ព័ត៌មានទាន់ហេតុការណ៍៖
'

មនុស្សស្លាប់ក្នុងគ្រោះទឹកជំនន់នៅរដ្ឋតិចសាស់កើនដល់ជាង១០០នាក់ហើយ និងជាង១៦០នាក់នៅតែបន្តបាត់ខ្លួននៅឡើយ

អាម៉េរិក ៖ បើយោងតាមអភិបាលរដ្ឋតិចសាស់ បាននិយាយនៅថ្ងៃអង្គារទី០៨ខែកក្កដាឆ្នាំ២០២៥ មានមនុស្សស្លាប់ក្នុងគ្រោះទឹកជំនន់ នៅភាគកណ្តាលរដ្ឋតិចសាស់សហរដ្ឋអាមេរិក បានកើនឡើងដល់១០៨នាក់ និងជាង១៦០នាក់នៅតែបន្តបាត់ខ្លួននៅឡើយ។   អភិបាលរដ្ឋតិចសាស់ បានបញ្ជាក់ថា ៖ នៅថ្ងៃអង្គារ ក្រុមជួយសង្រ្គោះរាប់រយនាក់នៅតែបន្តប្រតិបត្តិការជួយសង្រ្គោះ ដើម្បីស្វែងរកមនុស្សដែលបាត់ខ្លួន។ ... Read More »

សូមប្រុងប្រយ័ត្ន ការផ្សព្វផ្សាយ ឆបោក កៀរគរថវិកាពីសប្បុរសជន!!!

ភ្នំពេញ ៖ នាពេលថ្មីនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សង្កេតឃើញថា គណនីហ្វេសប៊ុកឈ្មោះ «ខ្មៃរ ខ្មែរ» បានផ្សព្វផ្សាយព័ត៌មានឆបោក សប្បុរសជន តាមបណ្តាញទំនាក់ទំនងសង្គម ដោយធ្វើការផ្សព្វផ្សាយកៀរគរថវិការ ជូនដល់វីរះកងទ័ព ដែលកំពុងឈរជើងនៅតាមព្រំដែនកម្ពុជា-ថៃ, ផ្សព្វផ្សាយពីទុរគតជនខ្វះខាតថវិកា ... Read More »

លោក ហ៊ុន ម៉ានី ៖ ប្រាសាទព្រះវិហារនៅតែជាទីសក្ការៈដ៏ពិសិដ្ឋ និងគោលដៅទេសចរណ៍គ្រប់រដូវកាលរបស់កម្ពុជា

ខេត្តព្រះវិហារ ៖ មិនថាកាលៈទេសៈណាទេ ប្រាសាទព្រះវិហារនៅតែជាទីសក្ការៈដ៏ពិសិដ្ឋ និងគោលដៅទេសចរណ៍គ្រប់រដូវកាលរបស់កម្ពុជា។ នេះជាការលើកឡើងរបស់លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ( ស.ស.យ.ក) នៅថ្ងៃទី៩ ខែកក្កដា ... Read More »

នៅថៃ ! ត្រឹមតែខេត្ត NAKHON RATCHASIMA មួយអាជ្ញាធរគ្រឿងញៀនបានធ្វើតេស្តមន្ត្រីសាលាខេត្ត២០០នាក់ រកឃើញអ្នកជាប់គ្រឿងញៀនដល់ទៅ១៦៧នាក់បាត់ទៅហើយ

ប្រទេសថៃ ៖ ត្រឹមតែខេត្ត NAKHON RATCHASIMA ប្រទេសសៀមមួយ អាជ្ញាធរគ្រឿងញៀនបានធ្វើតេស្តមន្ត្រីសាលាខេត្ត២០០នាក់ រកឃើញអ្នកជាប់គ្រឿងញៀនដល់ទៅ១៦៧នាក់បាត់ទៅហើយ ចុះបើទម្រាំទូទាំងប្រទេសវិញតើទៅជាយ៉ាងណា ? ជាពិសេសក្នុងជួរកងទ័ព។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត Bangkok Post ។  ... Read More »

លួច ម៉ូតូបានហេីយម្ចាស់តាមរកឃេីញដេញឃាត់ខ្លួនបានម្នាក់និងគេចខ្លួនម្នាក់

ភ្នំពេញ៖ ជនសង្ស័យ២នាក់បានធ្វេីសកម្មភាពលួចម៉ូតូមួយគ្រឿងដែលទុកនៅមុខបន្ទប់ជួលបានសម្រេចតែត្រូវបានម្ចាស់ម៉ូតូស្វែងរកឃេីញទាន់ជិះប្រដេញឃាត់ខ្លួនបានម្នាក់គេចខ្លួនរួចម្នាក់។  ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ២ និង ៣៥នាទីអធ្រាត្រឈានចូលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ នៅមុខផ្ទះជួលមួយកន្លែង​ស្ថិតក្នុងភូមិចំការឪឡឹក សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ម្ចាស់ម៉ូតូឈ្មោះ ឈិត វិធូ ... Read More »

រដ្ឋមន្ត្រីក្រសួងវប្បធម៌ជួបប្រធានគណ:កម្មាធិការបេតិកភណ្ឌពិភពលោក លើកទី៤៧

ទីក្រុងប៉ារីស ៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈជូបសម្តែងការគួរសមជាមួយប្រធានគណ:កម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៤៧។ ក្រសួងវប្បធម៌ បានឲ្យដឹងថា នៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ នាទីស្នាក់ការកណ្តាលនៃអង្គការយូណេស្កូ ទីក្រុងប៉ារីស ប្រទេសបារាំង លោកជំទាវបណ្ឌិតសភាចារ្យ ... Read More »

កម្ពុជា គឺជាប្រទេសស្ថិតនៅលើកំពូលតារាង ដែលទទួលបានការបន្ថយអត្រាពន្ធខ្ពស់ជាងគេក្នុងចំណោមប្រទេសទាំង១៤

ភ្នំពេញ ៖ «អត្រាពន្ធគយបដិការរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក បានធ្លាក់ចុះពី៤៩% មកនៅត្រឹម៣៦% ពោលគឺបានថយចុះចំនួន១៣% ធ្វើឱ្យកម្ពុជា គឺជាប្រទេសស្ថិតនៅលើកំពូលតារាង ដែលទទួលបានការបន្ថយអត្រាពន្ធខ្ពស់ជាងគេក្នុងចំណោមប្រទេសទាំង១៤ ដែលបានប្រកាសនៅក្នុងសេចក្តីជូនដំណឹងខាងលើ។ រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តចរចាជាមួយភាគីសហរដ្ឋអាម៉េរិក ដើម្បីបញ្ចុះអត្រាពន្ធគយបដិការនេះបន្ថែមទៀត»។ នេះបើយោងតាមការ ... Read More »

ឃាត់យានយន្តចំនួន ០៨គ្រឿង ក្រោមឥទិ្ធពលជាតិស្រវឹង រក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ

ភ្នំពេញ ៖ ដើម្បីចូលរួមអនុវត្តការងារចរាចរណ៍ផ្លូវគោកក្នុងគោលបំណងកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍ នៅលើដងផ្លូវ កម្លាំងនគរបាលការិយាល័យចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជា មួយកម្លាំងនគរបាលខណ្ឌដង្កោ បន្តចុះដាក់គោលដៅអនុវត្តចំពោះអ្នកបើកបរយានយន្តក្រោមឥទិ្ធពលជាតិស្រវឹង។ យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឲ្យដឹងថា ៖ ដើម្បីអនុវត្តនូវបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ... Read More »

នារីម្នាក់បើករថយន្តលឿនខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុកក្បាលព្រួញថ្មពុះចែកផ្លូវបណ្ដាលអោយរថយន្តខ្ទេចមួយកំណាត់មុខ

ភ្នំពេញ៖ នារីម្នាក់បានបើកបររថយន្ត KIA VISTO ទៅបុកក្បាលព្រួញថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរថយន្តរងការខូចខាតមួយកំណាត់មុខ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺ ឈានចូលព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ នៅខាងជើងគល់ស្ពានអាកាសក្បាលថ្នល់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ... Read More »

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! មនុស្សស្លាប់ ២នាក់ និងម្នាក់រងរបួស

ភ្នំពេញ​៖​ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈ​ករណី​គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ម្សិលមិញនេះ​ បានកើតឡើងចំនួន ៣លើក បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ ... Read More »

🔥បុរសម្នាក់ស្រវឹងស្រាដុតផ្ទះម្ដាយចោល ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានសម្រេច

ខេត្តបាត់ដំបង៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ភ្លាមៗ បន្ទាប់ពីរូបគេផឹកស្រាស្រវឹងរួចហើយដើរទៅដុត ផ្ទះម្តាយបង្កើតខ្លួនឯងកាលពីវេលាម៉ោងប្រហែល ១៨ និង ២០ នាទី ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ នៅត្រង់ចំណុចក្រុមទី៩ ស្ថិតក្នុងភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ... Read More »

ព្រះមហាក្សត្រយាងប្រារព្ធព្រះរាជពិធី «រុក្ខទិវា ៩កក្កដា» លើកទី៣០ នៅខេត្តកំពង់ចាម

ខេត្តកំពង់ចាម៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោ​ត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈ នៅព្រឹកថ្ងៃពុធ ១៤កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ... Read More »

សង្ស័យឆ្លងចរន្តខ្សែភ្លើង រថយន្តក្រុង១គ្រឿងបានឆាបឆេះម៉ាស៊ីនខាងក្រោយ ផ្អើលភ្ញៀវរត់ចែកជើងគ្នា

ខេត្តបាត់ដំបង៖ រថយន្តក្រុងប្រភេទVIPមួយគ្រឿងសង្ស័យឆ្លងចរន្តខ្សែភ្លើងបានបង្ក ជាអគ្គិភ័យឆាបឆេះម៉ាស៊ីនខាងក្រោយ ផ្អើលភ្ញៀវរត់ចែកជើងគ្នានៅវេលាម៉ោង១៧និង៥០នាទី ថ្ងៃទី០៨ ខែកក្តដា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវហាយវេយ ស្ថិតក្នុងភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង។ ពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ថា ដំបូងឡើយគេឃើញរថយន្តក្រុងប្រភេទ VIP មួយគ្រឿងពណ៌ស ... Read More »

ស្វែងយល់ ! ធ្វើដូចម្តេច ទើបអាចដឹងថា លោកអ្នកកំពុងលើសជាតិប៉ូតាស្យូម?

ភ្នំពេញ ៖ សូដ្យូម និងប៉ូតាស្យូម ជាអ៊ីយ៉ុងដែលមានបរិមាណច្រើនជាងគេនៅក្នុងខ្លួនមនុស្ស។ សូដ្យូមភាគច្រើនស្ថិតនៅខាងក្រៅកោសិកា ចំណែកប៉ូតាស្យូមភាគច្រើនស្ថិតនៅក្នុងកោសិកា។ ប៉ូតាស្យូមដែលយើងវាស់ដោយពិនិត្យឈាម ជាចំណែកប៉ូតាស្យូមដែលនៅក្រៅកោសិកា គឺនៅក្នុងប្លាស្មាឈាម។  ប៉ូតាស្យូមមានតួនាទីដ៏សំខាន់សំរាប់អោយសាច់ដុំទាំងឡាយ រួមទាំងសាច់ដុំបេះដូងផង មានដំណើរការជាប្រក្រតី។ ដើម្បីដឹងថា លោកអ្នកកំពុងមានបញ្ហាលើសជាតិប៉ូតាស្យូម ... Read More »

ព្យុះមូន និងព្យុះដាណាស ពុំមានឥទ្ធិពល ខ្លាំងមកលើកម្ពុជានោះទេ​ ប៉ុន្តែ​អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់រហូតដល់៣០%

ភ្នំពេញ​៖​ ក្រសួងធនធានទឹក​និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​ពុធ​ទី​០៩​ ខែកក្កដា​ ឆ្នាំ​២០២៥នេះ​ បានចេញសេចក្ដីជូនដំណឹង​ស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ខណៈ​ព្យុះទី៣ ឈ្មោះ មូន (Mun) T2503 និងព្យុះទី៤ ឈ្មោះ ដាណាស (Danas) ... Read More »

អាជ្ញាធររាជធានីភ្នំពេញ និងអនុវត្តវិធានការរដ្ឋបាលប្រសិន បើ៣គ្រួសារមិនទទួលយកសំណង៣លានដុល្លារ ថ្លៃផលប៉ះពាល់ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា)

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ និងអនុវត្តវិធានការរដ្ឋបាលប្រសិនបើ៣គ្រួសារមិនទទួលយកសំណង៣លានដុល្លារ អាមេរិក ថ្លៃផលប៉ះពាល់ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ៣គ្រួសារនោះគឺ ទី ១ ឈ្មោះ ប៊ូ ឆាយ សំណងផលប៉ះពាល់ទឹកប្រាក់ សរុបចំនួន ... Read More »

អភិបាលខេត្តពោធិ៍សាត់ អញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការដ្ឋានសាងសង់ទំនប់ស្ទាក់ទឹកលេខ២ នៅស្រុកភ្នំក្រវាញ សម្រេចបាន៣០%

ខេត្តពោធិ៍សាត់៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាថ្ងៃអង្គារ ទី៨ ខែកក្កដា ឆ្នាំ២០២៥នេះ បានដឹកនាំមន្ទីរជំនាញ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត អញ្ជើញចុះត្រួតពិនិត្យមើលវឌ្ឍនភាព នៃការដ្ឋានសាងសង់ទំនប់ស្ទាក់ទឹកលេខ២ ... Read More »

មន្ទីរសម្រាកព្យាបាលមេត្តាសំណង់១២ ត្រូវបានបិទក្រោយទទួលព្យាបាលអ្នកជំងឺទាំងគ្មានលិខិតអនុញ្ញាតពីក្រសួងសុខាភិបាល បន្ទាប់ព្យាបាលកុមារអាយុ៨ខែ បានស្លាប់បានដឹងរឿង !

ភ្នំពេញ ៖ បន្ទាប់ពីមានការផ្សព្វផ្សាយពីករណីដែលមន្ទីរព្យាបាលនេះ បានទទួលព្យាបាលអ្នកជំងឺ អាយុ៨ខែ បណ្តាលឱ្យស្លាប់ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ការចុះបិទទីតាំងនេះ គឺបានបិទទីតាំងមន្ទីរសម្រាកព្យាបាល មេត្តាសំណង់១២ ដែលមានទីតាំងនៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក បន្ទាប់ពីរកឃើញថា បាន ទទួលព្យាបាលអ្នកជំងឺ ... Read More »

យោធាថៃចាប់ម៉ូតូ៨គ្រឿងបម្រុងរត់ពន្ធឆ្លងដែនមកកម្ពុជា

 ប្រទេសថៃ៖ ក្រុមកម្លាំងសមត្ថកិច្ចថៃឆ្មក់ចាប់​ខ្លួនអ្នកនាំម៉ូតូឆ្លងដែនម្នាក់រត់​គេច​ខ្លួន​៧​នាក់ ដកហូត​ម៉ូតូ​៨​គ្រឿង រួម​ទាំង​ម៉ូតូ​ធំវេលាម៉ោង ០០.៣០ នាទីយប់ឈាន ថ្ងៃទី ០៨ ខែ កក្កដា ឆ្នាំ ២០២៥  ប្រភពពីជាយដែនប្រាប់ថាៈក្រុមការងារ បូរ៉ាផា សាខា ... Read More »

រកឃើញយានយន្តល្មើសចំនួន ៣២៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ភ្នំពេញ៖ យោងតាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹង ច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥​ បានបង្ហាញពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ ខណៈ​កម្លាំង​នគរបាល​ជំនាញ​ចរាចរណ៍​នៅទូទាំងប្រទេសកម្ពុជា​ រកឃើញយានយន្តល្មើសចំនួន ៣២៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ ។  ... Read More »

សម្តេចតេជោ ហ៊ុន សែន ថៃលើកដុំថ្មទម្លាក់លើជើងខ្លួនឯង !

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានខោកដោយភាសាការទូតទៅថៃថា ៖ ថៃលើកដុំថ្មទម្លាក់លើជើងខ្លួនឯង ! ខ្ញុំពិតជាសូមចូលរួមអបអរសាទរចំពោះអាជ្ញាធរ និងប៉ូលីសថៃ ដែលបានបើកប្រតិបត្តិជួយកំទេចបទល្មើសអនឡាញ នៅលើទឹកដីរបស់ខ្លួន ... Read More »

មកទល់ពេលនេះ​! ភាគី​ថៃមិនទាន់ឆ្លើយតប ក្នុងការដឹកជញ្ជូនវត្ថុបុរាណ​ចំនួន២០ដុំ បន្ទាប់ពី​កម្ពុជាប្រកាសចំណាយទាំងអស់ លើការដឹកជញ្ជូនត្រឡប់មកកម្ពុជាវិញ

ភ្នំពេញ​៖​ ក្រោយ​ភាគីកម្ពុជា បានប្រកាសរ៉ាប់រងថ្លៃចំណាយលើការដឹកវត្ថុបុរាណ បន្ទាប់ពីក្រសួងវប្បធម៌ថៃ ប្រកាសថា ខ្លួនសុំពន្យារពេលសិនលើការប្រគល់វត្ថុបុរាណចំនួន២០ដុំ ដោយលើកឡើងពីបញ្ហាខ្វះថវិកានិងភាពតានតឹងនៅព្រំដែនជាមួយកម្ពុជា​ គិត​ត្រឹម​ថ្ងៃ​ទី​៨​ ខែកក្កដា​ ឆ្នាំ​២០២៥នេះ​ ភាគីថៃមិនទាន់ឆ្លើយតបអ្វីឡើយ។  គួររម្លឹកថា​ លោកស្រីផែថងថាន ស៊ីណាវ៉ាត្រ រដ្ឋមន្ត្រីវប្បធម៌ថ្មីរបស់ថៃ​ ... Read More »

កម្ពុជាឆ្នាំនេះ ទទួលបានពិន្ទុពេញ (Perfect Score) លើវិញ្ញាសា Math Olympiad ប្រកួតជាឯកទត្តជន ដែលជ័យលាភីនេះបានទៅលើកូនប្រុសរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺកុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ

ភ្នំពេញ ៖ អបអរសាទរ!! សិស្សានុសិស្សឆ្នើមតំណាងប្រទេសកម្ពុជាចំនួន ១៦០ រូប ដណ្ដើមបានមេដាយសរុបចំនួន ១៥៣មេដាយ ជូនប្រទេសកម្ពុជា។ ក្នុងនោះមាន មេដាយមាស ៣៤គ្រឿង, មេដាយប្រាក់ ៤០គ្រឿង និងមេដាយសំរឹទ្ធ ... Read More »

កីឡាការិនីវាយកូនបាល់Emma Navarro មិនត្រូវការឱ្យគេហៅថាជាកូនស្រីរបស់មហាសេដ្ឋី

តារាវាយកូនបាល់អាមេរិក Emma Navarro អាយុ 21 ឆ្នាំចាត់ទុកការឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពដូចជា Wimbledon ជាគោលបំណងពិតរបស់នាងក្នុងជីវិត តែមិនចង់ត្រូវបានគេស្គាល់ថាជាអ្នកស្នងមរតកមហាសេដ្ឋីឡើយ។ នៅឆ្នាំនេះ ប្រាក់រង្វាន់សម្រាប់ម្ចាស់ជើងឯក Wimbledon បានកើនឡើងដល់ 4.1 លានដុល្លារ ... Read More »

ប៉ុស្តិ៍រដ្ឋបាលត្រើយស្លាឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន

ខេត្តកណ្ដាល៖ អនុវត្តតាមបទបញ្ជាលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀនស្រុកស្អាង សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលត្រើយស្លា ឃាត់ខ្លួនជន សង្ស័យ ០២នាក់ ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅថ្ងៃទី០៧ ខែកក្កដាឆ្នាំ ២០២៥ ... Read More »

នគរបាលស្រុកស្អាងឃាត់ខ្លួនជនជួញដូរគ្រឿងញៀនបានម្នាក់,រត់គេចខ្លួនបាត់ម្នាក់

ខេត្តកណ្ដាល៖ ដោយអនុវត្តតាមបទបញ្ជាលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀនស្រុកស្អាង សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកគយ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណីជួញដូរ និងរក្សា ទុកដោយខុសច្បាប់នូវសារធាតុញៀនកាលថ្ងៃទី៧ ខែ កក្កដាឆ្នាំ២០២៥វេលាម៉ោង១៦ និង១០នាទីនៅចំណុចភូមិស្វាយតានី ... Read More »

ក្រោយវាយប្រហារកោះតៃវ៉ាន់ ព្យុះត្រូពិក Danas រំកិលទៅរកប្រទេសចិន

សារព័ត៌មាន Reuters បានផ្សាយថា នាថ្ងៃអង្គារ ទី៨ ខែកក្កដា ព្យុះត្រូពិក Danas បាននិងកំពុងសំដៅឆ្ពោះមករកតំបន់ភាគខាងកើតប្រទេសចិន ខណៈខេត្ត Zhejiang ត្រៀមខ្លួនសម្រាប់ការបោកបក់មកដល់របស់វា បន្ទាប់ពីព្យុះនេះបានវាយប្រហារកាត់កោះតៃវ៉ាន់ ជាមួយកម្លាំងខ្យល់បក់និងភ្លៀងធ្លាក់ដ៏ខ្លាំង ដោយបន្សល់ទុកឱ្យមនុស្សយ៉ាងហោច២នាក់ស្លាប់ ... Read More »

នគរបាលក្រុងខេមរៈភូមិន្ទ បំបែកសំណុំរឿង​ក្របួច​ចោរ៣នាក់លួច​ទូដែក​ដ៏ធំមួយ

ខេត្តកោះកុង ៖ កម្លាំង​មានសមត្ថកិច្ចនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ស្មាច់​មាន​ជ័យ ទទួល​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​ឈ្មោះ លី ណ​ន ភេទ​ស្រី អាយុ​៤៨​ឆ្នាំ មុខរបរ​លក់ដូរ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​១ សង្កាត់​ស្មាច់​មាន​ជ័យ ក្រុងខេមរៈភូមិន្ទ ករណីចោរ​១​ក្រុម​លួច​ទូដែក​របស់​គាត់​ដឹក​យក​ទៅ​បាត់ ។ ក្រោយ​ពី​ទទួល​ពាក្យបណ្តឹង​កម្លាំងជំនាញ​បាន​សហការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល​ស្រាវជ្រាវ ... Read More »

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ទទួលជួប និងផ្តល់អនុសាសន៍ជូនដល់ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលហុងគ្រី មុនចេញដំណើរបន្តការសិក្សា នាខែសីហាខាងមុខ

ភ្នំពេញ ៖ តបតាមសំណើរបស់ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលហុងគ្រី ឆ្នាំសិក្សា ២០២៥-២០២៦ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អមដោយលោក ថ្នាក់ដឹកនាំក្រសួង បានទទួលជួប និងផ្តល់អនុសាសន៍តម្រង់ទិសជូនដល់ប្អូនៗ និស្សិតជ័យលាភី ... Read More »

ល្បិចកលរបស់ អាជ្ញាធរថៃកាន់ តែស្មោគគ្រោក

ភ្នំពេញ ៖ រឿងដែលកំពុងផ្ទុះក្នុងសារព័ត៌មានថៃថ្ងៃនេះ ពាក់ព័ន្ធនឹងការចោទប្រកាន់លោក កុក អាន ភ្ជាប់ជាមួយបណ្តាញឧក្រិដ្ឋកម្មឆបោកតាមអនឡាញ និងទាញភ្ជាប់មកលោក ហ៊ុន សែន គ្មានអ្វីប្លែកសូម្បីតែបន្តិចសម្រាប់ក្រសែភ្នែកអ្នកតាមដាននយោបាយប្រទេសថៃ។  ពួកគេបានមើលឃើញកាន់តែច្បាស់ថា មេដឹកនាំថៃពិតជាក្រឡិចក្រឡុច ហើយល្បិចកលរបស់ពួកគេកាន់តែស្មោគគ្រោកខ្លាំងឡើង។  រឿងដែលកើតមាន ... Read More »