ព័ត៌មានទាន់ហេតុការណ៍៖
'

លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ជួបសម្តែងការគួរសមជាមួយឯកឧត្តមអនុប្រធានាធិបតីឥណ្ឌា នាទីក្រុងញូដេលី

ប្រទេសឥណ្ឌា ៖ នៅក្នុងឱកាសបំពេញទស្សនកិច្ចនៅសាធារណរដ្ឋឥណ្ឌា គណៈប្រតិភូអន្តរសភាអាស៊ាន(AIPA) ដឹកនាំដោយ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ប្រធានរដ្ឋសភាកម្ពុជា និងជាប្រធានអាយប៉ា លេីកទី៤៣​ បានជួបសម្តែងការគួរសមជាមួយ​ លោក SHRI ... Read More »

កម្លាំងផ្នែកជំនាញ​ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង០៦ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ចុះសម្រួលចរាចរណ៍នៅតាមគោលដៅកកស្ទះក្នុងមូលដ្ឋានខណ្ឌសែនសុខ

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ឣធិការដ្ឋាននគរបាលខណ្ឌសែនសុខ នៅល្ងាចថ្ងៃសៅរ៍​ទី​១៣​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ ដើម្បីផ្តល់ភាពងាយស្រួល និងសុវត្ថិភាពជូនប្រជាពលរដ្ឋធ្វេីដំណើរឆ្លងកាត់នៅតាមផ្លូវ​ កម្លាំងផ្នែកជំនាញ​ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង០៦ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការចុះសម្រួលចរាចរណ៍នៅតាមគោលដៅកកស្ទះ​ ក្នុងមូលដ្ឋានខណ្ឌសែនសុខ។  ប្រភពដដែលបន្តថា​ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ​ ជារៀង​រាល់​យប់​ ... Read More »

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៖​ ណែនាំ​មន្រ្តីនគរបាលចរាចរណ៍ ដែលចាប់ផាកពិន័យប្រជាពលរដ្ឋនៅតាមគោលដៅនានា

ភ្នំពេញ​៖​ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សាន សុខសីហា​ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ បានណែនាំបន្ថែម ដល់នគរបាលចរាចរណ៍ ដែលចាប់ផាកពិន័យប្រជាពលរដ្ឋ នៅតាមគោលដៅនានា។ ជាក់ស្ដែង​យោងតាមរយៈសារសំឡេងរបស់លោកវរសេនីយ៍ឯក សាន សុខសីហា ... Read More »

ប្រទេសចិនរកឃេីញផ្ទុះជំងឺ​ឡានយ៉ា​ និងបានឆ្លងទៅអ្នកជំងឺចំនួន៣៥នាក់​ នៅខេត្តសានតុង​ និងខេត្តហឺណាន​

ភ្នំពេញ ៖ ប្រទេសចិនរកឃេីញផ្ទុះជំងឺ​ឡានយ៉ា​ និងបានឆ្លងទៅអ្នកជំងឺចំនួន៣៥នាក់​ នៅខេត្តសានតុង​ និងខេត្តហឺណាន​ ។ ជំងឺឡានយ៉ា​នេះបង្កឡេីងដោយវីរុស​ឈ្មោះ​ ហេនីប៉ា​ (Henipavirus) ។ គេសង្ស័យឆ្លងមកពីប៉ះពាល់ជាមួយសត្វព្រៃជាពិសេសកណ្តុរ​ព្ព្រៃនិងប្រភេទសត្វកកេ។ នេះបើយោងតាមការបញ្ជាក់អោយដឹងពីនាយកដ្ឋានជំងឺឆ្លង នៃក្រសួងសុខាភិបាល នៅល្ងាចថ្ងៃទី១៣ ... Read More »

WHO ដាក់ឈ្មោះថ្មីឱ្យវីរុសបង្កជំងឺអុតស្វា

អង្គការសុខភាពពិភពលោក WHO បានដាក់ឈ្មោះថ្មីទៅលើវីរុសបង្កជំងឺអុតស្វាដែលកំពុងរាលដាលដល់ប្រទេសជាច្រើន ជុំវិញពិភពលោក ។ អង្គការ WHO ប្រើប្រាស់អក្សរ រ៉ូម៉ាំង សម្រាប់ដាក់ឈ្មោះជំងឺអុតស្វា។ នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី១២ខែសីហា អង្គការ WHO បានបញ្ជាក់ថា ការសម្រេចខាងលើក្នុងគោលដៅបញ្ចៀសការប៉ះពាល់ដល់វប្បធម៌ ... Read More »

សម្ដេចពិជ័យសេនា ទៀ បាញ់ ដឹកនាំគណៈប្រតិភូក្រសួងការពារជាតិ ធ្វើទស្សនកិច្ចផ្លូវការនៅចិន រយៈពេល៤ថ្ងៃ

ភ្នំពេញ ៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២នេះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៦ ខែសីហា ... Read More »

តោះ! មកស្គាល់ពីសិទ្ធិអាទិភាពនៅលើផ្លូវប្រសព្វ មានផ្លាកសញ្ញាចរាចរណ៍ ” ឈប់ “

ភ្នំពេញ​៖​ នេះបេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បានឱ្យដឹងនៅថ្ងៃ​សៅរ៍​ទី​១៣​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ សិទ្ធិអាទិភាពនៅលើផ្លូវប្រសព្វ មានផ្លាកសញ្ញាចរាចរណ៍ ” ឈប់ “  ប្រសិនជួបស្ថានភាពចរាចរណ៍ដូចមានក្នុងរូបតំណាងខាងក្រោម តើអ្នកបើកបរត្រូវផ្តល់សិទ្ធិឲ្យយានយន្តណាមួយទៅមុន? ក្រសួង​សាធារណការ​ បានឱ្យដឹងទៀតថា​ ... Read More »

កូរ៉េខាងជើងបោះបង់ការពាក់ម៉ាស់ ក្រោយប្រកាសទទួលបានជ័យជម្នះលើកូវីដ-១៩

នៅថ្ងៃទី១៣ខែសីហា កូរ៉េខាងជើងបានសម្រេចលុបចោលច្បាប់ពាក់ម៉ាស់នៅទីសាធារណៈ ក៏ដូចជាលុបរាល់ការរឹតត្បិតនានាសម្រាប់ទប់ស្កាត់ការឆ្លងកូវីដ-១៩ ។ សកម្មភាពខាងលើកើតឡើងក្រោយពេលមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ប្រកាសទទួលបានជ័យជម្នះលើកូវីដ-១៩ ។ មានប្រសាសន៍តាមកញ្ចក់ទូរទស្សន៍ជាតិ លោក Ryu Yong Chol មន្ត្រីសុខាភិបាលដែលតំណាងឱ្យយុទ្ធនាការប្រឆាំងកូវីដ ... Read More »

កំពុងនាំគ្នាជិះម៉ូតូទៅរកកន្លែងសុខស្រួល​ មានអីប្រទះជួបសមត្ថកិច្ចស្រុកគិរីវង់ក្របួចជាប់

ខេត្ត​តាកែវ ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អធិការដ្ឋាននគរបាល​ស្រុក​គីរីវង់​ បានឱ្យដឹងនៅរសៀលថ្ងៃ​សៅរ៍​ទី​១៣​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ កម្លាំងសមត្ថកិច្ច​ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃអំពក​ បានឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ពីរ​នាក់​ ខណៈ​ពួកគេ​កំពុងនាំគ្នាជិះម៉ូតូទៅរកកន្លែងជក់ថ្នាំញៀន​ ប៉ុន្តែ​មិនទាន់​ដល់គោលដៅត្រូវជួបសមត្ថកិច្ចស្រុកគិរីវង់ក្របួចជាប់តែម្តង។  របាយការណ៍​ដដែល​បន្តថា​ ក្នុងប្រតិបត្តិការនោះ​ដោយមានសម្របសម្រួលនិតិវិធីច្បាប់ ពីលោក ឯក ឆែងហួត ... Read More »

តំណាងរាស្ត្រអាល្លឺម៉ង់ ៖ ភាគច្រើនកាំភ្លើងធំផ្តល់ជូនអ៊ុយក្រែនមិនដំណើរការឡើយ

លោក Faber តំណាងរាស្ត្រអាល្លឺម៉ង់បានលើកឡើងថា មានតែ ៥ប៉ុណ្ណោះបានដំណើរការក្នុងចំណោម១៥នៃប្រព័ន្ធកាំភ្លើងធំស្វ័យប្រវត្តិ PzH 2000 ដែលផ្តល់ជូនអ៊ុយក្រែន ។ នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន NTV នាពេលថ្មីៗនេះ តំណាងរាស្ត្រ Marcus Faber ... Read More »

ក្រសួង​បរិស្ថាន​ ការផ្សព្វផ្សាយយេនឌ័រ​ និងការប្រែប្រួលអាកាសធាតុ

ខេត្ត​ព្រះសីហនុ ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​បរិស្ថាន​ បានឱ្យដឹងនៅរសៀលថ្ងៃ​សៅរ៍​ទី​១៣​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ យេនឌ័រ និងការប្រែប្រួលអាកាសធាតុ  ជាប្រធានបទ ក្នុងការផ្សព្វផ្សាយ រៀបចំឡើងដោយមានការចូលរួម ពីលោកស្រី ព្រំ សុភី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ... Read More »

Benzema, Courtois និង De Bruyne ស្ថិតក្នុងបញ្ជីបេក្ខភាពពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់ UEFA

ខ្សែប្រយុទ្ធ Karim Benzema របស់ Real Madrid និងអ្នកចាំទី ThibautCourtois រួមនឹងខ្សែបម្រើ Kevin De Bruyne របស់ក្លិប Manchester City ... Read More »

រដ្ឋមន្ត្រីក្រសួងទេសចរណ៍​៖​ ណែនាំដល់សិស្សានុសិស្សបន្តការខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីក្លាយជាធនធានមនុស្សប្រកបដោយគុណភាព សម្រាប់កសាងអភិវឌ្ឍសង្គមជាតិ ស្របតាមពាក្យស្លោក «ទំពាំងស្នងឫស្សី»

ខេត្ត​កំពង់ធំ៖ បើ​យោង​តាម​ប្រភពព័ត៌មាន​ពី​ក្រសួង​ទេសចរណ៍​ បានឱ្យដឹងថា​ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បាននាំយកកុំព្យូទ័រសរុប៣៤គ្រឿងរបស់សប្បុរសជនប្រគល់ជូនសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈព័ត៌មានវិទ្យា និងទេសចរណ៍ស្រុកបារាយណ៍ ព្រមទាំងប្រគល់វិញ្ញាបនបត្រកុំព្យូទ័រថ្នាក់បឋមដល់សិស្សានុសិស្សចំនួន៣វគ្គសរុប១១៥នាក់ និងបើកវគ្គសិក្សាថ្មី (វគ្គទី៣៥)។ កម្មវិធីនេះធ្វើឡើងនាថ្ងៃទី១៣ ខែសីហា ... Read More »

ជម្លោះគ្រួសារសោះ! ចេញទៅក្រៅបាញ់ប្រហារពាសវាលពាសកាលសម្លាប់មនុស្ស១១នាក់

នៅថ្ងៃទី១៣ខែសីហា មានករណីបាញ់ប្រហារទ្រង់ទ្រាយធំមួយនៅក្នុងទីក្រុង Cetinje ប្រទេស ម៉ុងតេណេហ្គ្រោ(Montenegro) មានចម្ងាយពីរដ្ឋធានី Podgorica ប្រមាណ៣៦គីឡូម៉ែត្រ ។ សារព័ត៌មាន Guardian បានផ្សាយថា ករណីបាញ់ប្រហារនេះបានសម្លាប់មនុស្ស១១នាក់ ក្នុងនោះមានកុមារជាច្រើន ។ ... Read More »

ខ្សែ​បម្រើ​ស្លាប​ប្រេស៊ីល Willian ​ចាក​ចេញ​ពីក្រុម Corinthians បន្ទាប់​ពី​ទទួល​បាន​ការ​គំរាម​សម្លាប់

អតីតខ្សែបម្រើស្លាបរបស់ Chelsea និង Arsenal កីឡាករ Willian បានចាកចេញពីក្រុម Corinthians បន្ទាប់ពីអះអាងថា គាត់ និងក្រុមគ្រួសារបានទទួលការគំរាមកំហែងសម្លាប់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ កីឡាករវ័យ៣៤ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីម្តងក្នុង៤៥ប្រកួតចាប់តាំងពីចូលរួមជាមួយក្រុម Corinthians ពី Arsenal ... Read More »

គ្រូបង្វឹក Man Utd លោក Erik ten Hag រំពឹងថា Marcus Rashford នឹងបន្តនៅក្លិប

អ្នកចាត់ការក្រុម Manchester United លោក Erik ten Hag និយាយថាគាត់ស្រឡាញ់ Marcus Rashford ហើយរំពឹងថា ខ្សែប្រយុទ្ធអង់គ្លេសនឹងបន្តនៅជាមួយក្លិបនៅរដូវកាលនេះ។ អ្នកតំណាងរបស់ Rashford បានជួបជាមួយក្លិបបារាំង ... Read More »

ការឆេះអាងស្តុកប្រេងនៅគុយបាគ្រប់គ្រងបានហើយ

ប្រមុខដឹកនាំគុយបាបានប្រកាសថា ភ្លើងឆាបឆេះអាងស្តុកប្រេងនៅពេលនេះយើងគ្រប់គ្រងបានទាំងស្រុងហើយ ។ ក្រុមអ្នកជំនាញ និងក្រុមគ្រូពេទ្យបានចូលទៅទីតាំងឆាបឆេះដើម្បីស្វែងរកអ្នកដែលបាត់ខ្លួន។ នៅថ្ងៃទី១២ខែសីហា រដ្ឋាភិបាលគុយបាបានប្រកាសពីការទទួលបានជោគជ័យក្នុងការពន្លត់អគ្គិភ័យ ទ្រង់ទ្រាយធំបំផុតនៅក្នុងប្រវត្តិសាស្ត្រ ។ នៅក្នុងសេចក្តីប្រកាសលើបណ្តាញសង្គម Twitter ប្រមុខដឹកនាំគុយបាលោក Miguel Díaz-Canel បានប្រកាសថា ... Read More »

ស្រុកចំនួន២ក្នុងខេត្តរតនគិរីរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ប៉ះពាល់ប្រជាពលរដ្ឋ ៤៧២គ្រួសារ

ខេត្តរតនគិរី ៖ ជំនន់ទឹកភ្លៀងនៅតែបន្តធ្លាក់រាល់យប់រាល់ថ្ងៃនៅក្នុងខេត្តរតនគិរីប៉ុន្មានថ្ងៃមកនេះ ធ្វើឲ្យប៉ះពាល់ផ្ទះសម្បែងនិងដំណាំរបស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេស្រែពកនិងទន្លេសេសាន នៃខេត្តរតនគិរី។ កន្លងទៅនេះញ៉ែម សំអឿន អភិបាលខេត្តនិងជាប្រធាន គណ:កម្មាធិការគ្រោះមហន្តរាយថ្នាក់ខេត្ត បានចុះត្រួត ពិនិត្យនិងមើលស្ថានភាពនៃទឹកទន្លេស្រែពកក្នុងស្រុកលំផាត់ ។ លោកបានចុះទៅមើលស្ថានភាពទឹកទន្លេ និងឲ្យអាជ្ញាធរស្រុកត្រៀមទូកដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបឧបទ្ទវហេតុផ្សេងៗនូវប្រការណាមួយនោះ។ ... Read More »

ក្រសួង​ទេសចរណ៍ ​៖​ សៀមរាបក្រៅពីប្រាសាទ (សហគមន៍ទេសចរណ៍ធម្មជាតិបឹងឈូកបន្ទាយស្រី)

ខេត្ត​សៀមរាប ​៖​ នេះបេី​យោង​តាម​ការបញ្ជាក់​ពី​ក្រសួង​ទេសចរណ៍​ បានឱ្យដឹងនៅព្រឹកថ្ងៃសៅរ៍ទី១៣​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ សូមណែនាំកន្លែងមួយដែល អ្នកទៅលេងស្រុកបន្ទាយស្រីមិនគួរមើលរំលង បើនិយាយពីទេសភាពវិញស្អាតខ្លាំងតែម្ដង។ អ្នកទាំងអស់គ្នាភាគច្រើនប្រហែលជាធ្លាប់ អង្គុយញាំ អាហារឆ្ងាញ់ៗនៅតាមកញ្ចុះក្បែរមាត់ទឹក ឬលើទឹកតែនៅជាប់នឹងច្រាំងនៃទឹក ឬមានស្ពានដើរទៅដល់កញ្ចុះលើទឹកតែម្ដង ត្រូវទេ? ... Read More »

លោកDmitry Medvedev ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky មានជម្រើសតែពីរប៉ុណ្ណោះ

អនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី លោក Dmitry Medvedev នៅថ្ងៃទី១២ខែសីហា បានប្រកាសថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky មានជម្រើសតែពីរប៉ុណ្ណោះ គឺទីមួយត្រូវប្រឈមនឹងតុលាការយោធា និងទីពីរ វិលត្រឡប់ទៅកាន់អាជីពដើមវិញជាតារាសម្តែង ។ នៅពេលមានសំណួរសួរពីដំណាក់កាលបញ្ចប់របស់ប្រធានាធិបតីអ៊ុយក្រែន ... Read More »

នគរបាលស្រុកខ្សាច់កណ្ដាលឃាត់ខ្លួនជនសង្ស័យម្នាក់ករណីហិង្សាដោយចេតនា

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្ដាលឃាត់ខ្លួនករណីហិង្សាដោយចេតនា បន្ទាប់ពីជនសង្ស័យរូបនេះយកកាំបិតបុ័ងតោកាប់ទៅលើគូទំនាស់របស់ខ្លួនបណ្ដាលឱ្យរងរបួសស្លឹកត្រចៀកយ៉ាងដំណំ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៥និង០០នាទីនៅចំណុចភូមិពុកឫស្សីកណ្តាល ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល  ។      មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ... Read More »

“ការចែករំលែក និងការផ្លាស់ប្តូរបទពិសោធន៏លើការងារព័ត៌មាន និងការផ្សព្វផ្សាយមហាជនក្នុងបរិបទឌីជីថល”

ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ បានថ្លែងថា, ថ្ងៃនេះ អគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ... Read More »

លួចកាច់កម៉ូតូជិះយកទៅបាត់មិនបានប៉ុន្មាននាទីផងត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក២នាក់បានធ្វើសកម្មភាពកាច់កម៉ូតូបានសម្រេចហើយព្យាយាមជិះគេចខ្លួន តែមិនបានប៉ុន្មាននាទីផងត្រូវសមត្ថកិច្ចក្រុងតាខ្មៅក្របួចជាប់យកមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់ការតាមនីតិវិធី ។ករណីនេះបានកើតឡើងកាលពីថ្ងៃទី១២ ខែ សីហា ឆ្នាំ២០២២ វេលាម៉ោង១៤និង០០នាទី នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិព្រែកឡុង សង្កាត់តាក្ដុល ក្រុងតាខ្មៅ ខេត្កណ្ដាល។      ... Read More »

ករណីឆ្លងកូវីដ-១៩ ៖​​ ​អ្នកឆ្លង​ ២៨នាក់ ,អ្នក​ជាសះស្បើយ​ ៤០នាក់និងគ្មាន​អ្នកជំងឺស្លាប់​

​​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​១៣ ខែសីហា​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ មានករណី​ឆ្លងចំនួន​ ២៨នាក់​ ខណៈ​ឣ្នកជាសះស្បើយ​​ ៤០នាក់ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

លោក​ឧត្តមសេនីយ៍​ ម៉ុ​ន​ មាគ៌ា​ ដឹកនាំ​កងកម្លាំង​ចុះ​ជួយ​អន្តរាគមន៍​បងប្អូន​ប្រជាពលរដ្ឋ​ ប្រឈម​នឹង​ការ​បាក់​ស្រុត​ផ្ទះ​ចូល​ទន្លេ​ និង​ពិនិត្យ​ស្ថានភាព​ទឹកទន្លេ​មេគង្គ​កំពុង​ហក់​ឡើង​ខ្ពស់​

ខេត្ត​ត្បូងឃ្មុំ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃសៅរ៍​ទី​១៣​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ ក្រោម​ការ​ដឹកនាំ​របស់​ លោកបណ្ឌិត​ ជាម​ ច័ន្ទ​សោភ័ណ​ អភិបាល​ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ​ កាលពីយប់ថ្ងៃ​សុក្រ​ ទី​១២​ ខែសីហា​ លោក​ឧត្តមសេនីយ៍ត្រី​ ... Read More »

ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​២៦​នាក់​ ក្នុង​ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន​១៦​ករណីទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១២​ សីហា​​ម្សិលមិញ​នេះ​!

​ភ្នំពេញ​៖​ ជនសង្ស័យ​ចំនួន​២៦​នាក់​(​ស្រី​១​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​១៦​ករណី​ទូ​ទាំង​ប្រទេស​ កាលពីថ្ងៃ​ទី​១២​ ខែសីហា​ម្សិលមិញនេះ​ ។​ ដូច្នេះ​សូម​និយាយ​ថា​ទេ​ចំពោះ​គ្រឿងញៀន​ !​ ​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​២៦​នាក់​ រួម​មាន​៖​ ជួញដូរ​ ៩​ករណី​ ឃាត់​ ១៥​នាក់​(​ស្រី​ ១​នាក់​)​ ... Read More »

គណៈចលនាមហាជននៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន ប្រជុំស្វែងរកវិធីសាស្ត្រក្នុងការផ្សព្វផ្សាយឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមលើការបញ្ជៀបព័ត៌មាន និងសមិទ្ធផលនានា ដល់ថ្នាក់មូលដ្ឋាន និងសាធារណជន

ភ្នំពេញ ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស និងជាប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី៖ «ការចែករំលែក និងផ្លាស់ប្តូរបទពិសោធនលើការងារព័ត៌មាន និងការផ្សព្វផ្សាយមហាជនក្នុងបរិបទឌីជីថល» នៅវិមាន៧មករា  នាព្រឹកថ្ងៃសៅរ៍ ១រោច ... Read More »

នគរបាល​ស្រុក​ភ្នំព្រឹក​ ឃាត់ខ្លួន​បុរស​ម្នាក់​តាម​ដីកា​បង្គាប់​របស់​តុលាការ​ ពី​បទ​ប្រើប្រាស់​អាវុធ​ខុសច្បាប់​

ខេត្ត​​បាត់ដំបង ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃសៅរ៍​ទី​១៣​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ លោក​វរសេនីយ៍ទោ​ ហេង​ បារាំង​ អធិការ​នគរបាល​ស្រុក​ភ្នំព្រឹក​ នៅ​ថ្ងៃ​ទី​១២​ ខែសីហា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​ ១០​និង​០០​នាទី​ ... Read More »

នគរបាល​ខណ្ឌដូនពេញ​ចុះ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​បង្ហោះ​ម៉ូតូ​និង​ប្រើ​បំពង់​ស៊ី​ម៉ាំង​បំពង​សំឡេង​រំខាន​ប្រជាពលរដ្ឋ​ បាន​ចំនួន​៨​គ្រឿង​

  ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃសៅរ៍​ទី​១៣​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ ​បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រាយការណ៍​មក​ក្រុមការងារ​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ថា​ មាន​ករណី​ក្រុម​ក្មេង​ទំនើង​តែងតែ​បង្ហោះ​ម៉ូតូ​ ជ្រេ​ម៉ូតូ​ និង​ប្រើប្រាស់​បំពង់​ស៊ី​ម៉ាំង​កែ​ច្នៃ​បង្ក​សំឡេង​រំខាន​ខ្លាំង​ ហើយ​តែងតែ​បង្ក​បញ្ហា​ក្នុង​តំបន់​បឹង​កក់​ កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រះ​ចក​ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ស្រះ​ចក​ ធ្វើការ​បង្ក្រាប​ និង​ឃាត់​ម៉ូតូ​ចំនួន​០៨​គ្រឿង​ ... Read More »

កម្មវិធី​ប្រកួតបាល់ទាត់ World Cup នៅកាតា​នឹង​ចាប់​ផ្តើមលឿនជាងការគ្រោងទុក១ថ្ងៃ

សហព័ន្ធបាល់ទាត់ពិភពលោក FIFA បានប្រកាសថា ការប្រកួតបាល់ទាត់ពិភពលោកនៅឆ្នាំនេះនៅកាតានឹងចាប់ផ្តើមមុនមួយថ្ងៃលឿនជាងការគ្រោងទុកកាលពីដំបូងជាមួយនឹងពិធីបើកដែលធ្វើឡើងមុនពេលប្រទេសម្ចាស់ផ្ទះចាប់ផ្តើមការប្រកួតនៅថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកាដែលក្រុមម្ចាស់ផ្ទះកាតាត្រូវប៉ះនឹងអេក្វាឌ័រ។ ផែនការដើមគឺសម្រាប់ពិធីបើកការប្រកួតមុនការប្រកួតដំបូងរបស់ប្រទេសកាតានៅថ្ងៃទី២១ ខែវិច្ឆិកាដែលនឹងបង្កើតស្ថានភាពមិនធម្មតានៃការប្រកួត២គឺសេណេហ្គាល់ប៉ះហូឡង់ និងអង់គ្លេសប៉ះអុីរ៉ង់ ត្រូវបានធ្វើឡើងមុនពេលពិធី។ ជាធម្មតា​ពិធី​នេះ​ធ្វើឡើង​មុនពេល​ចាប់ផ្តើម​ការប្រកួត​ដំបូង​។ ម្ចាស់ផ្ទះកាតាឥឡូវនេះនឹងបង្ហាញខ្លួនជាលើកដំបូងក្នុងការប្រកួតបាល់ទាត់ពិភពលោកជាមួយអេក្វាឌ័រនៅម៉ោង៧យប់ម៉ោងក្នុងស្រុកបន្ទាប់ពីពិធីបើកនៅកីឡដ្ឋាន Al Bayt ដែលមានសមត្ថភាព៦០,០០០នាក់។ ... Read More »