ព័ត៌មានទាន់ហេតុការណ៍៖
'

ខេត្តកំពង់ចាមមានករណីជាសះស្បើយចំនួន ៤៥នាក់ និងករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៣៨នាក់ !

ខេត្តកំពង់ចាម៖ ករណីជាសះស្បើយចំនួន ៤៥នាក់ និងករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៣៨នាក់ ក្នុងនោះ ក្រុងកំពង់ចាម ០៤នាក់, ស្រុកកំពង់សៀម ០៥នាក់, ស្រុកកងមាស ០៦នាក់ ស្រុកកោះសូទិន ០១នាក់, ស្រុកចំការលើ ... Read More »

ក្រោយ​រកឃើញ​វិជ្ជមាន​កូ​វីដ​-១៩ លើក​ម្មករ​រោងចក្រទឹកកកយីហោសេះហោះអាជ្ញាធរក្រុងសិរីសោភ័ណបិទខ្ទប់ភ្លាម

ខេត្ត​បន្ទាយ​មាន​ជ័​យ៖ បើយោងតាមរដ្ឋបាល​ក្រុង​សិរីសោភ័ណ បានបញ្ជាក់និងសម្រេច​បិទ​ខ្ទប់ រោងចក្រ​ទឹកកក យីហោ សេះ​ហោះ នៅ​ផ្លូវជាតិ​លេខ​៦ ភូមិ​មួយ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រោយ​រកឃើញ វិជ្ជមាន​កូ​វីដ​-១៩ លើ​កម្មករ​មួយចំនួន ។​ ... Read More »

អាជ្ញាធរ​ថៃ៖​ នៅ​តែបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី​ចំនួន ជាង១៧​ម៉ឺន​នាក់,ខណៈ​អ្នកជំងឺបានស្លាប់ចំនួ​ន ១៧៨នាក់ទៀត

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មានថៃ Bangkok Post​ បានដកស្រង់ចេញផ្សាយពី​ក្រសួងសុខាភិបាលថៃ​ នៅព្រឹកថ្ងៃចន្ទ ទី០២ ខែសីហា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗរហូតដល់ចំនួន ១៧,៩៧០ករណី , ក្រៅពីការរកឃើញករណីឆ្លងថ្មីៗ​ ... Read More »

កាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ​៖ បើកវគ្គបណ្តុះបណ្តាល​ស្តីពី​ សុខភាពផ្លូវចិត្ត​ ចិត្តសាស្ត្រសង្គម​ ការចូលរួម​ និងភាពទទួលខុសត្រូវរបស់សហគមន៍ក្នុងបរិបទជំងឺកូវីដ-១៩

ភ្នំពេញ៖ លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ​ នាព្រឹកថ្ងៃចន្ទ​ ៩រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស២៥៦៥​ ត្រូវនឹងថ្ងៃទី​០២​ ខែ​ សីហា ឆ្នាំ​ ... Read More »

កម្លាំងចម្រុះចុះល្បាតនិងពង្រាយ​កម្លាំង​ប្រចាំការ​តាម​គោលដៅ​ ដើម្បី​ទប់ស្កាត់​ប្រជាពលរដ្ឋ​ចេញ-ចូល​តាមព្រំដែនខុសច្បាប់

​ខេត្តបាត់ដំបង​ ៖​ ជារៀងរាល់ថ្ងៃ កម្លាំង​ប៉ុស្តិ៍​ព្រំដែន​ទាំង​៦​ ចំណុះ​ឲ្យ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៧​ សហការ​ជាមួយ​កម្លាំងយោធា​ បានចេញ​ល្បាត​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​ ក្នុងភូមិ​សាស្ត្រ​ប៉ុស្តិ៍​គ្រប់គ្រង​ និង​ដាក់​ពង្រាយ​កម្លាំង​ប្រចាំការ​តាម​គោលដៅ​តូចៗ​ចំនួន​៥០​គោលដៅ​ ដើម្បី​ទប់ស្កាត់​ប្រជាពលរដ្ឋ​ចេញ​-​ចូល​តាមច្រករបៀងខុសច្បាប់។​ សមត្ថកិច្ចឈរជើងនៅទីនោះបានឲ្យដឹងថា​ការ​ដាក់​កម្លាំង​ពង្រាយកម្លាំង​ប្រចាំការ​តាម​គោលដៅ​តូចៗ​ចំនួន​៥០​គោលដៅ​នេះ​ បាន​ធ្វើ​ឡើង​ នៅ​ថ្ងៃ​ទី​០១​ ខែសីហា​ ឆ្នាំ​២០២១​ ... Read More »

មហាយក្សចិនទម្រាំមានការបង្រួបបង្រួមបានដូចជាពេលនេះតើបានឆ្លងកាត់សង្គ្រាមស៊ីវិលប៉ុន្មានលើក?

សង្គ្រាមស៊ីវិលនៅក្នុងប្រទេសចិន ឬហៅថា « សង្គ្រាមស៊ីវិលរវាងគណបក្សជាតិនិយម«គួមីនតាំង»និងបក្សកុម្មុយនិស្ត» ដែលអូសបន្លាយចាប់ពីខែមេសាឆ្នាំ១៩២៧ ដល់ខែឧសភាឆ្នាំ ១៩៥០ គឺជាសង្គ្រាមស៊ីវិលនៅចិនដីគោករវាងគណបក្សទាំងពីរ គឺគណបក្សជាតិនិយម (គួមីនតាំង) នឹងបក្សកុម្មុយនិស្តចិន។ កិច្ចសហប្រតិបត្តិការពេលដំបូងមិនចុះសម្រុងគ្នាលើវិស័យនយោបាយ អភិបាលកិច្ច សេដ្ឋកិច្ច សង្គម ... Read More »

គិតត្រឹមព្រឹកថ្ងៃចន្ទនេះ ចិនឈ្នះមេដាយមាស២៤ បន្តឈរកំពូលតារាងមេដាយក្នុងព្រឹត្តិការណ៍អូឡាំពិក

ប្រទេសចិននៅតែឈរលើកំពូលតារាងមេដាយអូឡាំពិកឆ្នាំ២០២០ ដោយមានមេដាយមាសចំនួន២៤។ គិតត្រឹមព្រឹកថ្ងៃចន្ទ ទី២ ខែសីហានេះ សហរដ្ឋអាមេរិកដែលមានមេដាយសរុបច្រើនជាង ប៉ុន្តែមេដាយមាសតិចជាងចិនកំពុងឈរចំណាត់ថ្នាក់លេខ២។ មកដល់ថ្ងៃទី២ សីហានេះ ចិនបានឈ្នះមេដាយមាស២៤គ្រឿង, ប្រាក់១៤ និងសំរិទ្ធិ១៣គ្រឿង ខណៈដែលអាមេរិកឈរលេខ២ ឈ្នះមេដាយមាស២០គ្រឿង, ប្រាក់២៤ ... Read More »

Marcell Jacobs មកពីអុីតាលីទទួលបានមេដាយមាសជាលើកដំបូងក្នុងវិញ្ញសារត់ចម្ងាយ១០០ម៉ែត្រ

កីឡាករ Marcell Jacobs ទទួលបានជ័យជម្នះដ៏អស្ចារ្យក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្ររត់ចម្ងាយ១០០ម៉ែត្រផ្នែកបុរសនៅអូឡាំពិកទីក្រុងតូក្យូកាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមការចេញផ្សាយរបស់ MARCA នៅព្រឹកថ្ងៃចន្ទ ទី២ សីហានេះ។ Marcell Jacobs បានប្រើថេរវេលា៩.៨០វិនាទីដោយបំបែកឯតទគ្គកម្មចម្ងាយ១០០ម៉ែត្ររបស់អឺរ៉ុបដែលខ្លួនគាត់បានកំណត់កាលពីដើមដោយពេលវេលារបស់គាត់គឺ៩.៨៤វិនាទីនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ គាត់បានយកឈ្នះអត្តពលិកអាមេរិក Fred Kerley ... Read More »

ខ្សែបម្រើក្រុមកាំភ្លើងធំ Thomas Partey នឹងធ្វើការស្កេនរបួសកជើងអាចខកខានបង្ហាញខ្លួននៅដើមរដូវកាលថ្មីនេះ

ខ្សែបម្រើ Thomas Partey របស់ក្រុមកាំភ្លើងធំ Arsenal នឹងត្រូវការស្កេនរបួសកជើងដែលគាត់បានរងរបួសអំឡុងការប្រកួតចាញ់ក្រុមតោខៀវ Chelsea ២-១ កាលពីថ្ងៃអាទិត្យ ក្នុងជំនួបមិត្តភាព។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី២ សីហានេះ។ ... Read More »

កីឡាការិនីវ៉េណេស៊ុយអេឡា Yulimar Rojas បង្កើតឯតទគ្គកម្មពិភពលោកឈ្នះមេដាយមាសការលោតចម្ងាយ

កីឡាការិនីវ៉េណេស៊ុយអេឡា Yulimar Rojas បានបង្កើតឯតទគ្គកម្មពិភពលោកដែលជាកីឡាការីនីដំបូងគេដែលបានបំបែកឯតទគ្គកម្មកីឡាអូឡាំពិកទីក្រុងតូក្យូ ខណៈនាងឈ្នះមេដាយមាសអូឡាំពិកក្នុងការលោតចម្ងាយ។ Rojas ដែលជាម្ចាស់មេដាយប្រាក់កាលពីព្រឹត្តិការណ៍អូឡាំពិកនៅទីក្រុងរីយ៉ូ២០១៦ បានលោតបានចម្ងាយ១៥.៦៧ ម៉ែត្រដើម្បីបំបែកកំណត់ត្រាចម្ងាយ១៥.៥០ម៉ែត្រដែលល្អបំផុតដែលបានកំណត់ដោយកីឡាការិនី Inessa Kravets របស់អ៊ុយក្រែនកាលពីឆ្នាំ១៩៩៥ ពោលគឺពីរខែមុនពេលRojas កើត។ កីឡាការិនីវ័យ២៥ឆ្នាំរូបនេះបាននិយាយថា ... Read More »

ប្រទះឃើញនារីម្នាក់ដេកស្លាប់នៅចំណុចដីឡូត៍មួយកន្លែងក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ

ភ្នំពេញ៖ គេបានប្រទះឃើញនារីម្នាក់ដេកស្លាប់សង្ស័យមកពីខ្យល់គរ ឬក៏ជាករណីអ្វីឲ្យប្រាកដនោះទេ ហើយក៏មិនដឹងថាគាត់ស្លាប់តាំងពីពេលណានោះដែរ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៦ និង៣០នាទីព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ ២០២១ នៅចំណុចដីឡូត៍មួយកន្លែង តាមបណ្តោយផ្លូវលេខ៨៦ ក្នុងភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ... Read More »

ហេតុអីមិនគោរពបម្រាមគោចរ ! ឃាត់បាន រថយន្ត​ ៨៨គ្រឿង និងម៉ូតូ២១៦គ្រឿង ដែលបានល្មើសនឹងបម្រាបគោចរ កាលពីយប់ថ្ងៃទី ១ សីហា

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញសហការជាមួយនិងកម្លាំងកងរាជអាវុធហត្ថ និងមានការចូលរួមដឹកនាំផងដែរពីអាជ្ញាធរ អនុវត្តបម្រាមគោចរឈានដល់ ឃាត់បាន រថយន្ត​ ៨៨គ្រឿង និងម៉ូតូ២១៦គ្រឿង ដែលបានល្មើសនឹងបម្រាបគោចរ កាលពីយប់ថ្ងៃទី ១ សីហា ឆ្នាំ២០២១! បើយោងតាមការបញ្ជាក់ឲ្យដឹងពី អង្គភាពអនុគណៈកម្មការស្រាវជ្រាវរកជំងឺកូវីដ-១៩ ... Read More »

ក្រសួង​សុខាភិបាល​ថ្ងៃ​នេះ​!​​ រកឃើញករណីឆ្លងកូវីដ-១៩ថ្មី​​ចំនួន​ ៥៦០នាក់ និង​​អ្នក​ជាសះស្បើយ​ ៧៦៣នាក់​ ខណៈ​អ្នកជំងឺកូវីដ​ស្លាប់​ ២២នាក់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃចន្ទទី​០២ ខែសីហា​​​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៥៦០នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន ៧៦៣នាក់ និងករណីស្លាប់​ ២២នាក់​។​ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី​០១ ខែសីហា​​​​ ... Read More »

បាតុកម្មប្រឆាំងនឹងច្បាប់គម្លាតសង្គម និងការចាក់វ៉ាក់សាំងរាលដាលនៅទូទាំងអឺរ៉ុប

កាលពីចុងសប្តាហ៍កន្លងមកមានបាតុកម្មផ្ទុះឡើងនៅប្រទេសជាច្រើនក្នុងតំបន់អឺរ៉ុបដើម្បីប្រឆាំងនឹងច្បាប់គម្លាតសង្គម និងការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ។ ការធ្វើបាតុកម្មរាលដាលទ្រង់ទ្រាយធំ អាចប៉ះពាល់យ៉ាងខ្លាំងដល់ការខិតខំទប់ស្កាត់កូវីដ-១៩ របស់រដ្ឋាភិបាល និងបណ្តាប្រទេសក្នុងតំបន់។ នៅប្រទេសអាល្លឺម៉ង់ កម្លាំងប៉ូលិសនៅរដ្ឋធានី ប៊ែរឡាំង កាលពីថ្ងៃទី ១ខែសីហា បានចាប់ខ្លួនមនុស្សជាច្រើនដែលនាំគ្នាដង្ហែក្បួនបាតុកម្មប្រឆាំងនឹងច្បាប់គម្លាតសង្គម ដោយចាត់ទុកថាទាំងនោះជាការបិទសិទ្ធិសេរីភាពរបស់ពួកគាត់។ នៅដើមសប្តាហ៍នេះរដ្ឋាភិបាលអាល្លឺម៉ង់បានសម្រេចហាមជួបជុំគ្នានៅទីក្រុងធំៗក្នុងប្រទេសនេះដោយសារតែមានករណីឆ្លងកូវីដ-១៩កើនឡើងខ្ពស់ជាថ្មី។ ... Read More »

លោកឧត្តមសេនីយ៍ឯក​ ស​ ថេត​ ៖​ អញ្ជេីញដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដា​ និងទិសដៅការងារសម្រាប់ខែសីហា​ ឆ្នាំ២០២១

ភ្នំពេញ​៖​ លោកឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ នៅព្រឹកថ្ងៃទី០២​ ខែសីហា​ ឆ្នាំ២០២១​ បានអញ្ជេីញដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដា​ និងទិសដៅការងារសម្រាប់ខែសីហា​ ឆ្នាំ២០២១​ ដោយក្នុងកិច្ចប្រជុំនេះមានការចូលរួមពីលោក​ លោកស្រីស្នងការរង​ លោកនាយការិយាល័យ​ជំនាញ ... Read More »

ខេត្តឧត្ដរមានជ័យ៖ ករណីឆ្លងកូវីដ-១៩ កើនឡើងដល់៤.៨៤៦ ករណី ខណៈរកឃើញថ្មី៤១ ករណី (៣២ករណី សហគមន៍ និង០៩ ករណីនាំចូលពីប្រទេសថៃ)និងជាសះស្បើយចំនួន៣២ នាក់បន្ថែមទៀត

ខេត្ត​ឧត្តរមានជ័យ​៖​ រដ្ឋបាលខេត្តឧត្តរមានជ័យ មានកិត្តិយសសូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋ ឲ្យបានជ្រាបថា ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តឧត្ដរមានជ័យ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន៤១ ករណី បន្ថែមទៀត នាថ្ងៃអាទិត្យ ៨រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ... Read More »

នៅថ្ងៃទី១១ សីហាខាងមុខនេះ! សំណុំរឿងយោធាផ្កាយពីរ ជា នុសិទ្ធ ពីបទចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់​ សាលាឧទ្ធរណ៍ភ្នំពេញ នឹងប្រកាសសាលក្រម

ភ្នំពេញ៖ បេី​យោង​តាម​មន្រ្តីជាន់ខ្ពស់​ នៃសាលាឧទ្ធរណ៍ភ្នំពេញ បានថ្លែងឱ្យដឹងនៅព្រឹកថ្ងៃចន្ទទី០២​ ខែសីហា​ ឆ្នាំ​២០២១នេះ​ថា៖ សាលាឧទ្ធរណ៍ភ្នំពេញ​ នឹងប្រកាសសាលដីកាលើសំណុំរឿង យោធាផ្កាយពីរ ជា នុសិទ្ធ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ខាងមុខនេះ​ ពីបទចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់​។ ... Read More »

រដ្ឋបាល​ខេត្ត​សៀមរាប​៖​ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៩៨នាក់ ជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥២នាក់ និងស្លាប់ចំនួន០២នាក់នៅថ្ងៃទី០១ ខែសីហា!

ខេត្ត​សៀមរាប ​៖​ បេីយោង​តាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តសៀមរាប នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​០២​ ខែសីហា​ ឆ្នាំ​២០២១នេះ​ សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៩៨នាក់ ជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥២នាក់ ... Read More »

ទីក្រុងសេប៊ូ ប្រទេសហ្វុីលីពីន មន្ទីរពេទ្យ អត់មានគ្រែ សម្រាប់អ្នកជំងឺ! អ្នកជំងឺមួយចំនួន ត្រូវស្ថិតនៅក្នុងរថយន្តរបស់ខ្លួនរង់ចាំ ! ទាំងដាក់អុកសុីសែន

ប្រទេសហ្វុីលីពីន៖ បើយោងតាមប្រភពពី៖( TheStar) បានបញ្ជាក់អោយដឹងថា, ទីក្រុងសេប៊ូ ប្រទេសហ្វុីលីពីន មន្ទីរពេទ្យ អត់មានគ្រែ សម្រាប់អ្នកជំងឺ! អ្នកជំងឺមួយចំនួន ត្រូវស្ថិតនៅក្នុងរថយន្តរបស់ខ្លួនរង់ចាំ ទទួលការព្យាបាល ដោយអ្នកជំងឺខ្លះ បានស្ថិតនៅក្នុងដំណាក់កាលត្រូវការអុកស៊ីសែន។ ជំងឺកូវីដ-១៩ ... Read More »

ជិះម៉ូតូធ្លាក់លូខ្លួនឯងស្លាប់ នៅនឹងកន្លែងទាំង ២នាក់ យ៉ាងអាណោចអាធ័ម

ខេត្តកំពង់ស្ពឺ៖ បុរស២នាក់បានជិះម៉ូតូឌុបគ្នាធ្លាក់លូ បណ្តាលឲ្យស្លាប់ទាំង២នាក់យ៉ាងអាណោចអាធ័មកាលពីយប់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ ស្ថិតលើផ្លូវជាតិលេខ៤៤ ចន្លោះគីឡូលេខ ១១០~១១១ ត្រង់ចំណុចផ្លូវបំបែកទំនប់ឡាង ភូមិរលាំងថ្លើង ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។ មន្រ្តីនគរបាលចរាចរណ៍ស្រុកថ្ពងបានឲ្យដឹងថា ... Read More »

YouTube បានបិទសិទ្ធិក្រុមហ៊ុន Sky News Australia មិនឱ្យអាប់ឡូតវីដេអូថ្មីក្នុងរយៈពេលមួយសប្តាហ៍

ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិនៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, វាមិនមែនជារឿងចម្លែកទេដែលក្រុមហ៊ុន YouTube តែងតែបិទក្រុមហ៊ុនមួយចំនួនពីការផ្សព្វផ្សាយវីដេអូថ្មីជាបណ្ដោះអាសន្នដោយសារតែការមិនគោរពតាមលក្ខខណ្ឌរបស់ក្រុមហ៊ុន ប៉ុន្តែពេលនេះ YouTube បានបិទសិទ្ធិក្រុមហ៊ុនទូរទស្សន៍ដ៏ធំមួយរបស់ប្រទេសអូស្ត្រាលី ដែលរងការចោទប្រកាន់ថាបានផ្សព្វផ្សាយព័ត៌មានមិនពិតទាក់ទងទៅនឹងជំងឺកូវីដ-១៩។ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានលើកឡើងថា, ... Read More »

នៅប្រទេសថៃ” គ្រែសម្រាប់អ្នកជំងឺក៏ពេញ សាលផ្ទុកសាកសពក៏ពេញ”

ប្រទេសថៃ៖ ពុទ្ធោអើយកូវីដ-១៩ វាយលុកធ្ងន់ធ្ងរខ្លាំងណាស់ ! នៅប្រទេសថៃ” គ្រែសម្រាប់អ្នកជំងឺក៏ពេញ សាលផ្ទុកសាកសពក៏ពេញ” ! ធ្វើឲ្យស្ថានភាពនៃការព្យាបាលអ្នកជំងឺកូវីដ-១៩ ស្ថិតក្នុងភាពលំបាកបំផុត។ នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពី អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ... Read More »

លោក សុខ សម្បត្តិ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌព្រែកព្នៅ ដាក់គោលដៅត្រួតពិនិត្យវិធានការរដ្ឋបាល និងល្បាតនៅក្នុងភូមិសាស្ត្រខណ្ឌ

ភ្នំពេញ ៖ ដោយអនុវត្តតាមសេចក្ដីសម្រេចលេខ ២៤៩/២១ សសរ របស់រដ្ឋបាលរាជធានីភ្នំពេញចុះថ្ងៃទី២៩ ខែ កក្កដាឆ្នាំ ២០២១ លោក សុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌព្រែកព្នៅ ដាក់គោលដៅត្រួតពិនិត្យវិធានការរដ្ឋបាល ... Read More »

ហុក សារិតុលា ត្រៀមទៅបង្អួតសម្រស់នៅវៀតណាមក្រោយគ្រងមកុដដំបូងរបស់កម្មវិធី Miss Wisdom Cambodia

ភ្នំពេញ៖ ប្រសិនមិនមានការប្រែប្រួលនោះទេ កញ្ញា  ហុក សារិតុលា នឹងក្លាយជាបេក្ខភាពប្រកបដោយសក្តានុពលថ្មីសម្រាប់កម្ពុជាបន្ទាប់ពីកម្ពុជាបានត្រៀមបញ្ចេញបេក្ខភាពកញ្ញាឯកមួយចំនួនចេញទៅប្រកួតនៅលើឆាកអន្តរជាតិ។ ការបញ្ជាក់នេះបានធ្វើឡើងក្រោយពីកញ្ញាឯកមកពីខេត្តបាត់ដំបងបានក្លាយជាម្ចាស់មកុដពីកម្មវិធីMiss Wisdom Cambodia ២០២១ ដែលត្រូវបានរៀបចំជាលើកដំបូងនៅកម្ពុជា។    កញ្ញា ហុក សារិតុលា ... Read More »

ផ្សារទំនើប ឡាក់គី​ (Lucky Supermarket) សាខាជ្រោយចង្វា ដែលមានទីតាំងស្ថិតនៅ សង្កាត់ជ្រោយចង្វា មានអ្នកជំងឺកូវីដ-១៩ បានចូលទៅទិញទំនិញនៅទីតាំងខាងលើនេះ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, ផ្សារទំនើប ឡាក់គី​ (Lucky Supermarket) សាខាជ្រោយចង្វា ដែលមានទីតាំងស្ថិតនៅ សង្កាត់ជ្រោយចង្វា មានអ្នកជំងឺកូវីដ-១៩ (COVID-19) ... Read More »

ក្រសួងបរិស្ថាន៖​ បន្តគាំទ្រនិងពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងសំណល់រឹងសំរាម

ភ្នំពេញ​៖​ ដើម្បីពង្រឹងសមត្ថភាពមន្ត្រីមូលដ្ឋានក្នុងការគ្រប់គ្រងសំណល់រឹងសំរាមប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត ក្រសួងបរិស្ថានបានបន្តគាំទ្ររដ្ឋបាលមូលដ្ឋានតាមរយៈការបំពាក់សម្ភារៈ និងបណ្តុះបណ្តាលជំនាញបន្ថែមដើម្បីឈានឆ្ពោះទៅរក ការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន ប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផល។​ នេះបេី​យោង​តាម​ការបញ្ជាក់​ពី​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រសួង​បរិស្ថាន​ នៅព្រឹកថ្ងៃចន្ទ​ទី០២​ ខែសីហា​ ឆ្នាំ​២០២១។ ប្រភពដដែល​ បន្តថា​ រហូតមកទល់បច្ចុប្បន្ននេះ ក្រសួងបរិស្ថានបានបំពាក់ឡដុតសំរាមសំណល់រឹងចំនួន ៥០ ... Read More »

អភិបាលខេត្តព្រៃវែង សូមចូលរួមរំលែកមរណទុក្ខ ជូនចំពោះគ្រួសារសព

ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ លោក ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែងបានមានប្រសាសន៍យ៉ាងដូច្នេះថា, ខ្ញុំបាទ សូមចូលរួមរំលែកមរណទុក្ខ ជូនចំពោះគ្រួសារសពក្នុងនោះរួមមាន ៖ ១. លោក គង់ ... Read More »

ស្រវឹងសូមកុំបើកបរ! គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១ ខែសីហាម្សិលមុិញស្លាប់៣នាក់ និងរបួស៨នាក់

ភ្នំពេញ ៖ យ៉ាងហោចណាស់ក៏ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៧លើក បណ្ដាលឲ្យមនុស្សស្លាប់៣នាក់ និងរបួសធ្ងន់ស្រាល៨នាក់ បើយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ... Read More »

លោករដ្ឋមន្ត្រី វេង សាខុន បង្ហាញពី ដំណើរវិវត្តន៍ និងលទ្ធផលនៃការទប់ស្កាត់ការឆ្លងរាលដាលជំងឺដុំពកស្បែកគោក្របី នៅកម្ពុជា

ភ្នំពេញ៖លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានថ្លែងថា, ដំណើរវិវត្តន៍ និងលទ្ធផលនៃការទប់ស្កាត់ការឆ្លងរាលដាលជំងឺដុំពកស្បែកគោក្របី នៅកម្ពុជា មានដូចខាងក្រោម,  1. ដំណើរវិវត្តន៍នៃការរីករាលដាលជម្ងឺដុំពកស្បែកគោ/ក្របី ជំងឺដុំពកស្បែកគោ ក្របី (Lumpy Skin Disease) ... Read More »

មិនមានការថយសោះ ខេត្តស្វាយរៀង ស្លាប់៥នាក់ រកឃើញអ្នកកូវីដ-១៩ថ្មីចំនួន៤០នាក់ស្រី៣១៩នាក់ និងជាសះស្បើយ៨៥នាក់ស្រី៤៩នាក់តាមសេចក្ដីប្រកាសក្រសួងសុខាភិបាលថ្ងៃទី១ខែសីហាឆ្នាំ២០២១

ខេត្តស្វាយរៀង៖ នៅយប់ថ្ងៃទី១ខែសីហាឆ្នាំ២០២១រដ្ឋបាលខេត្តស្វាយរៀងបានបង្ហាញអត្តសញ្ញាណអ្នក ស្លាប់៥នាក់ រកឃើញអ្នកកូវីដ-១៩ថ្មីចំនួន៤០នាក់ស្រី៣១៩នាក់ និងជាសះស្បើយ៨៥នាក់ស្រី៤៩នាក់តាមសេចក្ដីប្រកាសក្រសួងសុខាភិបាលថ្ងៃទី១ខែសីហាឆ្នាំ២០២១។ ការបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩នេះរដ្ឋបាលខេត្តស្វាយរៀងក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព ហើយក្នុងករណីមានអាការខុសប្រក្រតីត្រូវផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក។ សូមជម្រាបថា គិតត្រឹមថ្ងៃទី១ខែសីហា ឆ្នាំ២០២១នេះ ខេត្តស្វាយរៀងរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ... Read More »