ព័ត៌មានទាន់ហេតុការណ៍៖
'

បង្ហោះសកម្មភាពវីដេអូបុរសម្នាក់ដែលវាយទៅលើកូនក្មេង តាមរយៈទំព័រហ្វេសប៊ុក ឈ្មោះ “ផែកជួយសង្គមខ្មែរ” គឺកើតឡើងនៅទីក្រុង Binh Phuoc ប្រទេសវៀតណាម

  ភ្នំពេញ ៖ ថ្មីៗនេះនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ បានឃើញមានការបង្ហោះសកម្មភាពវីដេអូបុរសម្នាក់ដែលវាយទៅលើកូនក្មេង តាមរយៈទំព័រហ្វេសប៊ុក ឈ្មោះ “ផែកជួយសង្គមខ្មែរ” និងទំព័រផ្សេងៗទៀត។ តាមការស្រាវជ្រាវកម្លាំងជំនាញបានរកឃើញថាករណីនេះមិនបានកើតឡើងនៅព្រះរាជាណាចក្រកម្ពុជានោះទេ សកម្មភាពនេះគឺកើតឡើងនៅទីក្រុង Binh Phuoc ប្រទេសវៀតណាម ... Read More »

ប.ស.ស. និងNEAនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះពន្យល់កម្មករ Y & W ពីឱកាសការងារ និងអត្ថប្រយោជន៍ដល់បន្ទប់ស្នាក់នៅ

ភ្នំពេញ ៖ បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) និងទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះទៅដល់បន្ទប់ស្នាក់នៅរបស់កម្មកររោងចក្រ Y & W ដើម្បីពន្យល់ពីឱកាសការងារថ្មី និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមដែលកម្មករនៅបន្តទទួលបាន។ ក្រុមការងារ និងរថយន្តនៃមជ្ឈមណ្ឌលការងារចល័តចំនួន៣គ្រឿង ... Read More »

អុីតាលី៖ ប្រសិនបើកងទ័ពណាតូត្រូវបានបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន វានឹងក្លាយជាកំហុសមួយ នឹងជំរុញឱ្យមានសង្គ្រាមលោកលើកទី៣

រដ្ឋមន្ត្រីការបរទេសអុីតាលី លោក Antonio Tajani បានព្រមានថា សង្រ្គាមលោកលើកទី៣នឹងផ្ទុះឡើង ប្រសិនបើបណ្តាប្រទេសលោកខាងលិចពិតជាបានបញ្ជូនកងទ័ពណាតូទៅកាន់អ៊ុយក្រែន។ កាលពីថ្ងៃទី ១៦ ខែមីនា រដ្ឋមន្ត្រីការបរទេសអុីតាលី លោក Antonio Tajani បានព្រមានថា ... Read More »

លោកឧត្តមសេនីយ៍ត្រី ជា ធារឹទ្ធ ស្នងការរងទទួលផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ធ្វើលិខិតសូមទោសជាសាធារណៈចំពោះព្រះសង្ឃគ្រប់ព្រះអង្គ សម្តេចតេជោ ហ៊ុន សែន , សម្តេច ហ៊ុន ម៉ាណែត

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ត្រី ជា ធារឹទ្ធ ស្នងការរងទទួលផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ធ្វើលិខិតសូមទោសជាសាធារណៈចំពោះព្រះសង្ឃគ្រប់ព្រះអង្គ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេច ហ៊ុន ម៉ាណែត ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ វិស័យទេសចរណ៍កម្ពុជាបានរីកលូតលាស់គួរជាទីមោទនៈ

ភ្នំពេញ ៖ នៅក្នុងពិធីបើកជាផ្លូវការ ពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ នៅខេត្តសៀមរាប ក្រោមប្រធានបទ «ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ» នៅល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សន្តិភាពនិងការអភិវឌ្ឍរបស់កម្ពុជា មិនអាចកាត់ផ្តាច់បានពីកិច្ចសហប្រតិបត្តិការ និងការពង្រឹងភាពជាដៃគូជាមួយប្រទេសជាមិត្តនៅក្នុងតំបន់នោះឡើយ

ខេត្តសៀមរាប ៖ នៅក្នុងពិធីបើកជាផ្លូវការ ពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ នៅខេត្តសៀមរាប ក្រោមប្រធានបទ «ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ» នៅល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត ... Read More »

បុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីបើកម៉ូតូក្នុងល្បឿនលឿន បុកម៉ូតូសណ្តោងរ៉ឺម៉កពីក្រោយ

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុបន្ទាប់បើកបរម៉ូតូបុករ៉ឺម៉កដែលគេចតទុកចោល។ ហេតុការណ៍គ្រោះថ្នាក់នេះនៅត្រង់ចំណុចភូមិគង់លឹង ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ នៅលើផ្លូវក្រាលកៅស៊ូលេខ1KS1កាលពីយប់ថ្ងៃទី១៦ខែមីនាឆ្នាំ២០២៤។ សមត្ថកិច្ចមូលដ្ឋានឲ្យដឹងថា មុនកើតហេតុគេឃើញម៉ូតូ១គ្រឿងម៉ាកHONDA DREAM 125CC(2021) ពណ៌ ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ 1T-3701 ... Read More »

លោក ហ៊ុន ម៉ានី អញ្ជើញប្រកាសប្រធានក្រុមការងារគណបក្សចុះជួយក្រុងច្បារមន ខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ លោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តកំពង់ស្ពឺ បានអញ្ជើញប្រកាសប្រធានក្រុមការងារគណបក្សចុះជួយក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ពិធីប្រកាសនេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅទីស្នាក់ការគណក្សប្រជាជនកម្ពុជា ក្រុងច្បារមន។ ... Read More »

លោក ដូណាល់ ត្រាំ៖ ប្រសិនបើលោកចាញ់ការបោះឆ្នោតខែវិច្ឆិកា លទ្ធិប្រជាធិបតេយ្យរបស់អាមេរិកនឹងឈានដល់ទីបញ្ចប់

អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ប្រសិនបើលោកមិនឈ្នះក្នុងការបោះឆ្នោតប្រធានាធិបតីខែវិច្ឆិកា ឆ្នាំនេះទេ នោះវានឹងមានន័យថា លទ្ធិប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិកហាក់ឈានដល់ទីបញ្ចប់ហើយ។ នៅរដ្ឋ Ohio លោក ដូណាល់ ត្រាំ បានព្រមានដូចខាងលើ ... Read More »

លោក ទូច សុខ: អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ៖ ករណីមន្ត្រីពាក់ស្បែកជើងចូលវិហារ គឺខាងអគ្គនាយកដ្ឋានធនធានមនុស្ស នឹងពិនិត្យធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃដើម្បីពិនិត្យ សម្រេច តាមអនុសាសន៍សម្តេចតេជោ

ភ្នំពេញ ៖ ពាក់ព័ន្ធស្នងការរង នគរបាលខេត្តកំពង់ចាមម្នាក់ បានពាក់ស្បែកចូលព្រះវិហារ , លោក ទូច សុខ: អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ បានបញ្ជាក់ប្រាប់ ... Read More »

អុីតាលី​បញ្ចូលឈ្មោះ​កីឡាករចំណូល​ថ្មី​៣​នាក់​សម្រាប់​ការ​ប្រកួត​មិត្តភាពជាមួយ​វេណេស៊ុយអេឡា និង​អេក្វាឌ័រ

ប្រទេសអុីតាលីបានរួមបញ្ចូលខ្សែការពារ Torino Raoul Bellanova,ខ្សែបម្រើ Hellas Verona Michael Folorunsho និងខ្សែប្រយុទ្ធ Lorenzo Lucca របស់ Udinese ជាលើកដំបូងនៅក្នុងក្រុមដែលមាន២៨នាក់សម្រាប់ការប្រកួតមិត្តភាពនៅសប្តាហ៍ក្រោយជាមួយ Venezuela ... Read More »

ករណីឆ្លងកូវីដ-១៩៖​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៧ ខែមីនា​ ឆ្នាំ២០២៤នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់គ្នា ​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

រថយន្ត Lexus LX470​ បុកបង្គោលស្លាកសញ្ញាហោះធ្លាក់ចូលក្រោមស្ពានកោះនរា​ បណ្ដាលឱ្យមន្ត្រីនាយកដ្ឋានអង្គរក្ស០៦នាក់រងរបួសធ្ងន់ស្រាល

ភ្នំពេញ​ ៖​ មន្ត្រីនាយកដ្ឋានអង្គរក្សចំនួន០៦នាក់បានរងរបួសធ្ងន់ស្រាល​ បន្ទាប់ពីបើករថយន្តម៉ាក LexusLX470ចេញពីខេត្ត​ ឡេីងមកភ្នំពេញ​ រួចបុកបង្គោលស្លាកសញ្ញាបាក់មួយដើមហោះធ្លាក់ទៅបុកផ្ទប់ជញ្ជាំងក្រោមស្ពានកោះនរា​ កាលពីព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤​ នៅចំណុចគល់ស្ពានកោះនរាផ្នែកខាងកើត​ ក្នុងសង្កាត់និរោធ​ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ​ ... Read More »

ទីក្រុងមូស្គូចោទអ៊ុយក្រែន ប៉ុនប៉ងបំផ្លាញដំណើរការបោះឆ្នោតរបស់ខ្លួន

សារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០២៤បានផ្សាយថា ប្រទេសរុស្ស៉ីបានចាប់ផ្តើមថ្ងៃចុងក្រោយនៃដំណើរការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ខណៈដែលទីក្រុងមូស្គូ បានចោទអ៊ុយក្រែនអំពីការប្រើប្រាស់សកម្មភាពវាយប្រហារតាមផ្លូវអាកាស ក្នុងចេតនាប៉ុនប៉ងបំផ្លាញការបោះឆ្នោតរបស់ខ្លួន។ ក្រុមមន្រ្តីរុស្ស៉ីបានឱ្យដឹងថា សម្រាប់រយៈពេល២ថ្ងៃដំបូង គឺប្រជាជនរុស្ស៉ីដែលមានសិទ្ធិបោះឆ្នោតបានទៅចូលរួមបោះឆ្នោតរួចរាល់ហើយ។ ការបោះឆ្នោតនេះត្រូវគេរំពឹងថា នឹងផ្តល់ឱកាសឱ្យប្រធានាធិបតីរុស្ស៉ី ... Read More »

ហេតុអ្វីបានជាគ្មាន​ការ​ទទួល​ខុសត្រូវ​លេីសត្វចិញ្ចឹមរបស់ខ្លួន..? បុរស០២នាក់បានស្លាប់ភ្លាមៗ​ បន្ទាប់ពីជិះម៉ូតូXRឌុបគ្នាទៅបុកសត្វគោងាប់១ក្បាល​

ខេត្តកំពង់ស្ពឺ​ ៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានបណ្ដាលឲ្យសត្វគោ០១ក្បាលបានងាប់​ និងបុរស០២នាក់បានស្លាប់​ភ្លាមៗ នៅវេលាម៉ោង ០០និង៤០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែមីនាឆ្នាំ២០២៤​ ​លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ​( ៤៦-៤៧ ) ស្ថិតនៅភូមិសំណង់ សង្កាត់រការធំ ក្រុងច្បារមន ... Read More »

Update ៖ ទីបំផុតមន្ទីរសុរិយោដីខេត្តកំពង់ស្ពឺចុះធ្វើកំណត់ហេតុបិទការសាងសង់របងរំលោភយកដីចំណីអូរ របស់ក្រុមហ៊ុនចិននោះហើយ!

ខេត្តកំពង់ស្ពឺ៖ ក្រុមមន្ត្រីជំនាញព្រមទាំងក្រុមការងារបច្ចេកទេសបានចុះធ្វើកំណត់ហេតុផ្អាកមិនអោយក្រុមហ៊ុនចិនសាងសង់របងរំលោភយកដីចូលអូរតាមសណ្តស្ទឹងព្រែកត្នោត។ ក្រុមមន្ត្រីជំនាញនិងក្រុមការងារបច្ចេកទេសខេត្តកំពង់ស្ពឺបានចុះផ្អាកក្រុមហ៊ុនចិនមួយកន្លែងដែលធ្វើរបងថ្ម ដែលជាសំណង់រឹងមិនទាន់មានច្បាប់អនុញ្ញាត រំលោភយកដីចំណីអូរនិងចូលក្នុងអូរ ស្ថិតនៅចំណុចភូមិសំបួរ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺដែលបានសាងសង់របងដោយគ្មានច្បាប់អនុញ្ញាតកាលពីពេលកន្លងទៅ។ ក្រុមមន្ត្រីជំនាញបានចុះទៅផ្កាកក្រុមហ៊ុនចិននេះកាលពីរសៀលថ្ងៃទី១៥ខែមីនាឆ្នាំ២០២៤ ជាបណ្តោះអាសន្ន។ លោក ឆុំ ស៊ីនណារ៉ា អនុប្រធានមន្ទីរដែនដីនគរូបនីយកម្ម ... Read More »

ស្នងការ​នគរបាល​ខេត្ត​កំពត​៖​ ភ្លើងឆេះក្នុងឧទ្យានបូកគោ​បានរលត់ហើយ ផលប៉ះពាល់ទៅលើដំណាំនិងព្រៃឈើប្រហែល ៤០ហិកតា អ្វីដែលសំខាន់គឺមិនមានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋ

ខេត្តកំពត៖​ លោកឧត្តមសេនីយ៍ទោ​ ម៉ៅ​ ច័ន្ទមធុរិទ្ធ​ ស្នងការ​នៃស្នងការដ្ឋាននគរបាលខេត្ត​កំពត​ នៅព្រឹកថ្ងៃ​អាទិត្យ​ទី​១៧​ ខែមីនា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ ករណីភ្លើងឆេះក្នុងឧទ្យានបូកគោ​បានរលត់ហើយ ផលប៉ះពាល់ទៅលើដំណាំនិងព្រៃឈើប្រហែល ៤០ហិកតា អ្វីដែលសំខាន់គឺមិនមានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋនិងលំនៅឋានរបស់ប្រជាពលរដ្ឋ។ លោកឧត្តមសេនីយ៍ទោ​ស្នងការ​ ក៏បានបញ្ជាក់កាលពីយប់ថ្ងៃទី១៦​ ... Read More »

តំណាងអយ្យការសម្រេចចោទប្រកាន់ ជាផ្លូវការ លើជនជាតិបរទេសចំនួន៤នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២៤ នេះ បានបញ្ជាក់ថា ពាក់ព័ន្ធសំណុំរឿងជនជាតិបរទេសចំនួន៤នាក់ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដំណាក់កាលតំណាងអយ្យការបានបើកការស៊ើបសួរ រួចសម្រេចចោទប្រកាន់ជាផ្លូវការពីបទជួញដូរ រក្សាទុក ចាត់ចែង និងសម្រួលឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ជាបទល្មើសព្រហ្មទណ្ឌ ... Read More »

សម្តេចតេជោ ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ !

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ បានបង្ហោះសារលើផេកផ្ទាល់ខ្លួនសម្តេចថា ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ។ សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថាថ្នាក់ដឹកនាំនៃមន្ត្រីទាំងនេះ ... Read More »

តោះស្វែងយល់បន្តិចថាតើអ្វីទៅជា «ក្លោដ ឬ Cloud »?

ភ្នំពេញ ៖ «ក្លោដ» សំដៅដល់បណ្តាញសកលនៃបណ្តាសេវូបករណ៍ (Servers) ដែលវាល់សេវូបករណ៍នីមួយៗមានមុខងាររបស់វាជាក់លាក់មួយ។ នេះជាការលើកឡើងពីលោក អុឹម វុត្ថា ទីប្រឹក្សាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។  «ក្លោដ» មិនមែនជាអង្គភាពរូបវន្តឡើយ ប៉ុន្តែវាជួសមុខឲ្យបណ្តាញដ៏ធំទូលាយនៃសេវូបករណ៍ដែលស្ថិតនៅទីឆ្ងាយៗពីគ្នាជុំវិញពិភពលោកដែលពួកវាត្រូវបានតភ្ជាប់គ្នា ... Read More »

ខ្សែបម្រើ Vinicius Jr ជំរុញឱ្យ UEFA ចាត់វិធានការបន្ទាប់ពីមានការរើសអើងជាតិសាសន៍

កីឡាករ Vinicius Jr របស់ក្រុម Real Madrid បានជំរុញឱ្យស្ថាប័នបាល់ទាត់អឺរ៉ុប UEFA ចាត់វិធានការបន្ទាប់ពីរូបគាត់ក្លាយជាប្រធានបទនៃការរំលោភលើការរើសអើងជាតិសាសន៍ម្តងទៀត។ ខ្សែប្រយុទ្ធប្រេស៊ីលបានឆ្លើយតបទៅនឹងវីដេអូនៅលើ X ដែលពីមុនត្រូវបានគេស្គាល់ថាជា Twitter ដែលហាក់ដូចជាបង្ហាញអ្នកគាំទ្រ Atletico ... Read More »

តោះ​! ទៅ​មើលទិដ្ឋភាពបងប្អូនប្រជាពលរដ្ឋបានដេីរលេងកំសាន្តយ៉ាងសប្បាយរីករាយថ្ងៃពិធីបុណ្យទន្លេ​ ទស្សនាស្តង់ពិព័រណ៌​ ភ្លកម្ហូបអាហារ​ រីករាយនៃការជួបជុំ​

ខេត្ត​សៀមរាប​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ នៅព្រឹក​ថ្ងៃ​អាទិត្យ​ទី​១៧​ ខែមីនា​ ឆ្នាំ​២០២៤នេះ​ បានបង្ហាញពី​ទិដ្ឋភាពបងប្អូនប្រជាពលរដ្ឋបានដេីរលេងកំសាន្តយ៉ាងសប្បាយរីករាយថ្ងៃពិធីបុណ្យទន្លេ​ ទស្សនាស្តង់ពិព័រណ៌​ ភ្លកម្ហូបអាហារ​ រីករាយនៃការជួបជុំ​ និងជាមួយផ្ទាំងទស្សនីយភាពជាច្រេីនទៀតទាំងតាមដងស្ទឹង​ តំបន់កំសាន្តផ្សេងៗផងដែរ។  សូមជម្រាបជូនថា​ ... Read More »

តោះស្វែងយល់ ! តើហេតុអ្វីបានជាយើងត្រូវការ «បណ្តាញបច្ចេកវិទ្យាជំនាន់ទី៥ ឬ 5G»?

ភ្នំពេញ ៖ តើហេតុអ្វីបានជាយើងត្រូវការ «បណ្តាញបច្ចេកវិទ្យាជំនាន់ទី៥ ឬ 5G»? ១) តើអ្វីទៅជាទំនាក់ទំនងរវាងឌីជីថលកម្ម និងតួនាទីបណ្តាញទូរគមនាគមន៍? ហេតុតែយើងតម្រូវធ្វើឌីជីថលកម្ម ដោយសារតែ៖ – ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រជាជនយើងនិងឧបករណ៍អេឡិកត្រូនិករាប់ពាន់លានលើសកលលោក បាននិងកំពុងតភ្ជាប់ជាមួយនឹងបណ្តាញអ៉ីនធឺណិតល្បឿនមហាលឿន។ ... Read More »

ថ្ងៃទី៤នៃយុទ្ធនាការបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅខេត្តពោធិ៍សាត់ សមត្ថកិច្ចចម្រុះ បន្តឃាត់ខ្លួនមនុស្ស ៤នាក់ និងឃ្លុំដីជាង ១ពាន់ហិកតា…

ខេត្តពោធិ៍សាត់៖ កម្លាំងសមត្ថកិច្ចចម្រុះ បានបន្តចុះបង្ក្រាបបទល្មើសកាប់រុករានទន្ទ្រានព្រៃយកដីរដ្ឋ ដើម្បីធ្វើជាកម្មសិទ្ធ ក្នុងភូមិសាស្ត្រស្រុកវាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នៅថ្ងៃទី១៦មខែមីនា ២០២៤។ នៅថ្ងៃទី៤ នៃយុទ្ធនាការ កម្លាំងសមត្ថកិច្ចចម្រុះ បានឃាត់ខ្លួនមនុស្ស ៤នាក់ (ស្រី ... Read More »

សមត្ថកិច្ចនិងប្រជាពលរដ្ឋបានគ្រប់គ្រងភ្លើងឆេះព្រៃនៅឧទ្យានជាតិព្រះមុនីវង្ស បូកគោ

ខេត្តកំពត៖ ករណីភ្លើងឆេះព្រៃនៅចំណុចជ្រោះឪម៉ាល់ ក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ បានត្រូវពន្លត់បានទាំងស្រុងនៅវេលាព្រឹកព្រលឹមថ្ងៃ អាទិត្យទី១៧ ខែមីនា ឆ្នាំ ២០២៤។ លោក អេង ប៉ូឡូ ប្រធានមន្ទីរបរិស្ថានខេត្តកំពត បានឱ្យដឹងថា ដោយមានការលើកទឹកចិត្ត និងមតិដឹកនាំពីរដ្ឋបាលខេត្តកំពត ... Read More »

ក្រសួងបរិស្ថានពង្រឹងគោលការណ៍គ្រប់គ្រងគម្រោងអភិវឌ្ឍន៍នៅក្នុងតំបន់ការពារធម្មជាតិ

ខេត្តពោធិសាត់ ៖ នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ ម្សិលមុិញ ក្រុមការងារគ្រប់គ្រង និងអភិវឌ្ឍន៍គោលដៅលំហែបៃតងក្នុងតំបន់ការពារធម្មជាតិ រួមជាមួយក្រុមការងារមេធាវីនៃក្រសួងបរិស្ថាន ដឹកនាំដោយ លោក សាន វណ្ណទី រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន បានចុះពិនិត្យស្ថានភាពនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ទំហំដីក្រោម ... Read More »

ស្វែងយល់ អំពី ជំងឺរលាកសន្លាក់រ៉ាំរ៉ៃ- ការព្យាបាល លើសពីការកាត់បន្ថយនូវភាពឈឺចាប់!

ភ្នំពេញ ៖ ការឈឺចុកចាប់នឹងការរលាករ៉ាំរ៉ៃ លើសន្លាក់មួយ ឬច្រើន គឺជារោគសញ្ញា និងជាផលរំខានចាំបាច់មួយ ដែលយើងជួបប្រទះញឹកញាប់ ក្នុងជីវភាពរស់នៅរបស់ប្រជាជនយើងសព្វថ្ងៃ។  ការវិវត្តន៍យ៉ាងសន្សឹមៗ នៃជំងឺមួយចំនួនទាំងនោះ ហាក់ដូចជាមិនបានទទួលការចាប់អារម្មណ៍ពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងអ្នកជំងឺប៉ុន្មាននោះទេ។ ទាំងអស់នេះសុទ្ធសឹងជាហានិភ័យ និងក្តីបារម្ភមួយ ... Read More »

ក្រសួងការងារ នាំយកឱកាសការងារថ្មីប្រមាណជាង២.៥០០កន្លែងជូនកម្មករ Y & W

ភ្នំពេញ ៖ ទីភ្នាក់ងារជាតិមុខរបរនិងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថាមានឱកាសការងារប្រមាណជាង២៥០០កន្លែងសម្រាប់ជូនកម្មកររោងចក្រY & W ដើម្បីបន្តនិរន្តរភាពជីវភាពគ្រួសារ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានចេញនៅថ្ងៃទី១៧ ខែមីនា ... Read More »

កម្ពុជាទទួលបានសុខសន្តិភាពពេញលេញលើផ្ទៃប្រទេសដែលពុំធ្លាប់មានក្នុងរយៈពេលជាង៥០០ឆ្នាំ

ខេត្តសៀមរាប ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ កម្ពុជាទទួលបានសុខសន្តិភាពពេញលេញលើផ្ទៃប្រទេសដែលពុំធ្លាប់មានក្នុងរយៈពេលជាង៥០០ឆ្នាំ នៅក្នុងប្រវត្តិសាស្រ្តជាមួយនឹងការអភិវឌ្ឍលើគ្រប់វិស័យ ពោលគឺសមិទ្ធផលដ៏ល្អប្រពៃថ្លៃថ្លាទាំងនេះគឺបានមកពីការបូជាសាច់ស្រស់ឈាមស្រស់ កម្លាំងកាយចិត្ត បញ្ញាស្មារតី ពុះពារជំនះរាល់ឧបសគ្គទាំងឡាយរបស់ថ្នាក់ដឹកនាំជំនាន់មុនក្រោមអគ្គមគ្គុទេសន៍ដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់សមត្ថកិច្ចនគរបាលគ្រប់លំដាប់ថ្នាក់ដែលបានខិតខំអនុវត្តការត្រួតពិនិត្យអ្នកបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងអំណរគុណដល់សមត្ថកិច្ចនគរបាលគ្រប់លំដាប់ថ្នាក់ដែលបានខិតខំអនុវត្តការត្រួតពិនិត្យអ្នកបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលមកពីគ្រឿងស្រវឹង។ សូមបញ្ជាក់ថា ៖ នៅក្នុងសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា ... Read More »