ព័ត៌មានទាន់ហេតុការណ៍៖
'

ព្យុះ Sitrang ឆ្លងកាត់បង់ក្លាដែស បណ្តាលឱ្យស្លាប់១៦នាក់និងរាប់សែននាក់ត្រូវជម្លៀសទៅកាន់តំបន់សុវត្ថិភាព

មន្ត្រីបង់ក្លាដែសបានឱ្យដឹងថា ព្យុះ Sitrang នៅថ្ងៃទី២៥ខែតុលាបានចូលមកដល់ដីគោកឆ្នេរសមុទ្រប្រទេសបង់ក្លាដែស បង្កឱ្យមានខ្យល់ខ្លាំងបំផ្លាញផ្ទះសម្បែងជាច្រើនខ្នង ផ្តួលរំលំដើមឈើជាច្រើនដើម កាត់ផ្តាច់ចរាចរណ៍ និងដាច់អគ្គិសនី ប្រព័ន្ធទំនាក់ទំនង ។ មន្ត្រីបង់ក្លាដែសបានឱ្យដឹងថា មកទល់ពេលនេះមានមនុស្ស ១៦នាក់ស្លាប់។ សារព័ត៌មាន AFP ... Read More »

សមត្ថកិច្ចឃាត់ខ្លួនមនុស្ស៧នាក់យកមកអប់រំករណីឆក់ត្រីខុសច្បាប់

ខេត្តស្វាយរៀង ៖ សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំខ្សែត្រ បានចុះប្រតិបត្តិការឃាត់ខ្លួនមនុស្ស៧នាក់យកមកអប់រំក្នុងករណីឆក់ត្រីខុសច្បាប់នៅស្រុកកំពង់រោទ៍។ ការចុះប្រតិបត្តិការនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៥ខែតុលាឆ្នាំ២០២២ស្ថិតនៅភូមិព្រៃចារ ឃុំខ្សែត ស្រុកកំពង់រោទ៍។ សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាបន្ទាប់ពីមានប្រជាពលរដ្ឋល្អបានរាយការណ៍ថា ភូមិព្រៃចារ ឃុំ ខ្សែតស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង មានអ្នករកស៊ី ឆក់ត្រីខុសច្បាប់។ ក្រោមការយកចិត្តទុកដាក់ពីលោក ... Read More »

ផឹកស្រាស្រវឹងគំរាមម្ដាយនិងវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិប្រជាពលរដ្ឋជិតខាងអស់មួយចំនួនត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តកណ្ដាល៖ កូនតិរច្ឆានផឹកស្រាស្រវឹងគំរាមកំហែងម្ដាយ  និងវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋជិតខាងអស់មួយចំនួន ទីបំផុតត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។ ករណីនេះ បានកើតឡើងថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២២ វេលាម៉ោង ៩ និង៣០នាទីព្រឹក ក្នុងភូមិតាពៅ ឃុំកោះចិន ស្រុក ... Read More »

កម្លាំង​ជំនាញ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ក្នុង​ករណី​ជួញដូរ​ និង​ប្រើប្រាស់​គ្រឿងញៀន​

 ខេត្ត​​កំពត​៖​ បេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅរសៀល​ថ្ងៃ​អង្គារ​ទី​២៥​ ខែតុលា​ ឆ្នាំ​២០២២នេះ​ថា៖​ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ បាន​បង្ក្រាប​ករណី​ជួញដូរ​ និង​ប្រើប្រាស់​គ្រឿងញៀន​ ០១​ករណី​ ដោយ​ឃាត់ខ្លួនជនសង្ស័យម្នាក់រួមនិងវត្ថុតាងជាក់ស្ដែង​។ របាយការណ៍ដដែល​បន្តថា​ ជនសង្ស័យ​ឈ្មោះ​ ញឹ​ម​ មូ​ឌី​ណា​ ... Read More »

ប្រទេសចំនួន៦នៅអឺរ៉ុបបង្កើនការនាំទំនិញទៅកាន់ប្រទេសរុស្ស៊ី

ប្រទេសក្នុងតំបន់អឺរ៉ុបចំនួន៦ បានបង្កើនការនាំទំនិញទៅកាន់រុស្ស៊ី ច្រើនជាងឆ្នាំមុនៗ ក្នុងនោះមានប្រទេសស្លូវ៉ាគី និងក្រូអាត ឈរកំពូលតារាងក្នុងចំណោមប្រទេសនាំទំនិញទៅរុស្ស៊ី។ សារព័ត៌មាន Sputnik បានដកស្រង់សម្តីអ្នកឯកទេសវិភាគ ដែលបានប្រកាសថា ការនាំទំនិញពីប្រទេសក្រូអាតទៅកាន់រុស្ស៊ី មានតម្លៃដល់ទៅ ១៨,៤លានអឺរ៉ូ ក្នុងពេលមួយខែ និងប្រទេសស្លូវ៉ាគី ... Read More »

រាជរដ្ឋាភិបាលចេញសេចក្តីណែនាំ ស្តីពី វិធានការបន្ថែម សម្រាប់បន្តគ្រប់គ្រងផលប៉ះពាល់ និងគាំទ្រការងើបឡើងវិញ នៃវិស័យទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ​៖​ បេីយោង​តាមប្រភពព័ត៌មានពី​ក្រសួង​ទេសចរណ៍​ នៅរសៀល​ថ្ងៃ​អង្គារ​ទី​២៥​ ខែតុលា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ រាជរដ្ឋាភិបាលចេញសេចក្តីណែនាំ ស្តីពី វិធានការបន្ថែម សម្រាប់បន្តគ្រប់គ្រងផលប៉ះពាល់ និងគាំទ្រការងើបឡើងវិញ នៃវិស័យទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជា។  ទោះបីជាស្ថានភាពនៃវិបត្តិជំងឺកូវីដ-១៩ មានភាពល្អប្រសើរក៏ដោយ, បញ្ហាប្រឈមមួយចំនួន ... Read More »

ព្រះសង្ឃមួយអង្គនិមន្តបិណ្ឌបាត្រតាមផ្លូវខ្យល់គរដួលត្រូវបានអភិបាលរងស្រុកម៉ាឡៃលោកសុខ ពេញណន ជួយសង្រោះ

ខេត្តបន្ទាយមានជ័យ ៖ ព្រះសង្ឃមួយអង្គក្នុងចំណោមព្រះសង្ឃពីរអង្គពេលកំពុងនិមន្តបិណ្ឌបាត្រស្រាប់តែខ្យល់គរដួលសន្លប់នៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ នេះនៅតាមបណ្ដោយផ្លូវជាតិលេខ៥៩ ត្រង់ចំណុចគីឡូម៉ែត្រលេខ២៧ឋិតក្នុងភូមិអូរសំព័រ ស្រុកម៉ាឡៃ។    អភិបាលរងស្រុកម៉ាឡៃលោកសុខ ពេញណន បានមានប្រសាសន៍ថាព្រះសង្ឃព្រះនាម យ៉ាន់ វ៉ាន់ ព្រះជន្ម១៧ឆ្នាំ ... Read More »

សេចក្តីថ្លែងការណ៍របស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ថ្កោលទោសការប្រមាថចំពោះអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

ភ្នំពេញ ៖ សេចក្តីថ្លែងការណ៍ របស់សហភាពសហព័ន្ធយុវជនកម្ពុជា ថ្នាក់ដឹកនាំ សមាជិក សមាជិកា និងក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាទូទាំងប្រទេស សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការជាទីបំផុតចំពោះទណ្ឌិត សម រង្ស៊ី ដែលប្រមាថម្តងហើយម្តងទៀត ចំពោះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ ... Read More »

រដ្ឋបាលខេត្តព្រះសីហនុ​៖​ បេីកកិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី៩ ស្តីពីគម្រោងវិនិយោគជាអាទិភាព

ខេត្ត​ព្រះសីហនុ​៖​ លោក វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ ... Read More »

រដ្ឋបាលខេត្ត​ព្រះសីហនុ​៖​ ក្រុមចោរដែលលួចកាត់ខ្សែភ្លើងបំភ្លឺសាធារណៈនៅតាមបណ្តោយវិថីសំខាន់ៗនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុនាពេលកន្លងមក គឺជាចោរដែលមានអង្គការចាត់តាំង

ខេត្តព្រះសីហនុ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​រដ្ឋបាលខេត្តព្រះសីហនុ​ នៅរសៀល​ថ្ងៃ​អង្គារ​ទី​២៥​ ខែតុលា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ ក្រុមចោរដែលលួចកាត់ខ្សែភ្លើងបំភ្លឺសាធារណៈនៅតាមបណ្តោយវិថីសំខាន់ៗនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុនាពេលកន្លងមក គឺជាចោរដែលមានអង្គការចាត់តាំង និងបានធ្វើសកម្មភាពជាប្រចាំដោយផ្លាស់ប្តូរទីតាំងដើម្បីបង្វែងដានសមត្ថកិច្ច។  សូមបញ្ជាក់ថាសមត្ថកិច្ចបាន និងកំពុងតាមប្រមាញ់ក្រុមចោរបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈទាំងនេះយកមកផ្តន្ទាទោសតាមច្បាប់ឱ្យខានតែបាន។  រដ្ឋបាលខេត្ត នឹងផ្តល់រង្វាន់លើកទឹកចិត្ត ព្រមទាំងរក្សាការសំងាត់ជូនបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមសហការផ្តល់ព័ត៌មានដល់អាជ្ញាធរមានសមត្ថកិច្ច ... Read More »

លោក ម៉ាង ស៊ីណេត ៖​ វគ្គបណ្ដុះបណ្ដាល ស្ដីពីជំនាញឆ្មាំឆ្នេរនៅខេត្តព្រះសីហនុ មានសារៈសំខាន់ណាស់ ដែលរាជរដ្ឋាភិបាល ជំរុញនឹងលើកកម្ពស់វិស័យទេសចរណ៍ជាមាសបៃតង

ខេត្តព្រះសីហនុ​៖​ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលឆ្មាំឆ្នេរនៅខេត្តព្រះសីហនុ មានសិក្ខាកាមចូលរួមសរុបចំនួន ៣២នាក់ ពិធីនេះធ្វើឡើងនៅសណ្ឋាគារ ឃ្វីនកូ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។  ... Read More »

ញត្តិថ្កោលទោសចំពោះទណ្ឌិតជាប់ទោសក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ដែលបានប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើព្រះចេស្តា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ បានចេញ ញត្តិថ្កោលទោស យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សូមប្រកាសថ្កោល ទោសយ៉ាងដាច់អហង្ការបំផុតចំពោះទណ្ឌិតជាប់ទោសក្បត់ជាតិ ៣ជំនាន់ សម ... Read More »

លោកស្នងការនគរបាលខេត្តកណ្តាល ចេញសេចក្តីថ្លែងការណ៍មួយ ថ្កោលទោសយ៉ាងដាច់អហង្ការនឹងទង្វើរបស់ជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ដែលបន្តប្រមាថព្រះមហាក្សត្រកម្ពុជាបច្ចុប្បន្ន ដែលព្រះអង្គជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជាជាតិខ្មែរ

ខេតកណ្តាល៖ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត បានចេញសេចក្តីថ្លែងការណ៍មួយ ថ្កោលទោសយ៉ាងដាច់អហង្ការនឹងទង្វើរបស់ជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ដែលបន្តប្រមាថព្រះមហាក្សត្រកម្ពុជាបច្ចុប្បន្ន ដែលព្រះអង្គជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជាជាតិខ្មែរ។ ក្នុងសេចក្ដីថ្លែងការណ៍ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ... Read More »

កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះ ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី ដែលបន្តប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើព្រះចេស្តា ព្រះមហាក្សត្រខ្មែរ

ភ្នំពេញ ៖ ញត្តិថ្កោលទោស យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទូទាំង កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ធ្វើការប្រឆាំងដាច់ខាត និងថ្កោលទោសយ៉ាង ដាច់អហង្ការចំពោះសម្ដីរបស់ទណ្ឌិត សម រង្ស៊ី មេក្រុមឧទ្ទាមជាពូជក្បត់ជាតិ៣ជំនាន់ ... Read More »

កម្ពុជាបង្ហាញគោលជំហគោលនយោបាយគាំទ្រការអភិវឌ្ឍថាមពលកើតឡើងវិញ

ភ្នំពេញ ៖ នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ នៅទីស្នាក់ការកណ្តាលវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល រដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េ លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានប្រតិភូកម្ពុជា បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាស្វាគមន៍ក្នុងកម្មវិធី ... Read More »

រុស្ស៊ីបង្កើនការនាំប្រេងចេញទៅកាន់ប្រទេសដៃគូមុនពេលច្បាប់ដាក់ទណ្ឌកម្មថ្មីរបស់អឺរ៉ុបចូលជាធរមាន

ពេលវេលាដឹកជញ្ជូនប្រេងឆៅពីកំពង់ផែរបស់រុស្ស៊ីទៅកាន់ប្រទេសចិន ឥណ្ឌា និងប្រទេសដៃគូបានកើនឡើងខ្ពស់មុនពេលច្បាប់ហាមប្រាមធានារ៉ាប់រងដល់នាវាដឹកប្រេងទាំងឡាយពីរុស្ស៊ីចូលជាធរមាន។ ច្បាប់ដាក់ទណ្ឌកម្មរបស់អឺរ៉ុបទៅលើវិស័យថាមពលប្រេងរបស់រុស្ស៊ីតាមផ្លូវសមុទ្រនឹងចូលជាធរមាននៅខែធ្នូ ឆ្នាំ២០២២។ ច្បាប់ដាក់ទណ្ឌកម្មនោះនឹងហាមប្រាមក្រុមហ៊ុនធានារ៉ាប់រងធ្វើការជាមួយនាវាដឹកប្រេងពីរុស្ស៊ី ។ ប្រទេសតួកគី ចិន និងឥណ្ឌា គឺជាប្រទេសដែលបានផ្តល់ទុនដល់រុស្ស៊ីក្នុងការរក្សាសកម្មភាពផលិតប្រេងឆៅក្រោយការដាក់ទណ្ឌកម្មពីបណ្តាប្រទេសលោកខាងលិច បន្ទាប់ពីរុស្ស៊ីវាយប្រហារទៅលើប្រទេសអ៊ុយក្រែន ។ ចំនួនប្រេងឆៅរបស់រុស្ស៊ីដឹកជញ្ជូនតាមនាវាបានកើនឡើងខ្ពស់ ធ្វើឱ្យសកម្មភាពតាមដានកាន់តែពិបាក។ ... Read More »

មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ធំ​ ប្រគល់​ភារកិច្ច​ជូន​មេបញ្ជាការ​គ្រប់​កងឯកភាពចំណុះ បន្ត​ដឹកនាំ​កងកម្លាំង​ទៅ​បម្រើ​ប្រជាជន​ក្នុង​ពេល​ដែល​ប្រជាជន​កំពុង​រងផលប៉ះពាល់​ដោយ​គ្រោះ​ទឹក​ជំនន់​

 ខេត្ត​កំពង់​ធំ​៖​ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ បានថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់កងឯកភាព ស្ថាប័នចំណុះ នឹងយោធិនគ្រប់រូប ដែលបានខិតខំបំពេញភារកិច្ចកន្លងមក ដែលថ្នាក់លើបានប្រគល់ជូន និងបានទទួលលទ្ធផលល្អ ... Read More »

រដ្ឋាភិបាលសាធារណរដ្ឋឥណ្ឌា បានផ្តល់សុនខហិតគ្រឿងផ្ទុះចំនួន៤ក្បាលនិងសម្ភារមួយចំនួនដល់NPMEC

ភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ នៅអាកាសដ្ឋានអន្តរជាតិភ្នំពេញ លោកស្រីឧត្តមសេនីយ៍ទោ កុសល ម៉ាលីនដា អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព តំណាងដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ ... Read More »

នាវាដឹកអ្នកដំណើរ២៤០នាក់ត្រូវភ្លើងឆាបឆេះនៅលើដែនសមុទ្រ ឥណ្ឌូនេសុីស្លាប់១៤នាក់

នៅថ្ងៃទី២៤ខែតុលា ក្រុមជួយសង្គ្រោះនិងពន្លត់អគ្គិភ័យឥណ្ឌូនេស៊ីបានប្រកាសឱ្យដឹងថា មានមនុស្ស១៤នាក់ស្លាប់ក្នុងហេតុការណ៍គ្រោះអគ្គិភ័យឆេះនាវាដឹកអ្នកដំណើរ។ គ្រោះអគ្គិភ័យកើតឡើងក្នុងពេលនាវា KM Express Cantika 77 ដឹកអ្នកដំណើរ២៤០នាក់ ក្នុងនោះមានអ្នកដំណើរ ២៣០មាក់ និងក្រុមនាវឹក ១០នាក់ ធ្វើដំណើរពីទីក្រុង Kupang ... Read More »

កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ប្រកាសបើកជាផ្លូវការអំពីការចាប់ផ្តើមដំណើរការចរចាកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ

ភ្នំពេញ ៖ កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ប្រកាសបើកជាផ្លូវការអំពីការចាប់ផ្តើមដំណើរការចរចាកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងពាណិជ្ជកម្ម ស្តីពី ពិធីប្រកាសបើកជាផ្លូវការអំពីការចាប់ផ្ដើមដំណើរការចរចា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម។  ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់អោយដឹងថា, នាព្រឹកថ្ងៃទី២៤ ... Read More »

លោក ហ៊ុន ម៉ានី : ទង្វើស្មោកគ្រោកជាន់ឈ្លីរាជបល្ល័ង្គរបស់កម្ពុជា ជាបន្តបន្ទាប់ បង្ហាញពីសីលធម៌បែបអនាថា ភាពអន់ និងអវិជ្ជារបស់ទណ្ឌិតសម រង្សុី

ភ្នំពេញ ៖ «ទង្វើស្មោកគ្រោកជាន់ឈ្លីរាជបល្ល័ង្គរបស់កម្ពុជា ជាបន្តបន្ទាប់ បង្ហាញពីសីលធម៌បែបអនាថា ភាពអន់ និងអវិជ្ជារបស់ទណ្ឌិតសម រង្សុី»។ នេះជាការលើកឡើង របស់លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌល កំពង់ស្ពឺ ... Read More »

អគ្គិភ័យឆាបឆេះរថយន្តមួយគ្រឿងខ្ទេចទាំងស្រុងពេលចត​ទុក​នៅក្នុង​ផ្ទះ​

      ភ្នំពេញ ៖ រថយន្តមួយគ្រឿងត្រូវបានអគ្គិភ័យឆាបឆេះបង្កជា​អណ្ដាត​ភ្លើង​យ៉ាង​សន្ធោសន្ធៅ​ហុយ​ផ្សែង​ខ្មួលខ្មៅ​ពេញ​ក្នុង​ផ្ទះ​ បង្កកា​រភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នាំ​គ្នា​ទាញ​បំពង់​ពន្លត់​អគ្គិភ័យ​បាញ់​ទប់​ស្កាត់​ និង​រាយការណ៍​ប្រាប់​សមត្ថកិច្ច​សុំ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចេញ​ធ្វើអន្តរាគមន៍​ភ្លាមៗ​ផងដែរ​ ។      ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល​ ថ្ងៃ​ទី​២៥​ ខែតុលា ឆ្នាំ២០២២ ... Read More »

កូរ៉េខាងត្បូងបញ្ជាក់ថា កូរ៉េខាងជើងបានត្រៀមរួចរាល់ការសាកល្បងគ្រាប់បែកបរមាណូលើកទី៧

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានបញ្ជាក់ថា កូរ៉េខាងជើងបានត្រៀមលក្ខណៈរួចរាល់សម្រាប់ការសាកល្បង គ្រាប់បែកបរមាណូលើកទី៧ ។ ទីក្រុងព្យុងយ៉ាងបានសាកល្បងគ្រាប់បែកលើកដំបូងបង្អស់នៅខែកញ្ញាឆ្នាំ២០១៧ ។ សារព័ត៌មានក្យូដូបានផ្សាយថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon ... Read More »

Salzburg និង Chelsea ត្រូវប្រជែងគ្នាយក៣ពិន្ទុ ដើម្បីឈរលេខ១ក្នុងពូល E នៅ Champions league រាត្រីនេះ

ក្រុម Salzburg នឹងត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុមតោខៀវ Chelsea សម្រាប់ការប្រកួតវគ្គចែកពូល UEFA Champions League នៅកីឡដ្ឋាន Red Bull Arena នៅរាត្រីថ្ងៃអង្គារនេះដោយក្រុមភ្ញៀវកំពុងសម្លឹងរកការទទួលបានកៅអីទៅវគ្គបន្ត។ Salzburg បានលេងស្មើ ... Read More »

លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យរៀបចំសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ នៅវិមានរដ្ឋសភា លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យរៀបចំសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រការ ២ថ្មី ... Read More »

កម្លាំងប៉ូលិសសហរដ្ឋអាមេរិកបានបាញ់សម្លាប់ជនដៃដល់ដែលបាញ់ប្រហារនៅសាលារៀនក្នុងរដ្ឋ Missouri

សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៥ ខែតុលា ឆ្នាំ២០២២នេះបានផ្សាយថា ខ្មាន់កាំភ្លើងអាយុ១៩ឆ្នាំម្នាក់បានធ្វើសកម្មភាពបាញ់ប្រហារ នៅវិទ្យាល័យមួយកន្លែងក្នុងទីក្រុង St. Louis នៃរដ្ឋមីសស៊ូរី (Missouri) របស់សហរដ្ឋអាមេរិក កាលពីថ្ងៃ២៤ខែតុលា(ពេលវេលាអាមេរិក) ផ្តាច់ជីវិតមនុស្ស២នាក់ ... Read More »

ជនជាតិចិនបើករថយន្តឡង់គ្រីស័របុករបងថ្មផ្ទះអ្នកភូមិផ្អើលទាំងថ្ងៃត្រង់

ខេត្តស្វាយរៀង ៖ បុរសជនជាតិចិនម្នាក់បើករថយន្តឡង់គ្រីស័រ សង្ស័យប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បានរេចង្កូតទៅបុករបងថ្មផ្ទះប្រជាពលរដ្ឋយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងថ្ងៃត្រង់ តែសំណាងដែរដែលមិនមានមនុស្សរងគ្រោះថ្នាក់។     ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ១១និង១០នាទីថ្ងៃទី២៥ខែតុលាឆ្នាំ២០២២ស្ថិតក្នុងភូមិកោះក្បានខាងជើង ឃុំសំរោង ស្រុកចន្ទ្រា។      យោងតាមសាក្សីបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់បើករថយន្តមួយគ្រឿងម៉ាកឡង់គ្រីស័រ ... Read More »

Aston Villa តែងតាំងលោក Unai Emery ជាគ្រូបង្វឹកថ្មី

ក្លិប Aston Villa បានសម្រេចតែងតាំងលោក Unai Emery ជាគ្រូបង្វឹកបន្ទាប់ពីការបណ្តេញលោក Steven Gerrard។ អតីតគ្រូបង្វឹក Arsenal លោក Emery ដែលធ្លាប់ដឹកនាំក្លិបអេស្ប៉ាញ Villarreal ... Read More »

លោករដ្ឋមន្ត្រី លឹម គានហោ បញ្ជាឱ្យមន្ត្រីជំនាញអន្តរាគមន៍ជាបន្ទាន់ ទប់ស្កាត់ការបាក់ច្រាំងទន្លេមេគង្គ នៅខេត្តកំពង់ចាម

ខេត្តកំពង់ចាម ៖ តាមបទបញ្ជារបស់ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២២ បានចាត់ឲ្យលោក ម៉ៅ ... Read More »

សេចក្តីបដិសេធ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចំពោះលិខិតដែលបានផ្សព្វផ្សាយដោយក្រុមហ៊ុន French OL Group

ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (កបទ.សអ) នៃព្រះរាជាណាចក្រកម្ពុជា សូមបដិសេធទាំងស្រុងចំពោះលិខិតដែលបានផ្សព្វផ្សាយដោយក្រុមហ៊ុន French OL Group ចុះ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ដោយប្រើប្រាស់ឡូហ្គូ ... Read More »