ព័ត៌មានទាន់ហេតុការណ៍៖
'

ប្រកាសប្រធានក្រុមផ្ដល់ទិដ្ឋាការប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋា​នអន្តរជាតិ​ និងកំពង់ផែ​អន្តរជាតិ​ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖​ នៅរសៀលថ្ងៃសុក្រទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមុិញ លោកឧត្តមសេនីយ៍ទោ លី សុខគួង តំណាង លោក ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយករង និងជាប្រធាននាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត និងបច្ចេកវិទ្យា ... Read More »

Djokovic នឹងចាប់ផ្តើមប្រកួតកម្មវិធី ATP Finals ទល់នឹង Ruud

កីឡាករ Novak Djokovic នឹងចាប់ផ្តើមយុទ្ធនាការរបស់គាត់ជាមួយនឹងកីឡាករសញ្ជាតិន័រវេស Casper Ruud នៅថ្ងៃចន្ទក្នុងគោលបំណងដើម្បីផ្គូផ្គងកំណត់ត្រារបស់ Roger Federer នៃពានរង្វាន់ ATP Finals ចំនួន៦។ ព្រឹត្តិការណ៍ប្រកួតផ្នែកបុរសបញ្ចប់រដូវកាលគឺលេងរវាងកីឡាករឯកត្តជនបុរសកំពូលទាំង៨ និងក្រុមវាយគូ ... Read More »

ប្រទេសអុីស្រាអែលមានពលរដ្ឋជាង ៤០%ហើយបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ដូសទីបី

មកទល់ពេលនេះមានពលរដ្ឋអុីស្រាអែលជាង៤លាននាក់ហើយក្នុងចំណោមពលរដ្ឋជាង៩,៥លាននាក់ដែលបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ រួចរាល់ដូសទីបី ឬដូសជំរុញ ។ ក្រសួងសុខាភិបាលអុីស្រាអែល បានប្រកាសថា មានពលរដ្ឋជាង ៤លាននាក់បានចាក់វ៉ាក់សាំងដូសទីបីនៅដើមខែវិច្ឆិកា ជាសញ្ញាមួយយ៉ាងល្អសម្រាប់ប្រទេសមួយនេះក្នុងការយកឈ្នះកូវីដ-១៩។ តាមតួលេខរបស់ក្រសួងសុខាភិបាលអុីស្រាអែល មានពលរដ្ឋជាង៤លាននាក់បានចាក់ដូសទីបី និងជាង ៥,៧លាននាក់បានចាក់គ្រប់ចំនួនពីរដូស។ កាលពីដើមខែសីហា អុីស្រាអែលបានក្លាយជាប្រទេសដំបូងគេបង្អស់នៅលើពិភពលោកដែលបានអនុម័តចាក់ដូសជំរុញ ... Read More »

ប្រជាពលរដ្ឋ​ប្រទះឃើញ​អាវុធ​ចំនួន ៣៣ដើមក្នុង​ចម្ការមៀនបានរាយការណ៍ជូនសមត្ថកិច្ច

ខេត្តបាត់ដំបង៖ ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​អាវុធ ចំនួន ៣៣ ដើម ដែល​នៅមាន​គុណភាព​ល្អ១០០% នៅក្នុងចម្ការមៀនក៏បានរាយការណ៍ជូនសមត្ថកិច្ចការអាវុធ​ហត្ថនា​រសៀល​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ចំណុច ក្នុង​ចម្ការមៀន ស្ថិត​ក្នុង​ក្រុម​ទី​២ ភូមិ​អូរ​រំដួល ឃុំ​អូរ​រំដួល ស្រុក​ភ្នំព្រឹក ... Read More »

រថយន្តក្រឡុកបេតុងប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្នទៅបុករថយន្តដឹកកម្មកររបួសធ្ងន់ស្រាល១៩នាក់

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានកម្មករកម្មការិនីប្រុសស្រី១៩នាក់បានរងរបួសធ្ងន់និងស្រាលដោយសារតែករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់រវាងរថយន្តម៉ាកហុីយ៉ាន់ដាយប្រភេទក្រឡុកបេតុងដែលប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុករថយន្តម៉ាកសាំយ៉ុងដឹកកម្មករដែលបើកស្របទិសគ្នាយ៉ាងពេញទំហឹង បង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរទាំងក្បាលព្រលប់។    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង២០នាទីព្រលប់ថ្ងៃទី១២ ខែវិចិ្ឆកា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគឺឡូម៉ែត្រលេខ១៥៣និងលេខ១៥៤ ស្ថិតនៅក្នុងភូមិព្រៃទប់ សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង។    សមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថា ... Read More »

ទាហានឆ័ត្រយោងរុស្ស៊ីពីរនាក់ស្លាប់ពេលចូលរួមធ្វើសមយុទ្ធនៅជិតព្រំដែន Belarus-Poland

ទាហានឆ័ត្រយោងរុស្ស៊ីពីរនាក់ស្លាប់ នៅក្នុងគ្រោះថ្នាក់ពេលចូលរូមហ្វឹកហាត់នៅតំបន់ព្រំដែនប្រទេស បេឡារ៉ូស និង ប៉ូឡូញ ដែលជាតំបន់កំពុងប្រឈមភាពតានតឹងដោយសារតែរលកជនភៀសខ្លួនសម្រុកទៅកាន់ទីនោះ។ ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា ខ្យល់ខ្លាំងនិងបញ្ហាបច្ចេកទេសឆ័ត្រយោង ទើបបណ្តាលឲ្យមានគ្រោះថ្នាក់ ស្លាប់ទាហានពីរនាក់ ក្នុងសមយុទ្ធរួមរវាងរុស្ស៊ីនិងប៉ូឡូញ ជិតព្រំដែនប្រទេសប៉ូឡូញនៅថ្ងៃទី ១២ខែវិច្ឆិកា។ ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា ទាហានម្នាក់បានព្យាយាមជួយសង្គ្រោះទាហានម្នាក់ទៀតរហូតដល់នាទីចុងក្រោយ ... Read More »

រដូវកាលថ្មី២០២២-២០២៣នៅ Premier League មានការសម្រាករហូតដល់៧សប្តាហ៍ដោយសារមានព្រឹត្តិការណ៍ World Cup នៅកាតា

ការប្រកួតក្របខ័ណ្ឌកំពូលរបស់ប្រទេសអង់គ្លេស Premier League នឹងសម្រាករយៈពេល៧សប្តាហ៍សម្រាប់រដូវកាលថ្មី ហើយការចាប់ផ្តើមឡើងវិញមួយសប្តាហ៍ក្រោយនៅថ្ងៃ Boxing Day 2022 គឺនៅថ្ងៃបុណ្យគ្រីស្មាស។ ជាមួយនឹងការប្រកួត World Cup មានរយៈពេល២៨ថ្ងៃ ការប្រកួតជុំ១៦ក្រុមចុងក្រោយនៃ League ... Read More »

ជើងឯកប៉េតង់ពិភពលោក៖ អ៊ុក ស្រីមុំ ឡើងវគ្គ ១/៤ ផ្ដាច់​ព្រ័ត្រ ខណៈ​ក្រុម​នារី ៣ទល់៣ ឈ្នះ ២ប្រ​កួត​ជាប់​គ្នា

ភ្នំពេញ៖ បើកយោងតាមផេកផ្លូវការរបស់ (Cambodia SEA GAMES 2023)CAMSOC និងពាក្យស្លោក #យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា  #កីឡារស់ក្នុងសន្ដិភាព_SPORTS_LIVE_IN_PEACE នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា ,ក្រុមកីឡាប៉េតង់ជម្រើសជាតិកម្ពុជា​(ផ្នែកនារី) បាន​ដំ​ណើរ​ការ​ប្រ​កួតរ​បស់​ខ្លួន ... Read More »

សម្តេចតេជោ ហ៊ុន សែន អរគុណចៅគីផ្ញើររូបតាមmessenger ប៉ុន្តែមិនដឹងថតនៅទីណា ..សូមបងប្អូនជនរួមជាតិ បានដឹងប្រាប់ប្រភពកន្លែងថតផង !

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានបង្ហោះលើ facebookផ្លូវការ ហើយមានប្រសាសន៍ថា, អរគុណចៅគីផ្ញើររូបតាមmessenger ប៉ុន្តែមិនដឹងថតនៅទីណា ... Read More »

លោកតាខ្វះ១ឆ្នាំអាយុ៨០ឆ្នាំ តណ្ហាក្រាស់ឃ្មឹកចាប់រំលោភសេពសន្ថវ:ក្មេងស្រីអនីតិជនសម្រេច២ដង នៅក្នុងបន្ទប់រៀន រួចរត់គេច

ខេត្តកោះកុង៖  កម្លាំងនគរបាលផ្នែកជំនាញកំពុងធ្វើការស្រាវជ្រាវចាប់ជនសង្ស័យម្នាក់មកផ្តន្ទាទោសតាមផ្លូវច្បាប់ បន្ទាប់ពីបានទទួលពាក្យបណ្ដឹងពីម្ដាយជនរងគ្រោះថាបុរសចំណាស់ម្នាក់បានចាប់រំលោភសេពសន្ថវ:កូនស្រីរបស់គាត់ជាអនីតិជនបានសម្រេច២ដង នៅក្នុងបន្ទប់រៀន ហើយជនសង្ស័យបានរត់គេចខ្លួនបាត់។   មន្រ្តីនគរបាលស្រុកស្រែអំបិលបានឲ្យដឹងថា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១៥និង៤៥នាទី ផ្នែកជំនាញបានទទួលពាក្យបណ្ដឹង ពីឈ្មោះ វ៉ាន់ ... Read More »

តោះមកដឹងពីប្រវត្តិនៃពិធីបុណ្យអុំទូក

ភ្នំពេញ៖ បុណ្យអុំទូក គេប្រារព្ធចាប់ពីថ្ងៃ ១៤កើត ខែកក្ដិក ដល់ ១រោច ខែកក្ដិក មានរយៈពេល៣ជាថ្ងៃជាពិធីបុណ្យជាតិធំមួយក្នុងចំណោមពិធីបុណ្យជាតិធំៗជាច្រើននៅក្នុងប្រទេសកម្ពុជា ដែលកម្ពុជាប្រារព្ធធ្វើឡើងរៀងរាល់ខែវិច្ចិកា ដែលពេលខ្លះអាចធ្លាក់មកចុងខែតុលា ដែលជាខែចេញវស្សា នៃរដូវរកត្រី ពិធីបុណ្យអុំទូកត្រូវគេជឿថា ត្រូវ​បាន​គេ​ប្រារព្ធ​ធ្វើ​តាំង​ពី​សម័យ​បុរាណកាលមក​ ក្នុង​រជ្ជកាល​ព្រះ​បាទ​ ជ័យវរ្ម័នទី៧ ក្នុងឆ្នាំ ... Read More »

រថយន្តស៊េរីទំនើបម៉ាកផច បុកជាមួយរថយន្ត ព្រូស ត្រង់ចំណុចស្តុបបំបែកជាបួនបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

     ភ្នំពេញ​ ៖​ បុរសជនជាតិខ្មែរម្នាក់រួមនឹងបុរសម្នាក់ទៀតបើករថយន្តស៊េរីទំនើបម៉ាកផចមួយគ្រឿងជ្រុលទៅបុកជាមួយនឹងរថយន្ត ព្រូសមួយគ្រឿង ត្រង់ចំណុចស្តុបបែកជាបួនបណ្តាលឲ្យរងការខូចខាតទាំងសងខាងយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។ ​     ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៤០ យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ខែ វិច្ឆិការឆ្នាំ ២០២១ ... Read More »

ជនសង្ស័យម្នាក់ឡេីងលេីផ្ទះពលរដ្ឋលួចខោអាវ​ និងប៉ងលួចទ្រព្យសម្បត្តិ​ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ​ ៖​ ជនសង្ស័យម្នាក់​ ត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច​ បន្ទាប់ពីឡេីងលេីផ្ទះជួលលួចយកខោអាវ​ និងប៉ងលួចទ្រព្យសម្បត្តិ​ កាលពីវេលាម៉ោង១២​ និង១០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​ នៅតាមបណ្ដោយផ្លូវបេតុង​ ក្នុងភូមិឬស្សី៣​ សង្កាត់ស្ទឹងមានជ័យ​២​ ខណ្ឌមានជ័យ​ ... Read More »

ព្រះមហាក្សត្រថ្លែងព្រះរាជសុន្ទរកថា ក្នុងមហាសន្និបាតអង្គការយូណេស្កូ ដោយមានការចូលរួមពីបណ្តាប្រមុខរដ្ឋចំនួនជាង ២០ប្រទេស នាទីក្រុងប៉ារីស សាធារណរដ្ឋបារាំង

ទីក្រុងប៉ារីស ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យថ្លែងព្រះរាជសុន្ទរកថា ក្នុងមហាសន្និបាតអង្គការយូណេស្កូ ដោយមានការចូលរួមពីបណ្តាប្រមុខរដ្ឋចំនួនជាង ២០ប្រទេស នាទីក្រុងប៉ារីស សាធារណរដ្ឋបារាំង។ ... Read More »

ក្រសួងសុខាភិបាលពង្រឹងការអនុវត្តវិធានការសុខាភិបាល ក្នុងការរៀបចំពិធីនានា និងកិច្ចការសង្គម នៅក្នុងព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ ៖ នៅក្នុងបរិការណ៍ដែលព្រះរាជាណាចក្រកម្ពុជា កំពុងបើកដំណើរការជាបណ្ដើរៗនូវសេដ្ឋកិច្ចនិងសង្គមឡើងវិញ និងអនុញ្ញាតឱ្យប្រជាពលរដ្ឋរស់នៅទៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃការប្រយុទ្ធនឹងជំងឺកូវីដ-១៩.ការរៀបចំពិធី នានា និងកិច្ចការសង្គមទាំងឡាយ រួមមានសេដ្ឋកិច្ច សង្គម វប្បធម៌ ប្រពៃណី សាសនា នយោបាយ និងការជួបជុំទូទៅផ្សេង ... Read More »

សម្តេចក្រឡាហោម ស ខេង : សមត្ថកិច្ចបានចាប់ខ្លួនជនជាប់ឃុំចំនួន៥នាក់ មកវិញហើយ ក្នុងចំណោមជនជាប់ឃុំចំនួន៧នាក់ ដែលបានវាយទម្លុះជញ្ជាំងពន្ធនាគារលួចរត់គេចខ្លួនកាលពីយប់ថ្ងៃទី ៨ ខែ វិច្ឆិកា

ភ្នំពេញ៖ នៅយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានមានប្រសាសន៍បញ្ជាក់ថា,  សូមជម្រាបសួរបងប្អូនជនរួមជាតិជាទីគោរព!   ថ្ងៃនេះ ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិអំពីលទ្ធផលនៃកិច្ចប្រតិបត្តិការចាប់ខ្លួនមកវិញនូវទណ្ឌិតដែលបានលួចរត់ចេញពីពន្ធនាគារខេត្តស្ទឹងត្រែងកាលពីពេលថ្មីៗនេះ ។ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតឱ្យរៀបចំពិធីអាពាហ៍ពិពាហ៍ ពិធីបុណ្យប្រពៃណី ពិធីសាសនា ការជួបជុំ និងកម្មវិធីផ្សេងៗបែបសាសនា នៅរាជធានីភ្នំពេញ ដោយមិនកំណត់ចំនួនអ្នកចូលរួម !

ភ្នំពេញ ៖ សេចក្ដីសម្រេច ស្ដីពីការកែសម្រួលចំពោះការអនុញ្ញាតឱ្យរៀបចំពិធីអាពាហ៍ពិពាហ៍ ពិធីបុណ្យប្រពៃណី ពិធីសាសនា ការជួបជុំ និងកម្មវិធីផ្សេងៗបែបសាសនា នៅរាជធានីភ្នំពេញ ដោយមិនកំណត់ចំនួនអ្នកចូលរួម ប៉ុន្តែអាស្រ័យទៅតាមទីតាំងប្រារព្ធពិធី ដែលអាចធានាបានការរក្សាគម្លាតសុវត្ថិភាពសង្គម-បុគ្គល និងវិធានការសុខាភិបាល ចាប់ពីថ្ងៃទី១២ ខែវិច្ឆិកា ... Read More »

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកអាស៊ានលើកទី២២ (22nd ACAMM) តាមរយៈប្រព័ន្ធ Virtual Conference

ភ្នំពេញ៖ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីបញ្ជាការកងទ័ពជើងគោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក រួមជាមួយនឹងមេបញ្ជាការកងទ័ពជើងគោក និងតំណាងមេបញ្ជាការកងទ័ពជើងគោក នៃបណ្តាប្រទេសសមាជិកអាស៊ានផ្សេងទៀត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកអាស៊ានលើកទី២២ ... Read More »

លោក ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំ “ក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ សហភាពសហព័ន្ធយុវជនកម្ពុជា ទូទាំងប្រទេស”

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ អង្គភាព សហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់អោយដឹងថា, ក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈនៃគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំកិច្ចប្រជុំ “ក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ សហភាពសហព័ន្ធយុវជនកម្ពុជា ទូទាំងប្រទេស” ក្រោមអធិបតីភាព ... Read More »

សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានសម្រេចលទ្ធផលការងារអតីតយុទ្ធជនកម្ពុជា ប្រចាំឆ្នាំ២០២១ គួរជាទីមោទនៈ

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិ ការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំក្រុមលេខាធិ ការដ្ឋានសមាគមអតីតយុទ្ធជន ដើម្បីត្រួតពិនិត្យសេចក្ដីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ... Read More »

សម្តេចតេជោ ហ៊ុនសែន ៖ បងប្អូនជនរួមជាតិទាំងអស់ជាទីគោរពស្រឡាញ់

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា, បន្ថែមលើសារសំឡេងដែលខ្ញុំទើបបានបញ្ចេញមុននេះ ពាក់ព័ន្ធនឹងការអនុញ្ញាតនូវការចូលរួមក្នុងពិធីមង្គលការ និង ពិធីសាសនាផ្សេងៗ ដោយមិនកំណត់ចំនួនមនុស្ស តែត្រូវគោរពហ្មត់ចត់តាមវិធានការពារសុវត្ថិភាព ស្របតាមការកំណត់របស់ក្រសួងសុខាភិបាល និង ... Read More »

Update ៖ ស្គាល់អត្តសញ្ញាណសពស្លាប់ដោយសារយកអាល់កុលលាយជាមួយភេសជ្ជៈហើយ

ក្រុងប៉ោយប៉ែត៖ សេចក្តីរាយការណ៍បាន បង្ហាញអត្តសញ្ញាណសពពលរដ្ឋខ្មែរដែលបាន ស្លាប់ក្រោយពេលពួកគេយកអាល់កុលលាយជាមួយទឹកភេសជ្ជៈតែអូអ៊ិឈិ នៅក្នុងមណ្ឌលចត្តាឡីស័ក ស្ថិតក្នុងភូមិកូបធំ សង្កាត់ និមិត្ត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ មន្ត្រីរដ្ឋបាលក្រុងប៉ោយប៉ែត ម្នាក់បានឲ្យដឹងថា មនុស្សសង្គ្រោះសរុប ២៥នាក់ ហើយ០៧នាក់បានស្លាប់ និង១៨នាក់ផ្សេងទៀតកំពុងសង្រ្គោះបន្ទាន់។ ដោយឡែកអ្នកស្លាប់ទាំង០៧នាក់ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីជូនដំណឹង ស្តីពី ការបន្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ទាំងអស់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មេត្តាជ្រាបថា កន្លងមក អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងក្នុង ក្របខណ្ឌទូទាំងរាជធានីភ្នំពេញ ដោយមានកិច្ចសហការពីក្រុមគ្រូពេទ្យនៃកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តផ្សេងៗទៀត បានដំណើរការចាក់វ៉ាក់សាំង ដូសជំរុញ ឬដូសទី៣ ... Read More »

ករណីជម្លោះអ្នកជិតដិតនឹង ណុប បាយ៉ារិទ្ធិ ជាប់ពាក់ព័ន្ធដល់ ឱក សុគន្ធកញ្ញា

   ភ្នំពេញ៖ បង្កើតឲ្យមានការភ្ញាក់ផ្អើលជាថ្មីទៀតហើយក្រោយពីករណីនៃជម្លោះជាពាក្យសម្តីរវាងបុរសម្នាក់ដែលជិតដិតនឹងលោក ណុប បាយ៉ារិទ្ធិ កំពុងតែឡើងកម្តៅ។ សាជាថ្មីរបស់បុរសម្នាក់ឈ្មោះលើបណ្តាញសង្គមថា Hea To Seng បានបន្តជេររាលដាលទៅដល់តារាចម្រៀង ឱក សុគន្ធកញ្ញា និងស្វាមី រួមទាំងបុគ្គលពាក់ព័ន្ធមួយចំនួនទៀត។ ... Read More »

ថៃផ្អាកគម្រោងបើកទីតាំងកម្សាន្តនៅពេលយប់ ដោយខ្លាចឆ្លងកូវីដ-១៩ ជាថ្មី

មជ្ឈមណ្ឌលគ្រប់គ្រងការឆ្លងកូវីដ-១៩ របស់រដ្ឋាភិបាលថៃ CCSA បានប្រកាសថា បានសម្រេចពន្យារពេលបើកទ្វារទីតាំងកម្សាន្តនៅពេលយប់នៅទូទាំងប្រទេសរហូតដល់ពាក់កណ្តាលខែមករាឆ្នាំ២០២២ ដោយបារម្ភខ្លាចឆ្លងកូវីដ-១៩ ជាថ្មី ។ អ្នកនាំពាក្យ CCSA លោក Taweesilp Visanuyothin បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំរបស់ ... Read More »

លោក ខៀវ កាញារីទ្ធ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោក កៅ រី អនុប្រធាននាយកដ្ឋាន គ្រប់គ្រងសម្ភារ និងសម្បត្តិរដ្ឋ នៃក្រសួងព័ត៌មាន

ភ្នំពេញ៖ នាវេលាម៉ោង ៣ រសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ លោក រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ រួមជាមួយថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន បានអញ្ជើញទៅធ្វើការគោរពវិញ្ញាណក្ខន្ធសព លោក កៅ រី ... Read More »

សេចចក្តីប្រកាសព័ត៌មាន ស្តីពីកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ និងមហាសន្និបាត នៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI) កាលពីថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២១ នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សុិក

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ គណបក្សប្រជាជនកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនិងមហាសន្និបាត នៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ (CDI) កាលពីថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២១ នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្ស៊ិក ។  ... Read More »

ឡាវមានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់ ចំណែកថៃមានករណីឆ្លងសរុបជាង២លាននាក់ហើយ

ករណីឆ្លងកូវីដ-១៩ នៅក្នុងប្រទេសឡាវមានសន្ទុះកើនឡើងខ្ពស់ ហើយនៅក្នុងរបាយការណ៍ថ្ងៃទី១២ខែវិច្ឆិកា ឡាវរកឃើញករណីឆ្លងសរុប១,១៩៨នាក់ទៀត នៅទូទាំងប្រទេស និងអ្នកជំងឺម្នាក់បានស្លាប់។ អាជ្ញាធរគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសឡាវបានឱ្យដឹងទៀតថា ក្នុងចំណោមករណីឆ្លងថ្មីៗទាំង ១,១៩៨នាក់ ដែលត្រូវបានរកឃើញនាអំឡុងពេល២៤ម៉ោងកន្លងទៅនេះ មាន១,១៩៥នាក់ជាករណីឆ្លងក្នុងស្រុក និង៣នាក់ជាករណីនាំចូលពីក្រៅប្រទេស។ ឡាវមានករណីឆ្លងជំងឺ ... Read More »

ទីក្រុងនៅចិនបង្កើនរយៈពេលធ្វើចត្តាឡីស័កដល់ទៅ៥៦ថ្ងៃ

ទីក្រុង Shenyang ប្រទេសចិន បានរឹតបន្តឹងការទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ដោយរដ្ឋាភិបាលទីក្រុងនេះស្នើដល់ជនបរទេសត្រូវតែធ្វើចត្តាឡីស័ករហូតដល់ទៅ៥៦ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លង។ សារព័ត៌មាន New York Times បានផ្សាយថា ជនបរទេសដែលចូលទៅកាន់ទីក្រុង Shenyang ប្រទេសចិន ត្រូវធ្វើចត្តាឡីស័ករយៈពេល២៨ថ្ងៃក្នុងសណ្ឋាគារដែលបានកំណត់ ... Read More »

នគរបាលរាជធានីភ្នំពេញ៖ គណនីហ្វេសប៊ុកមួយឈ្មោះថា​ Somaly Keo មានចេតនាអាក្រក់ធ្វេីឱ្យប្រជាពលរដ្ឋទូទៅមានការយល់ច្រឡំ​ ជាពិសេសក្នុងគោលបំណងអាក្រក់ដីម្បីបង្ខូចកិត្តិយសដល់មន្ត្រីអនុវត្តច្បាប់​

ភ្នំពេញ ៖ សេចក្តីបកស្រាយបំភ្លឺ​ និងបដិសេធរបស់ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេ​ញ​ ទាក់ទងទៅនឹងគណនីហ្វេសប៊ុកមួយឈ្មោះថា​ Somaly Keo បានយករូបភាពតែមួយផ្នែកនៃការចូលរួមសហការអនុវត្តរឹងបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោករបស់មន្ត្រីអន្តរាគមន៍​ មកផុស​ ដោយមានចេតនាអាក្រក់ធ្វេីឱ្យប្រជាពលរដ្ឋទូទៅមានការយល់ច្រឡំ​ ជាពិសេសក្នុងគោលបំណងអាក្រក់ដីម្បីបង្ខូចកិត្តិយសដល់មន្ត្រីអនុវត្តច្បាប់​ តាមពិតជាក់ស្តែងកាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ... Read More »