ព័ត៌មានទាន់ហេតុការណ៍៖
'

លោក ចូ​ បៃដិន​ ចុះហត្ថលេខាលើវិក្កយបត្រចំណាយរបស់រដ្ឋាភិបាលចំនួន ១.៧ ទ្រីលានដុល្លារ

អន្តរជាតិ ​៖​ ទីភ្នាក់ងារ​ RT បានចុះផ្សាយ​នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​៣១​ ខែធ្នូ​ ឆ្នាំ​២០២២នេះថា៖​ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក​ ចូ​ បៃដិន​ (Joe Biden) បានចុះហត្ថលេខាកាលពីថ្ងៃព្រហស្បតិ៍នូវវិក្កយបត្រផ្តល់មូលនិធិចំនួន $1.7 ... Read More »

ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​៦១​នាក់​ ក្នុងបទល្មើស​គ្រឿងញៀន​ចំនួន​១៧​ករណីទូ​ទាំង​ប្រទេស​នាថ្ងៃ​ទី​៣០​ ខែធ្នូ​​ម្សិលមិញ​!

​ភ្នំពេញ​៖​ គ្រឿងញៀន​បំផ្លាញ​គ្រួសារ​ និង​អនាគត​អ្នក​ !​ ខណៈ​ជនសង្ស័យ​ចំនួន​៦១​នាក់​(​ស្រី​៣​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​១៧​ករណី​ទូ​ទាំង​ប្រទេស​ កាលពីថ្ងៃ​ទី​៣០​ ខែធ្នូ​ ឆ្នាំ​២០២២ម្សិលមិញ​នេះ។​ ​ជាក់ស្ដែង​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​៦១​នាក់​ រួម​មាន៖​ ​ជួញដូរ​ ៩​រ​ណី​ ឃាត់​មនុស្ស​ ១៥​នាក់​(​ស្រី​ ... Read More »

ករណីឆ្លងកូវីដ-១៩ ៖​​ អ្នកឆ្លងថ្មី​​ ០៦នាក់,​ អ្នក​ជាសះស្បើយ​ ១៦នាក់​ និងគ្មាន​អ្នកជំងឺស្លាប់​

​​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃសៅរ៍​ទី​៣១ ខែធ្នូ​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ អ្នកឆ្លងថ្មី​ ០៦នាក់​, ឣ្នកជាសះស្បើយ​​​ ១៦នាក់​ ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ ... Read More »

UN កាត់ស្ត្រីចេញពីបេសកកម្មអាហ្វហ្គានីស្ថាន

អន្តរជាតិ​៖​ យោងតាម​របាយការណ៍ពីកាសែត Spiegel បានរាយការណ៍ថា៖ UN នឹងអនុវត្តតាមការទាមទាររបស់អាជ្ញាធរអាហ្វហ្គានីស្ថាន និងដកស្ត្រីចេញពីបេសកកម្មរបស់ខ្លួន ដើម្បីបន្តប្រតិបត្តិការជំនួយមនុស្សធម៌នៅក្នុងប្រទេស។ បើយោងតាមអង្គការសហប្រជាជាតិ​ បានបញ្ជាក់ថា​ ជាងពាក់កណ្តាលនៃប្រជាជន ៣៨លាននាក់នៅក្នុងប្រទេសអាហ្វហ្គានីស្ថានពឹងផ្អែកលើជំនួយមនុស្សធម៌។ កាសែតមួយនេះ បាននិយាយថា​ វិបត្តិសេដ្ឋកិច្ចកាន់តែអាក្រក់ទៅៗ ... Read More »

Djokovic ត្រឡប់​មកកម្មវិធី​ Australian Open ​វិញ ​បន្ទាប់​ពី​ខកខានរយៈពេល១ឆ្នាំ

មន្ត្រីកីឡាវាយតឺន្នីសបាននិយាយថា អតីតកីឡាករលេខ១ពិភពលោក Novak Djokovic បានមកដល់ប្រទេសអូស្ត្រាលីកាលពីថ្ងៃពុធ ទី២៨ ធ្នូជិត១ឆ្នាំបន្ទាប់ពីគាត់ត្រូវបាននិរទេសដោយសារបដិសេធមិនទទួលថ្នាំបង្ការប្រឆាំងនឹង COVID-19 ។ ម្ចាស់ជើងឯក Australian Open ៩សម័យកាលដំបូងត្រូវបានហាមប្រាមពីប្រទេសរយៈពេល៣ឆ្នាំបន្ទាប់ពីចាញ់ការប្រកួតផ្លូវច្បាប់ដែលមានភាគហ៊ុនខ្ពស់ក្នុងខែមករាជុំវិញស្ថានភាពវ៉ាក់សាំងរបស់គាត់។ ចាប់តាំងពីពេលនោះមក ប្រទេសអូស្ត្រាលីបានដកតម្រូវការរបស់ខ្លួនសម្រាប់អ្នកទស្សនាដើម្បីបង្ហាញភស្តុតាងនៃការចាក់វ៉ាក់សាំងប្រឆាំងនឹង ... Read More »

ប្រធានគណបក្សប្រជាជនកម្ពុជាស្រុករមាសហែក៖ គណបក្សប្រជាជន​កម្ពុជាគឺជាស្នូលយ៉ាងរឹងមាំក្នុងការបង្រួបបង្រួមជាតិ​នាំមកនូវសុខសន្តិភាពយ៉ាងពេញលេញជូន​ជាតិនិងមាតុភូមិ

ខេត្តស្វាយរៀង ៖ លោក ស៊ូ ម៉ុល ប្រធានគណបក្សប្រជាជនស្រុករមាសហែកបានថ្លែងថា គណបក្សប្រជាជនកម្ពុជា​គឺជាស្នូលយ៉ាងរឹងមាំក្នុងការបង្រួបបង្រួមជាតិ​នាំមកនូវសុខសន្តិភាពយ៉ាងពេញលេញជូន​ជាតិនិងមាតុភូមិ ព្រមទាំងធ្វើឱ្យ​ប្រទេសជាតិ​មាន​កិត្យានុភាពឡើងវិញទាំងនៅក្នុងតំបន់និង​លើ​ឆាកអន្តរជាតិ។     ការថ្លែងបែបនេះរបស់ប្រធានគណបក្សប្រជាជនស្រុករមាសហែកបានធ្វើឡើងនាព្រឹកថ្ងៃទី៣១ខែធ្នូឆ្នាំ២០២២ក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាឃុំម្រាម១៣៩នាក់ (ក្នុងនោះមានបុរស៨៣នាក់ស្ត្រី៥២នាក់ ជាសកម្មជនគណបក្សភ្លើងទៀនចំនួន៥៣នាក់ ស្រី៣០នាក់ គណបក្សខ្មែររួបរួមជាតិ ... Read More »

ភាគហ៊ុនអឺរ៉ុប​ បញ្ចប់ឆ្នាំអាក្រក់បំផុតចាប់តាំងពីឆ្នាំ២០១៨

អន្តរជាតិ​៖​ យោងតាម​ CNBC បានរាយការណ៍កាលពីថ្ងៃសុក្រទី៣០​ ខែធ្នូ​ថា​ សន្ទស្សន៍ភាគហ៊ុនអឺរ៉ុបសំខាន់ៗ​ បានតស៊ូនៅឆ្នាំ ២០២២ ដោយភាគច្រើនបង្ហាញពីដំណើរការអាក្រក់បំផុតរបស់ពួកគេចាប់តាំងពីមុនការរាតត្បាត Covid-19 ។​ នេះបេីយោង​តាមការចេញផ្សាយ​របស់​ទីភ្នាក់ងារ​ RT​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​៣១​ ខែធ្នូ​ ... Read More »

អ្នកចាំទី​ស្កុតឡែន Gordon រងរបួសបាក់ជើងខកខានបង្ហាញខ្លួន​ក្នុង​រដូវ​កាលនេះ

ក្លិប Heart of Midlothian បានប្រកាសថា អ្នកចាំទី Craig Gordon សញ្ជាតិស្កុតឡែន នឹងខកខានការប្រកួតដែលនៅសល់នៃរដូវកាលនេះ បន្ទាប់ពីទទួលរងរបួសជើងទាំង២របស់គាត់។ កីឡាករ​វ័យ៣៩ឆ្នាំរូបនេះ​បាន​រង​របួស​បន្ទាប់​ពី​ប៉ះ​ទង្គិច​ជាមួយ​កីឡាករ​ម្នាក់​ទៀត​អំឡុង​ពេល​ប្រកួត​ស្មើ ២–២ ជាមួយក្រុម Dundee ... Read More »

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ៖​ “ការងារសំអាតអនាម័យបរិស្ថាន មិនមែនយើងធ្វើតែមួយថ្ងៃនេះទេ តែយើងត្រូវធ្វើឱ្យបានជាប្រចាំ”

ភ្នំពេញ​៖​ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការជាតិអូឡាំពិកកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២​នេះ​ បានអញ្ជើញជា​អធិបតីភាព​ក្នុងយុទ្ធនាការ «ទីលានកីឡាស្អាត និងបៃតង»​ ដែលប្រព្រឹត្តទៅនៅកីឡដ្ឋានជាតិមរតកតេជោ។ ក្នុងយុទ្ធានាការ​នោះ​ មានការចូលរួមពី​លោក ... Read More »

យន្តហោះចម្បាំងរបស់ចិនហោះ “គ្រោះថ្នាក់” ហោះនៅជិតយន្តហោះ Recon របស់អាមេរិក

អន្តរជាតិ​៖​ បញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិក​ បានអះអាងកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា យន្តហោះចម្បាំងរបស់កងទ័ពរំដោះប្រជាជនចិន​ បានហោះកៀកនឹងយន្តហោះឈ្លបយកការណ៍របស់សហរដ្ឋអាមេរិកនៅលើសមុទ្រចិនខាងត្បូងកាលពីសប្តាហ៍មុន ដែលអ្នកបើកបរយន្តហោះអាមេរិកត្រូវចាត់វិធានការគេចវេះ។​ នេះបេីយោង​តាមការចេញផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ RT​ នៅព្រឹក​ថ្ងៃសៅរ៍​ទី​៣១​ ខែធ្នូ​ ឆ្នាំ​២០២២។ បើយោងតាមមន្ត្រីអាមេរិក​បាននិយាយថា​ វីដេអូដែលបានចេញផ្សាយបង្ហាញថា យន្តហោះ PLA ... Read More »

លោក Lampard អំពាវនាវឱ្យអ្នកគាំទ្រនៅពីក្រោយ Everton បន្ទាប់ពីការចាញ់៤លើកជាប់ៗគ្នា

អ្នកចាត់ការក្រុម Everton លោក Frank Lampard បានជំរុញឱ្យអ្នកគាំទ្រនៅពីក្រោយក្រុម បន្ទាប់ពីមានការសើចចំអកចេញពីកន្លែងឈរ ក្រោយពីចាញ់ក្រុម Wolverhampton Wanderers ២–១ កាលពីរាត្រីថ្ងៃចន្ទដើមសប្តាហ៍នេះ។ ការបរាជ័យពីមុនរបស់ Everton នៅលើទឹកដី ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីរំលោភលំនៅដ្ឋាននិងធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោសបន្ទាប់ពីមានជម្លោះជាមួយប្រពន្ធ

ខេត្តស្វាយរៀង ៖ សមត្ថកិច្ចនគរបាលស្រុកបានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីរំលោភលំនៅដ្ឋាននិងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោសបន្ទាប់ពីមានជម្លោះជាមួយប្រពន្ធរបស់ខ្លួន។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤២នាទីយប់ថ្ងៃទី២៩ខែធ្នូឆ្នាំ២០២២ស្ថិតនៅភូមិកំពង់ត្រាច ឃុំកំពង់ត្រាចស្រុករមាសហែក ខេត្តស្វាយរៀង។ យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថាជនសង្ស័យមានឈ្មោះ លី កក្កដា ភេទ ប្រុសអាយុ ៤១ ឆ្នាំជនជាតិខ្មែរ មុខរបរអាជីវករ រស់នៅសង្កាត់ ... Read More »

នៅថ្ងៃនេះ ! រដ្ឋបាលរាជធានីភ្នំពេញ ព្រមានចាត់វិធានការតាមច្បាប់ចំពោះបាតុកម្មខុសច្បាប់របស់ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ នៅក្បែរទីលានប្រជាធិបតេយ្យ

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញបានទទួលលិខិតលេខ ០០៤ សគកឯ ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ របស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ស្តីពីការជូនដំណឹងអំពីការប្រមូលផ្តុំសម្តែងមតិ ដើម្បី ទាមទារឱ្យមានការដោះលែងសកម្មជននយោបាយ សកម្មជនសង្គម និងសហជីព។ បន្ទាប់មក នៅថ្ងៃទី២១ ... Read More »

ប្រធានាធិបតីចិនអាចបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី ក្នុងពេលណាមួយនាឆ្នាំ២០២៣

សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ២០២២ បានផ្សាយថា ប្រធានាធិបតីរុស្ស៊ី លោក ពូទីន រំពឹងថា លោក ស៉ី ជីនពីង នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅរុស្ស៉ី ... Read More »

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមចូលរួមរំលែកនូវមរណទុក្ខដ៏សែនក្រៀមក្រំបំផុត ជាមួយនឹងគ្រួសារសព និងជនរងគ្រោះ នៅក្នុងឧបទ្ទវហេតុគ្រោះអគ្គិភ័យ នៅកាស៊ីណូ Grand Diamond CITY

ភ្នំពេញ ៖ នៅព្រលប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល  បានបង្ហោះផេកផ្លូវការថា, យើងខ្ញុំជាថ្នាក់ដឹកនាំ និងសហការី នៃអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល  សូមចូលរួមរំលែកនូវមរណទុក្ខដ៏សែនក្រៀមក្រំបំផុត ជាមួយនឹងគ្រួសារសព និងជនរងគ្រោះ នៅក្នុងឧបទ្ទវហេតុគ្រោះអគ្គិភ័យ នៅកាស៊ីណូ ... Read More »

លោក ឃួង ស្រេង ណែនាំឱ្យអាជ្ញាធរខណ្ឌនិងកងកម្លាំងមានសមត្ថកិច្ចទាំង២ភេទសហការគ្នាពិនិត្យដោះស្រាយ ចំពោះទីតាំងសប្បាយភាព នានា នៅរាជធានីភ្នំពេញ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំ ឲ្យអាជ្ញាធរខណ្ឌនិងកងកម្លាំងមានសមត្ថកិច្ចទាំង២ សហការគ្នា ពិនិត្យដោះស្រាយ ចំពោះទីតាំងសប្បាយភាពនានា នៅរាជធានីភ្នំពេញ ដើម្បីបង្កលក្ខណៈជូនប្រជាពលរដ្ឋបានសប្បាយរីករាយក្នុងឱកាសចូលឆ្នាំសាកល នារាត្រីថ្ងៃទី ៣១ធ្នូស្អែកនេះ។   ... Read More »

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនចោរលួច ០៣នាក់ ទៅតុលាការ!

ភ្នំពេញ ៖ នៅរសៀល ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០៣នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណី លួចគាស់ផ្ទះប្រជាពលរដ្ឋ ដើម្បីលួចយកទ្រព្យសម្បត្តិ។ ... Read More »

ក្នុងឆ្នាំ២០២២ មានអ្នកសារព័ត៌មាន ៥៨នាក់ត្រូវបានសម្លាប់ពេលបំពេញការងារ

សារព័ត៌មាន AFP បានផ្សាយនៅថ្ងៃទី៣០ខែធ្នូ ដោយដកស្រង់របាយការណ៍របស់អង្គការអ្នកកាសែតគ្មានព្រំដែន (Reporters Without Borders ឬ RSF) នៅថ្ងៃទី៣០ខែធ្នូនេះ បានចេញរបាយការណ៍ឱ្យដឹងថា ក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ គឺមានអ្នកកាសែតសរុបជិត ១,៧០០នាក់ ត្រូវបានគេសម្លាប់នៅទូទាំងពិភពលោក ... Read More »

អភិបាលខេត្តបន្ទាយមានជ័យ ៖ ក្នុងហេតុការណ៍ភ្លើងឆេះកាស៉ីណូនៅក្រុងប៉ោយប៉ែត, សរុបអ្នកស្លាប់២៦នាក់ និងរបួស៥៧នាក់ មិនមានពលរដ្ឋខ្មែរឡើយ បន្ទាប់ពីបិទបញ្ចប់ការរុករក

ខេត្តបន្ទាយមានជ័យ ៖ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានប្រាប់សារព័ត៌មាន ឲ្យដឹងថា,  ជាមួយនឹងការបិទបញ្ចប់ប្រតិបត្តិការទាំងស្រុងនេះ កម្លាំងប្រតិបត្តិការបានរកឃើញអ្នកស្លាប់សរុបចំនួន២៦នាក់ និងអ្នករបួសចំនួន៥៧នាក់ ក្នុងនោះទាំងអ្នករបួស និងស្លាប់ មិនមានជនជាតិខ្មែរនោះឡើយ។ លោកបន្តថា, ... Read More »

បើកបរខ្វះការប្រុងប្រយ័ត្ន! ដល់ផ្លូវបត់ជ្រុលបុករបងថ្មស្លាប់ព្រូ តៃកុងរថយន្តរត់គេចបាត់

ខេត្តពោធិ៍សាត់ ៖ បុរសព្រូរថយន្តម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងរន្ធត់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បុករបងថ្មផ្ទះគេ ខណៈគេសង្ស័យបើកបរក្នុងល្បឿនលឿន ហើយខ្វះការប្រុងប្រយ័ត្នខណៈស្ថានភាពផ្លូវមិនសុវត្ថិភាព។ ករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមនុស្សស្លាប់នេះ បានកើតឡើងនៅវេលាម៉ោង២ និង៣០នាទីរំលងអធ្រាត្រឈនចូល ថ្ងៃសុក្រ ៨កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ... Read More »

មន្ត្រីជំនាញ (ក.ប.ប) ដុតបំផ្លាញចោលបារីអេឡិចត្រូនិកជាង​ ៧ពាន់ប្រអប់​

ភ្នំពេញ៖ អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ បានបំផ្លាញចោលនូវផលិតផលបារីអេឡិចត្រូនិក (E-Cigarette) ចំនួន ២៨៨កាតុង ស្មើនឹង៧,២០០ប្រអប់ ក្រោយមន្រ្តីជំនាញ​ ... Read More »

លោកស្រី អោងសាន ស៊ូជី ត្រូវបានកាត់ទោសឱ្យជាប់គុក៧ឆ្នាំបន្ថែមទៀត

ប្រព័ន្ធផ្សព្វផ្សាយថៃនៅថ្ងៃទី៣០ ខែធ្នូ បានរាយការណ៍ថា តុលាការមីយ៉ាន់ម៉ាបានកាត់ទោសអតីតទីប្រឹក្សារដ្ឋលោកស្រី Aung San Suu Kyi ឱ្យជាប់ពន្ធនាគារចំនួន៧ ឆ្នាំបន្ថែមទៀត ដែលនាំឱ្យទោសជាប់ពន្ធនាគារសរុបដល់ទៅ៣៣ ឆ្នាំ។ ការកាត់ក្តីលើការចោទប្រកាន់ពុករលួយចំនួនប្រាំចុងក្រោយរបស់លោកស្រី ស៊ូជី ត្រូវបានធ្វើឡើងដោយបិទទ្វារនៅថ្ងៃទី ... Read More »

លោកបណ្ឌិត គឹម សន្តិភាព ៖ ” ការដោះស្រាយការលំបាកខ្វះខាតរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន គឺជាអភិក្រមរបស់គណបក្សប្រជាជនកម្ពុជា”

ខេត្ត​ត្បូង​ឃ្មុំ​ ៖​ លោកបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា បានថ្លែងថា​៖ ” ការដោះស្រាយការលំបាកខ្វះខាតរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន គឺជាអភិក្រមរបស់គណបក្សប្រជាជនកម្ពុជា”។  ការថ្លែងបែបនេះ​របស់​ លោកបណ្ឌិត គឹម សន្តិភាព​ ... Read More »

វីរៈបុរសបាល់ទាត់ប្រេស៊ីលPele ទទួលមរណៈភាពក្នុងវ័យ ៨២ឆ្នាំ

អតីតកីឡាករបាល់ទាត់ប្រេស៊ីលដ៏ល្បីល្បាញ Pele បានទទួលមរណៈភាពដោយជំងឺមហារីកពោះវៀនធំ ក្រោយគាត់សម្រាកនៅមន្ទីរពេទ្យរយៈពេលមួយខែ។ Pele ត្រូវបានចាត់ទុកជាស្តេចបាល់ទាត់ដោយសារគាត់គឺជាកីឡាករតែម្នាក់គត់ដែលឈ្នះ World Cup បីដង លើកទីមួយក្នុងវ័យ 17 ឆ្នាំក្នុងឆ្នាំ 1958 ម្តងទៀតនៅប្រទេសឈីលី បួនឆ្នាំក្រោយមក ... Read More »

ឥណ្ឌូនេស៊ីលុបវិធានការរឹតត្បិតកូវីដ-១៩ទាំងស្រុង

ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ នៅថ្ងៃទី ៣០ ខែធ្នូនេះបានប្រកាសថា ប្រទេសនេះបានលុចចោលទាំងស្រុងរាល់វិធានការរឹតត្បិត ទប់ស្កាត់កូវីដ-១៩ ។ ការសម្រេចខាងលើចូលជាធរមានភា្លម ក្នុងពេលពលរដ្ឋមានអង់បដិប្រាណគ្រប់គ្រាន់ដើម្បីទប់ស្កាត់ជំងឺ។ សារព័ត៌មាន AFP នៅថ្ងៃសុក្រ ... Read More »

កងកម្លាំងកងពលតូចថ្មើរជើងលេខ៤២ បន្តចាត់កម្លាំងល្បាតតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ

ខេត្តឧត្តរមានជ័យ៖ ឧត្តមសេនីយ៍ទោ ប៉ែន វ៉ូយ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ ៤២ យោធភូមិភាគទី៤ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ បានបន្តចាត់តាំងកម្លាំងដើរល្បាតសហការត្រួតពិនិត្យភូមិសាស្ត្រ និងល្បាតត្រួតពិនិត្យបង្គោលសីមា តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ភូមិសាស្ត្រដែលអង្គភាពទទួលខុសត្រូវគ្រប់ចំណុចគោលដៅដែលបានកំណត់ទុក ... Read More »

គ្រួសារសពយោធិនទទួលមរណភាពចំនួន០៣គ្រួសារបានទទួលថវិកាមិត្តជួយមិត្ត កងទ័ពជើងគោក

ភ្នំពេញ៖​ គ្រួសារសពយោធិននៃបញ្ជាការដ្ឋានកងទ័ពជើងគោកដែលបានទទួលមរណភាពចំនួន០៣គ្រួសារបានទទួលថវិកាមិត្តជួយមិត្តកងទ័ពជើងគោក។ ក្នុងពិធីប្រគល់-ទទួលបានធ្វើនៅការិយាល័យទី៥ កងទ័ពជើងគោក នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ។     សពយោធិនដែលបានទទួលមរណភាពរួមមាន៖ ទី១ លោកវរសេនីយ៍ ផុន សុខុម នាយរងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក បានទទួលមរណភាពកាលពីថ្ងៃទី២៨ ... Read More »

ប្រជាពលរដ្ឋ ក្នុងឃុំត្រពាំងស្ដៅស្រុករមាសហែកសាទរដោយមានសមិទ្ធផលផ្លូវចាក់ថ្មក្រាលគ្រួសក្រហមក្នុងភូមិត្រពាំងស្គន់ឆ្លងកាត់៩ភូមិប្រវែង១២គីឡូ៤៤២ម៉ែត្រ

ខេត្តស្វាយរៀង ៖ លោកតាលោកយាយបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិត្រពាំងស្គន់ឆ្លងកាត់៩ភូមិនៅឃុំត្រពាំងស្ដៅស្រុករមាសហែកមានការសប្បាយរីករាយដោយមានសមិទ្ធផលផ្លូវចាក់ថ្មក្រាលគ្រួសក្រហមក្នុងភូមិត្រពាំងស្គន់ឆ្លងកាត់៩ភូមិប្រវែង១២គីឡូ៤៤២ម៉ែត្រដើម្បីងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់និងដឹកកសិករផលផ្សេងៗ។ បើតាមលោកតា ដែលរស់នៅភូមិត្រពាំងស្គន់ក្នុងឃុំត្រពាំងស្ដៅស្រុករមាសហែកបានថ្លែងអំណរគុណយ៉ាងខ្លាំងដល់លោក ស៊ូ ម៉ុល អភិបាលស្រុកដែលបានគិតគូរពីសុខទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋពិសេសក្នុងថ្ងៃនេះតែម្ដង ដែលបានចុះមកផ្ទាល់ ក្នុងការបើកការដ្ឋានស្ថាបនាផ្លូវមួយខ្សែរនេះនិងជួបសំណេះសំណាលព្រមទាំងបើកវេទិការសាធារណ:ដឹងពី បញ្ហាសុខទុក្ខលំបាកនិងសំណើរសំណូមពរផ្សេងៗដែលបានកើតឡើងនាពេលកន្លងមក។ ជាក់ស្ដែងនារសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ លោក ស៊ូ ... Read More »

🔴លោក ភូ លិ អភិបាលរងខេត្តកែប បានរងការចោទប្រើហិង្សាលើស្រ្តីម្នាក់ដោយគប់កែវចំក្បាលបែកហូរឈាម និងបានបៀតបៀនប្រពន្ធគេ!

ខេត្តកែប ៖ អំពើរបស់អភិបាលរងខេត្តកែបរូបនេះ បានកើតឡើង នៅពេលគាត់ស្រវឹងស្រា ក្នុងកម្មវិធីជប់លៀងអបអរសាទរប្រធានមន្ទីរបរិស្ថានថ្មីខេត្តកែប កាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ! នេះជាដំណឹងបឋម ដែលទទួលបាន គ្រាន់តែមិនទាន់មានរបាយការណ៍ពីសមត្ថកិច្ច ឬសម្ដីជនរងគ្រោះនៅឡើយ។  សូមបញ្ជាក់ថា, ... Read More »

មនុស្សប្រុសស្រី៧នាក់របួសធ្ងន់ស្រាលដោយគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នានៅខេត្តស្វាយរៀង

ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់មនុស្ស៧នាក់បានរងរបួសធ្ងន់និងស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នានៅស្រុករមាសហែកនិងស្រុកស្វាយទាប។    បើតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថា ករណីទី១បានកើតឡើងកាលពីវេលាម៉ោង៦និង១៥នាទីល្ងាចថ្ងៃទី២៩ខែធ្នូ ឆ្នាំ២០២២  លើផ្លូវលំក្រាលក្រួសក្រហម ស្ថិតនៅចំណុចភូមិឈើភ្លើង ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង  មានម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ... Read More »