ព័ត៌មានទាន់ហេតុការណ៍៖
'

ក្រសួងអប់រំ ពង្រឹងវិធានការសុវត្ថិភាពសុខភាពសិក្សានៅតាមគ្រឹះស្ថានសិក្សា ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩

ភ្នំពេញ, ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំ ស្តីពី ការពង្រឹងវិធានការសុវត្ថិភាពសុខភាពសិក្សានៅតាមគ្រឹះស្ថានសិក្សា នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ។ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងកូវីដ-១៩ ចូលក្នុងគ្រឹះស្ថានសិក្សា ក្រសួងអប់រំ ... Read More »

រដ្ឋបាលស្រុកស្រុកកោះធំ ខេត្តកណ្ដាល សម្រេចឲ្យផ្អាកអាជីវកម្មគ្រប់ប្រភេទរបស់ខ្លួនជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដើម្បីជៀសវាងការចម្លងទ្រង់ទ្រាយធំ

ខេត្តកណ្ដាល, រដ្ឋបាលស្រុកកោះធំ មានកិត្តិយសសូមជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ទីប្រជុំជនជ្រៃធំ (ភូមិជ្រៃធំ,ភូមិព្រែកស្បូវ,ភូមិព្រែកស៊ឹង) មេត្តាជ្រាបថា៖ ដោយសារបច្ចុប្បន្នស្ថានភាពនៃការចម្លង និងរីករាល ដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មិនទាន់ធូរស្រាល និងដើម្បីចៀសវាងការចម្លងជំងឺ កូវី១៩ ... Read More »

រដ្ឋសភាជាតិកម្ពុជា ចេញសេចក្តីថ្លែងការណ៍ សម្តែងនូវការខកចិត្តយ៉ាងខ្លាំងចំពោះសេចក្តីសម្រេចចិត្តរបស់ សភាអឺរ៉ុប

ភ្នំពេញ, សេចក្តីថ្លែងការណ៍របស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា, រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងនូវការខកចិត្តយ៉ាងខ្លាំងចំពោះសេចក្តីសម្រេចចិត្តរបស់ សភាអឺរ៉ុប នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ស្តីពីការជំនុំជម្រះក្តីប្រឆាំងនឹងជនល្មើសច្បាប់ នៅព្រះរាជាណាចក្រ កម្ពុជា ២០២១/២៥៧៩(RSP) និងសូមធ្វើសេចក្តីថ្លែងការណ៍ដូចខាងក្រោម៖ ១- ... Read More »

ព័ត៌មានបឋម! ឆេះរថយន្តមួយគ្រឿងដោយមិនដឹងមូលហេតុ

ខេត្តសៀមរាប៖ នៅវេលាម៉ោង១៣និង៥០នាទី ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ មានករណីរថយន្តមួយគ្រឿងត្រូវបានភ្លើងឆាបឆេះដោយមិនដឹងមូលហេតុ ស្ថិតនៅចំណុចផ្សារកណ្ដាល ខាងមុខឱសថស្ថានព្រះវិហារ ក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។ ក្រោយទទួលបានព័ត៌មានភ្លាមកម្លាំងនគរបាលពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានទៅដល់ទីតាំងកើតហេតុ ធ្វើការអន្តរាគមន៍បាញ់ទឹកពន្លត់ និងគ្រប់គ្រងកន្លែងកើតហេតុ បានហើយ ... Read More »

បើករថយន្តសុីទែនសាំងក្នុងល្បឿនលឿនងងុយដេកផងរេចង្កូតធ្លាក់ផ្លូវក្រឡាប់ស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ខេត្តក្រចេះ៖ រថយន្តសីុទែនសាំងមួយគ្រឿងត្រូវអ្នកបើកបរបើកក្នុងល្បឿនលឿនមិនប្រងប្រយ័ត្នបានរេចង្កូតធ្លាក់ផ្លូវក្រឡាប់ដោយខ្លួនឯងស្លាប់អ្នករួមដំណើរម្នាក់និងអ្នកបើកបររងរបួសធ្ងន់។ ហេតុការណ៍រថយន្តសុីទែនសាំងក្រឡាប់ធ្លាក់ផ្លូវនោះបានកើតឡើងនៅវេលាម៉ោង២៣ៈ១០នាទីយប់ ថ្ងៃទី១៦ខែមិីនាឆ្នាំ២០២១លើផ្លូវជាតិលេខ៧(ក្រចេះ-ស្ទឹងត្រែង) ត្រង់ចន្លោះគីឡូម៉ែត្រលេខ៣៨៦-៣៨៧ស្ថិតក្នុងភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរខេត្តក្រចេះ ។ ប្រភពបានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងនោះគឺរថយន្តម៉ាកហីុយ៉ាន់ដាយពណ៌សពាក់ស្លាកលេខភ្នំពេញ៤A- ៧៩៦២បើកបរក្នុងទិសដៅពីត្បូងទៅជើង ដែលមានអ្នកបើកបរឈ្មោះណុប ស៊ន់ ភេទប្រុសអាយុ៣៣ឆ្នាំ មានទីលំនៅភូមិសំរុង ... Read More »

ជិះម៉ូតូមិនប្រកាន់ស្តាំក្នុងល្បឿនលឿនត្រូវរថយន្តបើកបរបញ្ច្រាសទិសគ្នាបុកពេញទំហឹងស្លាប់ម្នាក់

ខេត្តក្រចេះ៖ បុរសម្នាក់ជិះម៉ូតូមិនប្រកាន់ស្តាំត្រូវរថយន្តបើកបរបញ្ច្រាស ទិសគ្នាបុកពេញទំហឹងបណ្តាលឱ្យស្លាប់នៅនិឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័មបំផុុត។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង ២១ៈ១០នាទីថ្ងៃទី១៣ ខែមិីនាឆ្នាំ២០២១ ត្រង់ចំណុចកែងបត់តាសេកក្នុងភូមិ ហាន់ជ័យទី១ ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ លើផ្លូវក្រាលកៅស៊ូលេខ៧៣ពីទីរួមស្រុកឆ្លូងទៅស្រុកតំបែរ។ ប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ឡេ ... Read More »

វិភាគអន្តរជាតិ៖ តើកម្លាំងទាហានមីយ៉ាន់ម៉ាមានអំណាចនិងឥទ្ធិពលធំប៉ុនណា?

តាមមធ្យោបាយជាច្រើន កម្លាំងយោធាមីយ៉ាន់ម៉ាបានគ្រប់គ្រងប្រទេសជាតិតាំងពីឆ្នាំ១៩៦២ រហូតដល់ឆ្នាំ២០១០ ហើយបានវិលត្រឡប់មកកាន់អំណាចវិញនៅឆ្នាំ២០២១ក្រោយការធ្វើរដ្ឋប្រហារនៅថ្ងៃទី១ ខែកុម្ភៈ។ ការក្រោកឈរឡើងប្រឆាំងយោធា កើតឡើងពីក្រុមនិស្សិតមួយក្រុមមកពីមហាវិទ្យាល័យបច្ចេកវិទ្យា Rangoon ដែលមានវិវាទជាមួយក្រុមយុវជននៅក្បែរសាលារៀន។ ក្រុមនិស្សិតមិនពេញចិត្តនិឹងការដោះស្រាយវិវាទពីមន្ត្រីក្នុងតំបន់ ដែលនាំឱ្យឈានដល់ធ្វើបាតុកម្ម បណ្តាលឲ្យប៉ះទង្គិចគ្នារវាងបាតុករនិឹងប៉ូលិស ។ នៅពេលយប់ប៉ូលិសក៏បានសម្រុកចូលមហាវិទ្យាល័យ បាញ់ប្រហារទៅលើក្រុមនិស្សិត ... Read More »

បាញ់ប្រហារ ស្លាប់និងរបួស ៩នាក់ នៅអាមេរិក ពាក់ព័ន្ធការរើសអើងជាតិសាសន៍អាស៊ី

មានករណីបាញ់ប្រហារ នៅទីតាំង ម៉ាស្សា កែសម្ផស្ស នៅទីក្រុង អាត្លង់តា រដ្ឋ Georgia នៅថ្ងៃទី ១៦ខែមីនា (ពេលវេលាអាមេរិក )បណ្តាលឲ្យមានអ្នកស្លាប់ ៧ នាក់និងពីរនាក់រងរបួសធ្ងន់។ ហាងដែលរងការបាញ់ប្រហារគឺជារបស់ជនជាតិអាស៊ី។ ... Read More »

អភិបាល​ខេត្ត​ព្រៃវែង​ នាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋដែលមកពីប្រទេសថៃនៅកន្លែងធ្វើចត្តាឡីស័ក នៅវិទ្យាល័យ ហ៊ុន សែន កំពង់លាវ

ខេត្ត​ព្រៃវែង​៖​ លោក​ ជា​ សុមេធី​ អភិបាល​ នៃគណៈអភិបាកខេត្តព្រៃវែង​ និងភរិយាព្រមជាមួយលោកអភិបាលរងខេត្ត និងសហការី នៅថ្ងៃពុ​ធ ៤កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ... Read More »

រឿងនិទានខ្មែរបែបអប់រំ៖ រឿងដំរីនិងសត្វស្រមោច

 កាលពីព្រេងនាយមានដំរីមួយក្បាលបានដើររកចំណីនៅពេលដំរីនោះដើរវាបានទៅជាន់ចំសំបុកស្រមោចបណ្ដាលឱ្យស្រមោជាច្រើនក្បាលបានស្លាប់ស្តេចស្រមោចក៏បានមកសួរដំរីនោះថាហេតុអ្វីបានជាបងដំរីឯងមកជាន់សំបុកខ្ញុំបែបនេះទៅវិញ?ដំរីក៏តបទៅស្រមោចវិញថានៅក្នុងព្រៃនេះយើងជាសត្វដែលធំជាងគេគ្មានអ្នកណាអាចធ្វើអ្វីយើងបានទេយើងចង់ធ្វើអ្វីក៏បានដែរ ដំរីនិយាយបែបនេះរួចក៏ដើរចេញបាត់ទៅ។ ស្តេចស្រមោចខឹងខ្លាំងណាស់ក៏បានរកវិធីសងសឹកដំរីនោះវិញលុះថ្ងៃមួយដំរីនោះកំពុងតែដេកលក់ស្តេចស្រមោចក៏បាននាំកូនចៅទៅចូលក្នុងត្រចៀកដំរីរួចក៏នាំគ្នាខាំយ៉ាងខ្លាំងធ្វើឱ្យដំរីនោះឈឺចាប់ពេញត្រចៀកដំរីក៏បានធ្វើគ្រប់វិធីដើម្បីឱ្យស្រមោចចេញពីត្រចៀកដោយអស់វិធីដំរីក៏អង្វរស្រមោចឱ្យចេញពីត្រចៀកខ្លួនដោយសន្យានឹងស្រមោចថាខ្ញុំនឹងមិនដើរអួតអាងទៀតទេស្រមោចក៏បាននាំគ្នាចេញពីត្រចៀកដំរីអស់ទៅ៕ (កុំអាងខ្លួនធំជាន់ឈ្លីអ្នកតូច) ស្រាវជ្រាវនិងកែសម្រួលដោយ÷ ចៅតាជេត Read More »

សម្តេច ហេង សំរិន វាយតម្លៃខ្ពស់ចំពោះវិភាគទានរបស់ក្រុមគ្រូពេទ្យនិងមន្ត្រីជំនាញពាក់ព័ន្ធ

ភ្នំពេញ៖ នៅលើបណ្ដាញសង្គមហ្វេសប៊ុកថ្ងៃទី១៧ ខែមីនាឆ្នាំ២០២១ សម្ដេចអគ្គមហាពញាចក្រីហេងសំរិនបានសរសេរថាសូមអរគុណនិងវាយតម្លៃខ្ពស់ចំពោះវិភាគទានមិនអាចកាត់ថ្លៃបានរបស់ក្រុមគ្រូពេទ្យ និងមន្រ្តីជំនាញពាក់ព័ន្ធដែលបានលះបង់ដើម្បីប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩។ សម្ដេចប្រធានរដ្ឋសភាមានប្រសាសន៍ថា”ក្នុងនាមរដ្ឋសភា ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យ អាជ្ញាធរមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានលះបង់ពេលវេលា និងបញ្ចេញអស់នូវកម្លាំងកាយចិត្តដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ-១៩ ដ៏កាចសាហាវ ដែលបាននឹងកំពុងយាយីដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ និងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ច-សង្គមជាតិយើង”។ ... Read More »

អាមេរិក​ ៥ឆ្នាំចុងក្រោយនៅតែនាំចេញអាវុធច្រើនជាងគេ; ខណៈ​ការនាំចេញអាវុធរបស់ចិន​ និងរុស្ស៊ីធ្លាក់ចុះ

អន្តរជាតិ​៖​ បើតាមការរបាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិទីក្រុងស្តុកខុល (SIPRI) ប្រទេស​ស៊ុយអែត​ នៅថ្ងៃទី១៥ ខែមីនា​ ឆ្នាំ​២០២១​ បានបញ្ជាក់ថា​ អាមេរិក នៅតែជាប្រទេសនាំចេញអាវុធច្រើនជាងគេ​ លើពិភពលោកនៅអំឡុង៥ឆ្នាំមុន។​ខណៈការនាំចេញអាវុធរបស់ចិន និងរុស្ស៊ី ធ្លាក់ចុះនៅរយៈពេលដូចគ្នានេះ។ ក្រៅពីអាមេរិក ការនាំចេញអាវុធរបស់បារាំង ... Read More »

រឿង ដួង ឆាយ មិនត្រឹមស្នើសុំបញ្ចប់គោរមងារ «ឧកញ៉ា»ប៉ុណ្ណោះទេ ! ប្រឈមបទល្មើសព្រហ្មទណ្ឌប្រព្រឹត្តជាក់ស្តែង , តើគាត់ជាជនសុីវិល ឬសមត្ថកិច្ច បានមានអាវុធប្រើប្រាស់ប្រមាថសម្លាប់ភរិយា !

ភ្នំពេញ៖ មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ ពិតជាបានមើលឃើញយ៉ាងច្បាស់ ពីសកម្មភាពអំពើហិង្សាដែលប្រព្រឹត្តដោយឧកញ៉ា ដួង ឆាយ ទៅលើអតីតភរិយា បង្ហាញពីភាពឃោរឃៅ សាហាវយង់ឃ្នង និងប្រើប្រាស់កាំភ្លើងប្រមាថបាញ់សម្លាប់ភរិយាចោល នៅចំពោះមុខកូនតូចៗស្រែកទ្រហោយំ កងរំពង មើលទៅបុគ្គលរូបនេះស្មើចាត់ទុកកម្ពុជា ជាប្រទេសគ្មានច្បាប់។ ក្នុងនោះសម្តេចតេជោ ... Read More »

នាយករដ្ឋមន្រ្តីជប៉ុន ចាក់វ៉ាក់សាំងការពារកូវីដ-១៩ របស់ក្រមហ៊ុន Pfizer លើកដំបូង​ មុនទៅជួបលោក​ ចូ​ បៃឌិន​

អន្តរជាតិ​៖​ ដេីម្បីត្រៀមសម្រាប់ជំនួបជាមួយប្រធានាធិបតីអាមរិក លោក ចូ បៃឌិន នៅខែក្រោយនេះ​ លោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ូហ្កា យូស៊ីហ៊ីដេ នៅថ្ងៃទី១៦ ខែមីនា​ ឆ្នាំ​២០២១​ បានទទួលការចាក់វ៉ាក់សាំងការពារកូវីដ-១៩ របស់ក្រមហ៊ុន Pfizer ... Read More »

ឥទ្ធិពលគ្រឿងញៀនធ្វេីឲ្យបុរសម្នាក់ទាញកាំបិតកាប់បងថ្លៃរបួសធ្ងន់ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ​៖​ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗខណៈកំពុងឈរមេីលប្អូនស្រីលេងបៀរក៏ទាក់សម្តីជាមួយប្អូនថ្លៃទាំងមានសភាពបែកថ្នាំ​ បន្ទាប់មកស្រាប់ប្អូនថ្លៃទៅយកកាំបិតបុ័ងតោ មកកាប់​ប្រហារ​ កាលពីវេលាម៉ោង២រសៀលថ្ងៃទី១៦​ ខែមីនា​ ឆ្នាំ២០២១​ នៅម្តុំផ្លូវរថភ្លេីង​ ភូមិប៉ប្រកកខាងជេីង​ សង្កាត់កាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។ ជនរងគ្រោះឈ្មោះឆាយ សុខលាង ភេទប្រុសអាយុ២១ឆ្នាំ. ... Read More »

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី ទូលស្នើសុំបញ្ចប់គោរមងារ «ឧកញ៉ា» ពី ឧកញ៉ា ឌួង ឆាយ

ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ បានបញ្ជាក់ថា, សូមក្រាបបង្គំទូលថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់។ ទូលព្រះបង្គំជាខ្ញុំ សូមព្រះរាជានុញ្ញាតទូលថ្វាយព្រះករុណាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ... Read More »

ក្រសួងសុខាភិបាលប្រកាសថា, មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន ៧៥នាក់ និងមានអ្នកជាសះស្បើយចំនួន២២នាក់

ភ្នំពេញ៖ នៅវេលាម៉ោង១១និង០០នាទីព្រឹក ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានប្រកាសជូនព័ត៌មានបញ្ជាក់ឲ្យដឹងថា , មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន ៧៥នាក់ និងមានអ្នកជាសះស្បើយចំនួន២២នាក់ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១។ សូមជម្រាបថា, នៅថ្ងៃទី១៦ ... Read More »

«គោលបំណងសំខាន់នៃដំណើរទស្សនកិច្ចរបស់ខ្ញុំលើកនេះ គឺទស្សនាទីកន្លែងសមាជលើកទី១ នៃបក្សកុម្មុយនិស្តចិន»

ទីក្រុងសៀងហៃ៖ នាវេលព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ម្សិលមិញ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យស្តេចយាងបំពេញព្រះរាជទស្សនកិច្ចទៅកាន់ទីកន្លែងកំណើតនៃបក្សកុម្មុយនិស្តចិន ពោលគឺជាទីតាំងដែលត្រូវបានប្រារព្ធឡើងដោយសម្ងាត់នូវសមាជបក្សលើកទី១ នាយប់ថ្ងៃទី២៣ ខែកក្កដា ... Read More »

ពិធីប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ និងថវិកាដល់រដ្ឋបាលឃុំ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលមានស្នាដៃល្អក្នុងការអនុវត្តគោលនយោបាយ “ភូមិ ឃុំ មានសុវត្ថិភាព”ក្នុងស្រុកសៀមប៉ាង

ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃពុធ ៤កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ... Read More »

នគរបាលក្រុងតាខ្មៅឃាត់ខ្លួនជនជាតិបង់ក្លាដែសម្នាក់ករណីរំលោភលើទំនុកចិត្ត

ខេត្តកណ្ដាល៖ ជនជាតិបង់ក្លាដែសម្នាក់ ត្រូវបាននគរបាលក្រុងតាខ្មៅឃាត់ខ្លួនករណីរំលោភលើទំនុកចិត្ត ក្រោយពីជនសង្ស័យរូបនេះ បានយកទ្រព្យសម្បត្តិជនរងគ្រោះជាមិត្តភក្តិរបស់ខ្លួន ខណៈដែលជនរងគ្រោះជាមិត្តភក្តិឲ្យជួយមើលថែទាំចាំផ្ទះឱ្យដោយក្រុមគ្រួសារជនរងគ្រោះទៅដើរកម្សាន្តនៅខេត្តកំពត។ករណីឃាត់ខ្លួនជនសង្ស័យនេះ ធ្វើឡើងនៅវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ដែលករណីរំលោភលើទំនុកចិត្តនេះ បានកើតឡើងកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៧ និង៣០នាទី ... Read More »

ផ្ទុះភ្លើងប្រចណ្ឌ! លីកាំបិតទៅកាប់ផ្ដាច់ជីវិតទាំងកណ្ដាលថ្ងៃ

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ផ្ទុះភ្លើងប្រចណ្ឌជាមួយយុវជនវ័យ២១ឆ្នាំម្នាក់ជាអ្នកភូមិជាមួយគ្នាថា លួចមានទំនាក់ទំនងស្នេហាជាមួយប្រពន្ធខ្លួន ក៏លីកាំបិតផ្គាក់ទៅកាប់៤កាំបិត បណ្ដាលឱ្យបាត់បង់ជីវិតភ្លាមៗ។ ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង១៤ និង០០នាទី ថៃ្ងទី១៦ ខែមីនា ឆ្នាំ ២០២១ នៅភូមិគោកមានជ័យ ឃុំព្នាយ ស្រុកសំរោងទង។ ជនដៃដល់ឈ្មោះម៉ៃ ... Read More »

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញចុះត្រួតពិនិត្យទីតាំងកន្លែងធ្វើចត្តាឡីស័កនៅស្រុកកោះធំ ខេត្តកណ្ដាល

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី១៧  ខែមីនាឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចុះទៅពិនិត្យទីតាំងកន្លែងធ្វើចត្តាឡីស័កនៅស្រុកកោះធំខេត្តកណ្ដាល បន្ទាប់ពីមួយរយៈនេះនៅក្នុងភូមិសាស្ត្រខេត្តកណ្ដាលមានករណីឆ្លងជំងឺ covid-19 មានចំនួនច្រើន។  លោកឧត្តមសេនីយ៍ឯក ហ៊ុន ... Read More »

ស្លាប់និងរបួសជាង១ពាន់នាក់ក្នុងពិធីបុណ្យព្រះអគ្គីនៅក្នុងប្រទេសអុីរ៉ង់

ប្រព័ន្ធផ្សព្វផ្សាយអុីរ៉ង់បានផ្សាយនៅថ្ងៃទី១៧ខែមីនាថាយ៉ាងហោចណាស់ក៏មានមនុស្ស ៣នាក់ស្លាប់និងជាង១០០០នាក់រងរបួសនៅក្នុងពីធីបុណ្យលោតកាត់ភ្លើង និងបាញ់កាំជ្រួចភ្ញីភ្លើងនៅប្រទេសនេះក្នុងឱកាសត្រៀមស្វាគមន៍ឆ្នាំថ្មីតាមបែបប្រពៃណីរបស់អុីរ៉ង់ ។ លោក Pirhossein Koulivand មន្ត្រីគ្រង់គ្រងគ្រោះអាសន្នអុីរ៉ង់បានឱ្យដឹងថា ក្នុងចំណោមអ្នករងរបួសទាំង១០៣០នាក់ មាន៨៧នាក់របួសដោយសារតែ ការបាញ់កាំជ្រួច និងរំសេវផ្ទុះកែច្នៃ។ លោកបន្តទៀតថា ពិធីបុណ្យ ចាប់ផ្តើមនៅថ្ងៃទី១៦ខែមីនា ... Read More »

Man City និង Real Madrid កក់កៅអីទៅកាន់វគ្គ៨ក្រុមពានរង្វាន់ Champions League

ក្រុមខ្លាំងៗ២មកពីអង់គ្លេស និងអេស្ប៉ាញបានកក់កៅអីរបស់ខ្លួនទៅកាន់វគ្គ៨ក្រុមចុងក្រោយនៃការប្រកួតពានរង្វាន់ Champions League រដូវកាល២០២០–២០២១ ក្រោយពីយកឈ្នះគូប្រកួតរៀងខ្លួនក្នុងការប្រកួតជើងទី២នេះ។ ក្រុមមេឃខៀវ Manchester City បានយកឈ្នះក្រុមមកពីអាល្លឺម៉ង់ Moncheng ក្នុងលទ្ធផល ២ទល់០ (សរុបទាំង២ជើង ៤ទល់០) ... Read More »

ហាមហេីយមិនស្តាប់នៅតែលួចបេីកសមត្ថកិច្ចចុះឃាត់ខ្លួនមនុស្ស៦នាក់យកទៅសួរនាំ

   ភ្នំពេញ​៖​ ដោយសារតែជំងឺកូវីដ-១៩កំពុងវាយលុកក្នុងប្រទេសកម្ពុជា​ រាជរដ្ឋាភិបាលបានប្រកាសបិទហាងនិងទីកន្លែងជួបជុំដេីម្បីទប់ស្តាត់កុំឲ្យជំងឺដ៏កាចសាហាវឆ្លងរាលដាល បែរជាទីតាំងកោសជប់មួយកន្លែងនៅក្នុងភូមិជ្រៃកោង​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​  រាជធានីភ្នំពេញ​  បានលួចបេីករង់ចាំទទួលភ្ញៀវដដែល​ ទេីបកម្លាំងអាជ្ញាធរចុះបិទនិងឃាត់ខ្លួនមនុស្សចំនួន៦នាក់យកទៅសាកសួរ​ កាលពីវេលាម៉ោង១១និង៣០នាទីយប់​ ថ្ងៃទី១៦ខែមីនា​ ឆ្នាំ២០២១។  ស្ត្រីដែលត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួននោះ ទី១-ឈ្មោះប៊ន​ ... Read More »

រកឃើញអ្នកមានវិជ្ជមានកូវីដ-១៩ ១នាក់ទៀតនៅខណ្ឌឫស្សីកែវ (ពាក់ព័ន្ធជាមួយអ្នកជម្ងឺ សេង ចិន្តា ហៅអ៉ីត ជាតារាកំប្លែង CTN)

ភ្នំពេញ, នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ លោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌឬស្សីកែវ បានបង្ហោះលើ facebook របស់ខ្លួនអោយដឹងថា, ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ បានរកឃើញអ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន០១នាក់ (ពាក់ព័ន្ធជាមួយអ្នកជម្ងឺ ... Read More »

រាជរដ្ឋាភិបាល ចេញសេចក្តីសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ដែលមានលោកស្រី ឱ វណ្ណឌីន ជាប្រធាន

ភ្នំពេញ, រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេច ស្តីពី ការបង្កើតគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ដែលមានលោកស្រី ឱ វណ្ណឌីន ជាប្រធាន។ គណៈកម្មការនេះ មានតួនាទី ... Read More »

ជួយគ្នាក្នុងគ្រាក្រ សម្គាល់មិត្តល្អក្នុងគ្រាមានអាសន្ន

ភ្នំពេញ៖ ពាក្យទំនៀមខ្មែរបុរាណដ៏មានអត្ថន័យសាមគ្គីភាពខាងលើនេះ ពិតជាបានដក់ជាប់ក្នុងក្រអៅបេះដូងពលរដ្ឋខ្មែរគ្រប់រូប ហើយបានធ្វើឱ្យពលរដ្ឋមួយចំនួនបានចែករំលែកធនធានរបស់ខ្លួន ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ ទឹកចិត្តសប្បុរសធម៌ និងការជួយយកអាសារគ្នាទៅវិញទៅមកនេះ បានពុះកញ្ជ្រោលក្នុងចំណោមសប្បុរសជន ខណៈដែលកម្ពុជាក៏ដូចជាពិភពលោកទាំងមូល កំពុងទទួលរងនូវការវាយប្រហារដោយជំងឺឆ្លងកូវីដ១៩ ដែលបង្កវិនាសសកម្មដល់សុខភាពមនុស្ស និងបំផ្លាញសេដ្ឋកិច្ចជាតិ។ ពលរដ្ឋខ្មែរពិតជាអរគុណចំពោះ ... Read More »

គ្រាន់តែចុះទៅណែនាំអប់រំបញ្ឈប់ការផឹកស៊ី និងចាក់ធុងបាស់ បែរជាវាយសមត្ថកិច្ច

ភ្នំពេញ÷ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ម៉ោង០៧យប់ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីហិង្សាដោយចេតនា (វាយបណ្តាលឲ្យរបួស) នៅចំណុចមុខផ្ទះជួល ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។ ចំណែកជនរងគ្រោះឈ្មោះម៉ៅ ស៊ីវន ភេទប្រុស អាយុ៥១ឆ្នាំ ... Read More »

បុរសម្នាក់បើកម៉ូតូ​​មិន​គោរព​ភ្លើង​ស្តុប​ជ្រុល​ទៅ​បុក​រថយន្ត​កំពុងបើកឆ្លងផ្លូវពេញទំហឹង​បណ្ដាលឲ្យរងរបួស​ធ្ងន់ធ្ងរ

ភ្នំពេញ​ ៖​ បុរសម្នាក់បានរងរបួសយ៉ាងធ្ងន់​ ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យដេីម្បីព្យាបាលរបួសភ្លាមៗ​ បន្ទាប់ពីរូបគាត់បើកម៉ូតូ​ស៊ុយ​ហ្ស៊ុយគីនិច​មិន​គោរព​ភ្លើង​ស្តុប​ ជ្រុល​ទៅ​បុក​រថយន្ត​កាមរីហាយ​ប្រ៊ីដមួយគ្រឿង នៅ​ផ្លូវ​បំបែក​ជាបួន​ពេញទំហឹង​ កាល​វេលា​ម៉ោង​៦ល្ងាច​ ថ្ងៃ​ទី​១៦​ ខែ​មីនា​ ឆ្នាំ​២០២១​ នៅចំណុច​ភ្លើងស្តុប​វិទ្យាល័យព្រះយុគន្ធ​រ​ ផ្លូវ​លេខ១០៥​ កែង​ផ្លូវ​ព្រះ​សីហនុ​ ក្នុងសង្កាត់​បឹងកេងកង​២​ ... Read More »