ព័ត៌មានទាន់ហេតុការណ៍៖
'

ប្រតិភូក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានមកដល់ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមក្នុងកិច្ចប្រជុំ (GBC) នាថ្ងៃទី៤-៧ ខែសីហា ឆ្នាំ២០២៥

ប្រទេសម៉ាឡេស៊ី ៖ ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈបណ្ដាញសង្គមផ្លូវការ នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ បានគូសបញ្ជាក់ថា នៅរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ ប្រតិភូក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានធ្វើដំណើរប្រកបដោយសុវត្ថិភាពមកដល់ប្រទេសម៉ាឡេស៊ី ដើម្បីត្រៀមចូលរួមក្នុងកិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ ... Read More »

អនុគណៈកម្មការកំណែចាប់ផ្តើមកែសន្លឹកកិច្ចការបេក្ខជនដែលបានចូលរួមប្រឡងប្រជែងក្របខ័ណ្ឌ ៤ក្រសួង ស្ថាប័ន

ភ្នំពេញ ៖ ព្រឹកនេះ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង អញ្ជើញ បើកដំណើរការកែសន្លឹកកិច្ចការ និងពិនិត្យដំណើរការ របៀបរបប និងនីតិវិធីកែសន្លឹកកិច្ចការបេក្ខជន។  កម្មវិធីនាព្រឹកនេះ ... Read More »

យុវជនប្រុសស្រីពីរនាក់ ជិះម៉ូតូឌុបគ្នាលឿនជ្រុលទៅកៀបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យដួលបោកក្បាលស្លាប់ទាំង២នាក់យ៉ាងអាណោចអាធម៌

ភ្នំពេញ៖ យុវជនប្រុសស្រីចំនួន២នាក់បានបោកកបាលនៅនិងផ្លូវស្លាប់ភ្លាមៗបន្ទាប់ពីពួកគេជិះម៉ូតូឌុបគ្នាយ៉ាងលឿនមិនប្រយ័ត្នជ្រុលទៅកៀនិងរបាំងថ្មពុះចែកទ្រូវផ្លូវយ៉ាងពេញទំហឹង។ ​    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកេីតឡេីងកាលពីវេលាម៉ោង១២:២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ ស្ថិតតាម បណ្ដោយ ផ្លូវសហព័ន្ធរុស្ស៊ី (ចំណុចគល់ស្ពាន អាកាសផ្សារដីហុយខាងលិច) ក្នុងសង្កាត់ទឹកថ្លា ... Read More »

លោក​ ប៉ែន​ បូណា​ អ្នកនាំពាក្យរាជរដ្ឋាភិបាល​ អំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយនិងព័ត៌មានដែលមានប្រភពមិនច្បាស់លាស់

ភ្នំពេញ​៖​ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីកាគណៈរដ្ឋមន្ត្រី លោក ប៉ែន បូណា រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា​ បានអំពាវនាវដល់ប្រជាពលរដ្ឋសូមមានការប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ និងព័ត៌មានដែលមានប្រភពមិនច្បាស់លាស់។ លោកប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា​ បានបញ្ជាក់ថា៖ ... Read More »

អ្នកនាំពាក្យក្រសួងការពារជាតិ៖ គិតត្រឹមព្រឹកថ្ងៃទី៤ ខែសីហានេះ ស្ថានភាពនៅជួរមុខមានភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងកម្ពុជាប្រុងប្រយ័ត្នខ្ពស់

ភ្នំពេញ៖ បើតាមលោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា​ គិតត្រឹមព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នេះ ស្ថានភាពនៅជួរមុខព្រំដែនកម្ពុជា-ថៃ មានសភាពស្ងប់ស្ងាត់ មិនមានការផ្ទុះអាវុធនោះឡើយ ប៉ុន្ដែកងកម្លាំងដ៏អង់អាចក្លាហានរបស់កម្ពុជា ... Read More »

ថ្ងៃនេះ ! តាមបណ្តាខេត្តខ្លះ និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្រប ដណ្តប់លើផ្ទៃដី១០%

ភ្នំពេញ ៖ បើយោងតាមព្រឹត្តិបត្រព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាស នៃការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ថ្ងៃនេះ ! តាមបណ្តាខេត្តខ្លះ និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្រប ... Read More »

លោក ប្រធានាធិបតី ដូណាល់ត្រាំ សូមជួយរក្សាបទឈប់បាញ់ ដើម្បីសន្តិភាព និងភាពជាអ្នកជិតខាងល្អនៃពលរដ្ឋកម្ពុជា ថៃ

ភ្នំពេញ ៖ លោក ប្រធានាធិបតី ស៊ីជីនពីង សមិទ្ធផលមិត្តចិន បានជួយអភិវឌ្ឍន៍នៅកម្ពុជាមានច្រើនណាស់ ប្រជាជនកម្ពុជាត្រូវការសន្តិភាព ដើម្បីបន្តការអភិវឌ្ឍន៍ជាតិ លោក នាយករដ្ឋមន្ត្រីជប៉ុន កម្ពុជាទទួលជំនួយឥតសំណងច្រើនណាស់ ពីរដ្ឋាភិបាល និងប្រជាជនជប៉ុន ដើម្បីស្ដារ ... Read More »

អ្នកនាំពាក្យសម្តេចតេជោ លោក ជា ធីរិទ្ធ មកដល់ម៉ោង ៣ ទៀបភ្លឺនេះ ខណៈដែលប្រជាជនខ្មែរកំពុងលង់លក់ស្រួល រដ្ឋបុរសកម្ពុជានៅតែបន្តរួមប្រចាំការតាមដានសភាពការណ៍ព្រំដែនជាមួយសម្តេចធិបតី ព្រមទាំងយុទ្ធជនដ៏អង់អាចនៅជួរមុខ!

ភ្នំពេញ៖ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា លោក ជា ធីរិទ្ធ នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ បានបញ្ជាក់ថា ៖ មកដល់ម៉ោង ... Read More »

Press Release from the Spokesperson of the Ministry of National Defense of the Kingdom of Cambodia Phnom Penh, 3 August 2025

The Spokesperson of the Ministry of National Defense of the Kingdom of Cambodia would like ... Read More »

Breaking News ៖ សម្តេចតេជោ ហ៊ុន សែន ៖ យោងតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងការពារជាតិមុននេះបន្តិច បានបង្ហាញថា មានលទ្ធភាពជាច្រើនដែលកងទ័ពថៃអាចប្រើកម្លាំងយោធា វាយមកលើកម្ពុជានៅវេលាយប់នេះ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះថាទាំងព្រលប់នេះថា ៖ យោងតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងការពារជាតិមុននេះបន្តិច បានបង្ហាញថា មានលទ្ធភាពជាច្រើនដែលកងទ័ពថៃអាចប្រើកម្លាំងយោធា វាយមកលើកម្ពុជានៅវេលាយប់នេះ។ សម្តេចតេជោ ហ៊ុន សែន បន្តថា ... Read More »

អគ្គនាយកសុីម៉ាក់ ៖ ក្នុងរយៈពេលជាង៣៣ឆ្នាំកន្លងមកនេះ អង្គភាពសុីម៉ាក់បានបោសសម្អាតគ្រាប់មីននិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ព្រមទាំងគ្រាប់បែកទម្លាក់ពីយន្តហោះគ្រប់ប្រភេទមានចំនួនជាង៣លាន២សែនគ្រាប់ ដូចនេះអ្នកបច្ចេកទេសនៃអង្គភាពនេះស្គាល់ច្បាស់ចំពោះគ្រាប់បែកចាស់ឬថ្មី នោះ!!

មានមូលដ្ឋានបច្ចេកទេសមួយចំនួនទាក់ទងនឹងគ្រាប់បែកMK-84 ដែលនឹងបង្ហាញច្បាស់ថា កម្ពុជាមានសច្ចយ៉ាងពិតប្រាកដ! ។ (០៣ សីហា ២០២៥) The Cambodian Mine Action Centre (CMAC) has more ... Read More »

លោក​ ប៉ែន​ បូណា​ អ្នកនាំពាក្យរាជរដ្ឋាភិបាល៖រាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះយោធិន ពិសេសយោធិនពលី និងពលរដ្ឋភៀសសឹក

ភ្នំពេញ៖ បើតាមការបញ្ជាក់ពីលោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា​ បានថ្លែង​ថា​ នៅក្នុងកាលៈទេសៈដ៏លំបាកដែលកម្ពុជាកំពុងមានវិវាទជាមួយថៃ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំរបស់កម្ពុជា គ្រប់ជាន់ថ្នាក់បានធ្វើការងារយ៉ាងស្រស្រាក់ស្រស្រាំមិនដែលសម្រាកឡើយ ក្នុងនោះបានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះគ្រួសារយោធិន ជាពិសេសយោធិនពលី និងរងគ្រោះ និងបងប្អូនប្រជាពលរដ្ឋភៀសសឹកផងដែរ។ ... Read More »

អ្នកនាំពាក្យក្រសួងការពារជាតិ ៖ អញ្ជើញជាផ្លូវការទៅអនុព័ន្ធយោធាថៃ ប្រចាំកម្ពុជា ស្តីពីការសម្របសម្រួលជូនដំណើរក្រុមសង្កេតការណ៍អនុព័ន្ធយោធាអាស៊ាន (អន្តរកាល) ទៅចុះសង្កេតការណ៍ នៅខេត្ត ឧត្តរមានជ័យ ខេត្តព្រះវិហារ ព្រំដែន កម្ពុជា-ថៃ ចាប់ពីថ្ងៃទី០៣ ខែសីហា តទៅ

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនជ្រាបថា៖ នាយកដ្ឋាន ទាក់ទងអន្តរជាតិ ក្រសួងការពារជាតិ បានធ្វើការជូនដំណឹងជាផ្លូវការទៅអនុព័ន្ធយោធាថៃ ប្រចាំកម្ពុជា ស្តីពីការសម្របសម្រួលជូនដំណើរក្រុមសង្កេតការណ៍អនុព័ន្ធយោធាអាស៊ាន (អន្តរកាល) ទៅចុះសង្កេតការណ៍ នៅខេត្ត ឧត្តរមានជ័យ ... Read More »

Update ៖ សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ ៖ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជូនព័ត៌មានដល់សាធារណៈជន និងសហគមន៍អន្តរជាតិ មេត្តាជ្រាបថា តាមព័ត៌មានដែលទើបទទួលបាន នៅវេលាម៉ោង ១០:៤៩នាទី ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ ... Read More »

Press Briefing – Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand 11:00AM, August 3, 2025

Keynote Address by H.E. LTG. Maly Socheata, the Ministry of National Defense Spokesperson: 1. On ... Read More »

Press Briefing – Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand 11:00AM, August 3, 2025

Intervention by H.E. Pen Bona, Royal Government Spokesperson: On this occasion, as the Royal Government ... Read More »

Press Briefing – Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand 11:00 AM, August 3, 2025

Statement by H.E. CHUM Sounry, the Ministry of Foreign Affairs and International Cooperation Spokesperson: In ... Read More »

លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត ចូលរួមគោរពវិញ្ញាណក្ខន្ធនិងនាំយកអំណោយនិងថវិកាឧបត្ថម្ភរបស់រាជរដ្ឋាភិបាលដើម្បីដោះស្រាយជីវភាពគ្រួសារយុទ្ធជនពលីព្រិន្ទបាលឯក រិន វាសនា

ខេត្តកណ្តាល ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ បានបន្តដឹកនាំក្រុមការងារចូលរួមគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីព្រិន្ទបាលឯក រិន វាសនា ស្ថិតនៅក្នុងភូមិត្រពាំងត្រាច ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ... Read More »

រដ្ឋបាលរាជាធានីភ្នំពេញ នាំយកម៉ូតូ១០គ្រឿង ប្រគល់ជូនវិរៈកងទ័ពជួរមុខទិស ខេត្ដព្រះវិហារ

ព្រះវិហារ៖ គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញបាននាំយកអំណោយម៉ូតូចំនួន១០គ្រឿង  និងថវិកាចំនួន១០១៨២ដុល្លារ និងសម្ភារប្រើប្រាស់មួយចំនួនធំទៀតជូនដល់ កងពលធំអន្តរាគមន៍លេខ៣ ខេត្តព្រះវិហារ ខណៈម៉ូតូទាំង១០ គ្រឿង និងសម្ភារប្រើប្រាស់ទាំងនេះរដ្ឋបាលរាជធានីទទួលពីសប្បុរជនបានមុន១ថ្ងៃប៉ុណ្ណោះ។       ពិធីនេះបានធ្វើឡើង នាព្រឹកថ្ងៃទី០៣ ខែសីហាឆ្នាំ២០២៥នេះ ... Read More »

ប្រេស៊ីល​គ្រងជើងឯក Copa America នារី​ក្រោយឈ្នះ​កូឡុំប៊ី​ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ

ប្រេស៊ីលបានការពារជើងឯក Copa America នារីរបស់ពួកគេដោយជោគជ័យជាមួយនឹងការស៊ុតបាល់ប៉េណាល់ទីដ៏រំភើប 5-4 ឈ្នះលើក្រុមកូឡុំប៊ីក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃសៅរ៍ក្នុងទីក្រុង Quito ដោយបានឈ្នះពានរង្វាន់ទ្វីបអាមេរិកខាងត្បូងជាលើកទី 9 របស់ពួកគេ។ ការប្រកួតបានបញ្ចប់ក្នុងលទ្ធផល 4-4 បន្ទាប់ពីម៉ោងបន្ថែម។ ក្រុម Columbia ... Read More »

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ កំពុងពិនិត្យស្រាវជ្រាវ និងបន្តអនុវត្តតាមនិតីវិធីចំពោះករណីហ្វេសប៊ុកឈ្មោះ «Taing Chhun Ming» មានតំណភ្ជាប់ https://www.facebook.com/share/1U1QC7bv8F/?mibextid=wwXIfr

ភ្នំពេញ​៖​ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សង្កេតឃើញថា មានគណនីហ្វេសប៊ុកឈ្មោះ «Taing Chhun Ming» មានតំណភ្ជាប់ https://www.facebook.com/share/1U1QC7bv8F/?mibextid=wwXIfr បានបង្ហោះផ្សព្វផ្សាយព័ត៌មានដោយអះអាងថាខ្លួនជាមន្រ្តីនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា។ នាយកដ្ឋាន សូមជម្រាបជូនថា បុគ្គលខាងលើ មិនមែនជាមន្រ្តីចំណុះនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាឡើយ។  បច្ចុប្បន្ននាយកដ្ឋានកំពុងពិនិត្យស្រាវជ្រាវ ... Read More »

ប្រជាជនកម្ពុជាមិនមានការស្ទាក់ស្ទើរក្នុងការប្រើពាក្យ « អរគុណ » លោកDonald J Trump ប្រធានាធិបតីសហរដ្ឋអាមេរិកនោះទេ !

ភ្នំពេញ ៖ ប្រជាជនកម្ពុជាមិនមានការស្ទាក់ស្ទើរក្នុងការប្រើពាក្យ « អរគុណ » លោកDonald J Trump ប្រធានាធិបតីសហរដ្ឋអាមេរិកនោះទេ នេះក៏ព្រោះតែប្រជាជនកម្ពុជាមិនចង់ឃើញ មិនចង់ទទួលរងវិនាសកម្មដោយសារសង្គ្រាមដែលបង្កឡើងដោយថៃក្នុងរឿងជម្លោះព្រំដែនអូសបន្លាយយូរទៀត ។ ប្រជាជនកម្ពុជាដឹងច្បាស់ថា ការប្រយុទ្ធគ្នានេះ ... Read More »

បេក្ខជន ៨០៣នាក់ កំពុងប្រជែងគ្នា ក្លាយជាមន្ត្រីការទូតជាន់ខ្ពស់ និងបេក្ខជន ២៥១៤នាក់ កំពុងប្រជែងគ្នា ក្លាយជាមន្ត្រីវិជ្ជាជីវៈសុខាភិបាល

ភ្នំពេញ ៖ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីការទូតជាន់ខ្ពស់ (វិញ្ញាសាសរសេរលើកទី១) និងការប្រឡងប្រជែងជ្រើសរើសមន្ត្រីវិជ្ជាជីវៈសុខាភិបាល (មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ) បានចាប់ផ្តើម ដោយមានការអញ្ជើញបើកវិញ្ញាសាជានិមិត្តរូបដោយ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង ព្រមទាំងមានការចូលរួមពីតំណាងក្រសួងសុខាភិបាល ... Read More »

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ក្នុងនាមជាប្រទេសដែលស្រលាញ់សុខសន្តិភាព កម្ពុជាមិនឈ្លានពានប្រទេសណា ហើយក៏មិនបង្ករឿងជាមួយប្រទេសណាជាដាច់ខាត

ភ្នំពេញ ៖ ថ្លែងនៅក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានស្ដីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្ដីការគណៈរដ្ឋមន្ត្រី នាវេលាម៉ោង ១១:០០ ព្រឹកថ្ងៃអាទិត្យ ទី៣ ខែសីហា ឆ្នាំ២០២៥ នេះ លោក ប៉ែន បូណា ... Read More »

លោកអភិសន្តិបណ្ឌិត ស សុខា និងលោកស្រី អញ្ជើញចូលរួមបរិច្ចាគឈាម ក្នុងកម្មវិធីបរិច្ចាគឈាម ក្រោមប្រធានបទ “តំណក់ឈាមការពារជាតិយើង”

ភ្នំពេញ ៖ នាព្រឹកថ្ងៃអាទិត្យ ទី៣ ខែសីហា ឆ្នាំ២០២៥ នេះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យមហាផ្ទៃ និងលោកស្រី ... Read More »

អគ្គិភ័យឆេះភោជនីយដ្ឋាន ស៊ីហុងឡឺ លើរុក្ខវិថីអ័រគីដេ ភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ទាំងព្រលឹម

ភ្នំពេញ÷នៅវេលាម៉ោង០៥:២៥នាទីព្រឹក ថ្ងៃទី៣ ខែ សីហា ឆ្នាំ២០២៥ មានករណីអគ្គិភ័យឆេះនៅចំណុចភោជនីយដ្ឋាន ស៊ីហុងឡឺ អគារលេខ១៩៨ ផ្លូវរុក្ខវិថីអ័រគីដេ ភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ។ ហេតុការណ៍​អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ។ អគ្គិភ័យនេះធ្វើឱ្យឆេះខូចខាតអគារចំនួន០១អគារ ... Read More »

អ្នកនាំពាក្យក្រសួងការពារជាតិ៖ ក្រុមអ្នកសង្កេតការណ៍អនុព័ន្ធយោធាអាស៊ាន(អន្តរកាល) នឹងចុះសង្កេតមើលការអនុវត្តបទឈប់បាញ់រយៈពេល២សប្ដាហ៍ពេញ

ភ្នំពេញ ៖ ថ្លែងនៅក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានស្ដីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្ដីការគណៈរដ្ឋមន្ត្រី នាវេលាម៉ោង ១១:០០ ព្រឹកថ្ងៃអាទិត្យ ទី៣ ខែសីហា ឆ្នាំ២០២៥ នេះ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា ... Read More »

ម៉ូតូម៉ាក Ducati របស់អ៊ីតាលី ផ្អាកការលក់នៅវៀតណាម ស្វែងរកអ្នកចែកចាយថ្មី

ក្រុមហ៊ុន Ducati បានឈប់លក់ម៉ូតូរបស់ខ្លួនជាបណ្ដោះអាសន្ននៅប្រទេសវៀតណាម ហើយកំពុងស្វែងរកអ្នកចែកចាយថ្មី។ មនុស្សម្នាក់ដែលដឹងពីបញ្ហានេះបានប្រាប់សារព័ត៌មាន VnExpress ថា “សំណើរបស់អតិថិជនសម្រាប់ផលិតផលថ្មីនឹងត្រូវបានកត់ត្រា ហើយក្រោយមកបានផ្ទេរទៅអ្នកចែកចាយថ្មី”។ អ្នកចែកចាយមុន CT-Wearnes មិនបាននាំចូលពីក្រុមហ៊ុនអ៊ីតាលីតាំងពីដើមឆ្នាំនេះ។ បន្ទប់តាំងបង្ហាញ Ducati តែមួយគត់ក្នុងប្រទេស ... Read More »

អង្គុយ​ចាំ​បក្ខពួក​ទៅ​លួចម៉ូតូក្នុង​ផ្សារ​ តែបក្ខពួក​​​រត់គេច​បាត់ ត្រូវ​ពលរដ្ឋ​ក្របួចបានប្រគល់​ឱ្យ​នគរបាល

ខេត្តកំពង់ស្ពឺ​ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​០២​នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ ចាប់ក្របួច​បាន​ប្រគល់​ឱ្យ​នគរបាល​ស្រុក​ភ្នំស្រួច ខណៈ​ដែល​អង្គុយ​ចាំ​បក្ខពួក​ចេញ​ទៅ​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ក្នុង​ផ្សារ​ត្រែង​ត្រ​យឹ​ង ប៉ុន្តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ ដឹង​បក្ខពួក​រត់គេច​ខ្លួន​បាត់​ស្រមោល ប៉ះ​ចំ​ថ្ងៃ​ស៊យ​ក្របួច​អ្នក​អង្គុយ​ចាំ​តែ​ម្តង​។ ការ​ឃាត់ខ្លួន​ជនសង្ស័យ​ប៉ុនប៉ង​លួច​ម៉ូតូ​មិន​បាន​សម្រេច ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​០៣​និង​៣០​រសៀល​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០២៥ នៅ​ចំណុច​ក្រោយ​ផ្សារ​ត្រែង​ត្រ​យឹ​ង ស្ថិត​នៅ​ភូមិ​ផ្សារ​ត្រែង​ត្រ​យឹ​ង ឃុំ​ត្រែង​ត្រ​យឹ​ង ... Read More »

អ្នកនាំពាក្យក្រសួងការពារជាតិ៖ ការចូលរួមសង្កេតការណ៍របស់ម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិន ក្នុងកិច្ចប្រជុំ GBC ឆ្លុះបញ្ចាំងពីបំណងប្រាថ្នារួមក្នុងការធ្វើឱ្យបទឈប់បាញ់ទទួលបានជោគជ័យយូរអង្វែង

ភ្នំពេញ ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងថា ការឯកភាពរវាងឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងអនុរដ្ឋមន្ត្រីការពារជាតិថៃ លើការរៀបចំកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូរទៅ (GBC) ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៤-៧ ខែសីហា ឆ្នាំ២០២៥ ... Read More »