ព័ត៌មានទាន់ហេតុការណ៍៖
'

នគរបាល​ស្រុក​ភ្នំព្រឹក​ ឃាត់ខ្លួន​បុរស​ម្នាក់​តាម​ដីកា​បង្គាប់​របស់​តុលាការ​ ពី​បទ​ប្រើប្រាស់​អាវុធ​ខុសច្បាប់​

ខេត្ត​​បាត់ដំបង ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃសៅរ៍​ទី​១៣​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ លោក​វរសេនីយ៍ទោ​ ហេង​ បារាំង​ អធិការ​នគរបាល​ស្រុក​ភ្នំព្រឹក​ នៅ​ថ្ងៃ​ទី​១២​ ខែសីហា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​ ១០​និង​០០​នាទី​ ... Read More »

នគរបាល​ខណ្ឌដូនពេញ​ចុះ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​បង្ហោះ​ម៉ូតូ​និង​ប្រើ​បំពង់​ស៊ី​ម៉ាំង​បំពង​សំឡេង​រំខាន​ប្រជាពលរដ្ឋ​ បាន​ចំនួន​៨​គ្រឿង​

  ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃសៅរ៍​ទី​១៣​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ ​បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រាយការណ៍​មក​ក្រុមការងារ​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ថា​ មាន​ករណី​ក្រុម​ក្មេង​ទំនើង​តែងតែ​បង្ហោះ​ម៉ូតូ​ ជ្រេ​ម៉ូតូ​ និង​ប្រើប្រាស់​បំពង់​ស៊ី​ម៉ាំង​កែ​ច្នៃ​បង្ក​សំឡេង​រំខាន​ខ្លាំង​ ហើយ​តែងតែ​បង្ក​បញ្ហា​ក្នុង​តំបន់​បឹង​កក់​ កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រះ​ចក​ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ស្រះ​ចក​ ធ្វើការ​បង្ក្រាប​ និង​ឃាត់​ម៉ូតូ​ចំនួន​០៨​គ្រឿង​ ... Read More »

កម្មវិធី​ប្រកួតបាល់ទាត់ World Cup នៅកាតា​នឹង​ចាប់​ផ្តើមលឿនជាងការគ្រោងទុក១ថ្ងៃ

សហព័ន្ធបាល់ទាត់ពិភពលោក FIFA បានប្រកាសថា ការប្រកួតបាល់ទាត់ពិភពលោកនៅឆ្នាំនេះនៅកាតានឹងចាប់ផ្តើមមុនមួយថ្ងៃលឿនជាងការគ្រោងទុកកាលពីដំបូងជាមួយនឹងពិធីបើកដែលធ្វើឡើងមុនពេលប្រទេសម្ចាស់ផ្ទះចាប់ផ្តើមការប្រកួតនៅថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកាដែលក្រុមម្ចាស់ផ្ទះកាតាត្រូវប៉ះនឹងអេក្វាឌ័រ។ ផែនការដើមគឺសម្រាប់ពិធីបើកការប្រកួតមុនការប្រកួតដំបូងរបស់ប្រទេសកាតានៅថ្ងៃទី២១ ខែវិច្ឆិកាដែលនឹងបង្កើតស្ថានភាពមិនធម្មតានៃការប្រកួត២គឺសេណេហ្គាល់ប៉ះហូឡង់ និងអង់គ្លេសប៉ះអុីរ៉ង់ ត្រូវបានធ្វើឡើងមុនពេលពិធី។ ជាធម្មតា​ពិធី​នេះ​ធ្វើឡើង​មុនពេល​ចាប់ផ្តើម​ការប្រកួត​ដំបូង​។ ម្ចាស់ផ្ទះកាតាឥឡូវនេះនឹងបង្ហាញខ្លួនជាលើកដំបូងក្នុងការប្រកួតបាល់ទាត់ពិភពលោកជាមួយអេក្វាឌ័រនៅម៉ោង៧យប់ម៉ោងក្នុងស្រុកបន្ទាប់ពីពិធីបើកនៅកីឡដ្ឋាន Al Bayt ដែលមានសមត្ថភាព៦០,០០០នាក់។ ... Read More »

រថយន្តដឹកឈើរបស់ឈ្មួញជើងខ្លាំងឈ្មោះ តុលា បាត់ចេញពីសង្កាត់រដ្ឋបាលព្រៃឈើរវៀងមិនដឹងជាចោរស្រុកឬចោរព្រៃអ្នកចូលលួចនោះទេ?

ខេត្តព្រះវិហារ ៖ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើងនៅក្នុងសង្កាត់រដ្ឋបាលព្រៃឈើរវៀងបន្ទាប់ពីរថយន្តម៉ាកហាយឡេនឌ័រ១គ្រឿងត្រូវបានចោរចូលលួចយកចេញពីសង្កាត់រដ្ឋបាលព្រៃឈើរវៀងដោយមិនដឹងពីមូលហេតុ ខណៈដែលនៅក្នុងសង្កាត់រដ្ឋបាលព្រៃឈើរវៀងនោះមានការយាមកាមតឹងតែងបំផុត។     ហេតុការណ៍បាត់រថយន្តដឹកបទល្មើសខាងលើបានកើតឡើងកាលពីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២  ដែលគេដាក់ការងឿងឆ្ងល់ថា លោក យឹម វាសនា នាយរងសង្កាត់រដ្ឋបាលព្រៃឈើរវៀងនៅនឹងស្នាក់ការសោះចុះហេតុអ្វីបានជាចោរលួចកើត ? ... Read More »

ករណីលិចទូកនៅទន្លេស្រែពកខេត្តរតនគិរីសមត្ថកិច្ចបានរកឃើញសាកសពហើយនៅព្រំប្រទល់ក្នុងខេត្តស្ទឹងត្រែង

ខេត្តរតនគិរី៖  បុរសម្នាក់ដែលបានបាត់ខ្លួននីក្នុងឧបទ្ទវហេតុលិចទូកដចម្លងនៅចំណុចភូមិ៥ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរីកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២នោះ ពេលនេះត្រូវបានសមត្ថកិច្ចរកឃើញសាកសពហើយគឺអណ្ដែតទឹកមកទើរនៅចំណុចអូរសូរ ក្នុងភូមិក្បាលរមាស ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែងនាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២នេះ។   ... Read More »

យុទ្ធនាការអន្ទាក់សូន្យលើកទី៥ ត្រូវបានធ្វើឡើងនៅខេត្តកំពង់ធំ បានប្រកាសមិនលក់សាច់សត្វព្រៃ សម្រាប់ធ្វើម្ហូបជូនភ្ញៀវជាដាច់ខាត

ខេត្តកំពង់ធំ ៖ យុទ្ធនាការអន្ទាក់សូន្យលើកទី៥ ត្រូវបានធ្វើឡើងនៅខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ ជាយុទ្ធនាការលើកទី៥ ក្នុងខេត្តបន្ទាប់ពីខេត្តស្ទឹងត្រែង ព្រះវិហារ ក្រចេះ និងមណ្ឌលគិរី ព្រមទាំងមានម្ចាស់ភោជនីយដ្ឋានចំនួន៤៧ ហើយបានប្រកាសមិនលក់សាច់សត្វព្រៃ សម្រាប់ធ្វើម្ហូបជូនភ្ញៀវជាដាច់ខាត។ ... Read More »

នគរបាលស្រុកស្វាយចេកបញ្ជូនជនសង្ស័យរំលោភសេពសន្ថវៈទៅស្នងការខេត្ត

ខេត្តបន្ទាយមានជ័យ ៖ នគរបាលនៃអធិការដ្ឋានស្រុកស្វាយចេក បានបញ្ជូនខ្លួនជនសង្ស័យម្នាក់នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២នេះ ក្រោយពីឃាត់ខ្លួនដោយជាប់ចោទពីបទរំលោភសេពសន្ថវៈទៅលើក្មេងស្រីអនីតិជន អាយុ១២ឆ្នាំ  នៅភូមិភាសជើង ឃុំសារង្គ ស្រុកស្វាយចេក  ។ លោក ជា ស្លូញ ... Read More »

រថយន្តបីគ្រឿងបុកគ្នាពេញទំហឹងបណ្ដាលឱ្យក្មេងម្នាក់រងរបួសធ្ងន់

 ភ្នំពេញ ៖ រថយន្តបីគ្រឿងបុកគ្នាពេញទំហឹងបណ្ដាលឱ្យក្មេងម្នាក់ដែលជាសិស្សសាលារងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ និង០០នាទីល្ងាចថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ ដែលស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។     តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ... Read More »

លទ្ធផលនៃការចុះផ្សព្វផ្សាយអត្ថប្រយោជន៍របបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ថ្ងៃសុក្រ ទី១២ ខែសីហា ឆ្នាំ២០២២

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់សាធារណជន និយោជក ឬម្ចាស់ សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិតទាំងអស់ឱ្យបានជ្រាបថា យោងតាមសេចក្ដីណែនាំលេខ ០៣៥/២២ ក.ប/សណន.បស.ស. ចុះថ្ងៃទី១១ ខែកក្កដា ... Read More »

តៃវ៉ាន់ប្រតិកម្មពីគម្រោងឯកភាពជាតិក្នុងសៀវភៅសការពារជាតិរបស់ចិន

ភាគីតៃវ៉ាន់បានច្រានចោល គម្រោងឯកភាពជាតិ និងគោលនយោបាយ«ប្រទេសមួយរបបដឹកនាំពីរ» ដែលរដ្ឋាភិបាលចិនបានលើកឡើងនៅក្នុងសៀវភៅសការពារជាតិ ប្រកាសជាសាធារណៈនាថ្ងៃទី១០ខែសីហា។ នៅថ្ងៃទី១១ខែសីហា អ្នកនាំពាក្យក្រសួងការបរទេសកោះតៃវ៉ាន់បានលើកឡើងថា មានតែពលរដ្ឋកោះតៃវ៉ាន់ទេទើបមានសិទ្ធិសម្រេចអនាគតរបស់ខ្លួន ។ នៅក្នុងសៀវភៅសការពារជាតិរបស់ចិន បានសន្យាថា នឹងដោះស្រាយបញ្ហាកោះតៃវ៉ាន់និងឯកភាពជាតិ ។ នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត រដ្ឋមន្ត្រីការបរទេសចិន ... Read More »

FBI ឆែកផ្ទះលោកត្រាំដើម្បីស្វែងរកឯកសារសម្ងាត់ស្តីពីអាវុធបរមាណូ

ក្រុមFBI បានសម្រេចសម្រុកចូលឆែកឆេរផ្ទះអតីតប្រធានាធិបតីដូណាល់ ត្រាំ ដើម្បីស្វែងរក«ឯកសារសម្ងាត់ស្តីពីអាវុធបរមាណូ»។ សារព័ត៌មាន Washington Post នៅថ្ងៃទី១១ខែសីហា បានដកស្រង់ប្រភពព័ត៌មានពី នាយកដ្ឋានស្រាវជ្រាវសហរដ្ឋ (FBI) ដែលបានបញ្ជាក់ថាគោលដៅនៃការឆែកផ្ទះលោកត្រាំ គឺស្វែងរកឯកសារសម្ងាត់ស្តីពីអាវុធបរមាណូ ។ កាលពីយប់ថ្ងៃទី៨ខែសីហា ... Read More »

កូរ៉េខាងត្បូង៖ អ្នកស្នងតំណាងក្រុមហ៊ុន Samsung ត្រូវបានលើកលែងទោស

អ្នកស្នងតំណាងប្រធានក្រុមហ៊ុន បច្ចេកវិទ្យា Samsung ដែលត្រូវកាត់ទោសជាប់ពន្ធនាគារ២ឆ្នាំកន្លះ ពីបទពុករលួយ គឺពាក់ព័ន្ធនឹងអតីតប្រធានាធិបតី លោកស្រី Park Geun-hye ដែលត្រូវបានលើកលែងទោសក្រោយជាប់គុក បាន១៨ខែ។ នៅថ្ងៃទី១២ខែសីហា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon ... Read More »

អឺរ៉ុបប្រមូលកម្លាំងជួយដល់បារាំងទប់ស្កាត់ភ្លើងឆេះព្រៃ

ក្រុមពន្លត់អគ្គិភ័យនិងសម្ភារពន្លត់ភ្លើងមកពី៦ប្រទេសក្នុងសហគមន៍អឺរ៉ុបបានទៅដល់ប្រទេសបារាំងហើយដើម្បីជួយដល់ប្រទេសនេះទប់ស្កាត់ការឆ្លងរាលដាលភ្លើងឆេះព្រៃ ។ បច្ចុប្បន្នភ្លើងកំពុងឆេះព្រៃយ៉ាងខ្លាំងនៅតំបន់ភាគខាងលិច បង្ខំឱ្យពលរដ្ឋរាប់សិបពាន់នាក់ត្រូវជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព។ អាកាសធាតុក្តៅខ្លាំងនិងរាំងស្ងួត នៅក្នុងប្រទេសបារាំងនិងប្រទេសជាច្រើនទៀតក្នុងតំបន់អឺរុប បង្កឱ្យមានភ្លើងឆេះព្រៃយ៉ាងខ្លាំង ពិបាកនៅក្នុងការគ្រប់គ្រង។ នាយករដ្ឋមន្ត្រីបារាំង លោក Elisabeth Borne បានលើកឡើងពេលទៅកាន់ទីបញ្ជាការនៃក្រុមពន្លត់អគ្គិភ័យ ស្ថិតនៅក្នុងភូមិ Hostens ... Read More »

កិច្ចប្រជុំពិភាក្សាការងារស្ដីពី វឌ្ឍនភាពគម្រោងសាងសង់សាលាបៃតងដំណាក់កាល៣ឆ្នាំបន្ទាប់

ភ្នំពេញ៖ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយប្រតិភូអង្គការការីតាស ប្រចាំកម្ពុជា ស្តីពី ” វឌ្ឍនភាពគម្រោងសាងសង់សាលាបៃតងដំណាក់កាល៣ឆ្នាំបន្ទាប់ ” នៅអគ្គនាយកដ្ឋានកីឡា ក្នុងបរិវេណពហុកីឡាដ្ឋានជាតិ ... Read More »

អត្ថន័យពិធីសែនក្បាលទឹករបស់បងប្អូនជនជាតិចិន

ភ្នំពេញ ៖ ពិធីសែន​ក្បាលទឹកដែលភាសា​ចិនហៅថា 中元节 (Zhong Yuan Jie) ជាប្រពៃណីស្រ​ដៀង​ទៅ​នឹង​បុណ្យ​ភ្ជុំបិណ្ឌខ្មែរដែរ​។ សែនក្បាលទឹកមានឈ្មោះ​មួយទៀត​ថា 鬼节 (gui jie) មាន​សេចក្តី​ថា ​បុណ្យ​ខ្មោច ត្រូវ​បាន​ប្រជាជន​ចិន និង​ខ្មែរ​កាត់​ចិន ... Read More »

តំណាងលោកហ៊ុន ម៉ានី ប្រធានស.ស.យ.ក.បានអញ្ជើញចូលរួមជាគណៈអធិបតី និងជាវាគ្មិនក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិឆ្នាំ២០២២ វគ្គផ្តាច់ព្រ័ត្រ

 ភ្នំពេញ ៖ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២២ លោកស្រី ដាំ ដារីនី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាងលោក ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. បានអញ្ជើញចូលរួមជាគណៈអធិបតី ... Read More »

ស្ទឹងពពក ស្រុកស្វាយលើ ខេត្តសៀមរាប សូមរីករាយស្វាគមន៍ភ្ញៀវទេសចរនិងកុំភ្លេចភ្លក់ម្ហូបប្រចាំស្រុក

ខេត្តសៀមរាប ៖ រដ្ឋបាលខេត្តសៀមរាប នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ បានបង្ហាញពីរមនីយដ្ឋាន បែបឆក់អារម្មណ៍ ដែលជាតំបន់ទេសចរណ៍ធម្មជាតិ មើលទៅមិនខុសពីតំបន់ខេត្តព្រះវិហារ ខេត្តពោធិ៍សាត់ ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ។  តំបន់ទេសចរណ៍ក្រៅពីប្រាសាទក្នុងខេត្តសៀមរាបមួយ ... Read More »

ទឹកទន្លេស្រែពកស្រកចុះបន្ដិច​តែផ្ទះពលរដ្ឋច្រើនខ្នង​នៅស្រុកសេសានរងផលប៉ះពាល់​

 ខេត្តស្ទឹងត្រែង ៖ ទឹកទន្លេស្រែពក​បានស្រកចុះបន្តិច​នៅព្រឹកថ្ងៃទី១២ ខែសីហានេះ​ តែលំនៅដ្ឋាន​ប្រជាពលរដ្ឋ​នៅស្រុកសេសានដែល​នៅ​ដីទំនាបជាប់មាត់អូរព្រែក​បានរងផលប៉ះពាល់​ពីទឹកជំនន់ជាច្រើនគ្រួសារផងដែរ។ ​ អាជ្ញាធរខេត្តបានចេញសេចក្តីជូនដំណឹងពីការកើន ឡើងកម្ពស់ទឹកទន្លេ និងករណីដែលអាចមានគ្រោះ មហន្តរាយទឹកជំនន់ជូនទៅប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេទន្លេទាំង៤ ត្រូវលើកកម្ពស់ការប្រុងប្រយ័ត្នខ្ពស់ បង្កើនសុវត្ថិភាព​ចំពោះគ្រួសារនិមួយៗ។​ លោក សុវណ្ណ ពិសេដ្ឋ ... Read More »

ស្នងការ​នគរបាលខេត្តកណ្តាល​ ចុះក្តោបក្រុមជនសង្ស័យចំនួន១២នាក់​ ពាក់ព័ន្ធ​ករណី​កាប់លើជនរងគ្រោះនិងម៉ូតូនៅចំណុចរង្វង់មូលតាខ្មៅហើយ

ខេត្ត​កណ្តាល៖​ ដោយយោងតាមបទបញ្ជាដ៏ម៉ឹងម៉ាត់របស់លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៅថ្ងៃ១១ ខែសីហា ឆ្នាំ២០២២​ បានបន្តបើកកិច្ចសហប្រតិបត្តិការបង្រ្កាបករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសមួយកន្លែងដែលបានកើតឡើងកាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង​ ១៩និង៣០នាទី​ នៅចំណុចរង្វង់មូលតាខ្មៅទល់មុខអយ្យការអមសាលាដំបូងខេត្តកណ្តាល ភូមិតាខ្មៅ ... Read More »

ស្ថាបនិកផ្នែកសុវត្ថិភាពរថយន្តបានធ្វើការរិះគន់កម្មវិធី ‘Full Self Driving’ របស់ក្រុមហ៊ុន Tesla

ភ្នំពេញ ៖ លោក Ralph Nader ដែលជាស្ថាបនិកផ្នែកសុវត្ថិភាពរថយន្តរបស់សហរដ្ឋអាមេរិកកាលពីឆ្នាំ១៩៦៥ បានធ្វើការរិះគន់កម្មវិធីដែលអាចឱ្យរថយន្តបើកបរដោយខ្លួនឯង ‘Full Self Driving’ របស់ក្រុមហ៊ុន Tesla ថាវាជាមុខងារគ្រោះថ្នាក់ ហើយអាជ្ញាធរពាក់ព័ន្ធគួរតែមានវិធានការទាក់ទងទៅនឹងបញ្ហានេះ។  អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិ ... Read More »

សម្តេចភក្តី សាយ ឈុំ អញ្ជើញចូលរួមពិធីបុណ្យសពមហាឧបាសិកាកុសល្យចិត្តាពុទ្ធសាសនូបត្ថម្ភក៍ ពេន យុត

ភ្នំពេញ​៖​ សមេ្តចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃសុក្រ  ៨កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធឧបាសិកាកុសលចិត្តាពុទ្ធសាសនូបត្ថម្ភក៏ ពេន ... Read More »

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្តអញ្ជើញចូលរួមបុណ្យខួបគម្រប់ ១០០ថ្ងៃ ឧទ្ទិសដល់វិញ្ញាណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង

ភ្នំពេញ ៖ នៅថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃ១២ ខែសីហា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ... Read More »

Chelsea ត្រៀមនាំយក Frenkie de Jong និង Aubameyang បើសិនBarcelona អនុញ្ញាតឱ្យកីឡាករទាំង២ចាកចេញ

ក្លិបតោខៀវ Chelsea ត្រៀមចុះហត្ថលេខាលើខ្សែប្រយុទ្ធ Frenkie de Jong និង Pierre-Emerick Aubameyang ប្រសិនបើក្លិប Barcelona អនុញ្ញាតឱ្យកីឡាករទាំង២ចាកចេញក្នុងខែនេះ។ ក្លិប Manchester United បានយល់ព្រមលើតម្លៃខ្លួន៧២លានផោនដើម្បីចុះហត្ថលេខាលើ ... Read More »

មេបញ្ជាការ​រង​កងពលតូចថ្មើរជើងលេខ៥១ អញ្ជើញផ្សព្វផ្សាយអប់រំចិត្តសាស្រ្ត និងសភាពការណ៍ថ្មីៗ ដល់នាយ-ពលទាហានចំណុះវរសេនាតូចថ្មើរជើងលេខ៥១៣

ខេត្ត​បន្ទាយមានជ័យ៖ លោកវរសេនីយ៍ឯក យ៉ែម ឡុម មេបញ្ជាការរងកងពលតូចថ្មើរជើងលេខ៥១ នៅព្រឹក​ថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២នេះ​ ... Read More »

Premier League នឹងណែនាំឡើងវិញនូវការសម្រាកបន្តិចក្នុងពេលប្រកួតដោយសាររលកកម្តៅនៅកើនឡើង

ការសម្រាកផឹកទឹក ឬភេសជ្ជៈរបស់កីឡាករនឹងត្រូវបានអនុវត្តក្នុងអំឡុងពេលការប្រកួតក្របខ័ណ្ឌ Premier League នៅចុងសប្តាហ៍នេះ ដោយសារតែសីតុណ្ហភាពឡើងខ្ពស់នៅទូទាំងចក្រភពអង់គ្លេស។ ការិយាល័យឧត្តុនិយមបានចេញការព្រមានអំពីអាកាសធាតុខ្លាំងបំផុតសម្រាប់ប្រទេសអង់គ្លេសភាគខាងត្បូង និងកណ្តាល និងផ្នែកខ្លះនៃប្រទេសវែលដែលជាប់នឹងអង់គ្លេស។ សីតុណ្ហភាពត្រូវបានព្យាករណ៍ថានឹងឡើងដល់៣៦អង្សា។ លីគបាល់ទាត់អង់គ្លេសក៏នឹងមានការសម្រាករយៈពេលខ្លីដើម្បីឲ្យកីឡាករទទួលទានទឹក ឬភេសជ្ជៈនៅពាក់កណ្តាលតង់នីមួយៗផងដែរ ស្របតាមគោលការណ៍បច្ចុប្បន្នរបស់ខ្លួន នៅពេលដែលសីតុណ្ហភាពនៅទីលានប្រកួតគឺ៣០អង្សា ឬខ្ពស់ជាងនេះ។ ... Read More »

រដ្ឋបាលខេត្តសៀមរាប ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់តាំងក្រុមការងារបច្ចេកទេស ដើម្បីចុះវាស់វែងកំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ

ខេត្តសៀមរាប ៖ រដ្ឋបាលខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនដំណឹងដល់រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ មន្ទីរ-អង្គភាព ពាក់ព័ន្ធ បងប្អូនប្រជាពលរដ្ឋ សាធារណៈជន និងអ្នកពាក់ព័ន្ធ ជ្រាបថា ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ... Read More »

សម្តេចតេជោ ហ៊ុនសែន ៖ មានជនខិលខូចបាននិងកំពុងក្លែងតេឡេក្រាម(telegram)របស់ខ្ញុំដោយយករូបថតខ្ញុំនិងភរិយានិងដាក់ឈ្មោះ@HUN SEN 24ដូចមានភ្ជាប់ជាមួយ

ភ្នំពេញ ៖ មានជនខិលខូចបាននិងកំពុងក្លែងតេឡេក្រាម(telegram)របស់ខ្ញុំដោយយករូបថតខ្ញុំនិងភរិយានិងដាក់ឈ្មោះ@HUN SEN 24ដូចមានភ្ជាប់ជាមួយ។ នេះជាប្រសាសន៍លើកឡើងដោយ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២។  សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ... Read More »

កិច្ចប្រជុំក្រុមការងារចំណុះអនុគណៈកម្មការពិធីការ ដឹកជញ្ជូន សន្តិសុខ សុខាភិបាល រៀបចំកន្លែងប្រជុំ និងសិល្បៈ សម្រាប់ត្រៀមរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន លើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ

ភ្នំពេញ៖ បេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​ពាណិជ្ជកម្ម​ បានឱ្យដឹងនៅព្រឹកថ្ងៃ​សុក្រ​ទី​១២​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ លោក ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានអនុគណៈកម្មការពិធីការ ដឹកជញ្ជូន សន្តិសុខ សុខាភិបាល រៀបចំកន្លែងប្រជុំ និងសិល្បៈ ... Read More »

លោក​ ម៉ាង ស៊ីណេត អញ្ជើញបើកសិក្ខាសាលាអប់រំផ្សព្វផ្សាយ ស្ដីពីការបង្ការ ការប្រើប្រាស់ផលិតផលថ្នាំជក់ បារីអេឡិចត្រូនិក គ្រឿងញៀនខុសច្បាប់មេរោគអេដស៍ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក

ខេត្ត​ព្រះសីហនុ​៖​ បេី​តាមប្រភពព័ត៍មានពី​រដ្ឋបាលខេត្ត​ព្រះសីហនុ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃសុក្រទី​១២​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ... Read More »

អង្គការសហប្រជាជាតិអំពាវនាវឱ្យបង្កើតតំបន់គ្មានយោធាដើម្បីបញ្ចៀសគ្រោះមហន្តរាយបរមាណូ

ក្នុងពេលដែលរុស្ស៊ីនិងអ៊ុយក្រែនចោទប្រកាន់គ្នាទៅវិញទៅមកពីការវាយប្រហារទៅលើទីតាំងរោងចក្រអគ្គិសនីដើរដោយថាមពលបរមាណូធំបំផុតនៅក្នុងតំបន់អឺរ៉ុបនោះ ប្រមុខដឹកនាំអង្គការសហប្រជាជាតិបានស្នើឱ្យបង្កើតតំបន់សគ្មានយោធានៅក្នុងតំបន់ជុំវិញរោងចក្រដើម្បីបញ្ចៀសគ្រោះមហន្តរាយ ។ អង្គការសហប្រជាជាតិបានអំពាវនាវដល់រុស្ស៊ីនិងអ៊ុយក្រែន ផ្អាកសកម្មភាពយោធានៅជិតរោងចក្រ Zaporizhzhia។ ទីតាំងរោងចក្រនេះរងការវាយប្រហារ ដល់ទៅ៥លើកកន្លងមកហើយ ដោយវាយប្រហារចំទីតាំងក្បែរកន្លែងរក្សាសារធាតុអ៊ុយរ៉ានីញ៉ូម។ សារព័ត៌មាន Reuters នៅថ្ងៃសុក្រទី១២ ខែសីហា ឆ្នាំ២០២២ បានផ្សាយថា ... Read More »