ព័ត៌មានទាន់ហេតុការណ៍៖
'

ប្រធានាធិបតីពូទីនបំពេញទស្សនកិច្ចទៅកាន់អុីរ៉ង់ក្នុងពេលកំពុងតានតឹង

ប្រធានាធិបតីរុស្ស៊ី លោកពូទីន នៅថ្ងៃទី១៩ខែកក្កដាបានបំពេញទស្សនកិច្ចទៅកាន់ប្រទេសអុីរ៉ង់ ដើម្បីពិភាក្សាបញ្ហាបន្ទាន់នៅក្នុងតំបន់ដែលកំពុងប្រឈមមុខ។ ប្រធានាធិបតីពូទីនបានទៅដល់អុីរ៉ង់ហើយដើម្បីពិភាក្សាជាមួយប្រធានាធិបតី Ebrahim Raisi និងប្រធានាធិបតីតួកគីលោក Recep Tayyip Erdoganលើបញ្ហាដែលប្រទេសក្នុងតំបន់កំពុងប្រឈមមុខ។ បញ្ហាដែលប្រមុខដឹកនាំប្រទេសទាំង៣ជួបពិភាក្សាគ្នានោះ គឺមានសង្គ្រាមនៅក្នុងប្រទេសស៊ីរី ក៏ដូចជាការនាំចេញស្បៀងអាហាររបស់អ៊ុយក្រែនពីកំពង់ផែនៅក្នុងតំបន់សមុទ្រខ្មៅដើម្បីទប់ស្កាត់វិបត្តិកង្វះស្បៀងអាហារលើពិភពលោក។ សារព័ត៌មានរ៉យទ័របានផ្សាយថា ... Read More »

ពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង ១០១គ្រួសារទទួលបានអំណោយពីសម្តេចតេជោ ហ៊ុន​ សែន​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ខេត្ត​កំពត​៖​ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត លោកជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ បាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ... Read More »

មិនទុកឱ្យឆ្ងល់ទេ ! ករណីផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គ្រោងដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ននៅដើមខែតុលា ហើយពលរដ្ឋអាចប្រើប្រាស់ផ្លូវនេះ១ខែដោយមិនគិតថ្លៃ

ខេត្តព្រះសីហនុ ៖ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ផ្លូវល្បឿនលឿននេះសម្រេចការសាងសង់បាន៩៥%ហើយ នៅសល់៥%ទៀត ទាក់ទងនឹងស្លាកសញ្ញា ដាំដើមផ្កា ដាក់កាមេរ៉ា ។ល។ ផ្លូវនេះគ្រោងនឹងដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ននៅថ្ងៃទី០១ ខែតុលា ... Read More »

ប្រទេសដាណឺម៉ាកបញ្ឈប់ការប្រើប្រាស់ Chromebooks និង Google Workspace នៅក្នុងសាលារៀន ដោយសារហានិភ័យនៃការផ្ទេរទិន្នន័យ

ភ្នំពេញ ៖ ប្រទេសដាណឺម៉ាកបានហាមឃាត់ការប្រើប្រាស់សេវាកម្មរបស់ Google នៅក្នុងសាលារៀនជាផ្លូវការ បន្ទាប់ពីមន្ត្រីនៅក្នុងក្រុង Helsingør បានបញ្ចប់ការវាយតម្លៃ ទាក់ទងទៅនឹងហានិភ័យក្នុងការផ្ទេរ និងរក្សាទុកទិន្នន័យផ្ទាល់ខ្លួនជាមួយក្រុមហ៊ុន Google។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពី អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី ... Read More »

ក្រសួមហាផ្ទៃ បើកកិច្ចប្រជុំលើសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងាររៀបចំការផ្ទេរការងារបុគ្គលិកនៃក្របខណ្ឌមន្ត្រីពន្ធនាគារ និងកញ្ចប់ថវិការរបស់អគ្គនាយកដ្ឋានពន្ធនាគារ

ភ្នំពេញ ៖ បើយោងតាមនាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានបញ្ជាក់អោយដឹងថា, ទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ ទី១៩ ខែកក្កដា ឆ្នាំ២០២២ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំ លើសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងាររៀបចំការផ្ទេរការងារបុគ្គលិកនៃក្របខណ្ឌមន្ត្រីពន្ធនាគារ និងកញ្ចប់ថវិការរបស់អគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ ... Read More »

ក្រុមប្រឹក្សាខណ្ឌប្ញស្សីកែវ អាណត្តិទី៣ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ឆ្នាំ២០២២ នៅសង្កាត់ស្វាយប៉ាក

ភ្នំពេញ​៖​ ក្រុមប្រឹក្សាខណ្ឌប្ញស្សីកែវ អាណត្តិទី៣ បានរៀបចំ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ឆ្នាំ២០២២ នៅសង្កាត់ស្វាយប៉ាក នៅថ្ងៃអង្គារ ៦ រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់ក្នុងករណីប្រើប្រាស់រក្សាទុកនិងជួញដូរនូវសារធាតុញៀន

ខេត្តមណ្ឌលគិរី៖ ជនសង្ស័យចំនួន ០៨នាក់ត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្តមណ្ឌលគិរី ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀនបាន សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកកែវសីមា ព្រមទាំងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្រែខ្ទុម និងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែព្រះ  បានចុះធ្វើការបង្ក្រាបក្នុងករណីជួញដូរ រក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់។ ការបង្ក្រាបនោះសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង១៣៖៣៩នាទីរសៀលថ្ងៃទី១៨ ... Read More »

ពិធីផ្សព្វផ្សាយលើកទី៥ ក្នុងយុទ្ធនាការ ៩០ថ្ងៃ ស្ដីពីរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញតិ្តនៃច្បាប់ស្ដីពីការងារ

ភ្នំពេញ ៖  នៅព្រឹកថ្ងៃអង្គារ ទី១៩ ខែកក្កដា ឆ្នាំ២០២២ នេះ បេឡាជាតិសន្ដិសុខសង្គម បានរៀបចំពិធីផ្សព្វផ្សាយលើកទី៥ ក្នុងយុទ្ធនាការ ៩០ថ្ងៃរបស់ខ្លួន ស្ដីពីរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញតិ្តនៃច្បាប់ស្ដីពីការងារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត អ៉ិត ... Read More »

ក្លិប Shakhtar Donetsk ទាមទារសំណងចំនួន៤៣លានផោនពី FIFA ជុំវិញតម្លៃផ្ទេរដែលបាត់បង់

ក្លិបអ៊ុយក្រែន Shakhtar Donetsk កំពុងទាមទារសំណង៥០លានអឺរ៉ូ (៤៣លានផោន) ពី FIFA សម្រាប់តម្លៃផ្ទេរកីឡាករដែលបាត់បង់។ កាល​ពី​ខែ​មិថុនា ស្ថាប័ន​គ្រប់គ្រង​បាល់ទាត់​ពិភពលោក​បាន​សម្រេច​ថា ​កីឡាករ​បរទេស​ក្នុង​ប្រទេស​អាច​ព្យួរ​កិច្ចសន្យា​របស់​ពួក​គេ​បន្ទាប់​ពី​ការ​ឈ្លានពាន​របស់​រុស្ស៊ី។ ក្លិបបានប្តឹងទៅតុលាការអាជ្ញាកណ្តាលសម្រាប់កីឡា (CAS) ផងដែរ។ នាយកប្រតិបត្តិក្លិប ... Read More »

គួរឱ្យសោកស្តាយ …ដំណឹងមរណភាព! អ្នកយកព័ត៌មាន និងជាអ្នកអត្ថាធិប្បាយគ្រប់កម្មវិធីកងទ័ពនៅស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៥ លោកវរសេនីយ៍ឯក សាំង វណ្ណៈ បានទទួលមរណភាពដោយជំងឺដាច់សរសៃឈាមខួរក្បាល

ភ្នំពេញ ៖ អ្នកយកព័ត៌មាន និងជាអ្នកអត្ថាធិប្បាយគ្រប់កម្មវិធីកងទ័ពនៅស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៥ (TV5) និងជានាយទាហានបម្រើការនៅនាយកដ្ឋានព័ត៌មាន អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ គឺលោកវរសេនីយ៍ឯក សាំង វណ្ណៈ  បានទទួលមរណភាព វេលាម៉ោងជាង១០ ព្រឹកថ្ងៃអង្គារទី១៩ ខែកក្កដា ... Read More »

ឯកអគ្គរដ្ឋទូតរុស្ស៊ី ៖ ពលករកូរ៉េខាងជើងអាចនឹងកសាងតំបន់ Donbas ឡើងវិញ

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកូរ៉េខាងជើង លោក Alexander Matsegora បានឱ្យដឹងថា ទីក្រុងព្យុងយ៉ាងអាចនឹងបញ្ជូនពលករទៅកាន់តំបន់ដែលរុស្ស៊ីគ្រប់គ្រងដើម្បីអភិវឌ្ឍឡើងវិញ ។ ឯកអគ្គរដ្ឋទូត Alexander Matsegora បានបញ្ជាក់ថា ពលករកូរ៉េខាងជើងអាចជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធដែលរងការបំផ្លាញដោយសារសង្គ្រាម នៅក្នុងសាធារណរដ្ឋ Donetsk និង ... Read More »

Update ៖ បញ្ជូនក្រុមជនសង្ស័យ ខ្មែរ វៀតណាម ថៃ ១១នាក់ ទៅតុលាការ ពាក់ព័ន្ធជួញគ្រឿងញៀន៤៤គីឡូក្រាម

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ បានបញ្ជូនក្រុមជនសង្ស័យចំនួន១១ នាក់មានខ្មែរ វៀតណាម ថៃ ទៅ កាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបើកការស៊ើបសួរ និងចោទប្រកាន់ជាផ្លូវការ សម្រេចឃុំខ្លួនជាបណ្តោះអាសន្នពីបទ.ជួញដូរដោយខុសច្បាប់ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទប៉ុនប៉ងរំលោភលើក្មេងស្រីតែមិនបានសម្រេច

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងករណីប៉ុនប៉ងរំលោភលើក្មេងស្រីមិនទាន់គ្រប់អាយុ ប៉ុន្តែមិនបានសម្រេចឡើយ ខណៈដែលបងស្រីក្មេងស្រីរងគ្រោះមកទាន់ពេល។     ការឃាត់ខ្លួនជនសង្ស័យនេះធ្វើឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៨ខែកក្កដាឆ្នាំ២០២២ ស្ថិតនៅភូមិពពារ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ។     យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ភិន ... Read More »

ក្តៅខ្លាំងនៅតំបន់អឺរ៉ុប ធ្វើឱ្យការប្រឈមកង្វះឧស្ម័នហ្គាសកំពុងតែកើតឡើង

អឺរ៉ុបកំពុងស្ថិតនៅក្នុងដំណាក់កាលក្តៅខ្លាំងបំផុតមិនធ្លាប់មានក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ។ ទាំងនោះហើយបានជំរុញឱ្យការប្រើប្រាស់ឧស្ម័នហ្គាសកើនឡើងខ្ពស់នៅក្នុងតំបន់នេះ ដែលជាការប្រឈមនឹងកង្វះប្រភពផ្គត់ផ្គង់ ។ បណ្តាប្រទេសនៅក្នុងតំបន់ភាគខាងត្បូងអឺរ៉ុប ប្រឈមនឹងភាពតានតឹងក្នុងការគ្រប់គ្រងទប់ស្កាត់ភ្លើងឆេះព្រៃទ្រង់ទ្រាយធំនៅតាមបណ្តាប្រទេសដូចជាអេស្ប៉ាញ ក្រិច បារាំង ដោយសារតែសីតុណ្ហភាពកើនឡើងខ្ពស់។ នៅក្នុងប្រទេសអេស្ប៉ាញ ឧទ្ធម្ភាគចក្របានដឹកទឹកទៅស្រោចនៅលើកំពូលភ្នំក្រោយពេលមានកម្តៅកើនឡើងដល់ទៅ៤០អង្សាសេ ។ តំបន់ជាច្រើនត្រូវការប្រើប្រាស់ថាមពលធ្វើឱ្យត្រជាក់ ទាំងនោះហើយដែលជាមូលហេតុធ្វើឱ្យតំបន់អឺរ៉ុបធ្លាក់នៅក្នុងវិបត្តិកង្វះឧស្ម័ន។ ... Read More »

ក្រសួងការងារ នឹងចុះធ្វើជំរឿន និងផ្ទៀងផ្ទាត់ទិន្នន័យចាក់វ៉ាក់សាំងរបស់កម្មករនិយោជិត

ភ្នំពេញ ៖ យោងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងលិខិតលេខ ១១២៧/២២ (គ.វ.ក-១៩) ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ... Read More »

យុវជនចំនួន ៨៨៤ រូប (ស្រី ៥៩៦) ទទួលបានការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា ក្នុងឆមាសទី១ ឆ្នាំ២០២២

ខេត្តព្រះវិហារ ៖ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទីទី១ និងទិសដៅឆមាសទី២ ឆ្នាំ២០២២ របស់គណៈកម្មការគ្រប់គ្រងគម្រោង ... Read More »

លោក ឃួង ស្រេង ចុះពិនិត្យពន្លឿនការងារស្ដារប្រឡាយដើម្បីរំដោះការលិចលង់ដោយជំនន់ទឹកភ្លៀងនៅរដូវវស្សា

  ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានប្រើពេលជាង៣ម៉ោងដោយថ្មើរជើង ក្នុងការដឹកនាំមន្ត្រីជំនាញ រួមជាមួយអាជ្ញាធរខណ្ឌពីរ គឺខណ្ឌ មានជ័យ និងខណ្ឌទួលគោក  ចុះពិនិត្យមើលប្រឡាយទឹកនៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ ដើម្បីពន្លឿនការដ្ឋានស្ដារប្រឡាយបឹងទំពុនរំដោះការលិចលង់ភូមិឋានប្រជាពលរដ្ឋ ដោយជំនន់ទឹកភ្លៀងនារដូវវស្សានេះ។ ... Read More »

លិចស្រឡាងកណ្តាលទន្លេ Indus ប្រទេសប៉ាគីស្ថាន ស្លាប់និងបាត់ខ្លួនរាប់សិបនាក់

មានមនុស្ស១៤០នាក់បានធ្លាក់ចូលក្នុងដងទន្លេ Indus ប្រទេសប៉ាគីស្ថាននាថ្ងៃទី១៨ខែកក្កដា បណ្តាលឱ្យមនុស្ស២០នាក់ស្លាប់។ សារព័ត៌មាន Al-jazeera បានផ្សាយថា មន្ត្រីប៉ាគីស្ថានបានបញ្ជាក់ថា មកទល់ពេលនេះក្រុមជួយសង្គ្រោះរកឃើញសាកសព២០ នាក់ហើយ។ ជាមួយគ្នានេះដែរ ក្រុមជួយសង្គ្រោះក៏បានជួយអ្នកដំណើរបានជិត៩០នាក់ផងដែរ និងនៅមានអ្នកបាត់ខ្លួនប្រមាណ៣០នាក់ទៀត។ តាមការបញ្ជាក់របស់ក្រុមជួយសង្គ្រោះ អ្នកធ្វើដំណើរនៅលើស្រឡាងដែលជួបគ្រោះថ្នាក់នោះគឺជាសាច់ញាតិ ... Read More »

សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួន ១១នាក់ និងរឹបអូសគ្រឿងញៀនជាង ៤៤ គីឡូក្រាម

ភ្នំពេញ ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀនបង្ហាញមុខជនសង្ស័យពាក់ព័ន្ធទៅនឹងករណីជួញដូរគ្រឿងញៀន១១នាក់មុននឹងបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់វិធានការតាមនីតិវិធី។ គួររំលឹកឡើងថាកាលពីថ្ងៃទី១៣ដល់១៥ ខែ កក្កដា ឆ្នាំ២០២២ កម្លាំងជំនាញ(ក១) នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយ លោក ឧត្ដមសេនីយ៍ទោ អ៊ិន សុង.លោក វរសេនីយ៍ទោ ... Read More »

ក្រុមការងារ SOMTC-កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំមន្ដ្រីជាន់ខ្ពស់អាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី២២ និងកិច្ចប្រជុំពាក់ព័ន្ធ

ភ្នំពេញ ៖ បើយោងតាម នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានបញ្ជាក់អោយដឹងថា, ទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ ទី១៩ ខែកក្កដា ឆ្នាំ២០២២ ក្រុមការងារក្រសួងមហាផ្ទៃ ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែនក្នុងក្របខណ្ឌអាស៊ាន (SOMTC) កម្ពុជា ... Read More »

ការប្រកួតប្រជែងតំណែងនាយករដ្ឋមន្ត្រីអង់គ្លេសកាន់តែស្វិតស្វាញ

អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអង់គ្លេស លោក Rishi Sunak នៅតែបន្តនាំមុខទៅលើបេក្ខភាព៣រូបផ្សេងទៀតនៅក្នុងការប្រកួតប្រជែងតំណែងនាយករដ្ឋមន្ត្រីអង់គ្លេស ជំនួសលោកបូរីសចនសុន ។ បច្ចុប្បន្ននៅមានបេក្ខភាពនាយករដ្ឋមន្ត្រី៤រូបតែប៉ុណ្ណោះ ហើយនៅក្នុងការបោះឆ្នោតលើកទី៣កន្លងមក លោក Rishi Sunak ទទួលបានសំឡេងគាំទ្រ ១១៥សំឡេង នាំមុខលើអតីតរដ្ឋមន្ត្រីការពារជាតិដែលទទួលបានសំឡេងគាំទ្រតែ៨២សំឡេង ... Read More »

រយៈពេល៦ខែកម្ពុជារកចំណូលបាន២៨០លានដុល្លារ លើការនាំចេញអង្ករ ទៅទីផ្សារអន្តរជាតិ

ភ្នំពេញ៖ បើទោះជាស្ថិតនៅក្នុងបរិបទកូវីដ១៩ក៏ដោយក៏ការនាំអង្ករចេញរបស់កម្ពុជាទៅទីផ្សារពិភពលោកនៅរក្សារកំណើនបានយ៉ាងល្អ។ បើតាមទិន្នន័យពីក្រសួងកសិកម្ម កម្ពុជារកចំណូលបាន ២៧៩លានដុល្លារ លើការនាំចេញអង្ករមានចំនួន ៣២៧ ២០០តោន ក្នុងឆមាសទី១ ឆ្នាំ២០២២ កើនឡើង ១៦,៦៧ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទិន្នន័យ​ពី​ក្រសួង​កសិកម្ម ... Read More »

លោក ស ថេត ៖ អំពីល្អរបស់មន្ត្រី គឺធ្វេីឯកសាររួចរាល់ហេីយ មិនបាច់ឱ្យគាត់រង់ចាំ ថែមទាំងមានក្រុមការងារយកជូនគាត់ដល់ផ្ទះថែមទៀត

ភ្នំពេញ ៖ គ្មានអ្វីស្មេី​ នឹងការយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ​ ជាពិសេសការផ្តល់សេវាទូទៅជូនប្រជាពលរដ្ឋឱ្យបានល្អ​ ឆាប់រហ័ស​ និងទាន់ពេលវេលា​ ដោយមិនមានការយកលុយ​ អ្វីដែលយកបេះដូងប្រជាពលរដ្ឋបាន​ នោះ​ គឺធ្វេីឯកសាររួចរាល់ហេីយ មិនបាច់ឲ្យគាត់រង់ចាំ ថែមទាំងមានក្រុមការងារយកជូនគាត់ដល់ផ្ទះថែមទៀត ។ នេះជាការថ្លែង ... Read More »

ដំណឹងបន្ថែម ៖ ក្រុមសង្គ្រោះរបស់លោកឧកញ៉ា ទៀ វិចិត្រ រួមជាមួយកម្លាំងសមត្ថកិច្ច បានរកឃើញ សាកសព បុរសអ្នកនេសាទម្នាក់ ដែលធ្លាក់ពីលើទូកនេសាទ ទៅក្នុងទឹកសមុទ្រហើយបាត់ខ្លួន ក្នុងលម្ហសមុទ្រនោះហើយ

ខេត្តព្រះសីហនុ  ក្រុមសង្គ្រោះរបស់លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ រួមជាមួយកម្លាំងសមត្ថកិច្ច បានរកឃើញ សាកសព បុរសអ្នកនេសាទម្នាក់ ដែលធ្លាក់ពីលើទូកនេសាទ ទៅក្នុងទឹកសមុទ្រហើយបាត់ខ្លួន ក្នុងលម្ហសមុទ្រនោះហើយ។  លោកឧកញ៉ា ទៀ វិចិត្រ ... Read More »

យន្តហោះដឹកអ្នកដំណើរក្រឡាប់បះជើងឡើងលើ នៅប្រទេសសូម៉ាលី

យន្តហោះដឹកអ្នកដំណើរមួយគ្រឿង បានជួបបញ្ហាពេលចុះចតនៅថ្ងៃទី១៨ខែកក្កដា បណ្តាលឲ្យក្រឡាប់ផ្ងារជើងឡើងលើ ។ យន្តហោះជួបគ្រោះថ្នាក់នៅអាកាសយានដ្ឋានអន្តរជាតិ Mogadishu ។ ជាភ័ព្វសំណាងមិនមានអ្នកស្លាប់នោះឡើយ ក្នុងចំណោមអ្នកដំណើរនិងអាកាសយានិកទាំង ៣៦នាក់។ វីដេអូ និងរូបភាពច្រើនស្លឹកដែលត្រូវបានបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមបានបង្ហាញពីផ្សែងនៅឯទីតាំងកើតហេតុ នៃអាកាសយានដ្ឋានក្នុងរដ្ឋធានី ម៉ូហ្កាឌីស្យូ។ ក្រុមអ្នកពន្លត់អគ្គិភ័យ ... Read More »

នាយឧត្តមសេនីយ៍ ខៀវ​ សុភ័គ ៖ ខាងគណៈកម្មាធិការបង្ក្រាបផលិតផលក្លែងក្លាយ​ គាត់គ្មានសិទ្ធិអញ្ជើញឬកោះហៅ អ្នកកាសែតមកឆ្លេីយបំភ្លឺនោះទេ​ បើគិតតាមផ្លូវច្បាប់ ដូចជាអត់មានច្បាប់ចែង !

ភ្នំពេញ​៖​ ពាក់ព័ន្ធនឹងករណីដែល អង្គភាពគណៈកម្មាធិការបង្ក្រាបផលិតផលក្លែងក្លាយ​ បានអញ្ជើញលោកស្រីអគ្គនាយិកា មជ្ឈមណ្ឌលព័ត៌មាន “នគរវត្ត”ចូលទៅបំភ្លឺនៅអង្គភាពរបស់ខ្លួន​ បន្ទាប់ពី​មានការចុះផ្សាយព័ត៌មានកន្លងទៅនោះ! ដែលអ្នកច្បាប់មានចម្ងល់ថា​ តើអង្គភាពនេះសំអាងទៅលើអ្វី មាត្រាណា១ អនុក្រឹត្យណា១ ?  ត្រូវបានលោកនាយឧត្តមសេនីយ៍ ខៀវ​ សុភ័គ ... Read More »

ក្តៅខ្លាំងរហូតដល់រលាយផ្លូវក្រាលកៅស៊ូ ប៉ះពាល់យ៉ាងខ្លាំងដល់សកម្មភាពហោះហើរនៅអាកាសយានដ្ឋានអង់គ្លេស

ជើងហោះហើរចេញចូលអាកាសយានដ្ឋានទីក្រុងឡុងដុងនិង Luton ប្រទេសអង់គ្លេសត្រូវបានផ្អាកដោយសារតែសីតុណ្ហភាពក្តៅខ្លាំងធ្វើឱ្យរលាយផ្លូវក្រាលកៅស៊ូសម្រាប់ការហោះហើរ។ អាកាសយានដ្ឋានទីក្រុង London Luton បានបង្ហោះលើបណ្តាញសង្គម Twitter ថា ជើងហោះហើរចេញចូលនៅថ្ងៃទី១៨ខែកក្កដាត្រូវបានពន្យារពេលដើម្បីជួសជុលផ្លូវហោះហើរ ។ មូលហេតុនៃការផ្អាកការហោះហើរនេះដោយសារតែសី តុណ្ហភាពក្តៅខ្លាំង ផ្លូវហោះហើររលាយកៅសូមិនអាចចេញចូលបានឡើយ។ នៅថ្ងៃទី១៩ខែកក្កដា ... Read More »

ប្រកាសស្តីពី ការបង្កើត និងដាក់ឱ្យប្រើប្រាស់រូបសញ្ញាសម្គាល់ប្រភេទតំបន់ការពារធម្មជាតិ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ក្រសួងបរិស្ថានបានរម្លឹក ពីប្រកាស ស្តីពី ការបង្កើត និងការដាក់ឱ្យប្រើប្រាស់រូបសញ្ញាសម្គាល់ ប្រភេទតំបន់ការពារធម្មជាតិ។  ក្រសួងបរិស្ថាន សម្រេច :  ប្រការ១…ត្រូវបានបង្កើត ... Read More »

សមិទ្ធផលនានានិងសលាកភត្តនៅវត្តឧប្បលរតនារាម (ធម្មយុត្ត)ត្រូវបានធ្វើពិធីបុណ្យឆ្លងដាក់ឱ្យប្រើប្រាស់

ខេត្តស្វាយរៀង៖ សមិទ្ធផលជាច្រើនស្ថិតនៅវត្តឧប្បលរតនារាម ហៅវត្ត (ធម្មយុត្ត)ត្រូវបានធ្វើពិធីបុណ្យឆ្លងដាក់ឱ្យប្រើប្រាស់សម្រាប់បម្រើឱ្យវិស័យព្រះពុទ្ធសាសនា ស្ថិតនៅភូមិកៀនសាំង សង្កាត់ ស្វាយរៀង ក្រុងស្វាយរៀង ខេត្ត ស្វាយរៀង។    បើតាមព្រះគ្រូ ពៅ សំអាត ចៅអធិការវត្តឧប្បលរតនារាម ... Read More »

ករណីឆ្លងកូវីដ-១៩៖​​ ​អ្នកឆ្លង​ ២២នាក់ ,អ្នក​ជាសះស្បើយ​ ១៧នាក់និងគ្មាន​អ្នកជំងឺស្លាប់​

​​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃអង្គារ​ទី​១៩ ខែកក្កដា​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ មានករណី​ឆ្លងចំនួន​ ២២នាក់​ ខណៈ​ឣ្នកជាសះស្បើយ​​ ១៧នាក់ ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ ​បីការពារ​ទាំងអស់​។  ... Read More »