ព័ត៌មានទាន់ហេតុការណ៍៖
'

បុរសម្នាក់បើករថយន្តលឿនមិនប្រយ័ត្នជ្រុលចង្កូតធ្លាក់ចូលលូ

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តមិនប្រយ័ត្នបានជ្រុលចង្កូតធ្លាក់ចូលក្នុងលូបណ្តាលឲ្យរថយន្តរងការខូចខាតសំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង ៧ និង ៣០នាទីយប់ថ្ងៃទី១១ ខែវិច្ឆិកាឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ប្រភពពីពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញបុរសម្នាក់បើករថយន្តម៉ាកតូយ៉ូតាព្រូសមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AU-1171 បើកបរតាមបណ្ដោយផ្លូវបេតុងក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនមធ្យមមកដល់ចំណុចកើតហេតុបានជ្រុលចង្កូតធ្លាក់ចូលក្នុងលូបណ្តាលឲ្យរថយន្តដាំក្បាលទៅក្រោម សំណាងល្អអ្នកបើករថយន្តមិនមានគ្រោះថ្នាក់ ... Read More »

ចាស់ជរា ជនពិការ កុមារកំព្រា អ្នកផ្ទុកមេរោគអេដស៍ ស្ត្រីមេម៉ាយកូនច្រើន អ្នកមានជំងឺប្រចាំកាយ និងក្រីក្រ ចំនួន ៦០ គ្រួសារ មកពីទាំង ៩ ឃុំ ក្នុងស្រុកស្វាយទាប ទទួលអំណោយពីកាកបាទក្រហម

ខេត្តស្វាយរៀង៖ លោកស្រី ដួង វណ្ណា ប្រធានកិត្តិយសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង រួមដំណើរដោយ លោកស្រី លោក លោកស្រី អនុប្រធានកិត្តិយសសាខា គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខាស្រុក នៅព្រឹកថ្ងៃទី ១២ ... Read More »

គួរឱ្យអាណិតខ្លាំងណាស់! ពេលឃើញបុរសម្នាក់ពកូនស្រីកាន់រូបថតមួយសន្លឹកដើរស្វែងរកប្រពន្ធទាំងទឹកភ្នែកហូររហាម

ភ្នំពេញ ៖ បុរសម្នាក់ពកូនស្រីដោយនៅនឹងដៃមានកាន់រូបថតមួយសន្លឹកដើរស្វែងរកប្រពន្ធរបស់ខ្លួនដែកបានចាកចេញពីផ្ទះអស់រយៈពេលជាង២ខែមកហើយ ដោយគាត់បានតាមស្វែងរកប្រពន្ធសឹងគ្រប់ខេត្តទៅហើយ…រហូតមកដល់ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ គាត់បានមកដល់សាលាសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ សុំឱ្យសមត្ថកិច្ចជួយធ្វើអន្តរាគមន៍។     បុរសរូបនេះមានឈ្មោះ សាន់ សារិន ហៅ វី  ... Read More »

Update ៖ ពលករខ្មែរជាង២០នាក់យកអាល់កុលសម្រាប់លាងដៃទៅលាយតែអូអ៊ិឈិ និងទឹកក្រូចផឹក ពុលស្លាប់៦នាក់និងកំពុងសង្គ្រោះជាង១០នាក់នៅក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖ ពលករខែ្មរត្រឡប់មកពីប្រទេសថៃជាង២០នាក់ដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលកូបធំ ក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបែកគំនិតយកអាល់កុលសម្រាប់លាងដៃដើម្បីធ្វើអនាម័យទៅលាយជាមួយទឹកតែអូអ៊ិឈិ និងទឹកក្រូចផឹកត្រូវពុលស្លាប់និងកំពុងសង្គ្រោះជាច្រើននាក់ ។    លោកហឿន វីរៈ អភិបាលរងក្រុងប៉ោយប៉ែតបានប្រាប់ថា ពិតជាមានករណីពលករខ្មែរដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ... Read More »

មន្ត្រីនគរបាលម្នាក់​ត្រូវរថយន្តបែនដឹកខ្សាច់បុកស្លាប់នៅផ្លូវ៦០ម៉ែត្រ​

ភ្នំពេញ ៖​ រថយន្តបែនដឹកខ្សាច់មួយគ្រឿងបានបុកម៉ូតូវីណូទៅបោកផ្ទប់នឹងបង្គោលភ្លេីង​បណ្ដាលឱ្យមន្ត្រីនគរបាលម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង​កាលពីវេលាម៉ោង១០​និង២០នាទីយប់ថ្ងៃ ព្រហស្បតិ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២១​ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រត្រង់ចំណុចជិតផ្លូវចូលផ្សារក្រមួន​ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ​ ។  ​      សពជនរងគ្រោះមានឈ្មោះ​ ... Read More »

ពលករខ្មែរចំនួន៦នាក់បានស្លាប់ជាបន្តបន្ទាប់ ខណៈជាង១០នាក់ទៀតបានកំពុងសង្រ្គោះ ក្រោយពីពួកគេបានយកអាល់កុល លាយជាមួយទឹកអូអ៊ិឈិ និងទឹកក្រូចផឹក

ក្រុងប៉ោយប៉ែត ៖ នៅក្នុងមណ្ឌលធ្វើចត្តាឡីស័ក គួរមានការរឹតបន្តឹង ក៏ដូចជាអនុវត្តតាមវិធានសុខាភិបាល មិនត្រូវអោយបងប្អូនប្រជាពលរដ្ឋជួបជុំ ផឹកសុី ប្រមូលផ្តុំ ជាកន្លែងសប្បាយនោះឡើយ។ ទីបំផុត ! យ៉ាងហោចណាស់ក៏មានពលករខ្មែរចំនួន៦ នាក់ បានស្លាប់ជាបន្តបន្ទាប់ និងជាង១០នាក់ទៀតកំពុងត្រូវបានជួយសង្គ្រោះបន្ទាន់ ... Read More »

ទីលានតេជោគឺជាសមិទ្ធផលថ្មី ជាកន្លែងសម្រាប់ប្រជាពលរដ្ឋភ្ញៀវជាតិនិងភ្ញៀវបរទេសមកលេងកម្សាន្ត

 ខេត្តព្រះសីហនុ៖ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នារសៀលថ្ងៃទី១១ ខែវិច្ឆិកាឆ្នាំ២០២១ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធអញ្ជើញចុះពិនិត្យការដ្ឋានទីលានតេជោដែលកំពុងដំណើរការ សាងសង់ ស្ថិតនៅតាមបណ្តោយវិថីតេជោក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ លោកអភិបាលខេត្តបានមានប្រសាសន៍ថា ... Read More »

រថយន្តមិនស្គាល់ម៉ាកកៀរម៉ូតូបណ្តាលឱ្យជ្រុលទៅបុកកន្ទុយរថយន្តចតលេីចិញ្ចេីមផ្លូវបោកក្បាលស្លាប់បុរសម្នាក់

ភ្នំពេញ​៖​ បុរសម្នាក់ជិះម៉ូតូទៅយកកូននៅកន្លែងធ្វេីការស្រាប់តែមានរថយន្តមិនចាំម៉ាកបេីកមកកៀរបណ្តាលឱ្យជ្រុលចង្កូតទៅបុកកន្ទុយរថយន្តចតចោលលេីចិញ្ចេីមផ្លូវបណ្តាលឱ្យបោកក្បាលរងរបួសធ្ងន់ហេីយបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។  ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៩និង៤០នាទីយប់​ ថ្ងៃទី១១​ ខែវិច្ឆិកា​ ឆ្នាំ២០២១​ នៅចំណុចខាងត្បូងច្រកចូលវត្តពោធិ៍វ័ន​ តាមបណ្តោយមហាវិថីឈ្នះ=ឈ្នះ​ ក្នុងភូមិត្រពាំងធ្នង់​ សង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍​សែនជ័យ​ រាជធានីភ្នំពេញ​។  ជនរងគ្រោះឈ្មោះផន​  ឌឹម​ ភេទប្រុសអាយុ៥៣ឆ្នាំ​ ... Read More »

ក្រសួងទេសចរណ៍ ជ្រើសរើសយុវជន នឹងសិស្សានុសិស្សចូលរៀនដោយឥតគិតថ្លៃ នៅសាលាទេសចរណ៍និងបដិសណ្ឋារកិច្ចវីត (WYTHS) !

ភ្នំពេញ ៖ សេចក្តីជូនដំណឹងលេខ ៤៥៧ សជណ អគឧ ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ដីពីការជ្រើសរើសយុវជន នឹងសិស្សានុសិស្សចូលរៀនដោយឥតគិតថ្លៃ នៅសាលាទេសចរណ៍និងបដិសណ្ឋារកិច្ចវីត (WYTHS) សម្រាប់ឆ្នាំសិក្សា ២០២១-២០២២។ ... Read More »

ចាប់ឃុំខ្លួនស្ត្រីម្នាក់តាមសាលក្រមតុលាការផ្ដន្ទាទោស២ឆ្នាំ

ភ្នំពេញ ៖ ស្ត្រីចំណាស់ម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួននិងឃុំខ្លួនតាមដីកាបង្គាប់ឱ្យចាប់ខ្លួនតាមអំណាចសាលក្រមដែលចូលជាស្ថាពរ ។ ជនជាប់ចោទត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារព្រៃសឈ្មោះ កែវ សុីណា ហៅគិន អាយុ ៥៧ឆ្នាំ មានទីលំនៅភូមិលេខ៧ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។ លោកស្រី ... Read More »

មន្ត្រីពន្ធនាគារខេត្តបន្ទាយមានជ័យ ប្តឹងមេកើយខ្លួនឯងជិត១ឆ្នាំហើយ មេនៅតែមេដដែល

ខេត្តបន្ទាយមានជ័យ៖ ជិត១ឆ្នាំទៅហើយ ករណីមន្ត្រីពន្ធនាគារខេត្តបន្ទាយមានជ័យចំនួន២១នាក់ បានផ្តិតមេដៃ ប្តឹងមេកើយខ្លួនឯង សូមគោរពជូន សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បើគិតពីថ្ងៃទី២ ខែមករា ឆ្នាំ២០២១។ ប៉ុន្តែប្រធានពន្ធនាគាររូបនេះ ... Read More »

ថ្ងៃនេះវៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបជាង១លាននាក់ហើយ

វៀតណាមជាប្រទេសដែលគ្រប់គ្រងការឆ្លងកូវីដបានយ៉ាងល្អបំផុតនាពេលកន្លងមក ដោយមានករណីឆ្លងទាបជាងគេទាំងអស់សម្រាប់ប្រទេសក្នុងតំបន់។ ប៉ុន្តែចាប់តាំងពីការផ្ទុះកូវីដ-១៩ ក្នុងសហគមន៍លើកទី៤ (ចាប់ពីថ្ងៃទី២៧ខែមេសាឆ្នាំ២០២១) មកទល់ពេលនេះវៀតណាមមានករណីឆ្លងកើនឡើងដល់ទៅជាង១លាននាក់ហើយ។ គិតត្រឹមយប់ថ្ងៃទី១១ ខែវិច្ឆិកា វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុប 1.000.897 នាក់ ឈរលំដាប់ទី៣៧ ក្នុងចំណោម ២២៣ប្រទេសនិងដែនដីនៅលើពិភពលោកដែលបានឆ្លងកូវីដ-១៩។ ... Read More »

លួចម៉ូតូបានហេីយរត់មិនរួចត្រូវនគរបាលខណ្ឌពោធិ៍សែនជ័យបង្ក្រាបចាប់ជនសង្ស័យបានម្នាក់

ភ្នំពេញ ៖ ជនសង្ស័យមួយក្រុមគ្នា៣នាក់ ជាមុខសញ្ញាសកម្មលួច កាច់កម៉ូតូ ធ្វើសកម្មភាពលួចម៉ូតូ ហុងដាឌ្រីមមួយគ្រឿងបានសម្រេចហើយ ជិះរត់មិនរួច ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បង្ក្រាបចាប់ខ្លួនបានម្នាក់ បក្ខពួក២នាក់ទៀតរត់គេចខ្លួន កាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ... Read More »

ភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់នៅឥណ្ឌា និងស្រីលង្កា ស្លាប់៤១នាក់

ក្រសួងព្យាករណ៍អាកាសធាតុ ស្រីលង្កាបានប្រកាសថា សម្ពាធទាបបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង ក្លាយជាទឹកជំនន់នៅតំបន់វាលទំនាបក្នុងប្រទេសនេះ។ ភ្លៀងធ្លាក់ខ្លាំងនិងបាក់ដី បានសម្លាប់មនុស្ស ២៥នាក់នៅស្រីលង្កា ភាគច្រើនស្លាប់ដោយលង់ទឹក និងមាន៥នាក់ស្លាប់ដោយសារតែការបាក់ដី ។ មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា មានអ្នកស្លាប់១៦នាក់នៅក្នុងរដ្ឋ Tamil Nadu ។ ... Read More »

សម្តេចក្រឡាហោម ស ខេង អញ្ជើញចូលរួមព្រះរាជពិធីពន្លត់ភ្លើងជ័យ នៅវិមានឯករាជ្យ

ភ្នំពេញ៖ បើយោងតាម នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានបញ្ជាក់អោយដឹងថា, នារសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំប្រតិភូជាន់ខ្ពស់ ... Read More »

ទីក្រុងប៉េកាំង បិទតំបន់មួយចំនួនដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩

នៅថ្ងៃទី១១ខែវិច្ឆិកា រដ្ឋាភិបាលទីក្រុងប៉េកាំងប្រទេសចិន បានស្នើឲ្យបិទទ្វារតំបន់មួយចំនួន ក្នុងនោះមានមជ្ឈមណ្ឌលពាណិជ្ជកម្មធំបំផុត និងតំបន់ប្រជុំជនដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ ។ សកម្មភាពខាងលើកើតឡើងក្រោយពេលមានករណីឆ្លងកូវីដ-១៩ នៅក្នុងរដ្ឋធានីប៉េកាំង។ រយៈពេលកន្លងមក ចិនទទួលបានជោគជ័យក្នុងការទប់ស្កាត់កូវីដ-១៩ ដោយសារតែ ការបិទទ្វារបានរហ័ស និងធ្វើតេស្តជាទ្រង់ទ្រាយធំ។ សារព័ត៌មាន AFP ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងព្រះរាជពិធីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិ

ភ្នំពេញ៖ នៅរសៀល ថ្ងៃព្រហស្បតិ៍​ ៧កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន ... Read More »

ស្ត្រីម្នាក់ជិះម៉ូតូទៅធ្វេីការត្រូវជនសង្ស័យឆក់ការបូបបានសម្រេចគេចខ្លួនបាត់

ភ្នំពេញ​៖​ ស្ត្រីម្នាក់បានជិះម៉ូតូបំណងទៅធ្វេីការស្រាប់តែត្រូវជនសង្ស័យធ្វេីសកម្មភាពឆក់យកការបូបស្ពាយបានសម្រេចហេីយគេចខ្លួនបាត់ដោយសុវត្តិភាពបង្កការភ្ញាក់ផ្អេីលកាលពី វេលា ម៉ោង ០៧និង ៣៥ នាទី ព្រឹក ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅតាម មហាវិថី ... Read More »

ផ្លូវចាក់បេតុង ១ខ្សែ ប្រវែង៥៤០ម៉ែត្រ ដែលជាគម្រោងរបស់រដ្ឋបាលស្រុកអូររាំងត្រូវបានបើកការសាងសង់ហើយ

ខេត្តមណ្ឌលគិរី៖ លោក ញ៉ន សិទ្ធ អភិបាលរងខេត្តមណ្ឌលគិរី អមដំណើរដោយ លោក លោកស្រី អភិបាលរងស្រុកអូររាំង និងអាជ្ញាធរភូមិ/ឃុំ បានអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវបេតុង អាមេ ប្រវែង ៥៤០ម៉ែត្រ ទទឹង ... Read More »

អាជ្ញាធរនឹងចាត់វិធានការបើម្ចាស់ផ្ទះរឹងទទឹងបន្តសាងសង់សំណង់រំលោភលើដីចំណីផ្លូវ

ខេត្តបន្ទាយមានជ័យ៖ សំណង់រឹងសង់រៀបជាឥដ្ឋ២០ជារបស់ម្ចាស់ផ្ទះ ឈ្មោះ ម៉ែន ណារិន (ប្រុស) នៅព្រឹកថ្ងៃទី១១ខែវិច្ឆិកា ឆ្នាំ២០២១នេះ ត្រូវក្រុមការងារចម្រុះ ចុះត្រួតពិនិត្យឃើញថាកំពុងសាងសង់រំលោភដីចំណីផ្លូវសាធារណៈរបស់រដ្ឋ ចំណុចផ្លូវកែង ទល់មុខចំណតរថយន្ត ស្ថិតនៅក្នុងភូមិបាលិលេយ្យ១ សង្កាត់.ក្រុងប៉ោយប៉ែត ក្រុមគណៈកម្មការតម្រូវឱ្យរុះរើចេញវិញជាកំហិត ... Read More »

ក្រសួងកិច្ចការនារី រៀបចំវេទិកា នារីរតនៈស្តីពីយុវជនរួមគ្នាកាត់បន្ថយអំពើហិង្សាផ្សព្វផ្សាយដល់សិស្សានុសិស្ស

ខេត្តបន្ទាយមានជ័យ ៖ ក្រសួងកិច្ចនារី បានរៀបចំវេទិកា នារីរតនៈ ស្តីពីយុវជនរួមគ្នាកាត់បន្ថយអំពើហិង្សា ធ្វើការផ្សព្វផ្សាយ ដល់សិស្សានុសិស្ស ដែលរៀបចំឡើងដោយនាយកដ្ឋានព័ត៌មានក្រសួងកិច្ចនារី។ ពិធីនេះរៀបចំឡើងចំនួន៣ថ្ងៃ ចាប់ថ្ងៃទី(១០-១២) ខែវិច្ឆិកា ឆ្នាំ២០២១ នៅវិទ្យាល័យសម្តេចឪ ក្រុងសិរីសោភ័ណ ... Read More »

រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារអនុវត្តកន្លងមកនិងលើកទិសដៅអនុវត្តបន្ត

ខេត្តកំពង់ឆ្នាំង៖ យោងតាមប្រភពពី៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឱ្យដឹងថា, នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលសកម្មភាពការងារកន្លងមក និងលើកទិសដៅអនុវត្តបន្ដ ក្រោមអធិបតីភាពលោល ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត ... Read More »

មោទនភាពជាតិ ! ខណៈ ឧបការីអគ្គលេខាធិការ UN កោតសរសើកម្ពុជា ដែលបានរួមចំណែកក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់អន្តរជាតិ

ភ្នំពេញ៖ ពិតជាមោទនភាពជាតិបំផុត ! ខណៈឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក ឃាលិដ ឃៀរី (Khaled Khaiari) កោត សរសើរកម្ពុជាដែលបានបោះជំហានមានវឌ្ឍនភាពដូច បច្ចុប្បន្ន និងជាប្រទេសមួយដែលបានចូលរួមក្នុងការ នាំមកនូវសន្តិភាព និងស្ថិរភាពពិភពលោក។  ... Read More »

គ្រួសាររងគ្រោះដោយអគ្គិភ័យ១គ្រួសារ ទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង

ខេត្តកោះកុង៖  នៅរសៀលថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ២០២១ លោក លី សារ៉េត អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង តំណាងឱ្យលោកស្រី មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ... Read More »

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ឧត្តរមានជ័យសំណេះសំណាលយោធិនចូលសោធននិវត្តន៍ ត្រូវផ្ទេរចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទឆ្នាំ២០២១

ខេត្តឧត្តរមានជ័យ៖ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ បានប្រារព្ធពិធីសំណេះសំណាល យោធិនចូលសោធននិវត្តន៍ ត្រូវផ្ទេរចេញពីក្របខណ្ឌកង យោធពលខេមរភូមិន្ទក្នុងឆ្នាំ២០២១ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ តន់ ញាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ។ ក្នុងឱកាសនោះឧត្តមសេនីយ៍ទោ តន់ ... Read More »

រដ្ឋាភិបាលថ្មីជប៉ុនចង់មានទំនាក់ទំនងកាន់តែប្រសើរជាមួយប្រទេសក្នុងតំបន់

រដ្ឋាភិបាលថ្មីរបស់ជប៉ុនបានផ្តល់អាទិភាពក្នុងការបង្កើតទំនាក់ទំនងកាន់តែប្រសើរឡើងជាមួយប្រទេសក្នុងតំបន់ ក្នុងនោះមានចិនជាដើម។ នាពេលថ្មីៗនេះក្រោយការឡើងកាន់អំណាចរដ្ឋមន្ត្រីការបរទេសថ្មីនៃប្រទេសជប៉ុន បានបញ្ជាក់ថា វាមានសារៈសំខាន់ណាស់ក្នុងការកសាងទំនាក់ទំនងប្រកបដោយភាពស្ថាបនា និងស្ថិរភាពជាមួយប្រទេសចិន ហើយទន្ទឹមគ្នានេះលោកបានអំពាវនាវឱ្យប្រទេសជិតខាងដ៏ធំរបស់ខ្លួនមួយនេះ បង្ហាញអាកប្បកិរិយាប្រកបដោយការទទួលខុសត្រូវ។ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Yoshimasa Hayashi នៅក្នុងសន្និសីទសារព័ត៌មានលើកដំបូងរបស់លោក ក្នុងនាមជារដ្ឋមន្ត្រីការបរទេសជប៉ុន បានសង្កត់ធ្ងន់លើសារៈសំខាន់ ... Read More »

អ្នកបើកបររថយន្តសម្រាប់កម្មវិធីស្បៀងអាហារពិភពលោក៧២នាក់ត្រូវចាប់ខ្លួននៅ Ethiopia

អ្នកនាំពាក្យអង្គការសហប្រជាជាតិលោក Stephane Dujarric បានប្រកាសថា អ្នកបើកបររថយន្តសម្រាប់កម្មវិធីស្បៀងអាហារពិភពលោកចំនួន៧២នាក់ ត្រូវបានចាប់ខ្លួននៅតំបន់ភាគខាងជើងប្រទេស Ethiopia ។ នៅពេលនេះអង្គការសហប្រជាជាតិបានទំនាក់ទំនងជាមួយរដ្ឋាភិបាល Ethiopia ដើម្បីស្វែងយល់ពីមូលហេតុដែលឈានដល់ការចាប់ខ្លួនខាងលើ។ អ្នកនាំពាក្យអង្គការសហប្រជាជាតិបញ្ជាក់យ៉ាងច្បាស់ថា អ្នកបើកបររថយន្តឱ្យកម្មវិធី WFPត្រូវបានចាប់ខ្លួននៅក្នុងខេត្ត Afar ... Read More »

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់​ នៅឃុំឃ្លាំងមាស ទទួលអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបវេល ខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ ក្រុមការងារអនុសាខាកាកបាទក្រហម កម្ពុជាស្រុកបវេល នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ​ ដឹកនាំដោយលោក គឹម ចិន្តា អនុប្រធាន អចិន្រ្តៃយ៍ គណៈកម្មាធិការអនុសាខាស្រុក តំណាងលោក នូ ប៊ុនយ៉ាង ... Read More »

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ សេចក្តីបំភ្លឺពាក់ព័ន្ធករណីគណនី Tik Tok ឈ្មោះ​ @m98169

ខេត្តព្រះសីហនុ៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បានបញ្ជាក់នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ​របស់​ខ្លួន​ នៅរសៀល​ថ្ងៃ​ព្រហស្បតិ៍​ទី​១១​ ខែវិច្ឆិកា​ ឆ្នាំ​២០២១នេះ​ថា៖​ កាលពីថ្មីៗនេះ មានគណនី Tik Tok ឈ្មោះ​ @m98169 បាន​សរសេរ​រៀបរាប់​ថា​ “ប្រជាជន​ខ្មែរ​អេីយ​ បំភ្លេច​អ្វី​ៗ​ទាំងអស់​ដែល​ជនជាតិ​ចិន​បាន​ផ្តល់​ឲ្យ​អ្នក​ ... Read More »

លោក សោម សុគន្ធ រដ្ឋមន្ត្រីស្តីទី បានអញ្ជើញទស្សនាការសម្តែងរបាំរឿង និងល្ខោនអាប៉េ នៅនាយកដ្ឋានសិល្បៈទស្សនីយភាព

ភ្នំពេញ៖ យោងតាមប្រភពពី នាយកដ្ឋានសិល្ប:ទស្សនីយភាព នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងរូបភាព: ពីនាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌ បានបញ្ជាក់អោយដឹងថា, នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ... Read More »