ព័ត៌មានទាន់ហេតុការណ៍៖
'

ឆេះសណ្ឋាគារ យូ​ អេង ជាន់ទី៣ផ្អេីលសមត្ថកិច្ច

ភ្នំពេញ​៖​ អគ្គិភ័យបានឆាបឆេះបន្ទប់កំពុងជួសជុលនៃសណ្ឋាគារយូ អេង ជាន់ទី៣​ ដែលស្ថិតនៅក្នុងភូមិព្រៃទាទី២​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​  កាលពី​វេលា១រសៀលថ្ងៃទី១៨​ ខែកុម្ភៈ​ ឆ្នាំ២០២២​ បង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចទាំងក្រុមរថយន្តពន្លត់អគ្គិភ័យចុះមកអន្តរាគមន៍ភ្លាមៗ។  តាមប្រភពព័ត៌មានបានឲ្យដឹងថា​ ទីតាំងដែលឆាបឆេះខាងលេីកំពុងតែធ្វេីការជួសជុលដេីម្បីធ្វេីជាបន្ទប់ស្ទីមសូណា។ នៅមុនពេលកេីតហេតុក្រុមជាងគាត់កំពុងធ្វេីការផ្សារដែកជួសជុលបន្ទប់ផ្នែកខាងលេីក៏ស្រាប់តែធ្លាក់កម្ទិចភ្លេីងប៉ះចំសម្ភារទេីបបង្កជាអណ្តាតភ្លេីងឆាបឆេះតែម្តង។ ... Read More »

ករណី​កកស្ទះចរាចរណ៍ នៅចំណុចផ្លូវជាតិលេខ៥ មុខរោងចក្រសេងយ៉ុង​ ត្រូវ​សមត្ថកិច្ច​ចុះរៀបចំសណ្តាប់ធ្នាប់​​

ភ្នំពេញ​៖​ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ​ បានបញ្ជាឱ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសងែ្កទី១ ចុះរៀបចំសណ្តាប់ធ្នាប់ និងធ្វើការផ្សព្វផ្សាយអប់រំណែនាំបងប្អូនអាជីវករ​លក់ដូរ​ ដែល​យកចិញ្ចេីមផ្លូវបង្ក​បញ្ហា​កកស្ទះចរាចរណ៍ នៅចំណុចផ្លូវជាតិលេខ៥ មុខរោងចក្រសេងយ៉ុង​។  សូមជម្រាបថា​ ... Read More »

លោក ប្រាក់ សុខុន៖​ កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ានបានប្រព្រឹត្តទៅយ៉ាងរលូន

ភ្នំពេញ​៖​ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា​ បានថ្លែង​សារនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ​ នៅព្រឹកថ្ងៃ​សុក្រ​ទី​១៨​ ខែកុម្ភៈ​​ ឆ្នាំ​២០២២នេះថា៖​ កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ានបានប្រព្រឹត្តទៅយ៉ាងរលូន។  លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់​ ... Read More »

ប៉ូលិសកាណាដាមិនអាចអត់ធ្មត់ទៀតឡើយ គីបានចាប់ខ្លួនក្រុមបាតុកររថយន្តជាច្រើន

កម្លាំងប៉ូលិសកាណាដាបានចាប់ខ្លួនបាតុករជាច្រើនដែលបានធ្វើបាតុកម្មបិទផ្លូវចរាចរណ៍នៅក្នុងរដ្ឋធានី អូតាវ៉ា ។ យុទ្ធនាការបំបែកក្រុមបាតុករបានចាប់ផ្តើមអនុវត្តនៅយប់ថ្ងៃទី១៧ ខែកុម្ភៈ ហើយមុនពេលប៉ូលិសអនុវត្តក៏បានព្រមានដល់ក្រុមបាតុករ ដែលបានបន្តអូសបន្លាយអស់រយៈពេល៣សប្តាហ៍កន្លងមកដែរ ។ កម្លាំងប៉ូលិសបានព្រមានថា ក្រុមបាតុករនឹងទទួលរងការដាក់ទោស ប្រសិនបើមិនព្រមបំបែក ផ្តល់ជីវភាពរស់នៅធម្មតាវិញដល់ពលរដ្ឋ។ កម្លាំងប៉ូលិសបានបង្កើតទីតាំងចំនួន១០០កន្លែងក្នុងរដ្ឋធានី Ottawa ដើម្បីទប់ស្កាត់ក្រុមបាតុករចូលទៅកាន់តំបន់សំខាន់ៗ ... Read More »

អភិបាលខេត្តតាកែវ​ បើកការដ្ឋានស្ថាបនាផ្លូវក្រាលថ្ម (មិច) ០១ខ្សែមានប្រវែង ៤៣០០ម៉ែត្រ និងទទឹង ១០ម៉ែត្រឆ្លងកាត់ ៣ឃុំ នៅស្រុកត្រាំកក់

ខេត្ត​តាកែវ៖ លោក អ៊ូច​ ភា អភិបាល នៃគណៈអភិបាល ខេត្តតាកែវ នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវក្រាលថ្ម (មិច) ០១ខ្សែ មានប្រវែង ... Read More »

លោក ស៊ូ ទីរ៉ូ និងលោក សុគន្ឋ ដារ៉ារិទ្ធ, ប្រធាន-អនុប្រធានស្ថានីយថ្លឹងរថយន្ត ស្រុកអង្គស្នួល ផ្លូវជាតិលេខ៤ ប្រើល្បិចលេបលុយអ្នកដឹកជញ្ជូន ប្រព្រឹត្តដោយពហុជំនាញ

ខេត្តកណ្តាល ៖  អំពើពុករលួយ ក្លាយជាវប្បធម៌ដ៏អាក្រក់ ដែលលោក ស៊ូ ទីរ៉ូ និងលោក សុគន្ឋ ដារ៉ារិទ្ធ ប្រធាន-អនុប្រធាន ស្ថានីយថ្លឹងរថយន្ត ផ្លូវជាតិលេខ៤ ចំណុចភូមិទឹកជា ឃុំពើក ... Read More »

បញ្ជូនឪពុកចុងរំលោភកូនស្រីដើម(កូនស្រីប្ដីមុន) ជាច្រើនដងនិងគំរាមសម្លាប់ ទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យជាឪពុកចុង ធ្វើសកម្មភាពចាប់រំលោភកូនស្រីដើម(កូនស្រីប្ដីមុន) ត្រូវនគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បញ្ជូនទៅសាលាដំបូងខេត្ត នៅថ្ងៃទី១៨ខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ លោក សែស វិបុល អធិការនគរបាលស្រុកអូរជ្រៅ ... Read More »

ក្រសួងអប់រំ ណែនាំ​ វិធានការ​សម្រាប់​មន្ត្រី​អប់រំ​បម្រើ​ការ​នៅ​តាម​អង្គភាព​ថ្នាក់​ជាតិ​ និង​រាជធានី​ ខេត្ត​ ក្នុង​ការ​បង្ការ​ និងទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ-១៩​ ប្រភេទ​អូមីក្រុង

ភ្នំពេញ ៖ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសណែនាំ​ វិធានការ​សម្រាប់​មន្ត្រី​អប់រំ​បម្រើ​ការ​នៅ​តាម​អង្គភាព​ថ្នាក់​ជាតិ​ និង​រាជធានី​ ខេត្ត​ ក្នុង​ការ​បង្ការ​ និងទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ-១៩​ ប្រភេទ​អូមីក្រុង។  ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹង ដល់អាណាព្យាបាលកុមារ នាំកូនចៅទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចាប់ពីអាយុ៣ឆ្នាំដល់៥ ឆ្នាំ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹង ដល់ អាណាព្យាបាលកុមារ នាំកូនចៅទៅ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចាប់ពីអាយុ៣ឆ្នាំដល់៥ ឆ្នាំជូនកុមារ ក្នុងភូមិសាស្ដ្រ  រាជធានីភ្នំពេញ ។       នៅក្នុងសេចក្ដីជូនដំណឹង ... Read More »

ហុងកុង និងកូរ៉េខាងត្បូងមានករណីឆ្លងកូវីដ-១៩ខ្ពស់បំផុតមិនធ្លាប់មានពីមុនមក

រលកកូវីដ-១៩ លើកទី៥នៅកោះហុងកុង បានធ្វើឱ្យប្រព័ន្ធសុខាភិបាលនៅក្នុងតំបន់នេះដួលរលំ ក្រោយពីមានករណីឆ្លងកូវីដ-១៩ កើនឡើងលើសពី៦០ដង ក្នុងខែកុម្ភៈនេះ។ វិស័យឧស្សាហកម្ម ក្រុមហ៊ុនតូចធំ រងផលប៉ះពាល់យ៉ាងខ្លាំង។ មន្ត្រីសុខាភិបាលកោះហុងកុងបានឱ្យដឹងថា កាលពីថ្ងៃទី ១៧ខែកុម្ភៈបានរកឃើញករណីឆ្លងកូវីដ-១៩រហូតដល់ទៅ៦.១១៦នាក់ ជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីផ្ទុះកូវីដ-១៩មក ។ ... Read More »

អត្តពលិក​ន័រវេស Jakob Ingebrigtsen ​​បង្កើត​កំណត់ត្រា​ពិភពលោក​ថ្មីក្នុងការរត់ចម្ងាយ១.៥០០ម៉ែត្រ

ម្ចាស់ជើងឯកអូឡាំពិករត់ចម្ងាយ១.៥០០ម៉ែត្រ កីឡាករ JakobIngebrigtsen បានបំបែកឯតទគ្គកម្មពិភពលោកក្នុងការរត់ចម្ងាយកាលពីយប់ថ្ងៃព្រហស្បតិ៍ក្នុងការបង្ហាញល្បឿន និងកម្លាំងមួយផ្សេងទៀតដែលបង្ហាញថា ភាពជោគជ័យនៅព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូរបស់គាត់គ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ហើយបានទទួលជោគជ័យថ្មីទៀតនៅអូឡាំពិកទីក្រុងប៉េកាំងឆ្នាំនេះ។ កីឡាករ​សញ្ជាតិន័រវេសរូបនេះ​បាន​រត់​លើ​សញ្ញា​ចាស់​ដែល​កាន់​ដោយ​កីឡាករ​អេត្យូពី Samuel Tefera ដោយ​ប្រើ​ថិរវេលា៣នាទី៣០.៦០វិនាទី​ក្នុង​ការ​ប្រកួត World Athletics Indoor Tour ... Read More »

កម្លាំងនគរបាល សហការជាមួយកម្លាំងយោធា ទទួល ពលរដ្ឋខ្មែរចំនួន ១៦៦នាក់ ត្រឡប់ពីប្រទេសថៃចូលកម្ពុជាវិញ នៅស្រុកកំរៀង

ខេត្តបាត់ដំបង៖ នៅថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩  បានចាត់កម្លាំងប៉ុស្តិ៍អូរអន្លក់ សហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ និងក្រុមគ្រូពេទ្យ ទៅទទួលពលករវិលត្រឡប់មកស្រុកវិញ ដែលភាគីថៃបានបញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ... Read More »

លោកស្រី​កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្តាំផ្ញើឱ្យប្រជាពលរដ្ឋទាំងអស់គ្នាត្រូវបង្កើនប្រសិទ្ធភាពការពាររាងកាយពីមេរោគកូវីដ-១៩ ពិសេសគឺប្រភេទបំប្លែងថ្មីអូមីក្រុង

ខេត្ត​កំពត​៖​ លោកស្រី​កិត្តិសង្គហបណ្ឌិត ម៉ែន​ សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន១.០០០គ្រួសារ នៅសាលាខេត្តកំពត ដែលត្រូវបានមកទទួលស្បៀង មានអង្ករ១០គីឡូក្រាម និងទឹកត្រី១ដបពីរដ្ឋបាលខេត្តកំពត នាព្រឹកថ្ងៃសុក្រ ២រោច ខែមាឃ ... Read More »

ប្រេស៊ីល៖ ភ្លៀងធ្លាក់ខ្លាំងបង្កឱ្យមានគ្រោះទឹកជំនន់និងបាក់ដីដល់ទៅ ២៧០កន្លែង ស្លាប់និងបាត់ខ្លួនរាប់រយនាក់

មន្ត្រីប្រេស៊ីលបានប្រកាសនៅថ្ងៃទី១៧ខែកុម្ភៈថា មានអ្នកស្លាប់ដោយគ្រោះទឹកជំនន់និងបាក់ដី បានកើនឡើងដល់ទៅ១១៧នាក់ហើយ ស្ថិតនៅតំបន់ភ្នំ Petropolis ក្នុងរដ្ឋ Rio de Janeiro ។ ផ្ទះសម្បែងជាច្រើន ត្រូវដីបាក់គ្របដណ្តប់ពីលើបណ្តាលឱ្យមានមនុស្សជាង១៣០នាក់នៅបាត់ខ្លួននៅឡើយ។ ហេតុការណ៍បាក់ដីនេះបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងកើតឡើងតាំងពីល្ងាចថ្ងៃទី១៥ខែកុម្ភៈ ក្រោយពេលមានភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយប្រេស៊ីលបានឱ្យដឹងថា ... Read More »

គិតត្រឹមថ្ងៃទី១៧ កុម្ភៈ ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉េកាំងមិនមានករណីឆ្លង COVID-19 ថ្មីទេ

អ្នករៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉េកាំងបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែកុម្ភៈថា គ្មានករណីឆ្លងថ្មីនៃ COVID-19 ត្រូវបានរកឃើញក្នុងចំណោមអត្តពលិក និងមន្រ្តីក្រុមការងារដែលជាលើកទី១ហើយមិនបានរកឃើញការឆ្លងរោគដោយរោគសញ្ញាចាប់តាំងពីការរាប់ប្រចាំថ្ងៃត្រូវបានផ្សព្វផ្សាយ។ គណៈកម្មាធិការរៀបចំការប្រកួតបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គ្មានករណីថ្មីត្រូវបានរកឃើញទេក្នុងចំណោមបុគ្គលិកដែលពាក់ព័ន្ធនៅថ្ងៃទី១៧ ខែកុម្ភៈ នៅក្នុងការប្រកួតកីឡាអូឡាំពិករដូវរងានេះនិងនៅពេលមកដល់អាកាសយានដ្ឋានក្នុងទីក្រុងប៉េកាំង។ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លង COVID-19 ទីក្រុងប៉េកាំងបានដាក់ប្រព័ន្ធត្រួតពិនិត្យវិលជុំ ដែលដាក់កម្រិតអ្នកចូលរួមប្រកួតទាំងអស់ទៅកាន់តំបន់ជាក់លាក់ក្នុង ... Read More »

ករណីឆ្លងកូវីដ-១៩៖​ រកឃើញ​ថ្មីចំនួន​ ៤១៤នាក់(​ អូមីក្រុងទាំងអស់) និង​​អ្នក​ជាសះស្បើយ​ ២៤៧នាក់​ ,ខណៈ​​អ្នកជំងឺស្លាប់​គ្មាន​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃ​សុក្រ​ទី​១៨ ខែកុម្ភៈ​​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៤១៤នាក់(PCR) (​ អូមីក្រុងទាំងអស់) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ២៤៧នាក់ និងករណីស្លាប់​គ្មាន​។   សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

អំពើ​ហិង្សា​របស់​អ្នក​គាំទ្រ​នៅ​ក្នុង​បាល់ទាត់អាល្លឺម៉ង់​ ​នាំ​ឱ្យ​មាន​ការ​ចំណាយជិត៥០លានដុល្លារ​ក្នុង​មួយ​ឆ្នាំ

យោងតាមរបាយការណ៍ដែលចេញផ្សាយដោយវិទ្យាស្ថាន Ifo របស់ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃព្រហស្បតិ៍បានបង្ហាញថា អំពើហិង្សារបស់អ្នកគាំទ្រទាក់ទងនឹងការប្រកួតបាល់ទាត់អាជីពនៅក្នុងប្រទេសអាល្លឺម៉ង់នាំឱ្យការចំណាយប្រាក់ជិត៤៤លានអឺរ៉ូ (៥០លានដុល្លារអាមេរិក) ជារៀងរាល់ឆ្នាំ។ ការសិក្សានេះបានមើលទិន្នន័យពីប្រទេសអាល្លឺម៉ង់ពីខែមករា ឆ្នាំ២០១១ដល់ខែឧសភា ឆ្នាំ២០១៥ដែលអំពើហិង្សារបស់អ្នកគាំទ្របានបញ្ចប់ការធ្វើឱ្យប៉ូលិសអាល្លឺម៉ង់ ការិយាល័យអយ្យការសាធារណៈ និងតុលាការខាតបង់សរុបចំនួន១៩៤លានអឺរ៉ូ។ របាយការណ៍បានបន្ថែមថា ករណីនៃអំពើហិង្សាបានកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងទីក្រុង នៅពេលដែលពួកគេរៀបចំការប្រកួតបាល់ទាត់អាជីព ដោយមានការប៉ាន់ស្មានថា ... Read More »

សារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឱកាសទិវាជាតិសុខភាពមាតា​ ទារក​ និងកុមារ​ ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២២

ភ្នំពេញ ៖ សារលិខិត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ក្នុងឱកាសទិវាជាតិសុខភាពមាតា​ ទារក​ និងកុមារ​ ថ្ងៃទី ... Read More »

លោក ឃឹម ហ្វីណង់ ៖ ខ្ញុំត្រៀមខ្លួននឹងចាកចេញពីតួនាទីរបស់ខ្ញុំ និងទទួលខុសត្រូវគ្រប់បែបយ៉ាងចំពោះមុខច្បាប់ ប្រសិនបើរកឃើញថាមានកំហុស

ខេត្តសៀមរាប ៖ បន្ទាប់ពីមានពាក្យបណ្តឹងទៅកាន់អយ្យការអមសាលាដំបូងខេត្តសៀមរាប ពីលោកស្រី  លី អ៊ុំអេង មកលើលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោកមានជំហរយ៉ាងរឹងមាំ ... Read More »

គ្រូបង្វឹកលោក Conte ចាប់ផ្តើមផ្តោតអារម្មណ៍ទៅលើការអភិវឌ្ឍន៍កីឡាករវ័យក្មេងរបស់ក្លិប Spurs

លោក Antonio Conte គ្រូបង្វឹកក្រុម Tottenham Hotspur បាននិយាយថា ការផ្តោតអារម្មណ៍របស់ក្លិបនាពេលបច្ចុប្បន្នគឺលើការចុះហត្ថលេខាលើកីឡាករវ័យក្មេងដែលនៅតែត្រូវការដើម្បីទទួលបានបទពិសោធន៍។ គ្រូបង្វឹករូបនេះបាននិយាយក្នុងបទសម្ភាសន៍មួយថា “ប្រសិនបើអ្នកចង់រីកចម្រើនលឿន អ្នកចង់ព្យាយាមប្រកួតប្រជែងឱ្យកាន់តែលឿន អ្នកក៏ត្រូវការកីឡាករដែលមានបទពិសោធន៍ច្រើនដែរ ពីព្រោះពួកគេបង្កើនបទពិសោធន៍ក្នុងក្រុមរបស់អ្នក” ។ លោក ... Read More »

មកស្គាល់ប្រវត្តិខ្លះៗរបស់ តារាចម្រៀង ខេមរៈ សិរីមន្ត មុនឡើងងារជាឧកញ៉ា

ភ្នំពេញ៖ ធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលនឹងសាទរកាលពីរសៀលថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ ក្រោយពីគេទទួលបានដំណឹងថាលោក ខេមរៈ សិរីមន្ត ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរមងារ ជាឧកញ៉ា ។ នេះបើយោងតាមលិខិត ... Read More »

អ្នកល្មើសវិធានការសុខាភិបាល​ និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី១៧ ខែកុម្ភៈ​!​ អប់រំផ្សព្វផ្សាយច្បាប់​ ៤០ទីតាំង ,អប់រំតាមគោលដៅចរាចរណ៍ ១៦២នាក់ (យានយន្ត ១០៧គ្រឿង)​ ,ខណៈការអនុវត្តវិធានការច្បាប់​(គ្មាន​)

ភ្នំពេញ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពីសេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​​ នៅព្រឹក​ថ្ងៃ​សុក្រ​ទី​១៨ ខែកុម្ភៈ​​ ឆ្នាំ​២០២នេះ​ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី១៧​ ខែកុម្ភៈ​​ ឆ្នាំ​២០២២ ​។  ​ជាក់ស្ដែង​បេី​យោង​​សេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​ ស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល ... Read More »

បញ្ជូនជនសង្ស័យពីរនាក់ទៅតុលាការក្រោយបង្រ្កាបរឹបអូសបានថ្នាំញៀនច្រើនដុំ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ២នាក់ ក្នុងនោះមានស្រីម្នាក់ ប្រុសម្នាក់ ត្រូវបានកម្លាំងនគរបាលជំនាញការិយាល័យ ប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កសាងសំណុំរឿង បញ្ជូនទៅតុលាការរួចហើយនៅព្រឹកថ្ងៃទី១៨ខែកុម្ភ:នេះ។  លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង ... Read More »

បុរសម្នាក់ស្រវឹងស្រាផងហើយខឹងនគរបាលចរាចរណ៍ផាកពិន័យផងក៏បង្ហូរសាំងដុតម៉ូតូចោល

ខេត្តរតនគិរី៖ បុរសម្នាក់ដោយសារតែស្រវឹងស្រាផងនិងខឹងសម្បានគរបាលចរាចរណ៍ខេត្តផាកពិន័យផងក៏បង្ហូរសាំងចាក់ដុតម៉ូតូខ្លួនឯងចោល បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវ កាលពី​វេលា​ម៉ោង​៣​និង​៤០នាទី​រសៀលថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ ​២០២២នៅតាមផ្លូវ​ទល់មុខ​តារាង​បាល់​ចាស់ ស្ថិតក្នុងភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង​។​    តាមសាក្សីនៅក្បែរ​កន្លែងកើតហេតុ​បាន​ឱ្យដឹងថា បុរស​ម្នាក់នេះ​ជិះ​ម៉ូតូ​១ គ្រឿង​ម៉ាកវ៉េវឆ្លាម ក្នុងទិសដៅពី​ត្បូង​ទៅ​ជើង​។ ... Read More »

បើកម៉ូតូវីវ៉ាឆ្លងផ្លូវត្រូវម៉ូតូហុងដាបុករងរបួសធ្ងន់ស្រាល២នាក់

ភ្នំពេញ​៖​ បុរសម្នាក់ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នត្រូវនារីម្នាក់ជិះម៉ូតូជ្រុលទៅបុកយ៉ាងពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់និងស្រាលទាំងសងខាង​ កាលពីវេលាម៉ោង៩និង៣០នាទីយប់​ ថ្ងៃទី១៧​ ខែកុម្ភៈ​ ឆ្នាំ២០២២​ នៅចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យខាងលិច​ តាមបណ្តោយផ្លូវលេខ២៧១​ ស្ថិតក្នុងសង្កាត់បឹងសាឡាង​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​។     តាមសាក្សីនៅកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេឃេីញបុរសម្នាក់ជិះម៉ូតូម៉ាកវីវ៉ា​ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1CI-5785 ... Read More »

រាជរដ្ឋាភិបាល ពង្រឹងការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ-១៩ ពិសេសមេរោគបំប្លែងថ្មីប្រភេទ “អូមីក្រុង”

ភ្នំពេញ ៖ នៅយប់ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ សារាចរ របស់រាជរដ្ឋាភិបាល លេខ០២ស.រ ស្ដីពីការពង្រឹងការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ-១៩ ពិសេសមេរោគបំប្លែងថ្មីប្រភេទ “អូមីក្រុង” ។ មេរោគកូវីដ-១៩ ... Read More »

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមច្រានចោលទាំងស្រុងនូវ របាយការណ៍គ្មានមូលដ្ឋាន ដែលចោទប្រកាន់ថា «ចារកម្មកូរ៉េខាងជើងបានបើកដំណើរការសណ្ឋាគារ កាស៊ីណូ និងភ្នាក់ងារទេសចរណ៍នៅកម្ពុជា»

ភ្នំពេញ ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញ សេចក្ដីបំភ្លឺរបស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លើការអនុវត្តសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីការដាក់ទណ្ឌកម្មលើសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ។  អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមច្រានចោលទាំងស្រុងនូវ របាយការណ៍គ្មានមូលដ្ឋាន ដែលចោទប្រកាន់ថា «ចារកម្មកូរ៉េខាងជើងបានបើកដំណើរការសណ្ឋាគារ ... Read More »

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពី “សារព័ត៌មានក្នុងកិច្ចចូលរួម កសាងសង្គមប្រជាធិបតេយ្យនៅកម្ពុជា”

ភ្នំពេញ ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពី “សារព័ត៌មានក្នុងកិច្ចចូលរួម    កសាងសង្គមប្រជាធិបតេយ្យនៅកម្ពុជា” ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃពុធ ទី០២ ខែមីនា ឆ្នាំ២០២២ និងថ្ងៃព្រហស្បតិ៍ ទី០៣ ខែមីនា ... Read More »

Update ៖ តុលាការសម្រេច ឃុំខ្លួនជនជាតិចិនម្នាក់​ដែលគេចខ្លួនជិត២ឆ្នាំ ក្រោយធ្វើសកម្មភាពចាប់ជំរិតជនជាតិចិនដូចគ្នា

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ ដែលគេចខ្លួនជិត២ឆ្នាំ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចាប់ខ្លួន បន្ទាប់ពីធ្វើសកម្មភាព ចាប់ជំរិតជនជាតិចិនដូចគ្នា នារសៀល ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនជនត្រូវចោទ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី។ ... Read More »

ប្រមុខកងទ័ពជេីងគោកកម្ពុជាស្វែងយល់បទពិសោធន៍នៅកន្លែង​សំខាន់ៗ​នៃកងស្វ័យការពារជើងគោកជប៉ុន

ប្រទេសជប៉ុន ៖ បន្ទាប់ពីចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងកងកម្លាំងស្វ័យការពារជប៉ុនលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង​នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបន្តដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ច ស្វែងយល់បទពិសោធន៍នៅកងពលតូចឆត្រយោងលេខ១ និងសាលាទ័ពជំនាញ FUJI នៃកងស្វ័យការពារជើងគោកជប៉ុន ក្នុងគោលបំណងបង្កើនលទ្ធភាព​ក្នុងកិច្ចសហប្រតិបត្តិការវាងកងទ័ពកម្ពុជា នឹងកងទ័ពជប៉ុនឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ... Read More »