ព័ត៌មានទាន់ហេតុការណ៍៖
'

Update ៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសារពិសេសទាក់ទង នឹងស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា

ភ្នំពេញ, នៅព្រឹកថ្ងៃសៅរ៍ ១៣រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសារពិសេសទាក់ទង ... Read More »

ករណីផ្ទុះការឆ្លងជំងឺ​ កូវីដ-១៩ នៅផ្សារអូរឫស្សី កើនដល់មនុស្សសរុបចំនួន ២៥៣ នាក់

ភ្នំពេញ, អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា, គិតត្រឹមព្រឹកថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២១ មាន​មនុស្សសរុបចំនួន ២៥៣ នាក់ ត្រូវបានរកឃើញថា វិជ្ជមាន ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ ដាក់លេខទូរស័ព្ទ Hotline ១២៩៩ និងលេខ៣ខ្សែទៀត ដើម្បីពលរដ្ឋមានចម្ងល់សួរពាក់ព័ន្ធការ បិទខ្ទប់នៅតំបន់មួយចំនួន ក្នុងរាជធានីភ្នំពេញ

ភ្នំពេញ ៖ ដើម្បីឲ្យអស់មន្ទិលសង្ស័យ និងងាយស្រួលក្នុងការបកស្រាយចម្ងល់ជូនប្រជាពលរដ្ឋ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសដាក់ប្រើប្រាស់នូវលេខទូរស័ព្ទ Hotline និងលេខ៣ប្រព័ន្ធផ្សេងទៀត ដើម្បីឲ្យប្រជាពលរដ្ឋទំនាក់ទំនងសួរសំណួរបន្ថែម នៅពេលមានចម្ងល់ណាមួយពាក់ព័ន្ធការចេញចូល នៅតំបន់ដែលបានបិទខ្ទប់ (Lockdown)។ លោក ម៉េត មាសភក្ដី ... Read More »

តំណាងលោករដ្ឋមន្ត្រី វេង សាខុន យក សម្ភារ និងគ្រឿងបរិក្ខាពេទ្យ មួយចំនួន ទៅប្រគល់ជូនការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ តំបែរ

ខេត្តត្បូងឃ្មុំ៖ ដោយយោងតាមសំណូមពររបស់ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ តំបែរតាមរយៈលោកអភិបាល នៃគណៈអភិបាលស្រុកតំបែរបានស្នើសុំសម្ភារ និងបរិក្ខាពេទ្យសម្រាប់យកសំណាកអ្នកដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលក្នុងព្រឹត្តិការណ៍២០កុម្ភះ និងសម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ ១៩ ជូនដល់មន្រ្តីរាជការ លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកតំបែរ នៅថ្ងៃទី១០ ខែមេសាឆ្នាំ២០២១ លោក វេង ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយបងប្អូនអតីតយុទ្ធជន ចំនួន ២០៩នាក់ ដែលបានមកចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩

ស្រុកពារាំង ៖ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ វង្ស ពិសេន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកពារាំង អមដំណើរដោយ លោកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក បានចុះជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយបងប្អូនអតីតយុទ្ធជន ចំនួន ២០៩នាក់ ... Read More »

ប្លែកៗ​ អ្នកនយោបាយនៅម៉ិកស៊ិក​ម្នាក់៖ ចាប់ផ្តើមយុទ្ធនាការឃោសនារកសំឡេងឆ្នោត​ ដោយចេញ-ចូលក្នុង​មឈូស

អន្តរ​ជាតិ៖​ វាជា​រឿងប្លែកៗមួយ​ បន្ទាប់ពី​ទីភ្នាក់ងារ​សារព័ត៌មាន​ AFP​​ បានចុះផ្សាយនៅថ្ងៃទី៩ ខែមេសា​ ឆ្នាំ​២០២១ថា​ លោក Carlos Mayorga ជាបេក្ខជនសភាជាន់ទាបម្នាក់ពីគណបក្ស Encuentro Solidario (ជំនួបសាមគ្គី) ប្រចាំរដ្ឋ ... Read More »

ប្រទេសឥណ្ឌូនេស៊ីបានត្រៀមរៀបចំកម្មវិធីប្រកួតប្រណាំងម៉ូតូនៅខែមីនា ឆ្នាំ២០២២

អ្នករៀបចំកម្មវិធីបាននិយាយកាលពីថ្ងៃសុក្រ ទី៩ មេសាថា ការប្រកួតប្រណាំងម៉ូតូ MotoGP រដូវកាលថ្មីរបស់ប្រទេសឥណ្ឌូនេស៊ីនៅលើកោះឡាមុកត្រូវបានត្រៀមរួចរាល់សម្រាប់ការបង្ហាញម៉ូតូនៅខែមីនា ឆ្នាំ២០២២ បន្ទាប់ពីត្រូវបានចុះបញ្ជីជាកន្លែងបំរុងនៅឆ្នាំនេះ។ នេះបើយោងតាមការចេញផ្សាយរបស់រ៉យទ័រ។ អ្នកផ្សព្វផ្សាយ Dorna បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីការត្រួតពិនិត្យការប្រណាំងថា ដោយសារតែការរីករាលដាលនៃជំងឺ COVID-19 ភាគីពាក់ព័ន្ធទាំងអស់បានយល់ព្រមរង់ចាំរហូតដល់ផ្នែកដំបូងនៃរដូវកាល២០២២ ... Read More »

វីរបុរសកីឡាគ្រីឃីតរបស់ឥណ្ឌាលោក Tendulkar បានចេញពីមន្ទីរពេទ្យបន្ទាប់ពីជាពីជំងឺកូវីដ-១៩

អតីតវីរបុរសកីឡាគ្រីឃីតរបស់ឥណ្ឌាលោក Sachin Tendulkar បាននិយាយកាលពីថ្ងៃសុក្រ ទី៨ មេសាថា គាត់ត្រូវបានគេឲ្យចេញពីមន្ទីរពេទ្យមួយសប្តាហ៍បន្ទាប់ពីគាត់បានជាសះស្បើយពីជំងឺកូវីដ-១៩ប៉ុន្តែគាត់នឹងនៅតែនៅដាច់ដោយឡែកនៅផ្ទះរបស់គាត់។ សារព័ត៌មានរ៉យទ័របានផ្សាយថា លោក Tendulkar ដែលមានអាយុ៤៨ឆ្នាំនៅចុងខែនេះត្រូវបានព្យាបាលនៅផ្ទះរបស់គាត់បន្ទាប់ពីបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩បន្ទាប់ពីមានរោគសញ្ញាស្រាល។ Tendulkar បានសរសេរនៅលើបណ្តាញសង្គម Twitter ថា ... Read More »

ខ្សែប្រយុទ្ធ Zlatan Ibrahimovic របស់ក្លិប AC Milan ពិភាក្សាជុំវិញកិច្ចព្រមព្រៀងថ្មី

ខ្សែប្រយុទ្ធរបស់ក្លិប AC Milan គឺកីឡាករ Zlatan Ibrahimovic កំពុងពិភាក្សាដើម្បីបន្តកុងត្រាថ្មីជាមួយក្លិបអ៊ីតាលីមួយនេះ ដែលបច្ចុប្បន្នខ្សែប្រយុទ្ធវ័យជ្រេរូបនេះកំពុងលេងឡើងជើងនៅលីកកំពូលអ៊ីតាលី។ BBC Sport បានផ្សាយថា កីឡាករវ័យ៣៩ឆ្នាំរូបនេះ កិច្ចសន្យាបច្ចុប្បន្នរបស់គាត់គឺរហូតដល់ខែមិថុនា។ គាត់រកគ្រាប់បាល់បាន១៥គ្រាប់ក្នុងរដូវកាលនេះសម្រាប់ក្រុម AC ... Read More »

ប្រធានក្រុម Aston Villa បានអវត្តមានរយៈពេល២សប្តាហ៍ទៀតបន្ទាប់ពីជួបបញ្ហារបួស

ប្រធានក្រុម Aston Villa កីឡាករ Jack Grealish ត្រូវបានគេរំពឹងថា នឹងត្រូវអវត្តមានរយៈពេល២សប្តាហ៍ទៀតបន្ទាប់ពីទទួលរងការខកខានក្នុងការវិលត្រឡប់របស់គាត់ពីបញ្ហារបួស។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីយប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១។ ខ្សែបម្រើរូបនេះបានខកខានការប្រកួតលីគកំពូលអង់គ្លេសចំនួន៧ប្រកួតដែលមានបញ្ហារាងចាលក៏ដូចជាការប្រកួតជម្រុះ ... Read More »

រដ្ឋបាលខេត្តសៀមរាប៖ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩​ ចាប់ផ្ដើមបិទខេត្តជាបណ្ដោះអាសន្នចន្លោះម៉ោង៨យប់ដល់ម៉ោង៥ព្រឹកចាប់ពីថ្ងៃទី១០-២៣ ខែមេសា!

     ខេត្តសៀមរាប​៖ បើតាមសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១​ បានចេញសេចក្ដីសម្រេចដាក់ចេញនូវវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ–១៩ក្នុងភូមិសាស្ត្រខេត្តសៀមរាប ដែលមានថិរវេលាអនុវត្តរយៈពេល ២សប្ដាហ៍គិតចាប់ពីថ្ងៃទី១០–២៣ ខែមេសា ឆ្នាំ២០២១។ ជាក់ស្ដែង​នៅក្នុងសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ថាតាមរយៈសេចក្ដីសម្រេចខាងលើនេះ ... Read More »

អាជ្ញាធរនិងសមត្ថកិច្ចចុះបង្ក្រាបទីតាំងល្បែងស៊ីសងចំនួន ៤កន្លែងដែលគឃ្លើននិងបទបញ្ជា

ភ្នំពេញ៖ ទីតាំងល្បែងស៊ីសងចំនួន៤កន្លែងទៀត ដែលហ៊ានលួចបើកលេងល្មើសការហាមឃាត់នោះ ត្រូវបានអាជ្ញាធរខណ្ឌដូនពេញចុះបិទតែម្តង។ ពិសេសម្ចាស់ទីតាំងក៏ដូចជាអ្នកចូលលេង ហាក់ដូចជាមិនបានគិតអំពីការអនុវត្តវិធានសុខាភិបាល ចំពោះការរីករាលដាលនៃជំងឺកូវីដ-១៩ នោះឡើយ។ សូមជម្រាបជូនថា, ការចុះបង្ក្រាបនេះ បានធ្វើឡើងនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៥:៣០នាទីដល់ម៉ោង១៨:៣០នាទីព្រលប់ ដោយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ​ដូនពេញ ... Read More »

ក្រសួងសុខាភិបាល​រកឃេីញករណីវិជ្ជមានកូវីដ-១៩​ថ្មី​ចំនួន ៤៧៧នាក់​ និងអ្នកជាសះស្បេីយ​៩៦នាក់​

ភ្នំពេញ​៖​​​​ ក្រសួងសុខាភិបាលកម្ពុជា​នៅរសៀលថ្ងៃសៅរ៍ទី១០ ខែមេសា ឆ្នាំ២០២១នេះ​បានប្រកាសថា​ បានបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី​ចំនួន៤៧៧នាក់ថែមទៀត ក្នុងនោះសុទ្ធសឹងជាករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន​ ៩៦នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ សូមជម្រាបថា​ នៅថ្ងៃទី៩ ខែមេសា​​ ឆ្នាំ២០២១​ មានករណីវិជ្ជមានវីរុសកូវីដ-១៩​ថ្មី​ចំនួន៤៧៧នាក់​ ... Read More »

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា វ៉ាក់សាំងបង្ការកូវីដ-១៩ រាប់លានដូស​បន្ថែមទៀត នឹងមកដល់កម្ពុជាជាបន្តបន្ទាប់

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា វ៉ាក់សាំងបង្ការកូវីដ-១៩ រាប់លានដូស​បន្ថែមទៀត នឹងមកដល់កម្ពុជាជាបន្តបន្ទាប់ទៀត ក្នុងនោះ៥០ម៉ឺនដូស នឹងមកដល់នៅថ្ងៃ១៧ ខែមេសា,១,៥លានដូស មកដល់នៅខែឧសភា, ៣លានដូស មកដល់នៅខែមិថុនា, ២លានដូស ... Read More »

ទីបំផុត​! ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ឃុំខ្លួនឃាតករសម្លាប់​ក្មួយប្រុសខ្លួនឯង នៅ​ខណ្ឌ​ច្បារអំពៅ

ភ្នំពេញ៖ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ នៅ​ល្ងាច​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០២១​ បានសម្រេច​ឃុំ​ខ្លួន​ឃាតករ​ដៃឆៅម្នាក់ ដែល​សម្លាប់​ក្មួយ​ប្រុស​ខ្លួន​ឯង​ អាយុ​១០​ឆ្នាំ ដាក់ពន្ធនាគារព្រៃសបណ្ដោះអាសន្ន​។​ បេីតាមរបាយកា​រណ៍​របស់មន្រ្តីនគរបាលខណ្ឌច្បារអំពៅ​ បានឲ្យដឹងថា​ ជនសង្ស័យ​ឈ្មោះ អុន ភា​ម៉ុ​ន អាយុ​៣០​ឆ្នាំ ... Read More »

យកសាំងចាក់លើប្រពន្ធបម្រុងដុតសម្លាប់មិនបានសម្រេចត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តកណ្ដាល៖ ជនសង្ស័យ​ម្នាក់​ពេលទាស់ពាក្យសម្ដីជាមួយប្រពន្ធរបស់ខ្លួន បែកគំនិតយកសាំងកន្លះលីត្រចាក់លើប្រពន្ធបម្រុងដុតសម្លាប់ តែសំណាងល្អ មិនបានសម្រេច ត្រូវប្រជាពលរដ្ឋជិតខាងជួយទាន់ ហើយចាប់ខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់។ ករណីប៉ុនប៉ងធ្វើឃាតកម្មខាងលើនេះ បានកើតឡើងកាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង៨និង ៤០នាទី នៅចំណុចផ្ទះរបស់ឈ្មោះ វ៉ន ... Read More »

រាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ណាស់ដល់ជនរួមជាតិ ដើម្បីទប់ស្កាត់ជំងឺដ៏កាចសាហាវកូវីដ-១៩

ភ្នំពេញ៖ មន្ត្រីសាលាខណ្ឌសែនសុខ បានថ្លែងថា, មូលហេតុដែលឈានទៅដល់ការបិតភូមិទ្រុងមាន់ សង្កត់អូរបែកក្អម បណ្តាលមកពីចំនួនសរុបនៃអ្នកឆ្លងជំងឺកូវីដ-១៩ ដែលឆ្លងរយៈពេលប៉ុន្មានថ្ងៃមកនេះនៅរោងចក្រ «ឌីនហាន» ឡើងដល់ចំនួន៦៣៨នាក់ហើយ និងនៅមានអ្នកពាក់ព័ន្ធបន្តទៀត។ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ លោក ឃួង ស្រេង ... Read More »

ពលរដ្ឋ​ខ្មែរ​ចំនួន​៦​នាក់ លួច​ឆ្លងដែនចូលទៅកាប់ឈើ​ខុសច្បាប់​ ត្រូវ​សមត្ថកិច្ច​ថៃ​ ចាប់បញ្ជូនត្រឡប់មក​កម្ពុជា​វិញ​

ខេត្ដ​ឧ​ត្ត​រ​មានជ័យ​​៖ កម្លាំង​សមត្ថកិច្ច​ថៃ​ នៅវេលា​ម៉ោង ៣​និង​៤០​នាទីរសៀល​ ថ្ងៃទី​៩​ ខែមេសា​ ឆ្នាំ​២០២១ បាន​បញ្ជូនខ្លួន​​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​០៦​នាក់ តាម​ច្រក​អន្តរ​ជាំឲ្យត្រលប់មកប្រទេសកម្ពុជាវិញ​ បន្ទាប់ពី​ពួកគាត់បាន​ឆ្លងដែន​ខុសច្បាប់​ លួច​ចូលទៅ​កាប់​ឈើ​។​ ​បើ​តាមប្រភពពីមន្រ្តីនគរបាលព្រំដែន ​បាន​ឲ្យ​ដឹងថា ពលរដ្ឋ​ខ្មែរ​ចំនួន​៦​នាក់ លួច​ឆ្លងដែនចូលទៅកាប់ឈើ​ខុសច្បាប់​ខាងលើនេះ ... Read More »

នៅថ្ងៃ១០ ខែមេសានេះ ! សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៤៨៣នាក់

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មកដល់ពេលនេះ គ្មានការថមថយទេ ប៉ុន្តែបែរជាកាន់តែធ្ងន់លើសមុន បើទោះបីជាយើងមានវិធានការឆ្លើយតបយ៉ាងតឹងរឹងក្តី ក៏ប៉ុន្តែដោយសារជំងឺនេះ មកដល់លឿនពេក ដែលហៅថា ជំងឺបំប្លែងភេទ ហើយនឹងការអភិបាលកិច្ច នៅតំបន់មួយចំនួនមិនត្រឹមត្រូវនោះ ... Read More »

សម្តេចតេជោ ហ៊ុន សែន ព្រមានដល់បុគ្គល(K01) ដែលបង្កើតព័ត៌មានបំពុលសង្គម ញុះញង់ ឲ្យមានភាពវឹកវរក្នុងសង្គម(មានវីដេអូ)

    ភ្នំពេញ៖ មានឃ្លីបវីដេអូជាច្រើន ដែលបានធ្វើឡើងដោយលោក( k01 ) បង្ហាញឲ្យឃើញពី ព័ត៌មានប្រឌិត ញុះញង់ បង្កើតឱ្យមានភាពវឹកវរក្នុងសង្គម។ រហូតដល់សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងមានប្រសាសន៍ផ្ញើសារពិសេសជូនជនរួមជាតិ ពី ... Read More »

រូបភាពការបិទខ្ទប់នូវផ្នែកខ្លះនៃខណ្ឌមានជ័យ គឺជាវិធានការរដ្ឋបាលមួយក្នុងកំរិតតឹងរឹង ជួយប្រជាពលរដ្ឋ !

ភ្នំពេញ៖ កំណាត់ផ្លូវនានានៅសង្កាត់ស្ទឹងមានជ័យ១ និងស្ទឹងមានជ័យ២ នៅតែបន្តរាំងខ្ទប់ មកទល់នឹងព្រឹកនេះ ដែលជាវិធានការរដ្ឋបាលដើម្បីកាត់បន្ថយការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ ការបិទខ្ទប់ គឺជាវិធានការរដ្ឋបាលមួយក្នុងកំរិតតឹងរឹង ដោយតំបន់ដែលត្រូវបានបិទខ្ទប់ ត្រូវហាមឃាត់ការធ្វើដំណើរចេញចូល២៤ម៉ោង/២៤ម៉ោង បើគ្មានភាពចាំបាច់។ ចំពោះបុគ្គលគ្រប់រូបក៏ត្រូវហាមឃាត់មិនឱ្យចេញពីផ្ទះរបស់ខ្លួន ២៤ម៉ោង/២៤ម៉ោង បើគ្មានភាពចាំបាច់។ យោងតាមមាត្រា៩ ... Read More »

ពិតជាអស្ចារ្យមែន៖​ ជប៉ុន អាចការវះកាត់ប្តូរជាលិកាសួត ពីអ្នកមានជីវិតទៅឲ្យ អ្នកជំងឺកូវីដ-១៩ ដែលបានខូចខាតសួតធ្ងន់ធ្ងរ

អន្តរជាតិ​៖​ បើតាមទីភ្នាក់ងារព័ត៌មាន AP នៅល្ងាចថ្ងៃសុក្រ ទី០៩ ខែមេសា ឆ្នាំ២០២១​ បានចុះផ្សាយថា ក្រុមវេជ្ជបណ្ឌិតនៅប្រទេសជប៉ុន បានប្រកាសកាលពីថ្ងៃទី៨​ ខែមេសា​ថា ពួកគេទើបទទួលជោគជ័យជាលេីកដំបូង ក្នុងវះកាត់ផ្លាស់ប្តូរជាលិកាសួត ដំបូងបំផុតលើពិភពលោក ដោយជាលិកានោះគឺជាការបរិច្ចាគពីអ្នកនៅមានជីវិត ... Read More »

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា! ដាក់ចេញវិធានការជួយដល់គ្រួសារដែលស្លាប់, ឆ្លង និងប៉ះពាល់ដោយកូវីដ១៩, គ្រួសារស្លាប់រដ្ឋជួយបង់ទឹកភ្លើង៥ខែ, ឆ្លងជួយបង់៣ខែ និងធ្វើចត្តាឡីស័ក ឬរាំងខ្ទប់ជួយបង់២ខែ រួមទាំងឧបត្ថម្ភមួយចំនួន

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មិនដែលមានទម្លាប់ទុកប្រជាពលរដ្ឋចោល ដោយមិនខ្វល់ខ្វាយនោះឡើយ។ ក្នុងពេលវេលាកាន់តែលំបាកនិងគ្រោះថ្នាក់ សម្តេចតេជោ កាន់តែចូលកៀក ដើម្បីការពារអាយុជីវិតនិងភាពសុខសាន្តរបស់ជនរួមជាតិយើង។ ជាក់ស្តែង សម្តេចតេជោបានប្រើអស់កម្លាំងកាយចិត្ត ប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ–១៩ ... Read More »

សុខ មុំ មីខគោ បាក់ទូក ស្ថិតនៅ​ផ្ទះលេខ ២៧៧ ផ្លូវលេខ ១៦១, សង្កាត់អូរឫស្សី ខណ្ឌ៧មករា មានអ្នក​ជំងឺកូវីដ១៩ បានទៅទីតាំងខាងលើ និងបានប៉ះពាល់ផ្ទាល់ ជាមួយបុគ្គលិក ១នាក់

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ បានចេញ សេចក្តីជូនដំណឹង (សូមពាក់ម៉ាស់ រក្សាគម្លាត នៅពេលចេញក្រៅ) ខណ: សុខ មុំ មីខគោ បាក់ទូក ... Read More »

ដំរីព្រៃ ដេញ​ជាន់​មនុស្សបណ្ដាលឲ្យបុរសម្នាក់​ រងរបួសបាក់.កជេីង

ខេត្ត​មណ្ឌលគិរី៖ បុរស​ម្នាក់​បានរងរបួសបាក់.កជេីង​ បន្ទាប់​ពីដេីរក្នុងព្រៃក៏ជួបនិងសត្វដំរីព្រៃកំពុង​ធ្វើ​សកម្មភាព ជាន់​ទន្ទ្រាន​ផលដំណាំ ពេលនោះ​ដំរី ឃេីញ​មនុស្ស​ទៅដល់​បាន​ដេញជាន់ទាំងកំរោល​ ប៉ុន្តែ​មិនមានមនុស្សស្លាប់នោះទេ។​ បើតាមមន្រ្តី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាលរ​មនា បាន​ឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងនៅវេលា​ម៉ោង ១២​និង​៤៥ នាទី ថ្ងៃត្រង់ ថ្ងៃទី​០៩ ... Read More »

លោក គឹម សន្តិភាព : ការបិទខ្ទប់ គឺជាវិធានការរដ្ឋបាលមួយក្នុងកំរិតតឹងរឹង!

ភ្នំពេញ៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ដោយថ្លែងសូមជម្រាបជូនថា៖ “ការបិទខ្ទប់ គឺជាវិធានការរដ្ឋបាលមួយក្នុងកំរិតតឹងរឹង” ! លោកបន្តថា, តំបន់ដែលត្រូវបានបិទខ្ទប់ ... Read More »

លោក ឃួង ស្រេង ៖ ចំនួនសរុបនៃអ្នកឆ្លងជំងឺកូវីដ១៩ ដែលឆ្លងរយៈពេលប៉ុន្មានថ្ងៃមកនេះនៅរោងចក្រ «ឌីនហាន» ឡើងដល់ចំនួន៦៣៨នាក់

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ ថ្លែងបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាន ឲ្យដឹងនៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះថា ចំនួនសរុបនៃអ្នកឆ្លងជំងឺកូវីដ១៩ ដែលឆ្លងរយៈពេលប៉ុន្មានថ្ងៃមកនេះនៅរោងចក្រ «ឌីនហាន» ឡើងពីចំនួន៦៣១ ដល់ ៦៣៨នាក់។ សូមបញ្ជាក់ថា ... Read More »

នារីម្នាក់បើករថយន្តស៊េរីទំនើបបត់ឆ្វេងមិនប្រយ័ត្នបណ្តាលឱ្យម៉ូតូសណ្ដោងរ៉ឺម៉កដឹកត្រីដែលបើកពីក្រោយបុកពេញទំហឹង

ភ្នំពេញ៖ រថយន្តស៊េរីទំនើបមួយគ្រឿងបត់ត្រឡប់ក្រោយខ្វះការប្រុងប្រយ័ត្ន បណ្ដាលឱ្យម៉ូតូសណ្ដោងរុឺម៉កដឹកត្រីដែលបើកស្របទិសពីក្រោយជ្រុលល្បឿនទៅបុកចំពីខាងមុខចំហៀងខាងឆ្វេងពេញទំហឹងធ្វើឱ្យរងការខូចខាតយ៉ាងខ្លាំង តែមិនបង្កឲ្យនរណាម្នាក់រងរបួសនោះទេ។    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៤០នាទីព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ត្រង់ចំណុចមុខភោជនីយដ្ឋានចតុមុខ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។    តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តស៊េរីទំនើបម៉ាកមែរសឺដេស ... Read More »

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ផ្ញើសារលិខិតជូនពរចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតជូនពរចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ... Read More »

អភិបាលខេត្តសៀមរាបចុះពិនិត្យការអនុវត្តការបិទច្រកចេញចូលខេត្ត និងការធ្វើចត្តាឡីស័កនៅតាមមណ្ឌល

ខេត្តសៀមរាប៖ នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ម្សិលមិញ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តបានចុះពិនិត្យការធ្វើចត្តាឡីស័កនៅតាមមណ្ឌល និងពិនិត្យសកម្មភាពក្រុមការងារចម្រុះបិទការចេញចូលចេញនៅតាមព្រំប្រទល់រវាងខេត្តសៀមរាបជាមួយនឹងខេត្តជុំវិញ។ ជាមួយនឹងការចុះពិនិត្យនេះ លោក បានយល់ពីការហត់នឿយរបស់មន្ត្រីពាក់ព័ន្ធដែលចេញប្រតិបត្តិការតាំងពីព្រឹកទល់យប់ រៀងរាល់ថ្ងៃ ដើម្បីព្យាបាល មើលថែរក្សា ... Read More »