ព័ត៌មានទាន់ហេតុការណ៍៖
'

វីរៈបុរសបាល់ទាត់ប្រេស៊ីលPele ទទួលមរណៈភាពក្នុងវ័យ ៨២ឆ្នាំ

អតីតកីឡាករបាល់ទាត់ប្រេស៊ីលដ៏ល្បីល្បាញ Pele បានទទួលមរណៈភាពដោយជំងឺមហារីកពោះវៀនធំ ក្រោយគាត់សម្រាកនៅមន្ទីរពេទ្យរយៈពេលមួយខែ។ Pele ត្រូវបានចាត់ទុកជាស្តេចបាល់ទាត់ដោយសារគាត់គឺជាកីឡាករតែម្នាក់គត់ដែលឈ្នះ World Cup បីដង លើកទីមួយក្នុងវ័យ 17 ឆ្នាំក្នុងឆ្នាំ 1958 ម្តងទៀតនៅប្រទេសឈីលី បួនឆ្នាំក្រោយមក ... Read More »

ឥណ្ឌូនេស៊ីលុបវិធានការរឹតត្បិតកូវីដ-១៩ទាំងស្រុង

ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ នៅថ្ងៃទី ៣០ ខែធ្នូនេះបានប្រកាសថា ប្រទេសនេះបានលុចចោលទាំងស្រុងរាល់វិធានការរឹតត្បិត ទប់ស្កាត់កូវីដ-១៩ ។ ការសម្រេចខាងលើចូលជាធរមានភា្លម ក្នុងពេលពលរដ្ឋមានអង់បដិប្រាណគ្រប់គ្រាន់ដើម្បីទប់ស្កាត់ជំងឺ។ សារព័ត៌មាន AFP នៅថ្ងៃសុក្រ ... Read More »

កងកម្លាំងកងពលតូចថ្មើរជើងលេខ៤២ បន្តចាត់កម្លាំងល្បាតតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ

ខេត្តឧត្តរមានជ័យ៖ ឧត្តមសេនីយ៍ទោ ប៉ែន វ៉ូយ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ ៤២ យោធភូមិភាគទី៤ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ បានបន្តចាត់តាំងកម្លាំងដើរល្បាតសហការត្រួតពិនិត្យភូមិសាស្ត្រ និងល្បាតត្រួតពិនិត្យបង្គោលសីមា តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ភូមិសាស្ត្រដែលអង្គភាពទទួលខុសត្រូវគ្រប់ចំណុចគោលដៅដែលបានកំណត់ទុក ... Read More »

គ្រួសារសពយោធិនទទួលមរណភាពចំនួន០៣គ្រួសារបានទទួលថវិកាមិត្តជួយមិត្ត កងទ័ពជើងគោក

ភ្នំពេញ៖​ គ្រួសារសពយោធិននៃបញ្ជាការដ្ឋានកងទ័ពជើងគោកដែលបានទទួលមរណភាពចំនួន០៣គ្រួសារបានទទួលថវិកាមិត្តជួយមិត្តកងទ័ពជើងគោក។ ក្នុងពិធីប្រគល់-ទទួលបានធ្វើនៅការិយាល័យទី៥ កងទ័ពជើងគោក នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ។     សពយោធិនដែលបានទទួលមរណភាពរួមមាន៖ ទី១ លោកវរសេនីយ៍ ផុន សុខុម នាយរងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក បានទទួលមរណភាពកាលពីថ្ងៃទី២៨ ... Read More »

ប្រជាពលរដ្ឋ ក្នុងឃុំត្រពាំងស្ដៅស្រុករមាសហែកសាទរដោយមានសមិទ្ធផលផ្លូវចាក់ថ្មក្រាលគ្រួសក្រហមក្នុងភូមិត្រពាំងស្គន់ឆ្លងកាត់៩ភូមិប្រវែង១២គីឡូ៤៤២ម៉ែត្រ

ខេត្តស្វាយរៀង ៖ លោកតាលោកយាយបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិត្រពាំងស្គន់ឆ្លងកាត់៩ភូមិនៅឃុំត្រពាំងស្ដៅស្រុករមាសហែកមានការសប្បាយរីករាយដោយមានសមិទ្ធផលផ្លូវចាក់ថ្មក្រាលគ្រួសក្រហមក្នុងភូមិត្រពាំងស្គន់ឆ្លងកាត់៩ភូមិប្រវែង១២គីឡូ៤៤២ម៉ែត្រដើម្បីងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់និងដឹកកសិករផលផ្សេងៗ។ បើតាមលោកតា ដែលរស់នៅភូមិត្រពាំងស្គន់ក្នុងឃុំត្រពាំងស្ដៅស្រុករមាសហែកបានថ្លែងអំណរគុណយ៉ាងខ្លាំងដល់លោក ស៊ូ ម៉ុល អភិបាលស្រុកដែលបានគិតគូរពីសុខទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋពិសេសក្នុងថ្ងៃនេះតែម្ដង ដែលបានចុះមកផ្ទាល់ ក្នុងការបើកការដ្ឋានស្ថាបនាផ្លូវមួយខ្សែរនេះនិងជួបសំណេះសំណាលព្រមទាំងបើកវេទិការសាធារណ:ដឹងពី បញ្ហាសុខទុក្ខលំបាកនិងសំណើរសំណូមពរផ្សេងៗដែលបានកើតឡើងនាពេលកន្លងមក។ ជាក់ស្ដែងនារសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ លោក ស៊ូ ... Read More »

🔴លោក ភូ លិ អភិបាលរងខេត្តកែប បានរងការចោទប្រើហិង្សាលើស្រ្តីម្នាក់ដោយគប់កែវចំក្បាលបែកហូរឈាម និងបានបៀតបៀនប្រពន្ធគេ!

ខេត្តកែប ៖ អំពើរបស់អភិបាលរងខេត្តកែបរូបនេះ បានកើតឡើង នៅពេលគាត់ស្រវឹងស្រា ក្នុងកម្មវិធីជប់លៀងអបអរសាទរប្រធានមន្ទីរបរិស្ថានថ្មីខេត្តកែប កាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ! នេះជាដំណឹងបឋម ដែលទទួលបាន គ្រាន់តែមិនទាន់មានរបាយការណ៍ពីសមត្ថកិច្ច ឬសម្ដីជនរងគ្រោះនៅឡើយ។  សូមបញ្ជាក់ថា, ... Read More »

មនុស្សប្រុសស្រី៧នាក់របួសធ្ងន់ស្រាលដោយគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នានៅខេត្តស្វាយរៀង

ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់មនុស្ស៧នាក់បានរងរបួសធ្ងន់និងស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នានៅស្រុករមាសហែកនិងស្រុកស្វាយទាប។    បើតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថា ករណីទី១បានកើតឡើងកាលពីវេលាម៉ោង៦និង១៥នាទីល្ងាចថ្ងៃទី២៩ខែធ្នូ ឆ្នាំ២០២២  លើផ្លូវលំក្រាលក្រួសក្រហម ស្ថិតនៅចំណុចភូមិឈើភ្លើង ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង  មានម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ... Read More »

នគរបាល​ក្រុង​ខេមរភូមិន្ទ​ ឃាត់ខ្លួន​ជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណីអំពើឆក់

ខេត្ត​​កោះកុង ​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងថា​ មាន​ករណី​ឆក់​(​មិន​បាន​សម្រេច​)​មួយលេីក​ កាលពីព្រលប់ថ្ងៃ​ទី​២៩​ ខែធ្នូ​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១៨​និង​០០​នាទី​ នៅ​ចំណុច​ ស្ថានីយ៍​ប្រេង​ឥន្ធនៈ​ ToTal​ ស្ថិត​ក្នុងភូមិ​០១​ សង្កាត់​ស្មាច់​មាន​ជ័យ​​ បង្ក​ឡើង​ដោយ​ជនសង្ស័យ​០២​នាក់​ ... Read More »

បញ្ជាការដ្ឋានរថក្រោះ ភារកិច្ចស្នូល និងការកសាងបានជំរុញអនុវត្តន៍តាមផែនការរបស់ថ្នាក់លើ

ខេត្តបាត់ដំបង ៖ លោកឧត្តមសេនីយ៍ឯក ពៅ សុីថា មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានរថក្រោះ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ​ បានចុះត្រួតពិនិត្យការងារថែទាំបច្ចេកទេស ជួសជុល ជូតសំអាត រថក្រោះ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញសេចក្ដីជូនដំណឹង ការចាក់វ៉ាក់សាំងដូសជំរុញ (ដូសទី៣, ដូសទី៤, ដូសទី៥, ដូសទី៦)នៅក្នុងរាជធានីភ្នំពេញ

ភ្នំពេញ ៖ សេចក្ដីជូនដំណឹង ស្ដីពីការចាក់វ៉ាក់សាំងដូសមូលដ្ឋាន ជូនកុមារដែលទើបគ្រប់អាយុ ៣ឆ្នាំ និងការចាក់វ៉ាក់សាំងដូសជំរុញ (ដូសទី៣, ដូសទី៤, ដូសទី៥, ដូសទី៦ និងដូសបន្តបន្ទាប់) ជូនដល់កុមារអាយុចាប់ពី ៣ឆ្នាំ ដល់ក្រោម ... Read More »

លោកចោរអេីយ! សូម្បីតែ​មេីមដំឡូងមី​ ក៏លួច​ដែលចុង​ក្រោយ​ជាប់​ខ្នោះ​ដៃ

ខេត្តបាត់ដំបង ​៖​ មុខសញ្ញាចោរលួច​ដកយកមេីមដំឡូងមី​ នៅក្នុងដីចំការរបស់​ប្រជាពលរដ្ឋ​ម្នាក់​ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញនៃអធិការនគរបាលស្រុករ​តនមណ្ឌល​ ចុះ​ស្រាវជ្រាវ​ និង​ឃាត់ខ្លួន​យកមកសាកសួរ​រហូត​បញ្ចប់​នីតិវិធី​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងខេត្ត​បាត់ដំបង​ ដើម្បី​ចាត់​ការ​តាម​ច្បាប់​។ នេះបេីយោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងនៅព្រឹក​ថ្ងៃសុក្រទី​៣០​ ខែធ្នូ​ ឆ្នាំ​២០២២។  ប្រភពដដែលបន្តថា​ មានករ​ណី​លួចដកយកមេីមដំឡូង​របស់​ប្រជាពលរដ្ឋ​ ... Read More »

ចាប់ខ្លួនជនជាតិចិនម្នាក់ពីបទឆបោកប្រាក់ជាង៣០មុឺនដុល្លារទៅកាន់តុលាការ

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ទំនងជាគេចមិនផុតពីការឃុំខ្លួនបណ្ដោះអាសន្ននោះទេ ពាក់ព័ន្ធទៅនឹងបទល្មើសឆបោកប្រាក់ប្រមាណជាង៣០មុឺនដុល្លារ បន្ទាប់ពីព្រះរាជអាជ្ញាអមសាលាដំបូងសម្រេចចោទប្រកាន់ពីបទឆបោក  ហើយបញ្ជូនសំណុំរឿងទៅចៅក្រមសើបសួរនាថ្ងៃទី ៣០ធ្នូ ឆ្នាំ២០២២នេះ ។ ជនត្រូវចោទឈ្មោះ Cai Fang Xiang ភេទប្រុស ជនជាតិចិន ... Read More »

នគរបាលស្រុកសង្កែ​ ឃាត់ខ្លួនមុខ​សញ្ញាលួចទ្រព្យសម្បត្តិតាមលំនៅដ្ឋានម្នាក់

ខេត្ត​បាត់ដំបង ​៖​ យោងតាម​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅព្រឹក​ថ្ងៃ​សុក្រ​ទី​៣០​ ខែធ្នូ​ ឆ្នាំ​០២២នេះ​ បានឱ្យដឹងថា​ មានករ​ណី​អំពើលួច (លួចយកទ្រព្យសម្បត្តិ) មួយកើតឡើងបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណបា​ន​ធ្វើសក​ម្មភាពចូលលួចយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះឈ្មោះ​ ភុត​ ភី​ ភេទប្រុស​ អាយុ៤២ឆ្នាំ​ មានទីលំនៅក្រុម០៥​ ... Read More »

រយៈពេល​២​ថ្ងៃ​កម្លាំងចម្រុះ​កម្ពុជា​-​ថៃ​រុក​រកឃើញ​សព​២៥​នាក់​ និងអ្នករបួសប្រមាណជា ៨០នាក់ ករណី​ឆេះ​កាស៊ីណូ​នៅ​ប៉ោយប៉ែត​ ជាមួយទុក្ខសោកដ៏សង្វេគ

ខេត្តបន្ទាយមានជ័យ​៖ គិត​ត្រឹម​ម៉ោង​១និង​៣០​នាទី​រសៀលថ្ងៃទី​៣០​ខែធ្នូ​២០២២​នេះ ហើយក៏​ជា​ថ្ងៃទី​ពីរ​ក្រោយ​អគ្គិភ័យឆេះ​អគារ​កាស៊ីណូ​ចំនួន​បី​នៃ​កាស៊ីណូ​ចំនួន​ពី​រ កម្លាំ​ង​ចម្រុះ កម្ពុជា​-ថៃ​បាន​រុករក​សង្គ្រោះ​និង​រកឃើញ​សព​ជនរងគ្រោះ​ចំនួន​២៥​នាក់ ហើយក៏​បាន​យកទៅ​រក្សាទុក​នៅ​វត្ត​ស្រះ​ត្រាច​ដើម្បី​ធ្វើ​កោសល្យវិច័យ​ថា​ជា​ជនជាតិ​អ្វី​ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។​ យោងតាម​ការផ្តល់​ព័​ត៌មាន​ទៅ​តម្រួត​ថៃ​ ពី​សំណាក់​នាយ​ឧ​ត្ត​ម​សេនីយ៍​មួង សុធា អគ្គ​ស្នងការរង​នគរបាលជាតិ​បាន​ប្រាប់​ពី​ចំនួន​ដែល​សមត្ថកិច្ច​ទាំងពីរ​រុករក​សព​គឺ​គិត​មកដល់​ថ្ងៃទី​៣០​ខែ​ឆ្នូ ២០២២​នេះ​បាន រកឃើញ​សព​ចំនួន​២៥​សាកសព​ហើយ ស្លាប់​នៅ​មន្ទី​ពេទ្យ​ថៃ​១​នាក់​ក្នុងនោះ​ក្រោយ​ធ្វើ​កោសល្យវិច័យ​រួច​កាលពី​យប់មិញ​គឺមាន​សាកសព​ជនជាតិ​ថៃ​ចំនួន​១០​ត្រូវបាន​អនុញ្ញាតិ​និង​បាន​យកចេញ​ទៅ​ថៃ​។​ទន្ទឹម​នោះ ... Read More »

ត្រីសម្រាប់ធ្វើប្រហុកផ្អកនៅក្នុងខេត្តកំពង់ឆ្នាំងចាប់ត្រូវបណ្ដើរៗហើយដែលមានតម្លៃពី១ពាន់ទៅ៥ពាន់រៀលក្នុង ១គីឡូក្រាម

ខេត្តកំពង់ឆ្នាំង ៖ នៅថ្ងៃទី៣០ខែធ្នូឆ្នាំ២០២២នេះ ត្រីសម្រាប់ធ្វើប្រហុក ផ្អកចាប់ផ្ដើមត្រូវបណ្ដើរៗហើយ ដែលនៅល្ងាចថ្ងៃទី២៩នេះ ត្រី១គីឡូថ្លៃពី ១ពាន់រៀលទៅ៥ពាន់រៀល តាមធំតាមតូច ដែលមានលក់នៅកំពង់ផែថ្មី ក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។ ពលរដ្ឋដែលមកពីទីជនបទនៃខេត្តកំពង់ស្ពឺ និងខេត្តកណ្ដាលនិងមកពីស្រុកទឹកផុសខេត្តកំពង់ឆ្នាំងកំពុងវះពោះត្រីធ្វើផ្អកប្រហុកនៅកំពង់ផែថ្មីក្នុងភូមិទី៧ ... Read More »

ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ផ្ញើសាររំលែកទុក្ខចំពោះឧបទ្ទវហេតុអគ្គិភ័យកាស៊ីណូនៅក្រុងប៉ោយប៉ែត

ប៉ោយប៉ែត៖ ស្ថានឯកអគ្គរាជទូតជប៉ុន ប្រចំានៅកម្ពុជា នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០២២នេះ បាន​ផ្ញើសារ​រំលែកទុក្ខ ដ៏ក្រៀមក្រំ​ជាមួយក្រុមគ្រួសារជនរងគ្រោះ ​ដែល​បាន​ជួប​នូវឧបទ្ទវហេតុភ្លើងឆេះ​កាស៊ីណូ ​នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីកន្លងទៅថ្មីៗនេះ។ តាមរយៈសាររំលែកទុក្ខ​ ដែលបានបង្ហោះលើផេកហ្វេសបុកស្ថានទូតរបស់ខ្លួនប្រចាំនៅកម្ពុជា ... Read More »

នគរបាលស្រុកឯកភ្នំ​ ឃាត់ខ្លួនយុវជនម្នាក់អនុវត្តតាមច្បាប់ក្នុងករ​ណីគ្រឿងញៀន

ខេត្តបាត់ដំបង ៖​ លោកវរសេនី​យ៍​ឯក​ ឡុង​ យោធាវីរៈ​ អធិការនគរ​បាលស្រុកឯកភ្នំ​ បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់​នូវសារធាតុញៀនចំនួន០១ករណីក្នុងបទ​ល្មេីសជាក់ស្តែង។​ នេះបេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងនៅព្រឹក​ថ្ងៃសុក្រទី​៣០​ ខែធ្នូ​ ឆ្នាំ​២០២២។  របាយការណ៍​ដដែល​បន្តថា​ ការឃាត់ខ្លួនជនសង្ស័យនេះ​បានធ្វេីឡេីង​កាលពីយប់ថ្ងៃទី២៩ខែធ្នូ ឆ្នាំ២០២២​វេលា​ម៉ោង២៣និង០០នាទីនៅចំណុច ភូមិព្រែកក្រូច ... Read More »

អំណោយមូលនិធិ ខ២៧ បានប្រគល់ជូនលោកតាអាយុ៧៣ឆ្នាំម្នាក់មានបញ្ហាជីវភាព មានជម្ងឺប្រចាំកាយ រស់នៅក្រុម១៥ ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ លោក ជួន ណារិន្ទ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់៣ និងជាប្រធានគណៈកម្មាធិការ ខ២៧ នាព្រឹកថ្ងៃសុក្រ ៨កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពស២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ... Read More »

ស្នើសុំព្រះមហាក្សត្រផ្តល់ការអនុគ្រោះទោសដល់ទណ្ឌិតសរុបចំនួន ២៨៣នាក់ (ស្រី ២៧ នាក់)ក្នុងឱកាសទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧មករា

ភ្នំពេញ ៖ ក្នុងឱកាសទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ០៧ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ  គណៈកម្មការជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស។ នេះជាការលើកឡើងពី លោក គឹម សន្តិភាព ... Read More »

កម្លាំងនគរបាលក្រុងព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ករណីលួចមានស្ថានទម្ងន់ទោស

ខេត្តព្រះសីហនុ៖​ យោងតាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ នៅព្រឹក​ថ្ងៃ​សុក្រ​ទី​៣០​ ខែធ្នូ​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ដែលធ្លាប់បានធ្វើសកម្មភាព លួចមានស្ថានទម្ងន់ទោស (ឆក់កាបូបលុយ និងទូរសព្ទ័ដៃចំនួន ២ករណីផ្សេងគ្នា) កាលពីថ្ងៃទី​២៩​ ធ្នូ​ម្សិលមិញ​ ... Read More »

អំណោយប្រចាំខែ របស់លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាងបានប្រគល់ដល់ដៃពលរដ្ឋទីទាល់ក្រ១៧គ្រួសារ!

ភ្នំពេញ៖ នាព្រឹក ថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខណ្ឌដង្កោ ... Read More »

ក្រសួងសុខាភិបាល បញ្ជាក់ពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ ដល់កុមារអាយុ ៣ឆ្នាំ ដល់ក្រោម ៥ឆ្នាំ ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៥

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ ដល់កុមារអាយុ ៣ឆ្នាំ ដល់ក្រោម ៥ឆ្នាំ ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៥ ដល់កុមារអាយុ ៥ឆ្នាំ ដល់ក្រោម ... Read More »

លោក ស៊ូ ម៉ុល អរគុណសន្តិភាព បើមិនមានសុខសន្តិភាពទេក៏មិនមានការអភិវឌ្ឍន៍ក៏ដូចជាក្នុងវិស័យអាណាចក្រនិងពុទ្ធចក្រសម្ពោធសមិទ្ធផលនាថ្ងៃនេះ

ខេត្តស្វាយរៀង ៖ លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែកបានមានប្រសាសន៏ថា អរគុណសន្តិភាព បើមិនមានសុខសន្តិភាពក៏មិនមានការអភិវឌ្ឍន៍ក៏ដូចជាក្នុងវិស័យអាណាចក្រនិងពុទ្ធចក្រសម្ពោធសមិទ្ធផលនាថ្ងៃនេះ។ ការមានប្រសាសន៍បែបនេះរបស់លោកអភិបាលស្រុកនិងលោក អុិនសាបន ប្រធានក្រុមប្រឹក្សាស្រុកបានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យសម្ពោធឆ្លងក្លោងទ្វារនិងសមិទ្ធផលនានាក្នុងវត្តជាធាចស្ថិតនៅក្នុងភូមិស្វាយពក ឃុំដូង ស្រុករមាសហែក នាព្រឹកថ្ងៃទី៣០ ខែធ្នូ ... Read More »

សម្ដេចតេជោ ហ៊ុន សែន ថាបណ្ឌិត សុខ ទូច គួរតែខិតខំ គ្រប់គ្រងមន្ត្រីរបស់ខ្លួនជាជាងចង់កែទម្រង់ រដ្ឋាភិបាលឱ្យដើរថយក្រោយ

ខេត្តកំពត ៖ សូមជម្រាបជូនថា, ករណីចង់ស្នើរាជរដ្ឋាភិបាលបើកលុយសុទ្ធឡើងវិញដោយបណ្ឌិត សុខ ទូច ពេលនេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឆ្លើយតបថា «ធ្វើមិនបាន» និងប្រាប់ទៅបណ្ឌិត សុខ ទូច ... Read More »

លោក ហ៊ុន ម៉ានី ៖ ប្រជាការពារនៅរាជធានីភ្នំពេញ នឹងត្រូវបានយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ មិនថានៅពេលនេះ ឬ ថ្នាក់ដឹកនាំនៅជំនាន់ក្រោយៗទៀតនោះទេ

ភ្នំពេញ៖ ប្រជាការពារត្រូវបានយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ មិនថាថ្នាក់ដឹកនាំនៅពេលនេះឬថ្នាក់ដាក់នាំនៅជំនាន់ក្រោយៗទៀតនោះទេ ដោយ សារតែប្រជាការពារទាំង១៤ខណ្ឌបានលះបង់ទាំងកម្លាំងកាយ ចិត្ត ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ផ្តល់ឱកាសអោយប្រជាពលរដ្ឋអាចរកស៊ីទទួលទានបាន និងដើរលេងកំសាន្តដោយសប្បាយរីករាយ មិនមានការព្រួយបារម្ភ។    នេះជាការលើកឡើងរបស់ លោកហ៊ុន ... Read More »

ប្រធានក្លិប Juventus សម្រេចចាកចេញពីការងារកំពូលរបស់ខ្លួន

ប្រធានក្លិបសេះបង្កង់ Juventus លោក Andrea Agnelli ដែលការពារតំណែងរបស់គាត់នៅក្របខ័ណ្ឌ Serie A បាននិយាយថាការសម្រេចចិត្តចុះចេញពីតំណែងគឺជាការលំបាកក្នុងការទទួលយក។ លោកAgnelliបានប្រាប់ម្ចាស់ភាគហ៊ុនដែលប្រមូលផ្ដុំគ្នានៅកីឡដ្ឋាន Juventus របស់ទីក្រុង Turin ថា “នៅលើកំពូលនៃការស្រឡាញ់ ... Read More »

ករណីអគ្គិភ័យឆាបឆេះកាស៊ីណូនៅក្រុងប៉ោយប៉ែត សម្ដេចតេជោថា ៖ «នេះជាសោកនាដកម្មមួយនៅចុងឆ្នាំដែលជារឿងអាក្រក់» !

ខេត្តកំពត ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា  បានចូលរួមមរណទុក្ខចំពោះអ្នកដែលបានស្លាប់បាត់បង់ជីវិតក្នុងអគ្គិភ័យនៅកាស៊ីណូក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបានសម្លាប់មនុស្សជាង១០នាក់ និងរបួសរាប់សិបនាក់។ ថ្លែងក្នុងពិធីបើកការដ្ឋានស្ដារនិងលើកកម្រិតគុណភាពផ្លូវកំពត-កែប ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ... Read More »

សម្តេចតេជោ ហ៊ុន សែន ៖ ឆ្លៀតពេលចូលរួមការជួបជុំគ្រួសារត្រកូលប៊ុនដែលកូនៗរៀបចំឡើង

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ បានបង្ហោះលើផេកផ្លូការយ៉ាងខ្លីថា, ឆ្លៀតពេលចូលរួមការជួបជុំគ្រួសារត្រកូលប៊ុនដែលកូនៗរៀបចំឡើង។ សូមបញ្ជាក់ថា, នៅព្រឹក ថ្ងៃសុក្រ ... Read More »

ឆ្នាំ២០២២ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលច្រើនជាងគេបំផុតមិនធ្លាប់មាន

នៅក្នុងឆ្នាំ២០២០ កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីល៤គ្រាប់ ហើយនៅឆ្នាំ២០២១ ការសាកល្បងមីស៊ីលកើនឡើងទ្វេដង។ លុះមកដល់ឆ្នាំ២០២២វិញ កូរ៉េខាងជើងបានបាញ់មីស៊ីលច្រើនជាងគេបំផុតមិនធ្លាប់មានពីមុនមក ដោយថ្ងៃខ្លះកូរ៉េខាងជើងបាញ់មីស៊ីលដល់ទៅ២៣គ្រាប់ក្នុងមួយថ្ងៃ។ សារព័ត៌មាន CNN បានផ្សាយថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលយ៉ាងតិច ៩០គ្រាប់ក្នុងឆ្នាំ២០២២ ។ ខាងក្រោមនេះជាពេលវេលានៃការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង ... Read More »

ករណីឆ្លងកូវីដ-១៩៖​​ អ្នកឆ្លងថ្មី​​ ១៤នាក់,​ អ្នក​ជាសះស្បើយ​ ១១នាក់​ និងគ្មាន​អ្នកជំងឺស្លាប់​

​​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃសុក្រទី​៣០ ខែធ្នូ​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ អ្នកឆ្លងថ្មី​ ១៤នាក់​, ឣ្នកជាសះស្បើយ​​​ ១១នាក់​ ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ ... Read More »