ព័ត៌មានទាន់ហេតុការណ៍៖
'

លោក​ ជិន​ ម៉ាលីន​ សំណួរប្រឡង Mid Term ងាយៗសម្រាប់កូនសិស្សខ្ញុំថ្នាក់វិទ្យាសាស្រ្តនយោបាយល្ងាចនេះ!

ភ្នំពេញ​៖​ លោក​ ជិន​ ម៉ាលីន​ រដ្ឋលេខាធិការ​និងជាអ្នកនាំពាក្យក្រសួង​យុត្តិធម៌​ បានថ្លែង​សារនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ​ នៅរសៀល​ថ្ងៃ​សុក្រ​ទី​២៥​ ខែកុម្ភៈ​ ឆ្នាំ​២០២២នេះថា៖​ សំណួរប្រឡង Mid Term ងាយៗសម្រាប់កូនសិស្សខ្ញុំថ្នាក់វិទ្យាសាស្រ្តនយោបាយល្ងាចនេះ! លោក​ ជិន​ ... Read More »

អ៊ុយក្រែនបំផ្លាញស្ពានទប់ស្កាត់ទាហានរុស្ស៊ីចូលមករដ្ឋធានីកៀវ

ក្រសួងការពារជាតិអ៊ុយក្រែនបានប្រកាសថា បានបំផ្លាញស្ពានដ៏សំខាន់មួយកន្លែងដើម្បីទប់ស្កាត់កម្លាំងទាហានរុស្ស៊ីឆ្ពោះទៅមុខកាន់តែខ្លាំងចូលដល់រដ្ឋធានី Kiev។ តាមការប្រកាសរបស់ក្រសួងការពារជាតិអ៊ុយក្រែន ស្ពានដែលត្រូវបំផ្លាញចោលនោះគឺឆ្លងទន្លេ Teteriv ក្នុងតំបន់ Ivankiv មានចម្ងាយពីរដ្ឋធានីកៀវប្រមាណ៥០គីឡូម៉ែត្រនៅភាគខាងជើង ។ មន្ត្រីអាមេរិកបានប្រកាសថា ពេលនេះកម្លាំងទាហានរុស្ស៊ីនៅចម្ងាយពីរដ្ឋធានីអ៊ុយក្រែនតែ៣២គីឡូម៉ែត្រប៉ុណ្ណោះ។ ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីការបរទេសអាមេរិក Antony ... Read More »

អគ្គនាយកស៊ីម៉ាក់​៖​ មានសង្គ្រាមមានសោកវិនាសកម្ម!

ភ្នំពេញ​៖​ មានសង្គ្រាមមានសោកវិនាសកម្ម! សង្គ្រាមរវាងរុស្សុីនិងអ៊ុយក្រែន​ទេីបតែចាប់ផ្តេីមនៅថ្ងៃទី២៤​ កុម្ភ:​ ២០២២​ ម្សិលមិញ ដោយមានមនុស្សស្លាប់និងរបួសជាង៣០០នាក់ហេីយ! នេះបេី​តាមប្រភពព័ត៌មានពី​លោក ហេង រតនា​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់)​ បានបញ្ជាក់នៅ​លេីបណ្ដាញសង្គមហ្វេសប៊ុក​ផ្ទាល់​ខ្លួន​នៅថ្ងៃសុក្រទី​២៥​ ខែកុម្ភៈ​ ឆ្នាំ​២០២២។  ... Read More »

លោក សុខ លូ អភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលស្រុកបវេល

ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃសុក្រទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលស្រុកបវេល ខេត្តបាត់ដំបង ... Read More »

កម្មវិធីមេរោគ Xenomorph កំពុងតែរីករាលដាលតាមរយៈ Play Store

ភ្នំពេញ ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិនៅព្រឹកថ្ងៃទី ២៥ ខែកុម្ភៈឆ្នាំ ២០២២ បានបញ្ជាក់ឲ្យដឹងថា, កាលពីពេលថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវបានរកឃើញកម្មវិធីមេរោគ Xenomorph ដែលជាមេរោគប្រភេទ Trojan ដែលមានគោលដៅសម្រាប់ប្រមូលព័ត៌មានសំខាន់ៗពីការប្រើប្រាស់កម្មវិធីធនាគារចំនួន ៥៦ ... Read More »

បាត់ខ្លួនពីផ្ទះ៣យប់ប្រទះឃើញសពអណ្តែតទឺកទន្លេសាបនៅគីឡូម៉ែត្រលេខ៦

   ភ្នំពេញ៖ សពបុរសម្នាក់មានលក្ខណៈហើមស្អុយទៅហើយត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញអណ្តែតទឹកទន្លេសាប បន្ទាប់ពីបាត់ខ្លួនអស់រយៈពេល៣យប់មក។    ហេតុការណ៍ប្រទះឃើញសាកសពនេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ១០និង១៥នាទី ព្រឹកថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២២ នៅចំណុចច្រាំងទន្លេសាបស្ថិតក្នុងក្រុមទី៥ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ... Read More »

UEFA នឹងផ្លាស់ប្តូរការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League បន្ទាប់ពីមានវិបត្តិរុស្ស៊ី-អ៊ុយក្រែន

សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA នឹងផ្លាស់ប្តូរទីតាំងប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ឆ្នាំ២០២២ចេញពីទីក្រុង St Petersburg បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីទៅលើអ៊ុយក្រែន។ ការ​សម្រេច​ចិត្ត​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​បន្ទាន់​នៅ​ថ្ងៃ​សុក្រ​របស់​ស្ថាប័ន​គ្រប់គ្រង​បាល់ទាត់​អឺរ៉ុប។ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ដែលនឹងត្រូវប្រកួតនៅកីឡដ្ឋាន Gazprom Arena ... Read More »

តុលាការផ្ដន្ទាទោសជនត្រូវចោទ សូយ ចាន់សឿនដាក់ពន្ធនាគារ៨ខែនិងបង្គាប់ឱ្យសងជំងឺចិត្ត២០លានរៀល

     ភ្នំពេញ ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក ធាម ច័ន្ទពិសិដ្ឋ នៅថ្ងៃទី ២៥កុម្ភៈ ឆ្នាំ២០២២នេះ បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសអតីតផ្កាយ២ សូយ ចាន់សឿន ដាក់ពន្ធនាគារកំណត់៨ខែ ... Read More »

ជនជាតិថៃប្រុសស្រី០២នាក់ជួញដូរគ្រឿងញៀនត្រូវនគរបាលឃាត់ខ្លួន

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលការិយាល័យ ជំនាញប្រឆាំងគ្រឿងញៀន និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បានឃាត់ខ្លួនជនជនជាតិថៃប្រុសស្រីចំនួន០២នាក់ រួមទាំងវត្ថុតាងមួយចំនួនធំ នៅចំណុចបន្ទប់ជួលមួយកន្លែង ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត  ... Read More »

តារាហូលីវូដ Angelina Jolie ថា”កម្ពុជាជាប្រទេសដ៏អស្ចារ្យសម្រាប់ខ្ញុំ និងគ្រួសាររបស់ខ្ញុំ”

ភ្នំពេញ៖ ប៉ុន្មានថ្ងៃកន្លងមកនេះមានការចាប់អារម្មណ៍ខ្លាំងនៅលើវត្តមានតារាសម្តែងអន្តរជាតិលោកស្រី Angelina Jolie ដែលបានបង្ហាញវត្តមាននៅលើទឹកដីនៃខេត្តសៀមរាប ខេត្តបាត់ដំបង និងរាជធានីភ្នំពេញ។ ធ្វើឲ្យគេកំពុងចាប់អារម្មណ៍នៅពេលនេះក្រោយពីលោកស្រីបានបញ្ចេញសារដ៏រំភើបដែលប្រជាជនកម្ពុជាបានលឺហើយពិតជាពេញចិត្តខ្លាំង។    លោកស្រី Angelina Jolie ទម្លាយអារម្មណ៍ពិតលើគណនីសង្គមរបស់ខ្លួន យ៉ាងវែង ពេញដោយខ្លឹមសារបង្កប់ក្ដីរំភើបដូចតទៅ៖«ប៉ុន្មានថ្ងៃនៅប្រទេសកម្ពុជាក្នុងចំណោមប្រជាជនដែលពោរពេញដោយភាពកក់ក្ដៅ ... Read More »

សត្វ​ព្រៃ​ និងសត្វអណ្តើកសមុទ្រ​ ត្រូវ​បាន​លោកឧកញ៉ា ទៀ វិចិត្រ បន្តយកទៅលែង

ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជន​គណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ កាលពីពេលថ្មីៗនេះ​ បាននាំយកសត្វព្រៃ​ និងសត្វ​អណ្តើក​សមុទ្រ​(​ក្រាស់​)​ ទៅលែង​ឱ្យ​រស់រានមានជីវិតវិញ។  ជាក់ស្ដែង​កាលពី​​រសៀល​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២២ លោក​ឧកញ៉ា ទៀ វិចិត្រ ... Read More »

ប្រធានាធិបតីអ៊ុយក្រែន បង្ហាញការខកចិត្តដែលត្រូវ ប្រទេសលោកខាងលិចបោះបង់ចោល

ប្រធានាធិបតីអ៊ុយក្រែន បានលើកឡើងនៅថ្ងៃទី២៥ខែកុម្ភៈ ថា លោកនិងពលរដ្ឋអ៊ុយក្រែន«ត្រូវគេបោះបង់ចោល»ក្នុងសង្គ្រាមប្រឆាំងរុស្ស៊ី ក្រោយពេលទាហានរុស្ស៊ីវាយប្រហារអ៊ុយក្រែនបណ្តាលឲ្យមានអ្នកស្លាប់និងរបួសជិត៥០០នាក់ ។ ក្នុងនោះមានអ្នកស្លាប់ជិត ១៤០ នាក់និងជាង ៣០០នាក់រងរបួស។ សារព័ត៌មាន The Guardian បានដកស្រង់សម្ដី ប្រធានាធិបតី ... Read More »

រថភ្លើងពីរគ្រឿង​ បើកជៀសគ្នាខណៈរថភ្លើងមួយគ្រឿង ជាន់ហ្វ្រាំងបង្ខំ​ បណ្ដាលឱ្យ​​ចរន្តអគ្គិសនី​ឆេះ​រត់ចែក​ជេីងគ្នា

ខេត្តព្រះសីហនុ៖ រថភ្លើង​១​គ្រឿង ជារបស់​ក្រុមហ៊ុន ​ROYAL RAILWAY​ បានឆាបឆេះយ៉ាង​សន្ធោសន្ធៅ​បង្កការ​ភ្ញាក់ផ្អើល​ដល់ប្រជាពលរដ្ឋ​ និងសមត្ថកិច្ចនគរបាលជំនាញពន្លត់អគ្គិភ័យដែលកំពុងដេកលង់លក់នាំគ្នាទៅជួយធ្វេីអន្តរគមន៍​បាញ់ពន្លត់​ ខណៈដែល​រថភ្លើងពីរគ្រឿង​ បើកជៀសគ្នា​ ហេីយ​រថភ្លើងមួយគ្រឿងអ្នកបេីកបរជាន់ហ្វ្រ័ងបង្ខំ​ បណ្ដាលឱ្យ​​ចរន្តអគ្គិសនី​ឆេះ​តែម្តង​។  បេី​តាមការបញ្ជាក់ពី​អធិការ​នគរបាល​ស្រុក​ព្រៃ​នប់​ លោក​វរសេនីយ៍ទោ អ៊ួ​ង វុ​ទ្ធី ... Read More »

លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់

ប្រទេសអាល្លឺម៉ង់ ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសែចក្តីប្រកាសព័ត៌មាន បញ្ជាក់អោយដឹងថា, តបតាមការអញ្ជើញរបស់លោកស្រី ANNALENA BAERBOCK រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋ សហព័ន្ធអាល្លឺម៉ង់ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស ... Read More »

លោកស្រី Angelina Jolie តារាភាពយន្តហូវីដដ៏ល្បីល្បាញ និងក្រុមរបស់លោកស្រី ជាភ្ញៀវរបស់ Maisons Wat Kor (ផ្ទះវត្តគរ) ក្រុង-ខេត្តបាត់ដំបង !

ភ្នំពេញ ៖ មិនត្រឹមតែពេលនេះទេ កន្លងមកលោកស្រី Angelina Jolie តារាភាពយន្តហូវីដដ៏ល្បីល្បាញ និងក្រុមការងាររបស់លោកស្រី តែងជាភ្ញៀវរបស់ Maisons  Wat Kor (ផ្ទះវត្តគរ) ក្រុង-ខេត្តបាត់ដំបង ! ... Read More »

ប្រទះ​ឃើញម៉ូតូ​ហុងដា​ឌ្រី​មមួយ​គ្រឿង ត្រូវបានគេយកមក​​ប្លុង​ចោល​ជា​ច្រើន​ម៉ោង​នៅ​តារាង​បាល់ទះ​មួយ​កន្លែង

ភ្នំពេញ៖ បងប្អូន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញម៉ូតូ​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ មួយ​គ្រឿង ត្រូវបានគេយកមក​​ប្លុង​ចោល​ជា​ច្រើន​ម៉ោង​នៅ​តារាង​បាល់ទះ​មួយ​កន្លែងហើយក៏បានរាយការណ៍ជូនសមត្ថកិច្ចឲ្យយក​ទៅ​រក្សា​ទុក ។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើង​កាលពី​​ម៉ោង​៧​និង​២០​នាទី​យប់ ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២២ នៅ​ចំណុច​តារាង​បាល់ទះ​មួយ​កន្លែង ស្ថិត​ក្នុង​បុរី​ឡាយ​គង់ ភូមិ​ម័​ល សង្កាត់​ដង្កោ ... Read More »

រដ្ឋធានីកៀវរងការវាយប្រហារដោយមីស៊ីលឆ្លងទ្វីប ប្រធានាធិបតីពូទីនព្រមានមិនឱ្យប្រទេសផ្សេងលូកដៃជួយអ៊ុយក្រែន(មានវីដេអូ)

រដ្ឋធានី កៀវ(Kiev) បានរងការវាយប្រហារដោយមីស៊ីលឆ្លងទ្វីប នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២២(ពេលវេលាក្នុងតំបន់)។ សារព័ត៌មាន CNN បានផ្សាយថា មានករណីផ្ទុះខ្លាំងពីរលើកនៅកណ្តាលរដ្ឋធានីកៀវ និងការផ្ទុះលើកទីបីនៅក្បែរនោះដែរនាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ។ ក្នុងពេលជាមួយគ្នានេះដែរ មន្ត្រីជាន់ខ្ពស់អាមេរិកបានលើកឡើងថា រដ្ឋធានីអ៊ុយក្រែននឹងត្រូវដួលរលំ ... Read More »

បាត់កូន២ថ្ងៃដើររកប្រទះឃើញស្លាប់ផ្កាប់មុខជាមួយឧបករណ៍ឆក់ត្រី

ខេត្តកណ្ដាល ៖ បុរសជាឪពុកបានបាត់កូនប្រុសខ្លួនឯងរយៈពេល២ថ្ងៃ​ដោយពុំឃើញត្រឡប់មកផ្ទះវិញ ក៏ដើររកស្រាប់តែប្រទះឃើញកូនដេកស្លាប់ផ្កាប់មុខរួមជាមួយឧបករណ៍ឆក់ត្រីនៅជាប់នឹងខ្លួន។ ករណីនេះ​បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង០៩ និង៣០នាទី នៅរោងសង្ក័សីមិនមានមនុស្សត្រង់ចំណុចបឹងតាអាំ ស្ថិតក្នុងភូមិលេខ៤ ឃុំប្រាសាទ  ស្រុកស្អាង ខេត្តកណ្ដាល ។ ... Read More »

រំលោភសេពសន្ថវៈព្យាយាមគេចខ្លួន៥ឆ្នាំត្រឡប់មកវិញត្រូវសមត្ថកិច្ចក្របួចជាប់

ខេត្តកណ្ដាល ៖ ជនជាប់ចោទ​ម្នាក់ធ្វើសកម្មភាពរំលោភសេពសន្ថវៈ រួចព្យាយាមរត់គេចខ្លួនបាត់ស្រមោលអស់រយៈពេល៥ឆ្នាំ ទើបត្រឡប់មកផ្ទះវិញ តែទោះជាយ៉ាងណាក៏មិនគេចផុតពីសមត្ថកិច្ចបាន ត្រូវសមត្ថកិច្ចក្របួចជាប់ដោយអនុវត្តតាមដីការបស់សាលាដំបូងខេត្តកណ្ដាល។    ប្រតិបត្តិការចាប់ខ្លួននេះធ្វើឡើងនៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២ វេលាម៉ោង១៦និង០០នាទី ចំណុចភូមិព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល​ ។ ... Read More »

គណៈបញ្ជា​ការឯកភាព​ខណ្ឌ​ចំការមនចុះបង្ក្រាបទីតាំងបើកហ្គេមបាញ់ត្រីមួយកន្លែងឃាត់​ខ្លួនមនុស្ស៣នាក់

ភ្នំពេញ៖ កម្លាំង​ចម្រុះគណៈបញ្ជា​ការឯកភាព​ខណ្ឌ​ចំការមនចុះបង្ក្រាបទីតាំងបើកហ្គេមបាញ់ត្រីមួយកន្លែង ឃាត់​ខ្លួន មនុស្ស៣នាក់ យកទៅ​សាកសួរ។  ការបង្ក្រាបទីតាំងបើកហ្គេមបាញ់ត្រីដែលមានយីហោ «ថ្ងៃ​ជោគជ័យ ទី​ក្រុង​គំនូរជីវចល» បានធ្វើឡើង កាលពីម៉ោង ៧ និង ៣០នាទី យប់ថ្ងៃទី២៣ ខែកុម្ភៈ ... Read More »

ករណីឆ្លងកូវីដ-១៩៖​ រកឃើញ​ថ្មីចំនួន​ ៤៧៩នាក់(​ អូមីក្រុងទាំងអស់) និង​​អ្នក​ជាសះស្បើយ​ ៥០៣នាក់​ ,ខណៈ​​អ្នកជំងឺស្លាប់​​ ០១នាក់ដូច្នេះ​ចូល​បន្ត​អនុវត្ត​វិធានការ​”បីការពារ​ បីកុំ​”

​    ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃ​សុក្រ​ទី​២៥ ខែកុម្ភៈ​​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៤៧៩នាក់(PCR) (​ អូមីក្រុងទាំងអស់) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ៥០៣នាក់ និងករណីស្លាប់​ ០១នាក់។  ... Read More »

រថយន្តបែនដឹកខ្សាច់បុកម៉ូតូពីក្រោយបណ្តាលឱ្យយុវជនម្នាក់ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ

ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍រថយន្តបែនដឹកខ្សាច់បើកបុកម៉ូតពីក្រោយ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រកែងនឹងផ្លូវលេខ២៧១ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។    ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនរងគ្រោះបានបើកម៉ូតូម៉ាកហុងដាប៊ីត ... Read More »

កម្លាំងទាហានរុស្ស៊ី វាយប្រហារដណ្តើមគ្រប់គ្រងអាកាសយានដ្ឋានយោធា Gostomel នៅជាយរដ្ឋធានីដោយជោគជ័យ

តាមការបញ្ជាក់ពីកម្លាំងទាហានអ៊ុយក្រែន ទាហានរុស្ស៊ី បានបញ្ជូនកម្លាំងពិសេស ដែលមានឧទ្ធម្ភាគចក្រវាយលុក២០ គ្រឿងប្រភេទ Ka-52 និង Mi-8 ដឹកកម្លាំងទាហានទៅវាយប្រហារដណ្តើមគ្រប់គ្រងអាកាសយានដ្ឋានយោធា Gostomel របស់អ៊ុយក្រែន។ តាមសារព័ត៌មាន UNIAN បានផ្សាយថា ការិយាល័យប្រធានាធិបតីអ៊ុយក្រែន ... Read More »

ក្លិបនៅអឺរ៉ុប, កីឡាករ និងអ្នកគាំទ្របង្ហាញការបញ្ឈប់សង្គ្រាមក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន

ខណៈដែលប្រទេសអ៊ុយក្រែនបានរងការវាយប្រហារពីប្រទេសរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍កីឡាបាល់ទាត់បានបន្តនៅទូទាំងទ្វីបអឺរ៉ុបជាមួយនឹងក្លិប, កីឡាករ និងអ្នកគាំទ្របង្ហាញការគាំទ្ររបស់ពួកគេចំពោះប្រទេសអឺរ៉ុបខាងកើត។ កីឡាករអន្តរជាតិអ៊ុយក្រែន RuslanMalinovskyi ស៊ុតបញ្ចូលទីក្នុងជ័យជម្នះ ៣-០ របស់ក្រុម Atalantaទៅលើក្រុម Olympiakos ហើយបង្ហាញអាវយឺតដែលមានសារថា “No War in Ukraine”។ ... Read More »

ប្រធានាធិបតីវៀតណាមបំពេញទស្សនកិច្ចនៅសិង្ហបុរីដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី

ឆ្លើយតបតាមការអញ្ជើញរបស់ប្រធានាធិបតីសាធារណរដ្ឋសិង្ហបុរី លោក Halimah Yacob ប្រធានាធិបតីវៀតណាមលោក ង្វៀង សឹង ភុក និងភរិយា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ចទៅកាន់ប្រទេសសិង្ហបុរីចាប់ពីថ្ងៃទី២៤ខែកុម្ភៈដល់ថ្ងៃទី ២៦ខែកុម្ភៈឆ្នាំ២០២២។ ប្រធានាធិបតីវៀតណាម លោក Nguyen Xuan ... Read More »

ម្ដាយជាប់រវល់ធ្វើការងារទុកកូនរត់លេងមុខផ្ទះភ្លេចខ្លួនលង់ទឹកបៀរស្លាប់

ខេត្តស្វាយរៀង៖ ក្មេងស្រីអាយុទើប១ខួប១០ខែម្នាក់បានរអិលជើងធ្លាក់ចូលក្នុងទឹកបៀរខាងក្រោយផ្ទះបង្កការភ្ញាក់ផ្អើលដល់ឪពុកម្ដាយនិងអ្នកភូមិនាំគ្នាជួយសង្គ្រោះលើកដាក់លើគោកធ្វើចលនាដៃជើងអកុសលហួសពេលទៅហើយ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃទី២៤ខែកុម្ភជឆ្នាំ២០២២ស្ថិតនៅភូមិត្រពាំងត្បាល់ ឃុំមុខដា ស្រុករមាសហែក។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាក្មេងស្រីខាងលើមានឈ្មោះ ឃិន ស្រីពៅ អាយុ០១ឆ្នាំ១០ខែមានឪពុកឈ្មោះ ឃិន ចន្នី អាយុ២៥ឆ្នាំ និងម្ដាយឈ្មោះរ៉េត រីណា អាយុ២៩ឆ្នាំ ... Read More »

រថយន្ត០២គ្រឿងបុកគ្នាដាច់កង់មុខបន្តបុកម៉ូតូបណ្តាលឱ្យអ្នកបើកបររងរបួសធ្ងន់ម្នាក់

ខេត្តបាត់ដំបង៖ បុរសម្នាក់បានរងរបួសធ្ងន់ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១៩និង១០នាទី ថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវកៅស៊ូមួយកន្លែងត្រង់ចំណុចភូមិកំពង់ពិល ឃុំវត្តតាមិម  ស្រុកសង្កែ ខេត្តបាត់ដំបង ។ ប្រភពពីពលរដ្ឋបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក ... Read More »

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងថ្នាក់ដឹកនាំអគ្គបញ្ជាការដ្ឋាន បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កាចំពោះសព នាយឧត្ដមសេនីយ៍ សុខ សារឿន រដ្ឋលេខាធិការក្រសួងការពារជាតិ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២២នេះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងថ្នាក់ដឹកនាំអគ្គបញ្ជាការដ្ឋាន បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កាចំពោះសព នាយឧត្ដមសេនីយ៍ សុខ សារឿន រដ្ឋលេខាធិការក្រសួងការពារជាតិ ... Read More »

ប្រធានាធិបតីពូទីន៖ បើទាហានអ៊ុយក្រែនទមា្លក់អាវុធនឹងមានសុវត្ថិភាពទៅជួបជុំគ្រួសារ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីនបានអំពាវនាវដល់កម្លាំងទាហានអ៊ុយក្រែនទម្លាក់អាវុធ ហើយទាហានរូបណាដែលធ្វើតាមនឹងមានសុវត្ថិភាពចាកចេញពីតំបន់សមរភូមិ។ ប្រធានាធិបតីរុស្ស៊ីបញ្ជាក់ថា កម្លាំងទាហានអ៊ុយក្រែនបានសន្យាស្មោះត្រង់ជាមួយពលរដ្ឋ។ លោកពូទីនបញ្ជាក់ថា «សូមកំុអនុវត្តតាមបទបញ្ជាដែលផ្ទុយពីច្បាប់ ខ្ញុំសូមអំពាវនាវឱ្យទម្លាក់អាវុធជាបន្ទាន់ ហើយវិលត្រឡប់ទៅផ្ទះជួបជុំគ្រួសារវិញ។ កម្លាំងទាហានអ៊ុយក្រែនទាំងអស់ដែលទម្លាក់អាវុធ នឹងមានសេរីភាពចាកចេញពីតំបន់សមរភូមិទៅផ្ទះដោយសុវត្ថិភាព»។ ប្រធានាធិបតីពូទីនបញ្ជាក់ទៀតថា «ការទទួលខុសត្រូវពីការបង្ហូរឈាមអាចនឹងកើតឡើង ... Read More »

ប្រធានក្រុម Bayern Munich កីឡាករ Neuer ត្រឡប់មកហ្វឹកហាត់វិញក្រោយវះកាត់ជោគជ័យ

ប្រធានក្រុម Bayern Munich អ្នកចាំទី Manuel Neuer បានជាសះស្បើយឡើងវិញបន្ទាប់ពីការវះកាត់ជង្គង់ក្នុងខែនេះ ហើយអ្នកចាំទីរូបនេះបានបញ្ចប់ការហ្វឹកហាត់រត់ដំបូងរបស់គាត់។ នេះបើតាមការបញ្ជាក់របស់ក្លិបម្ចាស់ជើងឯកអាល្លឺម៉ង់កាលពីថ្ងៃព្រហស្បតិ៍។ Neuer បានលេងក្នុងជ័យជម្នះ ៣-២ របស់ក្រុ Bayern Munich ... Read More »