ព័ត៌មានទាន់ហេតុការណ៍៖
'

វិបត្តិអ៊ុយក្រែនបានជួយបង្កើនឥទ្ធិពលរបស់ប្រធានាធិបតីរុស្ស៊ី លោកពូទីន

វិវាទនៅក្នុងប្រទេសអ៊ុយក្រែន កើតឡើងដោយជនជាតិអ៊ុយក្រែនផ្ទាល់ ក្រោយពេលពលរដ្ឋនៅក្នុងតំបន់គ្រីមៀទទួលបានជោគជ័យក្នុងការផ្តាច់ខ្លួនទៅចូលជាមួយរុស្ស៊ី ធ្វើឱ្យតំបន់ Donbass ដែលមានពលរដ្ឋនិយាយភាសារុស្ស៊ីភាគច្រើន ក៏កំពុងទាមទារផ្តាច់ខ្លួនទៅចូលជាមួយរុស្ស៊ីផងដែរ។ វិវាទទាំងនោះហើយបានធ្វើឱ្យសង្គ្រាមវាយប្រហារកើតឡើងរវាង កម្លាំងទាហានរដ្ឋាភិបាល នឹងកម្លាំងប្រជាជននៅទីក្រុងDonbass ប្រទេសអ៊ុយក្រែន ។ ថ្នាក់ដឹកនាំនៅទីក្រុងDonbassបានស្នើដល់រុស្ស៊ីឱ្យជួយទប់ទល់ជាមួយទាហានរដ្ឋាភិបាលអ៊ុយក្រែន។ ទាំងនោះហើយបានធ្វើឱ្យរុស្ស៊ីបញ្ជូនទាហានជាច្រើនមកកាន់តំបន់ព្រំដែនជាប់ប្រទេសអ៊ុយក្រែន ។ ... Read More »

ក្រុមហ៊ុនវិនិយោគចំនួន៦ លើប្រាក់វិនិយោគ ៦៨,៩លានដុល្លារ នឹងបង្កើតការងារបានចំនួន ៦០២៨ កន្លែង

ភ្នំពេញ ៖ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១- MEKO INTELLIGENT (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រផ្គុំដំឡើងអំពូលភ្លើង គ្រឿងអេឡិចត្រូនិក និងគ្រឿងបន្លាស់អេឡិចត្រូនិកគ្រប់ប្រភេទ ... Read More »

ឃាត់ខ្លួន​ជនជាតិចិន​ម្នាក់​ ពាក់ព័ន្ធ​ករណី​បង្ខាំង​មនុស្ស​ធ្វើទារុណកម្មយ៉ាងឃោរឃៅ​ និងជំរិតទារប្រាក់​ ក្រោយ​គេចខ្លួន​ជិត​២ឆ្នាំ​

ភ្នំពេញ៖​ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ ពាក់ព័ន្ធ​ករណី​បង្ខាំង​មនុស្ស​ធ្វើទារុណកម្មយ៉ាងឃោរឃៅ​ និងជំរិតទារប្រាក់​ យោង​តាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។​ ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលេីនេះ​ បានធ្វេីឡេីងនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ នៅចំណុចមុខកាស៊ីណូណាហ្គាទី២​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ រាជធានីភ្នំពេញ។ បេី​តាមប្រភពព័ត៌មានពីនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ... Read More »

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញចូលរួមវេទិកាថ្នាក់រដ្ឋមន្ត្រីសម្រាប់កិច្ចសហប្រតិបត្តិការនៅឥណ្ឌូ-ប៉ាស៊ីហ្វិក នៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២២ នៅទីក្រុងប៉ារីស

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមវេទិកាថ្នាក់រដ្ឋមន្ត្រីសម្រាប់កិច្ចសហប្រតិបត្តិការនៅឥណ្ឌូ-ប៉ាស៊ីហ្វិក នៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២២ នៅទីក្រុងប៉ារីស។ ... Read More »

ត្រីឆ្លាមសប្រវែង៤ម៉ែត្រវាយប្រហារមនុស្សស្លាប់ម្នាក់នៅអូស្ត្រាលី

សារព័ត៌មាន Daily Mail របស់អង់គ្លេសបានផ្សាយថា ហេតុការណ៍ត្រីឆ្លាមសខាំមនុស្សបានកើតឡើងនៅតំបន់ឆ្នេរសមុទ្រ Buchan Point ប្រទេសអូស្ត្រាលី ដែលជាតំបន់ឆ្នេរសមុទ្រស្តូចត្រីដ៏ល្បីល្បាញស្ថិតនៅចំកណ្តាលនៃឆ្នេរសមុទ្រ Little Bay និង Mlalabar ។ ជនរងគ្រោះចុះហែលទឹកនៅពេលល្ងាចក៏ត្រូវត្រីឆ្លាមវាយប្រហារតែម្តង។ ... Read More »

លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌីន​ បន្តចុះដល់មូលដ្ឋាន​ ដេីម្បីពិនិត្យការងារចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្នុងខេត្តស្វាយរៀង

ខេត្ត​ស្វាយរៀង​៖​ លោកស្រី​វេជ្ជបណ្ឌិត  ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) និងក្រុមការងារ​ នាថ្ងៃព្រហស្បតិ៍​ ១រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ... Read More »

ការដ្ឋានសំណង់មួយកន្លែងបិទរាំងនៅផ្លូវ៥១៦ សាងសង់លើផ្លូវសាធារណៈ​ និងទីតាំងលក់រថយន្តលើចិញ្ចើមជាប់របងសាលាបឋមទួលគោក​ ត្រូវសមត្ថកិច្ចចុះណែនាំបញ្ឈប់ការលក់ដូរ ព្រោះ​ធ្វើ​ឱ្យ​បាត់បង់សណ្តាប់ធ្នាប់

ភ្នំពេញ​៖​ កម្លាំង​នគរបាល​ជំនាញ​ចរាចរណ៍​ខណ្ឌទួលគោក​ ដឹកនាំដោយលោកវរសេនីយ៍ទោ ប៊ុន ណាន អធិការរង នៅព្រឹកថ្ងៃទី១៧​ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង៨​ និង៣០នាទី​ បានចុះរៀបចំសណ្តាប់ធ្នាប់នៅផ្លូវលេខ៥១៦ ផ្លូវលេខ២៨៩ ផ្លូវលេខ២៨៩ ក្នុងសង្កាត់បឹងកក់ទី១ ... Read More »

សប្បាយក្លាយជាទុក្ខ! រាំលើគម្របអណ្តូងទឹកក្នុងពិធីមង្គលការបាក់ស្រុតស្លាប់១៣នាក់នៅឥណ្ឌា

យ៉ាងហោចណាស់ក៏មានមនុស្ស១៣នាក់ដែរបានស្លាប់ ដែលជាស្ត្រីនិងកុមារ ដោយបានបាក់ធ្លាក់ចូលក្នុងអណ្តូងទឹកពេលកំពុងតែរាំនៅក្នុងពិធីមង្គលការមួយនៅក្នុងភូមិស្ថិតនៅភាគខាងជើងឥណ្ឌា ។ សារព័ត៌មាន AP នៅថ្ងៃទី១៧ខែកុម្ភៈ បានផ្សាយថា តាមការលើកឡើងរបស់មន្ត្រីក្នុងតំបន់បានឱ្យដឹងថា មានមនុស្ស១៣នាក់ស្លាប់ដោយសារបាក់គម្របធ្លាក់ចូលអណ្តូងទឹក ក្នុងនោះមានស្ត្រី៧នាក់និងកុមារ៦នាក់។ ហេតុការណ៍បាក់ស្រុតកើតឡើងក្នុងពេលដែលស្ត្រីនិងកុមារកំពុងឈររាំលើគម្របអណ្តូងទើបបណ្តាលឱ្យមានគ្រោះថ្នាក់កើតឡើង។ ក្រៅពីនេះក៏មានមនុស្ស១០នាក់ផ្សេងទៀតធ្លាក់ចូលអណ្តូងនោះដែរ ប៉ុន្តែគ្រាន់តែរងរបួសមិនស្លាប់នោះឡើយ។ ហេតុការណ៍គ្រោះថ្នាក់ខាងលើ ... Read More »

អភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពន្លឿនការផ្តល់សេវានៅអង្គភាពច្រកចេញ-ចូលតែមួយ

ខេត្តព្រះសីហនុ ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ លោក គួច ចំរើន អភិបាល ... Read More »

ក្រសួងទេសចរណ៍ បេី​កកិច្ចប្រជុំស្តីពីការគ្រប់គ្រងមណ្ឌលកម្សាន្ត ទេសចរណ៍មនុស្សពេញវ័យ ( ខារ៉ាអូខេ KTV ក្លឹបកម្សាន្ត រង្គសាល ឌីស្កូតែក និងបៀរហ្កាឌិន ) ក្រោយបើកដំណើរការអាជីវកម្មឡើងវិញ

ភ្នំពេញ​៖​ នៅទីស្តីការក្រសួងទេសចរណ៍ នាថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ២០២២ មានរៀបចំ មានកិច្ចប្រជុំ ស្តីពីការគ្រប់គ្រង មណ្ឌលកម្សាន្ត ទេសចរណ៍មនុស្សពេញវ័យ ( ខារ៉ាអូខេ KTV ... Read More »

មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជាបញ្ជាក់ពីអវត្តមានរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមក្នុងកិច្ចប្រជុំចង្កៀតថ្នាក់រដ្ឋមន្ត្រីការបរទេស

ភ្នំពេញ ៖ អវត្តមានរដ្ឋមន្ត្រីក្រសួងការបរទេសសាធារណរដ្ឋសង្គមនិយមវៀតណាមនៅក្នុងកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាននឹកគ្រាដែលលោកបានមកដល់កម្ពុជាហើយនោះត្រូវបានបញ្ជាក់ថាដោយសារលោកមានជំងឺកូវីដ-១៩ ពេលមកដល់កម្ពុជា។ដូច្នេះលោកមិនអាចចូលរួមប្រជុំបានឡើយ។ យ៉ាង ណាក៏ដោយលោកបានចូលរួមក្នុងកិច្ចប្រជុំចង្អៀតនេះតាមប្រព័ន្ធអនឡាញពីសណ្ឋាគារដែលលោកកំពុងស្នាក់នៅ។  លោក ប៊ូយ ថាញ់សឺន (Bui Thanh Son) រដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានឆ្លងជំងឺកូវីដ-១៩ ... Read More »

ហុងកុងនឹងធ្វើតេស្តកូវីដ-១៩ ទៅលើពលរដ្ឋទាំងអស់

ក្រោយពីទទួលបានបទបញ្ជាដ៏កម្រពីថ្នាក់ដឹកនាំនៅទីក្រុងប៉េកាំងស្តីពីស្ថានភាពកូវីដ-១៩ ដែលបានកើនឡើងខ្ពស់នៅកោះហុងកុងនោះ រដ្ឋាភិបាលនៅក្នុងតំបន់នេះបានឡើងគម្រោងធ្វើតេស្តទៅលើពលរដ្ឋទាំងអស់ចាប់ពីដើមខែមីនាដើម្បីទប់ស្កាត់ការឆ្លងយ៉ាងមានប្រសិទ្ធភាពបំផុត ។ ករណីឆ្លងកូវីដ-១៩ លើកទី៥នៅកោះហុងកុងកាន់តែកើនឡើងខ្ពស់ ហើយប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់បានផ្សាយថា រដ្ឋាភិបាលកោះហុងកុងមានគម្រោងធ្វើតេស្តជាទ្រង់ទ្រាយធំដល់ពលរដ្ឋកោះហុងកុងទាំង៧,៥លាននាក់ចាប់ពីដើមខែមីនា ដោយការធ្វើតេស្តមានដល់ទៅ៣លើក គឺលើកទីមួយធ្វើឱ្យអស់ក្នុងពេល១សប្តាហ៍ និងលើកទីពីរ ទីបី ក្នុងសប្តាហ៍បន្តបន្ទាប់ទៀត។ មានតែការធ្វើតេស្តពលរដ្ឋទាំងអស់នោះទេទើបដឹងថាតំបន់អ្នកមានអ្នកឆ្លងច្រើន អាចកាត់ផ្តាច់ប្រភពចម្លងបានល្អ។ ... Read More »

រថយន្ដក្រុង រត់ដឹកភ្ញៀវពេលយប់ បើកធ្លាក់ផ្លូវ រងរបួសធ្ងន់ស្រាល ចំនួន ០៦នាក់

ខេត្តឧត្ដរមានជ័យ៖ រថយន្ដក្រុងដឹកអ្នកដំណើរ ពេលយប់របស់ ក្រុមហ៊ុន ដា សុវណ្ណ អុិចស្រ្ពេស បានបង្កគ្រោះថ្នាក់ចរាចរណ៍ បើកធ្លាក់ផ្លូវ បណ្ដាលឱ្យអ្នកដំណើរ នៅលើរថយន្ដ ប្រុសស្រីចំនួន ០៦ នាក់ទទួលរងរបួសធ្ងន់ស្រាល នៅវេលាម៉ោង ០៣ ... Read More »

បញ្ហាអាជីវករយកផ្លូវសាធារណៈ និងស្ពាន​ លក់ដូរ និងចតម៉ូតូ រ៉ឺម៉ក បង្កឱ្យកកស្ទះចរាចរណ៍នៅម្តុំផ្សារជម្ពូវ័ន ត្រូវ​បាន​សមត្ថកិច្ច​ចុះ​សម្រួល​ហេីយ​

ភ្នំពេញ​៖​ ប្រជាពលរដ្ឋ​សារទរ​ចំពោះ​ចំណាត់​ការ​របស់សមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ​ ដែលបានចុះរៀបចំសណ្តាប់ធ្នាប់ នៅម្តុំផ្សារជម្ពូវ័ន ផ្លូវជាតិលេខ៤​ ខណៈបងប្អូនអាជីវករលក់ដូរ បាននាំគ្នាយកចិញ្ចើមថ្នល់ចត ឬលក់ដូរ​បង្កឱ្យមានការកកស្ទះចរាចរណ៍ ជារៀង​រាល់​ថ្ងៃ​។ នេះបេីយោង​តាមប្រភពព័ត៍មានពី​ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ នៅរសៀល​ថ្ងៃ​ព្រហស្បតិ៍​ទី​១៧​ ខែកុម្ភៈ​ ឆ្នាំ​២០២២។  ប្រភពដដែលបន្តថា​ ... Read More »

ឃាត់ខ្លួនមនុស្សចំនួន៩នាក់, កាំភ្លើងខ្លីចំនួន០៤ដើម​ និងឃាត់រថយន្តចំនួន០៥គ្រឿង​ ព្រមទាំងគ្រឿងញៀន​ ១ដបតូច​

ខេត្តព្រះសីហនុ៖ មនុស្ស​ប្រុស​ស្រី​ចំនួន​ ៩នាក់​ រួមនឹងកាំភ្លើងខ្លី​ចំនួន​៤​ដេីម​, សារធាតុ​ញៀន​ចំនួន​​១ដបតូច​ ព្រម​ទាំង​ឃាត់រថយន្តចំនួន៥គ្រឿង​ត្រូវ​បាន​កម្លាំងសមត្ថកិច្ច​​ចម្រុះ​នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ​ចុះប្រតិបត្តិការបង្រ្កាបនៅតាមផ្លូវសាធារណៈ។ នេះបេី​យោង​តាមប្រភពព័ត៌មានពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ ដែលបានឱ្យដឹងនៅរសៀលថ្ងៃ​ព្រហស្បតិ៍​ទី​១៧​ ខែកុម្ភៈ​ ឆ្នាំ​២០២២។     ប្រភពដដែល​បានបន្តថា​ ក្នុង​ប្រតិបត្តិការខាងលើនេះ​បានធ្វេី​ឡើង​កាលពីយប់ថ្ងៃពុធទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ... Read More »

ឪពុកម្ដាយរវល់ការងារភ្លេចមើលកូនធ្វើឱ្យកូនលង់ទឹកស្រះក្បែរផ្ទះស្លាប់ផ្អើលទាំងថ្ងៃរសៀល

ខេត្តស្វាយរៀង៖ ក្មេងប្រុសម្នាក់បានធ្លាក់ទឹកស្រះក្បែរផ្ទះលង់ស្លាប់បង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារជួយសង្គ្រោះធ្វើចលនាដៃជើង តែអកុសលហួសពេលទៅហើយ ខណៈដែលឪពុកម្ដាយរវល់ការងារភ្លេចខ្លួនមើលកូនមួយភ្លែត។    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតក្នុងភូមិបាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រំ។     សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាក្មេងខាងលើមានឈ្មោះសន ស៊ានចាន់សុខហេង អាយុ៣ឆ្នាំ ... Read More »

កូវីដ១៩៖ អាមេរិកជឿជាក់ថានឹងឈានដល់ដំណាក់កាលប្រក្រតីថ្មី

មន្ត្រីសុខាភិបាលអាមេរិកបានឱ្យដឹងថា ប្រទេសនេះកំពុងឈានដល់ ការរស់នៅជាមួយកូវីដ-១៩ ដោយចាត់ទុកថា វីរុសនេះលែងបង្កឱ្យវិបត្តិអូសបន្លាយរយៈពេលយូរទៀតហើយ។ បច្ចុប្បន្ននៅទីក្រុងជាច្រើនក្នុងទឹកដីអាមេរិក ពលរដ្ឋបានវិលត្រឡប់មករស់នៅជីវភាពធម្មតាដូចកាលពីមុន ដោយការរឹតត្បិតទាំងឡាយត្រូវបានលុបចេញ។ លោកស្រីបណ្ឌិត Rochelle Walensky អគ្គនាយកមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លង CDC អាមេរិកបានឱ្យដឹងថា រដ្ឋាភិបាលនឹងមានវិធានការណែនាំថ្មីនៅសប្តាហ៍ក្រោយស្តីពីការពាក់ម៉ាស់ ... Read More »

កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តស្វាយរៀងជាមួយភាគីពាក់ព័ន្ធ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

.    ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នា២០២២ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំលើកដំបូងជាមួយភាគីពាក់ព័ន្ធ ... Read More »

Barcelona ត្រូវធ្វើការធ្ងន់ ប៉ះក្រុមអុីតាលី Napoli នៅ UEFA Europa League វគ្គ១៦ក្រុម

ក្រុម Barcelona នឹងត្រូវប្រកួតជាមួយក្រុម Napoli នៅរាត្រីថ្ងៃព្រហស្បតិ៍នេះសម្រាប់ការប្រកួតវគ្គជម្រុះ១៦ក្រុមចុងក្រោយពានរង្វាន់ UEFA Europa League នៅកីឡដ្ឋាន Camp Nou បន្ទាប់ពីធ្លាក់ចេញពីវគ្គចែកពូល UEFA Champions League ... Read More »

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសថ្កោលទោសចំពោះលោក គឹម ហ៊ាង ដែលប្រើប្រាស់សំដីវាយប្រហារដោយមិនមានការទទួលខុសត្រូវ លើការងារអភិរក្ស និងអភិវឌ្ឍ តំបន់សៀមរាបអង្គរ

.   ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមជម្រាបជូនអ្នកសារព័ត៌មានជាតិ អន្តរជាតិ និងសាធារណជន មេត្តា ជ្រាបថា៖ ថ្មីៗនេះ បណ្តាញសង្គមមួយចំនួនបានផ្សព្វផ្សាយនូវវីដេអូកាត់ខ្លីរយៈពេល៣នាទី ៤១វិនាទី របស់ ... Read More »

បុរសម្នាក់រត់ចូលក្រោមកង់រថយន្តធុនធំបណ្តាលឱ្យរថយន្តកិនស្លាប់ភ្លាមៗ

     ភ្នំពេញ​៖​ បុរសម្នាក់បានដេីរលេីដងផ្លូវសុខៗខណៈឃើញមានរថយន្តធុនធំបេីកឆ្លងកាត់ក៏ស្ទុះរត់ចូលក្រោមរថយន្តបណ្តាលឱ្យរថយន្តកិនស្លាប់ភ្លាមៗ​ កាលពីវេលាម៉ោង១១និង៥០នាទីព្រឹក​ ថ្ងៃទី១៧​ ខែកុម្ភៈ ឆ្នាំ២០២២​ នៅផ្លូវបេតុងក្នុងសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។     ជនរងគ្រោះឈ្មោះពៅ​ ពេជ្រ​ ភេទប្រុសអាយុ៣៧ឆ្នាំ​ ... Read More »

គណៈរដ្ឋមន្ត្រីថៃអនុម័តទៅលើសេចក្តីព្រាងច្បាប់ផ្លាស់ប្តូរឈ្មោះរាជធានីបាងកក

ពេលថ្មីៗនេះគណៈរដ្ឋមន្ត្រីថៃកាលពីថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០២២ បានអនុម័តទៅលើសេចក្តីព្រាងច្បាប់ដែលបានប្រកាសដោយការិយាល័យនាយករដ្ឋមន្ត្រី ស្តីពីការផ្លាស់ប្តូរឈ្មោះរាជធានីតាមសំណើរបស់រាជវាំងថៃ ។ តាមសារព័ត៌មាន Bangkok Post បានផ្សាយថា ទីក្រុងបាងកកនឹងត្រូវផ្លាស់ប្តូរឈ្មោះទៅជា ក្រុងទេពមហានគរ “Krung Thep Maha Nakhon” ឈ្មោះរាជធានីថ្មីនឹងចាប់ផ្តើមប្រើប្រាស់ជាផ្លូវការ ... Read More »

យុវជនម្នាក់បើករថយន្តទាំងស្រវឹងស្រាជ្រុលទៅបុករ៉ឺម៉កដឹកបន្លែចេញពីផ្សារដើមគបណ្តាលឱ្យស្លាប់ម្នាក់និងស្ត្រី២នាក់រងរបួសធ្ងន់

ភ្នំពេញ ៖ រថយន្តស៊េរីទំនើបមួយគ្រឿង បើកបរដោយក្មេងស្ទាវដែលគេសង្ស័យថាស្ថិតក្នុងស្ថានភាពស្រវឹងបានបោះពួយក្នុងល្បឿនយ៉ាងលឿនជ្រុលទៅបុករ៉ឺម៉កដឹកបន្លែចេញពីផ្សារដើមគបណ្តាលឱ្យបុរសម្នាក់ស្លាប់ និងស្រ្តីជាប្រពន្ធព្រមទាំងអ្នករួមដំណើរម្នាក់ទៀតងរបួសធ្ងន់ កាលពីវេលាម៉ោង៤ទៀបភ្លឺឈានចូលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ត្រង់ចំណុចជិតភ្លើងស្តុបណតប្រ៊ីដ តាមបណ្ដោយផ្លូវលេខ២០០៤ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។    សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះ ... Read More »

ទីបំផុត ! លោកបណ្ឌិត គឹម ហ៊ាង ដែលនិយាយមាត់គ្មានគ្រប ចេញលិខិតសុំទោស និងស្រាយបំភ្លឺជាសាធារណៈ

ភ្នំពេញ ៖ លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងអោយដឹងថា, ខ្ញុំបានឃើញការសុំទោស និងស្រាយបំភ្លឺជាសាធារណៈរបស់លោកបណ្ឌិត គឹម ហ៊ាង ទាក់ទងនឹងប្រសាសន៏របស់គាត់ស្តីពីអនាគតនៃវិស័យអចលនទ្រព្យខេត្តសៀមរាប ក្រោយចប់វិបត្តិកូវីដ១៩ កាលពីថ្ងៃសៅរ៍ ... Read More »

តារាវាយតឺន្នីសឆ្នើម Novak Djokovic សុខចិត្តខកខានការប្រកួតជុំវិញការចាក់វ៉ាក់សាំង Covid-19

កីឡាករវាយតឺន្នីសឆ្នើមលំដាប់ពិភពលោក Novak Djokovic បាននិយាយថា គាត់ចង់ខកខានពានរង្វាន់កីឡាវាយតឺន្នីសនាពេលអនាគតជាជាងការបង្ខំឱ្យទទួលបានវ៉ាក់សាំងការពារ Covid-19។ គាត់បាននិយាយថា ការបាត់ការប្រកួតដូចជា French Open ជុំវិញស្ថានភាពការចាក់វ៉ាក់សាំងរបស់គាត់គឺជា “តម្លៃដែលលោកសុខចិត្តចំណាយ”។ កីឡាករដែលឈ្នះពានរង្វាន់ Grand Slam ... Read More »

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូអញ្ជើញទស្សនកិច្ចនៅកងពលតូចឆត្រយោងលេខ១ និងសាលាទ័ពជំនាញ FUJI នៃកងស្វ័យការពារជើងគោកជប៉ុន

អ៊ីជីហ្គាយ៉ា និង ហ្វូជី ៖ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ផេកផ្លូវការ របស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានបង្ហោះថា, នាថ្ងៃទី១៥ និង១៦ ខែកុម្ភៈ ឆ្នាំ២០២២ ... Read More »

កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន បានចាប់ផ្តើមហើយ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា តាមទម្រង់ចូលរួមផ្ទាល់ និងតាមប្រព័ន្ធវីដេអូ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២២កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន បានចាប់ផ្តើមហើយ  នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា តាមទម្រង់ចូលរួមផ្ទាល់ និងតាមប្រព័ន្ធវីដេអូ។  លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី ... Read More »

រញ្ជួយដីកម្រិត៦,២រុិចទ័រនៅក្វាតេម៉ាឡា ធ្វើឱ្យពលរដ្ឋជាង៣ម៉ឺននាក់រងផលប៉ះពាល់

នៅថ្ងៃទី១៦ខែកុម្ភៈមានការរញ្ជួយដីកម្រិត៦,២រ៉ិចទ័រនៅភាគខាងលិចប្រទេសក្វាតេម៉ាឡា បណ្តាលឱ្យមនុស្ស៣នាក់ស្លាប់ដោយសារតែជំងឺបេះដូងធ្វើទុក្ខពេលរញ្ជួយដី និងមនុស្សជាង៣១ពាន់នាក់រងផលប៉ះពាល់។ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះបានផ្សាយថា អាជ្ញាធរនៃប្រទេសក្វាតេម៉ាឡានៅថ្ងៃទី១៦ខែកុម្ភៈបានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៦.២រ៉ិចទ័រ បានវាយប្រហារលើតំបន់ភាគខាងលិចនៃប្រទេសនេះ ដោយបង្កផលប៉ះពាល់ដល់ប្រជាជនជាង៣ម៉ឺននាក់ ខណៈមនុស្ស៣នាក់បានស្លាប់។ បើតាមអាជ្ញាធរក្វាតេម៉ាឡា គ្រោះរញ្ជួយដីខាងលើមានចំណុចរញ្ជួយក្នុង ... Read More »

Liverpool ធ្វើបានល្អក្នុងជើងទី១ ខណៈ Bayern Munich បានត្រឹមស្មើ

ក្រុមហង្សក្រហម Liverpool បានបោះជំហានដ៏ធំមួយឆ្ពោះទៅកាន់វគ្គ៨ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League បន្ទាប់ពីរកបាន២គ្រាប់ចុងម៉ោងទល់នឹងក្រុម Inter Milan ក្នុងកីឡដ្ឋាន San Siroប្រទេសអុីតាលីកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ កុម្ភៈនេះ។ ក្រុមហង្សក្រហមបានសម្លឹងរកឱកាសល្អពេលប្រកួតឈ្នះក្នុងជើងទី១ ក្នុងទឹកដីក្រុម Inter ... Read More »

អធិការនគរបាលខណ្ឌ​ពោធិ៍សែន​ជ័យ ​៖ សម័យនេះហើយនៅមានជនបែបនេះទៀត!

ភ្នំពេញ​៖​ លោកវរសេនីយ៍ទោ​ ម៉ន​ វុធី​ អធិការនគរបាលខណ្ឌ​ពោធិ៍​សែនជ័យ​ នៅព្រឹកថ្ងៃ​ព្រហស្បតិ៍​ទី​១៧​ ខែកុម្ភៈ​ ឆ្នាំ​២០២២នេះ​ បានបង្ហោះសារនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកថា៖​​ សម័យនេះហើយនៅមានជនបែបនេះទៀត!    លោកអធិការ​បានគូសបញ្ជាក់ថា៖​ “ព្រឹកមិញភ្ញាក់ពីដេក មានប្រជាពលរដ្ឋម្នាក់ខលមកខ្ញុំបាទ សួរថា៖​ ... Read More »