ព័ត៌មានទាន់ហេតុការណ៍៖
'

រដ្ឋបាលខេត្ត​ព្រះសីហនុ​ ជួបសំណេះសំណាលជាមួយមន្ត្រីរាជការជានារី សរុប ៣៤២នាក់ ក្នុងទិវាសិទ្ធិនារីអន្តរជាតិ ០៨មីនា ខួបលើកទី១១១

ខេត្ត​ព្រះសីហនុ​៖​ លោក សូ ជុងហួរ ប្រធានក្រុម ប្រឹក្សាខេត្តព្រះសីហនុ និងលោក គួច ចំរើន អភិបាល នៃគណៈអភិ បាលខេត្តព្រះសីហនុ នៅថ្ងៃអង្គារ ៦កើត ខែផល្គុន ... Read More »

រដ្ឋបាលខេត្តពោធិ៍សាត់បានរៀបចំកម្មវិធីអបអរសាទរទទួលម្ចាស់ពានBeat The Best សួ វិចិត្រ

    ខេត្តពោធិ៍សាត់៖ នៅរសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២នេះ មានការរៀបចំកម្មវិធីទទួលស្វាគមន៍ម្ចាស់ពានBeat The Best សួ វិចិត្រ។ ការស្វាមគមន៍នេះគឺក្រោយពីលោកវិចិត្របានទទួលពានពីកម្មវិធីប្រកួតចម្រៀងBeat The Best រដូវកាលទី១នេះកាលពីរាត្រីថ្ងៃទី០៦ ខែមីនាកន្លងទៅនេះ។  ... Read More »

រុស្ស៊ីរងការដាក់ទណ្ឌកម្មកាន់តែខ្លាំងឡើង តែវិស័យពាណិជ្ជកម្មជាមួយចិនក៏កើនឡើងខ្ពស់ផងដែរ

នៅថ្ងៃទី៨ខែមីនា ជប៉ុន អូស្ត្រាលី កាណាដា … បានបង្កើនការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី ជាការប្រឆាំងនឹងសង្គ្រាមវាយប្រហារប្រទេសអ៊ុយក្រែន ។ ប៉ុន្តែវិស័យពាណិជ្ជកម្មរវាងចិននឹងរុស្ស៊ីបានកើនឡើងខ្ពស ក្នុងរយៈពេលដើមឆ្នាំ២០២២នេះ។ នៅពេលនេះដែរ ជប៉ុនបានបង្កើនការដាក់ទណ្ឌកម្មបង្កកប្រាក់មន្ត្រីជាន់ខ្ពស់របស់រុស្ស៊ីនិងបេឡារូស ៣២រូប។ ជាមួយគ្នានេះដែរអូស្ត្រាលីក៏បានប្រកាសគម្រោងដាក់ទណ្ឌកម្មបន្ថែមទៅលើប្រទេសរុស្ស៊ី។ នៅក្នុងបញ្ជីឈ្មោះដាក់ទណ្ឌកម្ម ... Read More »

ជនជាតិកូរ៉េម្នាក់ដេកស្លាប់ជាច្រើនថ្ងៃនៅក្នុងបុរី​ពិភពថ្មី(ចំការដូង)​ទេីបបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន

​     ភ្នំពេញ​ ៖​ មានការភ្ញាក់ផ្អេីលទាំងព្រឹកនាថ្ងៃទី៨​ ខែមីនា​ ឆ្នាំ២០២២នេះ​ ខណៈដែលស្ថានទូតកូរ៉េដែលប្រចាំនៅប្រទេសកម្ពុជា​បានរាយការណ៍មកអាជ្ញាធរមូលដ្ឋានថា​ មានបុរសជនជាតិកូរ៉េម្នាក់បានស្លាប់​នៅចំណុចផ្ទះលេខ៣៨៥​ ផ្លូវលេខ១១​ ក្នុងបុរី​ពិភពថ្មី​ (ចំការដូង)​ ភូមិសំបួរ សង្កាត់ដង្កោ ... Read More »

នគរបាល​ខេត្ត​ព្រះសីហនុ​ បន្តឃាត់ខ្លួនសន្តិសុខម្នាក់​ ពាក់ពន្ធ័នឹងករណីគ្រឿងញៀន​

ខេត្តព្រះសីហនុ ៖ សន្តិសុខឯកជនម្នាក់​ ត្រូវ​បានកម្លាំងនគរបាលខេត្តព្រះសីនុ​ ឃាត់ខ្លួន​បន្ទាប់​ពី​ធ្វើ​ការ​ឆែកឆេរ​រកឃើញ​ថ្នាំញៀន​មួយ​ចំនួន​។ ដោយ​ជនសង្ស័យមានឈ្មោះ នាក់ រតនា ភេទប្រុស អាយុ​៣៦ឆ្នាំ ជនជាតិខ្មែរ​ មុខរបរសន្តិសុខ ស្នាក់នៅសង្កាត់០១ ក្រុងព្រះសហនុ ខេត្តព្រះសីហនុ​ ... Read More »

ទីបំផុត​! ករណី​ប្រជាពលរដ្ឋឃុំព្រែកខ្សាច់ នាំគ្នាផ្ដិតមេដៃស្នើសម្ដេចក្រឡាហោម​ ស​ ខេង​ សុំផ្លាស់ប្ដូរស្មៀនឃុំ​ព្រែកខ្សាច់ ពេលនេះក្រសួងមហាផ្ទៃ ចេញលិខិតឱ្យអភិបាលខេត្តកោះកុង​ធ្វើការ​ស្រាវជ្រាវ​ហើយ​

ខេត្ត​កោះកុង៖ ប្រជាពលរដ្ឋ​រស់នៅឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង​ បាននាំគ្នា​សារទរ​ចំពោះ​ចំណាត់​ការ​របស់​ថ្នាក់​ដឹកនាំ​ក្រសួង​មហាផ្ទៃ​ ក្រោមការដឹកនាំរបស់សម្ដេច​ក្រឡា​ហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ បានចេញលិខិតជម្រាបមក​លោកស្រី​ មិថុនា​ ភូថង​ អភិបាល​ នៃ​គណៈអភិបាលខេត្តកោះកុង​ ... Read More »

វៀតណាម ៖ ជើងហោះហើរដំបូងដឹកពលរដ្ឋចេញពីអ៊ុយក្រែនបានមកដល់ប្រទេសហើយ

នៅវេលាថ្ងៃត្រង់ថ្ងៃទី៨ ខែមីនា ជើងហោះហើរលេខ VN88 របស់ក្រុមហ៊ុនអាកាសចរណ៍ Vietnam airlines ដឹកពលរដ្ឋវៀតណាម ២៨៧នាក់ បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ ណូយបាយ ដោយសុវត្ថិភាព។ ពលរដ្ឋវៀតណាមបានមកកាន់ទីក្រុង Bucharest ប្រទេសរូម៉ានី ... Read More »

លោក ម៉ុក ពន្លក ថ្លែងថា ក្រុមមន្រ្តីជំនាញអភិរក្សប្រទះឃើញកូនផ្សោត១ក្បាលទើបកើតថ្មីនៅក្នុងទន្លេមេគង្គ ខេត្តក្រចេះ

ខេត្តក្រចេះ ៖ នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តក្រចេះលោកម៉ុក ពន្លក បានឲ្យដឹងថា មន្ត្រីអភិរក្សបានប្រទះឃើញកូនផ្សោតមួយក្បាលថ្មីទៀតបណ្ដែតខ្លួននៅក្នុងទឹកទន្លេមេគង្គក្នុងភូមិសាស្ត្រខេត្តក្រចេះហើយបើតាមការវាយតម្លៃកូនផ្សោតទើបនឹងកើតនៅដើមឆ្នាំ ២០២២ នេះ។ ក្រុមមន្រ្តីជលផលទទួលបន្ទុកអភិរក្សឲ្យដឹងថា កូនផ្សោតមួយក្បាលថ្មីទៀត ត្រូវបានគេប្រទះឃើញកំពុងហែលក្នុងទឹកទន្លេ ក្នុងអន្លង់ តាមដងទន្លេមេគង្គ ជាមួយមេផ្សោតមួយហ្វូងធំ។ ការប្រទះឃើញកូនផ្សោតថ្មីមួយក្បាលនេះ ... Read More »

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កោតសរសើរកងពលតូចអន្តរាគមន៍លេខ១ ដែលបានចូលរួមយ៉ាងសកម្មជួយចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ

ខេត្តកំពង់ឆ្នាំង ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាបូកសរុបលទ្ធផលការងារយោធា-សន្តិសុខ ឆ្នាំ២០២១ ផ្សព្វផ្សាយផែនការ ឆ្នាំ២០២២ ... Read More »

លោកស្រី ម៉ែន សំអន ចូលរួមអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ២០២២ ខួបទី ១១១ ក្រោមប្រធានបទ «សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត» នៅខេត្តកណ្តាល

ខេត្តកណ្ដាល ៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា -ព្រឹទ្ធសភានិងអធិការកិច្ច  ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ២០២២ ខួបទី ១១១ ... Read More »

ខឹងប្រពន្ធមិនយកចិត្តទុកដាក់ដល់ក្រុមគ្រួសាររបស់ខ្លួនទាញកាំបិតប៉័ងតោកាប់ស្លាប់ទាំងព្រឹកព្រលឹមចំថ្ងៃសិទ្ធិនារី៨មីនា

ខេត្តសៀមរាប ៖ អំពើហិង្សាមួយបានកើតឡើងទាំងព្រឹកព្រលឹមចំថ្ងៃសិទ្ធិនារីអន្តរជាតិ ៨មីនាបណ្តាលឱ្យស្ត្រីជាប្រពន្ធស្លាប់ភ្លាមៗដោយសារតែបុរសជាប្តីខឹងប្រពន្ធថាមិនយកចិត្តទុកដាក់នឹងក្រុមគ្រួសាររបស់ខ្លួនគ្រាដែលខ្លួនមានជំងឺ។ ជនសង្ស័យជាឃាតកក៏បានរត់ទៅកន្លែងសមត្ថកិច្ចដើម្បីសារភាពផងដែរ។ ជនសង្ស័យឈ្មោះ​ស្រេង សុខ ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរនៅផ្ទះ មានស្រុកកំណើត​នៅភូមិអង្គឃ្លាំ ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់​ធំ  បច្ចុប្បន្នរស់នៅក្នុងភូមិចុងកៅស៊ូ ... Read More »

​នគរបាល​ខេត្ត​កោះកុង​កំពុង​ស្វែង​រក​ចាប់​ខ្លួន​ឪពុកបង្កើត​ចិត្ត​អប្រិយដែលគំរាមសម្លាប់កូនស្រី​ពីរ​នាក់ខណៈចាប់រំលោភ​ពួកនាងជាច្រើន​ដង​

ខេត្ត​កោះកុង​៖​ កម្លាំង​នគរបាល​ខេត្ត​កោះកុង​កំពុង​តាមប្រមាញ់ចាប់ខ្លួនបុរសម្នាក់​ជា​ឪពុកបង្កើត​ចិត្ត​អប្រិយដែលគំរាមសម្លាប់កូនស្រី​ពីរ​នាក់ បន្ទាប់​ពី​ជនល្មោភកាមរូបនេះបាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​កូនស្រីខ្លួនឯងជាច្រើន​ដង​ ហើយទើបតែបែកការណ៍ក៏លួចរត់គេចខ្លួនបាត់។ នេះបេី​យោង​តាម​ការបញ្ជាក់​ពី​លោក ហាក់ ឡេង អភិបាលស្រុក​បទុម​សាគរ ដែលបានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០២២​។     លោក​អភិបាលស្រុក​បទុម​សាគរបាន​បន្តឱ្យដឹងថា៖​ ម្តាយ​របស់​យុវតី​រងគ្រោះខាងលើនេះមានកូន​ក្នុងបន្ទុកគ្រួសារចំនួន ប្រាំ​នាក់ ... Read More »

លោកស្រី កែកុល សោភា អគ្គនាយិកា មជ្ឈមណ្ឌលសារព័ត៌មាននគរវត្តផ្ញើសារលិខិតសម្តែងការអបអរសាទរជូន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានដែលទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស គរុកោសល្យសារព័ត៌មាន មនុស្សសាស្រ្ត និងសង្គមសាស្រ្ត ដែលប្រទានដោយផ្ទាល់ពី ព្រះអង្គម្ចាស់ក្សត្រីមហាចក្រី សិរិនថន

ភ្នំពេញ ៖ លោកស្រី កែកុល សោភា អគ្គនាយិកា មជ្ឈមណ្ឌលសារព័ត៌មាននគរវត្ត នៅរសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ ចំទិវាអបអរសាទរខួបលើកទី១១១ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២២ ... Read More »

រថយន្តមិនស្គាល់ម៉ាកបុកបុរសម្នាក់កំពុងជិះកង់បណ្ដាលឱ្យស្លាប់ខណៈបញ្ជូនដល់មន្ទីរពេទ្យ

ខេត្តកណ្ដាល ៖ បុរសម្នាក់កំពុងជិះកង់ក្នុងសភាពយប់ងងឹតត្រូវបានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបើកក្នុងល្បឿនលឿនមកបុកពេញមួយទំហឹង បណ្ដាលឱ្យបុរសរងគ្រោះរងរបួសធ្ងន់ និងដាច់ខ្យល់ស្លាប់ ខណៈបញ្ជូនដល់មន្ទីរពេទ្យ។ ករណីនេះ​បានកើតឡើងនៅវេលាម៉ោង២១និង០០នាទី ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ៣ ត្រង់ចំណុចគីឡូម៉ែត្រលេខ២៩-៣០ ស្ថិតក្នុងភូមិតាឡឹក ឃុំត្រពាំងវែង  ស្រុកកណ្ដាលស្ទឹង ... Read More »

នគរបាលក្រុងព្រះសីហនុបញ្ជូនជនសង្ស័យជនជាតិចិន៣នាក់ទៅតុលាការ ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន

     ខេត្តព្រះសីហនុ ៖ កម្លាំងសមត្ថកិច្ចនគរបាលក្រុងព្រះសីហនុនៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២នេះបានបញ្ជូនខ្លួន ជនសង្ស័យជនជាតិចិន៣នាក់ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី ជាប់ពាក់ព័ន្ធនឹងករណី ជួញដូរគ្រឿងញៀន ប្រព្រឹត្តនៅក្នុងក្រុម៥ ភូមិ១ សង្កាត់៣ ... Read More »

អបអរសាទរខួបលើកទី១១១ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២២

កាលពីដើមឡើយ គេបានប្រារព្ធទិវាសិទ្ធិនារី លើកដំបូង គឺនៅថ្ងៃទី១៩ មីនា ឆ្នាំ១៩១១ ដោយកាលណោះ មានមនុស្សចូលរួមដង្ហែរក្បួនជាង ១លាននាក់ នៅក្នុងប្រទេសអូទ្រីស ដាណឺម៉ាក អាល្លឺម៉ង់ និងប្រទេសស្វីស ជាដើម ។  ... Read More »

សម្តេចក្រឡាហោម ស ខេង អញ្ជើញទស្សនកិច្ចសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ស្ថិតក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង

ខេត្តព្រៃវែង ៖ នាព្រឹកថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ម្សិលមុិញ សម្តេចក្រឡាហោម ស ខេង ... Read More »

លោកអភិបាលខេត្ត អ៊ុន ចាន់ដា ប្រគល់ផ្ទះមនុស្សធម៌ទី៨ ដល់ស្រ្តីមេម៉ាយជរាគ្មានទីពឹងក្នុងថ្ងៃខួបលើកទី១១១ទិវាសិទ្ធនារីអន្តរជាតិ

   ខេត្តកំពង់ចាម ៖ នៅព្រឹកទី៨ ខែមីនា ឆ្នាំ២០២២ ត្រូវជាថ្ងៃអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនាឆ្នាំ២០២២ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខា  កាកបាទក្រហមខេត្តកំពង់ចាម ... Read More »

ទីក្រុងមូស្គូប្រកាសបញ្ជីឈ្មោះប្រទេស ដែនដី ដែលមិនមានភាពជិតស្និទ្ធជាមួយរុស្ស៊ី

រដ្ឋាភិបាលរុស្ស៊ី កាលពីថ្ងៃទី៧ខែមីនាបានសម្រេចអនុម័តបញ្ជីឈ្មោះប្រទេសនិងដែនដីនៅក្រៅប្រទេសដែលមានសកម្មភាពមិនជិតស្និទ្ធជាមួយរុស្ស៊ី ក៏ដូចជាបណ្តាក្រុមហ៊ុន និងពលរដ្ឋនៅក្នុងប្រទេសទាំងនោះ។ នៅក្នុងបញ្ជីឈ្មោះនោះ មានអាមេរិក កាណាដា និងបណ្តាប្រទេសតំបន់អឺរ៉ុប អង់គ្លេស។ ក្រៅពីនេះមាន កោះ Anguilla , Virgin ស្ថិតនៅក្រោមការគ្រប់គ្រងរបស់អង់គ្លេស ... Read More »

ពលករខ្មែរ០៩នាក់ វិជ្ជមានជំងឺកូវីដ-១៩ ក្នុងចំណោមពលករជាង ៣០០នាក់ ដែលភាគីថៃបញ្ជូនមកកម្ពុជា

ខេត្តបាត់ដំបង ៖ ពលករខ្មែរប្រុសស្រីចំនួន០៩នាក់ត្រូវបានក្រុមគ្រូពេទ្យធ្វើតេស្តរហ័សរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ក្នុងចំណោមពលករជាង ៣០០នាក់ ដែលភាគីថៃចាប់បញ្ជូនមកកម្ពុជាតាមច្រកព្រំដែន ស្ថិតក្នុងស្រុកកំរៀង។ នគរបាលការពារនៅតាមបន្ទាត់បានឲ្យដឹងថា  ដើម្បីថែរក្សាការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងចុះត្រួតពិនិត្យពលរដ្ឋឆ្លងដែនស្រាវជ្រាវរកមុខសញ្ញាមេខ្យល់នាំពលករចេញដោយមិនស្របច្បាប់ក្នុងភូមិសាស្រ្ត។ នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២នេះ កម្លាំងប៉ុស្តិ៍អូរអន្លក់ សហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ ... Read More »

ករណីឆ្លងកូវីដ-១៩៖​ រកឃើញ​ថ្មីចំនួន​ ៣៥៧នាក់(​ អូមីក្រុងទាំងអស់) និង​​អ្នក​ជាសះស្បើយ​ ៤២៣នាក់​ ,ខណៈ​​អ្នកជំងឺស្លាប់​​ ០១នាក់

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃ​អង្គារ​ទី​០៨ ខែមីនា​​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៣៥៧នាក់(PCR) (​ អូមីក្រុងទាំងអស់) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ៤២៣នាក់ អ្នកជំងឺស្លាប់​​ ០១នាក់​​ ។ សូមជម្រាបថា​ ... Read More »

ពិធីប្រចាំដប់ពីរខែ(តពីលេខមុន)

(តពីលេខមុន)   ថ្ងៃបន្ទាប់មក គេរៀបក្បួនហែនាគទៅកាន់វត្តព្រះកែវមរកត បើប្រសិនជាអ្នកនោះជាវង្សក្សត្រឬជាកូននាម៉ឺនជាន់ខ្ពស់ ការហែនាគមានសភាពគគ្រឹកគគ្រេងណាស់ ស្ទើរតែប្រហាក់ប្រហែលនឹងការរៀបចំហែស្ដេចមួយព្រះអង្គដែរ ព្រោះការដែលព្រះសាស្ដាយើងទ្រង់ចេញទៅសាងផ្នួស ព្រះអង្គជាព្រះរាជបុត្រក្សត្រាគ្រងរាជដែរ។   គេឃើញមានភ្លេងឆៃយ៉ាំមួយក្រុម ដើរមុខក្បួនមានមនុស្សទ្រពានប្រាក់តម្កល់ត្រៃចីវរ ទ្របាត្រនិងគ្រឿងសក្ការបូជាដើរមុខនាគ។ បន្ទាប់មកទៀតអ្នកដែលមានសម្លៀកបំពាក់ដូចជាស្ដេចសម័យបុរាណជិះសេះមានមនុស្សបាំងក្លស់ឲ្យផង ។ ... Read More »

កម្លាំងសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបំបែកសំណុំរឿងឃាតកម្មនិងឃាត់ខ្លួនជនសង្ស័យម្នាក់ជាជនជាតិចិនពាក់ព័ន្ធនឹងករណីឃាតកម្មនៅក្រុងព្រះសីហនុ

     ភ្នំពេញ ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការជាមួយកម្លាំងនគរបាលជំនាញនៃស្នងការដ្ឋានរាជធានីភ្នំពេញបំបែកសំណុំរឿងឃាតកម្មសម្លាប់ស្ត្រីជនជាតិចិនម្នាក់នៅសង្កាត់លេខ៤​ ក្រុងព្រះសីហនុ​ ខេត្តព្រះសីហនុ បានដោយជោគជ័យនៅយប់ថ្ងៃទី០៧​ ខែមីនា​ ឆ្នាំ២០២២នេះ ដោយជនដៃដល់ត្រូវសមត្ថកិច្ចតាមស្រាវជ្រាវចាប់ខ្លួនបាននៅក្នុងភូមិក្បាលដំរី២​ សង្កាត់កាកាបទី២​ ខណ្ឌពោធិ៍​សែនជ័យ​ រាជធានីភ្នំពេញ​ ... Read More »

ការប្រកួតរវាងស្កុតឡេននិងអ៊ុយក្រែនវគ្គ Play-off ជម្រុះ World Cup ត្រូវបានពន្យារពេល

    ការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ World Cup ក្នុងវគ្គ Play-off រវាងក្រុម​ស្កុតឡេននឹងក្រុមជម្រើសជាតិ​អ៊ុយក្រែន​ត្រូវ​បាន​ពន្យារពេលដោយសារមានសង្រ្គាមកើតឡើងរវាងរុស្ស៊ីនិងអ៊ុយក្រែន។ ប្រទេស​ទាំង​នេះ​គ្រោង​នឹង​ជួប​គ្នា​នៅកីឡដ្ឋាន Hampden នៅ​ថ្ងៃ​ទី២៤ខែ​មីនា ប៉ុន្តែ​អ៊ុយក្រែន​បាន​ស្នើ​សុំ FIFA ជំរុញ​ឱ្យ​មាន​ទំនាក់ទំនង​គ្នា​ក្រោយ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​មក​លើ​ប្រទេសរបស់ខ្លួន។ ជាលទ្ធផល ... Read More »

រុស្ស៊ីព្រមានកាត់ផ្តាច់ប្រភពផ្គត់ផ្គង់ឧស្ម័នហ្គាសដល់អឺរ៉ុបតាមបំពង់បង្ហូរឧស្ម័ន Nord Stream 1

រុស្ស៊ីបានព្រមានកាត់ផ្តាច់ការផ្គត់ផ្គង់ឧស្ម័នហ្គាសដែលផ្គត់ផ្គង់ដល់តំបន់អឺរ៉ុបតាមរយៈបំពង់បង្ហូរប្រេង Nord Stream 1 ដែលជាការតបតនឹងការដាក់ទណ្ឌកម្មពីបណ្តាប្រទេសលោកខាងលិច ពិសេសគឺអឺរ៉ុបជុំវិញការធ្វើសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។ ការព្រមានខាងលើរបស់រុស្ស៊ីកើតឡើងក្រោយពេលទីផ្សារឧស្ម័នហ្គាសនៅក្នុងតំបន់អឺរ៉ុបប្រែប្រួលឡើងថ្លៃខ្ពស់មិនធ្លាប់មាន។ សារព័ត៌មាន Bloomberg បានដកស្រង់ការប្រកាសរបស់ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីទទួលបន្ទុកថាមពលរុស្ស៊ីលោក Alexander Novak ដែលបានប្រកាសនៅថ្ងៃទី៧ខែមីនាថា រុស្ស៊ីមានសិទ្ធិក្នុងការវាយបកវិញទៅលើទណ្ឌកម្មសេដ្ឋកិច្ចមកលើប្រទេសរុស្ស៊ី។ ក្នុងពេលនេះដែររុស្ស៊ីនៅមិនទាន់សម្រេចកាត់ផ្តាច់ប្រភពផ្គត់ផ្គង់ឧស្ម័នដល់អឺរ៉ុបនៅឡើយទេ ... Read More »

លោក ហ៊ុនម៉ានី ៖ «សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត»

ភ្នំពេញ ៖ អបអរសាទរខួបលើកទី១១១ ទិវាអន្តរជាតិនារី ០៨ មីនា ក្រោមប្រធានបទ៖ «សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត» ដែលជាប្រធានបទមួយដ៏មានអត្ថន័យបង្ហាញឱ្យឃើញពីតួនាទីដ៏សំខាន់មិនអាចខ្វះបានរបស់ស្រ្តីក្នុងដំណើរការនៃការកសាង និងអភិវឌ្ឍសេដ្ឋកិច្ច សង្គម។ ប្រធានបទនេះ បង្ហាញឱ្យឃើញពីភាពចាំបាច់បំផុតក្នុងការជំរុញឱ្យមានការបន្តលើកកម្ពស់សិទ្ធិសេរីភាពរបស់ស្ត្រី និងការជួយឱ្យស្ត្រីមានតម្លៃកាន់តែខ្ពស់ឡើងនៅក្នុងសង្គម។ ... Read More »

ក្រសួងធនធានទឹក ៖ ចាប់ពីថ្ងៃទី ៩-១៥ ខែមីនា ឆ្នាំ២០២២ អាចមានភ្លៀងផ្គរ រន្ទះ ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំនិងខ្យល់កន្ត្រាក់

ភ្នំពេញ ៖ ចាប់ពីថ្ងៃទី ៩-១៥ ខែមីនា ឆ្នាំ២០២២ អាចមានភ្លៀងផ្គរ រន្ទះ ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំនិងខ្យល់កន្ត្រាក់។ នេះបើយោងតាម សេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស នៃការផ្សាយរបស់ក្រសួងធនធានទឹក ... Read More »

យុវជន២នាក់ត្រូវជនស្លៀកពាក់ស៊ីវិលមួយក្រុមដេញវាយនិងដកកាំភ្លើងខ្លីគំរាមរួចយកខ្នោះវាយបន្ថែម

ភ្នំពេញ ៖ យុវជន២នាក់ជិះម៉ូតូចេញពីពិធីខួបកំណើតនៅម្តុំវិមានឯករាជ្យត្រឡប់ទៅផ្ទះវិញ ក៏ត្រូវជនស្លៀកពាក់ស៊ីវិលមួយក្រុមជិះម៉ូតូដេញតាមវាយ រួចដកកាំភ្លើងខ្លីគំរាមនិងទាញខ្នោះវាយទៅលើយុវជនទាំង២នាក់នោះទៀតផង។ ហេតុការណ៍នេះបង្កឱ្យមានភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៨ខែមីនាឆ្នាំ ២០២២ ស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ បើតាមសម្តីបុរសម្នាក់សុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា មុនកើតហេតុរូបគាត់បានឃើញយុវជន២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥មួយគ្រឿង ពណ៌ខ្មៅមិនចាំស្លាកលេខ ... Read More »

Tottenham បំបាក់ Everton ៥ទល់០ ប្រជែងកៀកតំបន់ Top 4

ក្រុមមាន់ខ្នាយមាស Tottenham បានបង្កើនក្តីសង្ឃឹមក្នុងការប្រជែងយកតំណែងក្រុមកំពូលទាំង៤ (Top 4)  និងដាក់សម្ពាធលើក្រុម Everton ដែលកាន់តែធ្លាក់ជិតដល់តំបន់កាត់ចោល ខណៈដែលក្រុមរបស់លោក Frank Lampard បានបង្ហាញទម្រង់លេងអន់ និងរងការបរាជ័យជាប់ៗគ្នានៅ Premier League។ ... Read More »

ចំណេះដឹងទូទៅពីសិទ្ធិនារី

  តើសិទ្ធិសំខាន់ៗរបស់នារីមានអ្វីខ្លះ? សិទ្ធិសំខាន់ៗរបស់នារីមាន៖ – សិទ្ធិចូលរួមក្នុងការបញ្ចេញមតិយោបល់ –  សិទ្ធិចូលរួមក្នុងកិច្ចការនយោបាយ –  សិទ្ធិចូលរួមក្នុងការទទួលមុខតំណែង –  សិទ្ធិចូលរួមក្នុងការអភិវឌ្ឈន៍ តើសិទ្ធិពិសេសរបស់នារីមានប៉ុន្មានយ៉ាង ? គឺអ្វីខ្លះ ? ... Read More »