ព័ត៌មានទាន់ហេតុការណ៍៖
'

ទីបំផុត​! ទីតាំង​សត្តឃាតមាន់មួយកន្លែង​ នៅសង្កាត់ទួលសង្កែទី២​ ខណ្ឌឫស្សីកែវ​ ត្រូវ​បិទក្រោមស្នាដៃលោក​ ឯក​ ឃុនដឿន​

ភ្នំពេញ​៖​ ប្រជាពលរដ្ឋ​រស់​នៅ​ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ​ រីករាយ​សាទរ​ចំពោះ​ចំណាត់​ការ​របស់​លោក​ ឯក​ ឃុនដឿន​ អភិបាល​នៃគណៈអភិបាលខណ្ឌឫស្សីកែវ​ ដែល​បានអនុវត្តន៍វិធានចុះបិទទីតាំង​សត្តឃាតមាន់មួយកន្លែង​ជាយូរមកហើយ ដែលពួកនាំគ្នាប្ដឹងទៅអាជ្ញាធរ​ពាក់ព័ន្ធ​បញ្ហា​ជះក្លិនស្អុយ និងបន្លឺសំឡេងរំខានទាំងយប់ទាំងថ្ងៃនោះ​ ដោយគ្មានមិនញញេីតជាមួយអាជ្ញាធរមុន​ នាជំនាន់លោក​ ជា​ ពិសី​ ... Read More »

សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតជូនលោក Saud F.M Al Suwelim ឯកអគ្គរាជទូតថ្មីនៃប្រទេសអារ៉ាប៊ីសាអូឌីត ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា

ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ... Read More »

សមាគមទេសចរណ៍អាស៊ានលើកយោបល់ថា អាស៊ានគួរតែពង្រីកដែនអនុវត្តកិច្ចព្រមព្រៀង ATCAF ទៅលើការធ្វើដំណើររបស់អ្នកទេសចរ

ភ្នំពេញ ៖ សមាគមទេសចរណ៍អាស៊ាន (ASEANTA) បានយោបល់ថា តាមរយៈក្របខណ្ឌនៃកិច្ចព្រមព្រៀងអាស៊ានសម្រាប់ការធ្វើដំណើរតាមច្រករបៀង (ATCAF) ប្រទេសសមាជិកអាស៊ានគួរតែពង្រីកដែនអនុវត្តកិច្ចព្រមព្រៀងនេះឱ្យគ្របដណ្ដប់លើការធ្វើដំណើររបស់ភ្ញៀវទេសចរ ដើម្បីសម្រួលបន្ថែមដល់ការធ្វើដំណើរផ្ទៃក្នុងអាស៊ាន ក៏ដូចជាទាញយកអត្ថប្រយោជន៍ពីប្រភពទីផ្សារសំខាន់ៗក្រៅពីតំបន់អាស៊ាន។ នេះការបញ្ជាក់ពីផេក ក្រសួងទេសចរណ៍ នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ... Read More »

ប្រតិបត្តិករទេសចរណ៍ និងអ្នកសារព័ត៌មានស្វែងយល់អំពីសក្តានុពលធម្មជាតិនៅជួរភ្នំក្រវាញ

ភ្នំពេញ ៖ ក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា,ដើម្បីទទួលបានបទពិសោធន៍ផ្សងព្រេងដោយផ្ទាល់នៅក្នុងតំបន់ទេសចរណ៍ធម្មជាតិឈានមុខគេ និងពោរពេញដោយភាពទាក់ទាញ នៅតាមតំបន់ធម្មជាតិជួរភ្នំក្រវាញ គម្រោង   «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា»បានរៀបចំដំណើរទស្សនកិច្ចស្វែងយល់អំពីផលិតផល និងសេវាកម្មទេសចរណ៍ធម្មជាតិ រយៈពេល០៤ថ្ងៃចាប់ពីថ្ងៃទី២៥ដល់ទី២៨ ... Read More »

លោក ប្រាក់ សុខុន ជួបពិភាក្សាការងារជាមួយលោកស្រីបណ្ឌិត អាដាល់ជីហ្សា អាល់ប៊ែរទីណា ហ្សាវីយេ រៃយ៍ ម៉ាកណូ រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោកស្រីបណ្ឌិត អាដាល់ជីហ្សា អាល់ប៊ែរទីណា ហ្សាវីយេ ... Read More »

អ៊ុយក្រែន៖ ផ្ទុះអាវុធនៅរោងចក្រយោធា ស្លាប់និងរបួស១០នាក់

ទាហានអ៊ុយក្រែនម្នាក់បានបើកការបាញ់ប្រហារទៅលើសន្តិសុខនៅរោងចក្រយោធា ស្ថិតនៅភាគកណ្តាលប្រទេសនេះដោយមិនមានមូលហេតុបណ្តាលឱ្យមានអ្នកស្លាប់ ៥នាក់និងរបួស៥នាក់។ នៅថ្ងៃទី២៧ ខែមករា ក្រសួងមហាផ្ទៃអ៊ុយក្រែន បានប្រកាសឱ្យដឹងថា មានមនុស្ស ៥នាក់ស្លាប់និង៥នាក់រងរបួសក្នុងការបាញ់ប្រហារនៅរោងចក្រផលិតកាំជ្រួចមីសុីលនៅក្នុងទីក្រុង Dnipro ភាគកណ្តាលប្រទេសអ៊ុយក្រែន។ ហេតុការណ៍ខាងលើកើតឡើងនៅព្រឹកថ្ងៃទី២៧ខែមករា (ពេលវេលាក្នុងតំបន់) ក្នុងពេលកម្លាំងការពារទទួលបានការផ្តល់អាវុធនៅរោងចក្រ Pivdenmash។ ... Read More »

តារាវាយតឺន្នីសលំដាប់កំពូល Novak Djokovic អាចលេងនៅប្រទេសបារាំងក្រោមច្បាប់វ៉ាក់សាំង ក្រោយខកខានប្រកួត Australian Open

កីឡាករវាយតឺន្នីសលំដាប់កំពូល Novak Djokovic អាចត្រូវបានអនុញ្ញាតឱ្យលេងការពារជើងឯកពានរង្វាន់ French Open របស់គាត់ក្រោមច្បាប់ចុងក្រោយនៃការការពារ COVID-19 ដែលអនុម័តដោយរដ្ឋាភិបាលបារាំង ទោះបីជាគាត់នៅតែមិនត្រូវបានចាក់វ៉ាក់សាំងនៅពេលដែលទីលាន Grand Slam ដែលនឹងចាប់ផ្តើមក្នុងខែឧសភាក៏ដោយ។ Djokovic ត្រូវបាននិរទេសចេញពីប្រទេសអូស្ត្រាលី ... Read More »

សំណង់គ្មានច្បាប់សង់រំលោភលើដីចំណីផ្លូវ រដ្ឋបាលក្រុងប៉ោយប៉ែតតម្រូវឲ្យម្ចាស់រុះរើវិញ

ខេត្តបន្ទាយមានជ័យ ៖ សំណង់មួយកន្លែងដែលម្ចាស់សាងសង់លើដីចំណីផ្លូវសំរាប់ជួលឲ្យពលរដ្ឋលក់ដូររដ្ឋបាលក្រុងប៉ោយប៉ែតចុះពិនិត្យនិងតម្រូវឲ្យម្ចាស់រុះរើវិញនាព្រឹកថ្ងៃទី២៧ ខែមករាឆ្នាំ២០២២ឋិតតាមបណ្ដោយផ្លូវZOAឋិតក្នុងភូមិបាលិលេយ្យ១សង្កាត់-ក្រុងប៉ោយប៉ែត។  សំណង់ខាងលើត្រូវគេមើលឃើញថាមានចំនួន១៤តូបសាងសង់គ្មានច្បាប់អនុញ្ញាត សាងសង់រំលោភលើដីចំណីផ្លូវ នៅខាងកើតផ្សារត្រី ក្នុងនោះក្រុមគណៈកម្មការចម្រុះរបស់រដ្ឋបាលក្រុងប៉ោយប៉ែត ដឹកនាំដោយលោក កែវ តារារស្មី អភិបាលរងក្រុងប៉ោយប៉ែត បានចុះបាញ់ថ្នាំតម្រូវឱ្យម្ចាស់តូបដែលបានសាងសង់តូបលក់ដូររំលោភលើដីចំណីផ្លូវ និងគ្មានច្បាប់អនុញ្ញាត រួមទាំងផ្គើនទៅសេចក្តីណែនាំ ... Read More »

រដ្ឋមន្ត្រីការបរទេសកម្ពុជា ៖ តើអ្នកដឹងទេថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) ត្រូវការពេលចរចាប្រហែល ៨ឆ្នាំ?

ភ្នំពេញ ៖ តើអ្នកដឹងទេថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) ត្រូវការពេលចរចាប្រហែល ៨ឆ្នាំ? អាសិប គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំជាងគេបង្អស់នៅលើពិភពលោក ដែលបានចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២។ នេះជាការថ្លែងរបស់លោក ប្រាក់ សុខុន ... Read More »

ក្រសួងបរិស្ថាន : ដំរីអាស៊ីស្ថិតក្នុងប្រភេទជិតផុតពូជ និងត្រូវបានចុះក្នុងបញ្ជីក្រហម IUCN (EN) ជាប្រភេទដែលជិតផុតពូជនៅលើពិភពលោក

ភ្នំពេញ ៖ ក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា, ដំរីអាស៊ីស្ថិតក្នុងប្រភេទជិតផុតពូជ និងត្រូវបានចុះក្នុងបញ្ជីក្រហម IUCN (EN) ជាប្រភេទដែលជិតផុតពូជនៅលើពិភពលោក។ ដំរីអាស៊ី (ឈ្មោះអង់គ្លេស៖ Asian ... Read More »

រុស្ស៊ីធ្វើសមយុទ្ធនៅព្រំដែនអ៊ុយក្រែន, អាមេរិកថារុស្ស៊ីនឹងវាយប្រហារអ៊ុយក្រែននៅពាក់កណ្តាលខែកុម្ភៈ

កម្លាំងទាហានរុស្ស៊ីបានធ្វើសមយុទ្ធទ្រង់ទ្រាយធំនៅថ្ងៃទី២៦ខែមករា ស្ថិតនៅភាគខាងកើតទីក្រុង Rostov ជិតព្រំដែនប្រទេសអ៊ុយក្រែន។ ជាមួយគ្នានោះរុស្សុីក៏បានបញ្ជូនយន្តហោះចម្បាំង និងអាវុធជាច្រើនទៅកាន់ប្រទេសបេឡារូសផងដែរ។ មន្ត្រីការទូតជាន់ខ្ពស់ម្នាក់របស់សហរដ្ឋអាមេរិកបាននិយាយថាប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន មានផែនការប្រើកម្លាំងយោធា វាយប្រហារលើអ៊ុយក្រែននៅពាក់កណ្ដាលខែកុម្ភៈខាងមុខនេះ បើទោះជាទីក្រុងមូស្គូ បដិសេធការចោទប្រកាន់បែបនេះក៏ដោយ។ ទីភ្នាក់ងារសារព័ត៌មាន ... Read More »

លោក អ៉ិត សំហេង អញ្ជើញប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តក្រចេះ

ខេត្តក្រចេះ ៖ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងអោយចូលកាន់មុខតំណែងរបស់លោក សួន ដានី ជាប្រធានមន្ទីរការងារ ... Read More »

លោកឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា១ខ្នង ២ជាន់១២បន្ទប់ អគារទីចាត់ការ១ខ្នង និងសមិទ្ធផលនានានៅវិទ្យាល័យហ៊ុន សែន ព្រៃទទឹង ស្រុកព្រៃឈរ

ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ នៅស្រុកព្រៃឈរ មានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា១ខ្នងមាន២ជាន់១២បន្ទប់  អគារទីចាត់ការ១ខ្នង  និងសមិទ្ធផលនានានៅវិទ្យាល័យហ៊ុន  សែន ព្រៃទទឹង ស្រុកព្រៃឈរ  ខេត្តកំពង់ចាម ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ហ៊ុន  ... Read More »

លោក ឃួង ស្រេង នឹងអញ្ជើញក្នុងពិធីក្រុងពាលី បើកការដ្ឋានស្ថាបនាស្ពានអាកាសថ្មី នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូវសាលាដែក ជាប់ឃ្លាំងសាំងសូគីមិច នៅថ្ងៃអាទិត្យ៣០ មករានេះ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញគ្រោង នឹងសាងសង់ស្ពានអាកាសថ្មីមួយទៀត នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូវសាលាដែក ជាប់ខាងជើងឃ្លាំងផ្ទុកប្រេងឥន្ធនៈសូគីមិច សង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ ដើម្បីរំដោះចរាចរនៅតំបន់នេះ ខណៈស្ពានបេតុងថ្មីឆ្លងទន្លេសាបស្ថាបនាបាន៦៣.៧%ហើយនោះ ដែលធ្វើអោយតំបន់នេះកាន់តែកកស្ទះខ្លាំង បើមិនមានស្ពានអាកាស ដើម្បីដោះទេនោះ។     ... Read More »

អភិបាលខេត្ត​ស្ទឹង​ត្រែង​ ជំរុញឱ្យអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់ពង្រឹងការអនុវត្តគោលនយោបាយ ”ភូមិ ឃុំ មានសុវត្ថិភាព” នឹងបង្ក្រាបបទល្មើសព្រៃខុសច្បាប់គ្រប់រូបភាព

ខេត្ត​ស្ទឹង​ត្រែង​៖​ លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២នេះ​ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយប្រធានមន្ទីរ-អង្គភាពជំនាញ ... Read More »

ហាមឃាត់គណនីបណ្តាញសង្គមហ្វេសប៊ុក​ ដែលកំពុងផ្សព្វផ្សាយ​លក់ផលិតផលគ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល ចំពោះ facebook ចំនួន ២០

ភ្នំពេញ ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា៖យោងតាម ការពិនិត្យឃើញលើបណ្តាញសង្គមហ្វេសប៊ុក (Facebook) មានគណនីចំនួន ២០ ដែលមានឈ្មោះដូចខាងក្រោម៖ ១-Queer-EYE ទឹកថ្នាំបន្តក់ភ្នែក ២-លោកគ្រូសានវិសាល បោះដុំលក់រាយថ្នាំបន្តក់ភ្នែក ៣-ទឹកថ្នាំបន្តក់ភ្នែក អាមេរិចឃ្វីនអាយ ... Read More »

បុរសម្នាក់ជាងផ្ទះភ្លាត់ស្នៀតត្រូវខ្សែភ្លើងឆក់ស្លាប់ក្រោយដឹកទៅសង្គ្រោះ នៅមណ្ឌលសុខភាពកំភុន

   ខេត្តស្ទឹងត្រែង៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិត ខណ:ឡើងប្រក់ដំបូលផ្ទះឱ្យគេ ហើយត្រូវបានខ្សែភ្លើងឆក់ស្លាប់ក្រោយពីបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពកំភុន។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជាង៧ព្រឹក ថ្ងៃព្រហស្បតិ៍ ៩រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមករា ... Read More »

ក្នុងរយៈពេល២៤ម៉ោងពិភពលោករកឃើញករណីឆ្លងកូវីដ-១៩ជិត៣,៥លាននាក់

ក្នុងរយៈពេល២៤ម៉ោងកន្លងមក ពិភពលោកមានករណីឆ្លងកូវីដ-១៩ រហូតដល់ទៅ3.483.019 នាក់ និងស្លាប់10.216 នាក់ ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មានពីមុនមក ក្នុងពេលមួយថ្ងៃៗ។ តាមគេហទំព័រ worldometers.info នៅលើពិភពលោក គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៧ខែមករា មានករណីឆ្លងសរុបដល់ទៅ 362.859.116 នាក់ ... Read More »

មន្ត្រី​សាខា ក.ប.ប. ខេត្តកំពត​ បង្កើនកិច្ចសហការជាមួយសាខាគយ និងរដ្ឋាករច្រកទ្វារអន្តរជាតិព្រែកចាក ដើម្បីពង្រឹងការត្រួតពិនិត្យលើទំនិញនាំចូលពីប្រទេសវៀតណាម

ខេត្តកំពត​ ៖​ ដោយអនុវត្តតាមប្រកាសអន្តរក្រសួងលេខ៥៧៤ សហវ.ប្រក ស្តីពីកិច្ចសហការរវាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានកម្ពុជាត្រួតពិនិត្យទំនិញនីហរ័ណ អាហរ័ណ និងបង្ក្រាកការក្លែងបន្លំ (កាំកុងត្រូល) ដែលបច្ចុន្បន្នជាអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នា«ក.ប.ប.» កាលពីថ្ងៃទី២៦ ... Read More »

ឃាត់ខ្លួនជនសង្ស័យម្នាក់បៀតបៀនកេរ្តិ៍ខ្មាសកូនប្តីដើមរបស់ប្រពន្ធ

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងសមត្ថកិច្ចនគរបាល ប៉ុស្តិ៍រដ្ឋបាលសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត បានឃាត់ខ្លួនបុរសម្នាក់កាលពីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នំា២០២២ ក្រោយទទួលបណ្ដឹង ពីឈ្មោះ អ៊ុត សុគន្ធា ហៅ ពៅ ភេទ ... Read More »

ចោរសាកសមត្ថភាពនាយប៉ុស្តិ៍ឃ្មួញភ្លាមបន្ទាប់ពីប្រកាសចូលកាន់តំណែងបានប៉ុន្មានម៉ោងមក

   ភ្នំពេញ៖ លោកនាយប៉ុស្តិ៍ឃ្មួញ ឈឹម  ខាវីរូតវឌ្ឍនៈដែលមិនដឹងថាមានអតីតភាពការងារយ៉ាងណានោះទេត្រូវបានប្រកាសចូលកាន់តំណែងកាលពីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ហើយនៅគ្រានោះដែរពួកចោរឆក់ក៏បានធ្វើសកម្មភាពដើម្បីស្ទង់មើលសមត្ថភាពដឹកនាំរបស់លោកនាយប៉ុស្តិ៍ថ្មីនេះផងដែរ។ បើទោះបីជាយ៉ាងណាក៏ដោយក៏គេមិនទាន់អាចដឹងអំពីសមត្ថភាពនិងស្នាដៃរបស់លោកឈឹម  ខាវីរូវឌ្ឍនៈភ្លាមៗនោះដែរ ពីព្រោះត្រូវរង់ចាំឱ្យលោកនាយប៉ុស្តិ៍អង្គុយក្តៅគូទបន្តិចសិនដែរ។    គួរបញ្ជាក់ថា មានករណីបាត់បង់សម្ភារមួយបានកើតឡើងនៅវេលារសៀលថ្ងៃទី ២៦ ... Read More »

កីឡាវ៉ូវីណាម ប្ដេជ្ញាដណ្ដើមមេដាយមាស ៩គ្រឿងក្នុងស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា

ភ្នំពេញ៖ លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានធ្វើការប្ដេជ្ញាចិត្តជាថ្មី ក្នុងការជំរុញផែនការដណ្ដើមមេដាយមាស ៩គ្រឿង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ។ ការតាំងចិត្តដ៏មុតមាំនេះ ស្របទៅនឹងការកំណត់សន្ទសន៍មេដាយរបស់គណៈកម្មាធិការជាតិ CAMSOC ... Read More »

កូរ៉េខាងជើងសាកល្បងមីស៊ីលជាលើកទី៦ហើយនៅក្នុងខែមករានេះ

នៅព្រឹកថ្ងៃទី២៧ខែមករា កម្លាំងទាហានកូរ៉េខាងត្បូងបានប្រកាសឱ្យដឹងថា កូរ៉េខាងជើងទើបតែបានសាកល្បងមីស៊ីលពីរគ្រាប់បន្ថែមទៀតទៅកាន់តំបន់សមុទ្រភាគខាងកើត។ នៅក្នុងសេចក្តីប្រកាសនោះ គណៈទីបញ្ជាការកម្លាំងទាហានចម្រុះអាមេរិក JCS បានបញ្ជាក់ថា កូរ៉េខាងជើងបានបាញ់មីស៊ីលចេញពីទីក្រុង Hamhung ទៅកាន់តំបន់សមុទ្រភាគខាងកើតប្រទេសនេះនៅវេលាម៉ោង៨ព្រឹកថ្ងៃទី ២៧ខែមករាឆ្នាំ២០២២។ ទីភ្នាក់ងារសារព័ត៌មាន Yonhap នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ... Read More »

Neymar មិនទាន់ច្បាស់១០០%ចំពោះការវិលត្រឡប់មុនការប្រកួតរវាង PSG នឹង Real Madridនៅ Champions League

លោក Mauricio Pochettino គ្រូបង្វឹករបស់ក្រុម PSG បានបង្ហាញពីភាពមិនច្បាស់លាស់របស់គាត់ថា តើខ្សែប្រយុទ្ធ Neymar នឹងជាសះស្បើយពេញលេញហើយឬនៅសម្រាប់ការប្រកួតជើងទី១នៃក្របខ័ណ្ឌChampions League វគ្គ១៦ក្រុមចុងក្រោយរបស់ Paris Saint-Germainជាមួយក្រុម Real Madrid ... Read More »

តំបន់ឆ្នេរធម្មជាតិ​ ដែលលាក់ខ្លួន​នៅក្នុងខេត្តព្រះសីហនុ​ គឺកោះព្រះអាទិត្យ

ខេត្តព្រះសីហនុ ៖ តើបងប្អូនធ្លាប់ទស្សនា លំហែរកាយ ស្រូបយកច៊ខ្យល់បរិសុទ្ធ នៅតំបន់ឆ្នេរធម្មជាតិ នៃសមុទ្រយើងទេ ! ពិសេស តំបន់ឆ្នេរធម្មជាតិ​ ដែលលាក់ខ្លួន​នៅក្នុងខេត្តព្រះសីហនុ​ គឺកោះព្រះអាទិត្យ។  ក្រសួងបរិស្ថាន នៅថ្ងៃទី២៧ ខែមករា ... Read More »

ខ្សែប្រយុទ្ធ Balotelli ជាប់ឈ្មោះក្នុងក្រុមអុីតាលីជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៨

កីឡាករ​ Mario Balotelli ត្រូវបានដាក់ឈ្មោះក្នុងក្រុមជម្រើសជាតិអុីតាលីជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៨ ខណៈដែលខ្សែប្រយុទ្ធមកពីក្លិបAdana Demirspor ក៏បានចូលរួមជាមួយកីឡាករដែលមិនធ្លាប់បង្ហាញខ្លួនឲ្យជម្រើសជាតិទាំង៧នាក់ក្នុងការជ្រើសរើសទៅហ្វឹកហាត់ទាំង៣៥នាក់របស់គ្រូបង្វឹកលោក Roberto Mancini ។ Balotelli ដែលធ្លាប់ធ្វើការក្រោមការដឹកនាំរបស់គ្រូបង្វឹក Mancini កាលពីដើមក្នុងអាជីពរបស់គាត់នៅ Inter ... Read More »

សម្តេចតេជោ ហ៊ុនសែន បង្ហាញពីទិដ្ឋភាពមួយចំនួននៃរាជធានីភ្នំពេញ ដែលជាបេះដូងរបស់កម្ពុជាយើង ថតពីលើអាកាស នៅក្នុងខែមករា ឆ្នាំ២០២២នេះ

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុនសែន នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ បានបង្ហាញពីទិដ្ឋភាពមួយចំនួននៃរាជធានីភ្នំពេញ ដែលជាបេះដូងរបស់កម្ពុជាយើង ថតពីលើអាកាស នៅក្នុងខែមករា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុនសែន ... Read More »

គ្រូ​បង្វឹក​ជម្រើស​ជាតិ​អូស្ត្រាលីលោក Arnold នឹង​អវត្តមាន​ក្នុង​ការ​ប្រកួតជម្រុះ World Cup ពេលប៉ះ​ប្រទេស​វៀតណាម​បន្ទាប់​ពី​ធ្វើ​តេស្ត​វិជ្ជមាន COVID-19

លោក Graham Arnold គ្រូបង្វឹកអូស្ត្រាលីនឹងអវត្តមានក្នុងការប្រកួតជម្រុះ World Cup ដ៏សំខាន់របស់ក្រុមអូស្ត្រាលីជាមួយវៀតណាមនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានធ្វើតេស្តវិជ្ជមាន COVID-19។ នេះបើយោងតាមការជូនដំណឹងរបស់សហព័ន្ធបាល់ទាត់អូស្ត្រាលី ​​Football Australia ។ លោក Graham ... Read More »

ករណីឆ្លងកូវីដ-១៩៖​ រកឃើញថ្មីចំនួន​ ៣៤នាក់(​ អូមីក្រុងទាំងអស់) និង​​អ្នក​ជាសះស្បើយ​ ១៩នាក់​ ,ខណៈ​​អ្នកជំងឺស្លាប់​គ្មាន

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​២៧​​ ខែមករា​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៣៤នាក់(PCR) (​ អូមីក្រុងទាំងអស់) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ១៩នាក់ និងករណីស្លាប់​គ្មាន​។ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី២៦ ... Read More »

ក្រុមជនខិលខូចកំពុងតែមានការមមាញឹកធ្វើការវាយប្រហារទៅលើទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Androids

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ នៃក្រសួងមហាផ្ទៃ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃព្រហស្បតិ៍្ត​ទី​២៧​ ខែមករា​ ឆ្នាំ​២០២២នេះថា​៖ បើតាមការរកឃើញរបស់ក្រុមអ្នកស្រាវកាលពីពេលថ្មីៗនេះបានបង្ហាញឱ្យឃើញថា ក្រុមជនខិលខូចកំពុងតែធ្វើការវាយប្រហារទៅលើទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Androids តាមរយៈការផ្ញើសារ និងកម្មវិធី QR ដែលមាននៅក្នុង Google Play ... Read More »