ព័ត៌មានទាន់ហេតុការណ៍៖
'

សម្តេចតេជោ​ ហ៊ុន​ សែន ​៖​ ពីមុន និងបច្ចុប្បន្ន រូបភាពប៉ុន្មានសន្លឹកនេះ បង្ហាញឱ្យអ្នកឃើញថា សម្តេចតេជោ ហ៊ុន សែន តែងតែនៅក្បែរប្រជាជនគ្រប់កាលៈទេសៈ ជាពិសេសពេលប្រជាជនមានទុក្ខលំបាក

ភ្នំពេញ​៖​ បេីយោង​តាមប្រភពព័ត៍មានពី​ផេកហ្វេសប៊ុកផ្លូវការរបស់​សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីកម្ពុជា​ នៅព្រឹក​ថ្ងៃ​ពុធ​ទី​២៦​ ខែតុលា​ ឆ្នាំ​២០២២នេះ​ បានថ្លែងថា​៖​ ពីមុន និងបច្ចុប្បន្ន រូបភាពប៉ុន្មានសន្លឹកនេះ បង្ហាញឱ្យអ្នកឃើញថា តាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន សម្តេចតេជោ ... Read More »

Tottenham នៅតែមានទំនុកចិត្តថា Harry Kane នឹងបន្តកុងត្រាថ្មី

ក្លិបមាន់ខ្នាយមាស Tottenham Hotspur មានទំនុកចិត្តថា Harry Kane នឹងប្តេជ្ញាអនាគតដ៏យូរអង្វែងរបស់គាត់ជាមួយក្លិប ហើយចង់ឈានដល់កិច្ចព្រមព្រៀងលើកិច្ចសន្យាថ្មីនៅដើមឆ្នាំ២០២៣។ កិច្ចសន្យាបច្ចុប្បន្នរបស់ Kane នឹងផុតកំណត់នៅរដូវក្តៅឆ្នាំ២០២៤ ហើយគាត់ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ប្តូរទៅកាន់ក្លិប Bayern Munich នាពេលខាងមុខនេះ ... Read More »

ប្រទះឃើញបុរសម្នាក់ដេកស្លាប់នៅវាលស្រែផ្អើលទាំងយប់

ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលទាំងយប់ដល់អ្នកភូមិក៏ដូចជាសមត្ថកិច្ចខណៈប្រទះឃើញបុរសម្នាក់ដេកស្លាប់នៅវាលស្រែនៅចំណុចផ្សាររុងរឿង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង១៥នាទីយប់ ថ្ងៃទី២៥ខែតុលាឆ្នាំ២០២២ត្រង់ចំណុចវាលស្រែ  បរិវេណផ្សាររុងរឿង ស្ថិតនៅភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា។ បើតាមសមត្ថកិច្ចនគរបាលបានឱ្យបុរសខាងលើមានឈ្មោះត្រឹង តឹងយួ អាយុ ២៨ ឆ្នាំជនជាតិវៀតណាម មានទីលំនៅភូមិ ទុងប៊ិន ... Read More »

បង្ហាញមុខជនសង្ស័យ០៥នាក់ ជាសាធារណៈពាក់ព័ន្ធនឹងករណីលួចនឹងក្លែងបន្លំឯកសារសាធារណៈ

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជនសង្ស័យ ចំនួន០៥ នាក់ ពាក់ព័ន្ធករណីលួចស្លាកលេខរថយន្តនិងក្លែងបន្លំឯកសារសាធារណៈ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២២នេះ រួចនឹងបញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី។ គួរបញ្ជាក់ផងដែរកាលពីថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០២២ ... Read More »

រយៈពេល​៦ថ្ងៃជាប់គ្នា​! ករណីឆ្លងកូវីដ-១៩៖​​ ​បន្តគ្មានអ្នកឆ្លង​ ,ខណៈ​អ្នក​ជាសះស្បើយ​ ០៦នាក់និងគ្មាន​អ្នកជំងឺស្លាប់​

​​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃពុធ​ទី​២៦ ខែតុលា​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ គ្មានអ្នកឆ្លង​រយៈ​ពេល​៦ថ្ងៃ​ជាប់គ្នា​ ខណៈ​ឣ្នកជាសះស្បើយ​​ ០៦នាក់ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី២៥ ... Read More »

នាយករដ្ឋមន្ត្រីអង់គ្លេសថ្មី៖ គណៈរដ្ឋមន្ត្រីថ្មីនឹង”រួមបញ្ចូលមនុស្សដែលមានទេពកោសល្យទាំងអស់”

នាយករដ្ឋមន្ត្រីថ្មីអង់គ្លេស លោក Rishi Sunak បាននិយាយទៅកាន់គណបក្សអភិរក្សនិយមថាពួកគេត្រូវតែ “រួបរួមសាមគ្គី ឬស្លាប់” មុនពេលគាត់ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសនៅថ្ងៃទី២៥ខែតុលា ។ អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអង់គ្លេសបានស្បថថា «នឹងនាំមកនូវស្ថិរភាពនិងការរួបរួម»ដល់ប្រទេសជាតិ ក្នុងពេលដែលលោកថ្លែងសុន្ទរកថាលើកដំបូងទៅកាន់មហាជន ក្រោយជាប់ឆ្នោតជានាយករដ្ឋមន្ត្រីថ្មីជំនួសលោកស្រី Liz Truss ... Read More »

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញចែកស្រូវពូជ ជូនកសិករខេត្តកំពង់ឆ្នាំង

ខេត្ត​កំពង់ឆ្នាំង ៖ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីកម្ពុជា​ ក្នុង​ឱកាស​អញ្ជើញចែកស្រូវពូជ និងស្បៀងអាហារជូនប្រជាកសិករ ៣,៤៦០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់​ នៅខេត្ត​កំពង់​ឆ្នាំង​ នាព្រឹកថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០២២នេះ​ ... Read More »

Chelsea កក់កៅអីវគ្គ១៦ក្រុមនៅ Champions League ក្រោយឈ្នះSalzburg

លោក Graham Potter និយាយថាកីឡាករ Chelsea របស់គាត់បានបង្កើត “ការខិតខំប្រឹងប្រែងដ៏អស្ចារ្យ” បន្ទាប់ពីបានត្រឡប់មកវិញពីការបរាជ័យក្នុងការប្រកួតបើកឆាករបស់ពួកគេដើម្បីឈានទៅវគ្គ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ក្នុងនាមជាអ្នកឈ្នះក្នុងពូលជាមួយនឹងការប្រកួតដែលនៅសល់១ប្រកួត។ ការបញ្ចប់ទីដ៏អស្ចារ្យ២គ្រាប់ដោយ Mateo Kovacic និង ... Read More »

ទីក្រុងមូស្គូព្រមានពីសកម្មភាពរបស់លោកខាងលិចអាចជំរុញឱ្យមានការប្រឈមមុខដោយផ្ទាល់រវាងរុស្ស៊ីនឹងណាតូ

ការបង្កើនផ្តល់ជំនួយអាវុធដល់ប្រទេសអ៊ុយក្រែនធ្វើឱ្យស្ថានភាពកាន់តែគ្រោះថ្នាក់ គឺអាចជំរុញឱ្យមានការផ្ទុះសង្គ្រាមដោយផ្ទាល់រវាងរុស្ស៊ីនឹងណាតូ ។ លោក Konstantin Vorontsov អគ្គនាយករងនៃនាយកដ្ឋានមិនសាយភាយ និងគ្រប់គ្រងអាវុធនៃក្រសួងការបរទេសរុស្ស៊ីកាលពីថ្ងៃទី២៥ តុលា បានប្រកាសថា «អាមេរិកបានបង្កើនការផ្តល់អាវុធដល់ប្រទេសអ៊ុយក្រែន និងផ្តល់ព័ត៌មានចារកម្ម ។ សកម្មភាពទាំងនោះនឹងធ្វើឱ្យសង្គ្រាមកាន់តែអូសបន្លាយ បង្កគ្រោះថ្នាក់កាន់តែខ្លាំង ... Read More »

លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា៖​ មន្ត្រីជំនាញត្រូវបន្តយកចិត្តទុកដាក់ស្រាវជ្រាវបង្ក្រាបបទល្មើសសេដ្ឋកិច្ចគ្រប់ប្រភេទ​ ជាពិសេសផលិតផលក្លែងក្លាយដែលបង្កឱ្យប៉ះពាល់ដល់សុខុមាលភាពប្រជាពលរដ្ឋ

ភ្នំពេញ​៖​ លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរងទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានថ្លែង​ថា៖​ មន្ត្រីជំនាញពាក់ព័ន្ធត្រូវបន្តយកចិត្តទុកដាក់ក្នុងការស្រាវជ្រាវបង្ក្រាបបទល្មើសសេដ្ឋកិច្ចគ្រប់ប្រភេទ ជាពិសេសត្រូវទប់ស្កាត់បទល្មើសផលិតចរាចរណ៍​ ចែកចាយផលិតផលក្លែងក្លាយដែលបង្កឱ្យប៉ះពាល់ដល់សុខុមាលភាពប្រជាពលរដ្ឋ។ ជាមួយនេះដែរ លោកស្នងការរង​ បានក្រើនរម្លឹកដល់កម្លាំងត្រូវខិតខំគោរពវិន័យនគរបាលជាតិឱ្យបានម៉ឺងម៉ាត់ យកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់លើការងារប្រចាំបញ្ជា ពិសេសការចូលរួមការពារក្នុងកិច្ចប្រជុំកំពូលអាស៊ានខាងមុខ។  ... Read More »

សាលក្រមតម្រឹមទោសឧកញ៉ាឌួង ងៀប ៨ ខែ រួចដោះលែងឱ្យមានសេរីភាពវិញ

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីសប្តាហ៍កន្លងទៅនេះ បានប្រកាសសាលក្រមផ្តន្ទាទោសឧកញ៉ា ឌួង ងៀប ដាក់ពន្ធនាគារកំណត់៨ ខែ ពោលគឺឧកញ៉ា ឌួង ងៀប បានអនុវត្តទោសក្នុងពន្ធនាគារ៨ខែ រួចមកស្រាប់ ដូច្នោះសាលក្រមបានតម្រឹមនិងសម្រេចធ្វើការដោះលែងឲ្យមានសេរីភាពវិញហើយ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញផ្តល់ស្រូវពូជ និងស្បៀងអាហារ ជូនកសិករជាង៣ពាន់គ្រួសារ នៅខេត្តកំពង់ឆ្នាំង

ខេត្ត​កំពង់​ឆ្នាំង​៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹក ថ្ងៃពុធ ២កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ... Read More »

ឃុំខ្លួនគ្រូទាយម្នាក់ពីបទឆបោកនិង រំលោភលើទំនុកចិត្ត ពាក់ព័ន្ធលក់ដីខ្យល់ជាង៥០ហិកតានៅខេត្តកំពង់ស្ពឺ

     ភ្នំពេញ ៖ ស្រ្តីវ័យចំណាស់ម្នាក់ភាគច្រើនគេស្គាល់គាត់ជាគ្រូទាយមើលជោគជតារាសីនៅប្លុកបុរីពិភពថ្មីកំបូល២ និងបុរីពិភពថ្មីកំបូល៣ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ត្រូវបានកម្លាំងសមត្តកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញចាប់ខ្លួនពីបទឆបោក និងបទរំលោភលើទំនុកចិត្ត ពាក់ព័ន្ធនឹងទឹកប្រាក់ប្រមាណ៥១ម៉ឺនដុល្លារអាមេរិក រឿងលក់ដីខ្យល់ជាង៥០ ហិកតានៅខេត្តកំពង់ស្ពឺ ។ ស្ត្រីវ័យចំណាស់រូបនោះឈ្មោះ ... Read More »

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភា ចូលរួមកិច្ចប្រជុំប្រចំាឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) លើកទី៣០នៅប្រទេសថៃ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) លើកទី៣០ ... Read More »

បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ឃាត់ខ្លួនជនសង្ស័យ ៣នាក់ និងរឹបអូសគ្រឿងញៀន ១៦០គីឡូក្រាម

ភ្នំពេញ ៖ ជនសង្ស័យ៣នាក់និងគ្រឿងញៀន ១៦០គីឡូក្រាមឆ្លងដែនពីឡាវចូលមកកម្ពុជាត្រូវបានសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀនបង្ក្រាប។ ហេតុការណ៍បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនខាងលើនេះបានកើតឡើងនៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៤និង១៥នាទី កម្លាំងជំនាញ (ក៧)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ឯក វ័រ វុទ្ធា ... Read More »

ចេញពីផឹកស៊ីនៅក្នុងក្លឹបជិះម៉ូតូឌុបគ្នាលឿន ជ្រុលបុកជាមួយរថយន្ត ស្លាប់ម្នាក់ រងរបួសធ្ងន់ម្នាក់

ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតបានរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿនជ្រុលបុកជាមួយរថយន្តព្រូសមិនចាំស្លាកលេខបានបើករត់គេចខ្លួនបាត់។  ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង ១ និង៤០ យប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២២ នៅត្រង់ចំណុចស្តុប២០០៤ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី កែងនិងផ្លូវ២០០៤ ... Read More »

លោក ឈាង វុន បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមមិត្តភាពសភារូម៉ានី-កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ ៖ នៅសណ្ឋាគារសុខាភ្នំពេញ​ នាល្ងាចថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ លោក ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និងជាប្រធានក្រុមមិត្តភាពសភាកម្ពុជា-រ៉ូម៉ានី ... Read More »

កិច្ចប្រជុំប្រចាំខែតុលា​ ដេីម្បីរៀបចំផែនការសកម្មភាព​ របស់ក្រុមការងារនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

ខេត្តសៀមរាប ៖ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប (គ.ខ.ប.ជ) បានរៀបចំកិច្ចប្រជុំប្រចាំខែតុលា​ ឆ្នាំ២០២២ ក្រោមកិច្ចដឹកនាំរបស់ លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ... Read More »

យោធិនកងពលធំអន្តរាគមន៍លេខ២ សម្តែងក្បាច់គុនកងយោធពលខេមរភូមិន្ទ បង្កើនសមត្ថភាពក្បាច់គុននិងកាយសម្បទារឹងមាំ

ខេត្តសៀមរាប ៖ យោធិនកងពលធំអន្តរាគមន៍លេខ២ បានសម្តែងក្បាច់គុនកងយោធពលខេមរភូមិន្ទ ដើម្បីបង្កើនសត្ថភាពក្បាច់គុន និងកាយសម្បទារឹងមាំ ។ ពិធីសម្តែងក្បាច់គុននេះ ស្ថិតក្រោមការត្រួតពិនិត្យផ្ទាល់ពីសំណាក់ លោកឧត្ដមសេនីយ៍ឯក កែវ ធី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ នាថ្ងៃទី២៥ ... Read More »

រដ្ឋបាលខេត្តស្ទឹងត្រែង ចេញញត្តិថ្កោលទោសចំពោះជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ដែលបានបន្តប្រមាថយ៉ាងធ្ងន់ធ្ងរ លើព្រះចេស្តា “ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ

ខេត្តស្ទឹងត្រែង ៖ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ ព្រះសង្ឃ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត ព្រមទាំងប្រជាពលរដ្ឋក្នុងខេត្ត ស្ទឹងត្រែង ... Read More »

នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២២

ភ្នំពេញ ៖ បើយោងតាមប្រភពពី៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់អោយដឹងថា, នារសៀលថ្ងៃអង្គារ ទី២៥ ខែតុលា ឆ្នាំ២០២២  នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការសន្តិសុខ ... Read More »

លោក អ៊ុច បូររិទ្ធ បានទទួលជួប លោក Nicu NITĂ ប្រធានក្រុមមិត្តភាពសភាកម្ពុជា-រូម៉ានី ក្នុងឱកាសដែល លោកបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា

ភ្នំពេញ ៖ នាព្រលប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់អោយដឹងថា, នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ លោក អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស ... Read More »

គណៈកម្មាធិការសាខាគណបក្សប្រជាជន ភព.៧ បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី ដែលបន្តប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើព្រះចេស្តា ព្រះមហាក្សត្រខ្មែរ

ភ្នំពេញ ៖ លោក ជិន ប៊ុនធឿន ប្រធានគណៈកម្មាធិការសាខាគណបក្សប្រជាជន ភព.៧ រួមនឹងសមាជិក សមាជិកា គណៈកម្មាធិការបក្សទាំងអស់ សូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី ដែលបន្តប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើព្រះចេស្តា ... Read More »

លោក ឃួង ស្រេង ជំរុញឱ្យសមត្ថកិច្ចទាំង១៤ខណ្ឌត្រូវរៀបចំសណ្ដាប់ធ្នាប់ចិញ្ចើមផ្លូវ នៅមូលដ្ឋានខ្លួនឱ្យស្អាត ដើម្បីត្រៀមទទួលកិច្ចប្រជុំអាស៊ាន

ភ្នំពេញ៖  លោក ឃួង ស្រេង បានជម្រុញអោយអាជ្ញាធរខណ្ឌទាំង១៤និងកម្លាំងមានសមត្ថកិច្ច ក្នុងជួរគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ត្រូវយកចិត្តទុកដាក់ខ្ពស់និងម៉ឺងម៉ាត់ លើការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈតាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាំងអស់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីសម្រួលដល់ការធ្វើចរាចររបស់ប្រជាពលរដ្ឋ ហើយក៏ដើម្បីជាការលើកកំពស់សោភណ្ឌភាពរាជធានីភ្នំពេញអោយកាន់តែមានភាពស្រស់ស្អាតនិងទាក់ទាញផងដែរ។    ការជំរុញបែបនេះបានធ្វើឡើង នៅរសៀលថ្ងៃទី២៥ ... Read More »

ព្យុះ Sitrang ឆ្លងកាត់បង់ក្លាដែស បណ្តាលឱ្យស្លាប់១៦នាក់និងរាប់សែននាក់ត្រូវជម្លៀសទៅកាន់តំបន់សុវត្ថិភាព

មន្ត្រីបង់ក្លាដែសបានឱ្យដឹងថា ព្យុះ Sitrang នៅថ្ងៃទី២៥ខែតុលាបានចូលមកដល់ដីគោកឆ្នេរសមុទ្រប្រទេសបង់ក្លាដែស បង្កឱ្យមានខ្យល់ខ្លាំងបំផ្លាញផ្ទះសម្បែងជាច្រើនខ្នង ផ្តួលរំលំដើមឈើជាច្រើនដើម កាត់ផ្តាច់ចរាចរណ៍ និងដាច់អគ្គិសនី ប្រព័ន្ធទំនាក់ទំនង ។ មន្ត្រីបង់ក្លាដែសបានឱ្យដឹងថា មកទល់ពេលនេះមានមនុស្ស ១៦នាក់ស្លាប់។ សារព័ត៌មាន AFP ... Read More »

សមត្ថកិច្ចឃាត់ខ្លួនមនុស្ស៧នាក់យកមកអប់រំករណីឆក់ត្រីខុសច្បាប់

ខេត្តស្វាយរៀង ៖ សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំខ្សែត្រ បានចុះប្រតិបត្តិការឃាត់ខ្លួនមនុស្ស៧នាក់យកមកអប់រំក្នុងករណីឆក់ត្រីខុសច្បាប់នៅស្រុកកំពង់រោទ៍។ ការចុះប្រតិបត្តិការនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៥ខែតុលាឆ្នាំ២០២២ស្ថិតនៅភូមិព្រៃចារ ឃុំខ្សែត ស្រុកកំពង់រោទ៍។ សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាបន្ទាប់ពីមានប្រជាពលរដ្ឋល្អបានរាយការណ៍ថា ភូមិព្រៃចារ ឃុំ ខ្សែតស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង មានអ្នករកស៊ី ឆក់ត្រីខុសច្បាប់។ ក្រោមការយកចិត្តទុកដាក់ពីលោក ... Read More »

ផឹកស្រាស្រវឹងគំរាមម្ដាយនិងវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិប្រជាពលរដ្ឋជិតខាងអស់មួយចំនួនត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តកណ្ដាល៖ កូនតិរច្ឆានផឹកស្រាស្រវឹងគំរាមកំហែងម្ដាយ  និងវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋជិតខាងអស់មួយចំនួន ទីបំផុតត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។ ករណីនេះ បានកើតឡើងថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២២ វេលាម៉ោង ៩ និង៣០នាទីព្រឹក ក្នុងភូមិតាពៅ ឃុំកោះចិន ស្រុក ... Read More »

កម្លាំង​ជំនាញ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ក្នុង​ករណី​ជួញដូរ​ និង​ប្រើប្រាស់​គ្រឿងញៀន​

 ខេត្ត​​កំពត​៖​ បេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅរសៀល​ថ្ងៃ​អង្គារ​ទី​២៥​ ខែតុលា​ ឆ្នាំ​២០២២នេះ​ថា៖​ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ បាន​បង្ក្រាប​ករណី​ជួញដូរ​ និង​ប្រើប្រាស់​គ្រឿងញៀន​ ០១​ករណី​ ដោយ​ឃាត់ខ្លួនជនសង្ស័យម្នាក់រួមនិងវត្ថុតាងជាក់ស្ដែង​។ របាយការណ៍ដដែល​បន្តថា​ ជនសង្ស័យ​ឈ្មោះ​ ញឹ​ម​ មូ​ឌី​ណា​ ... Read More »

ប្រទេសចំនួន៦នៅអឺរ៉ុបបង្កើនការនាំទំនិញទៅកាន់ប្រទេសរុស្ស៊ី

ប្រទេសក្នុងតំបន់អឺរ៉ុបចំនួន៦ បានបង្កើនការនាំទំនិញទៅកាន់រុស្ស៊ី ច្រើនជាងឆ្នាំមុនៗ ក្នុងនោះមានប្រទេសស្លូវ៉ាគី និងក្រូអាត ឈរកំពូលតារាងក្នុងចំណោមប្រទេសនាំទំនិញទៅរុស្ស៊ី។ សារព័ត៌មាន Sputnik បានដកស្រង់សម្តីអ្នកឯកទេសវិភាគ ដែលបានប្រកាសថា ការនាំទំនិញពីប្រទេសក្រូអាតទៅកាន់រុស្ស៊ី មានតម្លៃដល់ទៅ ១៨,៤លានអឺរ៉ូ ក្នុងពេលមួយខែ និងប្រទេសស្លូវ៉ាគី ... Read More »