់ចំណាត់ថ្នាក់ទី១១ មាន៤ពិន្ទុបន្ទាប់ពីការប្រកួតចំនួន៣លើក។ ... Read More »

រដ្ឋបាលខេត្ត ចេញលិខិតឆ្លើយតប​ ការបង្ហាញឈុតតំណាងខេត្តស្ទឹងត្រែង របស់កម្មវិធី Miss Grand Cambodia តម្រូវឱ្យផលិតកម្ម មហាហង្សសូមទោសជាសាធារណៈ

ខេត្តស្ទឹងត្រែង ៖ នៅក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក មានការ ចែកចាយយ៉ាងទូលំទូលាយនូវកម្មវិធីប្រកួតឈុតតំណាងជាតិ ដែលផ្សាយចេញពីផេកផ្លូវការរបស់កម្ម វិធី Miss Grand Cambodia របស់ផលិតកម្មមហាហង្សដែលបានធ្វើឡើងនៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ ... Read More »

កម្ពុជាឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍បញ្ចប់បេសកកម្មរបស់លោកសាស្រ្តាចារ្យ វិទិត មុនតាប៊ន អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ

ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍បញ្ចប់បេសកកម្មរបស់លោកសាស្រ្តាចារ្យ វិទិត មុនតាប៊ន អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ។ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា មានការ ខកចិត្តយ៉ាងខ្លាំងចំពោះសេចក្ដីថ្លែងការណ៍បញ្ចប់បេសកកម្មរបស់លោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន ... Read More »

ស្រុកមួយនៅភាគខាងត្បូងប្រទេសអូស្ត្រាលីប្រជែងគ្នាជីករូងរស់នៅក្រោមដី

នៅតំបន់ភាគខាងត្បូងប្រទេសអូស្ត្រាលី តំបន់ Coober Ped បានក្លាយទៅជាស្រុកមួយពិសេសជាងគេនៅលើពិភពលោក ដោយពលរដ្ឋនៅក្នុងស្រុកនោះនាំគ្នារស់នៅក្រោមដី ទាំងផ្សារ ទាំងក្លិប …។ ស្រុកបុរាណត្រូវបានគេចាត់ទុកដូចជា «អាត្លង់ទិក» ត្រូវមហាសមុទ្រលេបបាត់ ហើយទីបំផុតក៏ត្រូវបានរកឃើញក្រោយរយៈពេលជាច្រើនសតវត្សរ៍។ ស្រុកពិសេសនេះមានបិទដោយគ្រាប់ពេជ្រ៧២ពាន់តោននៅគ្រប់ទីកន្លែង គឺជាថ្មមានតម្លៃ ... Read More »

ករណីឆ្លងកូវីដ-១៩៖​​ ​អ្នកឆ្លង​ ១៩នាក់ ,អ្នក​ជាសះស្បើយ​ ២៨នាក់និងគ្មាន​អ្នកជំងឺស្លាប់​

​​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃសៅរ៍​ទី​២៧ ខែសីហា​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ មានករណី​ឆ្លងចំនួន​ ១៩នាក់​ ខណៈ​ឣ្នកជាសះស្បើយ​​ ២៨នាក់ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

មនុស្សម្នាក់បានស្លាប់ដោយសារឈើសង្កត់ នៅក្នុងក្រុមហ៊ុន ណេង ណា ខណៈក្រុមហ៊ុនសម្រុកកាប់ដឹកឈើចេញ

ខេត្តមណ្ឌលគិរី ៖ មនុស្សម្នាក់បានស្លាប់ដោយសារឈើសង្កត់ នៅក្នុងក្រុមហ៊ុន ណេង ណា ដែលមានទីតាំងនៅ ភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី កាលពីវេលាម៉ោង១២និង៤០នាទីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ម្សិលមុិញ។ តាមប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា,  ... Read More »