ព័ត៌មានទាន់ហេតុការណ៍៖
'

សម្តេចតេជោ ហ៊ុន សែន ថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាស​បន្ដអញ្ជើញជួបកម្មករនិយោជិតជិត២ម៉ឺននាក់ នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា​ បានថ្លែង​ប្រសាសន៍​សំខាន់​ៗ​នាឱកាស​បន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១១ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ។  សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្ដេច​តេជោ​ ... Read More »

ស៊យទាំងព្រឹក! ចេញពីងួតទឹកអស់លុយ៤០ដុល្លារ និងត្រូវជួសជុលរថយន្តខ្លួនឯងទៀត

ភ្នំពេញ​ ៖​ បុរសម្នាក់បានបេីករថយន្តឡិចសុីសRX300 ថយចេញពីកន្លែងងួតទឹកក្បែរក្រសួងបរិស្ថាន​ទៅបុករថយន្តហាយឡេនឌ័រមួយគ្រឿងដែលកំពុងបេីកផ្លូវត្រង់ចំពីចំហៀងខាងមុខ​បណ្ដាលឱ្យរងការខូចខាត​ កាលពីវេលាម៉ោង០៨ព្រឹក​ ថ្ងៃទី១៣​ ខែមិថុនា​ ឆ្នាំ​២០២៣​ នៅតាមបណ្ដោយផ្លូវបេតុង​ ក្បែរក្រសួងបរិស្ថាន​ ក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​។  ​    តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនកេីតហេតុ​បុរសម្នាក់ជាម្ចាស់រថយន្តឡិចសុីស​RX300 ... Read More »

ក្រសួងធនធានទឹក ៖​ អាចមានភ្លៀងពីខ្សោយទៅមធ្យម លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់នៅកម្ពុជា ចាប់ពីថ្ងៃទី១៤-២០ ខែមិថុនា​ នេះ.!

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣​នេះ​ ។  ​  ... Read More »

ករណីអគ្គិភ័យឆាបឆេះអគារខុនដូ Golden one icenter នៅជាន់ទី៣៨បង្កការភ្ញាក់ផ្អើល

ភ្នំពេញ៖ អគារខុនដូ Golden one icenter ត្រូវបានអគ្គិភ័យឆាបឆេះបន្ទប់ស្ទីមនៅជាន់ទី38យ៉ាងសន្ធោសន្ធៅ បង្កជាបញ្ហាភ័យខ្លាចដល់ភ្ញៀវ ឬម្ចាស់បន្ទប់ក្នុងខុនដូនីមួយៗ រត់ចុះមកក្រោមផ្អើលទាំងយប់។      ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង​០៩និង៤៥នាទីយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចខុនដូ ... Read More »

ជិះម៉ូតូឌុបគ្នាដេីរលេងជ្រុលបុកឃឿនសួនពុះចែកទ្រូងផ្លូវ បណ្ដាលឱ្យស្លាប់ម្នាក់ របួសធ្ងន់ស្រាលពីរនាក់

ភ្នំពេញ​ ៖​ គួរឱ្យសង្វេគណាស់​.! ខណៈបុរស០៣នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាដេីរលេងស្រាប់តែជ្រុលទៅបុកឃឿនសួនច្បារពុះចែកទ្រូងផ្លូវ​ បណ្ដាលឱ្យបុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ និងពីរនាក់ទៀតបានរងរបួសធ្ងន់ស្រាល បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៩ និង ២០នាទីយប់ថ្ងៃទី១២ ខែមិថុនា​ ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវបុរីអង្គរ ស្ថិតក្នុងសង្កាត់ទួលសង្កែទី២  ខណ្ឌឬស្សីកែវ​ ។  ... Read More »

កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១០) ឃាត់ខ្លួនជនជាតិវៀតណាម២នាក់ និងថ្នាំញៀនជាង៧គីឡូក្រាម

ភំ្នពេញ៖ បុរស​ជនជាតិវៀតណាម២នាក់ រួមនិងថ្នាំញៀនជាង៧គីឡូក្រាម​ ត្រូវ​បា​នកម្លាំងនគរបាលជំនាញ​នៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១០)​នៃក្រសួងមហាផ្ទៃ​ ចុះស្រាវជ្រាវបង្ក្រាប​ និងឃាត់ខ្លួន​ជាក់ស្ដែង​ យកមកសាកសួរ​ដេីម្បីចាត់ការតាមច្បាប់​។ នេះបេីយោង​តាមរបាយការណ៍របស់អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ បានឱ្យដឹងនៅថ្ងៃចន្ទទី១២​ ខែមិថុនា​ ឆ្នាំ​២០២៣។  យោង​របាយការណ៍​មន្ទីរប្រឆាំងគ្រឿងញៀន (ក១០)​ បានឱ្យដឹងថា៖​ ... Read More »

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ៖ យានយន្ត ៨គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យនាថ្ងៃទី១២ មិថុនានេះ

ភ្នំពេញ៖ បើតាមលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែង​ឱ្យ​ដឹង​ថា៖​ កម្លាំង​នគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ យានយន្តសរុបចំនួន ០៨គ្រឿងតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ ... Read More »

ករណី​បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី១២ មិថុនា ចំនួន ១៥ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៤៤នាក់

ភ្នំពេញ៖ ជនសង្ស័យចំនួន ៤៤នាក់ (ស្រី ០នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៥ករណី ទូទាំងប្រទេសនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ។​ ដូច្នេះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក !  ... Read More »

រឿងបុរសម្នាក់ អុជធូប ស្បថជាមួយ មន្ត្រីនគរបាលចរាចរណ៍នៅខណ្ឌដង្កោ ខាងនគរបាលរាជធានីភ្នំពេញ បកស្រាយហើយ !

ភ្នំពេញ ៖ សេចក្តីបកស្រាយបំភ្លឺ​ និងបដិសេធរបស់ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទៅនឹងការផុសវីដេអូរបស់គណនីហ្វេសប៊ុកមួយឈ្មោះ យី សៀវគង និងផេកហ្វេសប៊ុកឈ្មោះ Bong Vy Online Shop ដែលបានបើកបរល្មើសច្បាប់ចរាចរណ៍ហើយ បែរចោទប្រកាន់មកលើសមត្ថកិច្ចថាបបួលគាត់វាយគ្នាមួយស្មើ ... Read More »

លោក បណ្ឌិត ហ៊ុន ម៉ាណែត ៖ ប្រទេសកម្ពុជា ជាប្រទេសដែលមានអារ្យធម៌ឧត្តុង្គឧត្តម និងធ្លាប់ស្គាល់នូវភាពរុងរឿងថ្កុំថ្កើងឡើងដល់កំពូលក្នុងសម័យអង្គរ

ខេត្តកំពង់ចាម ៖ ប្រទេសកម្ពុជា ជាប្រទេសដែលមានអារ្យធម៌ឧត្តុង្គឧត្តម និងធ្លាប់ស្គាល់នូវភាពរុងរឿងថ្កុំថ្កើងឡើងដល់កំពូលក្នុងសម័យអង្គរ ។ នេះជាសម្រង់ប្រសាសន៍សំខាន់ៗរបស់ លោក បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ... Read More »

លោក ព្រាប កុល ប្រាប់វិនិយោគបរទេស ពីសក្តានុពល កត្តាអំណោយផល និងបរិយាកាសល្អសម្រាប់ការធ្វើពាណិជ្ចកម្ម ដោយសា កម្ពុជាធានាបាននូវស្ថិរភាព នយោបាយ

ភ្នំពេញ ៖ លោក ព្រាប កុល ប្រាប់វិនិយោគបរទេស ពីសក្តានុពល កត្តាអំណោយផល និងបរិយាកាសល្អសម្រាប់ការធ្វើពាណិជ្ចកម្ម ដោយសា កម្ពុជាធានាបាននូវស្ថិរភាព នយោបាយ ។ នេះបើយោងតាម សេចក្តីថ្លែងការណ៍ព័ត៌មាន ... Read More »

អត្រាអាពាហ៍ពិពាហ៍របស់ប្រទេសចិនទាបបំផុតមិនធ្លាប់មានរយៈពេលជិត៤០ឆ្នាំកន្លងមក

យោងតាមសារព័ត៌មាន Bloomberg បានផ្សាយថា ចំនួនអាពាហ៍ពិពាហ៍នៅក្នុងប្រទេសចិនបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជិត 40 ឆ្នាំ ដែលបង្កើនហានិភ័យដែលចំនួនប្រជាជននៃសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកនឹងបន្តធ្លាក់ចុះ ។ គូស្វាមីភរិយាប្រហែល 6.8 លានគូត្រូវបានចុះឈ្មោះរៀបការនៅក្នុងប្រទេសចិននៅឆ្នាំ 2022 ធ្លាក់ចុះ 11% ពីឆ្នាំ ... Read More »

Update ៖ ការពិត ! សពស្ត្រីរង​គ្រោះ​ជនជាតិ​កូរ៉េ​ខាងត្បូងជា BJ (Broadcasting Jockey) ជានារីដ៏​ល្បីឈ្មោះ​មួយ​រូប​លើ​វេទិកា​ឡាយ​ស្ទ្រី​ម (Streaming) របស់ AfreecaTV របស់ប្រទេសកូរ៉េ

ភ្នំពេញ ៖ យោងតាម (​ប្រភព​ពី Allkpop និង Koreaboo) : សពស្ត្រីរង​គ្រោះ​ជនជាតិ​កូរ៉េ​ខាងត្បូង ដែល​សាកសព​ត្រូវ​ប្រទះ​ឃើញ​រុំ​កន្ទេល​ផ្លុ​ង​ចោល​នៅ​ចំណុច​ភូមិ​ឆ្មា​ពួន ឃុំ​ជើង​កើប ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ជា BJ ... Read More »

រកឃើញសំបុកក្រពើភ្នំមួយកន្លែងក្នុងជម្រកដីសើមនៃត្រពាំងពាង ស្ថិតក្នុងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ខេត្តកោះកុង ក្នុងខែមិថុនា ឆ្នាំ២០២៣នេះ

ខេត្តកោះកុង ៖ ក្រសួងបរិស្ថានដំណឹងរីករាយ៖ ក្រុមការងារអភិរក្សក្រពើភ្នំនៃអង្គការ Fauna & Flora ក្នុងកិច្ចសហការជាមួយមន្ទីរបរិស្ថានខេត្តកោះកុង រដ្ឋបាលព្រៃឈើ និងសហគមន៍មូលដ្ឋាន បានរកឃើញសំបុកក្រពើភ្នំមួយកន្លែងក្នុងជម្រកដីសើមនៃត្រពាំងពាង ស្ថិតក្នុងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ខេត្តកោះកុង ក្នុងខែមិថុនា ឆ្នាំ២០២៣នេះ។ ... Read More »

អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមភូមិន្ទ ប្រតិកម្ម និងថ្កោលទោសយ៉ាងដាច់អហិង្ការ ចំពោះជនអគតិ ស ឡុងដេត ដែលនិយាយរិះគន់ការរៀបចំស៊ីហ្គេម ដោយគ្មានការពិត

ភ្នំពេញ ៖ អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងនាយទាហាន នាយទាហានរង ពលទាហានទាំងអស់ បានប្រតិកម្ម និងថ្កោលទោសយ៉ាងដាច់អហិង្ការ ចំពោះបុគ្គលឈ្មោះ ស ឡុងដេត ដែលរិះគន់ការរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជា កាលពីពេលថ្មីៗ ... Read More »

ក្មេងប្រុសម្នាក់លង់ទឹកស្រះនៅមុខផ្ទះស្លាប់

ខេត្តប៉ៃលិន ៖ តាមប្រភពពីសមត្ថកិច្ចជំនាញនគរបាលក្រុងប៉ៃលិនបានឱ្យដឹងថា÷កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ០៩និង០០នាទី មានករណីកូនក្មេងលង់ទឹកស្រះស្លាប់ ម្នាក់ នៅចំណុចផ្លូវវាងក្រុង ស្ថិតនៅភូមិកូនភ្នំ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្ដប៉ៃលិន ។ ... Read More »

អ្នកចាំទី Andre Onana សារភាព​ពី​ភាព​មិន​ប្រាកដ​ប្រជា​ជុំវិញ​អនាគត​នៅInter Milan

អ្នកចាំទី Andre Onana របស់ក្លិប Inter Milan បានបង្ហើបថា ខណៈពេលដែលគាត់ចង់ស្នាក់នៅក្លិបលើសពីរដូវក្តៅ គាត់អាចត្រូវបានបង្ខំឱ្យចាកចេញក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករនាពេលខាងមុខ។ Onana គឺជាតារាម្នាក់ក្នុងចំណោមតារាឆ្នើមរបស់ក្រុម Inter Milan ចាប់តាំងពីការផ្ទេររបស់គាត់ពី Ajax កាលពីរដូវក្តៅមុន ... Read More »

បុរសម្នាក់ខឹង នគរបាលចរាចរណ៍ ចាប់ផាកពិន័យ ពេលទៅទិញថ្នាំឱ្យកូន និងមិនសុខចិត្តចំពោះការចាប់ផាកនេះ បានបង្ខំឱ្យបុរសម្នាក់ កាន់ធូបមួយបាច់ មកបបួលនគរបាលស្បថ!

ភ្នំពេញ ៖ មិនគួរកើតមានដាច់ខាត រវាងមន្ត្រីនគរបាលចរាចរណ៍អនុវត្តច្បាប់ និងបងប្អូនប្រជាពលរដ្ឋ ចំពោះ ការថ្នាំងថ្នាក់គ្នា ! ប្រជាពលរដ្ឋមិនត្រូវខ្លាចមន្ត្រីនគរបាលចរាចរណ៍ ត្រូវគោរពច្បាប់ចរាចរណ៍ ទើបទទួលបាន សុវត្ថិភាពក្នុងការបើកបរ ។ ដោយឡែកមន្ត្រីនគរបាលចរាចរណ៍ ពង្រឹងការងារ ... Read More »

🔴Breaking News ៖ អតីតនាយករដ្ឋមន្ត្រីអុីតាលី លោក Silvio Berlusconiទទួលមរណភាព

អតីតនាយករដ្ឋមន្ត្រីអុីតាលី លោក Silvio Berlusconi បានទទួលមរណភាពក្នុងមន្ទីរពេទ្យមួយក្នុងទីក្រុង Milan (ប្រទេសអុីតាលី) ក្នុងអាយុ៨៦ឆ្នាំ បន្ទាប់ពីបានប្រយុទ្ធនឹងការឆ្លងមេរោគសួតនិងជំងឺផ្សេងៗជាច្រើនសប្តាហ៍មក។ នៅថ្ងៃទី១២ ខែមិថុនា អតីតនាយករដ្ឋមន្ត្រីអុីតាលី លោក Silvio Berlusconi ... Read More »

រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង ត្រង់ចំណុចផ្លូវហាយវ៉េ ផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៥៧ បណ្ដាលឱ្យមនុស្សរងរបួសជាច្រើននាក់

ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃទី ១២ មិថុនា២០២៣ ស្ថិតចំណុចភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយករណីបានកើតឡើងដោយរថយន្តពីរគ្រឿងបានបុកគ្នា ពេលកំពុងព្យាយាមបើកឆ្លងកាត់ផ្លូវបែកជា៤ហើយរថយន្ត១គ្រឿងក៏ជ្រុលហោះឡើងលើចិញ្ចើមថ្នល់ បន្ទាប់ពីបុកអ្នកជិះម៉ូតូ៣ គ្រឿង ដែលកំពុងឈប់រង់ចាំឆ្លងថ្នល់ ធ្វើឲ្យរបួសមនុស្ស ជាច្រើននាក់ ... Read More »

លោក Pep Guardiola បង្ហាញសារពីលោក Sir Alex Ferguson មុនពេលការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League

អ្នកចាត់ការទូទៅក្លិបមេឃខៀវ Manchester City លោក Pep Guardiola បានបង្ហើបថា លោកបានទទួលសារពីវីរបុរស Manchester United លោក Sir Alex Ferguson នៅមុនការប្រកួត ... Read More »

សម័យប្រជុំពេញអង្គរដ្ឋសភាថ្ងៃនេះ ធ្វើការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់សំខាន់ៗចំនួនពីរ ដើម្បីបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង

ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំបន្តសម័យប្រជុំពេញអង្គរដ្ឋសភា លើកទី៩ នីតិកាលទី៦ ដើម្បីពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និង ... Read More »

អុីរ៉ង់អះអាងថាបានជោគជ័យក្នុងការសាកល្បងយន្តហោះគ្មានមនុស្សបើកទម្លាក់គ្រាប់បែក

ប្រព័ន្ធផ្សព្វផ្សាយអុីរ៉ង់បានរាយការណ៍ថា កងឆ្មាំបដិវត្តន៍អ៊ិស្លាមអុីរ៉ង់ (IRGC) បានសាកល្បងដោយជោគជ័យនូវយន្តហោះគ្មានមនុស្សបើកបំផ្ទុះគ្រាប់បែកពហុ rotor ថ្មី។ យោងតាមទីភ្នាក់ងារសារព័ត៌មាន Tasnim យន្តហោះគ្មានមនុស្សបើកខាងលើ (UAV) ត្រូវបានរចនា បង្កើត និងផលិតដោយអង្គការ Self-Help Jihad ... Read More »

តោះនាំគ្នាស្វែងយល់បន្តិចអំពីការវិត្តនៃបច្ចេកវិទ្យាទូរគមនាគមន៍/បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន សោតទស្សន៍ និងឌីជីថលកម្ម ជាសកល ក៏ដូចជានៅក្នុងនិន្នការគោលនយោបាយនៃប្រទេសជាតិរបស់យើង !

ភ្នំពេញ ៖ ជាដំបូងយើងត្រូវស្គាល់អត្ថន័យនៃពាក្យគន្លឹះមួយចំនួន រួមមានដូចតទៅ៖  + ទូរគមនាគមន៍ (Telecommunication) សំដៅដល់ការផ្លាស់ប្តូរព័ត៌មាន ក្នុងថេរចំងាយ តាមរយៈមធ្យោបាយអេឡិកត្រូនិក ដែលទាក់ទងទៅនឹងការបញ្ជូនស៊ីញ៉ាល់សំឡេង ទិន្នន័យ និង វីឌីអូ នៅលើហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ... Read More »

ឃាត់ខ្លួនបាន២នាក់ក្នុងចំណោមបក្ខពួក៦នាក់ ក្រោយកាប់គូទំនាស់១កាំបិតផ្គាក់

ខេត្តពោធិ៍សាត់ ៖ ជនទំនើងអុកឡុកតាមទីសាធារណៈមួយក្រុមមានគ្នាប្រមាណ០៦នាក់ មធ្យោបាយម៉ូតូចំនួន០៣គ្រឿង បានកាប់លើជនរងគ្រោះមានគ្នា២នាក់បណ្ដាលឱ្យរងរបួសនិងរងការខូចខាតម៉ូតូផងដែរ ប៉ុន្តែសមត្ថកិច្ចនគរបាលតាមប្រមាញ់ជនសង្ស័យបង្កហេតុបាន២នាក់ភ្លាមៗប៉ុណ្ណោះ ។    ហេតុការណ៍បង្រ្កាបក្មេងទំនើងនេះ ធ្វើឡើងនៅពាក់កណ្ដាលអធ្រាត្រឈានចូលអាទិត្យ ៨រោច ខែជេស្ឋ ឆ្នាំថោះ បព្ចាស័ក ព.ស. ... Read More »

រុក្ខជាតិ​ច្រេស ៖ ផ្កាវាអាចព្យាបាលជំងឺបូស ឬដំបៅផ្សេងៗ

ភ្នំពេញ​៖​ ក្រសួង​បរិស្ថាន​ នៅថ្ងៃចន្ទទី​១២​ ខែមិថុនា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ តាមការដកស្រង់ចេញពី​សៀវភៅ មគ្គទេសក៍ស្តីពីបន្លែនៅកម្ពុជា​ ច្រេស – Siris ៖​ មានឈ្មោះវិទ្យាសាស្ត្រ Albizia lebbeck ... Read More »

អូស្ត្រាលី ៖ ក្រឡាប់រថយន្តដឹកអ្នកចូលរួមមង្គលការមនុស្ស១០នាក់ស្លាប់

រថយន្តក្រុងដឹកភ្ញៀវទៅចូលរួមពិធីអាពាហ៍ពិពាហ៍ជាង50នាក់បានក្រឡាប់កាលពីថ្ងៃអាទិត្យដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ក៏ 10នាក់ដែរនៅក្នុងតំបន់ស្រា Hunter នៃប្រទេសអូស្ត្រាលីភាគខាងជើងនៃទីក្រុងស៊ីដនី។ អាជ្ញាធរបាននិយាយថា មនុស្ស 25 នាក់ផ្សេងទៀតបានរងរបួស និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដែលពីរនាក់ត្រូវការបញ្ជូនតាមឧទ្ធម្ភាគចក្រ។ ឧបទ្ទវហេតុនេះបានកើតឡើងនៅវេលាម៉ោង១១និង៣០នាទីយប់ (ម៉ោងក្នុងតំបន់) នៅជិតទីក្រុង Greta ដែលល្បីខាងចម្ការទំពាំងបាយជូរ ... Read More »

មុខសញ្ញាលួចម៉ូតូពលរដ្ឋនៅច្រកព្រំដែនកម្ពុជាថៃម្នាក់​ ត្រូវនគរបាលស្រុកសំពៅលូន ឃាត់ខ្លួនបានហើយ

ខេត្តបាត់ដំបង៖ កម្លាំង​នគរបាល​ស្រុក​សំពៅ​លូន​ បានចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្រ្កាប​ និងឃាត់ខ្លួន​មុខសញ្ញាលួចម៉ូតូពលរដ្ឋនៅច្រកព្រំដែនកម្ពុជាថៃម្នាក់​ យកមកសាកសួរ​ដេីម្បីចាត់ការតាមច្បាប់​។ នេះបេីយោង​តាមប្រភពព័ត៌មានពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងនៅថ្ងៃ​ទី១២​ ខែមិថុនា​ ឆ្នាំ​២០២៣។  ប្រភពដដែលបន្តថា​ មានករណីលួច (ម៉ូតូ) មួយកើតឡើងកាលពីថ្ងៃទី១១ ខែមិថុនាម្សិលមិញ​ នៅចំណុចក្នុងផ្សារថៃ ... Read More »

សង្ស័យជិះម៉ូតូឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នត្រូវរថយន្តម៉ាកឡិចស៊ីសបុកស្លាប់

ខេត្តពោធិ៍សាត់ ៖ នៅយប់ម៉ិញ ថ្ងៃអាទិត្យ ៨រោច ខែជេស្ឋ ឆ្នាំថោះ បព្ចាស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ នៅលើកំណាតិផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខប្រេងឥន្ធនៈតេឡា ... Read More »

ក្របីឡើងកមួយក្បាលដេញវ័ធមនុស្សប្រុសស្រី២នាក់រងរបួស

ខេត្តបន្ទាយមានជ័យ ៖ មនុស្សប្រុសស្រី២នាក់ត្រូវក្របីឡើងកមួយក្បាលដេញវ័ធរងរបួសដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកនៅព្រឹកថ្ងៃទី១២ខែមិថុនាឆ្នាំ២០២៣នេះ។  ជនរងគ្រោះដោយក្របីវ័ធនោះទី១មានឈ្មោះ ហង្ស ខៀវភេទប្រុសអាយុ៤៨ឆ្នាំនៅភូមិគីឡូម៉ែត្រ៤សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។  ជនរងគ្រោះទី២មានឈ្មោះ សុវណ្ណ ស្រីល័ក្ខ ភេទស្រីអាយុ៣៧ឆ្នាំមុខរបរលក់បាយមានស្រុកកំណើតនៅខេត្តបាត់ដំបង។  សេចក្ដីរាយការណ៍ថាៈ ក្របីឡើង កមួយក្បាលនេះបានបោលចេញពីភូមិផ្សារកណ្ដាលក្រុងប៉ោយប៉ែតដោយបោលតាមបណ្ដោយផ្លូវជាតិលេខ៥មកចូលក្នុងផ្សារអគ្គនិងបានវ័ធទៅលើជនរងគ្រោះកំពុងតែជិះម៉ូតូបណ្ដាលឲ្យរងរបួសតែម្ដង។ប្រភពបញ្ជាក់ថាៈក្រោយពីវ័ធទៅលើជនរងគ្រោះក្របីឡើង កមួយក្បាលនោះបានព្យាយាមបោលដេញវ័ធអ្នកស្រុកនិងបោលតាមផ្លូវមួយចំនួនទៀតនៅតាមបណ្ដោយផ្លូវបេតុងក្នុងក្រុងប៉ោយប៉ែតបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងពលរដ្ឋផងដែរ។ ... Read More »