ព័ត៌មានទាន់ហេតុការណ៍៖
'

រថយន្ត​បើក​បុក​បុរស​ម្នាក់​កំពុង​ជិះ​ម៉ូតូ​បណ្តាល​ឲ្យ​ស្លាប់​មួយ​រំពេច​នៅ​លើ​ផ្លូវជាតិ​លេខ​៣

ចែករំលែក៖​ខេត្តកណ្តាលៈ​ រថយន្ត​ទួ​រី​ស​មួយ​គ្រឿង​បើក​បោះពួយ​យ៉ាង​លឿន​ជ្រុល​ទៅ​បុក​បុរស​ម្នាក់​កំពុង​ជិះ​ម៉ូតូ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣​ បណ្តាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​ភ្លាមៗ​មួយ​រំពេច​ កាលពី​វេលា​ម៉ោង​១៨​ និង​១០​នាទី​ ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៣-៣៤​ ស្ថិត​ក្នុងភូមិ​ល្វា​ ឃុំ​ត្បែង​ ស្រុក​កណ្តាលស្ទឹង​ ។​ ​មន្ត្រី​នគរបាល​ចរាចរណ៍​ស្រុក​កណ្តាលស្ទឹង​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​មិន​ស្គាល់​អត្តសញ្ញាណ​ ... Read More »

ប្រជាពលរដ្ឋ​ ៖​ ក្រុមហ៊ុន​ ហុង​ ពី​វ​ (​ពិភព​ថ្មី​)​ កុំ​អភិវឌ្ឍ​មួយ​កន្លែង​ទៅ​ បំផ្លាញ​មួយ​កន្លែង​

​ភ្នំពេញ​ ៖​ “​បញ្ឈប់​ជីករណ្ដៅ​ដី​ជា​ បន្ទាន់​…​ ក្រុមហ៊ុន​គួរតែ​គោរព​កិច្ច​ សន្យា​…​កុំ​អភិវឌ្ឍ​មួយ​កន្លែង​ទៅ​បំផ្លាញ​ មួយ​កន្លែង​”​ ។​ នេះ​ជា​ការ​លើក​ឡើង​ របស់​ប្រជាពលរដ្ឋ​ក្នុងភូមិ​-​សង្កាត់​ សាក់​ សំពៅ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ បាន​ ... Read More »

យី​ឌុ​ប​ផ្លូវ​ប្រាំ​ធុន​យ​ក្យ​ដឹកឈើ​ប្រណិត​ពេញ​ប្រៀប​លោត​ឆត្រ​ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​

​ខេត្តរតនគិរី​៖​ រថយន្ត​ម៉ាក​យី​ឌុ​ប​ខ្នាត​ធំ​មួយ​គ្រឿង​ផ្ទុក​ឈើប្រណិត​ប្រភេទ​ឈើ​ចម្រុះ​ពេញព្រៀប​ក្រប​ក្រណាត់​តង់​ជិតឈឹង​បម្រុង​ដឹក​ជញ្ជូន​ឆ្ពោះទៅ​កាន់​ប្រទេស​វៀតណាម​តាម​មាត់ទ្វារ​អន្តជាតិ​អូ​រយ៉ា​ដាវ​ យីអ៊ុន​ដាក់​ត្រូវ​បាន​កម្លាំង​ចម្រុះ​រួម​មាន​ គយ​ច​ល​ត័​ដែល​ដឹកនាំ​ដោយ​លោក​ ព្រាប​ កា​រ៉ាត់​ នគ​បាល​អន្តោប្រវេសន៍​ កម្លាំង​ស្នាក់​ការ​គយ​ប្រចាំ​ច្រក​ទ្វារ​ សហការ​នឹង​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ធ្វើការ​ស្ទាក់​ចាប់​បង្ក្រាប​បាន​ចំណែក​ម្ចាស់​រថយន្ត​ជា​ឈ្មួញ​មិន​ស្គាល់​អត្តសញ្ញាណ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​ ។​ ​ប្រតិបតិការ​បង្ក្រាប​ខាងលើ​ បាន​ប្រព្រឹត​ទៅ​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​២៥​ ខែវិច្ឆិការ​ឆ្នាំ​២០១៥​នៅ​ត្រង់​ចំណុច​ក្បែរ​ច្រក​ទ្វារ​អន្តជាតិ​អូ​រយ៉ា​ដាវ​ តែ​ម្តង​ស្តិ​ត​នៅ​ក្នុងភូមិ​ប៉ក់​ធំ​ ឃុំ​ប៉ក់​ញៃ​ ... Read More »

ឆេះ​រោង​កាហ្វេ​ ស្ត្រី​វៀតណាម​ជួល​ បណ្តាល​ឲ្យ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​នៅ​ក្រុង​កំពង់ចាម​

​ខេត្តកំពង់ចាម​ ៖​ រោង​កាហ្វេ​មួយ​កន្លែង​យីហោ​ សុខ​ ស្រី​មុំ​ (​ឈ្មោះ​ខ្មែរ​)​ដែល​មាន​ម្ចាស់​ជា​ស្ត្រី​ វៀត​ ណា​ម​ ជួល​លក់ដូរ​ ត្រូវ​បាន​ភ្លើង​ឆេះ​អស់ទាំង​ស្រុង​ ហេតុការណ៍​បង្ក​ឱ្យ​ភ្ញាក់ផ្អើល​ នេះ​ កើតឡើង​កាលពី​វេលា​ម៉ោង​០៧,២០​នាទី​ព្រឹក​ ថ្ងៃ​ទី​២៦​ ខែវិច្ឆិកា​ ... Read More »

ម៉ូតូ​2​គ្រឿង​បុក​គ្នា​ពេញទំហឹង​របួសធ្ងន់​ស្រាល​មនុស្ស​4​នាក់​

​ភ្នំពេញ​៖​ បុរស​ម្នាក់​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន​និង​មិន​គោរព​ច្បាប់​ចរាចរណ៍​ ដល់​ចំណុច​ផ្លូវបំបែក​ជា​បួន​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ដែល​ កំពុង​ឆ្លងផ្លូវ​ចំ​ពេញទំហឹង​បណ្ដាល​អោយ​ដួល​បោក​ទៅ​និង​ថ្នល់​រង​របួសធ្ងន់​ពីរ​នាក់​និង​ស្រាល​ពីរ​នាក់​នៅ​កន្លែង​កើតហេតុ​ ត្រូវ​បាន​រថយន្ដ​សង្គ្រោះ​បន្ទាន់​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាមៗ​នៅ​មុន្ទីរពេទ្យ​ផង​ដែរ​។​ ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៥០​នាទី​រំលង​អា​ធ្រា​ត​ ឈាន​ចូល​ថ្ងៃ​ទី​២៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ផ្លូវបំបែក​ជា​បួន​ស្ថិត​នៅ​តាម​ផ្លូវ​ លេខ​១១០​ កែង​និង​ផ្លូវ​លេខ​៦៧​ ស្ថិត​ក្នុង​សង្កាត់​ វត្ត​ភ្នំ​ ខណ្ឌដូនពេញ​ ... Read More »

ព្រះ​ចៅអធិការ​វត្ត​ប៉ាឆា​រៀបចំ​ពិធី​ដាល់អំបុក​ អកអំបុក​ សំពះ​ព្រះ​ខែ​ និង​បង្វិល​ទៀន​បួងសួង​សុំ​ទឹកភ្លៀង​

​ខេត្តក្រចេះ​៖​ទោះបីជា​ខេត្តក្រចេះ​ មិន​បាន​រៀបចំ​នូវ​ពិធី​ប្រណាំងទូក​ ង​ ដូច​តាម​បណ្តាល​មួយ​ចំនួន​ យ៉ាងណា​ក៏​ដោយ​ តែ​សំរាប់​វត្ត​ ប៉ាឆា​ ក្រុង​ក្រចេះ​ លោកគ្រូ​ព្រះ​ចៅអធិការ​ ក៏​ដូច​ជា​គណៈ​ក​ម្មា​ការ​វត្ត​ បាន​រៀបចំ​នៅ​ពិធី​ ដាល់អំបុក​ អកអំបុក​ សំពះ​ព្រះ​ខែ​ និង​បង្វិល​ទៀន​ដើម្បី​បួស​សួង​ផ្សង​សុំ​ទឹកភ្លៀង​ ... Read More »

ម្ចាស់​សំនៀង​”​ជីវិត​ក្មេង​វត្ត​”​មាន​ជំងឺ​ទឹកនោមផ្អែម​កម្រិត​ធ្ងន់​កំពុង​សង្គ្រោះ​បន្ទាន់​

​ភ្នំពេញ​៖​ អ្នកចម្រៀង​ជើង​ចាស់​សំនៀង​ពិ​រោះ​រណ្តំ​លោក​យិ​ន​ សា​រិ​ន​ បាន​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេល​កាល់​ម៉ែ​ត​ជា​បន្ទាន់​ បន្ទាប់​ពី​ជំងឺ​ធ្វើទុក្ខ​ជា​ទម្ងន់​មិន​អាច​សម្រាក់​នៅ​គេហដ្ឋាន​បាន​។​ លោក​បាន​បញ្ជូន​ចូល​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ចាប់តាំងពី​ថ្ងៃ​ទី​២១​ ខែវិច្ឆិកា​ ឆ្នាំ​ឆ្នាំ​២០១៥​មក​ម្ល៉េះ​ រហូត​មក​ទល់​ពេល​នេះ​ អាកា​រៈ​ជំងឺ​របស់​លោក​នៅ​មិន​ទាន់​ប្រសើរ​ខ្លាំង​ប៉ុន្មាន​ឡើយ​ទេ​ ។​ ​លោក​ពង្ស​ សុភាព​ ជា​កូនច្បង​របស់​លោក​យិ​ន​ សា​រិ​ន​ ... Read More »

ហុងដា​គូប​ព្រលះ​ជាមួយ​រថយន្ត​តា​កូ​ម៉ា​ ស្លាប់​ និង​របួសធ្ងន់​មនុស្ស​២​នាក់​នៅ​ស្វាយ​ទាប​

​ខេត្តស្វាយរៀង​៖​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​គួរ​អោយ​រន្ធត់​លើ​កំណាត់​ផ្លូវជាតិ​លេខ​១​បណ្ដាល​អោយ​បុរស​ម្នាក់​ស្លាប់​ភ្លាមៗ​នឹង​កន្លែង​ រីឯ​ម្នាក់​ទៀត​រង​របួសធ្ងន់​ ខណៈ​ជិះ​ម៉ូតូ​មិន​ប្រកាន់​ស្ដាំ​ត្រូវ​រថយន្ត​បើកប​ញ្រា​ស់ទិស​គ្នា​បុក​យ៉ាង​ពេញទំហឹង​ ។​ ​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់​ ថ្ងៃ​ទី​២៥​ ខែ​វិ​ច្ជិ​កា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ភូមិ​លៀប​ ឃុំ​កណ្តៀង​រាយ​ ស្រុក​ស្វាយ​ទាប​ ខេត្តស្វាយរៀង​ ។​ ​យោង​តាម​សមត្ថកិច្ច​នគ​បាល​ស្រុក​ស្វាយ​ទាប​បានអោយ​ដឹង​ថា​ ... Read More »

លោក​ ឯម​ សំ​អាន​ ជួប​ពិ​ភា​គ្សា​ការងា​ជាមួយ​ លោក​ដាំង​ វូ​ សឺ​ន​ ប្រធាន​គណៈ​អក្សរ​សម្ងាត់​រដ្ឋាភិបាល​ នៃ​ក្រសួងការពារជាតិ​ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​

​ភ្នំពេញ​: កាលពី​រសៀល​ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​លោកនាយ​ឧត្តមសេនីយ៍​ ឯម​ សំ​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួងមហាផ្ទៃ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ដាំង​ វូ​ សឺ​ន​ ប្រធាន​គណៈ​អក្សរ​សម្ងាត់​រដ្ឋាភិបាល​ នៃ​ក្រសួងការពារជាតិ​ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ ... Read More »

ក្រុម​ជនសង្ស័យ​មាន​គ្នា​៤​នាក់​ប្រដាប់​ដោយ​អា​វុ​ធខ្លី​ពីរ​ដើម​ធ្វើ​សកម្មភាព​បាញ់​រះ​ទៅ​លើ​យុវជន​មួយ​ក្រុម​ប្លន់​យក​ម៉ូតូ​ពីរ​គ្រឿង​បណ្ដាល​រង​របួសធ្ងន់​បី​នាក់​

​ភ្នំពេញ​ ៖​ យុវជន​បី​នាក់​ក្នុង​ចំនោម​មិត្ត​ភ័​ក្ត​ជិត​២០​នាក់​បាន​រង​របួសធ្ងន់​ខ​ណះ​ដែល​ត្រូវ​ក្រុម​ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​បួន​នាក់​ប្រដាប់​ដោយ​អាវុធ​ខ្លី​ពីរ​ដើម​ធ្វើ​សកម្មភាព​បាញ់​រះ​ទៅ​លើ​ក្រុម​ជន​រង​គ្រោះ​ប្លន់​យក​ម៉ូតូ​ពីរ​គ្រឿង​ហើយ​ក្រុម​ជនសង្ស័យ​យក​ម៉ូតូ​ជិះ​រត់គេច​ខ្លួន​បាត់​ស្រមោល​ ដែល​ហេតុការណ៍​បាញ់​ប្លន់​ដ៏​គួរ​អោយ​ភ្ញាក់ផ្អើល​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​នឹង​១៥​នាទី​រំលង​អា​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​២៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ក្បែរ​នឹង​បុរី​ភ្នំ​មាស​ តាម​បណ្តោយ​ផ្លូវ​លេខ​៣៧១​ ស្ថិត​ក្នុងភូមិ​ត្នោត​ជ្រុំ​៣​ សង្កាត់​បឹង​ទំពុន​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​។​ ​ប្រភព​ព​ត៌​មាន​ពី​ជន​រង​គ្រោះ​ម្នាក់​ឈ្មោះ​ ផា​ន​ ... Read More »

រថយន្ត​ម៉ែ​ក​សឺ​ដេ​ស​បុក​ជាមួយ​រថយន្ត​សូ​ណា​តា​ត្រង់​ចំណុច​ផ្លូវកែង​ បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​

​ភ្នំពេញ​៖​ បុរស​ម្នាក់​បើករថយន្ត​ក្នុង​ល្បឿន​យ៉ាង​លឿន​ដល់​ចំណុច​ផ្លូវកែង​មិន​បន្ថយល្បឿន​បាន​ជ្រុល​ចង្កូត​ទៅ​បុក​ជាមួយ​រថយន្ត​សូ​ណា​តា​ដែល​បើក​បញ្ច្រាស់ទិស​គ្នា​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ទាំង​សងខាង​ ។​ ​ហេតុការណ៍​នេះ​បង្ក​ឡើង​កាលពី​វេលា​ម៉ោង​២​និង​២០​នាទី​យប់​ ឈាន​ចូល​ថ្ងៃ​ទី​២៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​មុខ​មន្ទី​ពេទ្យ​មេគង្គ​ភ្នំពេញ​ តាម​បណ្ដោយ​ផ្លូវ​៣១០​ កែង​ផ្លូ​លេខ​៦៣​ ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​១​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ ។​ ​តាម​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​នេះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ... Read More »

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ អញ្ជើញ​ផ្តល់​កិត្តិយស​ដល់​បុត្រា​ ក្នុង​ពិធី​ទទួល​ពានរង្វាន់​សន្តិភាព​អន្តរជាតិ​GUSI(The​ Gusi​ Peace​ Prize​ International)​នាទី​ក្រុង​ម៉ានីល​ ប្រទេស​ហ្វី​លី​ពី​ន​

​ប្រទេស​ហ្វី​លី​ពី​នៈ​ នា​រាត្រី​ថ្ងែ​ទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​អញ្ជើញ​ជា​សក្ខីភាព​ ដ៏​ខ្ពង់ខ្ពស់​ ផ្តល់​កិត្តិយស​ដ៏​ធំធេង​ដល់​បុត្រា​ ក្នុង​ប្រារព្ធ​ពិធី​ទទួល​ពានរង្វាន់​សន្តិភាព​អន្តរជាតិ​GUSI(The​ Gusi​ Peace​ ... Read More »

ក្រុង​តា​ខ្មៅ​រៀបចំ​ពិធី​អកអំបុក​ បណ្តែតប្រទីប​ សំពះ​ព្រះ​ខែ​ក្រោម​ការ​ផ្តួចផ្តើម​របស់​លោកស្រី​ឧកញ៉ា​ សៀង​ ចាន់​ហេង​

​ខេត្តកណ្តាល​ ៖​ ចាប់ពី​ម៉ោង​២​រសៀល​ថ្ងៃ​ទី​២៥​ខែវិច្ឆិកា​ឆ្នាំ​២០១៥​ នៅ​សួនច្បារ​ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​ លោកស្រី​ឧកញ៉ា​សៀង​ ចាន់​ហេង​ អគ្គ​នាយិកា​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍​ និង​អាជ្ញាធរ​ដែនដី​បាន​រៀបចំ​ពិធី​កម្មវិធី​អកអំបុក​ បណ្តែត​ព្រះ​ទីប​ សំពះ​ព្រះ​ខែ​ និង​ សម្រក់​ទៀន​សុំ​ទឹកភ្លៀង​ តាម​ប្រពៃណី​ខ្មែរ​ដែល​តែង​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ​ក្នុង​ពេល​មាន​ ព្រះរាជ​ពិធីបុណ្យ​អុំ​ទុក​ម្តងៗ​ ... Read More »

សង្ស័យ​ខឹង​ប្រពន្ធ​រត់​ចោល​ ផឹកស្រា​ស្រវឹង​ជោកជាំ​ដុត​ផ្ទះ​ឆេះ​ម៉ត់​

​ខេត្តពោធិ៍សាត់ៈ​ ផ្ទះ​នគរបាល​១​ខ្នង​ដែល​គេ​ដឹង​ថា​ ជួល​ឱ្យ​គេ​ស្នាក់​នៅ​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ទាំងស្រុង​ ដោយ​គេ​សង្ស័យ​អ្នក​ជួល​ស្នាក់​នៅ​ខឹង​ប្រពន្ធ​រត់​ចោល​ក៏​ដុត​ឆេះ​ម៉ត់​រួច​រត់គេច​ខ្លួន​បាត់​ស្រមោល​ ។​ ​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ ០០​និង​៥០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ស្ថិត​ក្នុងភូមិ​ព្រៃ​ខ្លុង​ ឃុំរ​កាត​ ស្រុក​ភ្នំក្រវាញ​ ខេត្តពោធិ៍សាត់​ ។​ ​ប្រភព​ព​ត៌​មាន​ពី​សមត្ថកិច្ច​ស្រុក​ភ្នំក្រវាញ​ ... Read More »

បាត់​ពី​ផ្ទះ​៣​ថ្ងៃ​ រត់​ទៅ​ចងក​សម្លាប់​ខ្លួន​ ដោយសារ​តួច​ចិត្ត​អត់​លុយ​ព្យា​ល​បាល​ជំងឺ​

​ខេត្តកំពង់ឆ្នាំង​ ៖​ សាកសព​ស្ត្រី​ម្នាក់​ ដែល​មាន​សភាព​ហើម​ស្អុយ​ ទៅ​ ហើយ​នោះ​ ត្រូវ​បាន​ក្រុម​គ្រួសារ​ ប្រទះ​ឃើញ​ចងក​និង​មែកឈើ​ក្បែ​គុម្ព​ឬ​ស្សី​ ក្រោយ​ពី​បាត់​ខ្លួន​អស់​រយៈពេល​៣​ថ្ងៃ​ ។​ សាកសព​នេះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ ប្រទះ​ឃើញ​កាលពី​វេលា​ម៉ោង​១​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៥​ ... Read More »

​រថយន្ត​ក្រុមហ៊ុន​ហង្ស​អា​ញ់​លំ​ផាត​អ្នកបើកបរ​ជនជាតិ​វៀតណាម​បើកបង្ក​គ្រោះថ្នាក់​ស្លាប់​៣​នាក់​ឪពុក​ ម្តាយ​ និង​កូន​យ៉ាង​អាណោចអាធ័ម​

​ខេត្តរតនគិរី​៖​ រថយន្ត​ក្រុមហ៊ុនចំការកៅស៊ូ​ហង្ស​អា​ញ់​លំ​ផាត​ បើកបរ​ដោយ​ជនជាតិ​វៀតណាម​ ដែល​ស្រវឹងស្រា​ជោកជាំ​ បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ​ ទៅ​បុក​ម៉ូតូ​ដែល​កំពុង​បើកបរ​នៅ​លើ​ផ្លូវ​អាទិភាព​របស់​ខ្លួន​បណ្តាល​ឲ្យ​ស្លាប់​៣​នាក់​ឪពុក​ ម្តាយ​ និង​កូនប្រុស​យ៉ាង​អាណោចអាធ័ម​នៅ​នឹង​កន្លែង​កើតហេតុ​ ។​ ​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦​ ភូមិ​ព្រួក​ ... Read More »

រត់​ម៉ូតូឌុប​ដឹក​ប៉ះ​ចំ​ចោរ​ខ្ទើយ​លូក​ ហោប៉ៅ​ខោ​លួច​យក​កាបូប​លុយ​ បាត់​អស់​១០​ម៉ឺន​រៀល​

​ភ្នំពេញ​ ៖​ អ្នក​រត់​ម៉ូតូឌុប​ម្នាក់​ខិតខំ​ រត់​ឌុ​ប​ទាំង​យប់​ក្នុង​បំណង​រក​លុយកាក់​ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ផ្ទុយ​ទៅ​វិញ​បែរជា​ត្រូវ​ខាតបង់​ប្រាក់​អស់​ព្រោះតែ​ រត់​ឌុ​ប​ប៉ះ​ចំ​ចោរ​ខ្ទើយ​បាន​លួច​កាបូប​ លុយ​អស់​១០​ម៉ឺន​រៀល​ដែល​គាត់​ទុក​បង់​ ថ្លៃ​ផ្ទះ​យក​ទៅ​បាត់​បង្ក​ឱ្យ​មានការ​ភ្ញាក់​ ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ យប់​ថ្ងៃ​ទី​២៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ត្រង់​ ចំណុច​មុខ​សាកលវិទ្យាល័យ​ជាតិ​គ្រប់​ គ្រង​ ... Read More »

ឃាតក​សម្លាប់​ស្ដ្រី​វ័យ​ចំណាស់​ជាន់​ ជ្រមុជ​ភក់​និង​ចោរលួច​គោ​នាំ​គ្នា​ ហែក​គុក​រត់​បន្ទាប់​ពី​ចាប់ខ្លួន​យក​ ទៅ​ឃុំ​នៅ​ស្នងការដ្ឋាន​ខេត្ដកំពង់ស្ពឺ​

​ខេត្ដកំពង់ស្ពឺ​ ៖​ ជនសង្ស័យ​ជា​ឃាត​ ករ​វាយ​សម្លាប់​ស្ដ្រី​វ័យ​ចំណាស់​រួច​ជាន់​ ជ្រមុជ​ក្នុង​ភក់​និង​ចោរលួច​គោ​ម្នាក់​ ទៀត​ដែល​សមត្ថកិច្ច​នគរបាល​ស្រុក​ សំរោង​ទង​និង​ស្រុក​ឧដុង្គ​ចាប់ខ្លួន​បញ្ជូន​ ទៅ​ឃុំ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ កំពង់ស្ពឺ​ ត្រូវ​បាន​គេ​បង្ហើប​ឱ្យ​ដឹង​ថា​ ជន​ សង្ស័យ​ទាំង​២​នាក់​នេះ​បាន​លួច​ហែក​គុក​ រត់គេច​ខ្លួន​ដោយ​សុវត្ថិភាព​កាលពី​យប់​ ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា​ ... Read More »

ស្ដ្រី​ជនជាតិ​អា​ល្លឺ​ម៉​ង់​ម្នាក់​ក្អួត​រហូត​ស្លាប់​សង្ស័យ​ពុល​អាហារ​ហូប​ត្រី​ឆៅ​

​ខេត្ដ​ព្រះ​សីហ​នុ​ ៖​ ស្ដ្រី​ជនជាតិ​អា​ល្លឺ​ ម៉​ង់​ម្នាក់​បាន​ក្អួតចង្អោរ​រហូត​ដល់​ស្លាប់​ ខណៈ​ហូប​អាហារ​រួច​ចុះ​មុជទឹក​សមុទ្រ​ ជាមួយនឹង​មិត្ដ​ប្រុស​កាលពី​វេលា​ម៉ោង​ ១១​និង​៣០​នាទី​ថ្ងៃ​ទី​២៤​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៥​ នៅ​ចំណុច​ឆ្នេរសមុទ្រ​ ម្ដុំ​អូ​ត្រេះ​ ១​ ភូមិ​៦​ សង្កាត់​លេខ​៤​ ... Read More »

ជនជាតិ​ចិន​ស្រវឹងស្រា​បើករថយន្ដ​ធ្លាក់​សមុទ្រ​

​ខេត្ដ​ព្រះ​សីហ​នុ​ ៖​ អ្នក​ចូល​ចិត្ដ​ដើរ​ លេង​យប់​នៅ​ខេត្ដ​ព្រះ​សីហ​នុ​បាន​ប្រាប់​ នគរ​វត្ដថា​កាលពី​វេលា​ម៉ោង​១​យប់​ ថ្ងៃ​ ទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ មាន​រថយន្ដ​ ឆ្លាម​មួយ​គ្រឿង​ដែល​មាន​ជនជាតិ​ចិន​ ស្រី​ប្រុស​ប្រមាណ​៤​នាក់​ជិះ​នៅ​ក្នុង​រថ​ យន្ដ​បាន​រេ​ចង្កូត​បើក​ចូល​សមុទ្រ​ ។​ ក៏​ ... Read More »

សម្ដេច​តេ​ជោ​អញ្ជើញ​ចូលរួម​ គោរព​វិញ្ញាណក្ខន្ធ​សព​លោក​ គី​ម​ យ៉ុ​ង​សាម​ នៅ​ស្ថានទូត​សាធារណ​ រដ្ឋ​កូរ៉េ​

​ភ្នំពេញ​ ៖​ សម្ដេច​អគ្គមហាសេនា​ បតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាលពី​រសៀល​ ថ្ងៃ​ទី​២៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ បាន​ដឹកនាំ​ គណៈប្រតិភូ​រាជរដ្ឋាភិបាល​អញ្ជើញ​ទៅ​ កាន់​ស្ថាន​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ កូរ៉េ​ដើម្បី​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​ ... Read More »

ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់​អណ្ដែត​ទឹក​ទន្លេបាសាក់​សង្ស័យ​ជា​ចោរឆក់​កាបូប​ដែល​លោត​ពីលើ​ស្ពាន​កន្លង​ទៅ​

​ភ្នំពេញ​ ៖​ សាកសព​បុរស​ម្នាក់​ត្រូវ​ បាន​គេ​ប្រទះ​ញ​ឃើញ​អណ្ដែត​នៅ​តាម​ ដង​ទន្លេបាសាក់​ស្ថិត​ក្នុង​សង្កាត់​ច្បារ​ អំពៅ​១​ ខណ្ឌ​ច្បារ​អំពៅ​ កាលពី​វេលា​ ម៉ោង​១២​និង​៤០​នាទី​រសៀល​ ថ្ងៃ​ទី​២៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ដែល​ករណី​នេះ​ត្រូវ​ បាន​គេ​សង្ស័យ​ថា​ ជា​សាកសព​របស់​ ... Read More »

នរណា​ម្ចាស់​បន​ល្បែង​ច្រើន​ប្រភេទ​នៅ​ប៉ាក់​ខ្ល​ង​ខេត្ដកោះកុង​?

​ខេត្ដកោះកុង​ ៖​ គេ​ដឹង​ថា​មន្ដ្រី​២​រូប​ ស្ថិត​ក្នុង​ស្ថាប័ន​ច្បាប់​បាន​ប្រព្រឹត្ដ​ទ​ង្វើ​ ខុសច្បាប់​ដោយ​បើក​បន​ល្បែង​បញ្ជល់​ មាន់​ យូគី​និង​ អាប៉ោង​ យ៉ាង​គគ្រឹកគគ្រេង​ នៅ​ភូមិ​ចាំ​យាម​ ឃុំ​ប៉ាក់​ខ្ល​ង​ ស្រុក​មណ្ឌល​ សីមា​ ខេត្ដកោះកុង​ ដែល​ធ្វើ​ឱ្យ​ប្រជា​ពល​ ... Read More »

វាយប្រហារ​ទៅ​លើ​រថយន្ត​ដឹក​កង​អង្គ​រក្សា​រក្សា​សន្តិសុខ​ប្រធានាធិបតី​ទុ​យ​ណេ​ស៊ី​ស្លាប់​១២​នាក់​

​ក្រសួងមហាផ្ទៃ​ទុ​យ​ណេ​ស៊ី​បាន​ប្រកាស​ព័ត៌មាន​ឲ្យ​ដឹង​ថា​ មនុស្ស​យ៉ាងតិច​១១​នាក់​បាន​បាត់បង់​ជីវិត​ និង​១៧​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ បន្ទាប់​ពី​រថយន្ត​ដឹក​កង​អង្គរក្ស​រក្សា​សន្តិសុខ​របស់​ប្រធានាធិបតី​ទុ​យ​ណេ​ស៊ី​ត្រូវ​បំផ្ទុះ​ស្ថិត​នៅ​ក្នុង​ទីប្រជុំជន​ទុ​យ​ណេ​ស៊ី​កាលពី​ថ្ងៃ​ទី​២៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ។​ ​លោក​ Walid​ Wkini​ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ទុ​យ​ណេ​ស៊ី​បាន​បញ្ជាក់​ថា​ ហេតុការណ៍​បំផ្ទុះ​រថយន្ត​ខាងលើ​នេះ​បណ្តាល​ឲ្យ​ស្លាប់​កង​អង្គ​រក្សា​សន្តិសុខ​ប្រធានាធិបតី​១១​នាក់​ ។​ ហេតុផល​នៅ​ពីក្រោយ​ការ​វាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក​ក្នុង​រថយន្ត​ខាងលើ​នេះ​នៅ​មិន​ទាន់​ដឹង​នៅឡើយ​ ហើយ​ក៏​មិន​ទាន់​មាន​ក្រុម​ណាមួយ​ចេញ​មុខ​ទទួលស្គាល់​ការ​វាយប្រហារ​នៅឡើយ​ទេ​ ... Read More »

ក្នុង​រយៈពេល​២​ស​ប្តា​ហ៍​ មនុស្ស​១៧០​នាក់​ស្លាប់​ទាក់ទង​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ភាគ​ខាងត្បូង​ឥណ្ឌា​

​មន្ត្រី​រដ្ឋាភិបាល​ឥណ្ឌា​បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​២៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ថា​ មនុស្ស​រហូត​ដល់​១៧០​នាក់​បាន​បាត់បង់​ជីវិត​ទាក់ទង​គ្រោះថ្នាក់​បង្ក​ឡើង​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ភាគ​ខាងត្បូង​ប្រទេស​ឥណ្ឌា​ រដ្ឋ​ Tamil​ Nadu​ ក្នុងអំឡុងពេល​២​ស​ប្តា​ហ៍​ប៉ុណ្ណោះ​ ។​ ​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ ប្រភព​បន្ត​ថា​ នៅ​ក្នុង​រដ្ឋ​នេះ​ស្ទើរតែ​មួយ​រដ្ឋ​ រួម​ជាមួយ​ទីក្រុង​ Chennai​ ផង​ដែរ​បាន​លិចលង់​ទៅ​ដោយ​ទឹកភ្លៀង​ខ្លាំង​ក្នុង​រយៈពេល​២​ស​ប្តា​ហ៍​មក​ហើយ​ ... Read More »

​ខ្សឹបដាក់ត្រចៀក៖ មន្ដ្រី​រិះគន់​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ដ​

​លោក​ សុក​ សិត​ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ខេត្ដតាកែវ​ត្រូវ​ មន្ដ្រី​ក្រោម​ឱវាទ​ខ្សឹបខ្សៀវ​ថា​ មាន​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ដ៏​ធំ​ក្នុង​រយៈពេល​នៃ​ ការ​កាន់​អំណាច​ដ៏​យូរ​មកនេះ​ ។​ លោក​ សុក​ សិត​ ត្រូវ​គេ​រាយការណ៍​ថា​ ជា​ប្រធាន​ មន្ទីរ​ដែល​ពុក​រលួយ​យ៉ាង​សុខ​ស្រួល​លើ​សេវា​ចេញ​ប្លង់​កម្មសិទ្ធិ​ ... Read More »

កម្មវិធី​កម្សាន្ត​សប្បាយ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ទាក់ទាញ​ការ​ចាប់អារម្មណ៍​

​ភ្នំពេញ​៖​ ព្រឹក​ថ្ងៃ​ទី​២​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ នៅ​តាម​សួនច្បារ​នានា​មុខ​ព្រះ​បរមរាជវាំង​ សំរាម​ហើរ​រពុយ​ ដែល​បញ្ជាក់​ឲ្យ​ឃើញ​ថា​ ប្រជាពលរដ្ឋ​យើង​មិនសូវ​យកចិត្តទុកដាក់​អំពី​បញ្ហា​សំរាម​នេះ​ទេ​ ។​ ប៉ុន្តែ​ក្រៅ​អំពី​ការ​វាយតម្លៃ​ ទៅ​លើ​បញ្ហា​សំរាម​ ក៏​មានការ​លើក​ឡើង​ផង​ដែរ​ថា​ ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​ចូលរួម​កម្សាន្ត​សប្បាយ​ក្នុង​រាត្រី​ដំបូង​នៃ​ព្រះរាជ​ពិធីបុណ្យ​នេះ​ ។​ បើ​ទោះបីជា​ឆ្នាំ​នេះ​មិន​មាន​ពិធី​ប្រណាំងទូក​ព្រោះតែ​ទឹក​រាក់​បែប​ណា​ក៏​ដោយ​ ក៏​កម្មវិធី​កម្សាន្ត​សប្បាយ​ផ្សេង​ទៀត​នៅ​តែ​ដំណើរការ​ដូច​ធម្មតា​ ក្នុង​នោះ​មាន​ទាំង​ការ​លក់ទំនិញ​ផ្សេងៗ​ ... Read More »

ឪពុក​ពឹង​ឱ្យ​ដាក់​ម៉េ​ម៉ូ​រី​ទូរស័ព្ទ​រំខាន​ ការ​ស៊ីផឹក​ទាញ​កៅអី​សំពង​ក្បាល បែក​ហូរ​ឈាម​

​ខេត្ដ​ពោ​ធ៏​សាត់​ ៖​ កូន​អកតញ្ញូ​ម្នាក់​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ ខណៈ​ កូន​តិ​រិ​ច្ឆា​នរូ​ប​នេះ​ទាញ​កៅអី​ជ័រ​សំពង​ទៅ​លើ​ក្បាល​ឪពុក​បង្កើត​បណ្ដាល​ឱ្យ​បែក​ ហូរ​ឈាម​ជោគ​ពេញ​ខ្លួន​រង​របួស​យ៉ាង​ ធ្ងន់ធ្ងរ​ដោយ​គ្រាន់តែ​ពឹងពាក់​លោក​កូន​ រូប​នេះ​ឱ្យ​ជួយ​ដាក់​ម៉េ​ម៉ូ​រី​ទូរស័ព្ទ​បន្ដិច​ សោះ​ ។​ ​ហេតុការណ៍​ដ៏​កម្រ​ខាងលើ​នេះ​បាន​ កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​២៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ... Read More »

ស្គាល់គ្នា​បាន​៥​ថ្ងៃ​ប្រុស​ថ្លៃ​សុំ​រួម​ភេទ​បាន​សម្រេច​ម្ដង​ជាប់​ខ្នោះ​សមត្ថកិច្ច​

​ភ្នំពេញ​ ៖​ យុវជន​ម្នាក់​ត្រូវ​បាន​ឪពុក​ នារី​រង​គ្រោះ​ចាប់​យក​មក​ប្រគល់​ឱ្យ​សមត្ថ​ កិច្ច​នគរបាល​ប៉ុស្ដិ៍​ក្រាំងធ្នង់​ចាត់ការ​តាម​ ច្បាប់​បន្ទាប់​ពី​ខ្លួន​បាន​ធ្វើ​សកម្មភាព​រួម​ ភេទ​និង​កូនស្រី​របស់​គាត់​ដែល​ទើ​តែ​ មាន​អាយុ​១៤​ឆ្នាំ​បាន​សម្រេច​ ។​ ​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​យប់​ថ្ងៃ​ទី​ ២៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ដី​ ឡូ​តិ៍​ ... Read More »

ស្ថាន​ការ​តាន់​តាន់តឹង​ នៅ​ពេល​ដែល​ទួ​រ​គី​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​រុ​ស្ស៊ី​

​កម្លាំង​ទាហាន​ទូរ​គី​បាន​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​រុ​ស្ស៊ី​មួយ​គ្រឿង​ស្ថិត​នៅ​បន្ទាប់​ព្រំដែន​ជាប់​ជាមួយ​ប្រទេស​ស៊ី​រី​កាលពី​ថ្ងៃ​ទី​២៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ បង្ក​ឲ្យ​មាន​ស្ថាន​ការ​កាន់តែ​តានតឹង​ខ្លាំង​ឡើង​ ខណៈ​ដែល​ប្រធានាធិបតី​រុ​ស្ស៊ី​ លោក​ វ្ល៉ា​ឌី​មៀរ​ ពូ​ទី​ន​ បាន​ព្រមាន​ថា​ រុ​ស្ស៊ី​នឹង​ចាត់វិធានការ​តបត​ទីក្រុង​ Ankara​ ឲ្យ​បាន​ស័ក្តិសម​ជាទី​បំផុត​ ។​ ​ប្រធាន​អង្គការ​ណា​តូ​ លោក​ ... Read More »