ព័ត៌មានទាន់ហេតុការណ៍៖
'

ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិ « ឧត្ដមសេនីយ៍ត្រី » ដល់នាយនគរបាលជាតិន ជាន់ខ្ពស់ចំនួន១៦រូប

ភ្នំពេញ៖ បើយោងតាមព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ ដែល អង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាននៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ គឺព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ... Read More »

នាយករដ្ឋមន្ត្រីថ្មីអង់គ្លេសមានប្រភពដើមមកពីឥណ្ឌាគឺជាត្រកូលអភិជន

ប្តីប្រពន្ធនាយករដ្ឋមន្ត្រីថ្មីអង់គ្លេស លោក Rishi Sunak និងលោកស្រី Akshata Murty គឺជាអ្នកទទួលមរតករបស់គ្រួសារ គឺការគ្រប់គ្រងក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុតនៅក្នុងប្រទេសឥណ្ឌា។ អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ អង់គ្លេសលោក Rishi Sunak ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតរបស់បក្សក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេស។ លោក ... Read More »

សម្តេចតេជោ ហ៊ុន សែន ៖​ ប្រកាសអំពាវនាវ ដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងប្រជាពលរដ្ឋខ្មែរទាំងអស់ ក្រោកឈរប្រឆាំងនឹងជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី

ខេត្ត​ពោធិ៍សាត់​៖​ ថ្លែងក្នុងពិធីប្រគល់ស្រូវពូជជូនកសិករប្រមាណ ៥,១៤៥គ្រួសារ រងគ្រោះដោយសារគ្រោះទឹកជំនន់នៅខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសអំពាវនាវ ដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងប្រជាពលរដ្ឋខ្មែរទាំងអស់ ក្រោកឈរប្រឆាំងនឹងជនក្បត់ជាតិ៣ជំនាន់ ... Read More »

ក្រសួងបរិស្ថាន​ បង្ហាញ​ពីទឹកធ្លាក់រលៀបគុយ ស្ថិត​នៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់

ខេត្ត​កំពង់​ឆ្នាំង​៖​ ក្រសួងបរិស្ថាន​ នៅព្រឹកថ្ងៃអង្គារទី​២៥​ ខែតុលា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ ទឹកធ្លាក់រលៀបគុយ ស្ថិត​នៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងភូមិសាស្រ្ភភូមិកោះខ្ទុម ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ចម្ងាយ ១២០គីឡូ​ម៉ែត្រពីទីក្រុងភ្នំពេញ​។  ក្រសួង​បរិស្ថាន​ ... Read More »

បើករថយន្តលឿនពេកជ្រុលទៅបុកម៉ូតូបណ្តាលឱ្យបុរស២នាក់រងរបួស រួចហើយព្យាយាមបើករថយន្តរត់ទៅបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវក្រឡាប់ផ្ងារជើង

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តយ៉ាងលឿនជ្រុលទៅបុកម៉ូតូពីក្រោយបណ្តាលឱ្យបុរស២នាក់រងរបួសធ្ងន់និងស្រាល ហើយអ្នកបើករថយន្តនោះមិនព្រមឈប់ដោះស្រាយទេគឺបានបន្តបើករត់ទៅបុកខឿននៅភ្លើងស្តុបឫស្សីផ្អែមក្នុងខណ្ឌដង្កោបណ្តាលឱ្យរថយន្តក្រឡាប់ផ្ងារជើង ។      ហេតុការណ៍នេះបានកើតឡើងនៅម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ៥០ម៉ែត្រ ត្រង់ចំណុចភ្លើងស្តុបឬស្សីផ្អែម ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ... Read More »

សម្តេចតេជោ ហ៊ុន សែន បានប្រាប់ទៅសមាជិកគណបក្សមួយដែលពាក់ព័ន្ធនឹងសមរង្ស៊ីឱ្យផ្តាច់ខ្លួនចេញ !

ខេត្តពោធិ៍សាត់៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហាក់បីដូចជាមិនបន្ធូរបន្ថយទៀតទេ  បានប្រកាសឱ្យសមាជិកគណបក្សដែលមានជាប់ពាក់ព័ន្ធជាមួយនឹងសម រង្ស៊ីឱ្យផ្ដាច់ខ្លួនចេញពីគណបក្សមួយនេះ ដោយថាមិនអាចឱ្យមាន «គណបក្សក្បត់ជាតិ» នោះទេ។      ការប្រកាសរបស់សម្តេចតេជោនេះធ្វើឡើងក្នុងជំនួបជាមួយនឹងប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ប្រមាណ ៥០០០នាក់នៅក្នុងខេត្តពោធិ៍សាត់នាព្រឹកថ្ងៃទី២៥ ... Read More »

ប្រជាពលរដ្ឋខណ្ឌទួលគោក ស្នើសុំឲ្យអាជ្ញាធរ ជួយអន្តរាគមន៍រឿងថវិកាឧបត្ថមអ្នក ស្លាប់ដោយជំងឺកូវីដ-១៩ មិនទាន់ទទួលបានសុំកម្មសិទ្ធដីធ្លី និងជួយសាងសង់អាគារ សិក្សាដែលកំពុងជួបកង្វះបន្ទប់

 ភ្នំពេញ៖ ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅមហោស្របចេនឡា សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក  នៅព្រឹកថ្ងៃទី២៥ តុលា ២០២២នេះ ប្រជាពលរដ្ឋបានស្នើឱ្យអាជ្ញាធរជួយ ដោះស្រាយជាសំណើ សំណូមពរមួយចំនួន មានទាំងការ ស្នើសុំឱ្យជួយអន្តរាគមន៍រឿងថវិកាឧបត្ថម្ភ អ្នកស្លាប់ដោយជំងឺកូវីដ-១៩ មិនទាន់ទទួលបានប្រាក់ ... Read More »

សមាគមសម្ពន្ធប្រជាជនដេីម្បីសន្តិភាពទូទាំងប្រទេស​ សូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ ទណ្ឌិតជាប់ទោសពីបទក្បត់ជាតិ សម រង្ស៉ី

ភ្នំពេញ ៖ ក្នុងនាមថ្នាក់ដឹកនាំ​ សមាជិក​ សមាជិការ​ សមាគមសម្ពន្ធប្រជាជនដេីម្បីសន្តិភាពទូទាំងប្រទេស​ សូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ ទណ្ឌិតជាប់ទោសពីបទក្បត់ជាតិ សម រង្ស៉ី ដែលបន្តប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើព្រះចេស្តា ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ... Read More »

លោក ដួង តារា ៖ ការប្រមាថមកលើព្រះមហាក្សត្រកម្ពុជា គឺជាការមើលងាយជាតិសាសន៍ខ្មែរទាំងមូល

ភ្នំពេញ ៖ សម រង្សុី ចាត់ទុកខ្លួនឯងជាបញ្ញវន្តចេះដឹងដែលកំពុងរស់នៅក្នុងប្រទេសជឿនលឿនខ្ពង់ខ្ពស់។ ជាច្រើនលើកកន្លងមកហើយដែល សម រង្សុី បានប្រមាថមើលងាយព្រះមហាក្សត្រកម្ពុជា ដែលប្រជារាស្រ្តខ្មែរគោរពស្រឡាញ់ចាត់ទុកជាជាទីសក្ការៈទូទាំងប្រទេស។ នេះជាការលើកឡើង របស់លោក ដួង តារា រដ្ឋលេខាធិការ ... Read More »

សម្តេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍ស្តីពីអត្តសញ្ញាណបណ្ណដែលផុតសុពលភាព

ភ្នំពេញ៖​ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ៍ទី២៥ ខែតុលា ឆ្នាំ២០២២​ អញ្ជើញដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍ស្តីពីអត្តសញ្ញាណប័ណ្ណដែលផុតសុពលភាព ដោយមានការអញ្ជើញចូលរួមពីសំណាក់ រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការអគ្គស្នងការនគរបាលជាតិ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។ ... Read More »

សេចក្តីប្រកាសព័ត៌មាន លទ្ធផលបណ្ដោះអាសន្នថ្ងៃទីប្រាំ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២

ភ្នំពេញ ៖ លទ្ធផលបណ្តោះអាសន្នថ្ងៃទីប្រាំ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ (សម្រាប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២) នៅទូទាំងប្រទេស មានដូចខាងក្រោម៖ – ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ១៦.៨៧៤ ... Read More »

ឃាត់ខ្លួន​ជនជាតិចិន​តៃវ៉ាន់​ ០២នាក់​ និងដកហូតកាំភ្លេីង​ខ្លី​ចំនួន ០២​ដើម​ ក្រោយ​មាន​ករណី ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់​ នៅ​ក្រុង​ព្រះសីហនុ​

ខេត្ត​ព្រះ​សីហ​នុ៖ កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បានឃាត់ខ្លួនបុរស​ជនជាតិចិន​តៃវ៉ាន់​ ០២នាក់​ ព្រមទាំង​ដកហូតកាំភ្លេីង​ខ្លី​ចំនួន ០២​ដើម​ ក្រោយ​មាន​ករណី ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់​ នៅ​ក្រុង​ព្រះសីហនុ​។  យោង​តាម​ប្រភពព័ត៌មាន​ពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បានឱ្យដឹងថា​ ក្នុងប្រតិបត្តិការ​ខាងលេីនេះ​ បានកេីតឡេីង​កាលពីថ្ងៃ​ចន្ទ ទី​២៤ ... Read More »

Arsenal, Chelsea និង Tottenham កំពុងតាមដានស្ថានភាពកិច្ចសន្យារបស់ Naby Keita នៅ Liverpool

គូប្រជែង Premier League របស់ក្លិប Liverpool មួយចំនួនកំពុងតាមដានយ៉ាងជិតស្និទ្ធលើកិច្ចពិភាក្សាកិច្ចសន្យារបស់ Naby Keita ខណៈដែលក្លិបបង្ហាញពីគំនិតនៃការយកគាត់ទៅដោយមិនមានតម្លៃខ្លួននៅចុងបញ្ចប់នៃរដូវកាលនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន90min កាលពីយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២។ ខ្សែបម្រើរូបនេះមិនបានចូលលេងទេក្នុងរដូវកាលនេះ ដោយសារបញ្ហារបួសជាបន្តបន្ទាប់ ... Read More »

មន្ត្រីចរាចរណ៍នៅគោលដៅស្តុបទន្លេបាសាក់ ផ្លូវម៉ៅសេទុង ដែលប្រព្រឹត្តកំហុសត្រូវបានដកឋានន្តរសក្តិមួយកម្រិត ( ដកមួយសក្តិ ) និងបញ្ឈរជេីង ៣ខែនៅការិយាល័យបុគ្គលិក

ភ្នំពេញ ៖ បើតាមសេចក្តីបកស្រាយបំភ្លឺ ព័ត៌មាន របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងមន្ត្រីនៅគោលដៅស្តុបទន្លេបាសាក់ ផ្លូវម៉ៅសេទុង ដែលបានប្រព្រឹត្តកំហុស ដោយបានហៅឃាត់រថយន្តមកធ្វេីការផាកពិន័យ ដោយអ្នកបេីកបរមិនមានកំហុស ។ បន្ទាប់ពីបានឃេីញវីដេអូផ្សព្វផ្សាយតាមបណ្តាញសង្គមភ្លាម លោក ឧត្តមសេនីយ៍ឯក ស ថេត ... Read More »

រយៈពេល​៥ថ្ងៃជាប់គ្នា​! ករណីឆ្លងកូវីដ-១៩៖​​ ​បន្តគ្មានអ្នកឆ្លង​ ,អ្នក​ជាសះស្បើយ​ ០៦នាក់និងគ្មាន​អ្នកជំងឺស្លាប់​

​​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃអង្គារ​ទី​២៥ ខែតុលា​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ គ្មានអ្នកឆ្លង​រយៈ​ពេល​៥ថ្ងៃ​ជាប់គ្នា​ ខណៈ​ឣ្នកជាសះស្បើយ​​ ០៦នាក់ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី២៤ ... Read More »

សមត្ថកិច្ច​ឃាត់ខ្លួន​បុរស​ម្នាក់​ តាម​ដីកា​តុលា​ការ​ ពីបទឆបោក

ខេត្តកោះកុង ៖ បុរសម្នាក់​ ត្រូវ​បានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ​ ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ ដោយ​អនុវត្ត​តាម​ដីកា​របស់​សាលាដំបូងរាជធានីភ្នំពេញ​​ពីបទឆបោក។ នេះបេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅព្រឹក​អង្គារ​ទី​២៥​ ខែតុលា​ ឆ្នាំ​២០២២។  របាយការណ៍​ដដែល​បន្តថា​ ជនជាប់ចោទ​មានឈ្មោះ ឌឿន សាវឿន ភេទប្រុស ... Read More »

Man United បង្ហាញអនាគតកាន់តែភ្លឺស្វាងដោយគ្មាន Ronaldo

ក្រុមបិសាចក្រហម Manchester United ប្រហែលជាមិនឈ្នះការប្រកួតដំបូងរបស់ពួកគេទេ ចាប់តាំងពីមិនមានការបង្ហាញខ្លួន Cristiano Ronaldo នៅក្នុងក្រុម ប៉ុន្តែកាលពីថ្ងៃសៅរ៍ ទី២២ តុលា បានទទួលទ្ធផលស្មើ ១–១ នៅទឹកដី Chelsea ... Read More »

ក្រសួងធនធានទឹក ៖ អាចនឹងមានភ្លៀងពីខ្សោយទៅបង្កួរ លាយឡំផ្គរ រន្ទះ​ ចាប់ពីថ្ងៃទី២៦ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា

ភ្នំពេញ៖​ បេីយោង​តាមប្រភពព័ត៌មានពី​ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី២៦ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២។ ក្រសួងបានបញ្ជាក់ថា ទ្រនុងសម្ពាធខ្ពស់ពីភាគខាងជើង (ប្រទេសចិន) ... Read More »

ជនបរទេសម្នាក់បើករថយន្តលឿនជ្រុលបុកចូលផ្ទះប្រជាពលរដ្ឋបណ្តាលឱ្យបុរស២នាក់រងរបួសធ្ងន់

ភ្នំពេញ ៖ បុរសជាជនបរទេសម្នាក់រួមដំណើរជាមួយនឹងបុរសម្នាក់ទៀតបានបើករថយន្តយ៉ាងលឿនមិនប្រយ័ត្នជ្រុលទៅបុកចូលផ្ទះប្រជាពលរដ្ឋទាំងកណ្តាលយប់បណ្តាលឱ្យរងរបួសធ្ងន់២នាក់និងរងការខូចខាតទ្វារកញ្ចក់ និងសម្ភារមួយចំនួននៅក្នុងផ្ទះ។      ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោងជាង១២រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។   ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញផ្តល់ស្រូវពូជ និងស្បៀងអាហារ ជូនកសិករជាង៥ពាន់គ្រួសារ នៅខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ នៅព្រឹក ថ្ងៃអង្គារ ១កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ នេះ ... Read More »

ចូលលួចក្នុងបុរីប៉ារីសហូមមិនបានសម្រេចត្រូវបានក្រុមការងារក្នុងបុរីឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច

ខេត្ដកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាលួចយ៉ាងសកម្មម្នាក់ត្រូវបាននគរបាលស្រុកកណ្ដាលស្ទឹងឃាត់ខ្លួន ក្រោយពីជនសង្ស័យរូបនេះចូលធ្វើសកម្មភាពលួចសម្ភារក្នុងបុរីប៉ារីសហូម។ ករណីនេះបានកើតឡើងកាលពីថ្ងៃទី២៤ ខែ​តុលា ឆ្នាំ​២០២២​ វេលា​ម៉ោង ១៥និង៣០នាទី​ នៅចំណុចផ្ទះ​ល្វែង​ ប៉ារីស​ហូម​ ក្នុងភូមិ​ស្រុកធំ ឃុំ​ជេីងកេីប ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្ដាល​។   មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឱ្យដឹងថា ... Read More »

សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាទ្វេភាគីជាមួយប្រធានរដ្ឋសភាវៀតណាមលោក វឿង ឌិញហ្វេ

ហាណូយ ៖ ក្នុងឱកាសស្នាក់អាស្រ័យ និងបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយម វៀត ណាម នារសៀលថ្ងៃចន្ទ ១៤រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ... Read More »

បុរសម្នាក់ជិះម៉ូតូយ៉ាងលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តឡិចសុីសLX470ដែលចតលើចំណីផ្លូវ បណ្ដាលឱ្យរងរបួសធ្ងន់

    ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរ និងត្រូវបានរថយន្តសាមុយដឹកយកទៅមន្ទីរពេទ្យដើម្បីសង្គ្រោះអាយុជីវិត បន្ទាប់ពីរូបគាត់ជិះម៉ូតូមួយគ្រឿងយ៉ាងលឿនជ្រុលទៅបុកគូទរថយន្តឡិចស៊ីសមួយគ្រឿងដែលចតស្ងៀមលើចំណីផ្លូវពេញទំហឹង បណ្ដាលឱ្យម៉ូតូគាបជាប់ជាមួយរថយន្តរងការខូចខាត កាលវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦A ក្នុងសង្កាត់ព្រែកលៀប ... Read More »

ក្រសួងសុខាភិបាល ៖ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,០៨%

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ បានបញ្ជាក់ឱ្យដឹងថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ -លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ... Read More »

ព្រឹកស្អែក សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញផ្តល់ស្រូវពូជ និងស្បៀងអាហារ ជូនកសិករជាង៥ពាន់គ្រួសារ នៅខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ នៅព្រឹក ថ្ងៃអង្គារ ១កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ស្អែកនេះ ... Read More »

ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​៣០​នាក់​ នៃលទ្ធផល​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន​១៣​ករណី​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២៤​ ខែតុលា​

  ​ភ្នំពេញ​៖​ សូម​និយាយ​ថា​ទេ​ចំពោះ​គ្រឿងញៀន​ !​ ខណៈ​ជនសង្ស័យ​ចំនួន​៣០​នាក់​(​ស្រី​៣​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​១៣​ករណី​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​២៤​ ខែតុលា​ ឆ្នាំ​២០២២​ ។​ នេះបេីយោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅល្ងាចថ្ងៃទី២៤​ ខែតុលា​នេះ។  ​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​៣០​នាក់​ រួម​មាន​៖​ជួញដូរ​ ៥​ករណី​ ... Read More »

បញ្ជូនខ្លួន​ជនសង្ស័យ​ ៣​នាក់​ ទៅតុលាការ​ពាក់ព័ន្ធ​ករណី​ហិង្សា​ និង​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស

​​ភ្នំពេញ​៖​ ជនសង្ស័យ​ចំនួន​ ៣នាក់​ ពាក់ព័ន្ធ​ករណី​ហិង្សា​ និង​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ ត្រូវ​បានកម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​ យកមកសាកសួរ​រហូត​បញ្ចប់​នីតិវិធី​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងរាជធានីភ្នំពេញ​ ​ដេី​ម្បីចាត់ការតាមច្បាប់​។  ជនសង្ស័យ​ទាំង​៣​នាក់​មាន​ ៖​ ១-​ឈ្មោះ​ ជី​ង​ ឆាំង​ឡុ​ង​ ភេទ​ប្រុស​ ... Read More »

កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​​ស្រាល​រាជធានី​ភ្នំពេញ​ បង្ហាញ​មុខ​​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​ឆក់​ទូរស័ព្ទ​ និង​ត្រៀម​ខ្លួន​បញ្ជូនទៅកាន់​តុលាការ​

​ភ្នំពេញ​៖​ បេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ នៅព្រលប់​ថ្ងៃ​ចន្ទ​ទី​២៤​ ខែតុលា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​​ស្រាល​រាជធានី​ភ្នំពេញ​ បង្ហាញ​មុខ​​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​ឆក់​ទូរស័ព្ទ​ និង​ត្រៀម​ខ្លួន​បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីចាត់ការតាមច្បាប់​។  របាយការណ៍​ដដែល​បន្ត​ថា​ ​ជនសង្ស័យ​មានឈ្មោះ​ វ៉ែន​ រ៉ា​នុ​ត​ ភេទ​ប្រុស​ ... Read More »

ស្នងការដ្ឋាននគរបាលខេត្តកណ្តាល​ចេញសេចក្តីថ្លែងការណ៍ថ្កោលទោសជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ដែលបន្តប្រមាថព្រះមហាក្សត្រយ៉ាងធ្ងន់ធ្ងរបំផុត

ខេត្តកណ្តាល ៖ សេចក្តីថ្លែងការណ៍ ថ្កោលទោសជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ដែលបន្តប្រមាថព្រះមហាក្សត្រយ៉ាងធ្ងន់ធ្ងរបំផុត ១. ក្នុងនាមស្នងការ និងតាងនាមគណៈស្នងការ រួមទាំងមន្ត្រីនគរបាលក្រោមឱវាទទាំងអស់ នៃ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ ... Read More »

រដ្ឋសភាថ្កោលទោសជនក្បត់ជាតិ សម រង្ស៊ី ដែលបានប្រមាថយ៉ាងងងើលចំពោះអង្គព្រះមហាក្សត្រ

ភ្នំពេញ ៖ សេចក្ដីថ្លែងការណ៍ របស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា មានសេចក្តីក្រេវក្រោធយ៉ាងខ្លាំង បន្ទាប់ពីបានទទួលព័ត៌មានពីខ្លីប វីដេអូដែលជនក្បត់ជាតិ សម រង្ស៊ី បានផ្សព្វផ្សាយ ក្នុងនោះទណ្ឌិតក្បត់ជាតិនេះ បានប្រមាថយ៉ាងងងើលចំពោះ ... Read More »