ព័ត៌មានទាន់ហេតុការណ៍៖
'

អ្នកល្មើសវិធានការសុខាភិបាល​ និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី០៥ ខែវិច្ឆិកា​​!​ អប់រំផ្សព្វផ្សាយច្បាប់​ ៣៣៧ទីតាំង ,អប់រំតាមគោលដៅចរាចរណ៍ ២៩០នាក់(យានយន្ត ១៩១គ្រឿង),ខណៈការអនុវត្តវិធានការច្បាប់​(គ្មាន​)

ភ្នំពេញ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពីសេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​០៦ ខែវិច្ឆិកា​​​ ឆ្នាំ​២០២១នេះ​ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី០៥ ខែវិច្ឆិកា​​​ ឆ្នាំ​២០២១​។  ​ជាក់ស្ដែង​បេី​យោង​​សេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​ ស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ... Read More »

ឱសថព្យាបាលកូវីដ-១៩ របស់ក្រុមហ៊ុនPfizer មានប្រសិទ្ធភាពដល់ទៅ៨៩%

ក្រុមហ៊ុនឱសថអាមេរិក Pfizer បានប្រកាសថា ប្រភេទថ្នាំលេបព្យាបាលកូវីដ-១៩ មានប្រសិទ្ធភាពទប់ស្កាត់មិនឲ្យធ្លាក់ខ្លួនឈឺធ្ងន់ ឬស្លាប់ ក្រោយឆ្លងកូវីដ-១៩ រហូតដល់៨៩%។ នេះជាជោគជ័យយ៉ាងធំធេង ក្នុងការបន្តរស់នៅជាមួយកូវីដ-១៩ ដូចជាជម្ងឺផ្តាសាយផ្សេងទៀត ។ លទ្ធផលនៃការធ្វើតេស្តឱសថ ប្រឆាំងវីរុសកូវីដ-១៩ មានឈ្មោះ ... Read More »

កម្ពុជា! បន្តរកឃើញករណីឆ្លងកូវីដ-១៩ថ្មី​​ចំនួន​ ៧៣នាក់(PCR) និង​​អ្នក​ជាសះស្បើយ​ ៧៨នាក់​ ខណៈ​អ្នកជំងឺកូវីដ​ស្លាប់​ ០៦នាក់​(០៤ នាក់ មិនបានចាក់វ៉ាក់សាំង)

​​​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​០៦ ខែវិច្ឆិកា​​​​​​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៧៣នាក់(PCR) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ៧៨នាក់ និងករណីស្លាប់​ ០៦នាក់​ (០៤នាក់ មិនបានចាក់វ៉ាក់សាំង)។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមអង្គកឋិនទាន នៅវត្តមុនីសុវណ្ណ ហៅចំពុះក្អែក

ភ្នំពេញ ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញបានអញ្ជើញចូលរួមអង្គកឋិនទាននៅ វត្តមុនីសុវណ្ណ ហៅចំពុះក្អែក ស្ថិតនៅក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃសៅរ៍ ... Read More »

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមកិត្តិនិតិកោសលបណ្ឌិត ងួន ញ៉ិល

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមកិត្តិនិតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា ដែលបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណី ពុទ្ធសាសនា នៅគេហដ្ឋាននៃសព នៅព្រឹកថ្ងៃទី ... Read More »

រដ្ឋបាលស្រុកបន្ទាយស្រី រៀបចំពិធីដាល់អំបុក​រយៈ​ពេល៣ថ្ងៃ ក្នុងបរិវេណបរិមណ្ឌល(រង្វង់មូល)បន្ទាយស្រី

ខេត្តសៀមរាប ៖ យោងតាមអត្ថបទ និង រូបភាពពី៖ លោក ជា ស្រស់ និងកែសម្រួលអត្ថបទពី ៖ លោក លីវ សាន្ត នៃមន្ទីរព័ត៌មានខេត្តសៀមរាប បានបញ្ជាក់អោយដឹងថា, ... Read More »

នគរបាលចុះហាមឃាត់ អប់រំចំពោះអ្នកផឹកស៊ីឡូឡា ដាក់ធុងបាស រំពងសំឡេង រំខានដល់អ្នកជិតខាង ទាំងយប់ !

ខេត្តកណ្ដាល ៖ ក្រោមការបញ្ជាដឹកនាំដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល គឺក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមធ្វេីការឆ្លើយតបជូនសាធារណជន និងម្ចាស់គណនីហ្វេសប៊ុក សុំមិនបញ្ចេញឈ្មោះ ដែលបានរាយការណ៍ក្នុងប្រអប់សារផេកស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានខ្លឹមសារថា៖  គោរពជម្រាបសួរលោកអ៊ំ ... Read More »

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្ញើសាររំលែកទុក្ខ ក្រុមគ្រួសារ លោកកិត្តិនីតិកោសលបណ្ឌិត ងួង ញ៉ិល

ភ្នំពេញ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្ញើសាររំលែកទុក្ខក្រុមគ្រសារ របស់លោកកិត្តិនីតិកោសលបណ្ឌិត ងួន ញិល អនុប្រធានទី១ នៃរដ្ឋសភា ដែលបានទទួលមរណភាពនៅថ្ងៃសុក្រ ទី៥ ខែ វិច្ឆិកា ឆ្នាំ ... Read More »

លោក ឡេង ប៉េងឡុង បានអញ្ជើញដឹកនាំគណៈប្រតិភូអគ្គលេខាធិការដ្ឋានរដ្ឋសភា ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព លោកកិត្តិនីតិកោសលបណ្ឌិត ងួន ញិល

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែវិឆ្ឆិកា ឆ្នាំ២០២១ លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានអញ្ជើញដឹកនាំគណៈប្រតិភូអគ្គលេខាធិការដ្ឋានរដ្ឋសភា ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព លោកកិត្តិនីតិកោសលបណ្ឌិត ងួន ញិល អនុប្រធានទី១ នៃរដ្ឋសភា ... Read More »

ទីបំផុតក្រោយការជួយផ្សព្វផ្សាយពីបងប្អូនមហាជន សមត្ថកិច្ចបានរកឃើញក្រុមគ្រួសារ និងអត្តសញ្ញាណរបស់ម្ចាស់ម៉ូតូ ដែលសង្ស័យលោតទឹកពីលើស្ពាន គីហ្សូណានោះឃើញហើយ

ខេត្ត​កំពង់ចាម​ ៖​ រហូតមកដល់ព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពីសមត្ថកិច្ចយើងបានផ្សព្វផ្សាយស្រាវជ្រាវស្វែងរកឃើញក្រុមគ្រួសារ និងអត្តសញ្ញាណម្ចាស់មធ្យោបាយខាងលើ មានឈ្មោះ ខន ធារៈ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិប្រសំ ឃុំរអាង ស្រុកកំពង់ចាម ... Read More »

យុវជនម្នាក់ត្រូវជនសង្ស័យភ្ជង់ប្លន់យកម៉ូតូហុងដាប៊ីតមួយគ្រឿង បានសម្រេច នៅខណ្ឌសែនសុខ

ភ្នំពេញ៖ ជនសង្ស័យប្រដាប់អាវុធ ពីរនាក់ជិះម៉ូតូមួយគ្រឿងបានធ្វើសកម្មភាពជិះដេញយុវជនម្នាក់ជិះម៉ូតូហុងដាប៊ីត មួយគ្រឿង រួចដកកាំភ្លើងភ្ជង់ប្លន់យកម៉ូតូបានសម្រេច ហើយជិះគេចខ្លួនបាត់ដោយសុវត្ថិភាព។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ យប់ថ្ងៃទី ៥ ខែវិច្ឆិកាឆ្នាំ ២០២១នៅតាមបណ្ដោយផ្លូវបេតុងមួយកន្លែងស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ ... Read More »

ប្រេីប្រាស់គ្រឿងញៀនដល់កម្រិតទាញកាំបិតកាប់ប្រជាការពាររបួសម្នាក់ត្រូវពលរដ្ឋព្រួតវាយរបួសធ្ងន់

ភ្នំពេញ​៖ ​បុរសម្នាក់ប្រេីប្រាស់គ្រឿងញៀនដល់កម្រិតទាញកាំបិតដេញកាប់ប្រជាពលរដ្ឋនិងប្រជាការពារដែលចុះអន្តរាគមន៍ឃាត់បណ្តាលឱ្យរបួសម្នាក់ទេីបធ្វេីឱ្យពលរដ្ឋទ្រាំលែងបានព្រួតវាយម្នាក់មួយដៃមួយជេីងបណ្តាលឱ្យរងរបួសធ្ងន់។  ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៨យប់​ ថ្ងៃទី៥​ ខែវិច្ឆិកា​ ឆ្នាំ២០២១​ នៅចំណុចផ្លូវលេខ២៧១​ កែងផ្លូវេខ១៨២​ ក្នុងសង្កាត់ទឹកល្អកទី៣​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​។  តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ប្រដាប់ដោយកាំបិតប៉័ងតោមួយដេីមដេញកាប់ប្រជាពលរដ្ឋនិងអ្នកដំណេីរតាមដងផ្លូវបង្កឱ្យមានការភ្ញាក់ផ្អេីល​ ភ្លាមនោះកម្លាំងប្រជាការពារសង្កាត់ទឹកថ្លាបានចុះអន្តរាគមន៍ឃាត់ខ្លួនតែត្រូវជននោះកាប់ប្រហារបណ្តាលឱ្យរងរបួសម្នាក់​ ទេីបប្រជាពលរដ្ឋទ្រាំលែងបាននាំគ្នាព្រួតដេញវាយវិញរងរបួសធ្ងន់។  ... Read More »

រថយន្តFORD RANGERបុករថយន្តមួយគ្រឿងទៀតពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ រួចបើករត់គេចខ្លួនបាត់ស្រមោលសល់តែស្លាកលេខរថយន្តនៅកន្លែងកើតហេតុ

ភ្នំពេញ ៖ រថយន្ត4RUNNERមួយគ្រឿងរងការខូចខាតយ៉ាងដំណំ ខណៈដែលធ្វើដំណើរត្រឡប់ទៅផ្ទះស្រាប់តែត្រូវរថយន្តមួយគ្រឿងទៀតម៉ាកFORD RANGERបុកពេញទំហឹងហើយរថយន្តបង្កបើករត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែស្លាកលេខរថយន្តនៅកន្លែងកើតហេតុ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង០០នាទីយប់ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្ដោយផ្លូវR8 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ... Read More »

បើករថយន្តខ្វះការប្រុងប្រយ័ត្នរេចង្កូតបុករថយន្តមួយគ្រឿងទៀតរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តដឹកម៉ាសុីនខ្យល់មួយគ្រឿងខ្វះការប្រុងប្រយ័ត្នរេចង្កូតជ្រុលទៅបុករថយន្តមួយគ្រឿងទៀតដែលចតនៅចិញ្ចើមផ្លូវបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍ថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៤០នាទីយប់ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្ដោយផ្លូវ២០១១ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តព្រូសមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2AW. 5496បើកបរដោយបុរសម្នាក់រួមដំណើរជាមួយនឹងគ្រួសារធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ... Read More »

ឆេះប្រអប់កាប៊ីនភ្លេីងផ្អេីលសមត្ថកិច្ចនិងក្រុមរថយន្តពន្លត់អគ្គិភ័យចុះអន្តរាគមន៍

ភ្នំពេញ​៖​ ហេតុការណ៍​គ្រោះអគ្គិភ័យមួយបានឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចហៅក្រុមរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍ដោយប្រអប់កាប៊ីនភ្លេីងមួយបានឆ្លងចរន្តអគ្គិសនីបង្កជាអណ្តាតភ្លេីង​ កាលពីវេលាម៉ោង១០យប់​ ថ្ងៃទី៥​ ខែវិច្ឆិកា​ ឆ្នាំ២០២១​ នៅចំណុចរវង្វង់មូលទួលគោកចាស់​ តាមបណ្តោយផ្លូវលេខ២៨៩​ ក្នុងសង្កាត់បឹងកក់ទី២​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​។  តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញប្រអប់កាប៊ីនភ្លេីងខាងលេីមានផ្ទុះឆ្លងចរន្តបែកផ្កាភ្លេីង​ និងបង្កជាអណ្តាតភ្លេីងឆេះយ៉ាងសន្ធោសន្ធៅ​ ភ្លាមនោះមានបងប្អូនប្រជាពលរដ្ឋដែលនៅក្បែរនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យជាច្រេីនមកបាញ់ពន្លត់ហេីយភ្លេីងក៏រលត់ទៅវិញ។  ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន សូមគោរពជូនពរក្នុងឱកាសថ្ងៃខួបកំណើត សម្តេចពិជ័យសេនា ទៀ បាញ់ គម្រប់ខួប៧៦ ឈានចូល៧៧ឆ្នាំ

ភ្នំពេញ ៖ ក្នុងទិវាចម្រើនជន្មាយុដ៏ឧត្តុង្គឧត្តម ប្រកបដោយមហានក្ខត្តឫក្សវិសេសវិសាល នាថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ វង្ស ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធ លោកបណ្ឌិត ងួន ញិល អនុប្រធានទី១ នៃរដ្ឋសភា

ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ២ កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ... Read More »

ស្ថានទូតចិនប្រចាំកម្ពុជា ៖ ធ្វើឱ្យមិត្តភាពចិននិងកម្ពុជារឹងជាងដែក មាំជាងថែប

ភ្នំពេញ៖ ស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានបរិយាយថា, នាថ្ងៃទី៤ ខែវិច្ឆិកា ក្នុងសន្និសីទសារព័ត៌មានមួយរបស់ក្រសួងការបរទេសចិន មានសារព័ត៌មានបានលើកឡើងថា ក្រោមការជួយរបស់ចិន កម្ពុជាទទួលបានសមិទ្ធផលយ៉ាងធំធេងក្នុងកិច្ចទប់ស្កាត់ជំងឺវីរុសកូវីដ ហើយអត្រានៃការចាក់វ៉ាក់សាំងកូវីដឈានមុខគេក្នុងចំណោមប្រទេសអាស៊ាន។ សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន ... Read More »

វីឡាទោលប្រណិត ១៥មុឺនដុល្លារ ក្នុងតំបន់៦អា

គម្រោងអភិវឌ្ឃន៍លំនៅដ្ឋានដ៏ធំមួយនៅក្នុងតំបន់ ៦អា ដែលកំពុងទទួលបានការចាប់អារម្មណ៏ និង គាំទ្រពីសំណាក់អតិថិជនយ៉ាងច្រើនទើបតែបានប្រកាសលក់បញ្ចប់គម្រោង ដីឡូតិ៍របស់ខ្លួនអស់ជាស្ថាពរ​កាលពីខែតុលាថ្មីៗនេះ  បុរី អាម៉ូរី ៧មករា​ ហាក់មានសន្ទុះលោតខ្ពស់គួរអោយកត់សម្គាល់ ជាមួយនិងការប្រកាសបើកបង្ហាញវីឡាទោល គំរូរបស់ខ្លួន​បន្ថែមទៀត​នៅក្នុងខែវិច្ឆការនេះ​។ ស្របពេលដែលសេដ្ឋកិច្ចប្រទេសត្រូវបានប្រកាសអោយបើកដំណើរការឡើងវិញ ក្នុងពេលថ្មីៗនេះ បុរី ... Read More »

ក្រសួងអប់រំកំណត់យកថ្ងៃទី២៧ ខែធ្នូ ជាថ្ងៃប្រឡងបាក់ឌុប , ប្រឹងណាយុវជន យុវតី ថ្នាក់ទី១២ !

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងអប់រំលោក រស់ សុ វាចា បានសារព័ត៌មានឲ្យដឹងថា , ក្រសួងបាន សម្រេចកំណត់យកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ជាថ្ងៃប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬ បាក់ឌុប។ ការកំណត់យកថ្ងៃទី២៧ ខែធ្នូនេះ ... Read More »

ព្រះមហាក្សត្ររាជានុញ្ញាតដល់ឯកអគ្គរដ្ឋទូតបារាំងថ្មីថ្វាយសារតាំងដើម្បីក្លាយជាឯកអគ្គរដ្ឋទូតពេញសិទ្ធិនៅកម្ពុជា !

ភ្នំពេញ៖ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ កម្ពុជា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានឱ្យលោក Jacques Pellet (ហ្សាក់រ៉ឺឡេ) ចូលក្រាប ថ្វាយបង្គំគាល់ថ្វាយសារតាំង នៅព្រះទីនាំងទេវា វិនិច្ឆ័យព្រះបរមរាជវាំង វេលាម៉ោង១១ព្រឹក ... Read More »

សេចក្តីជូនដំណឹង ស្តីពី”ពិធីប្រកាសដាក់ឱ្យអនុវត្តកម្មវិធីបណ្តុះបណ្តាលអក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍កម្ពុជា”

ភ្នំពេញ៖ ដើម្បីឆ្លើយតបនឹងតម្រូវការនៃការប្រើប្រាស់បច្ចេកទេសដើម្បីស្ដារ និងលើកស្ទួយវិស័យទេសចរណ៍ ក្នុង និងក្រោយវិបត្តិកូវីដ-១៩ ក្រសួងទេសចរណ៍ សហភាពសហព័ន្ធយុវជនកម្ពុជា និងមជ្ឈមណ្ឌលកម្ពុជា ៤.០ មានកិត្តិយសសូមជម្រាបជូនសាធារណជន និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឱ្យបានជ្រាបថា ក្រសួងទេសចរណ៍ សហភាពសហព័ន្ធយុវជនកម្ពុជា និងមជ្ឈមណ្ឌលកម្ពុជា ៤.០ នឹងរៀបចំ“ពិធីប្រកាសដាក់ឱ្យអនុវត្តកម្មវិធីបណ្តុះបណ្តាលអក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍កម្ពុជា” ... Read More »

វៀតណាមបង្កើនសកម្មភាពចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ជូនពលរដ្ឋ

វៀតណាម បានបង្កើនការចាក់វ៉ាក់សាំងជូនពលរដ្ឋដើម្បីគ្រប់គ្រងការឆ្លង យ៉ាងមានប្រសិទ្ធភាពនិងបើកទ្វារសេដ្ឋកិច្ចឡើងវិញ។ កាលពីថ្ងៃទី ៤ខែវិច្ឆិកា វៀតណាម បានចាក់វ៉ាក់សាំងជូនពលរដ្ឋដល់ទៅ 1.365.149 ដូស ក្នុងមួយថ្ងៃ។ សរុបនៅទូទាំងប្រទេសចាក់វ៉ាក់សាំងបានជាង ៨៦,៣លានដូសហើយ ក្នុងនោះអ្នកចាក់ដូសទីមួយមាន ជាង ៥៩,៣លាននាក់ ... Read More »

យោធិននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ២១នាក់ ត្រូវបានដាក់ឲ្យចូលនិវត្តន៍ ព្រមគ្នាជាមួយយោធិននៃកងរាជអាវុធហត្ថ ជាង១០០នាក់ផ្សេងទៀត ទូទាំងប្រទេស

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ អាវុធហត្ថរាជធានីខេត្តទាំង២៥ បានរៀបចំពិធីសំណេះសំណាល បំពាក់ឋានន្តរសក្តិ ជូនដល់យោធិននៃកងរាជអាវុធហត្ថសោធននិវត្តន៍ និងពិកា ១៣៥នាក់ ត្រៀមផ្ទេរចេញក្នុងឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង ... Read More »

កូនម្ចាស់ផ្ទះយកដបអាល់កុលលាងដៃរួចយកដែកកេះមកកេះលេងមិនប្រយ័ត្នឆេះផ្ទះមួយខ្នងទាំងព្រឹក

ខេត្តស្វាយរៀង: មានការភ្ញាក់ផ្អើលទាំងព្រឹកដល់អ្នកភូមិនិងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៍ជួយដងទឹកនិងបាញ់ពន្លត់អកុសលហួសពេលទៅហើយខណៈកូនម្ចាស់ផ្ទះបានយកដបទឹកអាកុលលាងដៃនិងយកដែកកេះ មកកេះ លេងបណ្ដាលឱ្យភ្លើងឆេះក៏បោះដបអាល់កុលនោះទៅចំរោងចំបើង ឆាបឆេះ តែម្ដង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៥៣នាទីព្រឹកថ្ងៃទី០៥  ខែវិច្ឆិកា  ឆ្នាំ២០២១ ស្ថិតនៅភូមិសែនត ឃុំចន្រ្ទា ស្រុកចន្រ្ទា។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ស្លូត ស៊ន់ ... Read More »

តំណាងរាស្ត្រអាមេរិកចង់ផ្តល់ជំនួយយោធា ២០ពាន់លានដុល្លារឲ្យតៃវ៉ាន់

ក្រុមតំណាងរាស្ត្រអាមេរិកមកពីគណបក្សសាធារណរដ្ឋស្នើផ្តល់ជំនួយយោធា ដល់កោះតៃវ៉ាន់មានទឹកប្រាក់២ពាន់លានដុល្លារ ក្នុងរយៈពេល១០ឆ្នាំ ដើម្បីជួយកោះនេះការពារខ្លួន។សមាជិកព្រឹទ្ធសភាអាមេរិក លោក Jim Risch បានស្នើច្បាប់ជួយដល់កោះតៃវ៉ាន់ ដោយទទួលបានការគាំទ្រពីសមាជិកព្រឹទ្ធភាផ្សេងទៀត មានដូចជា Mike Crapo, John Cornyn, Bill ... Read More »

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងឧត្តមានជ័យ ដាក់ចេញបទបញ្ជាយ៉ាងម៉ឺងមាត់ត្រូវយកចិត្ដទុកដាក់ក្នុងការងារចេញល្បាត យាម ត្រួតពិនិត្យ គ្រប់ចំណុចគោលដៅដែលបានកំណត់

ខេត្តឧត្តរមានជ័យ៖ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ ឧត្តមសេនីយ៍ទោ តន់ ញាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងមាត់ ដល់កងកម្លាំងតាមបណ្តាកងឯកភាពចំណុះទាំងអស់ ត្រូវយកចិត្ដទុកដាក់សហការជាមួយកងកម្លាំងចម្រុះក្នុងការរឹតបណ្តឹង ល្បាត នៅតាមខ្សែបន្ទាត់ព្រំដែន ការពារឲ្យបានការលួចឆ្លងដែន និងបទល្មើសគ្រប់ប្រភេទ ... Read More »

ពិរុទ្ធជន ម៉ាន់ ស៊ីនឿន (MANN SINOEUN) ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាមដីកាបង្គាប់ឱ្យចាប់ខ្លួន របស់ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ !(មានវីដេអូ)

ភ្នំពេញ+ប៉ៃលិន៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងនគរបាលខេត្តប៉ៃលិន បានចាប់ខ្លួនបុរសម្នាក់ ពីបទករណីឆបោក តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ពីខេត្តប៉ៃលិន យកមករាជធានីភ្នំពេញ។ សូមបញ្ជាក់ថា ឈ្មោះ ម៉ាន់ ស៊ីនឿន (MANN SINOEUN) ... Read More »

ចិនបញ្ជូនផ្កាយរណបដំបូងបង្អស់ដើម្បីបម្រើកម្មវិធីអភិវឌ្ឍន៍ប្រកបដោយចីរភាព

នៅថ្ងៃទី ៥ខែវិច្ឆិកានេះ ចិនបានបាញ់បង្ហោះផ្កាយរណបស្រាវជ្រាវ ផែនដី ប្រភេទ SDGSAT-1នៅវេលាម៉ោង ១០ និង ៩នាទី ដោយបាញ់ចេញពី មូលដ្ឋានបង្ហោះផ្កាយរណប Taiyuan នៃខេត្ត Shanxi របស់ប្រទេសចិន។ ... Read More »

លោកនេត ភក្រ្តា ៖ ឈ្លូសយក្សប្រភេទសត្វកម្ររងគ្រោះជិតផុតពូជខ្លាំងត្រូវបានរកឃើញជាលើកដំបូងនៅក្នុងតំបន់ការពារធម្មជាតិនៃប្រទេសកម្ពុជាក្នុងរយៈពេលជិត ៣០ ឆ្នាំ

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ លោក នេត ភក្រ្តា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានបញ្ជាក់ឱ្យដឹងថា, ឈ្លូសយក្សប្រភេទសត្វកម្ររងគ្រោះជិតផុតពូជខ្លាំងត្រូវបានរកឃើញជាលើកដំបូងនៅក្នុងតំបន់ការពារធម្មជាតិនៃប្រទេសកម្ពុជាក្នុងរយៈពេលជិត ៣០ ឆ្នាំចាប់តាំងពីពេលដែលអ្នកជំនាញបានរកឃើញលើកដំបូងនៅឆ្នាំ១៩៩៤ក្នុងប្រទេសវៀតណាម និងឡាវនៅតាមជួរភ្នំអាណាម សត្វ«ឈ្លូសយក្ស»ជាភាសាបច្ចេកទេស ... Read More »