ព័ត៌មានទាន់ហេតុការណ៍៖
'

ក្រុមគ្រូពេទ្យបន្តររកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១១នាក់លើអាជីវកតផ្សារលើខេត្តកំពង់ឆ្នាំង ពេលធ្វើសំណាកលើកទី២

ខេត្តកំពង់ឆ្នាំង៖ ក្រុមអាជីវករផ្សារលើចំនួន១១នាក់បានរកឃើញថា មានវិជ្ជមានកូវីដ១៩ ក្នុងការធ្វើតេស្តសំណាកលើកទី២ ដែលបានធ្វើឡើងព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ នៅពេលដែលចុះពិនិត្យសំណាកអាជីវករផ្សារលើ ចំណោមអាជីវករ២៤៨នាក់ ។ លោក ងិន សារ៉េត ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ឆ្នាំង បានឲ្យដឹងថា ... Read More »

ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តបន្ទាយមានជ័យ បន្តរកឃើញ អ្នកវិជ្ជមានថ្មី ចំនួន ៧៧ នាក់ និងមានអ្នកជាសះស្បើយចំនួន ១៤៦ នាក់

ខេត្តបន្ទាយមានជ័យ, រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដំណឹងដល់បងបប្អូនប្រជាពលរដ្ឋ និងសាធារណៈជនឲ្យ បានជ្រាបថា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ មានករណីជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន១៤៦នាក់ និង យោងតាមលទ្ធផលតេស្ដរហ័ស(Rapid Test)+មន្ទីរពិសោធន៍ជាតិភ្នំពេញ(NIFH) នៅថ្ងៃទី២១ ខែកក្កដា ... Read More »

ផ្សារទំនេីប​ ឡាក់គី (LUCKY SUPERMARKET)​ សាខាផ្សារ​ទំនើប Mid Town ដែលមានទីតាំងស្ថិតនៅតាមផ្លូវ២០០៤ មានអ្នកជំងឺកូវីដ១៩ (COVID-19) បានចូលទៅទីតាំងខាងលើនេះ

ភ្នំពេញ, នៅល្ងាចថ្ងៃទី22 ខែកក្កដាឆ្នាំ 2021 អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19 បានបញ្ជាក់ឲ្យដឹងថា, ផ្សារទំនេីប​ ឡាក់គី (LUCKY SUPERMARKET)​ សាខាផ្សារ​ទំនើប Mid Town ដែលមានទីតាំងស្ថិតនៅតាមផ្លូវ២០០៤ មានអ្នកជំងឺកូវីដ១៩ ... Read More »

តូបលេខ ០១ (លក់ស្បែកជើង) ក្នុង ផ្សារ ធំទួលសង្កែ (ផ្សារសាំហាន់) មានអ្នកជំងឺកូវីដ១៩ (COVID-19) គឺជា អាជីវករលក់ស្បែកជើង នៅទីតាំងខាងលើនេះ

ភ្នំពេញ, តូបលេខ ០១ (លក់ស្បែកជើង) ក្នុង ផ្សារ ធំទួលសង្កែ (ផ្សារសាំហាន់) មានអ្នកជំងឺកូវីដ១៩ (COVID-19) គឺជា អាជីវករលក់ស្បែកជើង នៅទីតាំងខាងលើនេះ។ បើយោងតាមការបញ្ជាក់ឲ្យដឹងពីអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19 នៅល្ងាចថ្ងៃទី ... Read More »

ផ្សារ​ Global House ដែលមានទីតាំងស្ថិតនៅផ្លូវ១៩៩២​ សង្កាត់ភ្នំពេញថ្មី មានអ្នកជំងឺកូវីដ១៩ (COVID-19) បានចូលទៅទីតាំងខាងលើនេះ

ភ្នំពេញ, ផ្សារ​ Global House ដែលមានទីតាំងស្ថិតនៅផ្លូវ១៩៩២​ សង្កាត់ភ្នំពេញថ្មី មានអ្នកជំងឺកូវីដ១៩ (COVID-19) បានចូលទៅទីតាំងខាងលើនេះ ។ បើយោងតាមការបញ្ជាក់ឲ្យដឹងពីអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19 នៅរសៀលថ្ងៃទី 22 ខែកក្កដាឆ្នាំ 2021។ ... Read More »

ប្រជាពលរដ្ឋដែលធ្លាប់ចូលទៅពិនិត្យនៅមណ្ឌលសុខភាពចេក ហាងអ៊ត់សក់កូវ ឈូករ័ត្ន អ្នកលក់បបរផ្សារវាលយន្តនិងតូបលក់ដូរឈ្មោះ ម៊ី គាត ស្ថិតនៅភូមិចំកាវលាវ ឃុំព្រៃគគីរ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ១៩

ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀងអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់ចូលទៅពិនិត្យនៅមណ្ឌលសុខភាពចេក ហាងអ៊ត់សក់កូវ ឈូករ័ត្ន អ្នកលក់បបរផ្សារវាលយន្តនិងតូបលក់ដូរឈ្មោះ ម៊ី គាត ស្ថិតនៅភូមិចំកាវលាវ ឃុំព្រៃគគីរ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ១៩។ រដ្ឋបាលខេត្តបញ្ជាក់ទៀតថាដោយមាន ឈ្មោះ ព្រំ ... Read More »

ប្រជាពលរដ្ឋ២ភូមិក្នុងឃុំកំពង់ត្រាចស្រុករមាសហែកនាំគ្នាពិនិត្យសុខភាព តាមទីកន្លែង និង ពេលវេលា ដែលបានកំណត់ របស់រដ្ឋបាលស្រុកដើម្បីពង្រឹងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩

ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋ២ភូមិក្នុងឃុំកំពង់ត្រាចស្រុករមាសហែករាប់រយនាក់នាំគ្នាទៅពិនិត្យសុខភាព តាមទីកន្លែង និង ពេលវេលា ដែលបានកំណត់ របស់រដ្ឋបាលស្រុកដើម្បីពង្រឹងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១។ រដ្ឋបាលស្រុករមាសហែក បានចេញសេចក្ដីជូនដំណឹង ដល់លោកលោកស្រី បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅភូមិសាស្ត្រភូមិកំពង់ត្រាច និងភូមិតាត្រាវទៅធ្វើតេស្តសុខភាពរហ័ស ... Read More »

ត្រី​រាជ​ចំនួន ​៥​ក្បាល ត្រូវបានកសិករ​បរិច្ចាគ​ជូនមន្រ្តីជំនាញជលផល ដើម្បី​លែង​ចូល​ជម្រក​ធម្មជាតិ​វិញ​

ភ្នំពេញ៖ បើយោងតាមការបញ្ជាក់របស់ប្រធាន​មន្ទីរពិសោធន៍​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍ ជលផល​ទឹកសាប លោក ថាច់ ផា​ណា​រ៉ា​ បានទទួល​ត្រី​រាជ​ចំនួន​៥​ក្បាល ​ពី​គ្រួសារ​រស់នៅ​ស្គន់ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម កំពុង​ស្វែងរក​មធ្យោបាយ និង​អ្នកជំនាញ​ដើម្បី​ជួយ​ពួកគាត់ លែង​ត្រី​រាជ​ចូលទៅក្នុង​ជម្រក​ធម្មជាតិ​វិញ​។ ជាក់ស្ដែង​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ ក្នុង​ភាពជា​ដៃគូ​ជាមួយ​វិទ្យាស្ថាន​ស្រាវជ្រាវ ... Read More »

អាងអំណាច ជាអភិបាលរងខេត្ត និងជានាយទាហាន , ឃុបឃិតគ្នាលួយកាយដីភ្នំលក់ ត្រូវក្រសួងរ៉ែនិងថាមពល ចាប់ពិន័យ !

ភ្នំពេញ៖ មានសេចក្តីរាយការបានឲ្យដឹងថា ថ្មីៗនេះក្រសួងរ៉ែនិងថាមពល បានសម្រេចផាកពិន័យក្រុមហ៊ុនអភិវឌ្ឍភ្នំថ្កូវ ជាប្រាក់ប្រមាណ ៨២១ ១៧១ ០០០ រៀល ស្មើនិង២០៥ ៣១៨ ដុល្លារអាមេរិក នៅក្នុងសំណុំរឿងដែលក្រុមហ៊ុនលួចធ្វើអាជីវកម្ម មុនពេលមានអាជ្ញាប័ណ្ណនិងច្បាប់អនុញ្ញាត ។ ... Read More »

រដ្ឋបាលខេត្តកំពង់ឆ្នាំង បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៤៦នាក់ ថ្មីបន្ថែមទៀតនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ !

ខេត្តកំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង សូមជម្រាបជូនសាធារណជនក្នុងខេត្តកំពង់ឆ្នាំង ឱ្យបានជ្រាបថា៖ ខេត្តកំពង់ឆ្នាំងបាន រកឃើញអ្នកវិជ្ជមានកូវីដ-១៩ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ចំនួន ៤៦នាក់ ស្រី ២៧នាក់ ដែលជាអាជីវករ, មន្ត្រីរាជការ, ... Read More »

ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បាននាំយកអំណោយដែលមានគ្រឿងឧបភោគបរិភោគចុះចែកដល់បងប្អូនពលករខ្មែរ​ចំនួន ១៣០គ្រួសារ

ប្រទេសថៃ ៖ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ទោះបីជាប្រទេសថៃបានចេញវិធានការរឹតបន្តឹងថ្មីដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ជាពិសេសការធ្វើដំណើរឆ្លងតំបន់/ខេត្តក៏ដោយ ស្ថានទូតបាននាំយកអំណោយដែលមានគ្រឿងឧបភោគបរិភោគចុះចែកដល់បងប្អូនពលករខ្មែរ​ចំនួន ១៣០គ្រួសារ នៅទីតាំងចំនួន២កន្លែងដូចខាងក្រោម៖   ១-ការដ្ឋានសំណង់ស្ថិតនៅសង្កាត់ចមភុន ខណ្ឌចតុចក្រ ក្រុងបាងកក មានបងប្អូនពលករខ្មែរចំនួន ... Read More »

រថយន្តបើកលឿនបុកក្របីរត់ឆ្លងផ្លូវ រេចង្កូតទៅបុករថយន្តមួយគ្រឿងទៀត ក្លាយជាអគ្គិភ័យឆាបឆេះរថយន្តទាំង២គ្រឿង

ខេត្តសៀមរាប៖ ប្រៀបបានដូចគេថតខ្សែភាពយន្តក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយ រថយន្តបើកលឿនបុកក្របីរត់ឆ្លងផ្លូវ បណ្ដាលឲ្យរេចង្កូត ទៅបុករថយន្តមួយគ្រឿងទៀត បង្កជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅមើលទៅគួរឲ្យរន្ធត់។ ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីរំលងអធ្រាត្រឈានចូល ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នៅភូមិពួក ស្រុកពួក ខេត្តសៀមរាប ក្បែរស្ថានីយថ្លឹងរថយន្ត ចម្ងាយ ... Read More »

លោកស្រី ហ៊ុន ម៉ាណា និងលោក ឌី វិជ្ជា ជួយដោះស្រាយជីវភាពដល់គ្រួសារមួយដែលកំពុងប្រឈមការលំបាកខណ:ដែលខ្លួនពិការដោយគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ ៖ ដោយទទួលដំណឹងដ៏សែនលំបាករបស់គ្រួសារលោក ណាម វិរៈ អាយុ ៣៤ឆ្នាំនិងអ្នកស្រី ដា ស្រីឌី  អាយុ ៣៣ឆ្នាំ រស់នៅក្នុងភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ... Read More »

អ្នកទោសចាប់អ្នកយាមគុកធ្វើចំណាប់ខ្មាំងទាមទារនំភីហ្សា

ឆ្មាំគុកពីរនាក់នៅក្នុងប្រទេសស៊ុយអែត ត្រូវបានក្រុមអ្នកទោសចាប់ធ្វើជាចំណាប់ខ្មាំងរយៈពេល ៩ម៉ោងដោយទាមទារយកនំភីហ្សាមកប្តូរ ។ សារព័ត៌មាន AFP បានផ្សាយថា អ្នកនាំពាក្យមន្ទីរឃុំឃាំង Hallbyស្ថិតនៅតំបន់ Eskilstuna ប្រទេស៊ុយអែតបានឱ្យដឹងថា ឆ្មាំគុកទាំងពីរនាក់មិនមានរបួសនោះឡើយ ហើយត្រូវបានដោះលែងវិញក្រោយទទួលបាននំភីហ្សា ។ អ្នកទោសពីរនាក់កំពុងតែអនុវត្តទោសពីបទសម្លាប់មនុស្សក្នុងពន្ធនាគារដែលមានការយាមល្បាតតឹងតែងបំផុត។ ... Read More »

មីយ៉ាន់ម៉ាប្រឈមនឹងការឆ្លងកូវីដ-១៩ទ្រង់ទ្រាយធំមិនចាញ់ឥណ្ឌាឡើយ

ការផ្ទុះកូវីដ-១៩បានកើនឡើងយ៉ាងខ្លាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា បណ្តាលឱ្យមានអ្នកស្លាប់ជាច្រើនដោយសារតែខ្វះអុកស៊ីហ្សែន។ បញ្ហាវិវាទនៅក្នុងប្រទេសជាហេតុបង្កឲ្យមានករណីឆ្លងកាន់តែកើនឡើងខ្ពស់។ មីយ៉ាន់ម៉ាត្រូវការជំនួយពីសហគមន៍អន្តរជាតិជាចំបាច់បំផុត។ តាមការវាយតម្លៃរបស់ក្រុមអ្នកឯកទេសសុខាភិបាល បានព្យាករថានឹងមានពលរដ្ឋមីយ៉ាន់ម៉ាដល់ទៅ៥០%ក្នុងចំណោមពលរដ្ឋសរុប៥៥លាននាក់ក្នុងប្រទេសនេះនឹងឆ្លងកូវីដ-១៩ក្នុងរយៈពេល៣សប្តាហ៍ខាងមុខ ដែលអាចឆ្លងកូវីដ-១៩ ប្រភេទថ្មី Alpha ឬ Delta ។ អ្នកឯកទេសសុខាភិបាលបានលើកឡើងថា អ្នកស្លាប់ដោយកូវីដ-១៩ ក្នុងប្រទេសមីយ៉ាន់ម៉ា ... Read More »

បុក្គលិកអង្គការម៉ែក(MAG)ចំនួន១៨៤នាក់ស្រុកសំឡូតដែលកំពុងធ្វើចត្តាឡីស័កបានទទួលអំណោយ មនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងអាជ្ញាធរមីនកម្ពុជា

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី២២ខែកក្កដា ឆ្នាំ២០២១នេះក្រុមការងារសាខាកាកបាទ ក្រហមកម្ពុជាខេត្តបាត់ដំនង ដឹកនាំដោយលោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តនិងជា អនុប្រធានប្រធានកិត្តិយសសាខា លោកបណ្ឌិត ប៊ុត  គឹមស៊ាន  ប្រធាគណៈកម្មាធិការ សាខានិងសហការី ដោយមានការអញ្ចើញចូលរួមជាកិត្តិយសពីសំណាក់ ... Read More »

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រកាសចាត់វិធានការចំពោះ ក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី !

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍  ប្រកាសចាត់វិធានការចំពោះ ក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី បន្ទាប់ពីក្រសួងបានរកឃើញក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី បានអនុវត្តខុសនឹងនិតិវិធី ក្នុងការបើកលេខទូរស័ព្ទជូនអតិថិជន។ ... Read More »

អាជ្ញាធរជាតិអប្សរាប្រទះឃើញក្បាល ដងខ្លួនយក្ស និងព្រះសិរទេវតាក្នុងពេលធ្វើកំណាយបុរាណវិទ្យាជួសជុលខ្លោងទ្វារតាកាវ

ខេត្តសៀមរាប៖ យោងតាមអត្ថបទ របស់នាយដ្ឋានផ្សព្វផ្សាយនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងរូបភាពពីលោក ហាប់ គឹមអាន បានបង្ហាញអោយដឹងថា, ក្នុងរយៈពេល៣សប្តាហ៍នៃការធ្វើកំណាយបុរាណវិទ្យាស្រាវជ្រាវដើម្បីធ្វើការជួសជុលខ្លោងទ្វារតាកាវ និងចម្លាក់យក្ស និងទេវតាលើស្ពានហាលនៃខ្លោងទ្វារតាកាវ អាជ្ញាធរជាតិអប្សរាបានរកឃើញរូបចម្លាក់ និងបំណែកវត្ថុបុរាណមួយចំនួន។ លោកស្រី គឹម សេងភក្តី ... Read More »

ប្រជានេសាទប្រទះឃើញសពបុរសម្នាក់ អណ្តែតទឹកទន្លេសាប ដែលបានលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វាកាលពី៤ថ្ងៃមុន

ភ្នំពេញ៖ សពបុរសម្នាក់ដែលលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វាកាលពី៤ថ្ងៃមុន ដោយបានបន្សល់ទុកនូវម៉ូតូសណ្តោងរុឺម៉ក និងស្បែកជើងនៅលើស្ពានជ្រោយចង្វានោះ ត្រូវបានប្រជានេសាទប្រទះឃើញអណ្តែតទឹកទន្លេសាប និងបានរសាត់មកទើរនឹងច្រាំងទន្លេ ។ ហេតុការណ៍ប្រទះឃើញសាកសពនេះគឺនៅវេលាម៉ោងប្រមាណ១១និង៣០នាទីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចច្រាំងទន្លេសាប ក្នុងភូមិព្រែកតាសេក សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ... Read More »

Man City លុបចោលការប្រកួតមិត្តភាពមុនបើករដូវកាលនៅបារាំងដោយសារការពារការឆ្លងជំងឺកូវីដ-១៩

ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League បាននិយាយកាលពីថ្ងៃពុធថា ក្រុម Manchester City បានលុបចោលការប្រកួតមិត្តភាពមុនបើករដូវកាលនៅបារាំងទល់នឹងក្រុម Troyes ដោយសារតែអាជ្ញាធររបស់អង់គ្លេសតម្រូវឲ្យក្រុមនេះនៅដាច់ដោយឡែកពីគេដើម្បីខ្លាចមានករណីឆ្លងជំងឺកូវីដ–១៩។ សារព័ត៌មានរ៉យទ័របានផ្សាយថា អ្នកណាម្នាក់ដែលទៅអង់គ្លេសពីប្រទេសបារាំងត្រូវតែដាច់ដោយឡែកពីគ្នានៅផ្ទះ ឬកន្លែងស្នាក់នៅផ្សេងទៀតរយៈពេល៥ទៅ១០ថ្ងៃតាមច្បាប់របស់រដ្ឋាភិបាលអង់គ្លេស។ ក្រុម Manchester ... Read More »

Barcelona ត្រូវជួបក្រុម Red Bull Salzburg ក្នុងការប្រកួតមិត្តភាពមុនបើករដូវកាល

ផែនការត្រៀមបើករដូវកាលថ្មីនារដូវក្តៅនេះកំពុងចាប់ផ្តើមលេចចេញជារូបរាងសម្រាប់ក្រុម Barcelona ដែលនឹងឡើងទៅជួបក្រុម Red Bull Salzburg នៅឯទីលាន Red Bull Arena នាថ្ងៃព្រហស្បតិ៍ទី៤ ខែសីហាខាងមុខ។ សារព័ត៌មានអេស្ប៉ាញ MARCA បានផ្សាយថា ... Read More »

ករណីស្លាប់ស្ត្រីជនជាតិខ្មែរ អាយុ៦០ឆ្នាំ នៅភូមិសំពងជ័យ ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយសារកូវីដ-១៩

ខេត្តកំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបជូនដល់សាធារណៈជនទាំងអស់ឱ្យបានជ្រាបថា យោងតាម របាយការណ៍ពីមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា៖ ស្ត្រីជនជាតិខ្មែរ ឈ្មោះ ឈួន ឡន អាយុ៦០ឆ្នាំ នៅភូមិសំពងជ័យ ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ... Read More »

រដ្ឋបាលខេត្តកំពង់ចាម ៖ ករណីជាសះស្បើយចំនួន ៤៤នាក់ និងករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៤៣នាក់

ខេត្តកំពង់ចាម៖ ករណីជាសះស្បើយចំនួន ៤៤នាក់ និងករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៤៣នាក់ ក្នុងនោះ ក្រុងកំពង់ចាម ០៦នាក់, ស្រុកជើងព្រៃ ០៣នាក់, ស្រុកកំពង់សៀម ០៣នាក់, ស្រុកបាធាយ ០៥នាក់, ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ ៖ ការស្តារប្រឡាយលូ៥ ដោយស្តារយកភក់ចេញពីបាតប្រឡាយបានបញ្ចប់១០០ភាគរយហើយ

      ភ្នំពេញ៖ ប្រឡាយលូ៥ ដែលគេទទួលស្គាល់ថា ជាប្រឡាយដ៏សំខាន់មួយ ក្នុងការរំដោះទឹកក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ, ខណ្ឌសែនសុខ និងខណ្ឌមានជ័យ ទម្លាក់ទៅប្រឡាយម័ល និងបន្តចុះទៅជើងឯក គិតមកដល់ពេលនេះ ការស្តារប្រឡាយនេះ ត្រូវបានបញ្ចប់១០០ភាគរយហើយ ដោយក្រុមការងារស្តារយកភក់ចេញពីបាតប្រឡាយបានប្រមាណជាង២ម៉ឺនម៉ែត្រគូប, ... Read More »

បាត់មុខពីសិល្បៈជាច្រើនឆ្នាំ ឈឿន ឧត្តម លេចមុខជាថ្មីជាមួយបទចម្រៀងឆ្លុះបញ្ចាំងពីតថភាពសង្គម

ភ្នំពេញ៖ តារាចម្រៀងសំនៀងថ្នម និងនិយមច្រៀងបទចម្រៀងមនោសញ្ចេតនាស៊ីជម្រៅ លោក ឈឿន ឧត្តម បានបាត់មុខពីវិថីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំរហូតមានទស្សនិកជនជាច្រើនយល់ថា លោកអាចនឹងរៀបការភរិយាទៅសំងំរស់នៅក្រៅប្រទេសផងដែរ ។ តាមការណ៍ពិតលោកបាននិងកំពុងរស់នៅប្រទេសកម្ពុជាទេ ហើយក៏មិនទាន់ទៅណាឆ្ងាយពីវិស័យសិល្បៈដែរ។កាលពីពេលថ្មីៗនេះលោកថែមទាំងបានបញ្ចេញបទចម្រៀងមនោសញ្ចេតនាថ្មីមួយបទមានចំណងជើងថា “កម្មផល” ថែមទៀត។ បទថ្មីនេះត្រូវបានប្រកាសចេញដំណាលគ្នានៃការប្រកាសចាក់បញ្ចាំងខ្សែភាពយន្តរឿង “កម្មផល ... Read More »

លោកឧត្តមសេនីយ៍ទោ ជូន ណារិន្ទ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នាំយកអំណោយជាថវិកាចំនួន ២២.០០០.០០០រៀលជូនមន្រ្តីនគរបាលដែលមានវិជ្ជមានកូវីដ-១៩

ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បាននាំយកអំណោយជាថវិកាចំនួន ២២.០០០.០០០រៀល (ម្ភៃពីរលានរៀល ក្នុងម្នាក់១លានរៀល) ជាអំណោយដ៏ថ្លៃថ្លារ របស់ នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ... Read More »

រដ្ឋបាលខេត្តកំពង់ចាម​ បន្តសុពលភាពនៃការពង្រឹងការអនុវត្តនូវវិធានការរដ្ឋបាល​ ដេីម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩​ រយ:ពេលពីរសប្តាហ៍បន្ថែមទៀត !

ខេត្តកំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម​ បន្តសុពលភាពនៃការពង្រឹងការអនុវត្តនូវវិធានការរដ្ឋបាល​ ដេីម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩​ រយ:ពេលពីរសប្តាហ៍បន្ថែមទៀត​ ចាប់ពីថ្ងៃទី២៣​ ខែកក្កដា​ ដល់ថ្ងៃទី​ ០៥​ ខែសីហា​ ឆ្នាំ២០២១។ យោងស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ “សហគមន៍ ២០-កុម្ភៈ” ... Read More »

រដ្ឋាភិបាលឡាវបានបន្តអនុវត្តវិធានការបិទខ្ទប់ប្រទេស ១៥ថ្ងៃ បន្ថែមទៀត ដើម្បីការពារជំងឺកូវីដ-១៩ !

ប្រទេសឡាវ ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសឡាវ បានជូនដំណឹងថា រដ្ឋាភិបាលឡាវបានបន្តអនុវត្តវិធានការបិទខ្ទប់ប្រទេស   ១៥ថ្ងៃ បន្ថែមទៀត  ដើម្បីការពារជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី២០ ខែកក្កដា ដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ និងបានបន្ធូរបន្ថយវិធានការមួយចំនួន ... Read More »

រកឃើញអ្នកពាក់អាវលេខ៤ ជំនួស Ramos នៅ Real Madrid ហើយ

អ្នកគាំទ្រប្រហែលមិនស្គាល់ខ្សែការពារ David Alaba មុនពេលដែលគាត់មកដល់ Real Madrid មានការព្រួយបារម្ភថា តើអាវណាដែលគាត់នឹងពាក់ ប៉ុន្តែវាត្រូវបានគេបង្ហាញឱ្យដឹងនៅថ្ងៃពុធថា កីឡាករសញ្ជាតិអូទ្រីសរូបនេះនឹងពាក់អាវ Sergio Ramos លេខ៤ ។ ព័ត៌មានត្រូវបានចេញផ្សាយដោយ ... Read More »

ពលរដ្ឋចិនជិត៥លាននាក់ស្នើអង្គការWHO ស្រាវជ្រាវមន្ទីរពិសោធន៍អាមេរិក

មានពលរដ្ឋចិនដល់ទៅជាង៤,៧លាននាក់ បានចុះហត្ថលេខាលើសំណើអំពាវនាវដល់អង្គការសុខភាពពិភពលោក WHO ស្រាវជ្រាវទៅលើមន្ទីរពិសោធន៍អាមេរិក ដើម្បីស្វែងរកប្រភពនៃកូវិដ-១៩ ។ អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងថា ពលរដ្ឋនៅក្នុងប្រទេសនេះមានគោលជំហរច្បាស់លាស់ ហើយបានចុះហត្ថលេខាលើសំណើអំពាវនាវដល់អង្គការWHO បើកការស្រាវជ្រាវទៅលើមន្ទីរពិសោធន៍ Fort Detrick របស់អាមេរិក។ អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងថា «ក្នុងរយៈពេល ... Read More »