ព័ត៌មានទាន់ហេតុការណ៍៖
'

បុរសជនជាតិជប៉ុន​ម្នាក់​ ក្រោយ​ដេីរស្នាក់នៅតាមសួនសាធារណៈ ត្រូវសមត្ថកិច្ចរកឃេីញ​ ​រួចបញ្ជូនឲ្យស្ថានទូតជប៉ុន

ភ្នំពេញ​៖​ នៅព្រឹកថ្ងៃទី១៦​ ខែកុម្ភ: ឆ្នាំ២០២១នេះ​ បុរសជនជាតិជប៉ុន​ម្នាក់ ដែលសារព័ត៌មានបានចុះផ្សាយថា​ ដេីរស្នាក់នៅតាមសួនសាធារណៈនោះ​ ពេលនេះត្រូវបានសមត្ថកិច្ចរកឃេីញ​ ហេីយបានរៀបចំឯកសារតាមនីតិវិធី​ បញ្ជូនឲ្យស្ថានទូតជប៉ុន​ហេីយ ។ បេីយោងតាមការបង្ហោះហ្វេសប៊ុកផ្លូវការរបស់ផេកស្នងការនគរបាលរាជធានីភ្នំពេញ​ បានឲ្យដឹងថា​ បន្ទាប់ពីបានឃេីញការចុះផ្សាយតាមសារព័ត៌មាននានាលេីបណ្តាញសង្គមហ្វេសប៊ុក​ លោកឧត្តមសេនីយ៍ឯក​ ... Read More »

ប៉េរូមានរដ្ឋមន្ត្រីការបរទេសទី​៦ក្នុងរយៈពេល​១ឆ្នាំ

កាលពីថ្ងៃទី១៥ខែកុម្ភៈ អតីតមន្ត្រីការបរទេស​ដែលមានបទពិសោធន៍ Allan Wagner បានស្បថចូលកាន់តំណែង ជារដ្ឋមន្ត្រីការបរទេសប៉េរូ​ជំនួសលោកស្រី Elizabeth Astete ។ ដូច្នេះ​លោក Wagner ​បានក្លាយជា​រដ្ឋមន្ត្រីការបរទេសទី​៦ របស់ប្រទេសប៉េរូ ​ក្នុងរយៈពេល​១ឆ្នាំកន្លងមក​​ ។ ... Read More »

ក្រសួងបរិស្ថានគាំទ្រចម្ការឈើដាំ សម្រាប់ផ្គត់ផ្គង់តម្រូវការឈើ ជៀសវាងការពឹងផ្អែកលើឈើធម្មជាតិ

ខេត្តក្រចេះ៖​ បេីតាមការ​លើកឡើងរបស់លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាន​ បានបញ្ជាក់ថា​«ក្រសួងបរិស្ថានលើកទឹកចិត្ត និងគាំទ្រចម្ការឈើដាំ សម្រាប់បណ្ដុះឈើផ្គត់ផ្គង់តម្រូវការឈើ ជៀសវាងការពឹងផ្អែកលើឈើធម្មជាតិ ដែលមានតម្លៃខ្ពស់ក្នុងការអភិរក្ស និងធានាបាននូវមុខងារអេកូឡូស៊ីចំពោះមនុស្ស និងបរិស្ថាន។» ការលេីកឡេីងបែបនេះលោក នេត្រ ... Read More »

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.»​ បេីកិច្ចប្រជុំផ្ទៃក្នុង

ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៅថ្ងៃអង្គារ ៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងអគ្គនាយកដ្ឋាន ... Read More »

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតី ក្នុងពិធីប្រគល់រថយន្តជូនស្នងការដ្ឋាននគរបាលខេត្ត

ភ្នំពេញ​៖​ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ ៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ ... Read More »

ប្រមុខដឹកនាំកម្ពុជា​៖ ចេញអនុក្រឹត្យកែសម្រួលបញ្ចុះអត្រាអាករពិសេស លើមុខទំនិញរថយន្តមួយចំនួន

ភ្នំពេញ​៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យសម្រេចកែសម្រួលអត្រាអាករពិសេស លើមុខទំនិញរថយន្តមួយចំនួន។​ ជាក់ស្ដែង​បើតាមអនុក្រឹត្យដែលអង្គភាពសារព័ត៌មានក្នុងស្រុក​ទទួលបាននៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ថា​ ការបញ្ចុះអត្រាអាករពិសេស ទៅតាមប្រភេទរថយន្តដូចខាងក្រោម៖ ទី១-​ រថយន្តគ្រួសារ៖ ... Read More »

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​ អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ ២០២១ របស់ក្រសួងសាធារណការ

ភ្នំពេញ​៖​ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃអង្គារ ៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ... Read More »

លោកអភិបាលស្រុកខ្សាច់កណ្ដាលដឹកនាំកម្លាំងចម្រុះចុះឃាត់ខ្លួនពលរដ្ឋ១១នាក់ខណៈរារាំងការចុះអនុវត្តការងាររបស់អាជ្ញាធរ

ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃទី១៦​ ខែកុម្ភៈ​ ឆ្នាំ២០២១​ នេះ​ លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាល បានដឹកនាំសមត្ថកិច្ចចម្រុះ​ចុះឃាត់ខ្លួនពលរដ្ឋ១១នាក់​ នៅចំណុចផ្លូវ​ 7NG ក្បែរដំរីស្រុត ភូមិព្រែកល្វា ឃុំព្រែកតាកូវ ... Read More »

នាយករដ្ឋមន្ត្រី​ជប៉ុន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រជាជនមាន​បញ្ហា​ផ្លូវចិត្ត​ សម្រេច​តែងតាំង​រដ្ឋមន្ត្រី​ម្នាក់​ឲ្យទទួល​បន្ទុក​ភាព​ឯកា

អន្តរជាតិ​៖​ ខណៈដែល​​អត្រា​អ្នកធ្វើ​អត្តឃាត​នៅ​ប្រទេសជប៉ុន​ ​បាន​កើនឡើង​ខ្ពស់​អំឡុង​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ បានធ្វេីឲ្យលោកនាយករដ្ឋមន្ត្រី​ជប៉ុន ស៊ូ​ហ្កា យូ​ស៊ី​ហ៊ី​ដេ កាលពី​សប្ដាហ៍​មុន បានតែងតាំង​រដ្ឋមន្ត្រី​ម្នាក់​ឱ្យទទួល​បន្ទុក​ភាព​ឯកា​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រជាជនមាន​បញ្ហា​ផ្លូវចិត្ត​។ ​ជាក់ស្ដែង​​កាលពីថ្ងៃទី​១២ ខែកុម្ភៈ​ ឆ្នាំ​២០២១​ រដ្ឋមន្ត្រី​ជំរុញ​កិច្ចការ​តំបន់ លោក តេ​ស៊ូ​ស៊ិ សា​កា​ម៉ូ​តុ ... Read More »

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសាររងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ១គ្រួសារ នៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល

ខេត្តកណ្តាល ៖ រសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ លោកគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់ឱ្យ លោកស្រី គង់ ចាន់បុស្សិបា លេខាធិការគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត ... Read More »

កងកម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៃយោធភូមិភាគទី៤ ត្រៀមខ្លួនរួចជាស្រេចដើម្បីចាក់វ៉ាក់សាំងការពារមេរោគកូវីដ-១៩

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ម្សិលមិញ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានធ្វើការផ្សព្វផ្សាយជូនដល់យោធិនក្រោមឱវាទ ស្ដីពីការស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារមេរោគកូវីដ-១៩ ដើម្បីសុខភាពយើង ក្រុមគ្រួសារយើង និងសង្គមជាតិយើង។ ... Read More »

សង្ស័យ​ឆ្លងចន្តរអគ្គិសនី​ ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងត្រូវបានអគ្គីភ័យលេបត្របាក់ទាំងព្រឹក នៅក្នុងក្រុងបាត់ដំបង

ខេត្តបាត់ដំបង៖​ ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង​ ដែលធ្វេីអំពេីឈើក្រោមប្រក់ដំបូលស័ង្ហសី​ ត្រូវបានអគ្គិភ័យលេបត្របាក់ទាំងព្រឹក អស់ស្ទើរទាំងស្រុង​ បង្កការភ្ញាក់ផ្អេីលឡេីងកាលពីវេលាម៉ោង​៨ព្រឹកថ្ងៃទីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវរ៉ារថភ្លើង ក្នុងក្រុងបាត់ដំបង​ ខេត្តបាត់ដំបង​។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ​ បានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញផ្សែងចេញពីផ្ទះប្រជាពលរដ្ឋ ហើយក៏បង្កជាអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ... Read More »

ប្រឹងរៀន​ស្មើនឹង​ស្រឡាញ់​សង្គម​

នេះជាទស្សន:រួមដែលមនុស្សទូទៅគួរយល់ដឹង។ “អ្នក​ស្រឡាញ់​សង្គម គឺ​ហៅថា​ជាតិនិយម ហើយ​អ្នកជាតិនិយម​ពិតប្រាកដ គឺ​ត្រូវ​ឱ្យ​តម្លៃ​លើ​ការអប់រំ។ យុវជន​ដែល​ស្រឡាញ់​សង្គម គឺជា​អ្នក​ដែល​ប្រឹងរៀន ហើយ​យុវជន​ប្រឹងរៀន គឺជា​យុវជន​ជាតិនិយម​ពិតប្រាកដ​”។ មនុស្ស​ដែល​មានការ​អប់រំ​ល្អ​បំផុត គឺជា​បុគ្គល​ដែល​គ្រោះថ្នាក់​ខ្លាំង​បំផុត​ចំពោះ​អ្នកដឹកនាំ​អាក្រក់​បំផុត។ អ្នកចេះ​សុខចិត្ត​ដាច់​ក្បាល ក៏​មិន​ឱនក្បាល​ចំពោះ​ទង្វើ​អយុត្តិធម៌​ដែរ។ អ្នកចេះ​សុខចិត្ត​ក្រ ក៏​មិន​លន់តួ​អង្វរ​នរណា​ម្នាក់​ដែរ។ ... Read More »

សមត្ថកិច្ចជំនាញ ក ប ប បន្តរកឃើញពពុះសណ្តែកផលិតក្នុងស្រុកនិងនាំចូលពីប្រទេសវៀតណាម មានសារធាតុគីមី ( Borax )ព្រមទាំងទំនិញជាច្រើនប្រភេទហួសកាលបរិច្ឆេទប្រើប្រាស់ក្នុងផ្សារជីភូ ក្រុងបាវិត

ខេត្តស្វាយរៀង៖ មន្ត្រីសាខា ក ប ប ខេត្តស្វាយរៀងដឹកនាំដោយលោក ផឹង និល ប្រធានសាខា ក ប ប ខេត្តសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញផលិតផលម្ហូបអាហារនិងទំនិញវេចខ្ចប់ស្រាប់ ... Read More »

ឃាត់ខ្លួនជនសង្ស័យចោរលួច២នាក់ ថែមទាំងពាក់ព័ន្ធសារធាតុញៀន

ខេត្តពោធិ៍សាត់ ៖ ចោលម្សៀត! ប្រពន្ធកូនរួមទាំងសាច់ញាតិយកមុខទៅទុកនៅឯណាបើចេសៗវ៉ាន់ មើលចុះជនសង្ស័យ២នាក់នេះអាចខ្វះលុយទិញគ្រឿងញៀនប្រើប្រាស់ នាំគ្នាលួចទ្រព្យសម្បត្តិគេយកទៅលក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រាវជ្រាវចាប់ដាក់ខ្នោះ ។ ករណីឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាចោរកម្ម និងជាប់ពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀនខាងលើ ធ្វើឡើងនារសៀលថ្ងៃចន្ទ ៤កើត ខែផល្គុន ឆ្នាំជូត ទោស័ក ... Read More »

រថយន្តបែនដឹកដីបុករះឡំប្រឺតានិងរថយន្តពីរគ្រឿងបណ្ដាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ស្រាល

ភ្នំពេញ៖ រថយន្តបែនដឹកដីមួយគ្រឿងបានបុករះឡំប្រឺតានិងរថយន្តពីរគ្រឿងទៀត បណ្ដាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់និងស្រាល ត្រូវបានរថយន្តសាមុយដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧ និង១០នាទីយប់ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ​ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ... Read More »

រដ្ឋមន្ត្រីក្រសួងកសិកម្មទទួលជួបប្រតិភូសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា

ភ្នំពេញ៖ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវេលាម៉ោង ៩:០០ ព្រឹកថ្ងៃអង្គារ ៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភ: ... Read More »

ផឹកស៊ី​រំលឹករឿងចាស់បងខឹង​ ស្ទុះ​វាយគូសត្រូវជំនួសប្អូនជាប់ទោសទាំង២នាក់

ខេត្តបន្ទាយ​មាន​ជ័​យយ៖ កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានចុះធ្វើការស្រាវជ្រាវនិងឃាត់ខ្លួន​ជនសង្ស័យពីរ​នាក់​បងប្អូន បន្ទាប់ពីរួមគ្នាប្រើហិង្សាវាយជនរងគ្រោះម្នាក់បណ្តាលឲ្យរងរបួសធ្ងន់។ លោក​វរសេនីយ៍ត្រី​ នួន​ នី​ណា​រ៉ូ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែតបានឲ្យដឹងថា ជនជនសង្ស័យដែលឃាត់ខ្លួមានឈ្មោះ ស៊ី​ង វី​កាំ​ង អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ោយប៉ែតនិងឈ្មោះ​ហេង សំបូរ អាយុ​៣៦​ឆ្នាំ ... Read More »

តុលាការខេត្តកណ្តាលឃុំខ្លួនឪពុកចុងចិត្តអប្រិយចាប់រំលោភកូនដើមរបស់ប្រពន្ធជាច្រើនដងនិងគំរាមបង្ហោះសកម្មភាពរួមភេទដាក់ពន្ធនាគារ

ខេត្តកណ្តាល៖ នៅល្ងាចថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០២១ លោក ស៊ូ បញ្ញា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាលបានសម្រេចចេញដីការឃុំខ្លួនឪពុកចុងចិត្តអប្រិយចាប់រំលោភកូនដើមជាច្រើនដងនិងគំរាមបង្ហោះសកម្មភាពរួមភេទដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ “រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោសទាក់ទងទៅនិឹងជនរងគ្រោះ តាមមាត្រា២៤១ នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្តនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ... Read More »

មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តកណ្តាលផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធដល់ភូមិចំនួន៧ ស្ថិតក្នុងឃុំសំបូរមាស ស្រុកមុខកំពូល

ខេត្តកណ្តាល៖ លោក ទៀង កុស្យារៈ អនុប្រធានមន្ទីរ ដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្ដាល បានអំពាវនាវឱ្យប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានទាំងអស់ចូលរួមសហការ និងបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារ ដែលត្រូវចុះវាស់វែងផ្ទាល់ក្នុងឃុំសំបួរមាស ពីព្រោះវាជាការចាំបាច់ណាស់ដែលបងប្អូនប្រជាពលរដ្ឋម្ចាស់ដីត្រូវតែអញ្ជើញចូលរួមតាមការអញ្ជើញ និងការជូនដំណឹងរបស់ក្រុមការងារ ក្នុងការចង្អុលបង្ហាញទីតាំងដី ... Read More »

បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុដោយគ្រោះថ្នាក់ចរាចរណ៍នៅស្រុកព្រៃនប់

ខេត្តព្រះសីហនុ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅវេលាម៉ោង ៧:១០នាទីយប់ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ៣(វាលរេញ-កំពត)ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៩៩-២០០ ស្ថិតនៅក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ដោយឡែកអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ ។អ្នកបើកម៉ូតូ ឈ្មោះ អ៉ិន ... Read More »

ប្រេសិត​ពិសេស​ UN៖ ព្រមាន​មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា​ ​ពី​ផលវិបាក​ធ្ងន់ធ្ងរ បើ​បង្ក្រាប​ប្រជាជន​តវ៉ា​បាតុកម្ម​

អន្តរជាតិ​៖​ បន្ទាប់ពី​​ក្រុម​រដ្ឋប្រហារ​យោធាមីយ៉ាន់ម៉ា​ ​បញ្ជូនទាហាន​បន្ថែម​ទៀត មក​ក្នុង​ទីក្រុង​ធំៗ​នៅ​មី​យ៉ាន់​ម៉ា ទោះ​ចំនួន​ប្រជាជន​ចូលរួម​បាតុកម្ម មានការ​ថយចុះ​នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ បើ​ធៀប​នឹង​ថ្ងៃទី​១៤ ខែកុម្ភៈ កន្លងទៅ​ជាង​ពីរ​សប្តាហ៍មកនេះ។ លោកស្រី Christine Schraner Burgener ប្រេសិត​ពិសេស​អង្គការសហប្រជាជាតិ ... Read More »

ឈ្នះ $90,000 ងាយៗ ! ពិតជាសំណាងណាស់អ្នកខេត្តពោធិ៍សាត់

អតិថិជនមហាសំណាង ! សូមចូលរួមអបអរសាទរដល់លោក ស៊ុន ចន្ថា ដែលមាន មុខរបរជាអ្នកលក់ចាប់ហួយ និងមានទីលំនៅឃុំអូរតាគី ស្រុកបាកាន ខេត្តពោធ៍សាត់ បាន ឈ្នះលុយសុទ្ធរហូតដល់ទៅ $90,000ពីកម្មវិធី «ឈ្នះមួយម៉ឺនដុល្លាររាល់ថ្ងៃ» របស់ សែល ... Read More »

របាយការណ៍​ថ្មី អះអាងថា​៖​ ដោយសារ​ជំងឺ​កូ​វីដ​១៩​ ធ្វើជា​ហេតុផល​ក្នុងការ​រឹតបន្តឹង​សេរីភាពអ្នកសារព័ត៌មាន​ ​និង​សកម្មជន​

អន្តរជាតិ​៖​ បើយោងតាម​ការលើកឡើង​នៅក្នុង​របាយការណ៍​ថ្មី ដែល​ទើបបាន​ចេញផ្សាយ​ថ្មីៗនេះ​ បានបញ្ជាក់ថា​ រដ្ឋាភិបាល​ក្នុងប្រទេស​ប្រមាណ​ជាង ៨០ នៅ​ជុំវិញ​ពិភពលោក បាន​ប្រើប្រាស់​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ ធ្វើជា​ហេតុផល​ក្នុងការ​រឹតបន្តឹង​សេរីភាព​សារព័ត៌មាន និង​ការប្រឆាំង​តវ៉ា​ដោយ​សន្តិវិធី​។ បេីតាម​របាយការណ៍​ដែល​ចេញផ្សាយ​ដោយ​អង្គការសិទ្ធិមនុស្ស Human Rights Watch កាលពីថ្ងៃ​ព្រហស្បតិ៍សប្ដាហ៍មុន ... Read More »

ប្រធានាធិបតីហ្វុីលីពីន​ចាក់វ៉ាក់សាំង កូវីដ​-១៩​ដោយបើកចំហ

កាលពីថ្ងៃទី​១៥ខែកុម្ភៈ អ្នកនាំពាក្យ ប្រធានាធិបតីហ្វុីលីពីន បានប្រកាសថា លោក Rodrigo Duterte បានចាក់វ៉ាក់សាំង​​ប្រឆាំងកូវីដ​-១៩ ដោយបើកចំហ ដើម្បីផ្តល់ទំនុកចិត្ត​ដល់ពលរដ្ឋនាំគ្នាទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា។ នៅក្នុងសេចក្តីប្រកាសបានឱ្យដឹងថាពេលកន្លងមក ​ប្រធានាធិបតី Rodrigo Duterte មានគម្រោងចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩​ ... Read More »

បារាំងប្រកាសគាំទ្រពលរដ្ឋមីយ៉ាន់ម៉ា ក្នុងការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលយោធា

ក្រសួងការបរទេសបារាំង កាលពីថ្ងៃទី​១៥ខែកុម្ភៈបានប្រកាសថា​ប្រទេសនេះគាំទ្រពលរដ្ឋមីយ៉ាន់ម៉ា​នៅក្នុងការតស៊ូ​ដើម្បីប្រជាធិបតេយ្យ នៅក្នុងប្រទេសនេះ។ អ្នកនាំពាក្យក្រសួងការបរទេសបារាំងAgnes von der Muhll បានបញ្ជាក់ថា ​ការដាក់ពង្រាយរថពាសដែក​ នៅទីក្រុងធំៗមួយចំនួន និងការបង្កហិង្សា ទៅលើក្រុមបាតុករ គឺជាក្តីបារម្ភយ៉ាងខ្លាំង ។ លោកស្រី ... Read More »

នាយ ចាបចៀន សងប្រាក់៧០០ដុល្លារទៅជនរងគ្រោះបញ្ចប់រឿងបង្កគ្រោះថ្នាក់ចរាចរណ៍

       ភ្នំពេញ៖ ថ្មីៗនេះលេចចេញការរិះគន់មួយចំនួនលើករណីតារាកំប្លែងល្បីឈ្មោះលោក អ៊ុក សុវណ្ណារិទ្ធហៅ នាយ ចាបចៀន បានបើករថយន្តមួយគ្រឿងបុកពីក្រោយម៉ូតូរ៉ឺម៉ករើសអេតចាយ ពីក្រោយ បណ្តាលឲ្យម្ចាស់ម៉ូតូបាក់ដងកាំបិត និងបណ្តាលឲ្យរ៉ឺម៉ក ខូចខាតនោះ។ ក្រោយកើតហេតុក៏លេចចេញដំណឹងថាលោកបានបើករថយន្តគេចខ្លួនពីកន្លែងកើតហេតុដោយគ្រាន់តែប្រគល់ប្រាក់១០០ដុល្លារទៅជនរងគ្រោះរួចចាកចេញពីកន្លែងកើតហេតុ ... Read More »

អ្នករៀបចំព្រឹត្តិការណ៍អូឡាំពិកនៅតូក្យូអាចជ្រើសរើសប្រធានថ្មីនៅសប្តាហ៍នេះ

អ្នករៀបចំព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូអាចជ្រើសរើសប្រធានថ្មីរបស់ពួកគេនៅដើមសប្តាហ៍នេះបន្ទាប់ពីអតីតប្រធានលោក Yoshiro Mori បានលាលែងពីតំណែង ក្រោយពីការលើកឡើងពាក់ព័ន្ធនឹងអ្នកស្រលាញ់ភេទដូចគ្នាដែលបង្កឱ្យមានការខឹងសម្បារជាសកល។ នេះបើយោងតាមការចេញផ្សាយរបស់ Channel News Asia កាលពីរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។ អ្នករៀបចំមូលដ្ឋានចាំបាច់ត្រូវជ្រើសរើសប្រធានថ្មីជាបន្ទាន់ដោយនៅសល់តែ៥ខែទៀតដើម្បីត្រៀមសំរាប់ការប្រកួតកីឡានេះចំពេលជំងឺរាតត្បាត COVID-19 កំពុងរៀបចំបង្កើតគណៈកម្មាធិការជ្រើសរើសមួយដែលមានចំនួនបុរស និងស្ត្រីស្មើគ្នា។ ... Read More »

Jessica Pegula បំបាក់កីឡាការិនី Elina Svitolina ឈានដល់វគ្គ១/៤កម្មវិធី Australian Open

កីឡាការិនីវាយតឺន្នីសអាមេរិក Jessica Pegula បានបង្កើតនូវជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើលមួយដើម្បីផ្តួលកីឡាការិនីលំដាប់ទី៥ Elina Svitolinaនិងបានឈានដល់វគ្គ១/៤ផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Australian Open នៅទីក្រុង Melbourne ។ កីឡាការិនីលេខ៦១ពិភពលោក Jessica Pegula បានឈ្នះគូប្រកួតក្នុងលទ្ធផល ... Read More »

Diego Costa ត្រៀមចូលរួមជាមួយក្លិប Palmeiras

សារព័ត៌មានអេស្ប៉ាញ Marca បានឲ្យដឹងកាលពីរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ថា នៅពេលដែលក្រុម Palmeiras កំពុងលេងនៅពានរង្វាន់Club World Cup ពួកគេត្រូវបានគេត្រៀមជាមួយនឹងការចុះហត្ថលេខាដ៏ធំបំផុតប្រចាំឆ្នាំ។ អតីតខ្សែប្រយុទ្ធក្រុម Atletico Madrid កីឡាករ ... Read More »