ព័ត៌មានទាន់ហេតុការណ៍៖
'

ករណីឆ្លងកូវីដ-១៩៖​ រកឃើញថ្មីចំនួន​ ១១២នាក់(​ អូមីក្រុងទាំងអស់) និង​​អ្នក​ជាសះស្បើយ​ ១០៥នាក់​ ,ខណៈ​​អ្នកជំងឺស្លាប់​គ្មាន

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​០៥ ខែកុម្ភៈ​​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ១១២នាក់(PCR) (​ អូមីក្រុងទាំងអស់) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ១០៥នាក់ និងករណីស្លាប់​គ្មាន​។   សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

អ្នកល្មើសវិធានការសុខាភិបាល​ និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី០៤ ខែកុម្ភៈ​!​ អប់រំផ្សព្វផ្សាយច្បាប់​ ៣២ទីតាំង ,អប់រំតាមគោលដៅចរាចរណ៍ ១០០នាក់ (យានយន្ត ៦៦គ្រឿង)​ ,ខណៈការអនុវត្តវិធានការច្បាប់ (គ្មាន)

ភ្នំពេញ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពីសេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​០៥ ខែកុម្ភៈ​​ ឆ្នាំ​២០២២នេះ​ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី០៤ ខែកុម្ភៈ​​ ឆ្នាំ​២០២២​។  ​ជាក់ស្ដែង​បេី​យោង​​សេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​ ស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ... Read More »

នគរបាលប្រឆាំងគ្រឿងញៀនខេត្តចុះបង្ក្រាបករណីជួញដូរនៅស្រុកស្ទឹងត្រង់

ខេត្តកំពង់ចាម ៖ លោកឧត្តមសេនីយ៍ទោ ឯម​ កុសល ស្នងការនគរបាលខេត្តកំពង់ចាម​ បានឱ្យដឹងថា នៅថ្ងៃទី០៣-០៤ ខែកុម្ភៈ ឆ្នាំ២០២២ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម និងដោយបានការអនុញ្ញាតពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង ... Read More »

ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាលើកទី២៤ឆ្នាំ២០២២ចាប់ផ្តើមបើកជាផ្លូវការនៅទីក្រុងប៉េកាំង

ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាលើកទី២៤បានដំណើរការជាផ្លូវការហើយ បន្ទាប់ពីគោមភ្លើងអូឡាំពិកត្រូវបានបំភ្លឺនៅក្នុងពិធីបើកដែលប្រារព្ធធ្វើនៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ អត្តពលិកជិត៣,០០០នាក់មកពី៩១ប្រទេសនឹងចូលរួមប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍កីឡានេះ។ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) រងការរិះគន់ចំពោះការផ្តល់រង្វាន់ដល់ប្រទេសចិន ដោយសារតែការរំលោភសិទ្ធិមនុស្សរបស់ប្រទេសនេះ។ប្រធាន IOC លោក Tomas Bach បាននិយាយថា បេសកកម្មមួយក្នុងចំណោមបេសកកម្មនៃកីឡាអូឡាំពិកគឺដើម្បី បង្រួបបង្រួមមនុស្សជាតិនៅក្នុងភាពចម្រុះទាំងអស់របស់យើង។ ... Read More »

បើករថយន្តបត់ឆ្វេងបុកម៉ូតូមួយគ្រឿងបណ្ដាលឱ្យរបួសធ្ងន់ស្រាល២នាក់នៅក្រុងតាខ្មៅ

ខេត្តកណ្ដាល៖ រថយន្តមួយគ្រឿងបើកបត់ឆ្វេងមិនប្រយ័ត្នបណ្ដាលឱ្យបុកម៉ូតូមួយគ្រឿងធ្វើឱ្យនារី២នាក់ជាអ្នកបើកបរម៉ូតូនិងជាអ្នករួមដំណើរជាមួយរងរបួសធ្ងន់និងស្រាល។ ករណីនេះ​បានកើតឡើង​កាលពីថ្ងៃទី០៤ ខែកុម្ភៈ  ឆ្នាំ២០២២ វេលាម៉ោង១៨ និង២០នាទី ត្រង់ចំណុចផ្លូវលេខ១១៥ កែងផ្លូវលេខ២១១ ស្ថិតក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។     មន្ត្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឱ្យដឹងថា ... Read More »

Lingard សម្រេច​ចិត្ត​បន្ត​នៅ Manchester United ក្នុងពេល​ស្ថានភាពខ្សែប្រយុទ្ធ Greenwood មានបញ្ហា

ការចាប់ខ្លួនរបស់ខ្សែប្រយុទ្ធ Mason Greenwood និងអវត្តមានភ្លាមៗរបស់គាត់នៅ Manchester United មានឥទ្ធិពលក្នុងការបរាជ័យរបស់ខ្សែបម្រើប្រយុទ្ធ Jesse Lingard ក្នុងការចាកចេញពី Old Trafford ក្នុងទីផ្សារដោះដូរកីឡាករខែមករា។ ឥឡូវនេះឈានដល់រយៈពេល៦ខែចុងក្រោយនៃកិច្ចសន្យារបស់គាត់ Lingard ... Read More »

ចតម៉ូតូមុខផ្ទះភ្លេចដកកូនសោ ចោរឃើញចូលទៅលួចដេញចាប់បានម្នាក់ រត់រួចម្នាក់

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ លោក​វរសេនីយ៍ទោ​ ឈឿ​ន​ គឹ​ម​ឈុ​ន​ អធិការ​នគរបាល​ស្រុក​ថ្មពួក​ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​០២​នាក់​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ម៉ូតូ​សហការ​ជាមួយ​កម្លាំង​ន​គរបាល​ស្រុក​ថ្មពួក​ចាប់​ឃាត់ខ្លួនខណ:ធ្វើ​សកម្មភាព​លួច​ម៉ូតូអ្នកភូមិកាលពីព្រឹក​ ថ្ងៃ​ទី​០៤​ ខែកុម្ភៈ​ ឆ្នាំ​២០២២​ នៅ​ភូមិ​ធ្លក​ ឃុំ​បន្ទាយឆ្មារ​ ស្រុក​ថ្មពួក​ ... Read More »

ស្វែងយល់អំពីទំនៀមទំលាប់ និងប្រពៃណីខ្មែរ (តពីលេខមុន)

(តពីលេខមុន) * ជូនដំណើរភ្ញៀវ   ដល់ពេលភ្ញៀវលាទៅវិញអ្នកផ្ទះត្រូវជូនដំណើរភ្ញៀវតាំងពីបន្ទប់ដែលទទួល រហូតដល់មាត់ទ្វារបន្ទប់នោះ ឬដល់មាត់ទ្វារផ្ទះ ឬដល់មាត់ជណ្ដើរ ឬដល់ទ្វាររបង ឬដល់រទេះ។ គឺថាកាលណាដែលភ្ញៀវមកដល់យើងទៅទទួលភ្ញៀវពីត្រង់ណាកន្លែងណា យើងត្រូវជូនភ្ញៀវទៅដល់ត្រង់នោះដែរ។ តែបើភ្ញៀវវរជន ក្សត្រ ឬបុព្វការី ... Read More »

សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរគឿងញៀន១២កញ្ចប់

ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរគឿងញៀន ដោយធ្វើការដកហូតថ្នាំញៀនបានចំនួន១២កញ្ចប់តូច ការចុះឃាត់ខ្លួននេះ បានធ្វើឡើងនៅម៉ោង១និង១០នាទីយប់រំលងអធ្រាត្រថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ នៅត្រង់ចំណុច  ផ្លូវលេខ៥ ភូមិ២ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ... Read More »

ច្រាំងទន្លេក្នុងស្រុកត្បូងឃ្មុំ ចាប់ផ្តើមបាក់ស្រុត បង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ២១គ្រួសារតាមដងទន្លេក្នុងស្រុកត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ ​៖​ រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​ ច្រាំង ទន្លេបានបាក់ស្រុតប្រហែលប្រវែង ១៧០ ម៉ែត្រ តាមបណ្តោយដងទន្លេមេគង្គត្រង់ចំណុច​ ភូមិទួល​ គ ឃុំទន្លេបិទ​ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បណ្តាលឲ្យប៉ះពាល់លំនៅដ្ឋានប្រជាពលរដ្ឋ២១គ្រួសារ។ ពលរដ្ឋ​ដែលរងគ្រោះធម្មជាតិមួយនេះ​ ... Read More »

លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន​នាក់​ មាន ៨៩,៧៥%

ភ្នំពេញ ៖ នៅយប់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងសុខាភិបាល បានប្រកាសថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ -លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ... Read More »

លទ្ធផល នៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២២

ភ្នំពេញ ៖ នៅយប់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២  ទីស្តីការគណៈរដ្ឋមន្ត្រីបានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី ៤ ... Read More »

Update ៖ រដ្ឋបាលរាជធានីភ្នំពេញ ព្រមានបញ្ឈប់ជាបន្ទាន់នូវការប្រមូលផ្ដុំធ្វើបាតុកម្ម ហើយត្រូវបន្តអនុវត្តតាមវិធានការសុខាភិបាល រហូតដល់ធានា បានថាលែងមានការឆ្លងជំងឺកូវីដ-១៩

ភ្នំពេញ ៖ គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់រាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនសាធារណជន និង ក្រុមបាតុករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវីលដ៍ ឱ្យបានជ្រាបថា នៅថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួង សុខាភិបាលចេញសេចក្តីប្រកាសព័ត៌មានស្តីពីការរកឃើញនូវករណីវិជ្ជមានកូវីដ-១៩ ប្រភេទអូមីក្រុង ... Read More »

បេក្ខភាពប្រធានាធិបតី ម៉ាន់នី ប៉ាក់គីអាវ សន្យាថានឹងយកលុយពុករលួយពីលោកម៉ារកូសមកជូនជាតិវិញបើជាប់ឆ្នោត

កន្លងមកស្តេចប្រដាល់សកល ម៉ាន់នី ប៉ាក់គីអាវ បានប្រកាសថា នឹងស្រាវជ្រាវចាប់ខ្លួនមន្ត្រីជាច្រើនរូបមកដាក់ទោសពីបទពុករលួយ ប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតីហ្វីលីពីន ។ នៅពេលនេះលោកក៏បានប្រកាសថានឹងយកប្រាក់ពុករលួយរាប់ពាន់លានដុល្លារពីអតីតមេដឹកនាំ Marcosមកជូនជាតិវិញ។ សារព័ត៌មានរ៉យទ័របានផ្សាយនៅថ្ងៃទី៤ខែកុម្ភៈថា អតីតសេ្ដចប្រដាល់អាស៊ី Manny Pacquiao នៅថ្ងៃសុក្រនេះបានសន្យាថាលោកនឹងបង្កើនកិច្ចខិតខំប្រឹងប្រែងកម្ចាត់អំពើពុករលួយ ក៏ដូចជាប្រមូល ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា បាតុករនៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ ដែលមិនព្រមអនុវត្តវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ត្រូវទទួលទោសតាមច្បាប់

ភ្នំពេញ៖ ក្រុមបាតុករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ មិនព្រមឲ្យគ្រូពេទ្យយកសំណាកឡើយ ទោះមានបាតុករម្នាក់ ឆ្លងមេរោគកូវីដ១៩ ប្រភេទអូមីក្រុងក៏ដោយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់រាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២  ។ សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា នៅថ្ងៃទី ០៤ ... Read More »

ប្រធានាធិបតីបារាំងឡើងគម្រោងទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីនិងអ៊ុយក្រែន

ការិយាល័យប្រធានាធិបតីបារាំងនៅថ្ងៃទី៤ខែកុម្ភៈ បានប្រកាសថា ប្រធានាធិបតីបារាំងលោក Emmanuel Macron នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី និងអ៊ុយក្រែននៅសប្តាហ៍ក្រោយនេះដោយជួបពិភាក្សាជាមួយមេដឹកនាំប្រទេសទាំងពីរដើម្បីបញ្ចប់ភាពតានតឹង ។ តាមគម្រោង ប្រធានាធិបតីបារាំង នឹងទៅកាន់ប្រទេសរុស្ស៊ីនៅថ្ងៃទី ៧ខែកុម្ភៈដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីពូទីន ហើយនៅថ្ងៃទី ៨ខែកុម្ភៈលោកនឹងបន្តទៅជួបប្រធានាធិបតី អ៊ុយក្រែនលោក ... Read More »

អាជ្ញាធរខណ្ឌចំការមនអំពាវនាវដល់ប្រជាពលរដ្ឋ មកទទួលសេវាដោយផ្ទាល់ ដើម្បីដឹងពីរបៀបធ្វើការ និងសម្គាល់មើលចរឹកលក្ខណៈរបស់មន្ត្រីបម្រើសេវា

ភ្នំពេញ ៖ លោកស្រី កែវ សាមុល បានអំពាវនាវដល់ប្រជាពលរដ្ឋ ចង់បំពេញឯកសារអ្វីមួយនៅមូលដ្ឋានខណ្ឌចំការមន សូមអញ្ជើញមករកចៅសង្កាត់ ឬច្រកចេញចូលតែមួយនៅខណ្ឌដោយផ្ទាល់ មកទទួលសេវាដោយផ្ទាល់ ដើម្បីទំនាក់ទំនងល្អ រវាងមន្ត្រីរាជការយើង និងបងប្អូនប្រជាពលរដ្ឋ គឺធ្វើយ៉ាងណាអោយប្រជាពលរដ្ឋក្នុងសង្កាត់ ភូមិ ... Read More »

ឃាត់​ខ្លួនម្ចាស់រោងម៉ាស៊ីនអារឈើខុសច្បាប់​ នៅស្រុកបសេដ្ឋ

ខេត្ត​កំពង់ស្ពឺ ៖​ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចាប់ឃាត់ខ្លួនម្ចាស់រោងម៉ាស៊ីនអារឈើខុសច្បាប់​ នៅស្រុកបសេដ្ឋ​ នៅថ្ងៃទី០៤ ខែកុម្ភៈ​ ឆ្នាំ២០២២នេះ នៅចំណុចភូមិត្រពាំងត្រយឹង ឃុំពោធិ៍ចំរើន ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។  ជនសង្ស័យម្នាក់ ឈ្មោះ ... Read More »

ព្យុះព្រិលវាយប្រហារអាមេរិក រដ្ឋតិចសាស់ប្រកាសអាសន្ន

អភិបាលរដ្ឋតិចសាស់ លោក Greg Abbott បានប្រកាសថា ព្យុះព្រិលទ្រង់ទ្រាយធំបានវាយប្រហារនៅតំបន់ភាគខាងត្បូងអាមេរិក គំរាមកំហែងដល់ពលរដ្ឋ១៧ស្រុកនៅក្នុងរដ្ឋនេះ។ លោក Greg Abbott បានប្រកាសនៅថ្ងៃទី៣ខែកុម្ភៈ(ពេលវេលានៅអាមេរិក)ថា «ព្យុះព្រិលបានគំរាមកំហែងដល់អាយុជីវិតពលរដ្ឋ នៅក្នុងស្រុក Bosque, Dallas, ... Read More »

ធ្វើ​ជាកម្មករសំណង់រកលុយមិនសូវបាន​ នាំគ្នា​ទៅ​លក់​គ្រឿង​ញៀន​ មានអីជាប់ខ្នោះទាំងពីរនាក់

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅរសៀល​ថ្ងៃ​សុក្រ​ទី​០៤​ ខែកុម្ភៈ​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ ជន​សង្ស័យ​ចំនួន​០២នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងក្រសាំង ឃាត់​ខ្លួន​។  ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនទី១- ឈ្មោះ មុត សុខសាន ... Read More »

អភិបាល​ខេត្ត​កំពង់ចាម៖​ ប្រសិនបើយើងធ្វេសប្រហែស​ គ្រោះអគ្គិភ័យ អាចនឹងកើតមាន​ឡេីង​គ្រប់ពេល​

ខេត្ត​កំពង់ចាម ​៖​ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម រួមដំណើរដោយ អភិបាលរងខេត្ត នាយករដ្ឋបាល អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ... Read More »

ក្រសួង​បរិស្ថាន​៖​ សត្វ​ជ្រូកពោន ឬ​ជ្រូកព្រុល ជា​ប្រភេទ​សត្វ​មាន​ដោយ​កម្រ និង​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ក្រហម IUCN

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ផេកហ្វេសប៊ុកផ្លូវការរបស់​ក្រសួង​បរិស្ថាន​ បានឱ្យដឹងថា​ សត្វ​ជ្រូកពោន ឬ​ជ្រូកព្រុល មានឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា Hog Badger និង​ចំណែក​ឈ្មោះ​តាម​វិទ្យាសាស្ត្រ​វិញ​គឺ Arctonyx collaris) និងជា​ប្រភេទ​សត្វ​មាន​ដោយ​កម្រ និង​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ក្រហម IUCN ជា​ប្រភេទ​ងាយ​រងគ្រោះថ្នាក់​ជា​សាកល ... Read More »

កម្លាំងនគរបាលការព្រំដែនទទួលពលករកម្ពុជាចំនួន២៨៤នាក់ ពីភាគីថៃ បានវិលត្រឡប់មកស្រុកកំណើតវិញ

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី៤ ខែ កុម្ភ: ឆ្នាំ២០២២នេះ កម្លាំងនគរបាលការពារព្រំដែនក្នុងវរសេនាតូចលេខ៨១៩ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍អូរអន្លក់និងកម្លាំងកងយោធពលខេមរភូមិន្ទ រួមនឹងក្រុមគ្រូពេទ្យ បានចុះទៅទទួលពលករកម្ពុជាវិលត្រឡប់មកស្រុកកំណើតវិញ ខណ:ភាគីថៃបានបញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង។  សមត្ថកិច្ចបានឲ្យដឹងថា ពលករខ្មែរទាំងអស់មានចំនួន២៨៤នាក់ក្នុងនោះមានស្រី១០៩នាក់,ក្មេង៣៨នាក់(កុមារី២០នាក់) ... Read More »

អគ្គិភ័យ​ បំផ្លាញ​ផ្ទះ​​ប្រជាពលរដ្ឋមួយខ្នង​ និង​តូប​លក់ដូរ​ជិត២០កន្លែងរបស់​អាជីវករ​ផ្សារ​ស្ពឺ ស្រុក​ចម្ការលើ

ខេត្ត​កំពង់ចាម​៖​ ហេតុការណ៍​គ្រោះ​អគ្គិភ័យ​មួយ​បានកេីតឡេីង​ទាំងយប់ បានបំផ្លាញ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ចំនួន​មួយ​ខ្នង និង​តូប​លក់ដូររបស់​អាជីវករ​ផ្សារ​ស្ពឺ​ចំនួន ១៦កន្លែង នៅស្រុក​ចម្ការលើ ខេត្ត​កំពង់​ចាម​ ខ្ទេច​ទាំង​ស្រុង​។  ករណី​គ្រោះ​អគ្គិភ័យ​នេះ​ បានកេីតឡេីង​នៅ​កាលពី​ម៉ោងជាង ៩ យប់ថ្ងៃ​ទី០៣​ ខែកុម្ភៈ​ ឆ្នាំ​២០២២​ នៅ​ចំណុច​ខាងលិច​ផ្សារ​ស្ពឺ ... Read More »

ក្នុងកិច្ចសម្ភាសន៍ ព្រះករុណាព្រះមហាក្សត្រ ៖ ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាប៉េកាំងបង្ហាញពីបំណងប្រាថា្នសហគមន៍វាសនារួមនៃមនុស្សជាតិនិងការយកឈ្នះលើបញ្ហាប្រឈមជាសកល

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់អោយដឹងថា, នាថ្ងៃទី២ខែកុម្ភៈ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានសព្វព្រះរាជហឫទ័យទទួលកិច្ចសម្ភាសន៍ជាលាយលក្ខណ៍អក្សរជាមួយក្រុមសារព័ត៌មានXinhuaនៅរាជធានីភ្នំពេញ ព្រះអង្គមានព្រះរាជបន្ទូលថា ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានិងកីឡាប៉ារ៉ាឡាំពិករដូវរងាប៉េកាំង ... Read More »

កងរាជអាវុធហត្ថខេត្ត​ព្រះសីហនុ​ ឃាត់ខ្លួន​បុរសម្នាក់​ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

ខេត្ត​ព្រះសីហនុ ​៖​ បុរសម្នាក់​ត្រូវ​បានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ​ ចាប់ឃាត់ខ្លួន​បន្ទាប់ពី​ឆែកឆេរ​រកឃើញ​ថ្នាំញៀន​ប្រភេទ​ម៉ាទឹកកក​ កាលពីវេលាម៉ោង​៦​ និង៥០នាទីព្រលប់ថ្ងៃទី០៣​ ខែកុម្ភៈ​ ឆ្នាំ​២០២២​ ស្ថិតនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។  ជនសង្ស័យ​មានឈ្មោះ តឹក ច្រច ... Read More »

អភិបាលខេត្ត​កែប​៖ គម្រោង​ពង្រីក​ និង​ស្ថាបនា​ផ្លូវ​បេតុង​ជុំវិញ​ឧទ្យាន​ជាតិខេត្ត​កែប​ គឺ​ជា​គំនិត​ផ្តួចផ្តើម​របស់​រដ្ឋបាលខេត្ត​ ព្រមទាំងមានការគាំទ្រ​ពី​ក្រសួងបរិស្ថាន​

ខេត្ត​កែប ​៖​ អភិបាលខេត្ត​កែប​លោក សោម ពិសិដ្ឋ បាន​ថ្លែងថា៖ គម្រោង​ពង្រីក​និង​ស្ថាបនា​ផ្លូវ​បេតុង​ជុំវិញ​ឧទ្យាន​ជាតិ ខេត្ត​កែប​ជា​គំនិត​ផ្តួចផ្តើម​របស់​រដ្ឋបាលខេត្ត​ព្រមទាំង​មាន​កិច្ច​គាំទ្រ​ពី​ក្រសួងបរិស្ថាន​ដើម្បី​ត្រៀម​ទទួល​ទេសចរ​មក​កម្សាន្ត​នាឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ ពិសេស​បង្កើន​ភាព​ទាក់ទាញ​ភ្ញៀវ​សម្រាប់​ខេត្ត​កែប​ទាំងមូល​។​ ផ្លូវ​នេះ​នឹង​ស្ថាបនា បន្ថែម​ជាង​ប្រាំ​មួ​គីឡូម៉ែត្រ​ព្រមទាំង​រៀបចំ​ជា​មណ្ឌល​ទេសចរណ៍ធម្មជាតិ​ដែលមាន​កន្លែង​សម្រាប់​បោះតង់​ជាប់មាត់​ទឹក​នៅលើ​ឧទ្យាន​ជាតិ​កែប​ដោយមាន​ការបំពាក់​ភ្លើង​បំភ្លឺ​ផងដែរ​។ លោក សោម ពិសិដ្ឋ បានថ្លែងបន្តថា ... Read More »

កម្លាំងទាហានជើងទឹក៦០ប្រទេសចូលរួមធ្វើសមយុទ្ធនៅតំបន់មជ្ឈិមបូព៌ា

សហរដ្ឋអាមេរិក រួមជាមួយនឹង៦០ប្រទេសផ្សេងទៀត បានចាប់ផ្តើមធ្វើសមយុទ្ធកម្លាំងទាហានជើងទឹកដែលមានឈ្មោះថា International Maritime Practice/Cutlass Express (IMX/CE) ឆ្នាំ២០២២ ដោយមានកម្លាំងទាហានចូលរួម៩ពាន់នាក់ និងនាវាចម្បាំង៥០គ្រឿង ។ ការធ្វើសមយុទ្ធកម្លាំងទាហានជើងទឹក IMX/CE ឆ្នាំនេះក៏បានចូលរួមសាកល្បងពីយន្តហោះគ្មានមនុស្សបើកផងដែរដែលសមយុទ្ធនេះគឺជាសមយុទ្ធទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានពីមុនមក។ ... Read More »

អតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវីលដ៍ ទាំងអស់ ត្រូវទៅធ្វើតេស្តកូវីដ-១៩ ដើម្បីទប់ស្កាត់ការឆ្លងទ្រង់ទ្រាយធំ ក្រោយរកឃើញបាតុករម្នាក់មានវិជ្ជមានកូវីដ-១៩ បំប្លែងខ្លួនថ្មី “អូមីក្រុង “

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីបាតុករអតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវីលដ៍ ទាំងអស់ ត្រូវទៅធ្វើតេស្តកូវីដ-១៩ ដើម្បីទប់ស្កាត់ការឆ្លងទ្រង់ទ្រាយធំ ក្រោយរកឃើញបាតុករម្នាក់មានវិជ្ជមានកូវីដ-១៩ បំប្លែងខ្លួនថ្មី “អូមីក្រុង “។ នៅថ្ងៃទី៤ ខែកុម្ភៈ ... Read More »

គួរឱ្យអាណិតណាស់លោកអេីយ​! ប្តី​ប្រពន្ធ​ពីរនាក់​ ​ត្រូវ​ក្របី​វ័ធ បណ្តាលឱ្យ​រងរបួស​ធ្ងន់​

ខេត្ត​សៀមរាប​៖ បេី​យោង​តាម​ការបញ្ជាក់​ពី​លោកវរសេនីយ៍ត្រី សើរ វណ្ណៈ នគរបាល​ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប បានឱ្យដឹង​នៅព្រឹកថ្ងៃ​សុក្រ​ទី​០៤​ ខែកុម្ភៈ​ ឆ្នាំ​២០២២នេះ​ថា៖​ មានករណីក្របី​វ័ធប្តី​ប្រពន្ធ​វ័យ​ចំណាស់​ពីរនាក់​ បណ្តាលឱ្យ​រងរបួស​ធ្ងន់​ ហើយ​ត្រូវបាន​ក្រុមគ្រួសារជនរងគ្រោះ​ដឹក​​បញ្ជូនទៅ​ព្យាបាល​នៅ ឯ​មន្ទីរពេទ្យ​បង្អែក​ភ្លាមៗ​។​ ​ប្រភពដដែលបន្តថា​ ហេតុការណ៍​ខាងលេីនេះ​ ... Read More »