ព័ត៌មានទាន់ហេតុការណ៍៖
'

បន្តរកឃើញមន្រ្តីនគរបាលខេត្តត្បូងឃ្មុំម្នាក់ទៀត ថ្នាក់ប្រធានការិយាល័យ មានវិជ្ជមានកូវីដ-១៩ដែរ

ខេត្តត្បូងឃ្មុំ ៖ បើតាមមន្រ្តីសុខាភិបាល និងអាជ្ញាធរ ខេត្តត្បូងឃ្មុំ បានប្រាប់បណ្តាញសារព័ត៌មាននៅល្ងាចថ្ងៃនេះថា មន្រ្តីនគរបាលខេត្តត្បូងឃ្មុំម្នាក់ទៀតហើយ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ ដែលបានឆ្លងពីលោកវរសេនីយ៍ត្រី ឡេង ពៅ នាយរងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ។ សូមបញ្ជាក់ថា, មន្រ្តីនគរបាលដែលរកឃើញវិជ្ជមានកូវីដ-១៩ នៅល្ងាចថ្ងៃទី២៤ ... Read More »

ចិន រុស្ស៊ី កូរ៉េខាងជើង និងអុីរ៉ង់ ចាប់ដៃគ្នាប្រឆាំងអាមេរិក

ទស្សនាវដ្តី Newsweek បានផ្សាយថា ចិន រុស្ស៊ី កូរ៉េខាងជើង និងអុីរ៉ង់ បានចាប់ដៃគ្នាបង្កើនទំនាក់ទំនងយុទ្ធសាស្ត្រ ដើម្បីប្រឆាំង អាមេរិក ដែលកំពុងព្យាយាមទប់ស្កាត់ផលប្រយោជន៍ប្រទេសទាំងនោះ។ តាមទស្សនាវដ្តីខាងលើ បានផ្សាយថា រដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក ... Read More »

ឯកអគ្គរាជទូត និងជាតំណាងអចិន្រ្តៃយ៍កម្ពុជា លោក អាន សុខខឿន បានប្រើប្រាស់សិទ្ធិឆ្លើយតបទៅនឹងគណៈប្រតិភូហ្វាំងឡង់

ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ឯកអគ្គរាជទូត និងជាតំណាងអចិន្រ្តៃយ៍កម្ពុជា លោក អាន សុខខឿន បានប្រើប្រាស់សិទ្ធិឆ្លើយតបទៅនឹងគណៈប្រតិភូហ្វាំងឡង់ នៅកិច្ចពិភាក្សាទូទៅលើរបៀបវារៈទី១០ ស្ដីពី “កិច្ចសហប្រតិបត្តិការបចេ្ចកទេស” នាសម័យប្រជុំលើកទី៤៦ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ... Read More »

Update ៖ មានអ្នកពាក់ព័ន្ធអ្នកឆ្លងកូវីដ-១៩ កើនដល់២១៤នាក់ហើយ និងត្រូវបានយកសំណាកទៅពិនិត្យនៅខេត្តកំពង់ឆ្នាំង

ភ្នំពេញ ៖ បើតាមការបញ្ជាក់អោយដឹងពីលោក ប្រធានមន្ទីរសុខាភិបាលខេត្តប្រាប់ថា ក្នុងខេត្តកំពង់ឆ្នាំង គិតត្រឹមល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ អាជ្ញាធរបានស្វែងរកអ្នកពាក់ព័ន្ធនឹងអ្នកឆ្លងកូវីដ-១៩ ចំនួន ១៤៦នាក់បន្ថែមទៀត ធ្វើឲ្យអ្នកពាក់ព័ន្ធសរុបកើនរហូតដល់ ២១៤នាក់។ ទោះជាយ៉ាងនេះក្តី អ្នកពាក់ព័ន្ធទាំងអស់ ... Read More »

បុរសម្នាក់បានស្លាប់គួរឲ្យសង្វេគខណ:បើកបរគោយន្តកន្ត្រៃសុខៗ ស្រាប់តែគោយន្តក្រឡាប់សង្កត់លើ

ខេត្តស្ទឹងត្រែង៖ បុរសម្នាក់បានស្លាប់ភ្លាមៗខណ:កំពុងបើកគោយន្តកន្ត្រៃដឹកគ្រាប់ស្វាយចន្ទី២ការុងស្រាប់តែគោយន្តក្រឡាប់សង្កត់លើធ្វើឲ្យជនរងគ្រោះដាច់ខ្យល់ស្លាប់នៅក្រោមគោយន្តយ៉ាងអាណោចអាធ័មបំផុត ទើបមានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ និងអ្នកភូមិ រាយការណ៍ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ដើម្បីចុះមកពិនិត្យនៅកន្លែងកើតហេតុ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជាង៨យប់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ នៅចំណុចអូរយូន ស្ថិតក្នុងភូមិរំដេង ឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ... Read More »

សារលិខិតអបអរសាទររបស់ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបតិ្តការអន្តរជាតិ ក្នុងឱកាស «ទិវាសប្ដាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ២០២១»

ភ្នំពេញ៖ សារលិខិតអបអរសាទររបស់ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស “ទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ -ឡានឆាង ២០២១។ នាឱកាសគម្រប់ខួប៥ឆ្នាំនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ខ្ញុំមានសេចក្តីសោមនស្ស រីករាយក្រៃលែង ... Read More »

ក្រសួងសុខាភិបាលនិងអង្គភាពសុីម៉ាក់​ រៀបចំកម្មវិធីសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍សុនខជាជំនួយហិតរកអ្នកផ្ទុកវីរុសកូរ៉ូណា​ (កូវីដ-១៩)​

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១១កេីត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៤​ ខែមីនា ឆ្នាំ២០២១ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ ... Read More »

យោធាមីយ៉ាន់ម៉ាដោះលែងបាតុកររាប់រយនាក់ដែលបានចាប់ខ្លួន

នៅថ្ងៃទី២៤ខែមីនា យោធាមីយ៉ាន់ម៉ា បានដោះលែងបាតុករ ជាង៦០០នាក់ដែលបានចូលរួមធ្វើបាតុកម្មប្រឆាំងការធ្វើរដ្ឋប្រហារ ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានផ្សាយថា មនុស្សរាប់រយនាក់នោះក្នុងមន្ទីរឃុំឃាំង Insein ក្នុងទីក្រុង Yangon ត្រូវបានដោះលែងឲ្យមានសេរីភាពវិញ ។ គេមើលឃើញរថយន្តក្រុង១៥គ្រឿង ដឹកក្រុមបាតុករចាកចេញពីមន្ទីរឃុំឃាំង។ មកទល់ពេលនេះរដ្ឋាភិបាលមិនទាន់មានប្រតិកម្មអ្វីជុំវិញព័ត៌មានខាងលើនេះឡើយ ... Read More »

បុរសពិការម្នាក់មានជំងឺប្រចាំកាយចងកសម្លាប់ខ្លួនក្រោមដើមក្រសាំងផ្អើលទាំងព្រឹក

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងព្រឹកខណៈអ្នកភូមិក៏ដូចជាក្រុមគ្រួសារប្រទះឃើញបុរសពិការម្នាក់ចងកសម្លាប់ខ្លួនក្រោមដើមក្រសាំងនិងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកពិនិត្យសាកសពខណះក្រុមគ្រួសារអះអាងថាមានជំងឺប្រចាំកាយទើបគិតខ្លីបែបនេះ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧និង១០ នាទីព្រឹកថ្ងៃទី ២៤ខែ មីនា ឆ្នាំ២០២១ស្ថិតក្នុងភូមិអង្គឫស្សី ឃុំស្វាយធំ ស្រុកស្វាយជ្រំ។ សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថាបុរសគិតខ្លីមានឈ្មោះបា្រក់ ឈុំ អាយុ៧៧ឆ្នាំមុខកសិកររស់នៅធ្នង់ ឃុំស្វាយធំ ស្រុកស្វាយជ្រំ។ ... Read More »

រដ្ឋបាលខេត្តពោធិ៍សាត់ ចេញសេចក្តីជូនដំណឹង ស្តីពីករណីបុគ្គលឈ្មោះ មួន សុភាន់ ភេទប្រុស អាយុ ៣៥ឆ្នាំ ដែលពាក់ព័ន្ធជំងឺកូវីដ-១៩

ខេត្តពោធិ៍សាត់៖ នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ចេញសេចក្តីជូនដំណឹង ដោយ រដ្ឋបាលខេត្តពោធិ៍សាត់ សូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តពោធិ៍សាត់ មេត្តាជ្រាបថា៖ ករណីបុគ្គលឈ្មោះ មួន សុភាន់ ភេទ ប្រុស ... Read More »

លោក គឹម សន្តិភាព ៖ ការផ្តល់វ៉ាក់សាំង​ជូនប្រជាពលរដ្ឋ គឺជាវិធានការមួយនៃវិធានការសុខាភិបាល​ដែលបានដាក់ចេញដោយអាជ្ញាធរ​មានសមត្ថកិច្ច

ភ្នំពេញ, លោក គឹម សន្តិភាព រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ បានថ្លែងថា, ដោយមិនទាន់គិតអំពីបទល្មើសព្រហ្មទណ្ឌផ្សេងទៀត បុគ្គលណាដែលបានរារាំងតាមគ្រប់មធ្យោបាយក្នុងចេតនាមិនឱ្យបុគ្គលដទៃ​ទៅទទួលការចាក់វ៉ាក់សាំង​ គឺជាអំពេីល្មេីសច្បាប់ដែលកំណត់បានជាបទល្មើស “រារាំងដល់ការអនុវត្តវិធានការ​” តាមប្បញ្ញត្តិក្នុងមាត្រា១១ ... Read More »

លោក ឌី រ័ត្នខេមរុណ ចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ​ ដែលមកទទួលសេវាចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

ភ្នំពេញ​៖​ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ នៅព្រឹកថ្ងៃពុធ ១០កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ​ បានអញ្ជើញចុះសួរសុខទុក្ខ ... Read More »

គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ ចុះបង្ក្រាបល្បែងចាក់ឆ្នោតវៀតណាម នៅផ្សារសាំហាន់

ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ដោយមានការដឹកនាំបញ្ជាពី លោក ជា ពិសី ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ និងជាអភិបាលខណ្ឌឫស្សីកែវ បានប្រគល់ភារកិច្ចជូន លោក លីន ញ៉ក់ អភិបាលរងខណ្ឌឫស្សីកែវ ... Read More »

កម្មវិធីបន្ថែមមុខងារ Chrome Extensions ជាច្រើនទៀតត្រូវបានរកឃើញថាមានផ្ទុកមេរោគ

ភ្នំពេញ៖  អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិនៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, កាលពីពេលថ្មីៗនេះក្រុមអ្នកស្រាវជ្រាវសន្តិសុខបច្ចេកវិទ្យារបស់ក្រុមហ៊ុន Cato Networks បានរកឃើញកម្មវិធីបន្ថែមមុខងារ Chrome Extensions ចំនួន២៤ទៀតដែលមានផ្ទុកមេរោគ ដែលអាចឱ្យពួកជនខិលខូចលួចទាញយកទិន្នន័យរបស់អ្នកប្រើប្រាស់ ឬបើកគេហទំព័រដទៃទៀតដែលមានផ្ទុកមេរោគ ហើយក្រុមហ៊ុននឹងធ្វើការផ្សព្វផ្សាយព័ត៌មានលម្អិតក្នុងពេលឆាប់ៗខាងមុខនេះ។ ... Read More »

អ្នកកំពង់ឆ្នាំងចំនួន ១៤៦នាក់ទៀត ត្រូវបានក្រុមគ្រូពេទ្យយកសំណាកទៅធ្វើតេស្ត

ខេត្តកំពង់ឆ្នាំង ៖ រហូតមកដល់ត្រឹមវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៤ ខែមីនា នេះ អ្នកពាក់ព័ន្ធចំនួន១៤៦នាក់ទៀត ត្រូវបានក្រុមការងាររបស់មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បន្តយកសំណាកដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩ បន្ទាប់ពីបានរកឃើញថាមានពាក់ព័ន្ធនឹងករណីបុរសនិងស្ត្រី២នាក់ប្ដីប្រពន្ធដែលមានវិជ្ជមានកូវីដ-១៩ ហើយបានមកមើលកន្លែងចិញ្ចឹមមាន់នៅភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ នេះបើតាមការបញ្ជាក់របស់ ... Read More »

បុរស២នាក់ត្រូវបានឃុំខ្លួនដាក់ពន្ធនាគារបណ្ដោះអាសន្នពាក់ព័ន្ធករណីកាប់រំលំដើមឈើក្នុងតំបន់ការពារធម្មជាតិ

ខេត្តមណ្ឌលគិរី ៖ បុរស២នាក់ជាប់ចោទពីបទកាប់បំផ្លាញរុក្ខជាតិក្នុងតំបន់ស្តារប្រព័ន្ធអេកូឡូស៊ីឡើងវិញ ហើយត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ សម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្ដោះអាសន្ន តាមបញ្ញត្តិមាត្រា៦០ និងមាត្រា៥៦ នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ ដែលជាបទល្មើសធនធានធម្មជាតិថ្នាក់ទី២។ ការសម្រេចឃុំខ្លួនបុរសទាំង២នាក់ខាងលើនេះធ្វើឡើងបន្ទាប់ពីមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃកែវសីមា កាលពីព្រលប់ថ្ងៃទី២១ ខែមីនា ... Read More »

កូរ៉េខាងជើង៖ បាញ់មីស៊ីលចម្ងាយខ្លី​ ២គ្រាប់ចេញពីតំបន់ឆ្នេរភាគខាងលិច,​ ប៉ុន្តែ​អាមេរិកថា​ ការបាញ់នេះមិនមែនជាបញ្ហាធំដុំឡើយ

អន្តរជាតិ​៖​ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP បាននិយាយថា​ កូរ៉េខាងជើង បានបាញ់មីស៊ីលចម្ងាយខ្លីចំនួនពីរគ្រាប់ចេញពីតំបន់ឆ្នេរភាគខាងលិច នៅថ្ងៃទី២១ ខែមីនា​ថ្មីៗ​នេះ​ ;​ប៉ុន្តែ​ភាគីអាមេរិក បានចាត់ទុកថាការបាញ់បែបនេះ មិនមែនជាបញ្ហាធំដុំឡើយ ព្រោះមិនបំពានបម្រាមអង្គការសហប្រជាជាតិ។ ទីភ្នាក់ងារព័ត៌មាន AFP និយាយ​បន្ថែម​ថា​៖​ ... Read More »

លួចទូរស័ព្ទបានហេីយបន្តទៅគាស់បន្ទប់ជួលគេទៀតត្រូវពលរដ្ឋចាប់បាន

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់បានធ្វេីសកម្មភាពលួចយកទូរស័ព្ទបុរសម្នាក់បានសម្រេចខណៈគាត់កំពុងដេកលង់លក់ រួចហេីយជនសង្ស័យដដែលនេះបានបន្តទៅលួចគាស់ផ្ទះប្រជាពលរដ្ឋមួយកន្លែងទៀត តែអស់លក្ខណ៍ត្រូវបានពលរដ្ឋឃាត់ជាប់រួចប្រគល់ជូនសមត្ថកិច្ចកាលពីវេលាម៉ោង១និង៣០នាទីរសៀល​ ថ្ងៃទី២៤​ ខែមីនា​ ឆ្នាំ២០២១​ នៅក្នុងភូមិអង្គ​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍​សែនជ័យ​ ។ ជនរងគ្រោះជាម្ចាស់ទូរស័ព្ទឈ្មោះសៀង អៀន​ ភេទប្រុស អាយុ៣៣​ឆ្នាំ​ ... Read More »

ជនសង្ស័យ២នាក់ពាក់ព័ន្ធនឹងគ្រឿងញៀនត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទងឃាត់ខ្លួន

  ខេត្តកំពង់ស្ពឺ ៖  នៅវេលាម៉ោង ៩:៥៦នាទីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១  កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកសំរោងទង បានធ្វើការល្បាតនៅចំណុចខាងត្បូងភូមិស្រែចែង ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ហើយបានប្រទះមុខសញ្ញារក្សាទុកនូវសារធាតុញៀន និងជួញដូរគ្រឿងញៀនចំនួន២នាក់ក៏ធ្វើការឃាត់ខ្លួនតែម្តង។ ជនសង្ស័យទាំង២នាក់នោះទី១-ឈ្មោះ គី  ... Read More »

លោក ហ៊ុន ម៉ានី ៖ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្ន និងបន្តចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០២១ លោក ហ៊ុនម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងយ៉ាងដូច្នេះថា, វិធានការទប់ស្កាត់ តាមរយៈការកំណត់នូវមុខសញ្ញាអ្នកជំងឺបានយ៉ាងត្រឹមត្រូវ ការជម្លៀសបានយ៉ាងទាន់ពេលវេលា និងការដាក់ឲ្យធ្វើចត្តាឡីស័កស្របតាមនិយាមសុខាភិបាល បានបង្ហាញយ៉ាងច្បាស់ពីយុទ្ធសាស្រ្តដ៏ល្អិតល្អន់ និងគួរឲ្យទុកចិត្តបានពីសំណាក់ក្រុមអ្នកជំនាញរបស់យើង។ ... Read More »

ការ​ជួយ​ពលរដ្ឋ​ក្រីក្រ និងផ្តល់ការអប់រំដល់​កុមារជួយ​ឱ្យ​អ្នកស្រី​ ផាន់ លក្ខិណា ជាប់​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃកម្មវិធីពាន​រង្វាន់​ពលរដ្ឋគំរូ Smart

ភ្នំពេញ៖ ថ្ងៃទី​២៤ ខែ​មីនា ឆ្នាំ​២០២១ ការ​ជួយ​កុមារក្រីក្រ​​ឱ្យ​ទទួលបានការ​សិក្សា​ដោយ​ឥត​គិត​ថ្លៃ និង​ការ​ជួយ​សង់​ផ្ទះឱ្យ​ពលរដ្ឋ​គ្មាន​ផ្ទះ​សម្បែង គឺ​ជា​អំពើ​​ល្អ​​ដែល​ជួយ​ឱ្យ​អ្នក​ស្រី ផាន់ លក្ខិណា​ ត្រូវបាន​ជ្រើសតាំង​​ជា​បេក្ខនារី​មួយរូប​​ក្នុង​​​កម្មវិធី​ពាន​រង្វាន់​ពលរដ្ឋគំរូSmart ឆ្នាំ​២០២០។ ឥឡូវនេះ អ្នកស្រី​​បាន​ជាប់​ជា​បេក្ខនារី​​ម្នាក់​ក្នុង​ចំណោមបុគ្គល​ដែល​​​ត្រូវ​បានជ្រើសតាំង ១០​នាក់​សម្រាប់​​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃកម្មវិធីពាន​រង្វាន់​ពលរដ្ឋគំរូនេះ ហើយ​បើអ្នកស្រី​​​ត្រូវ​បាន​គេ​ជ្រើស​រើស​ជា​អ្នក​ទទួល​ជ័យលាភី អ្នក​ស្រី​​​នឹង​ទទួល​បាន​ប្រាក់​រង្វាន់ចំនួន ... Read More »

ព្រះអង្គទាំងទ្វេជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតស្តេចសព្វព្រះរាជហឬទ័យអនុវត្តនូវវិធានការការពារការរីករាលដាលវីរុសកូវីដ-១៩យ៉ាងខ្ជាប់ខ្ជួន

ភ្នំពេញ៖ ជាមួយគ្នានេះក្រសួងសុខាភិបាលបានកំណត់ឱ្យរាជធានីភ្នំពេញ ខេត្តព្រះសីហនុ កណ្ដាល ព្រៃវែង និងសៀមរាប ជាទីតាំងត្រូវតែពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាព! ចំពោះការមិនគោរពតាមការកំណត់ខាងលើនឹងត្រូវពិន័យជាប្រាក់ចាប់ពីថ្ងៃនេះតទៅ! សូមប្រជាជនកម្ពុជាទាំងអស់បន្តចូលរួមយ៉ាងពេញទំហឹងតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីបញ្ចប់ការរីករាលដាលក្នុងសហគមន៍ដែលកំពុងផ្តល់ផលប៉ះពាល់ដល់សង្គមជាតិយើង៕ ដោយ ៖ សិលា Read More »

មុខសញ្ញាជនសង្ស័យ៤នាក់និងវត្ថុតាងថ្នាំញៀន១២កញ្ចប់ត្រូវសមត្ថកិច្ចបង្ក្រាបរឹបអូសបានបញ្ជូនទៅតុលាការ

ខេត្តមណ្ឌលគិរី៖ ជនសង្ស័យជាមុខសញ្ញាចែកចាយនិងប្រើប្រាស់ថ្នាំញៀនចំនួន៤នាក់ត្រូវបានកម្លាំងសមត្ថកិច្ចខេត្តតាមប្រមាញ់រហូតដល់ចាប់ខ្លួនបានជាមួយថ្នាំញៀននិងវត្ថុតាងមួយចំនួនទៀត។ ប្រតិបត្តិការបង្ក្រាបនោះកម្លាំងស្នងការដា្ឋននគរបាលក្រុងនិងខេត្តសហការជាមួយអាជ្ញាធរមូលដ្ឋានធ្វើឡើងនៅវេលាម៉ោង១៨៖១០នាទីថ្ងៃទី២២ ខែមីនាឆ្នាំ២០២១ត្រង់ចំណុចផ្ទះថន សូរិយាស្ថិតក្នុងភូមិដើមស្រល់ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ ការបង្ក្រាបនោះស្ថិតក្រោមកិច្ចសម្របសម្រួលពីលោកម៉ម វណ្ណដា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី ហើយត្រូវបានលោកវរសេនីយ៍ឯកកាន់ ពេញ អធិការនគរបាលក្រុងសែនមនោរម្យចុះបង្រ្កាបដោយផ្ទាល់ករណីជួញដូរ ... Read More »

រកឃើញមនុស្ស២នាក់ទៀត កើតជំងឺកូវីដ-១៩ ដែលពាក់ព័ន្ធជាមួយលោកវេជ្ជបណ្ឌិត ស្ដើង ជា, ម្នាក់ជាប្រពន្ធរបស់គាត់អាយុ ៧៧ឆ្នាំ ! អាណិតគាត់ណាស់វ័យចាស់ច្រើន !

ភ្នំពេញ ៖ ក្រុមគ្រូពេទ្យទៅយកមនុស្ស ២នាក់ទៀត ដែលវិជ្ជមានជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ ក្រោយប៉ះពាល់ដោយផ្ទាល់ជាមួយលោកវេជ្ជបណ្ឌិត ស្ដើង ជា ដែលទទួលមរណភាពនាពេលថ្មីៗនេះ ដោយសារជំងឺកូវីដ-១៩។ ស្ដ្រីទាំង២នាក់ ដែលទើបរកឃើញវិជ្ជមានជំងឺកូវីដ-១៩នេះ ... Read More »

ក្រសួងមុខងារសាធារណៈ ស្នើផ្ដល់ជាបន្ទាន់នូវស្ថិតិ ថ្នាក់ដឹកនាំ មន្ត្រី រាជការ និងមន្ត្រីជាប់កិច្ចសន្យា កំពុងបម្រើការងារតាមអង្គភាពចំណុះរដ្ឋបាលរាជធានី ខេត្ត ដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩

ភ្នំពេញ៖ លោករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានជម្រាបជូនលោក លោកស្រីអភិបាលរាជធានី ខេត្ត។ កម្មវត្ថុ – សំណើ ផ្តល់ ជាបន្ទាន់នូវស្ថិតិ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា កំពុងបម្រើការងារតាម អង្គភាព ... Read More »

បុគ្គលដែលប្រឌិតព័ត៌មានរឿងចាក់វ៉ាក់សាំង ប្រឆាំងជំងឺកូវីដ-១៩របស់ចិន ហើយបង្ហោះចែកចាយនៅលើបណ្ដាញសង្គម TikTok ដើម្បីបំភ័យកម្មករកុំឱ្យចាក់នោះ ត្រូវកម្លាំងនគរបាលស្រាវជ្រាវចាប់ឃាត់ខ្លួនបានហើយ!

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ​ ជនដែលប្រឌិតព័ត៌មានមិនពិត ពាក់ព័ន្ធការចាក់វ៉ាក់សាំងរបស់ចិន ដែលប្រឆាំងជំងឺកូវីដ-១៩ ត្រូវបានកម្លាំងជំនាញចាប់ឃាត់ខ្លួនបានហើយ។ ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានបញ្ជូនទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីធ្វើការសួរនាំ និងចាត់វិធានការតាមផ្លូវច្បាប់។ សូមជំរាបថា បុគ្គលរូបនេះបានថតវីដេអូប្រឌិតព័ត៌មានពាក់ព័ន្ធជាមួយវ៉ាក់សាំងនេះ និងប្រាប់ទៅកម្មករកុំឲ្យចាក់វ៉ាក់សាំងនេះ ... Read More »

កម្លាំងទាហានមីយ៉ាន់ម៉ា ទម្លាក់កំហុសទៅលើក្រុមបាតុករ

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានចោទប្រកាន់ក្រុមបាតុករថាបានដុតបំផ្លាញ បង្កអំពើហិង្សា បង្កភាពចលាចល ក្នុងពេលបណ្តាប្រទេសលោកខាងលិចអនុម័តដាក់ទណ្ឌកម្មទៅលើមន្ត្រីយោធាជាប់ពាក់ព័ន្ធការធ្វើរដ្ឋប្រហារ។ អ្នកនាំពាក្យកម្លាំងទាហានមីយ៉ាន់ម៉ា លោក Zaw Min Tun បានបញ្ជាក់ថា មានបាតុករ១៦៤នាក់ស្លាប់ លោកបង្ហាញពីការសោកស្តាយយ៉ាងខ្លាំងចំពោះការស្លាប់របស់ពលរដ្ឋ។ លោកបន្តទៀតថា «បាតុករក៏ជាពលរដ្ឋមីយ៉ាន់ម៉ាដែរ» ... Read More »

UN​៖ ព្រមានបណ្តាប្រទេសជាច្រើនលើពិភពលោកមិនសូវឲ្យតម្លៃលើទឹក​ដែលជាធនធានដ៏សំខាន់​ ខណៈ​ប្រជាជនក្រីក្រនៅតំបន់ខ្លះកំពុងខ្វះទឹកប្រើប្រាស់

អន្តរជាតិ​៖​ យោងតាមរបាយការណ៍អភិវឌ្ឍទឹកពិភពលោកឆ្នាំ២០២១​ ដែលចងក្រងឡើងដោយអង្គការយូណេស្កូនិងត្រូវបានចេញផ្សាយនៅថ្ងៃចន្ទទី២២​ ខែមីនា​ ឆ្នាំ​២០២១ថា​ ទឹកត្រូវបានគេចាត់ទុកជាធនធានមានតម្លៃទាបដែលភាគច្រើនត្រូវបានប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ប្រព័ន្ធធារាសាស្រ្ត។ មូលហេតុនេះហើយទើបកសិករមួយចំនួនមិនសូវខ្វល់ខ្វាយពីការសន្សំសំចៃទឹកឡើយ។ តំបន់ខ្លះទៀត ប្រជាជនទទួលបានការជួយឧបត្ថម្ភទឹកច្រើនលើសលប់ ស្របពេលដែលប្រជាជនក្រីក្រជាច្រើនផ្សេងទៀតរកទឹកស្អាតប្រើប្រាស់ស្ទើតែគ្មាន។​ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអង់គ្លេស the Guardian ។ ទន្ទឹម​នឹង​នេះ​ ... Read More »

អ្នកបើកបរ និងអ្នកធ្វើដំណើរឆ្លងកាត់ឬចូលខេត្តសៀមរាប ត្រូវបំពេញទម្រង់ផ្តល់ព័ត៌មានផ្តល់ជូនក្រុមការងារត្រួតពិនិត្យសុខភាពបឋម និងចុះឈ្មោះ ឬស្កែន QR Code

ខេត្តសៀមរាប៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប បានដាក់ដំណើរការត្រួតពិនិត្យសុខភាពបឋម និងស្កែន QR Code ទប់ស្កាត់កូវីដ-១៩ ឬចុះឈ្មោះ នៅត្រង់ព្រំប្រទល់ជាមួយខេត្តកំពង់ធំ ចាប់ពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ និងខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី២០ ខែមីនា ... Read More »

Update ៖ រហូតដល់ម៉ោង​ ១២និង០០នាទី​ ថ្ងៃទី ២៤ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ២៩នាក់​ (ឆ្លងសហគមន៍ ២៧នាក់​ និង​ នាំចូល​ ២នាក់)និងមានជាសះស្បើយ៣៤នាក់

ភ្នំពេញ៖ រហូតដល់ម៉ោង​ ១២និង០០នាទី​ ថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២១​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ២៩នាក់​ (ឆ្លងសហគមន៍​ ២៧នាក់​ និង​ នាំចូល​ ២នាក់) ... Read More »