ព័ត៌មានទាន់ហេតុការណ៍៖
'

អាជ្ញាធរ​ខណ្ឌទួលគោក​ ចុះដកហូតយកកេសវេចខ្ចប់គ្រឿងសមុទ្រចំនួន ៤០កេស រំលោភនៅលើចិញ្ចើមផ្លូវសាធារណៈ

ភ្នំពេញ​៖​ លោក​ ជា​ ពីសី​ អភិបាល​នៃគណៈអភិបាលខណ្ឌទួលគោក​ បានថ្លែង​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​នៅព្រឹកថ្ងៃ​ព្រហស្បតិ៍​ទី​០១​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ថា៖​ អាជ្ញាធរ​ខណ្ឌទួលគោក​ ចុះដកហូតយកកេសវេចខ្ចប់គ្រឿងសមុទ្រចំនួន ៤០កេស រំលោភនៅលើចិញ្ចើមផ្លូវសាធារណៈ។  លោកអភិបាលខណ្ឌ​ បានឱ្យដឹងទៀតថា​ កាលពីវេលាម៉ោង​ ... Read More »

ក្រសួង​បរិស្ថាន​៖​ មើលយ៉ាងម៉េចទើបដឹងថាត្មាតណាជាប្រភេទណា?

ភ្នំពេញ​៖​ បេី​យោង​តាម​ប្រភពព័ត៌មាន​ពី​ក្រសួង​បរិស្ថាន​ នៅព្រឹកថ្ងៃ​ព្រហស្បតិ៍​ទី​០១​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ នៅក្នុងប្រទេសកម្ពុជាមានសត្វត្មាតបីប្រភេទគឺ ត្មាតភ្លើង ត្មាតត្នោត និងត្មាតផេះ។ សត្វត្មាតជាប្រភេទសត្វស្លាបកម្រ និងជិតផុតពូជបំផុត ក្នុងប្រទេសកម្ពុជា។ សត្វត្មាតទាំងបីប្រភេទនេះកំពុងរងការគំរាមកំហែងដោយសារការបាត់បង់ទីជម្រក ខ្វះចំណីអាហារ ... Read More »

អភិបាលខេត្តតាកែវ អញ្ជើញចុះត្រួតពិនិត្យការស្ថាបនាផ្លូវចាក់បេតុង ១ខ្សែ មានប្រវែងជិត ១ពាន់ម៉ែត្រ ស្ថិតនៅក្នុងក្រុងដូនកែវ

ខេត្តតាកែវ៖ បើ​យោង​តាមប្រភពព័ត៌មានពី​រដ្ឋបាលខេត្ត​តាកែវ​ នៅព្រឹកថ្ងៃ​ព្រហស្បតិ៍​ទី​០១​ ខែកញ្ញា​ ឆ្នាំ​២០២២​នេះ​ បានឱ្យដឹងថា​ លោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ រួមដំណើរដោយ លោក ឈួ សុធា ... Read More »

អភិបាល​ខេត្ត​ព្រៃវែង​ អញ្ជើញចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក្នុងស្រុកស៊ីធរកណ្តាល

ខេត្ត​ព្រៃវែង​៖​ លោក ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង និងអភិបាលរងខេត្ត នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២​ បានដឹកនាំមន្ទីរអង្គភាពជំនាញ ជាមួយអាជ្ញាធរដែនដី និងកងកម្លាំង បានអញ្ជើញចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ចាប់ពីកែងផ្លូវចូលសាលាស្រុកស៊ីធរកណ្តាល ... Read More »

អគ្គិភ័យឆេះក្លិប All Friends PUB ស្ទើរអស់ទាំងស្រុង ហើយបានឆេះរាលដាលដល់ផ្ទះពលរដ្ឋនៅជិតខាង

ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះក្លិបមួយកន្លែងមានយីហោ «all friend pub» រួចហើយបានរាលដាលបន្តដល់ផ្ទះពលរដ្ឋជិតខាង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋយកបំពុង់ពន្លត់អគ្គិភ័យជួយបាញ់ពន្លត់ តែមិនអាចគ្រប់គ្រងបានឡើយ ព្រោះទំហំនៃការឆាបឆេះមានទ្រង់ទ្រាយធំនិងឆេះលឿនផងដែរ។ ភ្លាមៗនោះកម្លាំងអាជ្ញាធរមូលដ្ឋានបានទាក់ទងទៅជំនាញបង្ការនិងពន្លត់អគ្គិភ័យចេញរថយន្តមកជួយធ្វើអន្តរាគមន៍ តែសំណាងល្អក្នុងហេតុការណ៍នោះមិនបណ្ដាលឱ្យមានមនុស្សរងរបួសឡើយ។     ហេតុការណ៍គ្រោះអគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោង១០និង៤០នាទី ថ្ងៃទី១ ... Read More »

ប្រទេសថៃ​ ចាប់ពីថ្ងៃទី១កញ្ញានេះតទៅ!​ អនុញ្ញាតឱ្យម៉ូតូ ​និងរថយន្តពលរដ្ឋកម្ពុជា​ ចេញចូលតាមច្រកអន្តរជាតិប៉ោយប៉ែត

ខេត្ត​បន្ទាយមានជ័យ ​៖ ប្រជាពលរដ្ឋកម្ពុជា​ ជាពិសេសអាជីវករខ្មែរ​លក់ដូរ​នៅផ្សាររោងគ្លឿង អាច​ប្រើមធ្យោបាយម៉ូតូ ឬរថយន្ត​ ចេញចូលតាមច្រកអន្តរជាតិប៉ោយប៉ែត បានជាធម្មតា ចាប់ពីព្រឹកថ្ងៃទី១កញ្ញា ២០២២នេះតទៅ​ ដូចកាលពីមុនបិទច្រក ដោយសារកូវីដ១៩។​ នេះបេី​តាមការបញ្ជាក់ពី​លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន ... Read More »

គ្រូបង្វឹកក្លិប Crystal Palace ប្រតិកម្មនឹង Chelsea ដែលចាប់អារម្មណ៍លើ Wilfried Zaha

អ្នកចាត់ការទូទៅរបស់ក្លិប Crystal Palace លោក Patrick Vieira បានច្រានចោលការចែកផ្លូវជាមួយ Wilfried Zaha នៅរដូវក្តៅនេះទោះបីជាមានការចាប់អារម្មណ៍ពីក្លិប Chelsea ក៏ដោយ។ សារព័ត៌មាន 90min បានបង្ហាញនៅដើមខែនេះថា ... Read More »

កម្លាំង​សមត្ថកិច្ច​ចម្រុះ​ ចុះ​ល្បាត​អធិការកិច្ច​សម្របសម្រួល​ និង​បង្ក្រាប​បទល្មើស​នេសាទ​នៅ​ផ្ទៃ​ទន្លេសាប​ក្នុងស្រុក​ក្រគរ​

  ខេត្ត​​ពោធិ៍សាត់​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃព្រហស្បតិ៍្ត​ទី​០១​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ថា៖​ ខណ្ឌ​រដ្ឋបាល​ជលផល​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្តពោធិ៍សាត់​ លោក​ ភុំ​ វិមល​ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ពោធិ៍សាត់​ រួម​មាន​ លោកនាយ​ផ្នែក​ក្រគរ​ លោកនាយ​សង្កាត់​ សហការ​ជាមួយ​ ក្រុមការងារ​ថ្នាក់​ជាតិ​ ... Read More »

ការការពារជើងឯក US Open កីឡាការិនី Raducanu ចាញ់ការប្រកួតជុំទី១

កីឡាការិនីវាយតឺន្នីស Emma Raducanu ដែលសុបិនចង់ឈ្នះជើងឯក US Open កាលពីឆ្នាំមុន បានរងសុបិន្តអាក្រក់ក្នុងលទ្ធផល 6-3 6-3 ជុំទី១ ដោយចាញ់កីឡាការិនីបារាំង Alize Cornet កាលពីថ្ងៃពុធ ... Read More »

អភិបាលខណ្ឌកំបូលអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌកំបូល ប្រចាំខែកញ្ញា

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ លោកឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូលបានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌកំបូល ប្រចាំខែកញ្ញា ឆ្នាំ២០២២។ ... Read More »

កម្លាំងសមត្ថកិច្ចនគរបាលស្រុកបាកាន ចុះល្បាតពេលយប់បង្រ្កាប និងឃាត់ខ្លួនក្មេងទំនើងចំនួន០២នាក់

ខេត្តពោធិ៍សាត់៖ នេះបេី​យោង​តាមប្រភពព័ត៌មានពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់​ នៅព្រឹកថ្ងៃ​ព្រហស្បតិ៍​ទី​០១​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ថា៖​ កម្លាំងប៉ុស្តិ៍ស្នាមព្រះចំនួន០២នាក់ សហការជាមួយកម្លាំងប្រជាការពារចំនួន០២នាក់ កាលពីវេលាម៉ោង២១និង៣៥នាទីយប់ថ្ងៃទី៣១ ខែសីហា ចុះល្បាតពេលយប់បង្រ្កាបនិងឃាត់ខ្លួនក្មេងទំនើងចំនួន០២នាក់ នៅចំណុចមុខរោងម៉ាសុីនកិនស្រូវមួយកន្លែង ស្ថិតនៅភូមិអណ្តូងក្រសាំង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។ ... Read More »

អឺរ៉ុបរឹតត្បិតវីសាដល់ជនជាតិរុស្ស៊ី ហើយត្រូវទីក្រុងមូស្គូព្រមានតបតវិញ

សហគមន៍អឺរ៉ុបមិនមែនហាមប្រាមទាំងស្រុងនោះឡើយ ដោយគ្រាន់តែផ្អាកកិច្ចព្រមព្រៀង មួយចំនួននៅក្នុងឆ្នាំ២០០៧ ស្តីពីការផ្តល់លក្ខណៈងាយស្រួលក្នុងការផ្តល់វីសាដល់ជនជាតិរុស្ស៊ី ។ សកម្មភាពទាំងនោះធ្វើឱ្យរុស្ស៊ីខឹងសម្បាយ៉ាងខ្លាំង ដោយនឹងត្រូវចាត់វិធានការតបតវិញ ។ សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១ ខែកញ្ញា ឆ្នាំ២០២២ បានផ្សាយថា ... Read More »

ក្រុមប្រឹក្សាខណ្ឌសែនសុខ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៩ អាណត្តិទី៣

ភ្នំពេញ៖ យោងតាមផេកផ្លូវការរបស់រដ្ឋបាលខណ្ឌសែនសុខដែលអង្គភាពយើងទទួលបាននៅព្រឹកថ្ងៃទី០១ខែកញ្ញាឆ្នាំ២០២២នេះបានឱ្យដឹងថា,កាលពីរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ក្រុមប្រឹក្សាខណ្ឌសែនសុខ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៩ អាណត្តិទី៣ តាមប្រតិទិនដែលបានគ្រោងទុក។ កិច្ចប្រជុំនោះ ក្រោមអធិបតីភាព លោកស្រី ឈាន សុខេន ប្រធានក្រុមប្រឹក្សាខណ្ឌ លោក ... Read More »

អង្គការអន្តរជាតិអំពាវនាវដល់ប៉ាគីស្ថានបើកផ្លូវ សម្រាប់ជំនួយមនុស្សធម៌មកពីឥណ្ឌា

អង្គការអន្តរជាតិជាច្រើន បានស្នើដល់ប្រទេសប៉ាគីស្ថាន បន្ថយការរឹតត្បិតតាមព្រំដែនជាប់ប្រទេសឥណ្ឌា ដើម្បីផ្តល់លក្ខណៈងាយស្រួល ផ្តល់ជំនួយដល់តំបន់រងគ្រោះដោយទឹកជំនន់នៅក្នុងប្រទេសប៉ាគីស្ថាន ។ នៅល្ងាចថ្ងៃទី ៣១ខែសីហា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប៉ាគីស្ថាន លោក Miftah Ismail បានឲ្យដឹងថា មានអង្គការផ្តល់ជំនួយអន្តរជាតិជាច្រើន បានស្នើដល់ប្រទេសប៉ាគីស្ថាន ... Read More »

នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន៖​ ដាក់ចេញនូវគោលការណ៍៣សំខាន់ៗ សម្រាប់ទប់ស្កាត់ និងបង្ការបទល្មើសផ្សេងៗ

ភ្នំពេញ៖ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតី ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ កាលពីរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ម្សិលមិញនេះ​ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ... Read More »

មន្រ្តីជាន់ខ្ពស់ក្រសួង​ពាណិជ្ជកម្ម ​៖ ស្នើក្រុមការងារនីមួយៗ​ពន្លឿនការងាររបស់ខ្លួន ដើម្បីឱ្យកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធសម្រាប់ឆ្នាំ២០២២ ទទួលបានជោគជ័យ ក្នុងនាមកម្ពុជាជាប្រធានអាស៊ាន

ភ្នំពេញ៖ បេីយោង​តាមប្រភពព័តឳមានពី​ក្រសួង​ពាណិជ្ជកម្ម​ នៅព្រឹកថ្ងៃ​ព្រហស្បតិ៍​ទី​០១​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ លោក ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានអនុគណៈកម្មការពិធីការ ដឹកជញ្ជូន សន្តិសុខ សុខាភិបាល រៀបចំកន្លែងប្រជុំ ... Read More »

Gazprom ទទួលបានប្រាក់ចំណូលខ្ពស់, ក្រសួងហិរញ្ញវត្ថុអាមេរិកព្រមាន

សារព័ត៌មាន The guardian បានផ្សាយថា ក្រុមហ៊ុនថាមពលរុស្ស៊ី Gazprom បានត្រៀមបញ្ជូនទឹកប្រាក់ ៩,៩ពាន់លានដុល្លារឱ្យទៅវិមានក្រឹមឡាំង ក្រោយពេលក្រុមហ៊ុននេះទទួលបានប្រាក់ចំណេញច្រើនបំផុតមិនធ្លាប់មាន។ ក្រុមហ៊ុន Gazprom បានប្រកាសថា ក្រុមហ៊ុនទទួលបានប្រាក់ចំណូលពីការលក់ថាមពលហ្គាសដល់ទៅ ៤១,៤ពាន់លានដុល្លារនៅក្នុងរយៈពេល៦ខែដើមឆ្នាំ ២០២២។ ... Read More »

អគ្គមេបញ្ជាការអញ្ជើញដាំកូនឈើ និងសួរសុខទុក្ខកងកម្លាំងបញ្ជាការដ្ឋានអង្គរក្ស ដែលកំពុងដាំកូនឈើនៅតំបន់ភ្នំតាម៉ៅ

ខេត្តតាកែវ ៖  នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃព្រហស្បតិ៍ ទី១ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញដាំកូនឈើប្រណិត និងសួរសុខទុក្ខកងកម្លាំងនៃបញ្ជាការដ្ឋានអង្គរក្ស ដែលកំពុងឈរជើងប្រចាំការដាំកូនឈើប្រណិត ស្ថិតនៅតំបន់ភ្នំតាម៉ៅ ... Read More »

រថយន្តទំនើប ១៥០គ្រឿង និងសម្ភារៈ​ការិយាល័យ​មួយចំនួ​ន​ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន​ ផ្ដល់ឱ្យក្រសួងការពារជាតិកម្ពុជា

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២នេះ​ បាន​អញ្ជើញ​ជាអធិបតី​ក្នុងពិធីផ្ទេរ-ប្រគល់សម្ភារៈជាជំនួយឥតសំណងជារថយន្តស៊េរីទំនើបចំនួន១៥០គ្រឿង ដែលផលិតនៅប្រទេសចិន ... Read More »

គ្រោះថ្នាក់ចរាចរណ៍២ករណីស្លាប់២នាក់របួសធ្ងន់ស្រាល៣នាក់រយៈពេលមួយថ្ងៃទូទាំងខេត្តកណ្ដាល

ខេត្តកណ្ដាល ៖ ទូទាំងខេត្តកណ្ដាលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍២ករណី បណ្ដាលឲ្យមនុស្ស២នាក់ស្លាប់ និងមនុស្ស៣នាក់ទៀតរងរបួសធ្ងន់ស្រាល ខូចខាតរថយន្ត១គ្រឿង និងម៉ូតូ៣គ្រឿង ។     យោងតាមរបាយការណ៍ការិយាល័យចរាចរណ៍ខេត្តកណ្ដាលបានឲ្យដឹងថា ករណីទី១-នៅស្រុកពញាឮរវាងរថយន្តនិងម៉ូតូ ... Read More »

គណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន ចូលរួមកិច្ចប្រជុំកំពូលខ្សែក្រវាត់ និងផ្លូវលើកទី៧ (7th Belt and Road Summit) នៅទីក្រុងហុងកុង

ទីក្រុងហុងកុង៖ បេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​០១​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​៖​ លោករដ្ឋលេខាធិការ លឹម ស៊ីដេនីនតំណាងដ៏ខ្ពង់ខ្ពស់របស់លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ... Read More »

ករណីឆ្លងកូវីដ-១៩៖​​ ​អ្នកឆ្លង​ ០៩នាក់ ,អ្នក​ជាសះស្បើយ​ ៣៤នាក់និងគ្មាន​អ្នកជំងឺស្លាប់​

​​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃព្រហស្បតិ៍្ត​ទី​០១​ ខែកញ្ញា​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ មានករណី​ឆ្លងចំនួន​ ០៩នាក់​ ខណៈ​ឣ្នកជាសះស្បើយ​​ ៣៤នាក់ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

នគរបាលស្រុកជ័យសែនបញ្ជូនជនល្មោភកាមល្បួងក្មេងស្រីមិនគ្រប់អាយុរួមភេទ៩ដងទៅតុលាការ

ខេត្តព្រះវិហារ ៖ ជនសង្ស័យល្មោភកាមដែលលួងលោមក្មេងស្រីមិនទាន់គ្រប់អាយុយកទៅរំលោភបានសម្រេចចំនួន៩ដងនោះ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកជ័យសែន ខេត្តព្រះវិហារឃាត់ខ្លួនបញ្ជូនទៅការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារដើម្បីចាត់ការបន្តទៅតាមច្បាប់ ដោយបន្តបញ្ជូនទៅសាលាដំបូងខេត្តនៅព្រឹកថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០២២នេះ។      ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នៅចំណុចភូមិវាលបរ ... Read More »

ប្រធានាធិបតីអាមេរិក៖ មិនអនុញ្ញាតឱ្យអុីរ៉ង់មានអាវុធបរមាណូនោះឡើយ

នៅថ្ងៃទី៣១ខែសីហា (ពេលវេលាអាមេរិក) ប្រធានាធិបតីបៃឌិន បាននិយាយទៅកាន់នាយករដ្ឋមន្ត្រីអុីស្រាអែល ថា ទីក្រុងវ៉ាស៊ីនតោន នឹងមិនអនុញ្ញាតឲ្យអុីរ៉ង់មានអាវុធបរមាណូនោះឡើយ។ សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១ ខែកញ្ញា ឆ្នាំ២០២២ បានផ្សាយថា អ៉ីស្រាអែល ... Read More »

ក្រសួងចំនួន៣ជួបប្រជុំជាមួយផលិតកម្មមហាហង្សក្រោយផលិតកម្មនេះផលិតកម្មវិធីរងការរិះគន់ខ្លាំង

ភ្នំពេញ៖ ក្រោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានឱ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈពិនិត្យលើការប្រកួតកម្មវិធីកញ្ញាឯកMiss Grand Cambodiaមក ពេលនេះក្រសួងចំនួន៣បានជួបប្រជុំជាមួយផលិតកម្មមហាហង្សហើយ។ ការប្រជុំនេះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០១ ខែកញ្ញាឆ្នាំ២០២២ ដោយមានមន្ត្រីក្រសួងពាក់ព័ន្ធចំនួន៣ មានក្រសួងវប្បធម៌និងវិចិត្រសិល្បៈ , ក្រសួងកិច្ចការនារី ... Read More »

តម្លៃ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ គិត​ចាប់ពី​ថ្ងៃទី១ ដល់​ថ្ងៃទី​១០ ខែកញ្ញា​​នេះ​! សាំងធម្មតាតម្លៃ ៤,៧០០រៀល និងម៉ាស៊ូតឡើង ៥,៥០០រៀលក្នុង១លីត្រ

ភ្នំពេញ​៖​ បេី​យោងតាម​សេចក្តីជូនដំណឹងរបស់ក្រសួង​ពាណិជ្ជកម្ម​ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​០១​ ខែកញ្ញា​​​ ឆ្នាំ​២០២២នេះ​ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានានៅកម្ពុជា គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែកញ្ញា​​ ឆ្នាំ២០២២ ត្រូវលក់សាំងធម្មតាតម្លៃ ៤,៧០០រៀល និងម៉ាស៊ូតត្រូវលក់ ... Read More »

Arsenal រក្សាភាពមិនចាញ់ជាប់ៗគ្នា ខណៈ Man City និង Liverpool ទទួលបាន៣ពិន្ទុដូចគ្នា

ក្រុមកាំភ្លើងធំ Arsenal បានរក្សាការចាប់ផ្តើមជាមួយនឹងជ័យជម្នះ១០០%របស់ពួកគេក្នុងរដូវកាលនេះ ដើម្បីបន្តឈរនៅលើកំពូលតារាង Premier League ជាមួយនឹងការទទួលបាន៣ពិន្ទុបន្ថែមពីក្រុមភ្ញៀវAston Villa ក្នុងលទ្ធផល២ទល់១។ លទ្ធផល​នេះ​ទំនង​ជា​នឹង​មាន​សម្ពាធ​កាន់​តែ​ខ្លាំង​ទៅ​លើ​លោក Steven Gerrard ដែល​ជា​អ្នក​ចាត់​ការ​ក្រុម Aston Villa ... Read More »

រយៈពេលតែ១ថ្ងៃប៉ុណ្ណោះមានក្មេងប្រុសស្រី២នាក់ស្លាប់ដោយសារលង់ទឹក

ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ក្នុងរយៈពេល១ថ្ងៃ នៅខេត្តបន្ទាយមានជ័យមានក្មេងប្រុស ស្រី២នាក់បានស្លាប់ដោយសារលង់ទឹកដោយឡែកពីគ្នា គឺម្នាក់នៅស្រុកថ្មពួកលង់ទឹកប្រឡាយ និងម្នាក់ទៀតនៅក្រុងប៉ោយប៉ែតបានធ្លាក់ចូលក្នុងលូទឹកដែលកំពុងហូរខ្លាំង ។ ប្រភពព័ត៌មានពីនគរបាលស្រុកថ្មពួក បានឱ្យដឹងថា៖ នៅវេលាម៉ោង១និង២៩នាទីរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នៅប្រឡាយចម្ងាយ២០០ម៉ែត្រខាងលិចភូមិក្បាលក្របី ... Read More »

PSG ទិញបានខ្សែបម្រើ Ruiz ពីក្លិប Napoli ក្នុងកិច្ចសន្យា៥ឆ្នាំ

ក្លិបយក្សរបស់បារាំង Paris St Germain បានចុះហត្ថលេខាលើខ្សែបម្រើកណ្តាល Fabian Ruiz ពីក្លិបអុីតាលី Napoli ជាមួយនឹងកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះចុះហត្ថលេខាលើកិច្ចសន្យារយៈពេល៥ឆ្នាំ។ នេះបើយោងតាមក្លិប Ligue 1 បានប្រកាសកាលពីថ្ងៃពុធ។ ព័ត៌មានលម្អិតផ្នែកហិរញ្ញវត្ថុមិនត្រូវបានបង្ហាញឱ្យដឹងទេ ... Read More »

ជនបរទេសបើករថយន្តបុកឡំប្រឺតាក្រឡាប់ផ្ងារជើងបណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់

ភ្នំពេញ ៖ បុរសជនបរទេសម្នាក់ទំនងជាស្រវឹងស្រាខ្លាំងបានបើករថយន្តយ៉ាងលឿនជ្រុលទៅបុកឡំប្រឺតាបណ្តាលឱ្យក្រឡាប់ផ្ងារជើង ហើយបុរសអ្នកបើកបរឡំប្រឺតាបានរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះភ្លាមៗ។     ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៥៤ ក្បែរផ្សារកណ្តាល ក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។    ... Read More »