ព័ត៌មានទាន់ហេតុការណ៍៖
'

លោកបណ្ឌិត អ៉ិត សំហេង ជំរុញប្រធានមន្ទីរការងារខេត្តបន្ទាយមានជ័យថ្មី ត្រូវបន្តយកចិត្តទុកដាក់ផ្តល់សេវាឱ្យបានទាន់ពេលវេលា ស័ក្តិសមជាមន្រ្តីផ្តល់សេវាល្អ

ខេត្ត​បន្ទាយមានជ័យ ៖ លោកបណ្ឌិត អ៉ិត សំហេង បានស្នើលោកប្រធានមន្ទីរការងារខេត្តបន្ទាយមានជ័យថ្មី ត្រូវបន្តយកចិត្តទុកដាក់អោយបានម៉ឺងម៉ាត់ ក្នុងការបំពេញការងារតាមតួនាទីភារកិច្ចរៀងៗខ្លួនឱ្យបានល្អ ព្រមជាមួយនោះ៖ ទី១-ត្រូវចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវ នូវរាល់ភារកិច្ច ដែលក្រសួង និងរដ្ឋបាលខេត្តបន្ទាយមានជ័យប្រគល់ជូន។ ទី២-ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ ... Read More »

គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវលេខ១៤៦បេ (វិថីសម្ដេចសង្ឃរាជទេពវង្ស) និងផ្លូវលេខ១៤៨ សម្រេចវឌ្ឍនភាពការងារសាងសង់បាន ៩៩,៨១% ហើយគិតរហូតមកទល់ពេលនេះ

ខេត្ត​ព្រះសីហនុ៖ នេះបេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បានឱ្យដឹងនៅរសៀលថ្ងៃពុធ ៧រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២នេះថា៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ... Read More »

ប្រាក់ឈ្នួលអប្បរមា សម្រាប់វិស័យកាត់ដេរ និងវាយនភណ្ឌ រំពឹងកើនដល់ជាង ២០០ដុល្លារ

ភ្នំពេញ៖ មួយខែទៀតការជជែកអំពីប្រាក់ឈ្នួលកាត់ដេរនិងចាប់ផ្ដើមហើយ ។ យ៉ាងណាក៏ដោយក្រុមសហជីពនិងកម្មកររំពឹងថាពួកគេអាចនឹងទទួលបានប្រាក់ឈ្នួលអប្បបរមាយ៉ាងហោចណាស់២០០ដុល្លារក្នុងមួយខែទើបអាចសមាមាត្រទៅនឹងការចំណាយប្រចាំថ្ងៃ។ រីឯខាងសមាគមរោងចក្រកាត់ដេតវិញមើល ឃើញថាការខិតខំប្រឹងប្រែងរបស់ក្រុមកម្មករម្នាក់ៗក៏ជាកត្តាសំខាន់ផងដែរ។ កម្មករក៏ដូចជានិយោជិតក្នុងវិស័យកាត់ដេរនៅកម្ពុជា ចង់ឃើញការតម្លើងប្រាក់ឈ្នួលកើនឡើង​បន្ថែមទៀត ប្រមាណជាង ២០០ដុល្លារ ក្នុង១ខែដើម្បីឲ្យសមាមាត្រទៅនឹងការចំណាយប្រចាំថ្ងៃក្នុងការ​រស់នៅ និងសេដ្ឋកិច្ចបច្ចុប្បន្ន  ខណៈការចចារប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៣ បានឈាន​មកដល់ចាប់ពីខែកក្កដានេះតទៅ។ វិបត្តិសេដ្ឋកិច្ចសកលកំពុងជះឥទ្ធិពលដល់ការរស់នៅនិងជីវភាពប្រចាំថ្ងៃរបស់កម្មករ-កម្មការិនីផងផងដែរ។ ... Read More »

លិខិតឆ្លងដែនដែលមានឥទ្ធិពលបំផុតនៅលើពិភពលោកឆ្នាំ២០២២

នៅក្នុងតារាងបញ្ជីឈ្មោះប្រទេសដែលមានឥទ្ធិពលបំផុតនៅលើពិភពលោកក្នុងឆ្នាំ២០២២បានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយនៅក្នុងកំពូលតារាងនាំមុខទាំង៣គឺជាប្រទេសដែកស្ថិតនៅក្នុងតំបន់អាស៊ី។ តាមសារព័ត៌មាន CNN បានដកស្រង់តារាងចំណាត់ថ្នាក់របស់ក្រុមហ៊ុនប្រឹក្សា Henley & Partners នៅក្នុងប្រទេសអង់គ្លេស បង្ហាញឱ្យឃើញថាលិខិតឆ្លងដែន(ប៉ាស្ព័រ) របស់ប្រទេសជប៉ុន សិង្ហបុរី និងកូរ៉េខាងត្បូងឈរនៅកំពូលតារាង។ លិខិតឆ្លងដែនប្រទេសជប៉ុនអាចធ្វើដំណើរបានរហូតដល់ទៅ១៩៣ប្រទេស ចំណែកលិខិតឆ្លងដែនរបស់កូរ៉េខាងត្បូងនិងសិង្ហបុរី ... Read More »

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានទម្លាយភាពយឺតយ៉ាវទាំងនេះនៅលើបណ្តាញសង្គម! រឿងធ្វើប្លង់ដីមន្ត្ត្រីសុរិយោដីស្រុកកោះធំ កោសរូស , ចុះពលរដ្ឋផ្សេងវិញ?

ខេត្តកណ្តាល ៖ ក្រោយខាំមាត់រឿងធ្វើប្លង់ដីនៅស្រុកកោះធំ ខេត្តកណ្តាល  ប្រមាណមួយឆ្នាំមិនទាន់បាន នៅពេលនេះ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ប្រធាននាយកដ្ឋានវិទ្យុទាក់ទង បានទម្លាយភាពយឺតយ៉ាវទាំងនេះនៅលើបណ្តាញសង្គម!  គេនៅចាំបានថា កាលគាត់ជាអធិការនគរបាលស្រុកកោះធំ ឈ្មោះមន្រ្តីនគរបាលរូបនេះ មានភាពល្បីល្បាញលើបណ្តាញសង្គមផងដែរ ... Read More »

តារាចម្រៀងជើងចាស់ សាន ផានិត ក្រោយពីទទួលបានជោគជ័យពីការវះកាត់

ភ្នំពេញ ៖ តារាចម្រៀងជើងចាស់ លោកសាន ផានិត បានចូលមន្ទីរពេទ្យសម្រាកសង្គ្រោះបន្ទាន់ដើម្បីត្រៀមវះកាត់ ក្រលៀន និងបេះដូង។ ស្ថានភាពនេះធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះគ្រប់គ្នាមិនបានដឹងថា ស្ថានភាពលោកនឹងទៅជាយ៉ាងណានោះ។ ប៉ុន្តែកាលពីម្សិលមិញនេះ ពិតជាថ្ងៃជោគថ្ងៃជ័យមែន ដែលលឺដំណឹងថាលោកបានវះកាត់ដោយជោគជ័យ និងក៏កំពុងតែសម្រាកព្យាបាលបន្តនៅមន្ទីរពេទ្យផងដែរ។  យ៉ាងណាមិញក្រៅពីអាជីពជាសិល្បករ ... Read More »

កាំភ្លើងធំរបស់បារាំងដឹកឆ្ពោះទៅកាន់អ៊ុយក្រែន ចំណែកកាណាដាបាត់ដានអាវុធដែលបញ្ជូនទៅឱ្យទីក្រុងកៀវ

រដ្ឋមន្ត្រីការបរទេសបារាំង លោកស្រី Catherine Colonna បានបញ្ជាក់ថា កាំភ្លើងធំស្វ័យប្រវត្តិ Caesar របស់ប្រទេសបារាំង កំពុងតែធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែន ។ តាមសារព័ត៌មាន The Guardian បានដកស្រង់សម្តីលោកស្រី Catherine ... Read More »

តុលាការសម្រេចឃុំខ្លួនបុរសម្នាក់ដែលបានយកកាំបិតផ្គាក់កាប់ប្អូនប្រុសបណ្តាលឱ្យស្លាប់

ខេត្តកំពង់ស្ពឺ៖ លោក ប៉ែន កាម៉ង់កា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្នជនសង្ស័យម្នាក់ពាក់ព័ន្ធឃាតកម្មកាប់ប្អូនប្រុសបណ្តាលឲ្យស្លាប់នៅថ្ងៃទី២០ខែកក្កដាឆ្នាំ២០២២។ ជនសង្ស័យឈ្មោះ រិន ​ណារ័ត្ន ភេទប្រុសអាយុ៣៥ឆ្នាំតាមដីកាលេខ៩៦២៨ចុះថ្ងៃទី២០ខែកក្កដាឆ្នាំ២០២២យោងតាមសំណុំរឿងព្រហ្មទណ្ឌលេខ៨៨៤កាលពីថ្ងៃទី១៩ខែកក្កដាឆ្នាំ២០២២។ ដីកាសន្ឋិដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ៥៧២៣ ដស.បស ចុះថ្ងៃទី១៩ខែកក្កដាឆ្នាំ២០២២ដែលទាក់ទងនិងជនសង្ស័យខាងលើដែលបានប្រព្រឹត្តឃាតកម្មនៅចំណុចភូមិទួលសំណាង ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ... Read More »

សៀវភៅ “អាថ៌កំបាំងក្រៅឆាក” របស់មេដឹកនាំអាស៊ាន និងពិភពលោក ដែលជាស្នាដៃថ្មីរបស់លោក ពុយ គា ត្រូវបានបោះពុម្ពនិងផ្សព្វផ្សាយហើយនៅថ្ងៃពុធនេះ

ភ្នំពេញ ៖ សៀវភៅ “អាថ៌កំបាំងក្រៅឆាក” របស់មេដឹកនាំអាស៊ាន និងពិភពលោក ដែលជាស្នាដៃថ្មីរបស់លោក ពុយ គា ត្រូវបានបោះពុម្ពនិងផ្សព្វផ្សាយហើយនៅថ្ងៃពុធនេះ។ សៀវភៅដែលមានកម្រាស់ជាង២០០ទំព័រ ពោរពេញទៅដោយរឿងរ៉ាវនិងអាថ៍កំបាំងជាច្រើនដែលធ្វើឱ្យមិត្តអ្នកអានជក់ចិត្ត ដិតអារម្មណ៍នូវសំណេរខ្លះរហូតដល់លួចញញឹម និងលួចសើចក្រោយពីអានដល់វគ្គទាំងនោះ។ លោក ... Read More »

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១៩​ ខែកក្កដា​ កើតឡើង​៦​លើក​ ស្លាប់​៣​នាក់​ របួស​ ១០​នាក់​ !!!

​ភ្នំពេញ​៖​ បើ​យោង​តាម​ប្រភពព័ត៌មាន​ពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃពុធ​ទី​២០​ ខែកក្កដា​ឆ្នាំ​២០២២នេះថា​៖​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​១៩​ ខែកក្កដា​ ឆ្នាំ​២០២២​នេះ​ បណ្តាល​ឱ្យ​​មនុស្ស​ស្លាប់​ចំនួន​៣​នាក់​(​ស្រី​២​នាក់​)​ របួសធ្ងន់​៧​នាក់​(​ស្រី​២​នាក់​)​ និង​របួសស្រាល​ ៣​នាក់​ ។​ ​របាយការណ៍ដដែល​បន្តថា​ យោង​តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ចេញ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ ... Read More »

កីឡាការិនីរុស្ស៊ី Daria Kasatkina អំពាវនាវឱ្យបញ្ចប់សង្គ្រាម និងរិះគន់អាកប្បកិរិយាចំពោះការស្រឡាញ់ភេទដូចគ្នា

កីឡាការិនីវាយតឺន្នីសជនជាតិរុស្សី Daria Kasatkina បានរិះគន់អាកប្បកិរិយារបស់ប្រទេសរបស់នាងចំពោះការស្រឡាញ់ភេទដូចគ្នា បន្ទាប់ពីបានចេញមកក្រៅថា ជាមនុស្សស្រលាញ់ភេទដូចគ្នា ហើយថែមទាំងបានអំពាវនាវឱ្យបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនផងដែរ។ Kasatkina ដែល​ជា​កីឡាការិនីលំដាប់​ទី​១២​ពិភពលោក​បាន​ឡើង​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ French Open កាលពី​ខែ​មុន​។ ការស្រឡាញ់ភេទដូចគ្នាមិនខុសច្បាប់នៅក្នុងប្រទេសរុស្ស៊ី ប៉ុន្តែការរីករាលដាលនៃ “ការឃោសនាស្រឡាញ់ភេទដូចគ្នា” ... Read More »

ករណី ខាងគណៈកម្មាធិការបង្ក្រាបផលិតផលក្លែងក្លាយ​ កោះអញ្ជើញអ្នកសារព័ត៌មាន ទៅបំភ្លឺនៅអង្គភាពរបស់ខ្លួន ក្លាយជាប្រធានបទមួយ (ក្តៅ) ដែលអ្នកច្បាប់ អ្នកនាំពាក្យក្រសួង អ្នកកាសែតអាជីពៗ ជើងចាស់ខ្លះបង្ហោះសារ(ជាចម្ងល់) !

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ខៀវ​ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ កាលពីម្សិលមិញបានមានប្រសាសន៍ថា, ខាងគណៈកម្មាធិការបង្ក្រាបផលិតផលក្លែងក្លាយ​ គាត់គ្មានសិទ្ធិអញ្ជើញ ឬកោះហៅ អ្នកកាសែតមកឆ្លេីយបំភ្លឺនោះទេ​ បើគិតតាមផ្លូវច្បាប់ ដូចជាអត់មានច្បាប់ចែង !  សូមបញ្ជាក់ថា, ... Read More »

រក​ឃើញ​យានយន្ត​ល្មើស​ចំនួន​ ៦០៤​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ នៅ​ទូ​ទាំង​ប្រទេស​ នាថ្ងៃ​ទី​១៩​ កក្កដា​ម្សិលមិញ​នេះ​!

​ភ្នំពេញ​៖​ បើ​យោង​តាម​ប្រភពព័ត៌មាន​ពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃពុធ​ទី​២០​ ខែកក្កដា​ ឆ្នាំ​២០២២នេះថា​៖​ តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ ស្តី​ពី​ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ បានឱ្យដឹងថា​ កាលពីថ្ងៃ​ទី​១៩​ ខែកក្កដា​ម្សិលមិញនេះ​​ ចំនួន​គោលដៅ​សរុប​ ១៧៥​គោលដៅ​ មាន​យានយន្ត​ចូល​គោលដៅ​ចំនួន​ ៣.០៦៧​គ្រឿង​ ... Read More »

លោក ឃួង ស្រេង ៖ រដ្ឋបាលរាជធានីភ្នំពេញត្រៀមធ្វើការជួសជុលមហាវិថីឈ្នះ=ឈ្នះប្រវែងជាង៧គីឡូម៉ែត្រឱ្យហើយរួចរាល់នៅមុនការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ខាងមុខនេះ

   ភ្នំពេញ៖  រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងធ្វើការជួសជុលកំណាត់មហាវិថីឈ្នះ=ឈ្នះ ដែលមានប្រវែងជាង៧គីឡូម៉ែត្រឡើងវិញដើម្បីសម្រួលចរាចរណ៍និងលើកសោភណភាពរាជធានីភ្នំពេញឱ្យកាន់តែមានភាពស្រស់ស្អាត ខណៈដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣ ខាងមុខនេះ។    ក្នុងកិច្ចប្រជុំលើគម្រោងនៃការជួសជុលកំណាត់មហាវិថីឈ្នះ=ឈ្នះនេះកាលពីព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២នេះ ជាមួយមន្ទីរនិងមន្ត្រីជំនាញពាក់ព័ន្ធនៅសាលារាជធានីភ្នំពេញ លោកឃួង ស្រេង  អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា៖ ... Read More »

Tottenham ចុះហត្ថលេខាយកបានខ្សែការពារ Djed Spence ពីក្លិបMiddlesbrough

ក្លិបមាន់ខ្នាយមាស Tottenham បានចុះហត្ថលេខាលើខ្សែការពារ Middlesbrough កីឡាករ Djed Spence ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃរហូតដល់២០លានផោន។ ខ្សែការពារស្តាំអាយុក្រោម២១ឆ្នាំរបស់អង់គ្លេសរូបនេះបានចំណាយកាលពីរដូវកាលមុនក្នុងលក្ខខណ្ឌខ្ចីជើងជាមួយក្លិប Nottingham Forest ដោយបានជួយឱ្យពួកគេទទួលបានការឡើងទៅកាន់ក្របខ័ណ្ឌ Premier League ។ ... Read More »

ដោយសារវិបត្តិប្រេងលើពិភពលោក,កម្ពុជាជួបកំណើនអតិផរណាទំនិញខ្ពស់បំផុត ៧,២%

ភ្នំពេញ៖ ដោយសារវិបត្តិឥទ្ធិពលសង្គ្រាមដែលរុស្ស៊ីលុកលុយអ៊ុយក្រែនបណ្ដាលឱ្យពិភពលោកជួបនឹងបញ្ហាសេដ្ឋកិច្ច ។ ក្នុងនោះប្រទេសកម្ពុជាយើងទទួលរងផលប៉ះពាល់ពីវិបត្តិប្រេងដល់ខ្លាំងក្លានេះដែរ ។ ដោយសារវិបត្តិប្រេងធ្វើឱ្យឥទ្ធិពលអតិផរណាបានមកក៏ជះឥទ្ធិ ពលដល់ហើយកម្ពុជានៅក្នុងរង្វង់៧,២០ ភាគរយដែលមិនធ្លាប់មានក្នុងរយៈពេលជាង១០ឆ្នាំមកនេះ។ ក្រោមឥទ្ធិពលនៃការកើនឡើងថ្លៃប្រេង និងម្ហូបអាហារពិភពលោក អតិផរណានៅកម្ពុជា បានកើនឡើងជាបន្តបន្ទាប់ដល់ ៧,២% នៅខែឧសភា ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ... Read More »

ខ្សែប្រយុទ្ធប៉ូឡូញ Lewandowski ចេញពី Bayern Munich ទៅ Barcelona ផ្លូវការក្នុងកិច្ចសន្យា៤ឆ្នាំ

ក្លិបអ្នកមានបុណ្យ Barcelona បានចុះហត្ថលេខាលើខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញ Robert Lewandowski ពី Bayern Munich ក្នុងកិច្ចសន្យារយៈពេល៤ឆ្នាំដែលមានតម្លៃ៥០លានអឺរ៉ូ (៤២.៦លានផោន) ។ កីឡាករវ័យ៣៣ឆ្នាំរូបនេះនៅសល់កុងត្រា១ឆ្នាំទៀតជាមួយក្លិបជើងឯកអាល្លឺម៉ង់ ប៉ុន្តែកាលពីខែឧសភាបាននិយាយថា “រឿងរបស់ខ្ញុំជាមួយ Bayern ... Read More »

កងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៩នាក់ពាក់ព័ន្ធករណីប្លន់យកម៉ូតូ

   ខេត្តបាត់ដំបង៖ កម្លាំងការិយាល័យជំនាញនៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង បានបើកការបង្រ្កាបករណីលួចមានស្ថានទម្ងន់ទោស( ប្លន់យកម៉ូតូ )មួយករណី ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន៩នាក់។       ប្រភពពីកម្លាំងកងរាជអាវុធហត្ថបានឱ្យដឹងថា នៅវេលាម៉ោង០៣និង៤០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចផ្លូវជាតិលេខ៥៧B ... Read More »

អគ្គនាយក​ស៉ីម៉ាក់ ​៖​ ដំណេីរឆ្ពោះទៅបញ្ចប់បញ្ហាគ្រាប់មីននៅខេត្តព្រះសីហនុនៅចុងខែកក្កដា​ ឆ្នាំ២០២២នេះ!

ភ្នំពេញ​៖​ លោក ហេង រតនា​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់)​ បានថ្លែង​សារនៅ​លេីបណ្ដាញសង្គមហ្វេសប៊ុក​ផ្ទាល់​ខ្លួន​នៅព្រលប់​ថ្ងៃ​អង្គារ​ទី​១៩ ខែកក្កដា​​ ឆ្នាំ២០២២នេះថា៖​ ដំណេីរឆ្ពោះទៅបញ្ចប់បញ្ហាគ្រាប់មីននៅខេត្តព្រះសីហនុនៅចុងខែកក្កដា​ ឆ្នាំ២០២២នេះ!   លោក​ ហេង​ រតនា​ ... Read More »

កម្មករម្នាក់ដេកស្លាប់ក្នុងការដ្ឋានសំណង់ខាងក្រោយកាស៊ីណូវីន នីស ក្រុងបាវិត

   ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នករួមការងារជាមួយគ្នា ហើយក៏រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានមកពិនិត្យមើលសពបុរសម្នាក់ដែលដេកស្លាប់នៅក្នុងការដ្ឋានសំណង់ខាងក្រោយកាស៊ីណូវីននីស សង្ស័យថាខ្យល់គរ។     ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៣និង២០នាទីរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នៅចំណុចការដ្ឋានសំណង់ខាងក្រោយកាស៊ីណូវីននីស ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។    ... Read More »

អាកាសធាតុក្តៅខ្លាំងបង្កឱ្យមានភ្លើងឆេះព្រៃនៅក្នុងតំបន់ជាច្រើននៅអឺរ៉ុប

កម្លាំងពន្លត់អគ្គិភ័យរាប់ពាន់នាក់ បានខិតខំទប់ស្កាត់ការរាលដាលនៃភ្លើងឆេះព្រៃ ដែលកើតឡើងនៅក្នុងតំបន់ជាច្រើនក្នុងទ្វីបអឺរ៉ុប ក្នុងនោះមាន អង់គ្លេស អេស្ប៉ាញ ព័រទុយហ្គាល់ បារាំងជាដើម…។ នៅក្នុងប្រទេសអេស្ប៉ាញ មានអាកាសយានិកម្នាក់ស្លាប់ក្នុងពេលយន្តហោះដឹកទឹកទៅពន្លត់ភ្លើងឆេះព្រៃហើយជួបគ្រោះថ្នាក់ក្នុងតំបន់ Foz Coa ប្រទេសអេស្ប៉ាញ ។ មន្ត្រីអេស្ប៉ាញបានបញ្ជាក់ថា ... Read More »

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយសាស្ត្រាចារ្យសកលវិទ្យាធិការ នៃសកលវិទ្យាល័យ Krirk និងជាសមាជិកក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី

ភ្នំពេញ​៖​ នៅវិមានសន្តិភាព ព្រឹកថ្ងៃពុធ ៧រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន ... Read More »

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញថ្វាយបង្គំសួរព្រះរាជសុខទុក្ខ សម្តេចព្រះឧត្តមមុនី ជា សំអាង

ខេត្តកណ្តាល ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញថ្វាយបង្គំ និងសួរព្រះរាជសុខទុក្ខ សម្តេចព្រះឧត្តមមុនី ជា សំអាង ព្រះមេគណខេត្តកណ្តាល ... Read More »

ក្រុមហ៊ុន Apple បានយល់ព្រមបង់ប្រាក់ចំនួន ៥០លានដុល្លារ ទាក់ទងនឹងបញ្ហាក្តារចុច ជាមួយកុំព្យូទ័រ MacBook

ភ្នំពេញ ៖ បើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Reuters កាលពីម្សិលមិញនេះបានឱ្យដឹងថាក្រុមហ៊ុន Apple បានយល់ព្រមបង់ប្រាក់ចំនួន ៥០លានដុល្លារដើម្បីដោះស្រាយបណ្តឹង ដែលរងការចោទប្រកាន់ពីអតិថិជនថា ក្រុមហ៊ុនបានដឹង និងលាក់បាំងអំពីបញ្ហាជាមួយនឹងក្តារចុចប្រភេទ “butterfly” នៅលើកុំព្យូទ័រយួរដៃ MacBook ដែលងាយនឹងខូច។ ... Read More »

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀននៅស្រុកត្រាំកក់

ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនក្រោយឆែកឆេររកឃើញមានថ្នាំញៀន០៨កញ្ចប់តូចនៅលើខ្លួន ។ យោងតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ បានឱ្យដឹងថា កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ដោយមានបទបញ្ជាយ៉ាងមើងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ... Read More »

សម្តេចក្រឡាហោម ស ខេង សម្រេចបង្កើតក្រុមការងារតាមដានការដោះស្រាយសំណើ សំណូមពរ និងមតិយោបល់របស់មហាជនក្នុង Facebook Page

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចបង្កើតក្រុមការងារតាមដានការដោះស្រាយសំណើ សំណូមពរ និងមតិយោបល់របស់មហាជនក្នុង Facebook Page ឬហៅថា «ក្រុមការងារហ្វេសប៊ុកសម្តេចក្រឡាហោម ស ... Read More »

ប្រជាពលរដ្ឋចំនួន ៧៧គ្រួសារ​ ស្ថិតក្នុងខណ្ឌបឹងកេងកង ទទួល​អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ភ្នំពេញ​៖​ អនុសាខាកាកបាទក្រហមខណ្ឌបឹងកេងកង លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌ និងជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌបឹងកេងកង ព្រមទាំងសមាជិក សមាជិកាអនុសាខាកាកបាទក្រហមខណ្ឌបឹងកេងកង នាព្រឹកថ្ងៃពុធ ៧ រោច ខែអាសាឍ ឆ្នាំខាល​ ... Read More »

បុគ្គលិកកាស៊ីណូម្នាក់លោតពីលើអគារជាន់ទី៨មិនដឹងមូលហេតុ

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់សន្តិសុខនិងបុគ្គលិកបម្រើការងារក្នុងកាស៊ីណូម៉ុកបាយទាំងព្រឹក ខណៈដែលបុរសជនជាតិវៀតណាមម្នាក់បានលោតសម្លាប់ខ្លួនពីលើអគារជាន់ទី៨ដោយមិនទាន់ដឹងពីមូលហេតុ។     ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៩ ខែ កក្កដា ឆ្នាំ២០២២ក្នុងបរិវេណកាស៊ីណូម៉ុកបាយ ដែលមានទីតាំងស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។     ... Read More »

រុស្ស៊ីបង្កើនកិច្ចសហប្រតិបត្តិការជាមួយអុីរ៉ង់ទប់ទល់លោកខាងលិច

ប្រធានាធិបតីរុស្ស៊ីលោកពូទីន បានជួបពិភាក្សាជាមួយមេដឹកនាំជាន់ខ្ពស់អុីរ៉ង់ លោក Ayatollah Ali Khamenei នៅក្នុងរដ្ឋធានីតេអេរ៉ង់។ នៅក្នុងជំនួបពិភាក្សាគ្នានោះ ប្រធានាធិបតីពូទីនបានបញ្ជាក់ពីសារៈសំខាន់នៅក្នុងទំនាក់ទំនងទ្វេភាគីក្នុងពេលរុស្ស៊ីរងគំនាបយ៉ាងខ្លាំងពីបណ្តាប្រទេសលោកខាងលិច។ ចំណែកមេដឹកនាំអុីរ៉ង់ លោក Ayatollah Ali Khamenei បានប្រាប់ប្រធានាធិបតីរុស្ស៉ី ... Read More »

លោកបណ្ឌិត​ ហ៊ុន​ ម៉ាណែត​ បានអញ្ជេីញជាអធិបតីក្នុងពិធីសំណេះសំណាលប្រគល់ផ្ទះចំនួន១២៥ខ្នង ជូនអតីតយុទ្ធជន នៅតំបន់ដីសម្បទានសង្គមកិច្ច នៅឃុំចុងកាល់ ស្រុកចុងកាល់

ខេត្តឧត្តរមានជ័យ ៖ លោកបណ្ឌិត​ ហ៊ុន​ ម៉ាណែត​ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា​ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជេីញជាអធិបតីក្នុងពិធីសំណេះសំណាលប្រគល់ផ្ទះចំនួន១២៥ខ្នង ជូនអតីតយុទ្ធជន នៅតំបន់ដីសម្បទានសង្គមកិច្ច ... Read More »